backup og meta

បន្លែបីមុខនេះសម្បូរជាតិដែក ​រាង​កាយ​យើង​ត្រូវ​ការ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ May 11, 2023

បន្លែបីមុខនេះសម្បូរជាតិដែក ​រាង​កាយ​យើង​ត្រូវ​ការ

បន្លែសម្បូរជាតិដែកមានច្រើនប្រភេទដូចជា សណ្តែកសៀង សណ្តែកបារាំង ផ្សិត បន្លែស្លឹកបៃតង និង​ប៉េងប៉ោះជាដើម។ ក្នុងនោះស្ពៃក្តោប ដំឡូងបារាំង និងផ្កាខាត់ណាខៀវ មានជាតិដែកខ្ពស់​ដែល​យើង​មិន​គួរមើលរំលង។ ហេតុអ្វី?

រាងកាយយើងមិនអាចផលិតជាតិដែកបានទេ ដូច្នេះដើម្បីទទួលបានជាតិ​ដែកគ្រប់គ្រាន់ យើង​ត្រូវ​ញុំា​អាហារ​សម្បូរជាតិដែក។ ប្រភពអាហារសម្បូរជាតិដែកមាន​ពីរគឺ​សាច់សត្វ​និងរុក្ខជាតិដែល​ជា​បន្លែនិងផ្លែឈើក្រៀម។

១. វិធីជួយរាងកាយស្រូបយកជាតិដែកពីបន្លែបានល្អ

ដើម្បីឱ្យរាងកាយស្រូបយកជាតិដែកពីបន្លែនិងផ្លែឈើបានល្អ យើងត្រូវ​ញុំាអាហារសម្បូរវីតាមីន C ដូចជា ផ្លែឈើអម្បូរក្រូចឬអម្បូរបឺរី ត្របែក ល្ហុង ត្រសក់ស្រូវ ដំឡូងជ្វា ម្ទេសហាវៃ ប៉េងប៉ោះ​ជាដើម​ក្នុងពេលដំណាល​គ្នាជាមួយបន្លែឬផ្លែឈើសម្បូរជាតិដែកផ្សេង​ទៀត​។ ឧទាហរណ៍​ថា ក្រោយ​ញុំាបាយជាមួយឆាសណ្តែកកួរ យើងគួរញុំាត្រសក់ស្រូវ ក្រូចឬល្ហុងជាបង្អែមតាម​ក្រោយ​។

២. បន្លែសម្បូរជាតិដែកបីមុខដែលរាងកាយត្រូវការ

ស្ពៃក្ដោប៖ ស្ពៃក្តោបមិនត្រឹមតែសម្បូរជាតិដែកទេ ថែមទាំងផ្ទុកកាឡូរីនិងជាតិខ្លាញ់ទាប ហើយមានវីតាមីន C ខ្ពស់។ ក្នុងស្ពៃក្តោប៨៩ ក្រាមមានផ្ទុកជាតិដែក ០,៤ មិល្លីក្រាមនិងវីតាមីន C ៣២,៦ មិល្លីក្រាម។ ស្ពៃក្តោបស្រួយ មានរសជាតិផ្អែមឡែមៗ ជាពិសេសមានពីរពណ៌គឺពណ៌សនិងស្វាយ ហើយ​យើង​អាចយកស្ពៃក្តោបធ្វើអន្លក់ ញាំ ម្ហូបឆាឬស្ងោរ។

ស្ពៃក្តោប

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ដំឡូងបារំាង៖ ជាបន្លែមើមសម្បូរទៅដោយជាតិដែកនិងវីតាមីន C ជួយ​ឱ្យ​យើងឆាប់ឆ្អែត​និងឆ្អែត​បាន​យូរ។ ក្នុងដំឡូងបារំាង៨៩ ក្រាមមានផ្ទុកជាតិដែក ០,៦ មិល្លីក្រាមនិងវីតាមីន C ១៤,៨ មិល្លីក្រាម។ ដំឡូង​បារំាងសម្បូរជាតិម្សៅស័ក្តិសមយកទៅស្ងោរ រម្ងាស់ស៊ុប ឆាឬធ្វើដំឡូងបំពង។

ផ្កាខាត់ណាខៀវ៖ ផ្កាខាត់ណាខៀវមិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងផ្តល់ប្រយោជន៍ច្រើនដល់សុខភាព ជាពិសេសផ្ទុក​ជាតិដែក​និងវីតាមីន C ខ្ពស់។ ផ្កាខាត់ណា​ខៀវ​៨៩ ក្រាមមានផ្ទុកជាតិដែក ០,៧ មិល្លីក្រាម​និង​វីតាមីន C ៨១,២ មិល្លីក្រាម។

បន្លែសម្បូរជាតិដែកបីមុខនេះមានផ្ទុកវីតាមីន C ខ្ពស់ស្រាប់ ដូចនេះការញុំាបន្លែទាំងនេះ​ជួយឱ្យ​រាងកាយ​យើងស្រូបយកជាតិដែកបានល្អដោយមិនចាំបាច់ញុំាជាមួយអាហារសម្បូរវីតាមីន C ផ្សេង​ទៀតក៏បាន​។ ជាងនេះទៅទៀត បន្លែបីប្រភេទនេះមានផ្ទុកប៉ូតាស្យូមច្រើន ជួយកាត់បន្ថយ​ជំងឺ​សរសៃ​ឈាមបេះដូង​ផង​ដែរ។ មួយវិញទៀត ស្ពៃក្តោបនិង ផ្កាខាត់ណាខៀវសម្បូរទៅដោយកាកសរសៃ វីតាមីន B9 វីតាមីន K និងកាល់ស្យូមខ្ពស់ ជួយឱ្យឆ្អឹងរឹងមាំ កាត់បន្ថយហានិភ័យកើត​ជំងឺមហារីក​និង​ពិការភាពពីកំណើតលើគភ៌ផង​ដែរ​។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ May 11, 2023

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម