ការរួមភេទជួយឲ្យមានអារម្មណ៍រំភើបរីករាយ ស្រស់ស្រាយ មិនត្រឹមតែប៉ុណ្ណោះក៍ជួយបង្កើនមិត្ដភាពគូស្នេហ៍ឲ្យកាន់តែស្និទ្ធស្នាល ហើយផ្ដល់អត្ថប្រយោជន៍ដល់សុខភាពច្រើនផងដែរ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ការរួមភេទជួយឲ្យមានអារម្មណ៍រំភើបរីករាយ ស្រស់ស្រាយ មិនត្រឹមតែប៉ុណ្ណោះក៍ជួយបង្កើនមិត្ដភាពគូស្នេហ៍ឲ្យកាន់តែស្និទ្ធស្នាល ហើយផ្ដល់អត្ថប្រយោជន៍ដល់សុខភាពច្រើនផងដែរ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ការសិក្សាបានបង្ហាញថា ប្រសិនបើប្រុសៗបានរួមភេទពីរដងក្នុងមួយសប្ដាហ៍នោះ អាចកាត់បន្ថយហានិភ័យកើតជំងឺគាំងបេះដូងបាន២៥%។ ព្រោះការរួមភេទប្រៀបដូចជាការហាត់ប្រាណ ដែលអាចសម្រួលដល់សរសៃឈាម និង សុខភាពបេះដូង ។
លោកវេជ្ជបណ្ឌិត Micheal Leitzmann អ្នកដឹកនាំការសិក្សាបានបន្ថែមថា បុរសៗដែលបានរួមភេទញឹកញាប់ចន្លោះពី ៤ទៅ ៦ដងក្នុងមួយសប្កាហ៍អាចកាត់បន្ថយហានិភ័យកើតជំងឺមហារីកក្រពេញប្រូស្ដាតរហូតដល់២ដង បើធៀបទៅអ្នកដែលបានរួមភេទតិចជាង ៣ដងក្នុងមួយខែ។
ការសិក្សាក៏បានកំណត់ពីចំនួននៃការរួមភេទដែលត្រឹមត្រូវវល្មមសម្រាប់សុខភាពទៅតាមវ័យ ដូចជា ចន្លោះពី២០ ដល់ ២៩ឆ្នាំគួររួមភេទបាន ៣ដងក្នុងមួយសប្ដាហ៍ ចន្លោះពី៣០ ដល់ ៥០ឆ្នាំគួររួមភេទបាន ២ដងក្នុងមួយសប្ដាហ៍។ ការរួមភេទបានផ្ដល់អត្ថប្រយោជនជាច្រើនដល់សុខភាព ដូចជា៖
អត្ថបទគួរអាន៖
ការរួមភេទពិតជាផ្ដល់អត្ថប្រយោជន៍ដល់សុខភាព ប៉ុន្ដែបើច្រើនហួសហេតុពេក អាចធ្វើឲ្យប៉ះពាល់ដល់ជីវិត រួមមានទាំងការងារ និងសុខភាព។ ជាក់ស្ដែងនៅពេលយើងអស់កម្លាំងខ្លាំងនឹងពិបាកធ្វើការឲ្យបានល្អ ពិបាកសម្រេចការងារអ្វីដែលចាំបាច់សម្រាប់ក្រុមហ៊ុនជាដើម។ រួមភេទច្រើនដងក្នុងមួយថ្ងៃ មិនត្រឹមតែធ្វើឲ្យមានបញ្ហាទាំងនេះទេ ក៏អាចប៉ះពាល់ដល់សុខភាពក្នុងរយៈពេលវែងផងដែរ។ នៅពេលកំពុងរួមភេទ អ័រម៉ូន Norepinephrine, Epinephrine និង Cortisol នឹងធ្វើឲ្យបេះដូងលោតលឿន បញ្ចេញជាតិស្ករមួយចំនួនចូលក្នុងប្រព័ន្ធឈាម ដែលទាំងនេះធ្វើឲ្យយើងបញ្ចេញថាមពលយ៉ាងច្រើន ជាពិសេសពេលរួមភេទច្រើនដងពេកក្នុងមួយថ្ងៃ។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕