ចំណេះដឹងទូទៅ

ចំណេះដឹងទូទៅ – តាមដានមាតិកា​នេះ ​ដើម្បី​ស្វែងយល់​ដំណឹងថ្មីៗនានាពីការវិវត្តន៍ផ្នែកវេជ្ជសាស្ត្រ​​​ ឱសថ របកគំហើញនានា និង​គន្លឹះសុខភាពជាច្រើនទៀត ដើម្បី​ពង្រីកចំណេះដឹងសុខភាពបន្ថែម ធ្វើយ៉ាងណាឲ្យការរស់នៅកាន់តែសប្បាយរីករាយមានសុភមង្គលនិងសុខភាពកាន់តែល្អប្រសើរ

ចំណេះដឹងទូទៅ

ចំណេះដឹងទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

ស្វែងរក ចំណេះដឹងទូទៅ

ចំណេះដឹងទូទៅ

អាហារ​ក្តៅៗ​ដាក់​​ថង់ប្លាស្ទិច ចាន ឬ​ប្រអប់​ស្នោមានគ្រោះថ្នាក់​ខ្លាំង​ (វីដេអូ)

បច្ចេកវិទ្យា​ទំនើប បច្ចុប្បន្ន​ការ​វេច​ខ្ចប់​ចំណី​អាហារ​កាន់​តែ​ទាន់​សម័យ មិន​ប្រើ​ស្លឹក​ចេក ស្លឹក​ឈូក ដូច​ជំនាន់​មុន​នោះ​ទេ ដោយ​ជំនួស​មក​វិញ​នូវ​ការ​ច្រក​ថង់​ប្លាស្ទិច ប្រអប់ ឬ​ចាន​ស្នោ ដែល​ស្រួល​ប្រើ ស្រាល មិន​ព្រួយ​រឿង​ជ្រាប​ទឹក។​ ការ​វេច​ខ្ចប់​បែប​ទំនើប​ត្បិត​ជួយ​សម្រួល​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ក៏​ពិត​មែន ប៉ុន្តែ​បើ​និយាយ​ពី​ផល​ប៉ះពាល់​វិញ​ធ្ងន់ធ្ងរ​បំផុត ទាំង​ផ្នែក​បរិស្ថាន និង​សុខភាព​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។


ចំណេះដឹងទូទៅ

ញ៉ាំអាហារមានប៊ីចេងច្រើន ធ្វើឲ្យពុកឆ្អឹង វិលមុខ ជារឿងពិតអត់? (វីដេអូ)

កន្លង​មកមាន​ពាក្យ​ចចាមអារ៉ាម​ទាក់ទិន​នឹង​ប៊ីចេង​មាន​ច្រើន​ណាស់ ដោយ​អ្នក​ខ្លះ​ថា​ញ៉ាំ​ប៊ីចេង​ពុក​ឆ្អឹង និង​អ្នក​ខ្លះ​ថា​ញ៉ាំ​ប៊ីចេង​ច្រើន​នាំឲ្យ​មាន​បញ្ហា​សុខភាព​ជាច្រើន​ទៀតដូចជា​ឈឺក្បាល វិលមុខ ក្អួត ចង្អោរ។ ប៉ុន្តែ​បើ​តាម​ការ​បកស្រាយ​របស់​លោក​វេជ្ជបណ្ឌិត លី ឬទ្ធី​គុណ ថា​ប៊ីចេង​មិន​មែន​ជា​ដើម​ហេតុ​នាំ​ឲ្យ​កើត​អាការៈ​អស់​ទាំង​នោះ​ឡើយ។​តើការញុាំប៊ីចេងប៉ះពាល់ដល់សុខភាពដែរឬទេ?   អត្ថបទពាក់ព័ន្ធ: គ្រឿងផ្សំរសជាតិ​អាហារ​យើង​ប្រើ​រាល់​ថ្ងៃ ដឹង​ថាមាន​គ្រោះ​ថ្នាក់​ប៉ុនណា​អត់? ដើម្បីសុខភាពល្អ កុំប្រើគ្រឿងផ្សំទាំងនេះច្រើនពេកក្នុងម្ហូបអាហារ ពពួក​អាហារ​សត្រូវ​នឹង​សុខភាព ចៀស​បាន​អាយុ​វែង ហេតុអ្វី​បាន​ជាយើង​អាលែកហ្ស៊ី​នឹង​អាហារ ឬរបស់​អ្វី​មួយ? ចៀស​បាន​ចៀស​ទៅ អាហារ៤មុខ សម្បូរ​សារធាតុ​គីមី​បំផុត​ ពិតទេ ញ៉ាំអាហារមិនទៀងពេល ធ្វើឲ្យយើងឈឺក្រពះ? គ្រប់គ្នា​គួរដឹង អាហារទាំងនេះ​សុទ្ធតែ​សំបូរវីតាមីន A ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ចំណេះដឹងទូទៅ

មួយថ្ងៃៗចេះតែហត់អស់កម្លាំង អាចមកពី​មូលហេតុ ៥ យ៉ាងនេះ

គ្នា​យើយ​​មួយ​ចំនួន​អាច​នឹង​មាន​អារម្មណ៍​ហត់អស់កម្លាំង​ទោះបីជា​បានគេង​ពេញ​មួយ​យប់​ក៏​ដោយ។ តើមកពីអ្វី? លោក​វេជ្ជបណ្ឌិត Brett Prylinski បាន​លើក​ឡើង​ថា​អាការៈ​អស់កម្លាំង​នេះ​មាន​ការ​ពិបាក​កំណត់​មូលហេតុ​តាមរយៈ​ការ​ធ្វើ​តេស្ដ។ លោក​ថា​គេ​អាច​ធ្វើ​តេស្ដ​លើ​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត ឬ​កម្រិត​អ័រម៉ូន ប៉ុន្តែ​មនុស្ស​ភាគច្រើន​មាន​អាការៈ​ចេះ​អស់កម្លាំង​ទាំង​ដែល​ខ្លួន​​មិន​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀតនោះទេ​។ អត្ថបទ​នេះ​នឹង​បញ្ហា​ពី​មូលហេតុ៥ ​ដែល​ធ្វើឲ្យគ្នា​យើង​​មាន​អាការៈ​អស់កម្លាំង​ទោះ​យើង​មិន​មាន​បញ្ហា​សុខភាពក៏​ដោយ​។ ១. ទម្លាប់​ប្រចាំថ្ងៃមិន​ទៀងទាត់ លោក​វេជ្ជបណ្ឌិត Prylinski តែង​ណែនាំ​ឲ្យ​គ្នា​យើង​​មាន​អាការៈ​អស់កម្លាំង​បង្កើត​ទម្លាប់​ល្អ​ប្រចាំ​ថ្ងៃ។ ទម្លាប់​ទៀងទាត់​​ប្រចាំថ្ងៃ​​អាច​កាត់បន្ថយ​ភាព​តានតឹង​បាន។ ដូច្នេះ​គួរ​ព្យាយាម៖ ចូលគេង និង​ក្រោក​ឡើង​នៅ​ម៉ោង​ដដែល​ជារៀងរាល់ថ្ងៃ ហាត់​ប្រាណ​នៅ​ម៉ោង​ដដែល​ជារៀងរាល់ថ្ងៃ ជ្រើសរើស​ពេលវេលា​ឲ្យ​ច្បាស់លាស់​ប្រចាំ​ថ្ងៃ ឬ​សប្ដាហ៍​សម្រាប់​ធ្វើ​ការងារ​ក្នុង​ផ្ទះ ទៅ​ទិញ​ទំនិញ ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ​ពេល​ទំនេរ។ អត្ថបទពាក់ព័ន្ធ៖ ជំងឺដ៏​សែន​គ្រោះថ្នាក់​មួយ កើត​នៅ​កន្លែង​ធ្វើការ ដោយអត់ដឹង​ខ្លួន ៦ ក្បាច់ ជួយបង្កើនកម្លាំងក្នុងខ្លួន អត់​ខ្ចី​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នាំខូច​សុខភាព ញ៉ាំ​តែបៃតង Matcha មិន​ត្រឹម​ជំនួយ​កម្លាំង​ ថែម​​ទាំងបង្កើន​ស្មារតី ២. របបអាហារ នេះ​អាច​មក​ពីគ្នា​យើង​ខ្លះ​ញ៉ាំ​អាហារ​កែច្នៃ​ ឬ​អាហារ​មាន​ជាតិ​ស្ករ​ច្រើន​ដើម្បី​ទប់ទល់​នឹង​ភាព​តានតឹង និង​ការ​បារម្ភ​ផ្សេងៗ។ ប្រសិន​ជា​របប​អាហារ​របស់​យើង​មាន​អាហារ​កែច្នៃ​ច្រើន យើង​​អាច​នឹង​កត់​សម្គាល់​ថា​នឹង​ហត់​អស់​កម្លាំង។ របប​អាហារ​មិន​ល្អ​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មិន​មាន​លំនឹង និង​បង្កការរលាក។   ៣. មិនសូវហាត់​ប្រាណ នៅ​ពេល​រាងកាយ​មិន​សូវ​បាន​ធ្វើ​សកម្មភាព រាងកាយ​យើងនឹង​មិន​ដំណើរការ​បាន​ត្រឹមត្រូវ​តាម​ការ​គួរដែរ​។ ដូចនេះ​ហើយ​ការ​ហាត់​ប្រាណ​អាច​ធ្វើ​ឲ្យ​កម្រិត​ថាមពល​មាន​ភាព​ខុសគ្នា​ ព្រោះ​ការហាត់ប្រាណ​អាច​រក្សា​លំនឹង​របស់​អ័រម៉ូន និង​ជួយ​កំណត់​ដល់​ការ​កំណត់​ម៉ោង​គេង​ និង​ក្រោក​ឡើង​របស់​រាងកាយ​ដែល​ជួយ​ឲ្យ​យើង​គេង​បាន​ស្ងប់។ ៤. ភាពតានតឹង គ្នា​យើង​​មួយ​ចំនួន​អាច​នឹង​មើល​រំលង​ទៅ​លើ​ឥទ្ធិពល​របស់​អារម្មណ៍​ទៅ​លើ​កម្រិត​ថាមពល។ ហេតុ​នេះ​ហើយ​ការ​គ្រប់គ្រង​ភាព​តានតឹង​គឺ​សំខាន់​ក្នុង​ការ​ជួយ​រាងកាយ​ឲ្យ​ដំណើរការ​បាន​ល្អ។ ការហាត់ប្រាណ​ក៏​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​គ្រប់គ្រង​ភាព​តានតឹង​ដែរ ព្រោះ​អាច​បង្កើន​កម្រិត​អ័រម៉ូន​អារម្មណ៍​ល្អ​ក្នុង​រាងកាយ​ក្នុង​នោះ​រួមមាន​អ័រម៉ូន endorphins និងserotonin។ ៥. ការ​ផ្លាស់ប្ដូរ​សំខាន់ៗ​ក្នុង​ជីវិត ការ​ផ្លាស់ប្ដូរ​សំខាន់ៗ​ក្នុង​ជីវិត​ដូចជា​ការ​ចាប់ផ្ដើម​ការងារ​ថ្មី ការ​មាន​កូន ឬ​ការ​ផ្លាស់ប្ដូរ​ទី​លំនៅ​ជាដើម​អាច​មាន​ការ​ប្រែប្រួល​ម៉ោង​នៃ​ការ​ចូល​គេង និង​ក្រោកពីគេងរបស់​យើង​ដែរ និង​បង្កើន​ភាព​តានតឹង ហើយ​បើបាត់បង់​ទម្លាប់​​ទាំង​នេះ​សុទ្ធ​តែ​មាន​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​យើង​​មាន​អាការៈ​អស់កម្លាំង។ អាការៈ​អស់​កម្លាំង​នេះ​កើត​មាន​លើ​មនុស្ស​គ្រប់វ័យ […]


ចំណេះដឹងទូទៅ

អត្ថប្រយោជន៍​ សាច់ដូងចំពោះសុខភាព (វីដេអូ)

អ្នកខ្លះ​ចូលចិត្ត​ណាស់​ដូង ញ៉ាំសឹងរាល់ថ្ងៃ​ក៏​មាន។ ​ទឹកដូង​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន ចំពោះ​សុខភាព ជាពិសេស​ស្ត្រីពពោះ។ តែក្រោយ​ផឹកទឹកដូង​អស់ហើយ គ្នាយើង​ខ្លះ មិន​ញ៉ាំសាច់​ទេ ដោយ​ទុកចោល ពុំបាន​ដឹង​ពី​អត្ថប្រយោជន៍​របស់វា។ តើសាច់ដូងមានផ្ទុកសារធាតុ និងជួយអ្វីខ្លះដល់រាងកាយយើង? អត្ថបទគួរអាន៖ សាច់ដូង ក្រៅពីមានជាតិ អាចជួយអីបានខ្លះ? ប្រេង​ដូង​មាន​ប្រយោជន៍​មែន ជួយ​ទាំង​សុខភាព ទាំង​សម្រស់​មួយចប់ ទឹកដូង​ល្អ​បំផុត អំឡុង​ពពោះ ម្ដាយ​គ្រប់​រូប​គួរ​ស្វែងយល់ ពិតអត់ ផឹកទឹកដូងទុំច្រើន ឈឺពោះឆាប់ ស្រួលសម្រាលកូនមែន? ទឹកដូង និង​ផ្លែឈើ​ប៉ុន្មាន​មុខនេះ​ស្រួលរក ក្តៅអ៊ីចឹង ញ៉ាំទៅបំពេញជាតិទឹក​​បានយ៉ាងងាយ


ចំណេះដឹងទូទៅ

អ្នកចូលចិត្តអាហាររសជាតិហឹរ អាចប្រឈមបាត់ការចងចាំ (វីដេអូ)

ម្ទេស មានរសជាតិ​ហឹរ ត្រូវបាន​ប្រើប្រាស់ និង​បន្ថែម​ក្នុង​អាហារ​ជាច្រើន​មុខ ហើយ​ក៏មាន​គ្នាយើង​មិនតិចដែរ ដែល​អត់ម្ទេស​​មិនបាន​ទេ ពេលញ៉ាំ​អាហារ។ តែមាន​ការសិក្សាមួយ​រួម​គ្នា រវាង​អូស្ត្រាលី និង​កាតា រកឃើញថា ញ៉ាំម្ទេសច្រើន ប្រឈម​បាត់​ការ​ចងចាំ។ ចុះនៅក្នុងផ្លែម្ទេសមានសាធាតុអ្វីដែលប៉ះពាល់ដល់ដល់ការចងចាំរបស់យើង ហើយអាចហៅវាថាជាជំងឺភ្លេចភ្លាំងដែរឬអត់? អត្ថបទពាក់ព័ន្ធ: ដឹង​ប៉ុន្មាន​ចំណុច​នេះ អ្នក​ចូល​ចិត្ត​ម្ទេស ច្បាស់​ជា​សប្បាយ​ចិត្ត​វិញ​ហើយ អាកាសធាតុ​ក្ដៅ​ញ៉ាំអាហារហឹរមានប្រយោជន៍​ដល់​រាងកាយ​ អាហារ​ណា​ខ្លះ​គួរឲ្យ​កូន​ញ៉ាំ និង​មិន​គួរ​ឲ្យ​ញ៉ាំ ពេល​​រាករូស? អាហារទាំងនេះ គួរញ៉ាំឲ្យត្រូវពេល មិនអ៊ីចឹងទេប៉ះពាល់រាងកាយយើង (វីដេអូ) ហេតុអីពេទ្យហាមម៉ាក់​ៗសម្រាលកូនរួច ​មិនឲ្យញ៉ាំហឹរ និងក្រៀមក្រោះ? អាហារទាំងនេះ ហាមដាច់ខាតមិនគួរញ៉ាំមុនពេលហាត់ប្រាណ


ចំណេះដឹងទូទៅ

វ៉ាក់សាំងសំខាន់ ៣ ប្រភេទ សមាជិកគ្រួសារគួរចាក់ឲ្យបានគ្រប់គ្នា (វីដេអូ)

ការ​ចាក់​វ៉ាក់សាំង​អាចការពារ​ខ្លួន​យើង និងសមាជិក​ក្នុង​គ្រួសារ​ពី​ជំងឺ​ផ្សេង​ៗ។ ក្នុងវីដេអូនេះនឹងប្រាប់លោកអ្នកពីវ៉ាក់សាំង ៣ ប្រភេទ ដើម្បី​ការពារ​ពី​ជំងឺ​ធំ​ៗ​ទាំង​នោះ។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ប៉ា ចំណាំ​ទុក កាល​វិភាគ​ចាក់​វ៉ាក់សាំង​អូន​តូច ម៉ាក់ប៉ាអនុវត្តតាមនេះ កូនតូចមានប្រព័ន្ធការពារខ្លាំង មិនងាយឈឺ តិចនិកសាមញ្ញៗជួយឲ្យកូនរឹងមាំ មិនឈឺផ្ដេសផ្ដាស មាន​ដឹង​ទេ បច្ចុប្បន្ន​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​អីខ្លះ? ចង់ចាក់វ៉ាក់សាំងផ្ដាសាយ ទាំងមនុស្សទូទៅ ក្មេង ស្ត្រីមានផ្ទៃពោះ ត្រូវដឹងរឿងទាំងនេះសិន នេះជាប្រភេទវ៉ាក់សាំង ត្រូវចាក់ពេលពពោះ


ចំណេះដឹងទូទៅ

ដើរលេងអ៊ុំទូកច្រើនពេក អាចជួបបញ្ហារមួលក្រពើ ទាំងនេះជាវិធីដោះស្រាយ!

គ្នាយើង​ដែលធ្លាប់លេងកីឡា ឬរត់ហាត់ប្រាណជាដើម ប្រាកដជាបានដឹងពីររឿង​រមួលក្រពើនេះ។ រមួល​ក្រពើ​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង និង​អាច​កើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត ប្រសិន​បើ​យើង​មិន​អាច​រក​វិធីដោះស្រាយ​បាន​ទេ​នោះ។ រមួលក្រពើ​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ និង​មិន​រើស​ក្រុម​មនុស្ស​ណា​មួយ​ឡើយ។ ប៉ុន្តែ​ភាគ​ច្រើន​កើត​លើ​អ្នក​ប្រើ​ពលកម្ម​​ច្រើន ដូច​ជា​អ្នក​​កាយ​វប្បកម្ម ឬ​ក្រុម​មនុស្ស​ចាស់​ជា​ដើម។ ការ​សិក្សា​បាន​លើក​ឡើង​ថា ការ​រមួល​ក្រពើ​បែប​ក្ដៅ​សាច់​ដុំ គឺ​អាច​បណ្ដាល​មក​ពី​អតុល្យ​ភាព​នៃ​​ជាតិ​អេឡិចត្រូលីត និងកង្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន។ ម្យ៉ាង​វិញ​ទៀត បញ្ហា​រមួល​ក្រពើ​ទាក់​ទង​ជា​មួយ​នឹង​កាត់ហាត់​ប្រាណ ឬ​ហៅ​ថា EAMC ។ ខាងក្រោមនេះជា​វិធី​ការ​ពារ​​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ទាំង ៥​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​រមួល​ក្រពើ​បាន។ អត្ថបទពាក់ព័ន្ធ៖ ពេល​រមួលក្រពើ ធ្វើតាម​វិធីនេះជួយឲ្យ​ឈាមរត់បានស្រួលឆាប់បានធូរស្បើយ តិចនិកកម្ដៅសាច់ដុំមុនរត់ហាត់ប្រាណ ១- សម្រាក EAMC អាច​កើត​ឡើង​នៅ​ពេល​គ្នាយើង​​បាន​ចំណាយ​ពេល​ហាត់​ប្រាណ​ច្រើន រត់​ហាត់​ប្រាណ​លឿន​ក្នុង​ពេល​ដំបូង និង​រាល់​សកម្មភាព​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​មាន​សកម្មភាព​ខ្លាំង​ទៅ​លើ​សាច់​ដុំ។ ដូច​នេះ​មានការ​ណែ​នាំ​ឲ្យ​យើង​ផ្អាក់​ហាត់​​ប្រាណ បញ្ឈប់​រាល់​សកម្មភាព​ធ្ងន់​ៗ មាន​ពេល​សម្រាក​ច្រើន និង​តាម​ដាន​ការ​វិវត្ដ​មក​ល្អ​របស់​សាច់​ដុំ។ ការ​​ពង្រីក​សាច់​ដុំ គឺ​ត្រូវ​ការ​​ការ​ចូល​រួម​នៃពេល​វេលា​សម្រាក និង​ការលូត​លាស់​របស់​ជាលិកា​សាច់​ដុំ​ថ្មី​ៗ។ ២- ពត់ខ្លួន ការ​សិក្សា​បាន​ណែ​នាំ​ឲ្យ​យើងទាំង​អស់​គ្នា​ពត់​ដង​ខ្លួន និង​ពន្លា​សាច់​ដុំ​លើ​ខ្លួន។ ការ​ពត់​ខ្លួន​អាច​ជួយ​ទាំង​កាយ​សម្បទា និង​ប្រជ្ញា​ស្មារតី។ មាន​ការ​សិក្សា​មួយ​ចំនួន​បាន​គាំ​ទ្រ​លើ​មតិ​លើក​ឡើង​អំពី​ការ​ពត់​ខ្លួន ដើម្បី​ព្យាបាល​បញ្ហា EAMC។ មិន​តែ​ប៉ុណ្ណោះ​ការ​ពត់​ដង​ខ្លួន​ក៏​ជួយ​បង្កើន​ចរន្ដ​ឈាម​រត់​ទៅ​កាន់​សាច់​ដុំ​ដូច​គ្នា​ដែរ។ អត្ថបទពាក់ព័ន្ធ៖  រត់ហាត់ប្រាណ​ហើយកុំ​ភ្លេចសម្រួលសាច់ដុំ​ផង នេះជាវិធី​ ប្រុសៗផឹក​ថ្នាំ​ជំនួយ​ឲ្យ​សាច់ដុំ​ស្អាត ប្រយ័ត្ន​អត់កូន បង្កើន​ថាមពល​សាច់ដុំ កាន់តែ​ជួយឲ្យ​អាយុវែង ៣- សូដ្យូម នេះ​គឺ​ជា​វិធី​ព្យាបាល​បញ្ហា​រមួល​ក្រពើ​ពេញ​និយម​ជាង​គេ ដែល​​អាច​ប្រើ​តាមរយៈ​ការ​លេប ឬ​ចាក់សូដ្យូម​ចូល​ក្នុង​ខ្លួន។ សូដ្យូមជួយ​ការ​ពារ​ការ​បាត់​បង់​ជាតិ​ទឹក​ក្នុង​ខ្លួន និង​ការ​បាត់​បង់​ជាតិ​អេឡិចត្រូលីត​ដូច​ជា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ