backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​រដូវ​ភ្លៀង ជាមួយ​អាហារ​ទាំង​៦​ប្រភេទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 09, 2021

ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​រដូវ​ភ្លៀង ជាមួយ​អាហារ​ទាំង​៦​ប្រភេទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្នា​យើង​ភាគ​ច្រើន​តែង​ប្រឈម​នឹង​ជំងឺ​ផ្ដាសាយ ក្អក​ គ្រុន​ក្ដៅ​ ឬ​ការ​ឆ្លង​មេរោគ​នៅ​អំឡុង​រដូវ​ភ្លៀង។ ដូច្នេះ​ហើយ​ យើង​ចាំបាច់​ការពារ​ខ្លួន​​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​​ ដោយ​​ការ​​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។ ពិត​ណាស់​ មាន​វិធីសាស្ត្រ​ជា​ច្រើន​ដែល​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ ដូចជា​ការ​ហាត់​ប្រាណ​ជា​ប្រចាំ​ និង​ការ​ញ៉ាំ​ភេសជ្ជៈ​សុខភាព​។ បន្ថែម​ពី​នេះ​ ការ​ជ្រើសរើស​អាហារ​ត្រឹមត្រូវ​​ក៏​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​​ចំពោះ​ប្រព័ន្ធ​ភាព​ស៊ាំ​ដូច​គ្នា។ ​អាហារ​ខាង​ក្រោម​នេះ​ អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​​យ៉ាង​មាន​ប្រសិទ្ធភាព។

១. ផ្លែ​ទទឹម​

ផ្លែ​ទទឹម​សម្បូរ​​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ខ្ពស់​ដូចជា​វីតាមីន​C និង​ជាតិ​សរសៃ​ដើម្បី​ជួយ​បង្កើន​ថាមពល​ និង​បង្កើត​ប្រព័ន្ធ​ភាព​ស៊ាំ។​ លើស​ពី​នេះ ផ្លែ​ទទឹម​ក៏​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​ ប្រឆាំង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​គ្រប់គ្រង​សម្ពាធ​ឈាម​បាន​យ៉ាង​ល្អ​។

២. ទឹក​ដោះ​គោ​ជូរ​មាន​ជាតិ​ខ្លាញ់​ទាប​

ពពួក​បាក់តេរី​ល្អ​ដែល​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ​ជូរ​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។ បន្ថែម​ពី​នេះ វា​ក៏​ជា​ប្រភព​វីតាមីន​ និង​សារធាតុ​រ៉ែ ដែល​មាន​គុណប្រយោជន៍​អាច​ជួយ​ឲ្យ​សុខភាព​ទាំង​មូល​ប្រសើរ​ឡើង​។

ទឹកដោះគោជូរ

៣. ឪឡឹក​

​ជាក់​ស្ដែង ផ្លែ​ឪឡឹក​​មាន​រសជាតិ​ឆ្ងាញ់​ និង​ពោរពេញ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​ការពារ​កោសិកា​របស់​យើង​។ វា​ថែម​ទាំង​មាន​ផ្ទុក​វីតាមីន​A, B​ និង​C ព្រម​ទាំង​សារធាតុ​lycopene ដែល​អាច​ជួយ​ការពារ​យើង​ពី​កាំ​រស្មី​យូវី ហើយ​សារធាតុ​ចិញ្ចឹម​ទាំង​នេះ​អាច​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​នៅ​រដូវ​ភ្លៀង​នេះ​។

៤. ខាត់ណាខៀវ

ជាមួយ​គ្នា​នេះ​ដែរ ខាត់ណាខៀវ ​ផ្ទុក​​ជាតិ​ដែក​ ប៉ូតាស្យូម​ កាល់ស្យូម​ និង​ម៉ាញ៉េស្យូម​។ បន្លែ​មួយ​ប្រភេទ​នេះ​ក៏​សម្ពូរ​ទៅ​ដោយ​ជាតិ​សរសៃ​ និង​វីតាមីន​A, C, E, K។ បន្ថែម​ពី​នេះ វា​មាន​ផ្ទុក​វីតាមីន​B រួម​ទាំង​អាស៊ីដ​ហ្វូឡេត ដែល​ល្អ​បំផុត​សម្រាប់​ប្រព័ន្ធ​ភាព​ស៊ាំ។

​៥. ក្រូច​

ក្រូច​ត្រូវ​បាន​ស្គាល់​ថា​ជា​ប្រភព​នៃ​វីតាមីន​C ដែល​អាច​ជួយ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​បាន​យ៉ាង​អស្ចារ្យ​។ វា​ក៏​ជួយ​បង្កើន​ការ​ស្រូប​យក​ជាតិ​ដែក​ទៅ​ក្នុង​រាងកាយ​ និង​ជួយ​បង្កើត​ការ​ផលិត​ខូឡាជែន ព្រម​ទាំង​ការពារ​កោសិកា​ពី​ការ​បំផ្លាញ​។

៦. ស្ពៃ​ពួយ​ឡេង​

ចំណែក​ឯ​ស្ពៃ​មួយ​ប្រភេទ​នេះ ក៏​ជា​​បន្លែ​ដែល​មាន​គុណប្រយោជន៍​សម្បូរ​​បែប​។ វា​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ និង​សារធាតុ​Beta Carotene ដែល​​ជួយ​បន្ថែម​សមត្ថភាព​​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 09, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម