ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

អ្នក​ដែល​និយម​ម៉ាស្សា ក ដើម្បី​កាត់បន្ថយ​ការ​ឈឺ​សាច់ដុំ ឬ​ឈឺ​ខ្នង អាច​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ ដល់​ពិការ​អវៈយៈ នេះ​បើ​យោង​តាម​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត Thiravat Hemachudha ទីប្រឹក្សា មហាវិទ្យាល័យ​វេជ្ជសាស្ត្របូព៌ានៃសាកលវិទ្យាល័យ Rangsit។ ការ​ព្រមាន​នេះ​ដែរ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​មរណភាព​របស់​តារា​ចម្រៀង​ថៃ​ម្នាក់​ ឈ្មោះ Chayada Praohom ដែល​​រងគ្រោះ​ថ្នាក់ពិការ​អវៈយវៈ និង​ត្រូវ​គេង​លើ​គ្រែ​រហូត​ ក្រោយ​ពី​ទទួល​ការ​ម៉ាស្សា ក​ ចំនួន​ពីរ​បី​ដង​រួច​មក។ [embed-health-tool-heart-rate] Chayada បាន​ត្អួញត្អែរ​ពី​​ការ​ឈឺ​ស្មា និង​ក ទើប​​ទៅ​ទទួល​ការ​ម៉ាស្សា​នេះ។ មួយ​សប្តាហ៍​បន្ទាប់​ពី​ម៉ាស្សា​រួច​ ក៏​មាន​អារម្មណ៍​ស្ពឹក​នៅ​ត្រង់​ជើង​ រួច​ក៏​ទៅ​ទទួល​ការ​ម៉ាស្សា​ម្តង​ទៀត។ រំលង​បាន​​ពីរ​សប្តាហ៍ ការឈឺចាប់​ក៏​កាន់​តែ​ខ្លាំង​​ឡើង​ធ្វើ​ឲ្យ​គាត់​ពិបាក​គេង ហើយ​ក៏​ទៅ​ម៉ាស្សា​សាជា​ថ្មី ប៉ុន្តែ​ការ​ឈឺចាប់​នេះ​ ធ្វើ​ឲ្យ​គាត់​រឹត​តែ​ពិបាក​ទ្រាំ​មាន​អារម្មណ៍​ស្ពឹក​ ដែល​រាលដាល​ដល់​ពោះ ដើម​ទ្រូង​ និង​ជើង។ ជាមួយ​គ្នា​នេះ​ដែរ Chayada ​កាន់​តែ​ខ្សោយ​ទៅ​ៗ ហើយ​មិន​អាច​លើក​ដៃ ឬ​ជើង​បាន​ និង​លែង​អាច​កម្រើក​បាន​ទៀត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គួរ​បញ្ជាក់​ផង​ដែរ​ថា មាន​អ្នក​ជំងឺ​ចំនួន​៥៥​នាក់​ មាន​អាយុ​ចន្លោះ​ពី​២១ ដល់​៦០​​ឆ្នាំ ដែល​ក្លាយ​ទៅ​ជា​មនុស្ស​ពិការ ក្រោយ​ទទួល​ការ​ព្យាបាល​ ក នេះ​បើ​តាម​​របាយការណ៍​ដោយ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​ជនជាតិ​អាមេរិក។​ ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ម៉ាស្សា​ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

អ៊ីស្រាអែលរកឃើញវិធីថ្មី អាចជួយឲ្យចងចាំឡើងវិញ ក្រោយដាច់សរសៃឈាមខួរក្បាល

ក្រុម​អ្នក​ស្រាវជ្រាវ​អ៊ីស្រាអែល បាន​អភិវឌ្ឍ​​វិធី​ថ្មី​មួយដែល​អាច​ជំរុញ​​​ខួរ​ក្បាល​​ឱ្យ​ចង​ចាំ​ឡើង​វិញ ដែល​​​វិធី​នេះ​​អាច​ជួយ​ព្យាបាល​ដល់​​​ខួរ​ក្បាល​ដែល​ខូច​​របួស​ដោយ​សារ​​បញ្ហា​​ផ្សេង​ៗ ពិសេស​​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​។ វិធី​ថ្មីដែល​ស្រាវជ្រាវ​ឡើង​ដោយក្រុម​ការងារ​សាកលវិទ្យាល័យ Tel Aviv នៃ​ប្រទេស​អ៊ីស្រាអែល សហការ​ជា​មួយ​វិទ្យាសា្ថន​វិទ្យាសាស្រ្ត​ Weizmann គឺ​ការ​យក​ក្លិន​​​នៃ​វត្ថុ​ពាក់​ព័ន្ធ​​ ដែល​អ្នក​ជំងឺ​ធ្លាប់​ជួប បញ្ចូល​​តាម​ច្រមុះ​ម្ខាង នៅ​អំឡុង​ពេល​គេង ឱ្យ​ជ្រាប​ទៅ​ដល់​ខួរ​ក្បាល។ បន្ទាប់​មក ​​​​ក្រុម​អ្នក​វិទ្យាសាស្រ្ត​អាច​ជំរុញ​ប្រតិកម្ម​ ឱ្យ​កោសិកា​ខួរ​ក្បាល​ម្ខាង​ ចាំ​នូវ​រឿង​ហេតុ​​ព្រឹត្តិការណ៍​សំខាន់​ៗ​ជាក់​លាក់​ឡើង​វិញ។ ការ​រក​ឃើញ​នេះ ក្រោយ​ពេល​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​រំលឹក​ខួរ​ក្បាល​ដោយ​ប្រើ​ពាក្យ​ដែល​អ្នក​ជំងឺ​ធ្លាប់​ឮ គឺ​ពុំ​សូវ​មាន​ប្រសិទ្ធភាព​។ ប៉ុន្តែ​បែរ​ជា​មាន​ប្រសិទ្ធភាព​លើ​ឃាន​វិញ្ញាណ(ដឹង​ក្លិន​តាម​ច្រមុះ) ​វិញ។ សម្រាប់​ការ​រក​ឃើញ​ថ្មី​នេះ អ្នក​វិទ្យាសាស្រ្ត​រំពឹង​ថា នឹង​អាច​ជួយ​ដល់​អ្នក​ជំងឺ​ដែល​មាន​បញ្ហា​ទាក់​ទង​នឹង​ការ​ចង​ចាំ ឱ្យ​ត្រឡប់​មក​ស្ថានការណ៍​ប្រសើរ​វិញ។ ម្យ៉ាងទៀត​ វិធី​នេះក៏​ត្រូវ​អ្នកស្រាវជ្រាវ​រំពឹង​ថា នឹង​អាច​ជួយ​ឱ្យ​ខួរ​ក្បាល ដែល​រង​បញ្ហា​ខូច​​ របួស​ដោយ​សារ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល អាច​ជា​ត្រឡប់​មក​ស្ថានភាព​ដើម​វិញ​បាន​ផង​ដែរ។ ​​​​ អត្ថបទពាក់ព័ន្ធ៖  គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល ទាំងក្មេងទាំងចាស់ ប៉ុន្តែបើបែងចែកភេទ ស្រីៗអាចប្រឈមជំងឺភ្លេចភ្លាំង បាត់ការចងចាំជាងប្រុសៗ ប្រយ័ត្ន បើធ្វើរឿងទាំងនេះ ធ្វើឲ្យខួរក្បាលស្ពឹក និងងាប់កោសិកា ថ្នាំ​សម្លាប់​សត្វល្អិត ប៉ះពាល់​ខួរក្បាល​ទារក អាមេរិក​ឈប់ឲ្យ​ប្រើ​បន្ទាន់ ក្មេងៗ ប្រើក្បាលតែតបាល់ ប្រឈមបញ្ហារបួសខួរក្បាលគួរឲ្យបារម្ភ ប្រើ​​ប្រេង​​កូឡាលាប​លើបង្ហើយក្មេង​ទើប​កើត ​អាច​ប៉ះពាល់​ខួរក្បាល​ ចង់ឲ្យកូនប្រើខួរក្បាលទាំងសងខាង ក្លាយជាក្មេងឆ្លាត កុំឲ្យកូនរៀនតែលេខអក្សរឲ្យសោះ ការសិក្សាបារាំង៖ ធ្វើការលើសម៉ោងយូរ អាច​ដាច់សរសៃឈាមខួរក្បាល ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


ព័ត៌មាន

អ្នកឆ្លងវីរុស COVID-19 នៅខេត្តហ៊ូប៉ី ធ្លាក់ក្រោម​១០​នាក់​ ឯ ៣ ប្រទេសផ្សេងកំពុងឆ្លងខ្លាំង

អត្រាអ្នកឆ្លងវីរុស COVID-19 មានការកើនឡើងខ្លាំងនៅសហរដ្ឋអាមេរិក ប្រទេសអ៊ីតាលី និងប្រទេសអ៊ីរ៉ង់ តែនៅ​តំបន់​ផ្ទុះវីរុស COVID-19 ក្នុង​ប្រទេសចិន​ឯណោះវិញអត្រាឆ្លងមានត្រឹមតែ៨នាក់់នៅ​ថ្ងៃនេះ។ ក្រោយពី​ករណី​អ្នក​ឆ្លង​វីរុស COVID-19 នៅ​សហរដ្ឋ​អាមេរិក​បាន​កើន​ជាង​១១០០នាក់​ លោក Trump ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​បិទ​ការ​ធ្វើដំណើរ​ពី​ប្រទេស​នានានៅ​ទ្វីប​អឺរ៉ុប​ចូល​មក​អាមេរិក​លើកលែងតែ​ប្រទេស​អង់គ្លេសដែលមាន​រយៈពេល​៣០​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃសុក្រ​នៅ​ម៉ោង​១២ព្រឹក។ លោក​ក៏​បាន​បន្ថែម​ទៀត​ថា វិធានការណ៍​ថ្មី​ក៏​ត្រូវ​បាន​អនុវត្ត​ទៅ​លើពាណិជ្ជកម្ម និង​ទំនិញ​ដែលមានបរិមាណ​ច្រើន និង​របស់របរ​ផ្សេងទៀត​។ បន្ថែម​ពី​នេះ​ទៀត​ សាលារៀន​នៅ​រដ្ឋ​វ៉ាស៊ីនតោន​បាន​ប្រកាស​បិទ​រយៈពេល​ពីរ​សប្ដាហ៍ និង​រដ្ឋាភិបាល​បានហាម​ឃាត់​​ការ​ជួបជុំ​ដែល​មាន​មនុស្ស​ច្រើន​ជាង​២៥០នាក់​នៅ​ទីក្រុង​ Seattle។ ការ​ប្រកួត​កីឡា​ និងកម្មវិធី​ទូរទស្សន៍​ផ្សេងៗ​ក៏​នឹង​ធ្វើ​ឡើង​ដោយ​មិន​មាន​ទស្សនិកជន។ ក្រៅពីនេះ រដ្ឋា​ភិបាល​ក៏​បាន​ហាម​ប្រជាជន​ខ្លួន​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប។ នៅប្រទេស​អ៊ីតាលី​ក៏​បានប្រកាស​​បិទ​ប្រទេស​ទាំង​មូល​កាល​ពីថ្ងៃទី១០ ខែ​មីនាកន្លង​ទៅនេះ និង​បាន​ប្រកាស​ប្រាប់​ប្រជាជន​ឲ្យ​នៅ​ផ្ទះ ហាមឃាត់​ការ​ជួបជុំ​នៅ​ទី​សាធារណៈ និង​កម្មវិធី​ប្រកួត​បាល់ទាត់។ ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រទេស​ត្រូវ​បាន​ហាម​ឃាត់ លុះត្រាតែ​ក្នុង​ករណី​មាន​ការងារ​បន្ទាន់ ឬមូលហេតុ​ទាក់ទង​នឹង​សុខភាព។ ការ​រៀប​អាពាហ៍ពិពាហ៍ និង​បុណ្យសព​ក៏​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​អំឡុងពេល​បី​សប្ដាហ៍នៃការធ្វើចត្តាឡីស័ក។ ភោជនីយដ្ឋាន និង​ក្លឹមស្សាន្ត​ត្រូវបិទ​នៅ​ម៉ោង​៦ល្ងាច។ ទោះបីមាន​ការ​បិទ​ប្រទេស​ទាំង​មូលក៏ដោយ ជនជាតិ​អ៊ីតាលី​នៅ​ប្រទេស​ផ្សេង​ក៏អាច​ត្រលប់​មក​ផ្ទះ​វិញបាន។ នៅ​ថ្ងៃទី១១ ខែមីនា​ លោក Giuseppe Conte នាយករដ្ឋមន្ត្រីប្រទេសអ៊ីតាលីក៏បាន​ប្រកាស​ឲ្យ​ហាង​ទំនិញ​ទាំងអស់​បិទទ្វារ​ លើកលែងតែ​ឱសថស្ថាន និង​ហាងអាហារ​។ ប្រទេស​អ៊ីតាលី​គឺ​ជា​ប្រទេស​មួយ​ដែល​មាន​ករណី​ឆ្លង​វីរុស COVID-19 ច្រើនជាងគេ​បន្ទាប់ពី​ប្រទេសចិន​ដែល​អ្នកឆ្លង​មានជាង ១២០០០ករណី និង​អ្នកស្លាប់​មាន ៨២៧នាក់។ ប្រទេស​អ៊ីរ៉ង់​ក៏​ជា​ប្រទេស​មួយ​ដែល​មាន​អត្រា​ឆ្លង​ច្រើន​ដែរ​ដែលបច្ចុប្បន្ន​​មាន​ករណី​ឆ្លង ៩០០០នាក់ […]


ព័ត៌មាន

រដ្ឋបាល​ខេត្ត​សៀមរាប ​ច្រាន​ចោល​ព័ត៌មានលទ្ធផលតេស្តបុរស​ខ្មែរអវិជ្ជមាន COVID-19

នៅ​ថ្ងៃទី១២ ខែមីនានេះ​ រដ្ឋបាល​ខេត្ត​សៀមរាប បាន​ប្រកាស​ច្រាន​ចោល​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ថា ​បុរស​រស់នៅ​ខេត្ត​សៀមរាប ដែល​បាន​ឆ្លង​វីរុស COVID-19 ពី​ជនជាតិ​ជប៉ុន លទ្ធផល​តេស្ត​អវិជ្ជមាន​ហើយ។ បើ​តាម​របាយការណ៍​របស់​ប្រធាន​មន្ទីរ​សុខភិបាល​បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ខ្មែរ​ដែល​មាន​ផ្ទុក​វីរុស COVID-19 នៅ​តែ​វិជ្ជមាន​ដដែល ហើយ​លោក​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​បន្ទប់​ដាច់​ដោយ​ឡែក​នៅ​មន្ទីរពេទ្យ​ខេត្ត​នៅ​ឡើយ។ មក​ដល់​ថ្ងៃនេះ ​បុរស​​វ័យ ៣៨ឆ្នាំ​រូប​នេះ ​មាន​សុខភាព​ធម្មតា ​ពុំ​មាន​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ឡើយ ហើយ​មន្រ្តី​ជំនាញ​នៅតែ​តាម​ដាន និង​ព្យាបាល​បន្ត​រហូត​ជា​សះ​ស្បើយ។ រដ្ឋបាល​ខេត្ត​សៀមរាប​ក៏​បាន​អំពាវនាវ​ដល់​សាធារណ​ជន​ទាំង​អស់​កុំ​ឲ្យ​មាន​ការ​ភាន់​ច្រឡំនិង​ចូល​រួម​ទប់​ស្កាត់​រាល់​ព័ត៌មាន​មិនពិត ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​ណា​ដែល​បាន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត ឬ​ប្រឌិត​ព័ត៌មាន​ធ្វើ​ឲ្យ​សាធារណ​ជន​មាន​ការ​យល់​ច្រឡំ ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ប្រទេសជាង១១០ឆ្លងCOVID-19 WHO ប្រកាស​ចាត់​ទុកជា​ជំងឺ​រាត​ត្បាត​ពិភពលោក

ជាមួយ​ស្ថានភាព​រីករាល​ដាល​វីរុស Covid-19 ក្នុង​ប្រទេស​អ៊ីតាលី អ៊ីរ៉ង់ ក៏​ដូច​ជា​សហរដ្ឋ​អាមេរិក កាន់​តែ​ធ្ងន់​ធ្ងរ បង្ខំ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក ប្រើ​សម្តី​ខ្លួន​មិន​ចង់​ប្រើ​យូរ​មក​ហើយ ដោយ​ប្រកាស​ពិភពលោក​ពេល​នេះ កំពុង​ប្រឈម​ជំងឺ​រាតត្បាត​សលក “Pandemic”។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មា​ នា​ទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាល​ពី​ថ្ងៃ​ពុធ នាយក​អង្គការ​សុខភាព​ពិភពលោក WHO លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាន​ប្រកាស​អាសន្ន​ជា​ថ្មី ដោយ​សម្រេច​ប្រើ​ប្រាស់​ពាក្យ “Pandemic” ជា​ផ្លូវ​ការ សំដៅ​លើ​ការ​រាត​ត្បាត​វីរុស Covid-19 ទូទាំង​សកល​លោក ក្រោយ​ប្រទេស​សរុប ១១៤ ត្រូវ​គេអះ​អាង​សុទ្ធ​តែ​រក​ឃើញ​ករណី​ឆ្លង​វីរុស Covid-19។ លោកTedros បញ្ជាក់​ថា៖ «ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍ ពួក​យើង​សុទ្ធ​តែ​មើល​ឃើញ ដឹង​ពី​កំណើន​ការ​ឆ្លង​វីរុស កំណើន​ការ​ស្លាប់​របស់​ពលរដ្ឋ​ជុំ​វិញ​ពិភពលោក កាន់​ឡើង​ខ្ពស់​គួរ​ឲ្យ​ព្រួយ​បារម្ភ»។ លោកថា WHO បាន​ពិនិត្យ​តាម​ដាន​ស្ថាន​ភាព​រាតត្បាត​គ្រប់​ពេល​វេលា និង​កំពុង​ព្រួយ​បារម្ភ​ខ្លាំង ដែល​ពិភពលោក​ពេល​នេះ ស្ថិត​ក្នុង​កម្រិត​ប្រកាស​អាសន្ន ដោយ​សារ​ស្ថានភាព​ធ្ងន់ធ្ងរ​​នៃ​ការ​ឆ្លង​វីរុស ក៏ដូច​ជាកម្រិត​អាសន្នខ្ពស់​ចំពោះ​ប្រទេស​មួយ​ចំនួន ដែល​ចាត់​វិធាន​ការ​យឺតយ៉ាវ ឬ​អសកម្មភាព​ក្នុង​ការ​ទប់​ស្តាប់​វីរុស Covid-19បាន។ អត្ថបទ​ពាក់​ព័ន្ធ៖  រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ប្រទេស​អង់គ្លេសឆ្លង​វីរុស COVID-19 ហេតុអីពាក់​ម៉ាស​តែមួយ​មុខ មិន​អាចការពារ​វីរុស COVID-19​ បាន? ចិនអាចនឹកដាក់ឱ្យប្រើវ៉ាក់សាំងប្រឆាំងវ៉ីរុស COVID-19 នៅខែក្រោយ មន្ត្រី​កំពូល​នៃ​អង្គការ​សុខភាព​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ បញ្ជាក់​ថា ស្ថាន​នៅ​​ពេល​នេះ WHO សម្រេច​ចាត់​ទុក​ជំងឺ […]


ព័ត៌មាន

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សំណូមពរពលរដ្ឋប្រើលេខ ១១៥ ឲ្យមានតម្លៃបំផុត

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល បាន​សំណូមពរ​ឲ្យ​ពលរដ្ឋ ប្រើប្រាស់​លេខ ១១៥ ដើម្បី​សាកសួរ​ព័ត៌មាន និ​ងរាយការណ៍​អំពី​ស្ថានភាព​សុខភាព​ពាក់ព័ន្ធ​ជំងឺ COVID-19 ឲ្យ​មាន​តម្លៃ​បំផុត។ ក្នុង​នោះ​នាយកដ្ឋាន​បាន​បញ្ជាក់​ថា ការ​ទូរស័ព្ទ​ចូល​លេខ ១១៥ មាន ៧០% យក​ជា​ការ​បាន ដោយ​ប្រជាពលរដ្ឋ​បាន​សាកសួរ​ព័ត៌មាន​អំពីជំងឺ​ COVID-19 ព្រម​ទាំង​រាយការណ៍​ស្ថានភាព​សុខភាព ចំណែក​ឯ ៣០% ទៀត​មិន​បាន​ការ​នោះទេ។ ៣០% ដែលនាយកដ្ឋានចាត់ទុកថា មិនបានការនោះមាន៖ ១.​ ប្រើកុមារតូចៗឲ្យនិយាយជំនួស ២.​ ទូរស័ព្ទចូល មិននិយាយបើកចោល ៣.​ ទូរស័ព្ទចូល ចាក់ចម្រៀងឲ្យស្តាប់ ៤.​ ប្រើសម្តីអសុរស​ គ្រោតគ្រាត​ និងពាក្យប្រមាទ ៥.​ អ្នកស្រវឹងទូរស័ព្ទចូល ​និយាយស្តាប់មិនយល់ ៦​.​ ។ ល។ នាយកដ្ឋាន​បាន​បាន​បញ្ជាក់ថា ​លេខ ១១៥ សម្រាប់​បម្រើ​ប្រជាពលរដ្ឋ​ដែល​ចង់​សួរ ចង់​ដឹង​ពី​ជំងឺ​ COVID-19​ ខណៈ​បង​ប្អូន​រំខាន នាំ​ឲ្យ​អ្នក​ដទៃ​ទៀត​មិន​អាច​ទូរស័ព្ទ​ចូល និង​​​ជួប​គ្រូពេទ្យ​ជំនាញ​បាន​ឡើយ។ បន្ថែម​នោះ​នាយកដ្ឋាន​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ដែនដី​ទាំងអស់ ​អប់រំ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ និង​ករណី​ចាំបាច់​គួរ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ដឹងលទ្ធផលតេស្ត បុរសម្ចាស់ PassApp ដឹកជនជាតិជប៉ុនផ្ទុកវីរុស COVID-19

បុរស​ម្ចាស់ Pass App ដែល​ដឹក​ជន​ជាតិ​ជប៉ុន​ផ្ទុក​វីរុស COVID-19 ត្រូវ​បាន​ធ្វើ​តេ្តស លទ្ធផល​គឺ​អវិជ្ជមាន នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ទីរ​សុខាភិបាល ខេត្ត​សៀមរាប។ មន្ទីរ​សុខាភិបាល ខេត្ត​សៀមរាប បាន​បន្ត​ថា បុរស​ម្ចាស់ Pass App ​រូប​នេះ​មាន​សុខភាព​ល្អ មិន​មាន​រោគ​សញ្ញា​អ្វីទេ ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដោយ​ឡែក និង​តាមដាន​ចំនួន ១៤ ថ្ងៃ នៅ​ក្នុង​អគារ​ជំងឺ​ឆ្លង នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប”។ គួរ​បញ្ជាក់​ថា បុរស​​ម្ចាស់ Pass App ខាង​​លើ​​បាន​​ដឹក​​ជន​ជាតិ​​ជប៉ុន​ទៅ​ពិនិត្យ​សុខភាព​នៅមន្ទីរពេទ្យ​ឯកជន​មួយ ក្នុង​ខេត្ត​សៀមរាប។ ក្រោយ​ដឹង​ថា បុរស​ជន​ជាតិ​ជប៉ុន​មាន​ផ្ទុក COVID-19  អាជ្ញាធរ​បាន​ព្យាយាម​ស្វែង​រក ដើម្បី​​មក​ពិនិត្យ​សុខភាព។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

អ្នក​ជំងឺលើសឈាម ប្រឈមស្លាប់​ដោយ​វីរុស​ Covid-19 ខ្លាំង​ជាង​គេ

ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន ពិសេស​អ៊ំៗ​ចាស់ៗ ព្រោះ​គ្រូពេទ្យ​ចិន​នៅ​អ៊ូហាន អះអាង​ថា អ្នក​ជំងឺ​លើស​ឈាម ប្រឈម​ហានិភ័យ​ស្លាប់​ដោយ​សារ​វីរុស Covid-19 ជា​ងអ្នក​ជំងឺ​ផ្សេង​ៗ។ គ្រូពេទ្យ​ចិន ជំនាញ​ព្យាបាល​អ្នក​ជំងឺ Covid-19 ដែល​ចូល​រួម​ក្នុង​យុទ្ធនាការ​ព្យាបាល​ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​មករា ឲ្យដឹង​ថា អ្នក​មាន​ជំងឺ​លើស​ឈាម អាច​នឹង​ប្រឈម​ហានិភ័យ​ស្លាប់ ខ្ពស់ជា​ក្រុម​អ្នក​ជំងឺ​ផ្សេងៗ​ទាំង​អស់។ បើ​ទោះ​ការ​ស្រាវជ្រាវ​ផ្សេងៗ នៅ​មិនទាន់​​ចេញ​ផ្សាយ​សាធារណៈ​នៅ​ឡើយ​ក្តី ប៉ុន្តែ​វេជ្ជ​បណ្ឌិត Du Bin អ្នក​ឯក​ទេស​ព្យាបាល​ជាន់​ខ្ពស់ នៃ​សាលា​វេជ្ជសាស្ត្រ Peking Union Medical College Hospital ក្រុង​ប៉េកាំង ដែល​ពេល​នេះ​កំពុង​ព្យាបាល​អ្នក​ជំងឺក្នុង​ទីក្រុង​អ៊ូហាន កត់​សំគាល់​ឃើញ​ថា អ្នក​មាន​ជំងឺ​លើស​ឈាម នៅ​ពេល​ឆ្លង​វីរុស Covid-19 អាច​នឹង​ធ្លាប់​ខ្លួនឈឺ​ធ្ងន់​ធ្ងរ និង​ស្លាប់ ក្នុងអត្រា​ខ្ពស់​ខ្លាំង ជាង​អ្នក​មាន​ជំងឺ​ផ្សេងៗ។ តាម​ការ​បញ្ជាក់របស់គ្រូពេទ្យ ក្នុង​ចំណោម​អ្នក​ស្លាប់​នៅអ៊ូហាន​អំឡុង​ខែ​មករា សរុប ១៧០​នាក់ ជិត​ពាក់​កណ្តាល ជា​អ្នក​មាន​ជំងឺ​​លើស​ឈាម។ អត្ថបទ​ពាក់​ព័ន្ធ៖ ក្ដីសង្ឃឹមកាន់តែច្រើន វ៉ាក់សាំងវីរុស COVID-19 ត្រូវបានរកឃើញជាបន្តបន្ទាប់​​ រូបភាព​ដំបូង​របស់​វីរុសកូរ៉ូណាថ្មី ឬ COVID-19 បាន​បញ្ចេញជាសាធារណៈ លោក​ថា លោក​ធ្លាប់ប្រាប់​វេជ្ជ​បណ្ឌិត​ជាច្រើន​នូវ​អ្វី​លោក​បាន​កត់​សម្គាល់ គឺ​ជំងឺ​លើស​ឈាម ជា​កត្តា​​គ្រោះ​ថ្នាក់​បំផុត​មួយ ហើយ​បើ​ទោះ​ជា​មិន​ទាន់​មាន​ការ​អះអាង​ជាក់​លាក់​ក៏​ពិត​មែន តែ​ក្រុម​គ្រូ​ពេទ្យ​ជា​ច្រើន សុទ្ធ​តែ​ជឿថា លើស​ឈាម អាច​ជា​កត្តា​សំខាន់​បំផុត […]


ព័ត៌មាន

WHO ​ប្រាប់​ពីក្រុមមនុស្ស៣ប្រភេទ​ ​​ងាយ​​រង​ការ​ឆ្លង​ COVID-19 បំផុត

មនុស្ស​ជាង១០​មុឺន​នាក់ ​ក្នុង​ប្រមាណ ​១០០ ប្រទេស ​លើ​ពិភពលោក​នេះ បានឆ្លងវីរុស COVID-19​​។ លោក​វេជ្ជ​បណ្ឌិត Mike Ryan នាយក​ប្រតិបត្តិ​ កម្មវិធី​សុខ​ភាព​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) ​បាន​មាន​ប្រសាសន៍​ថា មាន​មនុស្ស ៣ប្រភេទ ​ដែល​ងាយ​រងគ្រោះ​ដោយ​សារ​វីរុស COVID-19 នៅ​ក្នុង​សហគមន៍។ ទី១៖ មនុស្ស​ចាស់ ទី២៖ មនុស្ស​មានជំងឺប្រចាំកាយ ទី៣​៖ មនុស្ស​ដែល​មាន​ជំងឺមហារីក​ព្យាបាល​ដោយ​គីមី (Chemotherapy)។ លោក​បាន​បញ្ជាក់ថា វា​គឺ​ជា​កាត្វ​កិច្ច​របស់​យើង​ទាំង​អស់​គ្នា​ត្រូវ​ធ្វើ​អ្វី​តាម​ដែល​ទៅ​រួច ដើម្បី​ការពារ​មនុស្សទាំង​អស់​នោះ​ឲ្យ​មាន​សុវត្ថិភាព។ គិត​មក​ដល់​ថ្ងៃទី១០ ខែមីនានេះ វីរុស COVID-19 បាន​ចម្លង​ទៅ​មនុស្ស​ប្រមាណ​ ១១៣.៥៨៩ នាក់ ស្លាប់ប្រមាណ ៤.០០៧នាក់ និងជាសះស្បើយប្រមាណ ៦៣.៦៦៣ នាក់ នៅក្នុងប្រទេសចំនួន ១១៤ លើពិភពលោក។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

កុំឲ្យពិបាកដើររកទិញទឹកលាងដៃ សាកវិធីនេះក៏បាន!

ក្រោយ COVID-19 បាន​ឆ្លងលើ​បុរស​ខ្មែរ​វ័យ ៣៨ ឆ្នាំ​​ម្នាក់​មក ធ្វើឲ្យ​ប្រជាជន​ជ្រួល​ទិញ​ម៉ាស់ ជាពិសេស​ទឹក​លាង​ដៃ ឬ​ជេល​កាន់តែច្រើន ដែលធ្វើឲ្យ​តម្លៃ​រឹតតែហក់​ឡើង​ខ្លាំងទ្វេជា ២ ឬ៣។ ព្រោះ​តែ​បែប​នេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ បាន​ណែនាំ​ពី​វិធី​ធ្វើ​ទឹក​លាង​ដៃ​ងាយ​ៗ ដែល​យើង​អាច​ធ្វើ​បាន​គ្រប់គ្នា និង​ចំណាយ​តិច ហើយ​ទទួល​បាន​ច្រើន​ទៀត​ផង។ ទិញ​អាល់កុល​ដប​រួច​ដាក់​ក្នុង​ដប​ចុច​ផ្សេង​ៗ ទុក​សម្រាប់​លាង​ដៃ​សម្លាប់​មេរោគ​បាន​ដូចគ្នា។ លោក​បាន​បន្ត​ទៀត​ថា អាល់កុល​ដប​ចំណុះ ១ លីត្រ​ តម្លៃ​ចន្លោះ ៤-៦ ពាន់​រៀល​ទេ ដែល​ទឹក​លាង​ដៃ​បច្ចុប្បន្ន​ចំណុះ​តែ​កន្លះ​លីត្រ​តម្លៃ​ចន្លោះ ៧-១០ ដុល្លារ​ឯណោះ ដែល​តម្លៃ​ខុស​គ្នា​ខ្លាំង​ណាស់ ប៉ុន្តែប្រសិទ្ធភាព​វា​ដូច​គ្នា។ ដូចនេះ​ប្រសិនបើ​យើង​ចង់​ចំណេញ​អាច​លាយ​អាល់កុល​ប្រភេទ ៩៧% ដដែល​នេះ ចំណុះ ៧០០ មិល្លីលីត្រ លាយ​ជាមួយ​ទឹក​ស​ធម្មតា ២៥០ មិល្លីលីត្រ វា​កាន់​តែ​មាន​ប្រសិទ្ធភាព​ល្អ និង​សន្សំសំចៃ​បាន​ច្រើន ដោយអាច​សម្លាប់​មេរោគ​បាន​យ៉ាង​ល្អ​មិន​ថា COVOD-19 ឬមេរោគអ្វីផ្សេងឡើយ។ អត្ថបទពាក់ព័ន្ធ៖ អ្នកប៉ះពាល់ដោយប្រយោលជាមួយជនជាតិជប៉ុនទាំង៤០នាក់ នឹងធ្វើតេស្ត COVID-19 រដ្ឋាភិបាល​បញ្ជាឲ្យ​បិទសាលានៅក្រុងសៀមរាប ក្រោយរកឃើញអ្នកផ្ទុកវីរុស COVID-19 ដឹងលទ្ធផលតេស្ត COVID-19 លើភរិយានិងប្អូនថ្លៃ បុរសវ័យ៣៨ឆ្នាំនៅសៀមរាប អាប់ដេត ពីស្ថានភាពសុខភាពបុរសខ្មែរ […]


ព័ត៌មាន

ថែរក្សាសុខភាពឲ្យបានល្អ កម្តៅក្នុងសប្តាហ៍នេះហក់ឡើងដល់ ៣៩ អង្សារសេ

ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​​អំពី​ស្ថានភាព​ធាតុ​អាកាស​ថា កម្រិត​សម្ពាធ​ទាប​នៅ​ផ្ទៃដី និង​សម្ពាធ​ខ្ពស់​នៅ​រយៈ​កម្ពស់​គ្រប​ដណ្តប់​លើ​កម្ពុជា ធ្វើ​ឲ្យ​កើន​កម្តៅ​នៅ​ពេល​ថ្ងៃ។ ក្នុង​នោះ​ក្រសួង​បញ្ជាក់​ថា ចាប់ពី​ថ្ងៃទី១០-១៦ មីនា​នេះ ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល មាន​សីតុណ្ហភាព​អតិបរមា ពី៣៧-៣៩ អង្សារសេ និង​អប្បបរមា មានពី ២៦-២៨ អង្សារសេ។ ដោយ​ឡែក​ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល អាច​​នឹង​មាន​ភ្លៀង​ខ្សោយ​ទៅ​មធ្យម ហើយ​នៅ​ថ្ងៃទី ១៤-១៦ ខែមីនា​នេះ ផ្នែក​មួយ​ចំនួន​នៃ​ខេត្ត​ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​ខេត្ត​ប៉ៃលិន នឹង​អាច​មាន​ភ្លៀង​ពី​តិច​ទៅ​មធ្យម។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ