ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

កុំ​ច្រឡំ​ថា​បាក់​ទឹក​ចិត្ត សញ្ញា​ទាំងនេះ​ជា​ការ​សោកសៅ​ធម្មតា​ប៉ុណ្ណោះ

មនុស្ស​មួយ​ចំនួន​ដែល​លេង​បណ្ដាញ​សង្គម ពេល​ឃើញ​ការ​បង្ហោះ​អ្វី​ទាក់ទិន​នឹង​ការ​បាក់​ទឹក​ចិត្ត តែងតែ​យល់​ថា ខ្លួនឯង​រាល់​ថ្ងៃ​នេះក៏​​កំពុង​ប្រឈម​មុខ​នឹង​រឿង​បែប​នោះ​ដែរ។ តែ​បើ​មាន​សញ្ញា​ទាំង​នេះ យើង​កំពុងតែ​យល់​ច្រឡំ​ហើយ ព្រោះ​វា​ការ​សោកសៅ​ធម្មតា​ប៉ុណ្ណោះ។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​វិកលវិទ្យា និង​ជា​​ប្រធាន​ផ្នែក​សុខភាព​ផ្លូវចិត្ត​ នៃ​ការ​បំពាន​គ្រឿងញៀន ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​  បាន​ឲ្យ​ដឹង​ថា បើ​យើង​មាន​ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ មិនមែន​ជា​ការ​បាក់​ទឹក​ចិត្ត​អ្វី​ឡើយ ហើយ​​វា​នឹង​បាត់​ទៅ​វិញ​យ៉ាង​យូរ​ ១ សប្ដាហ៍​ក្រោយ​ប៉ុណ្ណោះ។ ១- ជួប​បញ្ហា​ក្នុង​ជីវិត​រស់នៅ ​ដែល​ជា​ទូទៅ​នរណា​ៗ​ក៏​គេច​មិន​ផុត ធ្វើឲ្យ​មាន​អារម្មណ៍​សោកសៅ តែ​មួយ​រយៈ​ក្រោយ​ក៏​បាត់​ បន្ទាប់​មក​អារម្មណ៍​ក៏​ស្រួល​ឡើង​វិញ។ បែប​នេះ​គេ​ហៅ​ថា​ប្រតិសកម្ម​ធម្មតា​របស់​អារម្មណ៍។ ២- ឃើញ​គេ​ជួប​រឿង​មិន​ល្អ​អ្វី​មួយ ក៏​គិត​ថា​វា​ដូច​នឹង​រឿង​ខ្លួន​ឯង​ដែរ ទាំង​ដែល​ការ​ពិត​វា​​គ្រាន់តែ​ស្រដៀង​ប៉ុណ្ណោះ ឬ​ដូច​មួយ​ផ្នែក​តូច​ណាសោះ។ ៣- អ្នក​ខ្លះ​ពេល​ឃើញ​មិត្តភ័ក្ដិ (Friend) ក្នុង​បណ្ដាញ​សង្គម​ខូចចិត្ត​​រឿង​បាក់​ទឹកចិត្ត ឬ​តូច​ចិត្ត​ ខំ​ធ្វើ​ខ្លួន​ឲ្យ​ដូច​គេ​ជា​ការ​លេង​កម្សាន្ត។ ប៉ុន្តែ​ប្រសិនបើ​រាល់ថ្ងៃ​យើង​តែង​មាន​អារម្មណ៍​បែប​នោះ​មិន​ឈប់ វា​ក៏​អាច​វិវត្ត​ជា​ជំងឺ​ផ្លូវ​ចិត្ត​បាន​ដែរ ព្រោះ​គ្មាន​ដំណោះស្រាយ​ណា​មួយឲ្យ​អារម្មណ៍​បាន​ប្រសើរ​ឡើង​វិញ៕   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ទៀតហើយ! សាច់គោ​នៅអាមេរិក មាន​មេរោគ ជាង ១០០ ​នាក់កំពុងធ្លាក់ខ្លួន​ឈឺ

ប្រុង​ប្រយ័ត្ន​ផង ពិសេស​គ្នាយើង​ចូលចិត្ត​ញ៉ាំ BBQ ព្រោះ​នៅ​អាមេរិក ចាប់តាំង​ពី​ខែ មីនា​ មក មាន​មនុស្សយ៉ាង​ហោច​ណាស់ ១៥៦ ​នាក់ ស្រាប់​តែ​ធ្លាក់​ខ្លួន​ឈឺ ក្រោយ​ញ៉ាំសាច់គោ​មាន​ផ្ទុក​មេរោគ Ecoli ។ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺអាមេរិក ​កាលពី​ថ្ងៃ​ទី ២៣ ខែ​មេសា ២០១៩ បាន​ប្រកាស​ពី​ករណី​ឆ្លង​មេរោគលើ​មនុស្ស​សរុប ១៥៦ នាក់ ក្រោយ​ពលរដ្ឋ​ញ៉ាំ​សាច់​គោមាន​លក់​លើ​ទី​ផ្សារ ប៉ុន្តែ​ពុំ​មាន​ករណី​ស្លាប់​នោះទេ គ្រាន់​តែ​មាន ២០​នាក់ ត្រូវសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្រោយ​ឆ្លងមេរោគ។ ពេល​នេះ អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​រក​ប្រភព​ផ្គត់ផ្គង់​សាច់គោនៅ​តាម​ហាង និង​ភោជនីយដ្ឋាន​នានា បង្ក​ឲ្យ​មនុស្ស​ឈឺ។ យ៉ាង​ណា នៅ​មិន​ទាន់​មាន​ការ​អះអាងបញ្ជាក់ច្បាស់ពីអត្ដសញ្ញាណ​ក្រុមហ៊ុន​ផ្គត់ផ្គង់ ចែកចាយ ឬក៏ម៉ាក​យីហោសាច់គោទាំង​នោះ​នៅ​ឡើយ។ ការស៊ើបអង្កេត ត្រូវ​គេ​ធ្វើ​ឡើង​ចាប់តាំង​ពី​ថ្ងៃ​ទី២៨ មីនា ពេល​អាជ្ញាធរ​រដ្ឋ Kentuky និង Georgia រាយការណ៍​ករណី​នេះ ទៅ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ។ ចាប់ពីពេល​នោះមក បញ្ហា​ឆ្លង​មេរោគ​នេះ ៦៥ ករណី កើត​នៅ​រដ្ឋ Kentucky ៤១​ ករណី កើត​នៅ​រដ្ឋ Tennessee […]


ព័ត៌មាន

អ៊ីស្រាអែល ជោគជ័យ​ផលិត​បេះ​ដូង​ 3D ​ចេញ​ពី​​កោសិកា​​មនុស្ស​ ​

ជាដំណឹង​ល្អ សម្រាប់​អ្នក​កើត​ជំងឺ​បេះដូង ព្រោះ​ក្រុម​អ្នក​ស្រាវជ្រាវ​​​​វិទ្យាសាស្រ្ត ​អ៊ីស្រាអែល ​​​​បានប្រើ​កោសិកា​​មនុស្ស​ផលិត​​បេះ​ដូង​ 3D ​សម្រាប់​​​ព្យាបាលជំងឺ​បេះ​ដូង ឬ​​បន្ស៊ាំ​​​ជាលិកា​បេះ​ដូង​ដែល​ខូច​ខាត​។ យោង​តាមភ្នាក់​ងារ​ព័ត៌មាន​ CNN ដំណើរ​ការ​ផលិត​​បេះ​ដូង​ 3D មាន​​រាប់​​​បញ្ចូល​ទាំង​ការ​កាត់​យក​​ជាលិកា​ខ្លាញ់​​​​​​​​ពោះ​ ហើយ​​ញែក​​​ជាលិកា​ទាំង​នោះ​ទៅ​ផ្ស៊ាំ​​​​រហូត​អាច​​​​​យក​ទៅ​​​​ភ្ជាប់​ទៅ​នឹង​កោសិកា​បេះ​ដូង​។ ក្រោយ​​ផ្ស៊ាំ​​ក្លាយ​ជា​កោសិកា​ គេ​អាច​បង្កើត​វា​​​ជា​ចំណែក​បេះ​ដូង ​ភ្ជាប់​ទៅ​សរសៃ​ឈាម​ បន្ទាប់​មក​​​គេ​អាច​ផលិត​ចេញ​ជា​​បេះ​ដូង​មួយ​ពេល​លក្ខណៈ​។ “នៅ​ដំណាក់​កាល​នេះ បេះ​ដូង ​3D គឺ​មាន​ទំហំ​តូច ប៉ុន​​បេះ​ដូង​ទន្សាយ ប៉ុន្តែ​​បេះ​ដូង​មនុស្ស​​ក៏​ត្រូវ​ការ​​បច្ចេកទេស​​នេះ ដើម្បី​ផលិត​ដូច​គ្នា​ដែរ​”។ នេះជា​ការ​បញ្ជាក់​របស់​លោក​សាស្ត្រាចារ្យ Tal Dvir ដែល​​ដឹក​នាំ​ការ​ស្រាវជ្រាវ​​ខាង​លើ មក​ពី​សាកលវិទ្យាល័យ​ Tel Aviv ប្រទេស​​អ៊ីស្រាអែល​។ ផ្អែក​តាម​ការ​ស្រាវជ្រាវ​​​កន្លង​មក​ អ្នក​វិទ្យាសាស្រ្ត​​​អាច​​ផលិត​​ចេញ​​តែ​​កោសិកា​​​ធម្មតា​ដែល​គ្មាន​​សរសៃ​ឈាម​​តែ​ប៉ុណ្ណោះ​។ អត្ថបទ​ពាក់​ព័ន្ធ៖ គ្រោះ​ថ្នាក់​ណាស់! ត្រូវ​ដឹង ​អីខ្លះ​ជា​កត្តា​ប្រឈម​កើត​ជំងឺ​បេះដូង? ឮ​រហូត​ពាក្យ “កូលេស្តេរ៉ូល” ​ជា​អ្វី​ឲ្យ​ប្រាកដ ម៉េចបាន​ពាក់ព័ន្ធ​ជាមួយបេះដូង? លោក​សាស្ត្រាចារ្យ​​ Tal Dvir ​​ពន្យល់​​ថា​ ការ​ប្រើ​ប្រាស់​​កោសិកា​​អ្នក​ជំងឺ​​ផ្ទាល់​​សម្រាប់​បន្ស៊ាំ​ជា​បេះ​ដូង ជា​​គន្លឹះ​​សំខាន់​​សម្រាប់​ការ​ព្យាបាល​​សរីរាង្គ​​របស់​ពួក​គេ​។ លោក​​ថា​ “ បច្ចេកទេស​​​នេះ ក៏​ព្រោះ​​វា​ជា​ជាលិកា​សំខាន់​​ដើម្បី​កាត់​បន្ថយ​​​ហានិភ័យ​​​ការ​បន្ស៊ាំ​​បរាជ័យ​ ដែល​​បង្ក​គ្រោះ​ថ្នាក់​នៅ​ពេល​ព្យាបាល​”។ ទោះ​ជា​​យ៉ាង​ណា​ នៅ​ដំណាក់​បន្ទាប់ ក្រុម​អ្នក​​ស្រាវជ្រាវ​កំពុង​​​ព្យាយាម​បន្សាំបេះ​ដូង​​ 3D​ នោះ​ឲ្យ​​ដំណើរ​ការ​ដូច​បេះ​បិទ​ទៅ​នឹង​បេះ​ដូង​ធម្មជាតិ​។ លោក​ Dvir បញ្ជាក់​បន្ថែម ” […]


ព័ត៌មាន

ចៀស​បាន​ចៀស​ទៅ អាហារ៤មុខ សម្បូរ​សារធាតុ​គីមី​បំផុត​

សម័យ​នេះ​ពិបាករក​របស់​ធម្មជាតិ​សុទ្ធ គ្មាន​ជាតិគីមី​ណាស់ មិន​ថា បន្លែ​ផ្លែឈើ ឬ​អាហារ​នោះ​ទេ។ ដើម្បី​រក្សា​សោភ័ណភាព និង​អាចទុកបានយូរ អ្នកផលិត អ្នកលក់មួយចំនួន បានច្នៃ​ផលិត​អាហារ​ដោយ​បញ្ចូល​នូវ​សារធាតុគីមីផ្សេងៗ ភ្លេច​គិត​ដល់​សុខភាព​ជា​ធំ។ អាហារ​​ខូច​គុណភាព មាន​ផ្ទុក​សារធាតុគីមី ដែល​​យើង​តែ​​ឮ​​ព័ត៌មាន​​មន្ត្រីកាំកុងត្រូល​​ចាប់​​បាន និង​​ដុត​​បំផ្លាញ​​ចោល​ជារឿយៗ​​មាន​ដូចជា៖​ ១- ប្រហិត ប្រហិត​សាច់គោ សាច់ក្តាម ប្រហិត​បន្លែ​គ្រប់​មុខ Hotdog សុទ្ធ​ជា​សឹង​ជា​​អាហារ​កែច្នៃ ហើយ​ភាគច្រើន​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង ដែល​ប្រហិត​ទាំងនោះ​ត្រូវ​​គេ​រក​ឃើញ​ មាន​ដាក់​សារធាតុ​គីមី​​ធ្វើ​ឲ្យ​ស្វិត និង​អាច​រក្សា​ទុក​បាន​យូរ។ ២- ស្លាបមាន់-ជើងមាន់ ស្លាបមាន់-ជើងមាន់​កសិកម្ម​ដែល​នាំចូល​ពី​ប្រទេស​ជិតខាង កំពុង​តែ​ពេញ​និយម​ក្នុង​ចំណោម​យុវវ័យ គេ​យក​វា​ទៅ​បំពង អាំង ធ្វើ​ជ្រក់​ជាដើម។ តើ​គ្នា​យើង​មាន​ដឹង​អត់​ពពួក​ស្លាប​មាន់ ជើងមាន់​ទាំង​នេះ ត្រូវ​បាន​គេ​ចាក់​សារធាតុគីមី​ម្យ៉ាង​ឈ្មោះថា ហ្វ័រម៉ុល ដើម្បី​រក្សា​ទុក​បាន​យូរ មិនស្អុយ ខូច​គុណភាព នៅ​ពេល​ដែល​យើង​ញ៉ាំ​ទៅ​ប៉ះពាល់​សុខភាព​ច្រើន​ណាស់។ ៣- សាច់ក្រក មិន​ខុសគ្នា​ពី​ពពួក​អាហារ​ទាំង​ប៉ុន្មាន​ខាង​លើ​ទេ សាច់​ក្រក​ក៏​មានដាក់សារធាតុគីមីដែរ បើ​មិន​អ៊ីចឹង​ទេ​ម៉េច​នឹង​អាច​រក្សា​ទុក​បាន​យូរ រុយ​មិន​រោម​នោះ។ ៤- មឹកបង្គារ មឹក និង​បង្គារ​នៅ​ទីផ្សារ​បច្ចុប្បន្ន​ក៏​ប្រើ​សារធាតុគីមី​ដែរ ដើម្បី​រក្សា​ឲ្យ​នៅ​ស្រស់​ល្អ ឃើញ​ហើយ​ចង់​ទិញ​ភ្លែត។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

អត់ញ៉ាំអាហារ​ព្រឹក អាច​ស្លាប់​ដោយសារ​ជំងឺ​បេះដូង

គ្នា​យើង ចង់​ថែ​រាង រក្សា​ទម្ងន់ សម្រេចចិត្ត​មិនញ៉ាំអាហារពេលព្រឹក ឬ​គ្នាយើង​រវល់​ខ្លាំង​ញ៉ាំ​មិន​ទៀត​ទាត់ ប្រយ័ត្ន​ខ្លួន​ទៅ គួរ​កែទម្លាប់ឡើងវិញ ព្រោះការសិក្សា​មួយ ទើបចេញផ្សាយ​ដើមសប្ដាហ៍​នេះ បញ្ជាក់​ថា មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក ពាក់ព័ន្ធហានិភ័យស្លាប់​ដោយ​សារ​ជំងឺ​សសៃឈាម​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល។ ករណី​សិក្សា​ថ្មី​នេះ ចេញផ្សាយ​លើ​ព្រឹត្តិប័ត្រ របស់​សាកលវិទ្យាអាមេរិក​ ផ្នែក​ជំងឺបេះដូង កាលពី​ថ្ងៃ​ទី ២២ ខែ​មេសា ២០១៩។ លោកសាស្ត្រាចារ្យ Wei Bao ​មក​ពី​​សាកលវិទ្យាល័យ Lowa របស់​អាមេរិក បញ្ជាក់​ថា ក្រៅពីកត្តា​​អាយុ ភេទ ពូជសាសន៍ ស្ថានភាព​សេដ្ឋកិច្ច របប​អាហារ ទម្លាប់រស់នៅ ទម្ងន់ និង​ស្ថានភាព​ជំងឺ ការសិក្សាថែម​​រកឃើញ​ថា គ្នា​យើង​មិន​ញ៉ាំ​អាហារពេលព្រឹក មានហានិភ័យ កើតជំងឺ​សរសៃ​ឈាមបេះដូង ៨៧% ខ្ពស់ជាង​អ្នកញ៉ាំ​អាហារពេល​ព្រឹក​រាល់​ថ្ងៃ។ ការសិក្សា​នេះ ធ្វើឡើង​ដោយប្រើប្រាស់​ទិន្នន័យស្ទង់មតិ​ពលរដ្ឋ​អាមេរិក ពី​ឆ្នាំ ១៩៨៨-១៩៩៤ អាយុចាប់ពី ៤០-៧៥​ ឆ្នាំ ដោយ​សរុប​ចំនួន ៦.៥៥០​នាក់។ អ្នកសិក្សា ក៏​បាន​ធ្វើ​ការ​ពិនិត្យ​ស៊ីជម្រៅបន្ថែម​ទៀត ពាក់​ព័ន្ធថាតើ​មនុស្ស​ម្នាក់​ញ៉ាំអាហារ​ពេលព្រឹក​ញឹកញាប់​ប៉ុនណា? ក៏​ដូច​ជា​អត្រាស្លាប់ ដោយ​សារ​​​ជំងឺ​សរសៃឈាម​បេះដូង។ ជាលទ្ធ​ផល បង្ហាញ​ថា […]


ព័ត៌មាន

ជីភ្លូ ​ធ្វើ​អន្លក់​ឆ្ងាញ់​លេខ១ ឯស្លឹក ផ្កា ឫស កប​នឹង​ជំងឺ​ច្រើន​មុខ

ជីភ្លូ​ជា​រុក្ខជាតិ​ស្មៅ​ទាបៗ​កម្ពស់​មិន​ដល់​១​ម៉ែត្រ​ មាន​ដើម​ថ្នាំងៗ និង​ស្លឹក​រាង​បេះដូង​ស្រដៀង​នឹង​ស្លឹក​ម្លូ។ ស្លឹក​​ជីភ្លូ​មាន​រសជាតិហឹរៗ គេ​យក​វា​ទៅ​ធ្វើ​ជា​អន្លក់ ពិសេស​ផ្ទាប់​ជាមួយ​បាញ់ឆែវ​ញ៉ាំទៅ​ឆ្ងាញ់​ជាប់​មាត់។ បើ​និយាយ​ពី​គុណ​ប្រយោជន៍​ផ្នែក​ឱសថ​បុរាណ​វិញ ស្លឹក ផ្កា និង​ឫស​ជីភ្លូ អាច​យក​ទៅ​ធ្វើ​ថ្នាំ​ព្យាបាល​ជំងឺ​បាន​ច្រើន​មុខ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​ក្នុង​សៀវភៅ រុក្ខជាតិ​ឱសថ​កម្ពុជា ដែល​ចង​ក្រង​ដោយ​គណៈ​កម្មការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បុរាណ។ គុណប្រយោជន៍ទាំងនោះរួមមាន៖ ស្លឹក៖ ជា​ថ្នាំ​ធ្វើ​ឲ្យ​បាយ​បាន ទម្លាក់​ស្លេស្ម បំបាត់​អាការៈឈឺធ្មេញ និងហើមពោះ។ ផ្កា៖ ថ្នាំ​ព្យាបាលការ​រំលាយ​អាហារ។ ឫស៖ ព្យាបាល​ស្លេស្ម ដូចស្លឹកដែរ។ កម្រិតប្រើ៖ យកស្លឹក ផ្កា និង​ឫស ទៅ​ហាល​ឲ្យស្ងួត រួច​យក​ប្រហែល ៥-១០ ក្រាម ដាំទឹកផឹក។ អត្ថបទពាក់ព័ន្ធ៖ ពន្លៃ រុក្ខជាតិ​ឱសថ​ជួយ​ទាំង​សម្រស់ និង​សុខភាព


ព័ត៌មាន

ខ្យល់ពុល​នៅ​ថៃ ឈានដល់​កម្រិត​​បង្កជំងឺ​មហារីក

ខ្យល់​ពុល ក្នុង​ខេត្ត​ឈៀងរ៉ៃ ប្រទេស​ថៃ កាលពី​ចុង​សប្ដាហ៍​មុន ឡើង​ដល់​កម្រិត​គ្រោះ​ថ្នាក់​ខ្លាំង ដែល​អាច​បង្កទៅ​ជា​ជំងឺ​មហារីក  ខណៈ​ខេត្ត​ភាគខាងជើង​មួយ​ចំនួន​ទៀត ក៏មាន​កម្រិត​ខ្យល់​ពុល​កើនឡើង​ផងដែរ។ នេះ​បើ​តាម​ការ​អះអាង​ពី​សំណាក់​អាជ្ញាធរ​ថៃ។ នាយកដ្ឋាន​គ្រប់គ្រង​ការ​បំពុល ប្រទេសថៃ រកឃើញ​ថា ស្រុក​មឿង ក្នុង​ខេត្ត​ឈៀងរ៉ៃ មាន​កម្រិត​ខ្យល់​ពុល​ខ្ពស់បំផុត ១០៥ ​មីក្រូក្រាម/​ម៉ែត្រ​គូប។ ចំណែក​ខេត្ត ផាយ៉ាវ មាន​កម្រិត​ខ្យល់​ពុល ៩០ ​មីក្រូក្រាម/​ម៉ែត្រ​គូប ខេត្ត ឡាំប៉ាង មាន​កម្រិត​ខ្យល់ពុល ៨៦ ​មីក្រូក្រាម/​ម៉ែត្រ​គូប និង​ខេត្ត​ឈៀងម៉ៃ មាន​កម្រិត​ខ្យល់ពុល ៧៣ ​មីក្រូក្រាម/​ម៉ែត្រ​គូប។ កំណើន​កម្រិត​ខ្យល់ពុល កើនឡើងខ្លាំង​ត្រឹម​​រយៈពេល ២​ថ្ងៃ ចុងសប្ដាហ៍​មុន ដោយសារ​មាន​ភ្លើងឆេះព្រៃ។ តាមតួលេខបង្ហាញ​ថា មាន​តំបន់​បំពុល ១៣២​ទីតាំង នៅ​ខេត្ត​ភាគខាងជើង របស់​ថៃ ដោយ​ច្រើនជាងពាក់​កណ្ដាល នៅ​ក្នុង​ខេត្ត​ឈៀងរ៉ៃ។ ខេត្តភាគខាងជើង របស់​ថៃ ប្រឈម​​បញ្ហា​បំពុល រយៈពេល ២ ​ខែ​មក​ហើយ ដោយសារ​កសិករ​ដុត​ព្រៃលើដី​ចម្ការ ដើម្បី​ដាំដុះ​នៅ​រដូវ​ភ្លៀងធ្លាក់​។ អត្ថបទពាក់ព័ន្ធ៖ ផ្សែងពុលនៅ​ភាគខាងជើង​ប្រទេសថៃ បណ្ដាល​ឲ្យ​មនុស្ស​ក្បែរ ១ម៉ឺននាក់មាន​ជំងឺ ឈៀងម៉ៃ ជាទីក្រុង​មាន​ខ្យល់​ពុល​ខ្លាំងជាង​គេលើ​ពិភពលោក គួរបញ្ជាក់​ថា ក្រសួងធនធានទឹក និង​បរិស្ថាន​ថៃ នឹង​ជួប​គ្នា នៅ​សប្ដាហ៍​នេះ […]


ព័ត៌មាន

ពពួក​អាហារ​សត្រូវ​នឹង​សុខភាព ចៀស​បាន​អាយុ​វែង

អាហារ​ទាំងអស់​មិនមែន​សុទ្ធ​តែ​ជួយ​ទ្រទ្រង់​រាងកាយ​នោះ​ទេ មាន​មួយ​ចំនួន​បំផ្លាញ​សុខភាព​យើង​ទៅ​វិញ។ ដើម្បី​មាន​សុខភាព​ល្អ អាយុវែង យើង​ម្នាក់ៗ​ត្រូវ​ចៀស​ឲ្យ​បាន​នូវ​ពពួក​អាហារ​មិន​ល្អ​មួយ​ចំនួន​ខាងក្រោម​នេះ៖ ១- អាហារ​ផ្អាប់ អាហារ​ផ្អាប់ ពិសេស​ពពួក​ជ្រក់ ប្រៃក៏ប្រៃ ឯពពួក​ផ្សិត​ក៏​សម្បូរដែរ ញ៉ាំ​ទៅ​ងាយ​នឹង​ហើមពោះ រាករូស ឡើងជាតិ​ប្រៃ កើត​ជំងឺ​លើស​ឈាម។ ផ្សិតសៗ​តែង​លេច​ចេញ​ក្នុង​ជ្រក់ មាន​ឈ្មោះ​ថា Belta Alpha Toxin វាគ្រោះថ្នាក់​បំផុត​ចំពោះ​សុខភាព​យើង នៅ​ពេល​​ញ៉ាំទៅបណ្តាល​ឲ្យ​ពុល​កោសិកា​ថ្លើម ឈាន​ទៅ​កើត​ជំងឺ​ថ្លើម​ខ្ពស់បំផុត។ អត្ថបទពាក់ព័ន្ធ៖ កុំចេះតែពឺត ​ញ៉ាំ​គ្រឿង​ផ្អាប់ ពិសេស​ជ្រក់ អាច​កើត​​​មហារីក​ខ្ពស់​បំផុត ២- អាហារ​ប្រៃ ញ៉ាំប្រៃ​ជា​មូលហេតុ​ឈាន​ទៅ​មាន​ជំងឺ​លើស​ឈាម ដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង មហារីកក្រពះ ក្រួសតម្រង​នោម និង​​ជំងឺ​​ជា​ច្រើន​​ទៀត ដូច្នេះ​ហើយ​ទើប​អង្គការ​សុខភាព​ពិភពលោក​ណែនាំ​ឲ្យ​យើង​ម្នាក់ៗ​ញ៉ាំ​អំបិល​ក្នុង​របប​អាហារ​តែ ១ ស្លាបព្រា​កាហ្វេ​ប៉ុណ្ណោះ​ក្នុង ១ ថ្ងៃ។ ៣- អាហារខ្លាញ់ ខ្លាញ់​មាន​ពីរ​ប្រភេទ គឺ​ខ្លាញ់​ល្អ និង​ខ្លាញ់​អាក្រក់ ដែល​បាន​មក​ពី​ប្រភព​២​ដូចគ្នា គឺ​សត្វ និង​រុក្ខជាតិ។ ញ៉ាំ​ខ្លាញ់​​មិន​ល្អ (ខ្លាញ់​សត្វ) លើ​សកម្រិត​ជាដើម​ហេតុនាំ​ឲ្យ​មាន​ជំងឺ​សរសៃ​ឈាម បេះដូង ដាច់សរសៃឈាមខួរក្បាល ស្ទះ​សរសៃ​ឈាម ធាត់ -ល-។ ៤- អាហារ​កំប៉ុង ដើម្បី​រក្សា​ទុក​បាន​យូរ អាហារ​កំប៉ុង​ទាំងអស់​ត្រូវតែ​ប្រៃ និង​ដាក់​សារធាតុ​គីមី សួរថា តើ​អាហារ​ទាំងនោះ​ប៉ះពាល់​សុខភាព​យើង​កម្រិត​ណា? អត្ថបទពាក់ព័ន្ធ៖ ញ៉ាំ​អាហារ​ក្តៅៗ​ដាក់​​ថង់ប្លាស្ទិច ចាន […]


ព័ត៌មាន

ប្រដាប់​តេស្ដ​មេរោគ​អេដស៍​ដោយ​ខ្លួន​ឯង មាន​លក់​ជាផ្លូវការនៅ​ថៃ

អាជ្ញាធរ​ចំណីអាហារ និង​ឱសថ​ថៃ អនុញ្ញាត​ឲ្យ​ដាក់​លក់​ជាផ្លូវការ ប្រដាប់តេស្ដ​មេរោគ​អេដស៍​ដោយ​ខ្លួន​ឯង នៅ​តាម​ឱសថស្ថាន​នានា។ ការអនុញ្ញាត​នេះ ខណៈតួលេខ​អ្នកផ្ទុកមេរោគ​អេដស៍ ក្នុង​ប្រទេស​ថៃ ថយចុះ ក្នុង​រយៈពេល ជាង ២​ទសវត្សរ៍ ប៉ុន្ដែ​ប្រទេស​នេះ នៅតែជួប​បញ្ហា​ប្រឈម​ចំពោះ​ការ​បង្ការ​នៃការរីករាលដាល​ជំងឺ​។ នៅឆ្នាំ​២០១៥ ការ​ឆ្លង​ជំងឺ​អេដស៍ មាន​​ប្រមាណ ៦.៩០០​ ករណី ហើយ​តួលេខ​នេះ ធ្លាក់​មកនៅ​ត្រឹម ប្រមាណ ៥.៥០០ ​ករណី នៅឆ្នាំ ២០១៧។ ទោះយ៉ាងណា តួលេខនេះ មិនឆ្លើយតប​ស្ថានភាព​ជាក់ស្ដែងទេ ដោយមាន​មនុស្ស​ជាច្រើនមិនបាន​ធ្វើតេស្ដ​មេរោគអេដស៍។ មនុស្ស​មួយចំនួន ចៀសវាង​ការ​ធ្វើតេស្ដ ដោយសារ​ខ្លាច​ការ​រើសអើង​ពីសហគមន៍ ខណៈ​មួយ​ចំនួន​ទៀត មិនបាន​ធ្វើតេស្ដ ដោយសារ​តែ​ខ្វះ​ការយល់ដឹង​ពី​ជំងឺ និង​ធម្យោបាយ​ដែល​ជំងឺ​ឆ្លង។ ដូច្នេះ ការអនុញ្ញាត​ឲ្យ​ដាក់​លក់ប្រដាប់​តេស្ដ​មេរោគ​អេដស៍​ដោយ​ខ្លួនឯង អាច​ជួយ​រដ្ឋាភិបាល កំណត់​អ្នកជំងឺ​អេដស៍ ដែល​ស្ទាក់ស្ទើរ​ទៅ​ពិនិត្យ​នៅ​តាម​មន្ទីរពេទ្យ។ វាក៏ជួយ​រារាំង​ការរីករាលដាល​មេរោគ​អេដស៍ តាមរយៈ​ការប្រាប់​អ្នក​ជំងឺ​ឲ្យដឹង និង​ទៅ​ទទួល​ការព្យាបាល​ដោយ​ត្រឹមត្រូវ។ ការ​ធ្វើ​​​តេស្ត​​​ដោយ​ខ្លួន​​ឯង​​នេះ ដូចគ្នា​ទៅ​នឹង​ការ​ធ្វើ​តេស្តឈាម​រក​មេរោគ​អេដស៍​នៅ​តាម​មន្ទីរពេទ្យ​ដែរ។ ក្នុង​ករណីដែល​យើង​មាន​ឆ្លង​មេរោគ​អេដស៍​ថ្មីៗ មិនមែន​​យើង​​ធ្វើ​​តេស្តម្តង​​ដឹង​លទ្ធផល​ភ្លាម​នោះ​ទេ ដែល​ជាទូទៅ​រយៈពេល​ចំហ នៃ​ការ​ធ្វើ​តេស្ត​នេះ​មាន​ពី ១ខែកន្លះ ទៅ ៣ខែ ទើប​ដឹង​លទ្ធផល​ច្បាស់។ អត្ថបទពាក់ព័ន្ធ៖ ​អាមេរិក បញ្ចេញ​ថ្នាំ​ព្យាបាលអេដស៍​ថ្មី ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ អបអរសាទរ! បុរសកើតអេដស៍នៅអង់គ្លេស ពិនិត្យ​លែង​​ឃើញ​មេរោគ​ក្រោយ​ព្យាបាល ប៉ុន្ដែ […]


ព័ត៌មាន

រួមភេទ​ម្ដង ឬពេល​មក​រដូវ និង​វិធី​ចាក់​ទឹក​ក្រៅ​ពាង អត់​មាន​កូន?

កន្លង​មក​យើង​ធ្លាប់​ដឹង​ឮ​មក​ហើយ​ថា ការ​រួមភេទ​តែ១ដង រួមភេទពេល​មក​រដូវ រួមភេទឈរ និង​វិធី​ចាក់​ទឹក​ក្រៅ​ពាង គឺ​មិនអាច​ធ្វើឲ្យ​មាន​ផ្ទៃ​ពោះ​បាន​ទេ។ តែ​បើ​តាម​សម្ដី​គ្រូ​ពេទ្យ​ជំនាញ​បាន​ឲ្យ​ដឹង​ថា ការ​យល់​ឃើញ​បែប​នោះ​មិន​ត្រឹមត្រូវ​ទេ ផ្ទុយ​ទៅ​វិញ​វា​មាន​អត្រា​ធ្វើឲ្យ​មាន​ផ្ទៃ​ពោះទៅ​វិញ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ពន្យល់​ថា ទស្សនៈ​ខាង​លើ មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​បើ​យើង​រួម​ភេទ​ចំ​ថ្ងៃ​ធ្លាក់​មេ​ជីវិត គឺ​មាន​ឱកាស​អាច​មាន​ផ្ទៃ​ពោះ​បាន​ទាំងអស់។ លោក​គ្រូពេទ្យ រូប​នេះ​បាន​ពន្យល់​តាម​ចំណុច​នីមួយ​ៗ​ទៀត​ថា៖ ១- វិធី​ចាក់​ទឹក​ក្រៅ​ពាង មនុស្ស​ប្រុស​ជាច្រើន​តែង​គិត​ថា វិធី​មួយ​ប្រភេទ​នេះ​មាន​ប្រសិទ្ធភាព​អាច​ជួយ​មិន​ឲ្យ​ដៃគូ​មាន​កូន​ឡើយ។ តែ​វា​ផ្ទុយ​ស្រឡះ​ទៅ​វិញ​ទេ ករណី​បែប​នេះ​អត្រា​មាន​ផ្ទៃ​ពោះ​មាន​រហូត​ដល់ ២៥ % ឯណោះ។ ២- រួម​ភេទ​ម្ដង ទោះ​ជា​រួម​ភេទ​ម្ដង​ក៏​ពិត​មែន តែ​បើ​ចំ​ថ្ងៃ​ធ្លាក់​ពង​ធ្វើឲ្យ​មេ​ជីវិត​ញី និង​មេ​ជីវិត​ឈ្មោល​ជួប​គ្នា គឺ​អាច​មាន​ផ្ទៃ​ពោះ​បាន​ធម្មតា។     ៣- រួម​ភេទ​ឈរ តាម​ការ​ពិត​ការ​រួម​ភេទ​បែប​ណា​មិន​សំខាន់​ឡើយ មិន​ថា​អ្នក​រួម​ភេទ​ដេក ឬ​ឈរ​ឡើយ គឺ​អាច​មាន​កូន​បាន​ទាំងអស់ ប្រសិនបើ​ចំ​អំឡុង​ពេល​ធ្លាក់​ពង។ ៤- រួម​ពេល​អំឡុង​ពាក់​កណ្ដាល​វដ្ដ​រដូវ ចំណែក​ក្នុង​ករណី​នេះ​វិញ ក៏​អាច​មាន​ផ្ទៃ​ពោះ​បាន​ដែរ បើ​យើង និង​ដៃគូ​រួម​ភេទ​ថ្ងៃ​ទី ១៤ នៃ​វដ្ដ​រដូវ  ក្នុងករណីខាងស្រីមានវដ្តរដូវទៀងទាត់ ចំនួន ២៨ថ្ងៃ។ អត្ថបទ​ពាក់ព័ន្ធ៖ អ្នកចូលចិត្ត​ប្រើមាត់ ត្រូវ​ដឹង​រឿង​ទាំង​នេះ ប្រយ័ត្នឆ្លងរោគធ្ងន់ធ្ងរ   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ