home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ប្រុសៗកុំសាកភេសជ្ជៈប្រភេទនេះឲ្យសោះ ប៉ះពាល់មេជីវិត ធ្វើឲ្យអត់កូន (វីដេអូ)

ប្រុសៗកុំសាកភេសជ្ជៈប្រភេទនេះឲ្យសោះ ប៉ះពាល់មេជីវិត ធ្វើឲ្យអត់កូន (វីដេអូ)

បច្ចុប្បន្ន​ ភេសជ្ជៈ​​ផ្អែមៗ ទឹកក្រូច ទឹក​ផ្លែឈើ ពិសេស​ភេសជ្ជៈ​ប៉ូវ​កម្លាំង ពេញ​និយម​ចំពោះ​ប្រុសៗ​ខ្លាំង​ណាស់ អ្នក​ខ្លះ​អត់​មិន​បាន​ផង។ មិន​មែន​តែ​គ្រឿង​ស្រវឹង​នោះ​ទេ ប្រុសៗ​ដែល​ញ៉ាំ​ជាតិ​ស្ករ​លើស​កម្រិត ពិសេស​ពពួក​ភេសជ្ជៈ​ប៉ូវ​កម្លាំង ក៏​ប៉ះ​ពាល់​ដល់​គុណភាព​មេ​ជីវិត​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រីនៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ។

គ្រឿង​កំប៉ុង​ផ្អែមៗ ពិសេស​ភេសជ្ជៈ​ប៉ូវ​កម្លាំង ​មាន​ផ្ទុក​សារធាតុ​អីខ្លះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​មេ​ជីវិត? លោក​វេជ្ជបណ្ឌិត​ថា ភេសជ្ជៈ​ប៉ូវ​កម្លាំង​មាន​​ផ្ទុក​សមាសធាតុ​សំខាន់​ចំនួន​២ គឺ​ស្ករ និង​ជាតិ​កាហ្វេអ៊ីន។ ការ​ដែល​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ធ្វើ​ឲ្យ​យើង​ធាត់ លើស​គីឡូ ជួប​បញ្ហា​ការ​បញ្ចេញ​ទឹកកាម ធ្វើ​ឲ្យ​គុណភាព​មេ​ជីវិត​ក៏​ធ្លាក់​ចុះ​ទៅ​តាម​នោះ​ដែរ។

ចំណែក​ឯ​អំណាច​នៃ​ជាតិ​កាហ្វេអ៊ីន​វិញ ពេល​​ញ៉ាំ​ច្រើន​ទៅ ធ្វើ​ឲ្យ​បេះដូង​លោត​ញាប់ សម្ពាធ​ឈាម​ឡើង​ខ្ពស់ រសេះ​រសោះ​ក្នុង​ខ្លួន ទៅ​ជា​មួម៉ៅ គេង​មិន​លក់ បញ្ហា​នេះ​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ការ​គេង។ ពេល​គេង​មិន​គ្រប់​គ្រាន់ ​ធ្វើ​ឲ្យ​បរិមាណ និង​គុណភាព​មេ​​ជីវិត​ប្រុសៗ​ថម​ថយ ឬ​ចុះ​ខ្សោយ ដែល​ករណី​ធ្ងន់ធ្ងរ​ខ្លះ​អាច​អារ​អត់​មាន​កូន​ក៏​មាន។

ខាងក្រោម​នេះ​ជា​បរិមាណ​ជាតិ​ស្ករ​មាន​ក្នុង​ទឹកក្រូច ទឹក​ផ្លែឈើ និង​ភេសជ្ជៈ​ប៉ូវ​​កម្លាំង ដែល​ចេញ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)៖

– ទឹកក្រូច ចំណុះ ៣៣០ មិល្លីលីត្រ៖ មាន​ជាតិ​ស្ករ​ប្រមាណ ៨,៥ ស្លាបព្រាកាហ្វេ
– ទឹក​ផ្លែ​ឈើ ចំណុះ ៣៣០ មិល្លីលីត្រ៖ មាន​ជាតិ​ស្ករ​ប្រមាណ ៩,៥ ស្លាបព្រាកាហ្វេ
– ភេសជ្ជៈ​ប៉ូវ​កម្លាំង ចំណុះ ៣៣០ មិល្លីលីត្រ៖ មាន​ជាតិ​ស្ករ​​ប្រមាណ ១០ ស្លាបព្រាកាហ្វេ

ជំនួស​ឲ្យ​ភេសជ្ជៈ​ផ្អែមៗ​ខាង​លើ​នេះ ដើម្បី​បង្កើន​គុណភាព​មេ​ជីវិត ធ្វើឲ្យ​ការ​បង្ក​កំណើត​បាន​ល្អ ប្រុស គួរ​​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់ ឬ​ញុំា​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន ក្រៅ​ពី​នោះ​មាន​ពពួក​វីតាមីន ជាតិរ៉ែ និង​អាស៊ីដ​ខ្លាញ់។

ក្នុង​នោះ​ការ​សិក្សា​បញ្ជាក់​ថា អាស៊ីដ​ហ្វូលិក​សំខាន់​បំផុត វា​មិន​ត្រឹម​តែ​ចាំ​បាច់​សម្រាប់​ស្រីៗ​មាន​ផ្ទៃ​ពោះ​នោះ​ទេ វា​ក៏​មាន​សារៈ​សំខាន់​ចំពោះ​សុខភាព​ទឹក​កាម និង​គុណ​ភាព​មេ​ជីវិត​ឈ្មោល​ប្រុសៗ​ដូច​គ្នា។ ប្រុសៗ​ដែល​មាន​កម្រិត​​អាស៊ីដ​ហ្វូលិក​ទាប ​ច្រើន​មាន​មេ​ជីវិត​ឈ្មោល ​មិន​សូវ​ល្អ។ យ៉ាង​ណា យើង​អាច​​ជួយ​ឲ្យគុណ​ភាព​មេជីវិត​ឈ្មោល​​កាន់​តែ​ខ្លាំង តាមរយៈ​ការ​ញ៉ាំ​​បន្លែ​​បៃ​តង ផ្លែប៊ើរ សណ្ដែក ផ្លែ​ឈើ និង​ពពួក​គ្រាប់​ធញ្ញជាតិ ដែល​សម្បូរជាតិ​ហ្វូឡាត ឬ​ញ៉ាំ​វីតាមីន​ដែល​មាន​ជាតិ​អាស៊ីដ​ហ្វូលិក។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ

៦ ក្បាច់ ជួយបង្កើនកម្លាំងក្នុងខ្លួន អត់​ខ្ចី​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នាំខូច​សុខភាព

អាកាសធាតុ​ក្តៅ​ខ្លាំង បើអាចគួរចៀស​ភេសជ្ជៈ​បី​ប្រភេទ​នេះ

ក្មេង​ៗគួរផឹក​ភេសជ្ជៈ​ទៅតាមវ័យ ទើបជួយ​ឲ្យ​សុខភាព​ល្អ

ប្រយ័ត្ន! ក្រៅពី​ស្រា ភេសជ្ជៈ​ផ្អែមៗ ក៏​បណ្ដាល​ឲ្យ​ខូច​​តម្រងនោម​ដែរ

គ្រូពេទ្យអាមេរិក ចេញ​វិធាន​ការ​ថ្មី​ជួយក្មេងៗ​កាត់បន្ថយ​ភេសជ្ជៈ​​មានជាតិស្ករ​ខ្ពស់

ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន អាច​ស្លាប់​ដោយ​​មហារីក និងជំងឺ​​បេះដូង

ក្តៅ​ខ្លាំង ញ៉ាំ​អាហារ និង​ភេសជ្ជៈ​ប៉ុន្មាន​មុខនេះ ងាយ​នឹង​​គ្រោះថ្នាក់​បំផុត

៦ ក្បាច់ ជួយបង្កើនកម្លាំងក្នុងខ្លួន អត់​ខ្ចី​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នាំខូច​សុខភាព

ប្រុសៗចូលចិត្តស្លៀកខោរឹប នៅកន្លែងក្ដៅស្អុះស្អាប់ នាំឲ្យបាត់បង់មេជីវិតទទេៗ


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ចាន់ វុត្ថា កែសម្រួល​ចុងក្រោយ 08/12/2020
ត្រួតពិនិត្យដោយ ជីព ចិត្ត
x