home

លំហាត់ប្រាណផ្សេងទៀត

លំំហាត់​ផ្សេងទៀត - ដើម្បី​ដុតកាឡូរី ឬ​ខ្លាញ់​ធាតុ អ្នក​ខ្លះ​ហៅ​ថា​ខ្លាញ់​អាក្រក់ ​មាន​របៀប​ហាត់​ច្រើន​ទៀត ទៅតាម​ការ​ចូលចិត្ត ក្បាច់​សមស្រប​ជាមួយ​លក្ខខណ្ឌ​រាងកាយ ដែល​គ្នាយើង​អាច​ស្វែងយល់​ទីនេះ

ចំណេះដឹងទូទៅ

អត្ថបទ លំហាត់ប្រាណផ្សេងទៀត

លំហាត់ប្រាណផ្សេងទៀត

យើង​ដឹង​ហើយ​ថា​ការ​ហាត់​ប្រាណ​គឺ​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​មាន​ដូចជា​ជួយ​បង្កើន​សាច់ដុំ សម្រក​ខ្លាញ់ ជួយឆ្អឹង​រឹងមាំ កាត់បន្ថយ​ស្ត្រេស ជួយឲ្យគេង​លក់​ស្រួល និង​ជួយ​ដល់​មុខងារ​ខួរក្បាល​ជាដើម។ ដោយឡែក​គ្នា​យើង​មួយ​ចំនួន​អាច​នឹង​មាន​ចម្ងល់​ថា​តើ​ការ​ហាត់​ប្រាណ​ពេល​ណា​ល្អ​ជា​ពិសេស​សម្រាប់​គ្នាយើង​ដែលចង់​ហាត់​ប្រាណ​សម្រក​ខ្លាញ់។ ការ​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក​ព្រលឹម​គឺ​មាន​ប្រយោជន៍​ដល់​យើង​ច្រើន ជាពិសេស​សម្រាប់​គ្នាយើង​ដែល​ហាត់ប្រាណ​សម្រក​ខ្លាញ់។ ការ​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក​ដោយ​មិន​ទាន់​ញ៉ាំ​អី​គឺ​ជា​វិធី​ល្អ​ក្នុង​ការ​សម្រក​ខ្លាញ់​ដែល​អាច​ជួយ​សម្រក​ទម្ងន់​បាន។ នេះ​មក​ពី​អ័រម៉ូន​ក្នុង​រាងកាយ​នៅ​ពេល​ព្រឹក​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ដល់​ការ​សម្រក​ទម្ងន់។ ការ​ហាត់ប្រាណ​នៅ​ពេល​ព្រឹក​ក៏​ជួយ​ដល់​ការ​ធ្វើ​មេតាបូលីស​ពេញ​មួយ​ថ្ងៃ​ដែរ។ ម៉្យាងទៀត ការ​សិក្សា​ក៏​បាន​លើក​ឡើង​ថា​អ្នក​ហាត់​ប្រាណ​ពេល​ព្រឹក​មិន​សូវ​មាន​ចំណង់​អាហារ​ទេ​ដែល​នេះ​អាច​ជួយ​មិន​ឲ្យ​ឡើង​ទម្ងន់ និង​ជំរុញ​ឲ្យ​យើង​ជ្រើសរើស​របប​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព។ ក្រៅ​ពី​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ហើយ ការ​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក​នៅ​មាន​ប្រយោជន៍​ដល់​សុខភាព​ផ្លូវចិត្ត​ បញ្ចុះ​សម្ពាធ​ឈាម និង​ជួយ​ឲ្យ​គេង​លក់​ស្រួល ហើយ​ក៏​ជួយ​ដាស់​ស្មារតី​ក្នុង​ការ​បំពេញ​ការងារ​ពេញ​មួយ​ថ្ងៃ​ផង​ដែរ។ សម្រាប់​គ្នា​យើង​ដែល​ចង់​ហាត់ប្រាណ​បែប​លើក​សាច់ដុំ​គួរជ្រើសរើសហាត់​ប្រាណ​ពេល​រសៀល ឬ​ពេល​ល្ងាច​ព្រោះ​អំឡុងពេល​នេះ​កម្រិត​អ័រម៉ូន​ខ្ពស់ ជាពិសេស​អ័រម៉ូន​តេស្តូស្តេរ៉ូន ដែល​ធ្វើ​ឲ្យ​កម្រិត​ថាមពលក៏​ខ្ពស់​ដែរ។ គួរ​បញ្ជាក់​ដែរ​ថា​គួរ​ចៀសវាង​ការ​ហាត់ប្រាណ​ដែលប្រើ​កម្លាំង​ខ្លាំង​នៅ​ពេល​ជិត​ដល់​ម៉ោង​ចូល​គេង​ព្រោះ​អាច​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការគេង។ ប៉ុន្តែយើង​អាច​ធ្វើ​លំហាត់​ប្រាណមួយចំនួន​ដូចជា​ការ​ដើរ ជិះកង់ ឬ​យ៉ូហ្គា​ដែល​លំហាត់ប្រាណទាំងនេះអាច​ជួយ​ដល់​ដំណេក​របស់​យើង​បាន​ល្អ។ អត្ថបទពាក់ព័ន្ធ៖ នេះអត្ថប្រយោជន៍ ៤យ៉ាង នៃការហាត់ប្រាណពេលព្រឹក តើពេលឈឺអាចបន្តការហាត់ប្រាណបានដែរឬទេ? ការរត់​ហាត់ប្រាណ​ផ្ដល់អត្ថប្រយោជន៍ច្រើន​យ៉ាង​ដល់​សុខភាព​ផ្លូវ​ចិត្ត តិចនិកកម្ដៅសាច់ដុំមុនរត់ហាត់ប្រាណ ហាត់ប្រាណខ្លាំងៗ ងាយបង្កជាហានិភ័យសម្រាប់មនុស្សប្រភេទនេះ រត់ហាត់ប្រាណ ងាយស្រួល មិនស៊ាំញ៉ាំ ហើយជួយឆ្អឹងរឹងមាំថែមទៀត ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

លំហាត់ប្រាណផ្សេងទៀត

រត់ហាត់​ប្រាណ ត្រូវ​​ចាត់​ទុក​ជា​សកម្មភាព​ល្អបំផុត​មួយ​ក្នុង​ចំណោម​វិធី​ហាត់​ប្រាណ​ដើម្បី​សុខភាព​ជាច្រើន​ទៀត ប៉ុន្តែ​គ្រាន់​តែ​ថា គ្នា​យើង​មាន​ពេល​វេលា​រៀងៗ​ខ្លួន ខ្លះ​ហាត់​ព្រឹក ខ្លះ​ហាត់​ថ្ងៃ​ត្រង់ ខ្លះ​ទៀត​ហាត់​ល្ងាច។ ហេតុនេះ "Hello គ្រូពេទ្យ" នឹងលើក​ពី​គុណ​សម្បត្តិ ក៏ដូច​ជា​គុណ​វិបត្តិខ្លះៗ ពាក់​ព័ន្ធ​ពេល​វេលា​ឲ្យ​គ្នា​យើង​បាន​ដឹង។ ១. រត់​ហាត់​ប្រាណ​ពេល​ព្រឹក - គុណសម្បត្តិ៖ ការ​រត់​ហាត់​ប្រាណ​ពេល​ព្រឹក គឺ​ជា​វិធី​សាស្ត្រ​ល្អ​បំផុត​ក្នុង​ចំណោម​ពេលវេលា​រត់​ហាត់​ប្រាណ​ទាំង​អស់ បើ​យើង​ចង់​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​ប្រកប​ដោយ​ភាព​ស្រស់​ថ្លា និង​ស្វាហាប់។ បើ​គ្នា​យើង​រត់​នៅ​ពេល​ព្រឹក គឺ​អាច​ជួយឲ្យ​រាង​កាយ​ទទួល​​អុក​ស៊ី​ហ្សែនបាន​ល្អ ជួយ​ការ​ធ្វើ​មេតាបូលីស​ដុត​កាឡូរី​របស់​រាងកាយ​កាន់​តែ​ខ្លាំង​ឡើង។ - គុណ​វិបត្តិ៖ រត់​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក អាច​ជា​រឿង​ពិបាក​មួយ បើ​ធៀប​នឹង​ការ​រត់​ហាត់​ប្រាណ​នៅ​ពេល​វេលា​ផ្សេង​ទៀត។ ពិត​ណាស់ ពេល​យើង​ក្រោក​ឡើង សន្លាក់​ឆ្អឹងយើង​អាច​នឹង​រឹង​បន្តិច សាច់​ដុំ​តឹងណែន មិន​សូវ​មាន​ភាព​បត់​បែន​ទេ។ មានន័យ​ថា យើង​នឹង​មិន​អាច​ទទួល​បាន​ការ​គាំទ្រ​ពេញ​ទំហឹង​ពី​សាច់ដុំ​នៅ​ពេល​យើង​រត់​នោះ​ឡើយ ហេតុនេះ ជម្រើស​ល្អ គឺ​ត្រូវ​កម្តៅ​សាច់​ដុំ​ជាមុន មុន​ចាប់​ផ្តើម​រត់ ព្រោះធ្វើ​បែប​នេះ នឹង​មិន​ប៉ះពាល់​ដល់​សាច់​ដុំ​របស់​យើង។ បន្ថែម​ពី​នេះ រត់​ហាត់​ប្រាណ​ពេល​ព្រឹក​មាន​ចំណុច​អវិជ្ជមាន​មួយ​ទៀត គឺ​ក្រោយ​គេង​ពេញ​មួយ​យប់ រាង​កាយ​របស់​យើង​នឹង​សោះ​ជាតិ​ទឹក ហេតុនេះ​សំខាន់​បំផុត អំឡុង​ពេល​រត់​មិន​ត្រូវ​ឲ្យ​ខ្វះ​ជាតិ​ទឹក​ជាដាច់​ខាត។ អត្ថបទ​ពាក់​ព័ន្ធ៖ ក្រោយហាត់យូហ្កាមាន​ឈឺសាច់ដុំ សាកវិធីនេះជួយ​ដោះស្រាយ​បាន​ តើពេលឈឺអាចបន្តការហាត់ប្រាណបានដែរឬទេ? ២- រត់​ហាត់​ប្រាណ​ពេល​ថ្ងៃ​ត្រង់ - គុណសម្បត្តិ៖ កណ្តាល​ថ្ងៃ​ត្រង់ (ក្រោយ​ម៉ោង​បាយ) អាច​ជា​ពេល​វេលា​ល្អ​បំផុត​មួយ​សម្រាប់​លក្ខខណ្ឌ​រត់​កម្រិត​ខ្លាំង។ អំឡុង​ពេល​ម៉ោង​បាយ​ថ្ងៃ​ត្រង់ យើង​អាច​បញ្ចេញ​សកម្មភាព​រាងកាយ​បាន​ដល់​ទៅ ១០០% តែ​ម្តង ហើយ​ក៏​មិន​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង​ដោយ​សារការ​ងារ​ប្រចាំ​ថ្ងៃ​ផ្សេងៗ​នោះ​ដែរ។ អំឡុង​ពេល​នេះ […]

លំហាត់ប្រាណផ្សេងទៀត

ការ​ឈឺ​សាច់​ដុំ​គឺ​ជា​រឿង​ធម្មតា​ដែល​កើត​មាន​ឡើង​បន្ទាប់​ពី​យើងបាន​ធ្វើ​ការ​ហាត់​ប្រាណ​រួច។ ទោះបី​ជា​ហាត់​តែ​​បន្តិច​​បន្តួច​ក៏​យើង​អាច​មាន​អារម្មណ៍​ថា​ឈឺ​ចាប់​ដែរ​នៅ​ពេល​យើងផ្លាស់​ប្តូរ​ទៅ​ហាត់​ប្រាណ​មួយ​ប្រភេទ​ផ្សេង​ទៀត។ ដូចគ្នា​ដែរ ក្រោយ​ពី​ធ្វើ​យូហ្កាយើងអាច​នឹង​មិន​មាន​អារម្មណ៍​ថា​ឈឺ​សាច់​ដុំ​ទេ​នៅ​ថ្ងៃ​ទី​មួយ ប៉ុន្តែយើង​អាច​នឹង​ឈឺ​នៅ​ថ្ងៃ​បន្ទាប់។ ការព្យាបាល​នៅផ្ទះ​ជា​ធម្មតាអាចជួយ​​បន្ធូរ​ភាព​ឈឺ​ចាប់​របស់យើងបានដែរ​។ ប៉ុន្តែ​ប្រសិន​បើ​ការ​ឈឺចាប់​កាន់​តែ​ធ្ងន់​ធ្ងរ ឬ​មិន​បាត់​ឈឺ យើងត្រូវ​ទៅរកពេទ្យ​ដើម្បី​រក​មើល​ពី​កន្លែង​របួស ឬ​បញ្ហា​ធ្ងន់​ធ្ងរ​ណា​មួយ។ ១- ការឈឺចាប់ក្រោយពេលធ្វើយូហ្កា ការ​ឈឺ​សាច់​ដុំ​ក្រោយ​​ការ​ហាត់​ប្រាណ​គឺ​បណ្តាល​មក​ពី​ការ​ធ្វើ​ចលនា​ខ្លាំង​ហួស​នៃ​សាច់​ដុំ​ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​ដាច់​រហែក​តិច​តួច​ដែល​យើង​មិន​អាច​មើល​នឹង​ផ្នែក​ទទេ​បាន។​​ ឯ​ដំណើរ​ការ​នៃ​ការ​ជា​ឡើង​វិញ​នៃ​សាច់​ដុំ​អាច​ធ្វើ​ឲ្យ​សាច់ដុំ​មាន​ការ​លូត​លាស់ និង​កាន់​តែ​រឹង​មាំ​បាន ម្យ៉ាង​វិញ​ទៀត​សាច់​ដុំ​យើង​ក៏​អាច​ព្យាបាល​បាន​ដោយ​ខ្លួន​ឯង​នៅ​ចន្លោះ​ពេល​ដែលយើង​ធ្វើ​ការ​ហាត់​ប្រាណ​បាន​ផង​ដែរ។ ប្រសិន​បើ​យើង​ជា​អ្នក​ថ្មី​ក្នុង​ការ​ហាត់​យូហ្កា​នោះ​បន្ទាប់​ពីយើង​បាន​ហាត់​រួចយើង​ត្រូវ​សំរាក​ឲ្យ​បាន​មួយ​ថ្ងៃដើម្បី​ទុក​ពេល​ឲ្យ​សាច់​ដុំ​ជា​សះ​ស្បើយ​ឡើង​វិញ​ដោយ​ខ្លួន​ឯង។ ការ​ហាត់​ទាញ​ក៏​អាចបណ្តាល​ឲ្យ​យើងឈឺ​ចាប់​ដូច​គ្នា ហើយ​ទម្រង់​យូហ្កា​មួយ​ចំនួន​អាច​ធ្វើឲ្យ​រាង​កាយយើង​ទាញ​ក្នុង​របៀប​ដែល​មិន​ត្រឹម​ត្រូវ។ ការ​ប្រើប្រាស់​សាច់​ដុំ​ដែល​មិន​ត្រឹម​ត្រូវ និង​ការ​បង្កើន​ចលនា​របស់​យើង​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សរសៃ​ចំណង និង​សន្លាក់​ដែល​អាច​បណ្តាល​ឲ្យ​យើង​មាន​ការ​ឈឺ​សាច់ដុំ។ ២- ភាពល្អនៃការឈឺចាប់ ការ​ឈឺ​សាច់ដុំ​នៅ​ពេល​ដែល​ហាត់​យូហ្កា​ជា​ទូទៅ​គឺ​បណ្តោះ​អាសន្ន និង​គ្មាន​គ្រោះ​ថ្នាក់​ឡើយ ប្រសិន​បើយើង​មិន​បង្ខំ​ខ្លួន​ឯង​ខ្លាំង​ពេក ឬ​ទាញ​សាច់​ដុំ​ខ្លាំង​ពេក ហើយយើង​​​​នៅ​តែ​អាច​បន្ត​ហាត់​បាន​ទៀត។ ការ​ឈឺ​ចាប់​គឺ​ជា​សញ្ញា​ដែល​បង្ហាញ​ថាយើង​កាន់​តែ​មាន​ភាព​រឹង​មាំ និង​អាច​បត់​បែន​បាន។ យោង​តាម​ការ​ស្រាវជ្រាវ​ដែលបាន​ចេញ​ផ្សាយ​ក្នុង​ឆ្នាំ ២០០៣ ក្នុង​ទស្សនាវដ្តី​សរីរវិទ្យា និង​ឱសថវិទ្យា​របស់​ឥណ្ឌា​បាន​លើក​ឡើង​ថា​អ្នក​ដែល​មាន​អាយុ​លើស​ពី ៤០ឆ្នាំ​ហើយ​ហាត់​យូហ្កាលើស៥ឆ្នាំ​អ្នកទាំងនោះ​នឹង​មាន​សម្ពាធ​ឈាម​ទាប និង​មាន​ចង្វាក់​បេះដូង​ទាប​ផង​ដែរ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ក្រុម​ដែល​មិន​បាន​ហាត់។ ដូច្នេះ​ការ​ឈឺជើង​នៅ​ពេល​ដែលយើង​ចាប់​ផ្តើម​ហាត់​យូហ្កា​នោះ​គឺ​ជា​តម្លៃ​ក៏​តូច​មួយ​ដើម្បី​អត្ថប្រយោជន៍​ដល់​សុខ​ភាព​អ្នក​ក្នុង​រយៈពេល​យូរ។ អត្ថបទពាក់ព័ន្ធ៖  រត់ហាត់ប្រាណ ងាយស្រួល មិនស៊ាំញ៉ាំ ហើយជួយឆ្អឹងរឹងមាំថែមទៀត កំហុសទាំង ៦ ច្រើនមើលរំលង ពេលរត់ហាត់ប្រាណ មិនចង់ទៅ​ក្លឹបហាត់ប្រាណ សកម្មភាពទាំងនេះជួយ​ទាំងសុខភាព និងបង្កើត​​មិត្តភាព​ ​ស្តាប់ចម្រៀងប្រភេទនេះ ជួយអ្នកហាត់ប្រាណមានស្មារតីកាន់តែក្លៀវក្លា វិធីហាត់ប្រាណនៅផ្ទះប្រាំយ៉ាង​ជួយដល់ចង្វាក់បេះដូង បើគ្មានពេលទៅ​រត់ខាងក្រៅ ឱសថតាមផ្ទះ ការ​ឈឺ​សាច់​ដុំ​បន្ទាប់​ពី​ហាត់​យូហ្កា​ភាគ​ច្រើន​អាច​ជា​វិញ​ជាមួយ​នឹង​ការ​ព្យាបាល​តាម​ផ្ទះ​ដោយ​មិន​ចាំ​បាច់ត្រូវការ​​ឧបករណ៍​ខាង​ផ្នែក​វេជ្ជសាស្ត្រ​ឡើយ។ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ងាយ​ៗ​មួយ​ចំនួន​អាច​ជួយ​យើង​ក្នុង​ការ​ឈឺ​សាច់​ដុំ​បាន៖ ម៉ាស្សាសាច់ដុំថ្នមៗដោយប្រើប្រេង ការ​ម៉ាស្សា​គឺ​ជា​បច្ចេកទេស​បុរាណ​ដ៏​អស្ចារ្យ​មួយ​ដែល​ប្រើ​ដើម្បី​បន្ធូរ​សាច់​ដុំ និង​បន្ធូរ​ការ​ឈឺ​ចាប់។ ការ​ម៉ាស្សា​ជួយ​បន្ធូរ​ភាព​តាន​តឹង​របស់​សាច់ដុំ ​ជួយ​បន្ថយ​ការ​ឈឺចាប់ និង​ធ្វើ​ឲ្យ​ការ​ឈឺ​ចាប់​ឆាប់​បាត់​ជាង​មុន។ ការប្រើកម្តៅ ការ​ងូត​ទឹក​ក្តៅ ឬ​ការ​ស្ទីម​អាច​ជួយ​បំបាត់​ការ​ឈឺ​ចាប់​ចេញ​ពី​រាង​កាយ​របស់​យើង​បាន។ […]

លំហាត់ប្រាណផ្សេងទៀត

ឧស្សាហ៍​ឈឺ​ខ្នង​ឈឺ​ចង្កេះ​ដែរអត់? មាន​ធ្លាប់​ប្រទះ​អត់ គ្រាន់​ឱន​រើស​អ្វី​ម្យ៉ាង​ដូចជា​ប៉ិច ឬក្រោយ​អង្គុយ​ធ្វើការ​ងារ​យូរ​ម៉ោង ក្រោក​ឡើង​រើខ្លួន​ស្រាប់​តែ​ឈឺ​ខ្នង ជាប់​ចង្កះ​អត់? បើ​មាន​បញ្ហា​បែប​នេះ ឈប់​បារម្ភ​ទៀត​ទៅ "Hello គ្រូពេទ្យ" បាន​ព្យាយាម​ស្វែង​រក​អត្ថបទ​ល្អៗ​សម្រាប់​ជួយ​សម្រួល​បញ្ហា​សុខភាព​គ្នា​យើង បើ​មាន​ឈឺ​ខ្នង ឈឺ​ចង្កេះខ្លាំង អាចសាក​ល្បង​​ដោះ​ស្រាយ​បាន​តាម​តិចនិក​ខាង​ក្រោម​នេះ។ ១- សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ អាស្រ័យ​តាម​ការ​ណែនាំ​ពី​គ្លីនិក​ឯកទេស​ជាច្រើន គ្នា​យើង​មាន​បញ្ហា​ឈឺ​ខ្នង​ឈឺ​ចង្កេះ​ គួរ​សម្រាក​ឲ្យ​បាន​ច្រើន ពិសេសនៅ​ពេល​មាន​​អាការៈ​ស្រួចស្រាវ គួរ​សម្រាក​កុំ​ធ្វើ​អ្វី ១-២ ថ្ងៃ ដោយ​ប្រើ​ខ្នើយដើម្បី​កល់ធ្វើ​យ៉ាង​ណា​ឲ្យ​យើង​អារម្មណ៍​សុខ​ស្រួល។ ២- ស្អំ​របស់​ត្រជាក់មុន ចាំស្អំទឹក​ក្តៅក្រោយ យើង​អាច​ប្រើ​ថង់​ស្អំ​មាន​ជាតិ​ត្រជាក់ ក្នុង​ដំណាក់កាល​​ ២-៣ ថ្ងៃដំបូង​ ដើម្បី​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​រលាក បន្ទាប់​មក​ប្តូរ​មក​ស្អំ​ជាមួយ​ដប​ទឹក​ក្តៅ ឬថង់​ទឹក​ក្តៅ ដើម្បី​ជួយ​សម្រួល​ភាព​តាន​តឹង​របស់​សាច់​ដុំ និងអាច​ជួយ​ឲ្យ​លំហូរ​ឈាម​រត់​បាន​ល្អ។ អត្ថបទពាក់ព័ន្ធ៖ ពេល​រមួលក្រពើ ធ្វើតាម​វិធីនេះជួយឲ្យ​ឈាមរត់បានស្រួលឆាប់បានធូរស្បើយ តិចនិកកម្ដៅសាច់ដុំមុនរត់ហាត់ប្រាណ ៣- ប្រឹក្សា​ជាមួយគ្រូពេទ្យ​​ជំនាញ អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពី​ការ​ព្យាបាល​បញ្ហាឈឺខ្នង​ ឈឺចង្កេះ​ដោយ​ចលនា។ ការ​ទៅ​ប្រឹក្សា​ជាមួយ​ពេទ្យ ក៏​មាន​ប្រយោជន៍​ច្រើន​ផ្សេង​ទៀត យើង​អាច​ទទួល​បាន​ការណែនាំ​ឲ្យ​ពីវិធី​ថែទាំង​ឆ្អឹង​ខ្នង និងការ​បញ្ចេញ​សកម្មភាព​ផ្សេងៗ ក៏​អាច​ឲ្យ​ពេទ្យ​ជួយ​វាយ​តម្លៃ​សុខភាព​ខ្នង​របស់​យើង​បាន​ដែរ។ លើស​ពី​នេះ ការ​ព្យាបាល​ដោយ​ម៉ាស្សា ឬ​ចាក់​ម្ជុល​វិទ្យាសាស្ត្រ ក៏​អាច​ជួយ​បន្ធូរបន្ថយ​ភាព​តាន​តឹង​សាច់​ដុំ អាច​បំបាត់​ការ​កន្ត្រាក់​ដែល​ជា​មូល​ហេតុ​នាំ​ឲ្យ​យើង​ឈឺចាប់។ ៤- ចាប់​ផ្តើម​បញ្ចេញ​ចលនា នៅ​ពេល​អាការៈ​ឈឺ​ខ្នង​មាន​ភាព​ប្រសើរ​ជា​មុន យើង​អាច​ចាប់​ផ្តើម​ធ្វើ​ការ​ងារ​ដូច​ដើម​វិញ។ បន្ទាប់​ពី ២សប្តាហ៍​ក្រោយ អាច​បញ្ចេញ​សកម្មភាព​ផ្សេងៗ​ទៀត ដូច​ជា​ហាត់ប្រាណ​ប្រភេទ​ពន់​ពែន​ខ្លួន​ប្រាណ (Stretching) ដើរ […]

លំហាត់ប្រាណផ្សេងទៀត

ការ​រត់​ត្រូវ​បាន​ចាត់​ទុក​ជា​កីឡា​មួយ​ប្រភេទ ដែល​មាន​ភាព​ងាយ​ស្រួល និង​មិន​ត្រូវ​ចំណាយ​ប្រាក់​ច្រើន។ គ្នាយើងចង់រត់​មិន​ចាំ​បាច់​ត្រូវ​បង់​ប្រាក់​ មិន​ចាំ​បាច់​ទិញ​សម្ភារៈ​ថ្លៃ ឬ​ត្រូវ​ការ​គ្រូ​បង្ហាត់​អ្វី​នោះឡើយ។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​គ្រាន់​តែ​ពាក់​ស្បែក​ជើង និង​ខោ​អាវ​ត្រឹម​ត្រូវ ហើយ​រត់​ចេញ​ទៅ​ជា​ការ​ស្រេច។ ប៉ុន្តែ​សម្រាប់​ការ​ជ្រើស​រើស​ឈុត​ប្រើ​ប្រាស់​ក្នុង​ការ​រត់ គឺ​មាន​ភាព​ស្មុគ​ស្មាញ​បន្តិច ជា​ពិសេស​សម្រាប់​អ្នក​ទើប​ចាប់​ផ្ដើម​រត់​ហាត់​ប្រាណដំបូង​ៗ។ ខាង​ក្រោម​នេះ​គឺ​ជា​ឧបករណ៍​មួយ​ចំនួនសម្រាប់​ប្រើ​ប្រាស់​ពេល​រត់​ ដែល​គ្នា​យើង​​អាច​សាក​ល្បង​ប្រើ​បាន។ អត្ថបទពាក់ព័ន្ធ៖ ទើបចាប់​ផ្ដើម​រត់ហាត់ប្រាណដំបូងៗ ត្រូវ​ដឹង​រឿងនេះកុំឲ្យ​មានបញ្ហាពេល​រត់​ ១- ស្បែកជើង ឧបករណ៍​ដែល​សំខាន់ និង​ចាំ​បាច់​ជាង​គេ​សម្រាប់​អ្នក​រត់​ហាត់​ប្រាណ​នោះ​គឺ ស្បែក​ជើង​សម្រាប់​ពាក់​រត់​​ល្អ​មួយ​គូរ។ គ្នា​យើង​​មិន​អាច​រត់​ដោយ​ពាក់​ស្បែក​ជើង​ប៉ាតា ឬ​ស្បែក​ជើង​សម្រាប់​លេង​ធីនីស ហើយ​កាន់​តែ​មិន​អាច​រត់ដោយ​​ជើង​ទទេ​បាន​ទេ។ យើង​​ត្រូវ​ការ​ស្បែក​ជើង​ធ្វើ​ឡើង​ជា​ពិសេស​សម្រាប់​ជួយ​ទ្រ និង​ផ្ដល់​ភាព​ទន់​ដល់​ជើង ពេល​កំពុង​រត់។ ក្រៅ​ពី​នេះ នៅ​បាត​ជើង​របស់​យើង​គ្រប់​គ្នា មាន​សរសៃ​ឈាម​រត់​ជា​ច្រើន ដែលនេះ​នឹង​ជួយ​ទ្រទ្រង់​សុខ​ភាព​របស់​យើង​ពេល​រត់ ដើរ និង​រត់​ត្រឹក​ៗ។ ដូច​នេះ​​ហើយ​ដើម្បី​ការពារ​សរសៃ​ឈាម​ទាំង​នោះ យើង​ចាំ​បាច់​ត្រូវ​ជ្រើស​រើស​ស្បែក​ជើង​ឲ្យ​បាន​ត្រឹម​ត្រូវ។ យើង​​ត្រូវ​រើស​ស្បែក​ជើង​ទៅ​តាម​រូប​រាង​ជើង និង​តាម​ប្រភេទ​ដង​ខ្លួន​របស់​យើង​។ ដូច​នេះ​ហើយយើង​ចាំ​បាច់​ត្រូវ​ទៅ​ល​ស្បែក​ជើង​នៅ​ហាង​ឲ្យ​បាន​ត្រឹម​ត្រូវ ជា​ជាង​ការ​ទិញ​ស្បែក​ជើង​តាម​ប្រព័ន្ធ​អន​ឡាញ​ដោយ​មិន​បាន​ល​ជា​មុន។ អ្នក​លក់​ស្បែក​ជើង​ចាំ​បាច់​ត្រូវ​ដឹង​អំពី​ប្រវត្តិ​សុខ​ភាព​របស់​យើង ដើម្បី​ងាយ​ស្រួល​រក​ស្បែក​ជើង​ល្អ​សម​ជាមួយយើង​។ ពេល​ល​យើង​​ចាំ​បាច់​គួរ​រត់​សាក​មើល​ជុំ​វិញ​ហាងសិន ដើម្បី​ដឹង​ថា​ស្បែក​ជើង​នោះ​ពិត​ជា​ត្រូវ​ជាមួយ​ជើង​យើង​មែន​ឬ​អត់។ ស្បែក​ជើង​សម្រាប់​រត់​គឺ​មាន​តម្លៃ​ថ្លៃ ប៉ុន្តែ​ប្រសិទ្ធ​ភាព​របស់​វា​គឺ​ស័ក្ដិ​សម​ជាមួយ​តម្លៃ​ដែល​​ថ្លៃ​របស់​វា​ដែរ។ យ៉ាង​ហោច​ណាស់​ក៏​ស្បែកជើងនោះ​​អាច​ជួយ​ការ​ពារ​កុំ​ឲ្យ​ជើង​របស់​យើង​ត្រូវ​របួស នៅ​ពេល​រត់​បាន​ដែរ។ អត្ថបទពាក់ព័ន្ធ៖  រត់ហាត់ប្រាណ​ហើយកុំ​ភ្លេចសម្រួលសាច់ដុំ​ផង នេះជាវិធី ពេល​រមួលក្រពើ ធ្វើតាម​វិធីនេះជួយឲ្យ​ឈាមរត់បានស្រួលឆាប់បានធូរស្បើយ ២- សម្លៀកបំពាក់ ​ដូច​គ្នានឹង​ការ​ពាក់​ស្បែក​ជើង​នា​ដែរ គឺយើង​មិន​អាច​រត់ហាត់ប្រាណ​ដោយ​ពាក់​ខោ​អាវ​ធម្មតា​បាន​ទេ។ យើង​​ត្រូវ​មាន​សម្លៀក​​បំពាក់​​ដែល​ស្រួល​ស្លៀក ផលិត​ឡើង​ពី​សារធាតុ​ស្រូប​សំណើម និង​មាន​សភាព​ខ្លី ឬ​រឹប។ ប្រសិន​បើ​ស្រីៗវិញ​​ចាំ​បាច់​ត្រូវ​ការ​អាវ​ក្នុង​បែប​កីឡា​ ដើម្បី​ជួយ​ដល់​សុដន់​។ […]

លំហាត់ប្រាណផ្សេងទៀត

មនុស្សយើង​ជាច្រើន​បាន​ជ្រើស​រើស​យក​ការ​រត់​ដើម្បី​ជា​ប្រយោជន៍​ដល់​សុខ​ភាព ប៉ុន្តែ​មាន​មនុស្ស​តិច​តួច​ណាស់​ដែល​ដឹង​អំពី​ហានិភ័យ​ដែល​ត្រូវ​ប្រឈម​នៅ​ពេល​រត់។ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មាន​គុណ​សម្បត្តិ និង​គុណ​វិបត្តិ ដូច្នេះ​ប្រសិន​ជា​អ្នក​ចូល​ចិត្ត​ការ​រត់ ចំណុច​ខាង​ក្រោម​នេះ​អាច​ជួយ​អ្នក​បាន។ អត្ថបទពាក់ព័ន្ធ៖ ហាត់ប្រាណខ្លាំងៗ ងាយបង្កជាហានិភ័យសម្រាប់មនុស្សប្រភេទនេះ ១- រត់ធ្វើឲ្យអ័រម៉ូនមួយចំនួនធ្លាក់ចុះ ការរត់ហាត់ប្រាណ អាចធ្វើ​ឲ្យ​យើង​ប្រឈមនឹងការ​ធ្លាក់កម្រិតអ័រម៉ូនមួយចំនួន​ដូចជា​អ័រ​ម៉ូន​តេស្តូស្តេរ៉ូន​ជាដើម។ អ័រ​ម៉ូន​​តេស្តូស្តេរ៉ូន​​គឺ​ជា​អ័រ​ម៉ូន​ដែល​​មាន​ឥទ្ធិពល​ខ្លាំង​​ទៅ​លើ​មុខងារ​ផ្លូវ​ភេទ​របស់​បុរសយើង​។ ពេលណា​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន​មាន​ទាប​ក៏​អាច​នាំ​ឲ្យ​ថយ​ចុះ​នូវ​ការ​ជា​ឡើង​វិញ​នៃ​សាច់​ដុំ និង​ថាម​ពល​ក្នុង​ខ្លួន​ទាំង​មូល​នៃ​រាង​កាយផងដែរ​។ នៅ​​ពេល​យើងរត់​​ ​អាច​ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន​មាន​​អតុល្យភាព​ដែល​អាច​ប៉ះពាល់​ដល់​សរីរាង្គ​​នៅ​ក្នុង​ខ្លួន​​របស់​យើង។ ការ​រត់​តិច​ៗ ​យឺតៗ​ច្រើន​​ដង​រៀង​រាល់​សប្តាហ៍​អាច​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​ថា​ស្រួល​ខ្លួន​ ប៉ុន្តែ​បើ​ច្រើន​ឬ​​ខ្លាំង​ជាង​នេះ​បែរជា​​អាច​បង្ក​ផល​ប៉ះពាល់​មិន​ល្អ​ដល់​ខ្លួន​យើង​​ទៅវិញ​​ដែរ។ គួរចាំថា​មនុស្ស​​យើង​គ្រប់​គ្នា​គឺ​មានកម្រិត​ក្នុងការ​ហាត់​ប្រាណ​ខុសៗ​គ្នា។ ដូច្នេះ​​​មិន​មែនជារឿង​​ងាយ​ស្រួល​ទេ​​ក្នុង​ការ​កំណត់​ក្នុត​ការ​រត់​សម្រាប់​​នរណា​ម្នាក់​នោះ។ នេះជារឿង​​សំខាន់​ណាស់​ដែលយើង​​ត្រូវ​ដឹង​ពី​កម្រិត​ក្នុង​ការ​រត់​របស់ខ្លួន​ និង​មិន​ត្រូវ​បង្ខំ​ខ្លួន​ឯង​ខ្លាំង​ពេក​ទេ។ លើស​ពី​នេះ​ទៀត​ការ​ញ៉ាំ​អាហារ​បំប៉ន​​ដែល​ត្រឹម​​ត្រូវ​ក៏​អាច​ជួយ​ដល់​រាង​កាយ​របស់​យើង​​បាន​ផង​ដែរ។ អត្ថបទពាក់ព័ន្ធ៖ លឺ​ថា​ហាត់ប្រាណ​ល្អ​ខ្លាំង​សម្រាប់​ចាស់ៗ ចឹង​គួរ​ហាត់​យ៉ាង​ម៉េច? បាន​ប្រយោជន៍​អី​ខ្លះ? លើកទម្ងន់ ជួយបេះដូង ជាងការហាត់ប្រាណបែបផ្សេងច្រើនណាស់ តិចនិកថែរក្សាស្បែកសម្រាប់ស្រីៗ មុន និងក្រោយហាត់ប្រាណ តិចនិកកម្ដៅសាច់ដុំមុនរត់ហាត់ប្រាណ ២- រត់ធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​វេជ្ជបណ្ឌិត Zen P. Lin នៃ​សាកល​វិទ្យាល័យ Mingdao  នៅ​កោះ​តៃវ៉ាន់​បាន​សិក្សា​ដែល​ទាក់​ទង​នឹង​ការ​រត់​ជាមួយ​នឹង​ភាព​ចុះ​ខ្សោយ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​ខ្លួន។ ការ​សិក្សា​បាន​បង្ហាញ​ថា​ការ​រត់​ក្នុង​រយៈពេល​ខ្លី​អាច​ជំរុញ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ ប៉ុន្តែ​ការ​រត់​រយៈពេល​យូរ​អាច​មាន​ផល​រំខាន​ដល់​មុខ​ងារ​ជាច្រើន​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ទៅ​វិញ។ យោង​តាម​ការ​សិក្សា​នេះ​បាន​ឲ្យ​ដឹង​ថា​អ្នក​ដែល​រត់​លើស​ពី ៣ ម៉ោង​ក្នុង​មួយ​សប្តាហ៍​អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ និង​មាន​ជំងឺ​ឆ្លង។ ការ​រកឃើញនេះ​បាននិយាយ​ដែរថា​អ្នកមានអាជីព​រត់​ប្រណាំង​មិន​រង​ផល​ប៉ះ​ពាល់​ទេ ​ពីព្រោះ​អ្នកទាំង​នោះ​​បាន​បង្កើត​ទម្លាប់​នៃ​ការ​ហាត់​បែប​នេះ និង​មាន​របប​អាហារ​ត្រឹម​ត្រូវ​សម​នឹង​តម្រូវ​ការ​ដែលរាងកាយអ្នកទាំង​នោះត្រូវ​ការ​។ អត្ថបទពាក់ព័ន្ធ៖ ជឿអត់​ថា ​ហាត់ប្រាណ ជួយការពារ​ប្រុសៗ ​ពីជំងឺ​បាក់ទឹកចិត្ត? រត់ហាត់ប្រាណ ងាយស្រួល មិនស៊ាំញ៉ាំ […]

លំហាត់ប្រាណផ្សេងទៀត

ពួក​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ដឹង​អំពី​​គុណ​សម្បត្ដិ​​នៃ​ការ​​រត់​ហាត់​​ប្រាណ​ ​​ដូច​ជា​ជួយ​​ធ្វើ​ឲ្យ​រាង​​កាយ​​មាំ​មួន មាន​​រាង​​ស្អាត ដុត​កាឡូរី​ក្នុង​​ខ្លួន និង​​អត្ថ​ប្រយោជន៍​​ជា​ច្រើន​​ផ្សេង​​ទៀត​។ ប៉ុន្តែ​តាមពិតទៅ​ការ​រត់​ហាត់​ប្រាណ ​ផ្ដល់​​អត្ថ​ប្រយោជន៍​ដល់​យើង​ជា​ច្រើន លើស​ពី​អ្វី​ដែល​យើង​ធ្លាប់​បាន​ដឹងទៅទៀត​។ ខាង​ក្រោម​នេះ គឺ​ជា​អ្វី​ដែល​​ជឿ និង​ជា​​ការ​ពិត​​ទាក់​ទង​​ជាមួយ​​ការ​​រត់​ហាត់​​ប្រាណ​ ​ដែលគ្នាយើងខ្លះ​អាចថា​​ធ្លាប់​ដឹង ឬ​ក៏​មិន​ធ្លាប់​ដឹង​ពី​មុន​មក។ អត្ថបទពាក់ព័ន្ធ៖ នេះហើយ​លំហាត់ប្រាណ ជួយ​ឲ្យ​ឆ្អឹង​កាន់​តែ​ល្អ មិន​ងាយ​ពុក​ឆ្អឹង​ផ្ដេសផ្ដាស ហាត់ប្រាណបែបណាទើបកូលេស្តេរ៉ុលថយចុះ? ១-ការពិត ការ​រត់​ហាត់​ប្រាណ​អាច​ត្រូវ​ការ​ការ​​តាំង​ចិត្ដ​ជាមួយការ​ផ្សង​ព្រេងនិង​​មាន​​ភាព​​រញ៉េ​រញ៉ៃ​​បន្តិច៖ ក្រៅ​​ពី​​ការ​​រត់​​បែប​​ម៉ារ៉ាតុង​​ធម្មតា ​នៅ​​មាន​​ការ​​រត់​​ក្នុង​​ភក់ និង​​ការ​រត់​​កាត់​​ឧបសគ្គ​​ដែល​​មើល​​ទៅ​​គួរ​ឲ្យ​​ទាក់​ទាញ​ផ្សេងទៀត​។ ក្នុង​ឆ្នាំ ២០១៤ តែ​មួយ​ឆ្នាំ មាន​អ្នក​រត់​ទទួល​បាន​ជោគ​ជ័យ​ប្រមាណ​ជាង​៤​លាន​អ្នក​ នៅ​​ក្នុង​​ការ​​ប្រកួត​​រត់​ផ្សេង​ៗ​គ្នា​។ មនុស្ស​ជា​ច្រើន​បាន​គិត​ថា ការ​រត់​បែប​នេះ​គឺ​មាន​ភាព​ស្វិត​ស្វាញ​ជាង​ការ​រត់​ប្រណាំង ដើម្បី​ទៅ​ដល់​តែ​ខ្សែ​ព្រ័ត្រ​ធម្មតា។ យើង​​អាច​រត់​ជុំ​វិញ​​ផែន​ដី​បាន៖ នេះ​ជា​ការ​ពិត។ ប្រសិន​បើ​យើង​​រត់​ជាប់​រហូត​ប្រហែល​៥ឆ្នាំ (គឺ​ប្រមាណ ៥,៧ឆ្នាំ) នោះ​យើង​​អាច​រត់​បាន​ក្នុង​ចម្ងាយ ២៤ ៩០០​ម៉ាយ (ត្រូវ​ជា ៤០ ០៧២គីឡូម៉ែត្រ)។ មួយ​ជុំ​របស់​ផែន​ដី​មាន​ចម្ងាយ​ប្រហែល ២៤៩០១​ម៉ាយ។ ដូច​នេះយើង​​អាច​រត់​មួយ​ជុំ​ផែន​ដី​បាន​មែន មិន​ថា​អញ្ចឹង? ប្រសិន​បើ​យើង​​ចង់​ដុត​កាឡូរី​បន្ថែម​​ត្រូវ​រត់​ឲ្យ​លឿន និង​យូរ​ជាង​មុន៖ យើង​អាច​រត់​ចម្ងាយជាងមួយគីឡូម៉ែត្រ​ ក្នុង​រយៈ​ពេល ៨នាទី​ជា​ដើម។ ប្រសិន​បើ​មនុស្ស​យើង​ដែល​មាន​ទម្ងន់​ប្រហែល​ ១០០​គីឡូ​ក្រាម រត់​ក្នុង​ចម្ងាយ​នេះ អ្នកទាំងនោះ​​អាច​ដុត​កាឡូរី​​បាន​ប្រហែល ១៥០​កាឡូរី។ ប្រសិន​បើ​អ្នក​មាន​ទម្ងន់ ៥០ទៅ៦០គីឡូក្រាម​ នោះ​អាច​ដុត​បាន​ប្រមាណ ៨២​កាឡូរី។ […]

លំហាត់ប្រាណផ្សេងទៀត

រត់​ហាត់​ប្រាណ ជា​លំហាត់​ប្រាណ​មួយ​ប្រ​ភេទមាន​ប្រ​យោជន៍ និង​កំពុង​ពេញ​និយម​បំផុត​មួយ​ដែរ។ ការ​រត់​ហាត់​ប្រាណ​អាចជួយកម្ចាត់ជាតិខ្លាញ់ក្នុង​ខ្លួន​បាន​លឿន អាចជួយ​ពង្រឹង​សុខភាព​បេះ​ដូង និង​ធ្វើ​ឲ្យ​មាន​រាងស្អាត​ផង។​ មនុស្ស​គ្រប់គ្នា​អាច​ធ្វើ​លំហាត់​ប្រាណ​ដោយ​រត់នេះ​បាន លុះត្រាតែ​មាន​ទម្លាប់​ក្នុង​ការ​រត់​ត្រឹម​ត្រូវ​មួយ ហើយ​សមស្រប​ទៅ​នឹង​ស្ថានភាព​សុខភាព​យើង​ផង​ដែរ។ បើ​សិនជា​យើង​មិន​ធ្លាប់​រត់ពីមុន​មកទេ ខាង​ក្រោម​នេះជាគន្លឹះខ្លះៗសម្រាប់​អ្នក​ចង់ចាប់​ផ្ដើម​​រត់​ហាត់​ប្រាណ​។ មុន​ពេល​រត់ សម្រាប់​គ្នា​យើង​ដែល​ទើប​ចាប់​ផ្ដើម​ដំបូង​ត្រូវ​កម្ដៅសាច់ដុំជាមុន និងត្រូវ​បន្ធូរសាច់ដុំវិញ​ពេល​ចាប់​ផ្ដើម​រត់ និង​ពេល​ឈប់​រត់ ក្នុង​រយៈពេល​ប្រហែលជា​បីនាទី។ យើង​​អាច​កម្តៅ​សាច់​ដុំ​ដោយ​ធ្វើ​ការ​រត់​យឺត​ៗ​នៅ​ពេល​ដំបូង​បន្ទាប់​មក​លឿន​ជាង​មុន​បន្តិច​ម្តង​ៗ និង​ត្រូវ​បន្ធូរ​សាច់​ដុំ​វិញ​នៅពេល​ឈប់​រត់​។ យើង​មិន​ត្រូវ​ភ្លេច​ពាក់​ឧបករណ៍​មួយ​ចំនួន​នៅ​ពេល​រត់​ដូច​ជា​ខោអាវ​កីឡា និង​ស្បែក​ជើង​កីឡា​នោះទេ។ អត្ថបទពាក់ព័ន្ធ៖ អត្ថប្រយោជន៍រត់ហាត់ប្រាណពេលព្រឹក គ្នាយើងតិចណាស់បានដឹង! រត់ហាត់ប្រាណ ងាយស្រួល មិនស៊ាំញ៉ាំ ហើយជួយឆ្អឹងរឹងមាំថែមទៀត តិចនិក​ហាត់​ប្រាណ​សម្រាប់អ្នកមានជំងឺរលាក​ឆ្អឹង​សន្លាក់​ ១- សប្តាហ៍ទី ១ - កម្តៅ​សាច់​ដុំ ៣ នាទី - ដើរ ២ នាទី​រួច​រត់ ២ នាទី។ ធ្វើ​បែប​នេះ​រយៈពេល ២៨ នាទី - បន្ធូរ​សាច់​ដុំ ៣ នាទី - ធ្វើចលនាទាញ​សាច់ដុំ ៥ នាទី។ អត្ថបទពាក់ព័ន្ធ៖ កំហុសទាំង ៦ ច្រើនមើលរំលង ពេលរត់ហាត់ប្រាណ ២- សប្តាហ៍ទី ២ យើង​​មិន​មែន​ស្ថិត​នៅ​ក្នុង​ការ​ប្រកួត​រត់​ទេ ដូច្នេះ​ល្បឿន​របស់យើង​គឺ​មិន​សំខាន់​ឡើយ។ គោល​ការណ៍​សំខាន់​មួយ​នៃ​ការ​រត់​គឺ​យើង​​ត្រូវ​រក្សា​តុល្យភាព​រវាង​ដង្ហើម និង​ជំហាន​របស់យើង​។ ការ​រត់​អាច​ធ្វើ​ឲ្យ​យើង​​ពិបាក​ក្នុង​ការ​ដក​ដង្ហើម ប៉ុន្តែ​យើង​​នៅ​តែ​អាច​សន្ទនាគ្នាបានពេល​កំពុង​រត់​។ ប្រសិន​បើ​យើង​មាន​ការ​ពិបាក​ក្នុង​ការ​ដក​ដង្ហើម​ហើយ​មិន​អាច​និយាយ​បាន​នោះ​យើង​ប្រហែល​ជា​រត់​ក្នុង​ល្បឿនលឿន​ពេក​ហើយ […]

លំហាត់ប្រាណផ្សេងទៀត

" ខ្ញុំ​រវល់​ណាស់​គ្មាន​ពេល​ទៅ​ហាត់ប្រាណ​ទេ​ហើយ​ត្រូវ​ចំណាយ​លុយ​ច្រើន​ទៀត​ម៉្យាង​ទៀត​ខ្ញុំ​មាន​អារម្មណ៍​ញញើត​នឹង​អ្នក​ផ្សេង​ទៀត​ដែល​មាន​រាងកាយ​សមសួន​នៅទី​នោះ​" ។ តើ​គ្នា​យើង​​ធ្លាប់​គិត​បែប​នេះ​ទេ​រាល់​ពេល​ដែល​គិត​ចង់​ទៅ​ក្លឹម​ហាត់​ប្រាណ? ហាត់​ប្រាណ​នៅ​ក្លឹប​​ជា​វិធី​ល្អ​មួយ​ប្រកាន់​ខ្ជាប់​នូវ​ទម្លាប់​ និង​វិន័យ​នៃ​ការហាត់ប្រាណ​របស់​យើង។ តែ​ក៏​មាន​ជម្រើស​ជាច្រើន​ទៀត​ដែល​ចំណាយ​លុយ​មាន​ប្រសិទ្ធិភាព។ ខាងក្រោម​នេះ​Helloគ្រូពេទ្យ​សូម​ណែនាំ​អំពី​ទីកន្លែង​ហាត់ប្រាណ​ងាយៗ​និង​អត្ថប្រយោជន៍​មួយ​ចំនួន៖ ១-ចំណាយពេលឈរអោយបានច្រើន ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​ការ​ឈរ​បាន​កាន់តែ​ច្រើន​ផ្ដល់​នូវ​អត្ថប្រយោជន៍​សុខភាព​ច្រើន​យ៉ាង។ ការសិក្សា​ដដែល​បង្ហាញ​ថា​អ្នក​ដែល​ចំណាយ​ពេល​ច្រើន​ឈរ​ និង​ធ្វើ​ចលនា​បាន​ឃើញ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​និង​កូលេស្តេរ៉ូល​ធ្លាក់​ចុះ​ទាប។ មាន​អត្ថប្រយោជន៍​ផ្សេងទៀត​ចំពោះ​ការ​ដើរ​អំឡុង​ពេល​ថ្ងៃ​ជួយ​កាត់​បន្ថយ​សន្ទស្សន៍​រាងកាយ​ (BMI)និង​ទំហំ​ចង្កេះ។ គ្រាន់តែ​ធ្វើ​ការ​អនុវត្ត​សកម្មភាព​ខ្លីៗ​ដូចជា​ក្រោក​ឈរ​ឡើង​ ហើយ​អង្គុយ​តិច ​និង​ធ្វើ​ចលនា​ផ្លាស់ទី​ឲ្យ​បាន​ច្រើន​ថែម​ទៀត។​ ឧទាហរណ​ងាយៗ​ដូចជា​ករណី​យើង​ជ្រើស​យក​ការ​ឡើង​អាគារ​ខ្ពស់​ដោយ​ជណ្ដើរ​ជំនួស​អោយ​ជណ្ដើរយន្ត​ ក្រោក​ឈរ​ពេល​កំពុង​និយាយ​ទូរស័ព្ទ ​ឈរ​ពេល​ជួបជុំ​គ្នា​និង​ចត​រថយន្ត​នៅ​ចម្ងាយ២ទៅ​៣ម៉ែត្រ​ពី​ច្រក​ចូល​ដើម្បី​ឲ្យ​​មាន​ពេល​អាច​ដើរ​បាន។ ២-ពេល​ក្តៅ​ខ្លាំង​ញើស​ហូរ​ចេញ​ពី​រាងកាយ​កាន់តែ​ច្រើន ប្រភេទ​កីឡា​ដូចជា​ វាយ​កូន​ឃ្លី​លើ​តុ​ វាយ​សី​ បាល់​បោះ​ ហែល​ទឹក​ និង​ល្បែង​ផ្សេងៗ​ទៀត​សុទ្ធតែ​អាច​លេង​ជាមួយ​មិត្តភ័ក្ដិ​បាន។​ គ្នា​យើង​អាច​ជ្រើស​កីឡា​ផ្សេង​ទៀត​ដែល​សប្បាយ​ហើយ​ជួយ​ឲ្យ​​យើង​មាន​បំណិន​ក្នុង​សង្គម​ទៀត​ផង។ ការ​សិក្សា​ថ្មីៗ​បាន​រក​ឃើញ​ថា​ប្រភេទ​កីឡា​ឡើង​ផ្ទាំង​ថ្ម​ក្នុង​ផ្ទះ​អាច​ទាក់ទង​នឹង​ការ​ថយ​ចុះ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​និង​ការ​ថប់បារម្ភ។ វា​ក៏​អាច​ជួយ​កែ​លម្អ​ការ​ចងចាំ​ឲ្យ​​ប្រសើរ​ឡើង​អំឡុង​ពេល​កសាង​ខ្លួនឯង​ដោយ​ប្រសិទ្ធភាព។ ​ស្ថាប័ន​ចិចត្តសាស្រ្ត​មួយ​ចំនួន​ក្នុង​ប្រទេស​អាល្លឺម៉ង់​បាន​ប្រើ​វិធី​នេះ​ជួយ​ព្យាបាល​អ្នក​ជំងឺ​ធ្លាក់​ទឹកចិត្ត​និង​ថប់បារម្ភ។ ៣-បង្កើតការហាត់ប្រាណ និងបោះជំរុំហាត់ប្រាណដោយខ្លួនឯង រក​កន្លែង​ទីវាល​ឬ​សួនកុមារ​នៅ​ជិត​លំនៅឋាន​របស់​យើង​ដើម្បី​ជួបជុំ​ជាមួយ​មិត្តភ័ក្ដិ​និង​ធ្វើ​ចលនា​ហក់​លោត​តិចៗ។ បង្កើត​ផ្លូវ​ក្នុង​ទីធ្លា​និង​អញ្ជើញ​មិត្តភ័ក្ដិ​មក​ចូលរួម​រត់​លែង​សប្បាយ​រីក​រាយ​ជាមួយ​គ្នា។ ការ​រត់​លែង​សប្បាយ​ផ្សារភ្ជាប់​ចលនា​សរសៃឈាម​បេះដូង​ឲ្យ​មាន​ដំណើរការ​ល្អ។ ៤-ដើរកម្សាន្តមើលអាគារខ្ពស់ៗតាមទីក្រុងឬតាមផ្សារទំនើប! គ្នា​យើង​អាច​មាន​ជម្រើស​ជាច្រើន​ក្នុង​ការ​ដើរ​កម្សាន្ត​តាម​ទីក្រុង​ដូចជា​វិចិត្រសាល​សិល្បៈ​ សារមន្ទីរ​និង​ តំបន់​ប្រវត្តិសាស្ត្រ​ជាដើម។ ធ្វើ​ខ្លួន​ឲ្យ​​ទៅ​ជា​អ្នកទេសចរ​ម្នាក់​ក្នុង​ទីក្រុង​ជំនួស​ឲ្យ​ការ​ហាត់ប្រាណ។ គ្នា​យើង​ចូលចិត្ត​ទៅ​ផ្សារ​ជំនួស​វិញ​មែន​ទេ? ​កុំ​បារម្ភ​ តាម​ការ​ស្រាវជ្រាវ​ទៅលើ​មនុស្ស​វ័យ​ចំណាស់​បាន​រក​ឃើញ​ថា​មាន​ឥរិយាបថ​ប្រសើរ​ឡើង​គួរ​ឱ្យ​កត់សម្គាល់​ព្រមទាំង​រាងកាយ​មាន​ភាព​សមសួន​ចំពោះ​អ្នក​ដែល​បាន​ចូលរួម​កម្មវិធី​ដើរ​ផ្សារ។​ សូម​រីករាយ​ជាមួយ​នឹង​ទិដ្ឋភាព​និង​បរិយាកាស​ដ៏​ស្រស់​ស្អាត​ដើម្បី​ដើរ​កម្សាន្ត​។ ជាមួយ​នឹង​សំលៀកបំពាក់​និង​ស្បែកជើង​សមរម្យ​ តោះ​គ្នា​យើង​ចាំ​អី​ទៀត​​ ដើរ​ផ្សា​ទាំងអស់​គ្នា!!។ អត្ថបទពាក់ព័ន្ធ៖ ស្តាប់ចម្រៀងប្រភេទនេះ ជួយអ្នកហាត់ប្រាណមានស្មារតីកាន់តែក្លៀវក្លា ៥-ធ្វើ​ដំណើរ​ឡើង​ភ្នំ គ្នា​យើង​គួរ​ចំណាយ​ពេល​ឡើង​ភ្នំ​ជាមួយ​មិត្តភ័ក្ដិ​ ទុក​ជា​ការ​លំហែ​កម្សាន្ត​ផង​ហើយ​ក៏​ជា​សកម្មភាព​ហាត់ប្រាណ​មួយ​ផង​ដែរ។​ មាន​ភ្នំ​តូចៗ​មួយ​ចំនួន​សម្រាប់​ធ្វើ​សកម្មភាព​ជិះ​កង់​ឡើង​ភ្នំ​ជាមួយ​មិត្តភ័ក្ដិ​ប្រកប​ដោយ​អារម្មណ៍​ស្រស់ស្រាយ។​ បើ​គ្មាន​កង់​យើង​អាច​ជួល​ពី​កន្លែង​ផ្ដល់​សេវាកម្ម​នៅ​ក្បែរ​ទីនោះ។ ៦-រត់​តិច​ៗ​ជួយ​សម្រួល​ខ្យល់​ដង្ហើម​និង​ទំនាក់​ទំនង​មិត្តភក្តិ ឧទ្យាន​សាធារណៈ​ជា​កន្លែង​ដ៏​អស្ចារ្យ​មួយ​សម្រាប់​សកម្មភាព​រត់​តិចៗ​នៅ​ជុំវិញ​ដោយ​គ្រាន់​តែ​មាន​ស្បែក​ជើង​ប៉ា​តា​មួយ​គូរ​ជា​ការ​ស្រេច។ ​យើង​អាច​ ប្រើ​ឱកាស​នេះ​ជួប​ជជែក​ជាមួយ​មិត្តភ័ក្ដិ​នៅ​ពេល​កំពុង​រត់។ សូម​ប្រយ័ត្ន​ចំពោះ​​ការ​ដកដង្ហើម​ ដោយ​ចៀសវាង​ដក​ដង្ហើម​ត្រហេបត្រហប​។ មាន​ក្រុមហ៊ុន​ជាច្រើន​ជួយ​ធ្វើ​អោយ​ប្រាកដ​ថា​ការ​រត់​កម្សាន្ត​តិចៗ​កាន់តែ​ធ្វើ​អោយ​មាន​អត្ថន័យ។ អត្ថបទពាក់ព័ន្ធ៖ Exercise-induced asthma (ជំងឺហឺតកើត​ពេល​ហាត់ប្រាណ) អ្នកមានជំងឺលើសឈាម ត្រូវ​ដឹងវិធីហាត់ប្រាណទាំងនេះ​កុំ​ឲ្យ​ប៉ះពាល់​សុខភាព ៧- ប្រែ​ក្លាយ​ការងារ​ប្រចាំ​ថ្ងៃ​ទៅ​ជា​ការ​ហាត់​ប្រាណ ការ​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ថា​ការ​ធ្វើ​សកម្មភាព​រាងកាយ​បែប​ណា​ក៏ដោយ​ឲ្យ​បាន​មួយ​ថ្ងៃ​៣០ នាទី​ចំនួន​៥ថ្ងៃ/សប្ដាហ៍​អាច​បន្ថយ​ហានិភ័យ​ពី​ការ​ស្លាប់​ដោយ​ជំងឺ​ផ្សេងៗ​បាន​ដល់២៨% ​ហើយ​បន្ថយ​អត្រា​ស្លាប់​ដោយ​ជំងឺ​បេះដូង​ដល់​ទៅ​២០%។ លទ្ធផល​នេះ​រួមបញ្ចូល​ទាំង​ធ្វើ​ការងារ​ផ្ទះ​និង​ការងារ​ក្នុង​សួន​ដំណាំ។ […]

លំហាត់ប្រាណផ្សេងទៀត

ការរត់ហាត់​ប្រាណ​ត្រូវបានគេចាត់ទុកថាជាលំហាត់ចង្វាក់បេះដូងដែលល្អជាងគេបំផុត។ រត់ហាត់​ប្រាណបានធ្វើការពង្រឹងចលនាបេះដូង និង ប្រព័ន្ធសសៃឈាមក្រហមរបស់យើង ក្នុងអំឡុងពេលដុតកំទេចខ្លាញ់ និង ធ្វើឲ្យ​រាងកាយយើង​មាំមួន។ លើសពីនេះទៅទៀតក្រៅពីប្រយោជន៍ផ្នែករាងកាយហើយ ការរត់ហាត់​ប្រាណ​អាចផ្តល់ជាអត្ថប្រយោជន៍ទៅដល់ផ្នែកស្មារតីយើងផងដែរ។ ១- ការរត់អាចជួយកម្ចាត់ការថប់បារម្ភ អំឡុងពេលរត់ហាត់​ប្រាណ រាងកាយយើងនឹងបង្កើតអ័រម៉ូនឈ្មោះថា អង់ដូហ្វីន (Endorphins) ដែលមានលទ្ធភាពប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត។ អង់ដូហ្វីន បង្រ្កាបការផលិតអ័រម៉ូនស្ត្រេសដូចជា អាដ្រេណាលីន (Adrenaline) និងខតធីសល (Cortisol) ដែលនឹងកាត់បន្ថយស្ត្រេសនិងការធ្លាក់ទឹកចិត្តបាន។ ការរត់ហាតប្រាណមិនត្រឹមតែកាត់បន្ថយភាពស្មុគស្មាញប៉ុណ្ណោះទេ តែវាថែមទាំងអាចទប់ស្កាត់មិនឲ្យ​យើង​ងាយរងនូវភាពតានតឹងនៅពេលខាងមុខទៀតផង។ អ្នកដែលធ្លាប់រងទុក្ខដោយជំងឺភ័យស្លន់ស្លោប្រាកដជានឹងទទួលបាននូវប្រយោជន៍អំពីការរត់ហាយ់​ប្រាណនេះជាមិនខាន។ ២- ការរត់ហាត់ប្រាណ​ជួយឲ្យ​ដំណេកប្រសើរជាងមុន ជំងឺធ្លាក់ទឹកចិត្តជាធម្មតាកើតឡើងពីការគេងមិនគ្រប់គ្រាន់ហើយកាន់តែធ្វើឲ្យស្ថានភាពរបស់យើងពិបាកឡើងៗ។ ការរត់ហាត់ប្រាណអាចជួយយើង​មានការអភិវឌ្ឍគុណភាពដំណេក។ កម្រិតនៃការសម្រាករបស់យើងក្នុងពេលគេង គឺមានទំនាក់ទំនងគ្នាជាមួយកម្រិតការបញ្ចេញកម្លាំងរាងកាយរបស់យើងតាំងពីពេលថ្ងៃមក។ យើងប្រហែលជាធ្លាប់បានចាប់អារម្មណ៍ហើយថា ប្រសិនយើងបានធ្វើសកម្មភាពនៅពេលថ្ងៃកាន់តែច្រើនកាលណា នោះយើងនឹងទទួលបានដំណេកកាន់តែប្រសើឡើងតាមដូច្នោះដែរ។ តែទោះជាយ៉ាងណាក៏ដោយយើងមិនគួររត់ហាត់ប្រាណមុនពេលចូលគេងនោះឡើយ។ ជាការល្អបំផុតយើង​គួតែរត់នៅពេលព្រឹក ឬពេលក្បាលល្ងាចជាពេលដែលទទួលបាននូវប្រសិទ្ធភាពបំផុត។យើងគួតែចាប់ផ្តើមកំណត់គោលដៅរត់ត្រឹមតែ ៣ ទៅ ៤ដងក្នុងមួយសប្តាហ៍ ហើយម្តងត្រឹមតែ ៣០ នាទីគឺគ្រាប់គ្រាន់ហើយ។ អត្ថបទពាក់ព័ន្ធ៖ តិចនិកកម្ដៅសាច់ដុំមុនរត់ហាត់ប្រាណ ៣- ការរត់ជួយឲ្យយើង​នៅតែមោះមុត ខួរក្បាលរបស់យើងនឹងចាប់ផ្តើមអន់ថយទៅៗតាមអាយុកាលរបស់យើង។ វាប្រាកដជាដល់ដំណាក់កាលមួយដែលយើងមិនអាចគិតបានលឿនដូចអ្វីដែលយើងអាចធ្វើបាន ហើយការចង់ចាំរបស់យើងនឹងចាប់ផ្តើមបាត់បង់ដែរ។ ការរត់ហាត់ប្រាណមិនអាចបញ្ឈប់ពេលវេលា ឬត្រឡប់អាយុរបស់យើង​បានទេ តែវាពិតជាអាចជួយខាងផ្នែកបញ្ញារបស់យើង​ដោយបង្កើនលំហូនៃឈាមចូលទៅក្នុងខួរក្បាល និងបង្កើនកម្ពស់នៃចលនាលំហូរឈាមទាំងអស់ទៀតផង។ អ្នកដែលរត់បានទៀងទាត់ តែងតែពូកែធ្វើការវិនិច្ឆ័យ មានគំនិតមោះមុត និងមានការយកចិត្តទុកដាក់កាន់តែយូរអង្វែងជាងនៅពេលដែលពួកគេចាស់ទៅ បើប្រៀបធៀបជាមួយនឹងអ្នកដែលមិនសូវមានសកម្មភាពកាលពេលពួកគេកំពុងពេញវ័យ។ អត្ថបទពាក់ព័ន្ធ៖ ឧស្សាហ៍ធុញថប់ តានតឹងអារម្មណ៍ […]

x