ដេកពេទ្យរាប់ខែចាំវះកាត់ប្ដូរបេះដូង ដល់មានគេបរិច្ចាគហើយពេទ្យអត់វះកាត់ឲ្យ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ជីព ចិត្ត · កែ Jan 28, 2022

    ដេកពេទ្យរាប់ខែចាំវះកាត់ប្ដូរបេះដូង ដល់មានគេបរិច្ចាគហើយពេទ្យអត់វះកាត់ឲ្យ

    អាច​ថា​ជា​រឿង​កម្រ​មួយ​ទៀត​ករណី​ដែល​អ្នក​ជំងឺ​សម្រាក​នៅ​មន្ទីរពេទ្យ​តាំង​ពី​ខែ​វិច្ឆិកា ២០២១ រង់ចាំ​ការ​បរិច្ចាគ​បេះដូង ដើម្បី​វះកាត់​​ផ្លាស់ប្ដូរ​(បេះដូង) ឲ្យ​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត លុះ​មក​ដល់​ដើម​សប្ដាហ៍​នេះ ក្រោយ​មាន​អ្នក​បរិច្ចាគ​លះបង់​អវយវៈ​ដ៏​សំខាន់​ហើយ ស្រាប់​តែ​ក្រុម​គ្រូពេទ្យ​បដិសេធ​មិន​ព្រម​វះកាត់​ឲ្យ។ តើ​មាន​រឿង​អ្វី​នៅ​ពី​ក្រោយ​បញ្ហា​នេះ?

    ចម្លើយ​ខ្លី​គឺ អ្នក​ជំងឺ​វ័យ ៣១ឆ្នាំ​ DJ Ferguson មិន​បាន​ចាក់​វ៉ាក់សាំង​ការ​ពារ​ជំងឺ​ឆ្លង​មួយ​ចំនួន​ដែល​ជា​លក្ខខណ្ឌ​ទាមទារ​ដាច់​ខាត​ពី​ភាគី​មន្ទីរពេទ្យ​ជា​ពិសេស​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩។

    ក្រុម​គ្រួសារ​ Ferguson រៀបរាប់​ថា គាត់​ស្ថិត​នៅ​លេខរៀង​ដែល​ទទួល​បាន​ការ​បរិច្ចាគ​បេះដូង​ពី​វិបសាយ GoGundMe ព្រោះ​គាត់​មាន​​ជំងឺ​បេះដូង​តំណពូជ សួត​មាន​ដក់​ឈាម​និង​ទឹក ដែល​ទាមទារ​ការ​វះកាត់​ប្ដូរ​បេះដូង តែ​ដោយ​សារ​គាត់​អត់​ទាន់​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ១៩ មិន​គ្រប់​លក្ខខណ្ឌ​ចែង​របស់​មន្ទីរពេទ្យ ទើប​អត់​មិន​ទទួល​បាន​ការ​វះកាត់​ដ៏​សំខាន់​នេះ

    អាន៖

    រាល់​ការ​វះកាត់​ប្ដូរ​សរីរាង្គ​ គ្រប់​អ្នក​ជំងឺ​ទាំង​អស់​ដាច់ខាត​ត្រូវ​ចាក់​វ៉ាក់សាំង​ចាំបាច់​មួយ​ចំនួន​ដូចជា កូវីដ១៩ គ្រុន​ផ្ដាសាយ​នានា និង​រលាក​ថ្លើម​ប្រភេទបេ។ ហេតុ​អ្វី​ត្រូវ​ចាក់? អ្នក​ជំងឺ​អាច​ស្លាប់​បាន។ វ៉ាក់សាំង​ទាំង​នោះ​ជួយ​បង្កើន​ឱកាស​ខ្ពស់​ក្នុង​ការ​វះកាត់​ដោយ​ជោគជ័យ និង​ក្រោយ​វះកាត់​អ្នក​ជំងឺ​អាច​រស់​រាន​បាន។ ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ភាគី​មន្ទីរពេទ្យ​ស្ថិត​នៅ​បូស្តុន​ពន្យល់​ដូច្នេះ ព្រោះ​រាល់​ឈ្មោះ​វ៉ាក់សាំង​រាយ​នាម​ខាង​លើ​ជា​ការ​កំណត់​របស់​មជ្ឈមណ្ឌល​អាមេរិក​សម្រាប់​ការ​គ្រប់គ្រង​និង​ការពារ​ជំងឺ (CDC)

    បើ​អ្នក​ជំងឺ​អត់​បាន​ចាក់​វ៉ាក់សាំង​ប៉ុន្មាន​មុខ​អស់​នេះ​ទេ ខាង​មន្ទីរពេទ្យ​នឹង​លុប​ឈ្មោះ​គាត់​ចេញ​ពី​បញ្ជី​រង់ចាំ​ទទួល​ការ​បរិច្ចាគ​សរីរាង្គ​ដើម្បី​វះកាត់ ហើយ​ខាង​យើង​ព្យាយាម​គ្រប់បែប​យ៉ាង​ដើម្បី​ផ្ដល់​សរីរាង្គ ដែល​ជា​ចំណែក​ដ៏​កម្រ​ឲ្យ​ទាន់​ពេលវេលា ដើម្បី​ពង្រីក​ឱកាស​រស់រាន​អ្នក​ជំងឺ​ឲ្យ​កាន់​តែ​ធំ​អស់​ពី​លទ្ធភាព​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​ CDC តម្រូវ​ដូច្នេះ។មន្ទីរពេទ្យ​បកស្រាយ​បន្ថែម។

    គណនា BMI

    គណនា BMR

    កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

    កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

    កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

    ងាក​មក​ឪពុក​របស់​ Fergusion ឯ​ណេះ​វិញ​បញ្ជាក់​ថា ការ​ដែល​កូន​និង​​គ្រួសារ​អត់​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ព្រោះ​ក្រុម​គ្រួសារ​លោក​អត់​ជឿ​សោះ​លើ​សមត្ថភាព​វ៉ាក់សាំង​ទាំង​អស់​នោះ។ តាម​ពិត​មិនមែន​តែ​គ្រួសារ​របស់​ Fergusion ទេ​ដែល​បដិសេធ​មិន​ព្រម​ទៅ​ចាក់វ៉ាក់សាំង​កូវូដ១៩​ ពលរដ្ឋ​អាមេរិក និង​អឺរ៉ុប​មួយ​ចំនួន​មាន​ផ្នត់​គំនិត​ថា ចាក់​ធ្វើ​អី បើ​នៅ​ឆ្លង​ដដែល ឬ​អ្នក​ខ្លះ​មិន​ទុកចិត្ត​ពី​សុក្រឹតភាព​របស់​វ៉ាក់សាំង ក្រែង​មាន​ផល​អាក្រក់​ប៉ះពាល់​ដល់​អាយុ​ជីវិត​គេ​ដោយ​ប្រការ​ណាមួយ​ទោះ​ភាគរយ​តិចតួច​កម្រិត​ណា​ក៏​ដោយ។

    នៅ​ចាំ​បាន​ថា អាមេរិក​ទើប​ប្រកាស​​​ជោគជ័យ​ក្នុង​ការ​វះកាត់​ប្ដូរ​បេះដូង​ជ្រូក​ដោយ​ការ​បម្លែង​ហ្សែន ឲ្យ​អ្នក​ជំងឺ​ដែល​មាន​ជំងឺ​បេះដូង​ឡើង​កម្ដៅ កាល​ពី​ដើមខែ មករា​នេះ ដោយ​ជោគជ័យ ព្រោះ​បើ​តាម​តួលេខ​អ្នក​ជំងឺ​ដែល​រង់ចាំ​ទទួល​ការ​បរិច្ចាគ​សរីរាង្គ​មក​វះកាត់​មាន​ជាង ១០ម៉ឺន​នាក់​ឯណោះ បើ​ផ្អែក​ទៅ​តាម​វិបសាយ GoFundme។ អ្នក​ជំងឺ​ខ្លះ​ក៏​ស្លាប់​ព្រោះ​រង់ចាំ​ច្រើន​ឆ្នាំ ស៊ូទ្រាំ​នឹង​ជំងឺ​មិន​បាន។ អ្នក​ខ្លះ​រង់ចាំ​ដល់​ទៅ ៥ឆ្នាំ ទម្រាំ​បាន​វះកាត់​ដោយ​ជោគជ័យ​រួច​ផុត​ជីវិត​មក​វិញ ប៉ុន្តែ​ករណី​អ្នក​ជំងឺ​មាន​កូន​២នាក់​ក្នុង​បន្ទុក​វ័យ ៣១ឆ្នាំ​ Fergusion ខាង​លើ​ រង់ចាំ​ទើប​ជាង ២ខែ ដល់​លេខ​រៀង​ទទួល​សរីរាង្គ​បេះដូង​មក​វះកាត់​ទៅ​ហើយ បែរ​ជា​មិន​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​របស់ CDC និង​មន្ទីរពេទ្យ​ទៅ​វិញ។ តើ​ស្ថានភាព​ជំងឺ និង​អាយុ​ជីវិត​របស់​អ្នក​ជំងឺរូបនេះ​នឹង​ទៅ​ជា​យ៉ាងណា?

    អាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ជីព ចិត្ត · កែ Jan 28, 2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម