ចំណេះដឹងទូទៅ

ចំណេះដឹងទូទៅ – តាមដានមាតិកា​នេះ ​ដើម្បី​ស្វែងយល់​ដំណឹងថ្មីៗនានាពីការវិវត្តន៍ផ្នែកវេជ្ជសាស្ត្រ​​​ ឱសថ របកគំហើញនានា និង​គន្លឹះសុខភាពជាច្រើនទៀត ដើម្បី​ពង្រីកចំណេះដឹងសុខភាពបន្ថែម ធ្វើយ៉ាងណាឲ្យការរស់នៅកាន់តែសប្បាយរីករាយមានសុភមង្គលនិងសុខភាពកាន់តែល្អប្រសើរ

ចំណេះដឹងទូទៅ

ចំណេះដឹងទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

ស្វែងរក ចំណេះដឹងទូទៅ

ចំណេះដឹងទូទៅ

"តែបៃតង" ជួយឲ្យឆាប់មានកូន?

គ្រាន់តែ​​ឮ “តែ​បៃ​តង” ជួយ​សុខ​ភាព​ល្អ រាង​ស្អាត កាត់​បន្ថយ​ហានិភ័យ​មហារីក គ្នា​យើង ពិសេស​ស្រីៗ នាំ​គ្នា​ផឹក​ភ្លូក​ទឹក​ភ្លូក​ដី មិនអ៊ី​ចឹង? “Hello គ្រូពេទ្យ” ចង់​ប្រាប់​ដំណឹង​ល្អ​មួយ​ទៀត ក្រៅ​ពី​ជួយ​សុខ​ភាព “តៃ​បៃ​តង” ថែមទាំង​អាច​ជួយ​ស្រីៗ​ឲ្យ​ឆាប់​មាន​អូនៗ​គួរ​ឲ្យ​ស្រលាញ់​ទៀត​ផង។ មក​ទល់​នឹង​ពេល​នេះ ​នៅ​មាន​ចំណុច​ខ្វែង​គំនិត​គ្នា​ច្រើន ពាក់​ព័ន្ធ​អត្ថ​ប្រយោជន៍​ តែបៃតង ដោយ​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា ផឹក តែ​បៃតង អាច​ជួយ​បង្កើន​ឱកាស​មាន​ផ្ទៃ​ពោះ ប៉ុន្តែ​មាន​ការ​សិក្សា​ផ្សេង​ទៀត បង្ហាញ​ថា ជាតិ​កាហ្វេអ៊ីន​ក្នុង​តែ​បៃតង អាច​ជះ​ឥទ្ធពល​លើ​រាងកាយ ពិសេស​អាច​ប៉ះ​ពាល់​ដល់​ការ​បង្ក​កំណើត​ទៀត​ផង។ យ៉ាង​ណា អត្ថបទ​នេះ និង​បង្ហាញ​ច្បាស់​ ការសិក្សា​មួយ​ណា​អាច​ជឿ​ជាក់​បាន។ ១- យើង​បាន​ដឹង​ពី​អ្វី​ខ្លះ​ពី​តែ​បៃតង? តែ​បៃតង ជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​សម្រាប់​មនុស្ស​ទូទៅ ទូ​ទាំង​ពិភពលោក ដោយ​សារ​អត្ថ​ប្រយោជន៍​របស់​វា​តែ​ម្តង។ តែ​ប្រភេទ​នេះ ត្រូវ​គេ​ចម្រាញ់​ចេញ​ពី​ស្លឹក​រុក្ខជាតិ​ម្យ៉ាង ​ឈ្មោះ Camellia Sinensis ដោយ​ប្រើ​ស្លឹក​មិន​ទាន់​ដុះ​មេ មក​ធ្វើ​ជា​តែ។ តែ​បៃតង មាន​ផ្ទុក​សារធាតុ Polyphenols (គីមី​ធម្មជាតិ) ដល់​ទៅ ៣០-៤០ ភាគរយ ដែល​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​អស្ចារ្យ​មួយ។ ក្រៅ​ពី​សារធាតុ Polyphenols តែ​បៃ​តង មាន​ស្តុក​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី ពពួក​ Catechins […]


ចំណេះដឹងទូទៅ

វិធីបង្ការ​ជំងឺ​ឆ្កែឆ្កួត និង​ការ​ចាក់វ៉ាក់សាំង​ត្រឹមត្រូវ​

ជំងឺ​ឆ្កែឆ្កួត​ត្បិត​តែកាចសាហាវ អាច​សម្លាប់​មនុស្ស​​គ្រប់​ពេល​វេលា​ក្តី តែ​យើង​អាច​បង្ការ​បាន​បង្ការ​១០០% ទាំងមុន និងក្រោយសត្វឆ្កែ ឆ្មា ស្វា ខាំ ក្រញៅ ឬខ្វាច។ Hello គ្រូពេទ្យ​នឹង​បង្ហាញ​ពី​វិធីបង្ការ​ជំងឺ​ឆ្កែ​ឆ្កួត និង​ការចាក់​វ៉ាក់សាំងត្រឹមត្រូវ​តាម​ក្បួន​​ខ្នាត ហើយ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។ ១. វិធីបង្ការ បើ​នៅ​ផ្ទះ​យើង​មាន​សត្វ​ចិញ្ចឹម​ដូចជា ឆ្កែ ឆ្មា ជ្រូក គោក្របី នោះ​អាច​បង្ការជំងឺឆ្កែឆ្កួត​ជាមុន​បាន ដោយ​ចាក់​វ៉ាក់សាំង​សត្វ​ទាំង​នោះ។ ធ្វើ​បែប​នេះ​មាន​សុវត្ថិភាព​ទាំង​សត្វ និង​មនុស្ស នៅ​ពេល​សត្វ​ចិញ្ចឹម​យើង​ទៅ​ខាំ ក្រញៅ ឬ​ខ្វាច​មនុស្ស​ជា​ទីស្រលាញ់​ក្នុង​ផ្ទះ ពិសេស​ក្មេងៗ ឬ​អ្នក​ក្រៅ​មិន​បង្ក​ឲ្យ​មាន​ជំងឺ​ឆ្កែឆ្កួត​នោះ​ទេ។ ម្យ៉ាងវិញ​ទៀត បើ​ឆ្កែ ឬ​សត្វ​ដទៃ​ទៀត​មក​ខាំ​ឆ្កែ​យើង ក៏​មិន​បង្ក​ឲ្យ​ឆ្កួតដែរ។ ប៉ុន្តែ​ក្នុង​ករណី​មាន​សត្វ ឆ្កែ ឆ្មា ឬស្វា ដែល​យើង​មិន​ដឹងប្រវត្តិថា​បាន​វ៉ាក់សាំង ខាំយើង ឬ​កូនចៅ​ភ្លាម យើង​ចាំបាច់​ត្រូវ៖ - លាងដៃ​នឹង​សាប៊ូ រួចបង្ហូរទឹកលាង​មុខ​របួស ១០-១៥នាទី - ប្រើអាល់កុល ឬ​បេតាឌីន ដើម្បី​សម្អាត​របួស - មិន​ត្រូវ​ដេរ ឬ​រុំបិទ​មុខ​របួសដោយ​ឆ្កែខាំនោះទេ - ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត និងថ្នាំ​ផ្សេង​ទៀត​ដែល​ចាំបាច់។ ២. ចាក់​ថ្នាំ​បង្ការ​ពេលណា? ប៉ុន្មាន​ដង? សត្វ​ឆ្កែ ឆ្មា ខាំ ក្រញៅ ឬខ្វាច​ភ្លាម […]


ចំណេះដឹងទូទៅ

តើថ្នាំពេទ្យផុតសុពលភាពប្រើប្រាស់មានសុវត្ថិភាពដែរឬទេ?

១- តើកាលបរិច្ឆេទផុតសុពលភាពប្រើប្រាស់ជាអ្វី? ឱសថនីមួយៗមានបោះត្រាថ្ងៃផុតសុពលភាពប្រើប្រាស់សម្រាប់ជាថ្ងៃចុងក្រោយដែលក្រុមហ៊ុនផលិតរបស់វា​ទទួល​ខុសត្រូវចំពោះប្រសិទ្ធភាពនិងសុវត្ថិភាពរបស់ឱសថនោះ។ ដើម្បីចៀសវាងការទទួលខុសត្រូវ និងបញ្ហាផ្លូវច្បាប់ ក្រុមហ៊ុន​ផលិតឱសថយនឹងមិនបញ្ចេញមតិយោបល់អ្វីស្តី​អំពីស្ថេរភាពនៃ​ថ្នាំពេទ្យរបស់ពួកគេ​ឡើយ​បន្ទាប់ពីវាបាន​ហួសផុតសុពលភាព​ប្រើប្រាស់​។ យ៉ាងនេះក្តី ពេលដែលកំប៉ុងផ្ទុកឱសថត្រូវបានបើកហើយយើងមិនគួរពឹងផ្អែកលើកាល​បរិច្ឆេទ​សុពល​ភាព​ប្រើ​ប្រាស់​តទៅទៀតឡើយ។ ការសិក្សាទៅលើស្ថេរភាពថ្នាំពេទ្យបានលើកជាយោបល់ថាឱសថ​អាច​នឹង​មាន​អាយុកាលគុណភាពនៅល្អយូរយ៉ាងខ្លាំងជាងកាលបរិច្ឆេទផុតសុពលភាពប្រើប្រាស់។ ២- តើថ្នាំពេទ្យផុតសុពលភាពប្រើប្រាស់នៅតែមានប្រសិទ្ធភាពដែរឬទេ? រដ្ឋបាលឱសថនិងចំណីអាហារ (FDA) បានអនុវត្តកម្មវិធីពន្យាអាយុកាលគុណភាពនៅល្អរបស់​ផលិតផល​(Shelf Life Extension Program) (SLEP) ដើម្បីវាយតម្លៃប៉ាន់ប្រមាណគុណភាណផលិតផលថ្នាំពេទ្យខុសៗ​គ្នាចំនួន១២២មុខ។ កម្មវិធីនេះត្រូវបានចាប់ផ្តើមឡើងនៅក្រោមសេចក្តីបង្គាប់របស់ក្រសួងការពារជាតិ​ដើម្បីកំណត់​អាយុ​កាល​គុណភាពនៅល្អនៃផលិតផលឱសថរបស់យោធាដែលស្ថិតនៅក្នុងការស្តុករក្សាទុកសម្រាប់ការប្រើប្រាស់នា​ពេល​អនាគតនិងដើម្បីកាត់បន្ថយការផ្គត់ផ្គង់មូលនិធិ។ ថ្នាំពេទ្យភាគច្រើនក្នុងចំណោមថ្នាំពេទ្យដែលត្រូវបានធ្វើតេស្ត​សាក​ល្បងនៅតែមានស្ថេរភាពរបស់វាយ៉ាងយូរបន្ទាប់ពីកាលបរិច្ឆេទផុតសុពភាពប្រើប្រាស់។ ថ្នាំពេទ្យដែលប្រើប្រាស់​ញឹក​ញាប់ និងបានជាប់ការធ្វើតេស្តសាកល្បងប្រសិទ្ធភាពរបស់វារួមមានថ្នាំអាម៉ុកស៊ីស៊ីលីន​(amoxicillin) ស៊ីប្រូប្លុកសាក់​ស៊ីន (ciprofloxacin) ឌីហ្វែនហាយដ្រាមីន (diphenhydramine)និង ម័រហ្វ៊ីនស៊ុលហ្វាត (morphine sulfate)​ប្រភេទ​ថ្នាំចាក់ ។   ខណៈដែលលទ្ធផលបាននិយាយថាឱសថនេះអាចនៅតែមានប្រសិទ្ធភាពបន្ទាប់ពីបានផុតសុពល​ភាព​ប្រើ​ប្រាស់ហើយក្តី វាពិបាកសំរាប់​អ្នកជំងឺ ឬវេជ្ជបណ្ឌិតថាកម្រិតថ្នាំពេទ្យមួយណា​មាន​​សុវត្ថិភាពដើម្បីប្រើប្រាស់ហួសកាលបរិច្ឆេទផុតសុពលភាពប្រើប្រាស់របស់វាណាស់។ ថាតើថ្នាំពេទ្យមួយ​មាន​អាយុ​កាលដែលគុណ​ភាពនៅល្អមានរយៈពេលវែង ឬអត់គឺអាស្រ័យនៅលើកត្តាច្រើនដូចជាធាតុផ្សំ សារធាតុជួយ​រក្សា​ឲ្យទុកបាន​យូរ​មិនងាយខូច សីតុណ្ហភាព ពន្លឺ សំណើមនិងសភាពបរិស្ថានដទៃផ្សេងទៀត។ នៅក្នុងកម្មវិធីពន្យាបន្លាយ​អាយុកាល​គុណភាពនៅល្អរបស់ផលិតផល (SLEP) ថ្នាំពេទ្យទាំងអស់​ធ្វើតេស្ត​ស្ថិតនៅក្នុង​កញ្ចប់​វេច​ខ្ចប់​ដើមរបស់វា​។ ពេលដែលថ្នាំពេទ្យត្រូវបានវេចខ្ចប់សារជាថ្មីឡើងវិញ អាយុកាលគុណភាពនៅ​ល្អអាចនឹង​កាត់​បន្ថយ​។ អត្ថបទពាក់ព័ន្ធ៖ ព្យាបាលមហារីក ប្រើថ្នាំពេទ្យផង ថ្នាំបុរាណផង បង្កគ្រោះថ្នាក់ខ្លាំង ថ្នាំពេទ្យមាន​របៀប​ទុក​ដាក់ ទុក​ផ្តេសផ្តាស ខូច​គុណភាព​ខ្ទេច ៣- តើមានសុវត្ថិភាពទេដែលប្រើប្រាស់ថ្នាំពេទ្យផុតសុពលភាពប្រើប្រាស់? មិនមានភស្តុតាងផ្សារភ្ជាប់ការប្រើប្រាស់ឱសថផុតសុពលភាពប្រើប្រាស់ជាមួយនឹងភាពពុលរបស់​វា​នៅលើមនុស្សឡើយ។ យ៉ាង​នេះក្តី ពេលដែលថ្នាំពេទ្យបានហួសកាលបរិច្ឆេទប្រើប្រាស់របស់វាហើយ វាអាចនឹងបាត់បង់​ប្រ​សិទ្ធភាពរបស់វាក្នុងកម្រិតខ្លះ។ ការបាត់បង់នៃអំណាចអនុភាពគឺមានសារៈសំខាន់ជាពិសេសនៅក្នុងការព្យាបាល ការ​បង្ករោគ​ដោយ​ប្រើប្រាស់ថ្នាំផ្សះហើយថ្នាំផ្សះអាចមានភាពស៊ាំ។ ថ្នាំ​ពេទ្យ​ដែលមានជាទម្រង់អង្គធាតុរឹង ដូចជាគ្រាប់ផែន ឬគ្រាប់ស៊កទ្រវែងមានស្ថេរភាពខ្លាំងជាង ខណៈដែលថ្នាំពេទ្យ​អស់​ទាំ​ង​ឡាយណានៅក្នុងទម្រង់ជាសូលុយស្យុងជាពិសេសគឺថ្នាំប្រភេទចាក់ត្រូវដកចេញ ប្រសិនបើពួក​វា​បង្ហាញនូវការផ្លាស់ប្តូរដូចជាការប្រែប្រួលពណ៌។ ឱសថ […]


ចំណេះដឹងទូទៅ

ប្អូនៗ​ជិត​ពេញ​វ័យ​ត្រូវ​ដឹង​រឿង​ទាំង​នេះ

ប្អូនៗ​ជិត​ឈាន​ចូល​ពេញ​វ័យ ច្រើន​មាន​ការ​ពិបាក​ដឹង​ថា​រាងកាយ​មាន​អ្វី​ប្រែ​ប្រួល​ខ្លះ ប្អូនៗ​មួយ​ចំនួន​មាន​អារម្មណ៍​ប្លែកខុស​ប្រក្រតី ប៉ុន្តែ​មិន​ដឹងថា​មូល​ហេតុ​អ្វី​ឲ្យ​ប្រាកដ។ បើចឹង​អាន​អត្ថបទ​ “Hello គ្រូពេទ្យ" មួយ​នេះ​នឹង​បាន​យល់​ច្បាស់​ពី​ការ​ប្រែប្រួល​ក្នុង​រាងកាយ​ពេល​ពេញ​វ័យ។ ១- ឈានចូលពេញវ័យ ជា​ទូទៅ​ប្អូនៗ​ឈាន​ចូល​ពេញ​វ័យ​នៅ​ចន្លោះ​អាយុ​៨ទៅ​១៤ឆ្នាំ ប៉ុន្តែ​ជាក់​ស្តែង​ក្មេង​ស្រី​អាច​ចាប់​ផ្ដើម​ពេញ​វ័យ​នៅ​អាយុ​១១ឆ្នាំ រីឯ​ប្អូន​ប្រុស​ចាប់ពី​អាយុ​១២​ឆ្នាំ។ យ៉ាង​ណា តួលេខ​អាយុ​ចំពោះ​ក្មេងៗ​ឈាន​ចូល​ពេញ​វ័យ​ប្រែ​ប្រួល​ទៅ​តាម​លក្ខណៈ​ផ្សេង​ៗ​ពីគ្នា។ ឧ. ក្មេង​ស្រី​មាន​រាង​ធាត់​អាច​ឆាប់​ពេញ​វ័យ ជាង​ក្មេង​ស្រី​មាន​រាង​ស្គម ឬ​អ្នក​ហាត់​ប្រាណ​ច្រើន។ មួយ​ទៀត ចំពោះ​ប្អូនៗ​ឆាប់​​​ពេញ​វ័យ​ពេក (មុនអាយុ៨ឆ្នាំ) ឬ​មិន​ទាន់​ពេញ​វ័យ (ក្រោយអាយុ១ឆ្នាំ) ប្អូន​ត្រូវ​ទៅ​ជួប​ពេទ្យ​ដើម្បី​ពិគ្រោះ និង​ពិនិត្យ​រក​មើល​ភាព​មិន​ប្រក្រតី​ក្នុង​រាងកាយ។ គណនា BMI នៅទីនេះ ២- បម្រែបម្រួលរាងកាយពេលក្មេងស្រីពេញវ័យ ចាប់ផ្តើមមានរដូវ ឡើងសាច់ដុំ ប៉ុន្តែ​​​មិន​ដូច​សាច់​ដុំ​ក្មេង​ប្រុស​ទេ ចាប់ផ្តើមចេញរូបចេញរាង ត្រគាក​ក៏​ចាប់​ផ្ដើម​រីក​សាយ ឡើងគីឡូ ពិសេស​នៅ​តំបន់​ត្រគាក (ឡើង​គីឡូ​ក៏​មិន​ចាត់​ទុក​ជា​រឿង​អាក្រក់​នោះ​ដែរ ផ្ទុយ​ទៅ​វិញ ប្អូន​ស្រី​មិន​ឡើង​គីឡូ ប្អូន​ប្រហែល​អាច​ដោយ​សារ​មាន​ជំងឺ​អ្វី​មួយ​ក៏​ថា​បាន។ ប្អូន​ស្រី​គ្រប់​រូប​គប្បី​ទទួល​ទាន​អាហារ​​​​តុល្យភាព​ខ្ពស់ ដើម្បី​ប្រាកដ​ថា​ប្អូន​កំពុង​តែ​លូត​លាស់​អម​ជាមួយ​សុខភាព​ល្អ។) សុដន់ចាប់ផ្តើមធំជាងមុន៖ ក្បាល​សុដន់​អាច​ហើម​នៅ​ពេល​ដំបូង បន្ទាប់​មក​សុដន់​ទាំង​មូល​​​​ឡើង​ធំ​តែ​ម្តង។ មានទឹករំអិលពណ៌ស (មាន​សណ្ឋាន​ជា​ចាហួយ) ហូរ​ចេញ​ពី​ទ្វារមាស​មុន ឬ​កំឡុង​ពេល​មក​រដូវ​​​ដោយ​សារ​វត្ត​មាន​អ័រម៉ូន​មួយ​ចំនួន​ត្រូវ​បាន​បញ្ចេញ ធ្វើ​ឲ្យ​អារម្មណ៍​ប្រែ​ប្រួល​មិន​ទៀង​ទាត់។ ៣- បម្រែបម្រួលរាងកាយពេលក្មេងប្រុសពេញវ័យ ឡើងគីឡូ ស្មាររីកធំជាងមុន លិង្គនិងពងស្វាសរីកធំ សាច់ដុំចាប់ផ្តើមលូតលាស់ធំរឹងមាំជាងមុន លិង្គចាប់ផ្តើមឡើងរឹងមិនទៀង អាច​ធ្វើ​ឲ្យ​គេ​មាន​ការ​ខ្មាស​អៀន ចាប់ផ្តើមបែកសំលេង៖ បំពង់​សំឡេង​ប្អូន​ចាប់​ផ្ដើម​លូត​លាស់​ធំ​ជាង​មុន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ