ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

ថែ​សុខភាព​ទាំងអស់​គ្នា សប្តាហ៍​នេះ​កម្តៅ​នឹង​ឡើងដល់ ៤០-៤១ អង្សារសេ​ហើយ

ប៉ុន្មាន​នាទី​មុន​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ ដែល​សីតុណ្ហភាព​នឹង​ហក់​ដល់ ៤០-៤១ អង្សារសេ ចាប់​ពី​ថ្ងៃ ២២-៣០ ខែ មេសា ឆ្នាំ ២០១៩។ ក្តៅ​ខ្លាំង​បែប​នេះ យើង​ត្រូវ​​យកចិត្ត​ទុកដាក់​ថែទាំ​សុខភាព​ឲ្យ​មែន​ទែន ពិសេស​ក្មេងៗ មនុស្ស​ចាស់ អ្នកមាន​ជំងឺ​បេះដូង និង​សួត។ ឯ​ជំងឺ​មួយ​ចំនួន​ដូចជា រាករូស ក្អួត កង្វះ​ជាតិទឹក ក៏​ងាយ​នឹង​កើត​នៅ​ខែ​ក្តៅ​ដែរ ដោយសារ​តែ​ការ​ញ៉ាំ​ទឹក ឬ​អាហារ​មិនមាន​អនាម័យ។ វិធីថែទាំសុខភាពនាខែក្តៅ – ញ៉ាំទឹក​ឆ្អិនឲ្យបាន​ច្រើន និង​ញឹកញាប់ មិន​ត្រូវចាំ​ដល់​ស្រេក​នោះ​ទេ – កុំញ៉ាំស្រា ឬ​ជាតិស្ករ​ច្រើន​ពេក ព្រោះ​កាន់​តែ​បាត់បង់​ជាតិទឹក – កុំញ៉ាំ​ភេសជ្ជៈ​ត្រជាក់​ខ្លាំង បណ្តាល​ឲ្យ​រមូលក្រពះ – ញ៉ាំ​ទឹក​ត្រជាក់ ឬ​ទឹក​មាន​ជាតិរ៉ែ ២-៤ កែវ/១ម៉ោង (អ្នកហាត់ប្រាណ) – ជៀសវាង​អាហារក្តៅៗ ឬ​ញ៉ាំអាហារ​ច្រើន​ហួស​កម្រិត – កាត់​បន្ថយ​ការប៉ះ​នឹង​កម្តៅ​ព្រះអាទិត្យ​ពេល​ថ្ងៃ ឬ​នៅ​មាត់ទន្លេ/សមុទ្រ – ត្រូវ​អនាម័យ​ជាប់​ជានិច្ច ដោយលាង​ដៃ​នឹង​សាប៊ូ – ស្លៀក​សម្លៀក​បំពាក់រលុង ស្តើងៗ មាន​ពណ៌​ស្រាល – លាប​ឡេ​ការពារ​កម្តៅថ្ងៃ ប្រើឆ័ត្រ ពាក់មួក និង​វ៉ែនតា​ពេល​ចេញក្រៅ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


ព័ត៌មាន

ពេទ្យព្រមាន ខែក្តៅ​ញ៉ាំ​ទុរេន​ច្រើន ប្រយ័ត្ន

វេជ្ជបណ្ឌិតថៃ ព្រមាន​ថា ឲ្យ​មាន​ការ​ប្រយុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ញ៉ាំ​ទុរេន​ច្រើន ក្នុង​​ខែ​ក្តៅ​នេះ ព្រោះ​អាច​បង្ក​​គ្រោះថ្នាក់​ដល់​សុខភាព។ លោក​វេជ្ជបណ្ឌិត Sanpong Rithraksa ប្រធាន​មជ្ឈមណ្ឌល​ព័ត៌មាន​ឱសថរបស់​ថៃ បញ្ជាក់​ថា ញ៉ាំ​ទុរេន​ច្រើន អាច​បង្កើន​កម្ដៅ​ក្នុង​ខ្លួន និង​បណ្ដាល​ឲ្យ​កើត​ដំបៅមាត់ (Canker Sore) ហើយ​ក៏បង្ក​គ្រោះថ្នាក់​ចំពោះ​​អ្នក​មាន​ជំងឺ​ប្រចាំ​កាយ​​ ដូចជា​​​ជំងឺ​លើសឈាម និង​បេះដូង។ ​ប្រធាន​មជ្ឈមណ្ឌល​ព័ត៌មាន​ឱសថ​ដដែល​​នេះ បន្ដ​ថា ទុរេន មាន​កាល់ឡូរី​ខ្ពស់ ដូច្នេះ​ការ​ញ៉ាំ​ផ្លែឈើ​មួយ​មុខ​នេះ គួរតែមាន​កំណត់ ជាពិសេស​នៅពេល​អាកាសធាតុ​កាន់តែក្តៅ។ ទន្ទឹម​នឹង​ទុរេន​ធ្វើ​ទុក្ខ លោក​ណែនាំ​ថា ​មង្ឃុត ជា​ផ្លែឈើ​ល្អ ជួយ​បន្ថយ​កម្ដៅ។ លោក​ថា ភេសជ្ជៈ​រុក្ខជាតិ ក៏អាច​ជួយ​កាត់បន្ថយ​កម្ដៅ​ក្នុង​ខ្លួន​បាន​ដែរ។ អត្ថបទពាក់ព័ន្ធ៖ វិធីថែសុខភាពខែក្ដៅ ការពារកុំ​ឲ្យខ្យល់គរ វិលមុខ ដួលសន្លប់ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

​ជប៉ុនថា​ ព្រូនអាច​​ជួយមិនឲ្យ​ឡើង​ទម្ងន់

យោង​តាម​ការ​ចេញផ្សាយរបស់​​កាសែត​វិទ្យាសាស្រ្ត​អាមេរិក និងគេហទំព័រ Japan Times ដើម​សប្ដាហ៍​នេះ ក្រុមអ្នកស្រាវជ្រាវ​សាកលវិទ្យាល័យ Gunma និង​វិទ្យាស្ថាន​ជាតិ​ជំងឺ​ឆ្លង ប្រទេស​​ជប៉ុន បញ្ជាក់​ថា ព្រូន​ជួយ​បង្កើន​មេតាបូលីស រារាំង​ការ​ឡើង​ទម្ងន់ ដោយ​តេស្ដសាកល្បង​កណ្ដុរ ២០០​ក្បាល ជាមួយ​របប​អាហារ​បង្ក​ឲ្យ​ធាត់ខ្លាំង ហើយ​ចាក់បញ្ចូល​ព្រូនទៅក្នុងពោះវៀន កណ្ដុរ​មួយ​ចំនួន។ ២៨​ថ្ងៃ​ក្រោយមក អ្នកស្រាវជ្រាវ ឃើញថា ព្រូន​ជួយ​រារាំង​ឡើង​ទម្ងន់​កណ្ដុរ ២០% បើធៀប​នឹង​កណ្ដុរ​មិនត្រូវបាន​ចាក់​បញ្ចូល​ព្រូន។ លោកសាស្រ្តាចារ្យ Chikako Shimokawa នៅ​នាយកដ្ឋាន​សិក្សា​ផ្នែក​ប៉ារ៉ាស៊ីត ​សាកលវិទ្យាល័យ Gunma ប្រាប់​កាសែត Japan Times ថា ព្រូន​មិន​បញ្ចុះ​ទម្ងន់​នោះទេ ប៉ុន្ដែ​វា​រារាំង​ការ​ឡើង​ទម្ងន់ ថែម​ទាំង​​ជួយ​រក្សា​សុខភាព និង​ការពារ​បញ្ហា​លើស​ទម្ងន់ទៀត​ផង។ លោកសាស្រ្ដាចារ្យ ក៏បាន​សើច​នឹង​ពាក្យ​ចចាមអារ៉ាម​ដែរ​ថា អ្នកស្រាវជ្រាវ គ្រោង​ចាក់​ប៉ារ៉ាស៊ីត ចូល​ក្នុង​ខ្លួន​មនុស្ស។ ការស្រាវជ្រាវ ផ្ដោត​លើ​ផលប៉ះពាល់​នៃ​ព្រូន លើ​កោសិកា​ពោះវៀនប៉ុណ្ណោះ។ ជា​ការ​​ឆ្លើយតប អ្នកស្រាវជ្រាវ​ជឿថា ព្រូន​បញ្ចេញ​សារធាតុ​មួយ ជួយ​បង្កើន​កោសិកា​ពោះវៀន ហើយ​ប្រសិន​បើ​អ្នកស្រាវជ្រាវ​អាច​កំណត់វា​បាន អ្នកស្រាវជ្រាវ​អាច​ប្រើ​ថ្នាំ និង​របបអាហារ ដើម្បី​ជួយ​បញ្ចុះ​ទម្ងន់​បាន។ អត្ថបទពាក់ព័ន្ធ៖ ក្រូច​ឆ្មារ ល្អខ្លាំងជួយឲ្យអ្នកធាត់ៗស្រកគីឡូបាន កើត​អាអូន​រួច ម៉ាក់​ៗមាន​ទម្លាប់​បែប​នេះ​ទើប​គីឡូ​មិន​ស្រក​សោះ មាន​តែ​ឡើង​ថែម សាស្រ្ដាចារ្យរូបនេះ បន្ថែម​ថា […]


ព័ត៌មាន

ផឹក​ទឹកសុទ្ធ​ដាក់​ក្នុង​ឡាន​ត្រូវ​កម្តៅថ្ងៃ ប្រឈម​ជំងឺ​ច្រើន​មុខ

ទឹកសុទ្ធ​ដប​ពេញ​និយម​បំផុត​សម្រាប់​ដាក់​តាម​ខ្លួន​ក្នុង​ពេល​ធ្វើ​ដំណើរ​ទីជិត​ឆ្ងាយ ឬ​ដាក់​តាម​ឡាន​ជា​ដើម។ ក្នុង​ករណី​យើង​ទុក​ទឹក​សុទ្ធ​នៅ​កន្លែង​ដែល​មាន​សីតុណ្ហភាព​មធ្យម​នោះ​គ្មាន​បញ្ហា​ចោទ​ទេ តែ​សិន​ជា​គ្នា​យើង​ទុក​នៅ​កន្លែង​ដែល​ត្រូវ​កម្តៅ​ថ្ងៃ​ខ្លាំង និង​រយៈពេលយូរ​នោះ​នឹង​បញ្ហា​ច្រើន។ សាស្ត្រាចារ្យ​​វេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ឲ្យ​ដឹង​ថា នៅ​ពេល​យើង​ច្រក​ទឹក​ក្នុង​ថង់​ប្លាស្ទិច ឬ​ដបជ័រ ហើយ​ទុក​ឲ្យ​ត្រូវ​កម្តៅ​ថ្ងៃ នោះ​ជាតិ​នឹង​មាន​ការ​បំលែង​សារធាតុ​គីមី​ម្យ៉ាង គ្រោះថ្នាក់​បំផុត​ចំពោះ​សុខភាព។ "អូហ៍! អាហ្នឹង​គ្រោះថ្នាក់​ណាស់ កុំ​ដាក់​ទឹកសុទ្ធ​ចោល​ក្នុង​គូទ​ឡាន ឬ​កន្លែង​ដែល​ត្រូវ​កម្តៅ​ថ្ងៃ​ឲ្យ​សោះ ជាតិគីមី​បំលែង​ដែល​បំលែង​ចេញ​ពីជ័រ ចូល​ទៅ​ក្នុង​ទឹក ពេល​យើង​ញ៉ាំ​ទៅ អាច​កើត​មហារីក​ផង ឈឺ​បេះដូង ឈឺ​តម្រង​នោម"។ សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ដោយសារ​ផល​ប៉ះពាល់​នេះ​ហើយ ទើប​នៅ​ប្រទេស​ជឿន​លឿន​គេ​លែង​ប្រើ​ដបជ័រ​ដើម្បី​ច្រក​ទឹក​សុទ្ធ​ទៀត​ហើយ ដោយ​ជំនួស​មក​វិញ​នូវ​ដប​ថ្ម ។ លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា បញ្ជាក់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

គេង​មិន​លក់ចង់​ប្រើ​ថ្នាំ ត្រូវស្គាល់ប្រភេទ​ថ្នាំ និង​វិធី​ប្រើ​មាន​សុវត្ថិភាព

គេង​មិន​លក់ ម៉ោង២ ម៉ោង ៣ភ្លឺ រាប់យប់ ព្រឹក​ឡើង​គ្មាន​កម្លាំង​នឹង​ក្រោក​ផង កុំ​ថាឡើយ​ទៅ​ធ្វើ​ការ​នោះ។ យ៉ាង​ណា​ ថ្នាំ​ងងុយ​គេង មិនមែន​មិត្តស្និទ្ធ​ស្នាល​ស​ម្រាប់​គ្នា​យើង​មាន​អាការៈ​គេង​មិន​លក់ ប៉ុន្តែ​បើ​ពិត​ជា​ត្រូវ​ប្រើ​ថ្នាំ​ប្រភេទ​នេះ អ្វី​យើង​ត្រូវ​ដឹង​ច្បាស់​ជាមុន គឺ​ប្រភេទ​ថ្នាំ និង​វិធី​ប្រើ​មាន​សុវត្ថិភាព​ជាមុន​សិន។ ១- ប្រភេទ​ថ្នាំ​ងងុយ​គេង – ថ្នាំ Melatonin៖ នៅពេល​បរិយាកាស​ខាងក្រៅ ចាប់ផ្ដើម​ងងឹត ខួរក្បាល​ចាប់ផ្ដើម​ផលិត​អ័រម៉ូន​មួយ​ប្រភេទ ហៅ​ថា Melatonin។ អ័រម៉ូន​នេះកំណត់​វដ្ដ​នៃ​ការ​គេង ដោយ​បញ្ជា​ទៅ​រាងកាយ ​ដល់ពេល​សម្រាក​ហើយ។ ខួរក្បាលផលិត​អ័រម៉ូន​នេះ​តិច នៅពេលមាន​ពន្លឺ និង​ផលិត​ច្រើន នៅពេល​ងងឹត។ អាយុក៏ពាក់ព័ន្ធ​នឹង​ការ​ផលិត​អ័រម៉ូន​នេះ​ដូច​គ្នា ពេល​​អាយុ​កាន់តែច្រើន ការ​ផលិត​អ័រម៉ូន Melatonin កាន់តែ​តិច។ ថ្នាំជំនួយ​ការ​គេង​ភាគច្រើន មាន​ផ្ទុក​សារធាតុ Melatonin នេះ។ ថ្នាំ​នេះ ល្អ​បំផុត​ពេល​ប្រើ​ក្នុង​ករណី​ដូច​ជា៖ ពេល​ធ្វើ​តាម​យន្តហោះ​រយៈចម្ងាយ​ឆ្ងាយ ហើយ​មាន​ការ​ផ្លាស់ប្ដូរ​ម៉ោង​គេង ពេលមាន​បញ្ហា​មិន​ងងុយ​គេង នៅពេល​យប់ ពេល​ផ្លាស់ប្ដូរ​ម៉ោង​ធ្វើការ​វេនយប់ – ថ្នាំ​ប្រឆាំង​អ៊ីស្ដាមីន (Sedating Antihistamines)៖ ថ្នាំ​ប្រឆាំង​អ៊ីស្ដាមីន អាច​ប្រើប្រាស់​ជួយ​ដល់យើងមាន​បញ្ហា​គេង​មិន​លក់។ ពិតណាស់ ថ្នាំ​ប្រឆាំង​អ៊ីស្ដាមីន ​អាច​រក​ទិញ​បាន​ដោយមិន​ចាំបាច់​មាន​​វេជ្ជបញ្ជា ត្រូវបាន​ប្រើប្រាស់​ព្យាបាល​អាលែកហ្ស៊ី ហើយ​អាច​បណ្ដាល​ឲ្យ​ងងុយ​គេង។ ថ្នាំ​ប្រឆាំង​អ៊ីស្ដាមីន ជំនាន់​ទី១ ឬ (Sedating Antihistamines) […]


ព័ត៌មាន

ប្រយ័ត្ន​ផង! ត្រី Tuna របស់​ក្រុមហ៊ុនមួយនៅ​​វៀតណាម មានផ្ទុក​បាក់តេរី

សម្រាប់​គ្នា​យើង​និយម​ញ៉ាំ​ត្រីឆៅ ពិសេស​ត្រី Tuna នាំ​ចេញ​ពី​ប្រទេស​វៀត​ណាម ត្រូវ​ប្រុង​ប្រយ័ត្ន​ផង ពេល​នេះអាមេរិក រក​ឃើញ​បាក់តេរីឈ្មោះ  Salmonlla ក្នុង​សាច់​ត្រី Tuna ឆៅ ទាំង​នោះ ដែលកំពុង​ឆ្លង​នៅ​អាមេរិក ដល់​ទៅ​ ៧ រដ្ឋ។  មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ នៅអាមេរិក CDC បាន​ព្រមាន ពាក់​ព័ន្ធ​ការ​ញ៉ាំ​សាច់​ត្រី Tuna ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន JK Fish របស់​ប្រទេស​វៀត​ណាម នឹង​ចែក​ចាយ​ក្នុង​ទឹក​ដី​របស់​ខ្លួន ដោយ​ក្រុមហ៊ុនអាមេរិក Jensen Tuna។ ការព្រមាន​របស់​ CDC ធ្វើ​ឡើង​បន្ទាប់​ពីមនុស្ស ១៣​នាក់ ក្នុង​រដ្ឋ​ចំនួន ៧ ឆ្លង​បាក់តេរី Salmonella ដែល​ជា​បាក់តេរី​ម្យ៉ាង​បង្ក​ឲ្យ​យើង​មាន​បញ្ហា​ពោះ​វៀន ដូច​ជាគ្រុន​ពោះ​វៀន​ដើម។ អ្នក​ជំងឺ ២​នាក់ ក្នុង​ចំណោម ១៣នាក់ ត្រូវ​គេ​បញ្ជូន​ទៅ​ព្យាបាល និង​សម្រាក​នៅ​មន្ទីរពេទ្យ ប៉ុន្ដែ​ពុំ​មាន​សេចក្តី​ពាក់ព័ន្ធ​ករណី​មាន​អ្នក​ស្លាប់​ ដោយ​ការ​ឆ្លង​បាក់តេរី​នេះ​ទេ។ ក្រុមហ៊ុន Jensen Tuna បាន​ឲ្យ​អ្នកចែកចាយ ក្នុង​រដ្ឋទាំង ៧ យក​ត្រី Tuna […]


ព័ត៌មាន

​អាមេរិក បញ្ចេញ​ថ្នាំ​ព្យាបាលអេដស៍​ថ្មី ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់

បច្ចុប្បន្ន​ដោយ​សារ​ការ​ស្រាវ​ជ្រាវ​វិស័យ​វេជ្ជ​សាស្ត្រកាន់​តែ​ទំនើប ថ្នាំនេះព្យាបាល​ជំងឺ​អេដស៍​ជាច្រើន សុទ្ធ​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ខណៈថ្មីៗ​នៅ​អង់គ្លេសបុរស​ជនជាតិអង់គ្លេស​ម្នាក់​ គឺ​ជា​សះស្បើយ​ពី​ជំងឺ​អេដស៍​ថែម​ទៀត​ផង។ គួរ​ចាប់​អារម្មណ៍​ជា​ង​នេះ ​អាមេរិក បាន​ចេញ​ថ្នាំ​ព្យាបាល​អេដស៍​ថ្មី​ ដោយ​ផ្សំ​សារ​ធាតុ ២មុខ រួមគ្នា សម្រាប់​ព្យាបាល​មនុស្ស​ពេញវ័យ​ផ្ទុក​មេរោគ​អេដស៍ តែ​ពុំធ្លាប់​ទទួល​ថ្នាំព្យាបាល​មុន​មក។ ថ្នាំ​ព្យាបាល​ជំងឺ​អេដស៍​ថ្មី​នេះ ត្រូវ​គេ​ដឹង​ថា គឺ​ការ​ផ្សំរួម​គ្នា​រវាង​សារធាតុ Dolutegravir និង Lamivudine ដែល​មាន​ឈ្មោះ Dovato ត្រូវ​បាន​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក FDA ចេញ​សេចក្តី​ជូន​ដំណឹងនៅខែ ​មេសា ឆ្នាំ ២០១៩ នេះ អនុញ្ញាត​ឲ្យ​​ប្រើប្រាស់ជាផ្លូវ​ការ។ យ៉ាង​ណា​លើ​ប្រអប់​ថ្នាំ ក៏មាន​ការ​ណែនាំ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​អ្នក​ផ្ទុក ជំងឺ​អេដស៍ និង​ ជំងឺ​ថ្លើមប្រភេទ B ផងដែរ ព្រោះ​​អ្នក​​ផ្ទុក​ជំងឺ​ទាំង ​២ ​ប្រភេទ​នេះរួម​គ្នា គួរ​បន្ថែម​ការ​ព្យាបាល​​ទៅ​លើ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ B ​បន្ថែម​ទៀត ឬ​ក៏​អាច​នឹង​ផ្លាស់​ប្ដូរ​ថ្នាំ​​ព្យាបាល​ផ្សេង​ទៀត ព្រោះ​ថា បើ​អ្នក​ជំងឺ​ប្រើ​ថ្នាំ​ដែល​មាន​សារធាតុ​ Lamivudine អាច​ធ្វើ​អោយ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ B វិវត្ត​កាន់​ធ្ងន់​ធ្ង​រ​ ដោយ​សារ​តែ​តែ​​វីរុស​រលាក​ថ្លើម ស៊ាំ​ជាមួយ​នឹង​ថ្នាំ ​ធ្វើឲ្យ​មាន​បញ្ហា​ថ្លើម ដូច​ជា​ ​ខ្សោយ​ថ្លើម​​ជាដើម។ ដូច្នេះ អ្នក​មាន​ផ្ទុក​ជំងឺ​ទាំង ២​ ប្រភេទ​នេះ ត្រូវ​តាមដាន​សុខភាព​បន្ដ​ទៀត ក្រោយ​ឈប់​ប្រើ​​ថ្នាំនេះ។ ថ្នាំ​ព្យាបាល​ជំងឺ​អេដស៍​នេះ […]


ព័ត៌មាន

​ដឹង​ពី​ប្រភេទ​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​សិន ​ចាំ​សម្រេចចិត្ត​ចាក់​មួយ​ណា

សម្រាប់​ម៉ាក់​ប៉ា​ឥឡូវ​នេះ មាន​ការ​យល់​ដឹង​ពី​ការ​ចាក់​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​ច្រើន ហើយ​ក៏​នាំ​កូន​ស្រី​ៗ ទៅ​ចាក់​ថ្នាំ​ការពារ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​ច្រើន​ជាង​​ប៉ុន្មាន​ឆ្នាំ​មុន​ដែរ។ នេះ​បើ​តាម​ លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ​ប្រាប់​មក Helloគ្រូពេទ្យ។   ទន្ទឹម​នឹង​ការ​យល់​ដឹង​ពី​ជំងឺ​ដ៏​គ្រោះថ្នាក់​មួយ​នេះ យើង​ក៏​គួរតែ​ដឹង​ពី​ប្រភេទ​ថ្នាំ​វ៉ាក់សាំង​ដែល​ត្រូវ​ចាក់​ផង​ដែរ ថា​តើ​មាន​ប៉ុន្មាន​ជម្រើស និង​មាន​ប្រសិទ្ធភាព​ខុស​គ្នា​យ៉ាង​ដូច​ម្ដេច​ខ្លះ? លោក​វេជ្ជបណ្ឌិត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ “នៅ​លើ​ពិភពលោក​មាន​វ៉ាក់សាំង​ពីរ​ប្រភេទ មួយ​របស់​អឺរ៉ុប និង​មួយ​ប្រភេទ​ទៀត​ជា​របស់​អាមេរិក”។ ចំពោះ​ប្រសិទ្ធភាព​​វ៉ាក់សាំង​របស់​អឺរ៉ុប និង​អាមេរិក មាន​លក្ខណៈ​ដូចគ្នា ខុស​គ្នា​ត្រង់​ថ្នាំ​អាមេរិក អាច​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​សិរមាន់ ហើយ​វ៉ាក់សាំង​ប្រភេទ​នេះ ប្រើ​សម្រាប់​ប្រទេស​ណា​ដែល​មាន​អត្រា​កើត​ជំងឺ​សិរមាន់​នៅ​លើ​ស្ត្រី​ខ្ពស់​តែ​ប៉ុណ្ណោះ ព្រោះ​ក្នុង​ថ្នាំ​អាច​ការពារ​ជំងឺ​មហារីក​ផង និង​សិរ​មាន់​ផង។ សម្រាប់​ប្រទេស​ណា​ដែល​គ្មាន​ជំងឺ​សិរមាន់​កម្រិត​ខ្ពស់​ទេ ភាគ​ច្រើន​ប្រើ​ថ្នាំ​របស់អឺរ៉ុប។ អត្ថបទ​ពាក់ព័ន្ធ៖ ពិតទេ ធ្លាប់​រួមភេទ​ហើយ​​ចាក់​វ៉ាក់សាំង​មហារីកមាត់​ស្បូន​អត់​ប្រសិទ្ធភាព? មហា​រីក​មាត់​ស្បូន​សាហាវ ក្មេង​ស្រីៗ​​អាច​ចាក់វ៉ាក់សាំង​ការពារ​នៅ​អាយុ​ប៉ុន្មាន?​ ខ្លាច​មហារីក​មាត់​ស្បូន​អត់? បើខ្លាច​ត្រូវ​ស្វែងយល់អំពីវ៉ាក់សាំង HPV សម្រាប់​ប្រទេស​កម្ពុជា​វេជ្ជបណ្ឌិត​រូប​នេះ បាន​ឲ្យ​ដឹង​ថា ប្រហែល​ជា ២០ ឆ្នាំ​មុន ស្រី​ៗ​​មាន​ជំងឺ​សិរមាន់​ច្រើន តែ​មក​ដល់​ឥឡូវ​លែង​សូវ​ឃើញ​ទៀត​ហើយ ដូចនេះ​ចាក់​ថ្នាំ​មួយ​ណា​ក៏​ល្អ​ដែរ។ ទាក់ទិន​នឹង​ទិន្នន័យ​អ្នក​ជំងឺ​មហារីក​ លោក​គ្រូពេទ្យ​ដដែល​បាន​ពន្យល់​ថា កម្ពុជា​មាន​អត្រា​អ្នក​កើត​មហារីក​ខ្ពស់​ដោយ​ក្នុង​ឆ្នាំ ២០១៧-២០១៨ មាន​ចំនួន ១៥.០០០ ករណី​ថ្មី​នៃ​ជំងឺ​មហារីក​ទាំងអស់ ក្នុងនោះ​មហារីក​មាត់​ស្បូន​មាន​ដល់​ទៅ ២.៥០០ ទៅ ៣.០០០ ករណី​ក្នុង​មួយឆ្នាំ។ ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


ព័ត៌មាន

ដោយ​សារ​​ខ្ជិល​ហាត់​ប្រាណ ពលរដ្ឋ​អង់គ្លេស​ស្លាប់​មួយ​ឆ្នាំៗ​រាប់​ម៉ឺន​នាក់

យើង​សុទ្ធ​តែ​ដឹង​ច្បាស់​ហើយ ហាត់​ប្រាណ​​ជួយ​ឲ្យ​សុខភាព​ល្អ រស់​បាន​យូរ​។ ជាក់​ស្តែង ទម្លាប់រស់នៅមិន​ហាត់​ប្រាណ ឬ​ហាត់តិចតួចរបស់​ពលរដ្ឋ​អង់គ្លេស នាំ​ឲ្យ​មួយ​ឆ្នាំ​ៗ​មាន​មនុស្ស​ស្លាប់​ដល់​ទៅ ៥ ម៉ឺននាក់ ក្នុង​នោះ​ ១២% សុទ្ធ​តែ​មនុស្ស​មិន​សូវ​ហាត់​ប្រាណ។  ការសិក្សាថ្មី​មួយធ្វើ​ឡើង​ផ្តោត​សំខាន់​​កំណត់​ផលប៉ះពាល់ក្នុង​ទម្លាប់រស់នៅ ការចំណាយ​សេវាសុខាភិបាល​ជាតិ និងកំណើន​អ្នកស្លាប់​នៅ​អង់គ្លេស ខណៈសិក្សា​បន្ទាប់​ផ្តោត​សំខាន់​លើ​ក្រុម​មនុស្ស​ធ្វើ​ការ​ ចាំបាច់​ត្រូវហាត់ប្រាណ ១​ ម៉ោង ដូចជា ដើរ ដើម្បី​ទប់ទល់​នឹង​ផលប៉ះពាល់​​រយៈពេល ១ ​ថ្ងៃ នៅ​ក្នុង​ការិយាល័យ។ អ្នកស្រាវជ្រាវបញ្ជាក់​ថា ៣០​% ក្នុង​ចំណោម​​មនុស្ស​ពេញវ័យនៅ​អង់គ្លេស បាន​ចំណាយពេល​យ៉ាងតិច ៦ ​ម៉ោង/ថ្ងៃ ជាមួយ​ការ​ធ្វើ​សកម្មភាព​តិចតួច​ប៉ុណ្ណោះអំឡុង​ថ្ងៃ​ធ្វើការ និង​កើនឡើងដល់ ៣៧​% នៅ​ថ្ងៃ​ចុងសប្ដាហ៍។ ការសិក្សា​នេះ រួមមាន​ទិន្នន័យ​ពី​ការ​សិក្សា​ជាច្រើន ​ពិនិត្យ​ភាព​ជំពាក់​ជំពិន​រវាង​ការ​អង្គុយ​យូរ និង​ហានិភ័យ​នៃ​ជំងឺផ្សេងៗ។ គំរូ​សិក្សា​ដោយ​សាកលវិទ្យាល័យ Queen’s University បង្ហាញ​ថា ពលរដ្ឋ​អង់គ្លេស​ជាង ៦.៩០០០​នាក់ បាន​ស្លាប់​ក្នុង​មួយ​ឆ្នាំ ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ធ្វើសកម្មភាព​​តិចតួច។ អ្នកស្រាវជ្រាវបន្ថែម​ថា ផលប៉ះពាល់​ក្នុង​ទម្លាប់​រស់​នៅ កាន់​តែ​បង្ក​ការ​ប្រឈម​ខ្ពស់​ជាមួយ​ជំងឺ​ជាច្រើន ដូចជា​ ជំងឺ​បេះដូង ទឹកនោមផ្អែម និង​មហារីក សរុប​ទៅស្មើ​ប្រមាណ​ជិត ១​ ប៊ី​លាន​ដុល្លារក្នុង​ការ​ចំណាយ​សេវា​សុខាភិបាល​ជាតិ​ប្រចាំ​ឆ្នាំ។ ការសិក្សា​​ពីមុនបាន​បង្ហាញ​ថា ការចំណាយពេល​អង្គុយ​នៅ​តុ​ធ្វើការ ដោយគ្មាន​សកម្មភាព​រាងកាយ […]


ព័ត៌មាន

ពន្លៃ រុក្ខជាតិ​ឱសថ​ជួយ​ទាំង​សម្រស់ និង​សុខភាព

ពន្លៃ​ជា​រុក្ខជាតិ​ប្រទាល​ម្យ៉ាង​មាន​ដើម​ខ្ពស់​ប្រហែល ២ម៉ែត្រ មានស្លឹក ផ្កា ​មើម អាច​ដុះ​នៅ​ក្នុង​ព្រៃ ឬ​ចាស់ៗ​តែង​ចំណាំ​ដាំ​តាម​របង​ផ្ទះ។ មើម​ពន្លៃ​មាន​រូបរាង​ស្រដៀងនឹងខ្ញី តែ​ពណ៌​លឿង​ជាងខ្ញី ឯក្លិនវិញប្រហើរ ភាគច្រើន​គេ​យក​មក​ព្យាបាល​បញ្ហា​សរសៃ ធ្វើជា​ថ្នាំ​សម្រាប់​ស្រី​ៗទើប​សម្រាល​កូន​ហើយ​ឲ្យ​ឈាម​ដើរ​ល្អ ឆាប់​រឹង​សរសៃ ស្បែក​ស្អាត​ផូរផង់។​ មិន​ត្រឹម​តែ​មើម​នោះ​ទេ​ដែល​ជួយ​សម្រួល​បញ្ហា​គ្រេច​ថ្លោះ ថែរក្សា​សម្រស់ ស្លឹក ដើម ឫស ផ្កា និង​ផ្លែ របស់​ពន្លៃ​ក៏ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ជា​ច្រើន​មុខ​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​ក្នុង​សៀវភៅ រុក្ខជាតិ​ឱសថ​កម្ពុជា ដែល​ចង​ក្រង​ដោយ​គណៈ​កម្មការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បុរាណ។ អត្ថប្រយោជន៍របស់ពន្លៃ មើម៖ ធ្វើ​ឲ្យ​រដូវ​ស្រីៗដើរ​ទៀង ព្យាបាល​ឈាម​ច្រមុះ រលាក​ពោះវៀន រាកមួល ឈឺធ្មេញ ក្អួត​ធ្លាក់​​ឈាម គ្រេចថ្លោះ បូស រោគសើស្បែក ផ្សះដំបៅ។ ស្លឹក៖ ព្យាបាលអាការៈ​ស្រៀវស្រាញ ចុករួយ​ដៃជើង​រាងកាយ។ ផ្កា៖ ព្យាបាល​បញ្ហា​ជាំក្នុង រំលាយដុំឈាម រំលាយឈាមអាក្រក់ ទម្លាក់ឈាមរដូវ។ ដើម៖ ជួយសម្រួលការបត់ជើងធំ ឫស៖ ព្យាបាលក្អួតឈាម ឈាមច្រមុះ។ កម្រិតប្រើ ដាំទឹកផឹកក្នុង ១ថ្ងៃ ២០-៣០ ក្រាម ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ