ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

ក្តៅខ្លាំង​ចឹង​ កុំ​គិត​​តែ​ខ្យល់​ខាង​ក្រៅ ​ប្រយ័ត្ន​ខ្យល់​ក្នុង​ផ្ទះ​ផង

ឲ្យ​តែ​ខែ​​ក្តៅ មិនដឹង​ជា​ខ្យល់​បាត់​ទៅ​ណា​អស់​ទេ ហប់​នុះ​ហប់ បើ​ដាច់​ភ្លើង​ទៀត​កាន់​តែ​វីរវរហើយ។ គ្នា​យើង​ភាគ​ច្រើន​ ចុងសប្តាហ៍​ពេល​ថ្ងៃ​មិន​ចង់​ចេញ​ទៅ​ក្រៅ​ទេ តែ​សម្ងំ​ក្នុង​ផ្ទះ និង​ត្រូវ​ការ​ភាព​ស្រស់​ស្រាយ ប៉ុន្តែ​ទោះ​មិន​ដាច់​ភ្លើង ដើម្បី​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ អ្នក​ជំនាញណែនាំឲ្យ​យក​ចិត្ត​ទុក​ដាក់គុណ​ភាព​ខ្យល់​ក្នុង​ផ្ទះ​ផង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ​​​លោក​ Stuart Batterman អ្នក​​ជំនាញ​ផ្នែក​បរិស្ថាន​​​​​ដើម្បី​សុខភាព​​ នៃ​សកលវិទ្យាល័យ​​ Michigan សហរដ្ឋអាមេរិក​ លើក​ឡើង​ថា ភាគ​ច្រើន​បរិយាកាស​​ក្នុង​​ផ្ទះ​ច្រើន​មាន​​ធូលី​ ឬ​ភាគ​ល្អិត​​តូច​ៗ​ ជា​បញ្ហា​​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​​​​។  គន្លឹះ​សំខាន់​​​ ​គឺរក​​​ប្រភព​​​បង្ក​ឲ្យ​មាន​ធូលី ឬ​ភាគ​ល្អិត​​ទាំង​នោះ ព្រោះធូលី​ ឬភាគ​ល្អិត​​មាន​ទំហំ​ ២,៥​​មិល្លីម៉ែត្រ​ ឬ​តូច​ជាង​នេះ ត្រូវ​​ចាត់​ទុក​ថា​ជា​​ធូលី​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​ ​អាច​ជ្រាប​ចូល​ជ្រៅ​ទៅ​ក្នុង​សួត​ ហើយ​ពេល​ខ្លះ​អាច​ឆ្លង​ចូល​​ដល់​​សរសៃ​ឈាម​​​ទៀត​ផង​។ [embed-health-tool-bmr] ជា​មួ​​យ​ស្ថានភាព​​បែប​នេះ ​អាច​បង្ក​ឲ្យ​​​​មាន​​ជំងឺ ​ដូច​ជា​ រលាក​ផ្លូវ​ដង្ហើម​ ជំងឺ​បេះ​ដូង ​​ពិសេស​ មាន​ហានិភ័យ​កាន់​តែ​ខ្ពស់​ ​ចំពោះ​គ្នា​យើង​​មាន​បញ្ហា​សួត​ ឬ​បេះ​ដូង​ ជាមួយ​នឹង​​អាការៈ​​​ដូច​ជា ក្អក​ ឬ​ពិបាក​ដក​ដង្ហើម​។ ស្រប​​ទៅ​នឹង​​ការ​លើក​ឡើង​ខាង​លើ លោក​ Brian Chirstman អ្នក​ជំនាញ​​​​ផ្នែក​ផ្លូវ​ដង្ហើម​ និង​ជា​អ្នក​នាំ​ពាក្យ​​​សមាគម​សុខភាព​សួត​អាមេរិក​ បាន​ណែ​នាំ​​ សម្រាប់គ្នា​យើងចូល​ចិត្ត​សម្ងំ​ក្នុង​​ផ្ទះ […]


ព័ត៌មាន

ក្រែង​អត់​ចាប់​អារម្មណ៍! បើ​ស្រីៗ ​ស្រមុក​អាច​​មាន​​​បញ្ហា​ទាំង​នេះ

ឲ្យតែ​និយាយ​ដល់​រឿង​ស្រមុក ម្នាក់ៗ​ច្បាស់​ជាដាក់​សម្ពាធ​លើ​ប្រុសៗ​ខ្លាំង​មិនខាន ប៉ុន្តែស្រីៗ​ក៏​ស្រមុក​ដូច​តែ​គ្នា​ទេ មួយ​ទៀត​ស្រីៗ​ចូល​ចិត្ត​លាក់​បាំង​រឿង​នេះ មិនហ៊ាន​និយាយឲ្យ​គេ​ដឹង​ទេ ខ្មាស់ ប៉ុន្តែ​ត្រូវ​ដឹង​ផង ស្រមុក​ខ្លាំង​ៗ មិនមែន​កើត​ដោយ​ឯកឯង​ទេ វា​បង្ហាញ​ថា គឺ​យើង​មាន​បញ្ហា​សុខភាព​អ្វី​មួយ បាន​ជាអ៊ីចឹង។ ក្រុម​អ្នក​ស្រាវជ្រាវ​​មក​ពី​សាកលវិទ្យាល័យ​​ Ben-Gurion ប្រទេស​អ៊ី​ស្រាអ៊ែល​​ បាន​តាម​ដាន​លើក្រុម​​​អ្នក​​ស្ម័គ្រ​ចិត្ត ២​.០០០​នាក់​ ​មក​គេង​នៅ​បន្ទប់​ពិសោធន៍​ ហើយ​ប្រមាណ​ ៤០​%​​ នៃ​ស្រីៗស្ម័គ្រ​​ចិត្ត ​មាន​បញ្ហា​​ស្រមុក​​។ សាស្រ្តាចារ្យ​ Nimrod Maimon អ្នក​ស្រាវជ្រាវ​​​នៅ​សាកលវិទ្យា​ល័យ​ Ben-Gurion និង​ជា​ប្រធាន​​ផ្នែក​វេជ្ជសាស្រ្ត​នៃ​សាកលវិទ្យាល័យ​​ Soroka នៃ​​ប្រទេស​អ៊ី​ស្រាអែល លើក​ឡើង​ថា ទោះ​បី​វា​មិន​ខុស​ប្លែក​អ្វី​រវាង​ប្រុសៗ ​​ឬស្រីៗ​ជា​អ្នក​ស្រមុក​ ប៉ុន្តែ​​​ភាគ​ច្រើន​ស្រីៗ​ព្យាយាម​លាក់​បាំង​​មិន​ប្រាប់​ពី​បញ្ហា​នេះ​ឡើយ​”។ លោកថា ការ​លាក់​បាំង​នេះ​ ក៏​ឧបសគ្គ​មួយ​នៃ​សិក្សា​លម្អិត​ ពីការគេង​របស់​ស្រីៗ​ដូច​គ្នា។ អត្ថបទ​ពាក់ព័ន្ធ៖ ត្អើកអត់បាត់ អាច​មានជំងឺ​ទាំងនេះ ឆ្ងល់​អត់ ម៉េច​បាន​យើង​ចេះ​តែ​ងងុយ ក្រោយ​បាយ​ថ្ងៃ​ត្រង់? ក្នុង​ចំណោម​​អ្នក​​ស្ម័គ្រ​ចិត្ត​ខាង​ចំនួន​ ២​.០០០​នាក់ មានស្រីៗសរុប ៦៧៥​នាក់​​ ដោយ​ការ​វាយ​តម្លៃរឿង​គេង​របស់​មនុស្ស​ស្រី ​តម្រូវ​ឲ្យ​អ្នក​ចូល​រួម​​​បំពេញ​ចម្លើយ​ក្នុង​​ក្រដាស​សំណួរ។ ទោះ​​យ៉ាង​ណា ក្រុម​យ​អ្នក​ស្រាវជ្រាវ​នៅ​តែ​អះ​អាង​ថា ​ស្រី​​​​ប្រមាណ​ ៣០​%​​ នៅ​តែ​មាន​បញ្ហា​ស្រមុក​​ពេល​គេង​។ ​​ បើ​តាម​​ក្រុម​គ្រូ​ពេទ្យ​ស្រាវជ្រាវ ចំពោះ​ករណី​​ស្រមុក ​អាច​ជា​​​រោគ​សញ្ញា​​បញ្ហា​ផ្លូវ​ដង្ហើម​នៅ​ពេល​គេង ដែល​ជា​ហានិភ័យ​​​ជំងឺ​មួយ​ចំនួន ​ដូច​ជា លើស​ឈាម […]


ព័ត៌មាន

ប្រើ​ថ្នាំ​បំបាត់​ការឈឺ​ចាប់​យូរ ប្រយ័ត្ន​កើត​ជំងឺ​បេះដូង

ប្រយ័ត្ន​ប្រយែង​ផង ពិសេសស្រី ព្រោះថ្នាំ​អង់ទីប៊ីយូទិក យើង​ឧស្សាហ៍​ប្រើបំបាត់ការ​ឈឺចាប់ ការឆ្លងមេរោគ និង​កម្ចាស់​មុន​ ក៏​ដូច​ជា​អាការៈ​ផ្សេងៗ​នោះ នៅពេល​ប្រើ​កាន់តែ​យូរ​ នាំឲ្យ​កើត​ជំងឺ​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរក្បាល។ ការសិក្សា​មួយ ចេញផ្សាយ​លើ​គេហទំព័រ​វេជ្ជសាស្រ្ត WebMD បានពិនិត្យ​តាមដាន​សុខភាព​ស្រីៗ ៣៦.៥០០​នាក់ ក្នុង​រយៈពេល ៨​ឆ្នាំ ដែល​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ​អង់ទីប៊ីយូទិក គឺមានដល់​ទៅ​​ជាង ១​.០០០​នាក់ បាន​វិវត្តឲ្យ​កើត ​​ជំងឺ​បេះដូង។ ហើយ​បើ​តាម​លទ្ធផល​ការសិក្សា បញ្ជាក់​ថា ស្រីៗ​អាយុ​លើស ៦០​ឆ្នាំ ប្រើ​ថ្នាំ​អង់ទីប៊ីយូទិក រយៈពេល ២ខែ ឬ​យូរជាងនេះ មាន​អត្រា ៣២% កើត​ជំងឺ​បេះដូង ជាង​អ្នកមិនប្រើ​ថ្នាំ អាយុ​ពី ៤០-៥៩ ​ឆ្នាំ មាន​អត្រា ២៨% និង​អាយុ​ពី ២០-៣៩​ ឆ្នាំ ពុំ​ប្រឈម​កើត​ជំងឺ​បេះដូង​ទេ។ លោក Lu Qi ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺ​ធាត់ នៅ​សាកលវិទ្យាល័យ Tulane រដ្ឋ New Orleans សហរដ្ឋអាមេរិក បញ្ជាក់ថា ថ្នាំ​អង់ទីប៊ីយូទិក ជា​កត្ដា​សំខាន់​ធ្វើ​ឲ្យ​ប្រែប្រួល​តុល្យភាពសរីរាង្គ​តូចៗ​នៅ​ក្នុង​ពោះវៀន សម្លាប់​បាក់តេរី​ល្អ […]


ព័ត៌មាន

ខែក្តៅ កុំឲ្យ​កូនតូច​ញ៉ាំ​អាហារ​ប៉ុន្មាន​មុខនេះ​ឲ្យ​សោះ

ចំណី​ចំណុក​គឺ ជា​រឿង​សំខាន់​ដែល​ម៉ាក់ប៉ា​ត្រូវ​យក​ចិត្ត​ទុកដាក់ នៅ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំងបែប​នេះ។ ខាងក្រោម​នេះ​ជា​ពពួក​អាហារ​ដែល​យើងមិន​ត្រូវ​ឲ្យ​កូន​តូចៗ​ញ៉ាំ​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​ខ្វះជាតិ​ទឹក ប្រព័ន្ធ​រំលាយ​អាហារ​ចុះ​ខ្សោយ​ទៅ​ជា​រាក ឬ​ក្អូតចង្អោរ។ ១- អាហារ​ហឹរ កូន​ក្មេង​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ ត្រូវការ​អាហារ​មាន​ជីវជាតិ កាលណា​ញ៉ាំ​ពពួក​អាហារ​ហឹរ​វា​មិន​ជួយ​ដល់​ការ​លូតលាស់​ទេ គឺ​ងាយ​មាន​បញ្ហា​ក្រពះ​ពោះវៀន​ទៅ​វិញ។ ២- អាហារ​ក្តៅ ឬខ្លាញ់ មេឃ​កំពុង​តែ​ក្តៅ​ខ្លាំង ហើយ​យើង​ឲ្យ​កូន​ញ៉ាំ​អាហារ​ក្តៅៗ​ ថែមមានជាតិខ្លាញ់ទៀត ពិសេស​ពពួក​អាហារ​បំពង កាន់​តែ​ធ្ងន់ធ្ងរ​មិន​ខាន។ ៣- អាហារត្រជាក់ខ្លាំង ក្តៅ​ខ្លាំងបែប​នេះ ទាំង​ក្មេងទាំងចាស់ ច្បាស់ជាចង់ញ៉ាំរបស់ត្រជាក់ៗហើយ តែបើមិនចង់មានបញ្ហា​សុខភាព ម៉ាក់ប៉ាមិនត្រូវឲ្យកូនញ៉ាំទឹក អាហារ ឬនំចំណីណាដែលត្រជាក់ខ្លាំង ដូចជាទឹកកក ទឹកកកឈូស ឬការ៉េមនោះទេ។ ៤-អាហារផ្អែមខ្លាំង កូន​ក្មេង​១០​ទាំង​១០ ចូលចិត្ត​ចំណីផ្អែមៗ តែ​យើង​ក៏គួរ​​កំណត់ ឬ​ជ្រើសរើស​ចំណី​អាហារ​ដែល​មាន​ជាតិ​ស្ករ​តិច មិនសូវ​ផ្អែម​ខ្លាំង​ឲ្យ​កូន​ញ៉ាំ ទើប​រាងកាយ​កូន​មិន​បាត់បង់​ជាតិ​ទឹក។ ៥-អាហារកំប៉ុង អាហារ ឬភេសជ្ជៈកំប៉ុង​មិន​សម្បូរ​សារធាតុ​ចញ្ចឹម​នោះ​ទេ ផ្អែម​ក៏​ផ្អែម ឯ​ខ្លះ​ទៀត​មាន​ជាតិ​ហ្គាស ឬ​មាន​ដាក់​សារធាតុ​គីមី​ដើម្បី​រក្សា​ទុក​បាន​យូរ វា​មិនល្អ​ចំពោះ​សុខភាព​ក្មេង​ទេ ដូច្នេះ​កុំ​ឲ្យ​កូន​ញ៉ាំ​អី។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

មានបញ្ហាផ្លូវចិត្តរកពេទ្យជួយ ចុះពេទ្យមានបញ្ហា អ្នកណាជួយពេទ្យ?

យើងមាន​បញ្ហា​ផ្លូវ​ចិត្ត មាន​ពេទ្យ​ជួយ ចុះបើ​ពេទ្យមាន​បញ្ហា​ផ្លូវចិត្ត​បាន​អ្នក​ណាជួយពេទ្យ? មនុស្ស​ជាច្រើន អាច​គិតថា គ្រូពេទ្យ​រកលុយ​បាន​ច្រើន ​ជីវភាព​សមរម្យ មុខមាត់​​ក្នុង​សង្គម ច្បាស់​ជា​គ្មាន​រឿង​អ្វី​ស្មុគស្មាញ​ទេ។ តែ​តាមពិត ពេទ្យ​ស្មុគ​ស្មាញ​ជាងយើង​ឆ្ងាយ​ណាស់ ព្រោះ​ការសិក្សា​ថ្មី រកឃើញ​ថា ពេទ្យម្នាក់ ក្នុងចំណោម ៤នាក់ មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត ដោយសារ​រង​សម្ពាធ​ពីការងារ។ ការសិក្សា ធ្វើឡើងដោយ​សមាគម​គ្រូពេទ្យ​អង់គ្លេស ចេញផ្សាយលើ​គេហទំព័រ Dailymail ​ដើម​សប្ដាហ៍​នេះ ផ្តោត​​លើ​គ្រូពេទ្យសរុប ៤.៣០០​នាក់ ហើយ​ជា​លទ្ធផល គ្រូពេទ្យ ២៧% មាន​បញ្ហា​​ផ្លូវចិត្ត។ គ្រូពេទ្យ ២/៥ នាក់ មាន​បញ្ហា​អារម្មណ៍ ដូចជា ស្មុគស្មាញ បាក់ទឹកចិត្ត តានតឹង​អារម្មណ៍ និង​ទុក្ខព្រួយ ខណៈ ១/៣ នាក់ សារភាព​ថា បាន​​ផឹកស្រា និង​ប្រើប្រាស់​ថ្នាំ ដើម្បី​ជួយផ្លូវ​អារម្មណ៍ និង​សុខភាព។ ស្មុគស្មាញដោយ​សារ​សម្ពាធ​​ការងារ ជំរុញ​ឲ្យ​គ្រូពេទ្យ​ជាច្រើន តានតឹង​អារម្មណ៍ បាក់ទឹកចិត្ត និង​ផឹកស្រា ក្នុង​នោះ ពេទ្យ​ស្រី ជួប​បញ្ហា​ច្រើន​ជាង​ពេទ្យ​ប្រុស។ ជាមួយ​គ្នានេះ គ្រូពេទ្យ ធ្វើការ​ច្រើនជាង ៥១​ […]


ព័ត៌មាន

វៀតណាម វ៉ាដាច់ ថៃ និងកម្ពុជា ឈរជាប្រទេសក្តៅបំផុត​ក្នុង​តំបន់

នៅ​ខ្មែរក្បែរ ៤០អង្សារសេ ទ្រាំសឹង​មិនបាន ស្រាប់​តែ ថៃ ចង់​ប្រជែង ប្រកាស​អាសន្ន​កម្តៅនឹង​ឡើងដល់ ៤៣ អង្សារសេក្នុងសប្តាហ៍​នេះ ប៉ុន្តែ​ស្ងាត់ៗវៀតណាម ដណ្តើម​កំពូលតារាង ចេញ​មុខប្រកាស តំបន់មួយចំនួន​កំពុង​ប្រឈម​បញ្ហា​រលកកម្តៅខ្លាំង ដោយ​កន្លែង​ខ្លះ​កើនសីតុណ្ហភាពដល់​ទៅ ៤៣,៤ អង្សារសេ។ សីតុណ្ហភាព​ក្តៅខ្លាំង កើតឡើង​នៅ​តាម​តំបន់​ជាច្រើន ក្នុង​ប្រទេស​វៀតណាម ដោយ​ត្រូវ​ចាត់ទុក​ជាអាកាស​ធាតុ​ក្តៅ​អាក្រក់​បំផុត​មិនធ្លាប់ជួប សម្រាប់​ប្រទេស​ស្ថិត​នៅ​ខាង​កើត​ឧបទ្វីប​អាស៊ី​អាគ្នេយ៍​មួយ​នេះ ខណៈស្រុក Huong Khe ខេត្ត Ha Tinh ដែលពីមុន មាន​សីតុណ្ហភាព ជា​មធ្យម ត្រឹម ៣២​អង្សារសេ បានឡើង​កម្តៅ​ដល់​ទៅ ៤៣,៤ អង្សារសេ កាលពីចុងសប្តាហ៍មុន។ សេចក្តីរាយការណ៍ ពី​​ទីភ្នាក់ងារ​ឧតុនិយម​បារាំង Meteo France។ ក្រៅពី​ខេត្ត Ha Tinh រលកកម្ដៅ កើនឡើងដល់ ៣៧,៧​អង្សារសេ នៅ​ក្រុង Da Nang និង ៤០,៥​អង្សារសេ នៅ​ក្រុង Hue ចំណែកទី​ក្រុង ហូជីមីញ មាន​សីតុណ្ហភាព ៣៥​អង្សារសេ […]


ព័ត៌មាន

មេឃក្ដៅ​ខ្លាំង ​អ្នកណាខ្លះ​ងាយ​រង​គ្រោះ​ជាង​គេ ហើយគួរ​ជួយ​ម៉េចទៅ?

មួយ​រយៈ​នេះ ទៅ​ណា​មក​ណា មាន​តែ​អ្នក​រអ៊ូ​រទាំ​រឿង​ក្តៅខ្លាំង ហើយ​បើ​ដាច់ភ្លើងយប់​ទៀត មិន​បាច់​ថ្លែង​ទេ ម្នាក់ៗព្រឹកឡើង​ក្រោក​ទៅ​ធ្វើ​ការ​ ភ្នែក​ឡើង​រូង មុខ​ឡើង​ស្លក់ មិន​បាច់​សួរ​ក៏ដឹង ច្បាស់​ជា​គេង​មិន​គ្រប់ គេង​មិន​លក់​ហើយ​។ មិន​មែន​លេងសើច​ទេណា អាកាស​ធាតុ​ក្តៅ​ខ្លាំង​បែប​នេះ អាចប៉ះពាល់​សុខភាព​យើងបាន “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​ផល​ប៉ះ​ពាល់ អ្នក​ណា​ខ្លះ​ងាយ​រង​គ្រោះ ក៏​ដូច​ជាវិធី​ការ​ពារឲ្យ​គ្នា​យើង​ដឹង។ ១- ផលប៉ះពាល់សុខភាព​ពី​រលក​កម្តៅ​ – បេប៊ី និងក្មេងៗ៖ ស្ងួតស្បែក បបូរមាត់ និង​មាត់ ស្បែក​ប្រែពណ៌​ខុសធម្មតា ឈឺក្បាល ភ្នែកខូង​មាន​រង្វង់​ខ្មៅ នោមតិច និងល្អក់ ឈឺពោះ និង​រាក ក្អួត អារម្មណ៍​ឆេវឆាវ រវើរវាយ ពិបាក​ដកដង្ហើម ងងុយគេង គេងយូរ និង​ពិបាក​ងើបឡើង សម្រាប់​បេប៊ី និងក្មេងៗ សុខភាពចុះ​ខ្សោយលឿន និង​ពិបាកកត់​សម្គាល់ ហេតុនេះពេល​បេប៊ី និង​ក្មេងៗ បង្ហាញរោគសញ្ញាទាំង​នេះ ម៉ាក់ប៉ា ​ចាំបាច់​នាំកូនៗ ទៅជួប​ពេទ្យ​ភ្លាម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! – ​​មនុស្សពេញវ័យ៖ […]


ព័ត៌មាន

ពេទ្យ​ថា​ស្រីៗសម្រាល​កូនរួចកុំអាំងភ្លើង​ តែ​មាន​ថ្នាំ​អាច​ជួយ​ឲ្យ​ឆាប់​រឹងមាំ​វិញ​បាន

កាល​ពី​ដើមស្រីៗទើប​សម្រាល​កូន​រួច ចាស់​ៗ​តែង​ឲ្យ​អាំង​ភ្លើង ដោយ​គេង​នៅ​លើ​គ្រែ ដែល​​នៅ​​ខាងក្រោម​​​​មាន​​ចង្ក្រាន​ឧស-​ធ្បូង​កំពុង​តែ​ឆេះ ឬ​មាន​រងើក​ភ្លើង  ដើម្បី​ឲ្យ​​ឆាប់​​ឆ្អិន​​សរសៃ មិន​​ទាស់ និង​ឆាប់​សុខភាព​រឹងមាំ​ឡើង​វិញ។ តែ​សម្រាប់​ពេល​បច្ចុប្បន្ន​វិញ​លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​ស្រី​ៗ​ដែល​ទើប​ឆ្លង​សម្រាល​កូន​រួច​អាំង​ភ្លើង​ទៀត​នោះ​ទេ។ វេជ្ជបណ្ឌិត​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ម៉ាក់​ៗ​ដែល​សម្រាល​កូន​ហើយ​គ្រូពេទ្យ​បាន​ឲ្យ​ថ្នាំ​មក​លេប​ជំនួស​វិញ​ដូចជា វីតាមីន​ C កាល់ស្យូម ជាតិ​ដែក ដើម្បី​ជួយ​ជា​កម្ដៅ​ក្នុង​ខ្លួន និង​ជួយ​កុំឲ្យ​ស្លេកស្លាំង។ មូលហេតុ​ដែល​ធ្វើឲ្យ​ចាស់​ៗ​​យើង​តម្រូវ​ឲ្យ​អាំងភ្លើង​ពេល​សម្រាល​កូន​រួច ព្រោះ​ពីដើម​មាន​អ្នក​សម្រាល​នៅ​តាម​ព្រៃ ពេល​ធ្លាក់​ខ្យល់ ចុះ​ត្រជាក់ ឬ​ក្នុង​ខែ​ភ្លៀង ខែ​រងា ដូចនេះ​ហើយ​ទើប​រាងកាយ​ម៉ាក់​ៗ​ត្រូវការ​កម្ដៅ​ឧណ្ហៗ ដើម្បី​មិន​ឲ្យ​រាងកាយ​ចុះ​ខ្សោយ​ដោយសារ​ពេល​ត្រជាក់។ ចំពោះ​មូលហេតុ​ដែល​ពេទ្យ​តែងតែ​ជំទាស់​មិន​ឲ្យ​ស្រីៗ​ទើប​សម្រាល​កូន​រួចអាំង​ភ្លើង ព្រោះ​ការ​ធ្វើ​បែប​នោះ​មាន​ផ្សែង សម្បូរ​កាបូនម៉ូណូអុកស៊ីត​​​ C O ទៅ​ប៉ះ​នឹង​គ្រាប់​ឈាម គឺ​មិន​ល្អ​ចំពោះ​សុខភាព​ឡើយ ហើយ​អាច​បណ្ដាល​ឲ្យ​ម៉ាក់​ៗ​ពុល​ដោយសារ​ផ្សែង​នោះ​ផង និងធ្វើឲ្យ​ហូរ​ទឹក​ភ្នែក​ឥត​ឈប់​ឈរ ពិសេស​ស្បែក​អាច​ខ្លោចដោយសារ​ភ្លើង។ អត្ថបទពាក់​ព័ន្ធ៖ មាន៤ចំណុច​នេះ ស្រីៗ​យើង​​មិនព្រួយ​រឿងពិបាក​កើត​កូន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ចង់ស្រក​គីឡូ កា​ម៉ាប់ៗ​លែងពិបាក​ហើយ! សិង្ហបុរី កំពុងបង្កើត​ថ្នាំ​សម្រក​ទម្ងន់​ពិសេស

បច្ចុប្បន្ន ស្រុក​ទេស​កាន់​តែ​សម្បូរសប្បាយ របស់​ញ៉ាំក៏​កាន់​តែ​​ច្រើន ថែម​ទាំងច្រើន​ជម្រើស​ទៀត តែ​បើ​ញ៉ាំ​មិន​ចេះ​គិត ឡើង​គីឡូ​ស្រឺតៗ កាន់​តែ​ងាយ ហើយ​ចង់ស្រក​វិញ កាម៉ាប់ៗគ្នា​យើង ពិបាក​បន្តិច​ហើយ។ ប៉ុន្តែ​ឈប់​បារម្ភ​ទៀត ទ្រាំ​តែ​តិចទៀត លែង​ពិបាក​ដូច​យើង​គិត​ហើយ ព្រោះសិង្ហបុរីកំពុង​រៀបចំ​ផលិត​ថ្នាំសម្រកទម្ងន់​ពិសេស​សម្រាប់​យើង។ អ្នកស្រាវជ្រាវ នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang និង​សាកលវិទ្យាល័យ​ជាតិ​ប្រព័ន្ធ​សុខាភិបាល ប្រទេស​សិង្ហបុរី បង្កើត​ថ្នាំគ្រាប់ ១​ប្រភេទ ដើម្បី​ឲ្យ​អ្នកលេប មាន​អារម្មណ៍​ឆ្អែត អាច​ជួយ​គ្រប់គ្រង​ទម្ងន់​បានល្អ។ ថ្នាំ​គ្រាប់​នេះ ត្រូវ​គេ​ឲ្យ​ឈ្មោះ អង់ដូភីល មាន​ប្រវែង ៣​សង់ទីម៉ែត្រ ដោយ ១​សង់ទីម៉ែត្រ ជា​ប៉ោងប៉ោង អាចរីកដោយ​ខ្លួន​ឯង ជាមួយ​នឹង​មេដែក​មួយ នៅ​ក្នុង​ពោះវៀន ក្រោយ​លេប​ថ្នាំនេះ។ ថ្នាំ​នេះ អាច​ផឹកជាមួយ​ទឹក ដូចថ្នាំទូទៅ។ លោកសាស្ត្រាចារ្យ Louis Phee ព្រឹទ្ធបុរស​ផ្នែក​វិស្វកម្ម នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang ពន្យល់​ថា វាមានប្រតិកម្មគីមីមួយក្នុងថ្នាំ ជាមួយ​នឹង​ឧស្ម័ន។ លោក​បញ្ជាក់​ថា “យើង​មាន​សន្ទះ​បិត-បើក​មួយ ភ្ជាប់​ទៅ​​មេដែក​នៅ​ក្នុង​ថ្នាំ ដោយម្ខាងសម្រាប់ផ្ទុក​អាស៊ីដ​ ក្នុង​នោះ​មាន​ទាំង​អាស៊ី​ស៊ីទ្រីកផងដែរ ដោយ​ម្ខាង​ទៀត​មាន ប៉ូតាស្យូមប៊ីកាបូណា ហើយ​ពេលផ្សំ​សារធាតុ​គីមី ២ […]


ព័ត៌មាន

បង្កើន​ថាមពល​សាច់ដុំ កាន់តែ​ជួយឲ្យ​អាយុវែង

ហាត់ប្រាណ​រាល់ថ្ងៃ ដើម្បី​បង្កើន​កម្លាំង​សាច់ដុំ ល្អសម្រាប់​សុខភាព ថែម​ជួយឲ្យរាង​ស្អាត​សង្ហា​ថែមទៀត។ យ៉ាង​ណា គ្នា​យើងប្រហែល​មិនដឹងទេ​ថា បង្កើន​ថាមពល​សាច់ដុំ ជួយ​ឲ្យ​អាយុវែង។ ត្រង់​នេះ ប្រិយមិត្តប្រហែល​ឆ្ងល់ថា តើថាមពល​សាច់ដុំ (Muscle Power) ខុសគ្នា​នឹង​កម្លាំង​សាច់ដុំ (Muscle Strength) ម៉េចខ្លះ? ថាមពលសាច់ដុំ ខុសពី​កម្លាំងសាច់ដុំ ត្រង់ថា ​អាស្រ័យ​នឹង​កម្លាំង ល្បឿន​បញ្ចេញ នៅពេល​ធ្វើ​ចលនា។ ឧទាហរណ៍ លើក​ទម្ងន់ ១ដង ត្រូវការ​កម្លាំង ប៉ុន្ដែ​លើក​ទម្ងន់ច្រើន​ដង និង​លឿន​តាមអាច​ធ្វើ​បាន គឺជា​ថាមពល។ ងាក​ទៅ​ការលើកឡើង​ខាងលើ “បង្កើន​ថាមពល​សាច់ដុំ ជួយ​ឲ្យ​អាយុវែង” គឺជា​លទ្ធផល​ការ​សិក្សា​របស់​សាស្ដ្រាចារ្យ Claudio Gil Araujo ប្រធាន​អប់រំ និង​ស្រាវជ្រាវ នៅ​គ្លីនិក​វេជ្ជសាស្ដ្រ​លំហាត់ប្រាណ នៅ​ទីក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល។ ការសិក្សានេះ ធ្វើឡើង​លើ​មនុស្ស ៣.៨៧៨​នាក់ (មិនមែន​អត្ដពលិក) អាយុ​ពី ៤១-៨៥​ ឆ្នាំ ​ចន្លោះ​ឆ្នាំ ​២០០១-​២០១៦ ដោយតម្រូវ​ឲ្យ​អ្នក​ចូលរួម​លើដុំដែក។ អ្នកស្រាវជ្រាវ កំណត់​ថាមពល​សាច់ដុំក្រុមអ្នកចូលរួម​ម្នាក់ៗ ដោយ​យក​តួលេខ​ខ្ពស់បំផុត […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ