សុខភាពលិង្គ

សុខភាពលិង្គ​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​​ផ្នែក​សុខភាព​ផ្លូវ​ភេទ​​ប្រុសៗ​​គឺ សុខភាពលិង្គ។ ម៉េច​បាន​លិង្គ​មាន​បញ្ហា? មាន​ជំងឺ ឬ​សង្ស័យ​ថា​មាន​បញ្ហា​ថា​មិន​ស្រួល​ណាមួយ។ "Hello គ្រូពេទ្យ" ​នឹង​លម្អិត​ពី​​មូលហេតុ ​ការ​ធ្វើ​រោគវិនិច្ឆ័យ​និង​តេស្ត​ពិនិត្យ​ជាក់ស្ដែង​ ដើម្បី​ដឹង​ពី​ផលវិបាក​ ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

សុខភាពលិង្គ

ដឹងអត់ថា នៅពេលដែលយើងកាន់តែចាស់ លិង្គប្រែប្រួលយ៉ាងម៉េចខ្លះ?

នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន លិង្គ​ក៏​ប្រឈម​នឹង​ការ​ប្រែប្រួល​ ដូច​ផ្នែក​ផ្សេង​ទៀត​​នៃ​រាងកាយ​របស់​យើង​ដែរ​។ យ៉ាង​ណា​មិញ មិន​មែន​ប្រុស​ៗ​គ្រប់​គ្នា​សុទ្ធ​តែ​ជួប​ប្រទះ​ការ​ប្រែប្រួល​ទៅ​លើ​លិង្គ​​ដូច​ៗ​គ្នា​ឡើយ ហើយ​ដើម្បី​ដឹង​ថា តើ​ប្រដាប់​ភេទ​​មាន​ការ​ប្រែប្រួល​អ្វី​ខ្លះ​​ ប្រុស​ៗ​យើង​អាច​​ស្វែង​យល់​តាម​រយៈ​អត្ថបទ​ខាង​ក្រោម​នេះ។ ១. លិង្គ​មិន​សូវ​រឹង​ខ្លាំង​ ការ​ប្រែប្រួល​នេះ អាច​កើត​ឡើង​ទៅ​តាម​វ័យ​ និង​បែបបទ​នៃ​ការ​រស់នៅ។ ពិត​ណាស់​ ថ្វី​ត្បិត​តែ​យើង​មិន​អាច​ជម្នះ​ភាព​ចាស់​ក៏​ពិត​មែន ប៉ុន្តែ​យើង​អាច​គ្រប់គ្រង​បែបបទ​រស់នៅ ដោយ​ធ្វើ​លំហាត់​ប្រាណ រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សម​ល្មម គ្រប់គ្រង​សម្ពាធ​ឈាម​​ និង​កូលេស្តេរ៉ូល​ក្នុង​ឈាម​ឲ្យ​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ និង​ឈប់​បារី ដើម្បី​ជួយ​ទ្រទ្រង់​ការ​ឡើង​រឹង​នៃ​លិង្គ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. អារម្មណ៍​​នៃ​លិង្គ​ថយ​ចុះ អារម្មណ៍​សុខ​ស្រួល​​អាច​ចាប់ផ្តើម​ថយ​ចុះ ហើយ​គ្នា​យើង​នឹង​ចំណាយ​ពេល​ច្រើន​ជាង​មុន​ ដើម្បី​ទទួល​អារម្មណ៍​ស្រើបស្រាល​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់។ ម្យ៉ាង​វិញ​ទៀត ប្រសិនបើ​យើង​មាន​ជំងឺ​រ៉ាំរ៉ៃ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ នោះ​នឹង​អាច​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ និង​សរសៃ​ឈាម​ពាស​ពេញ​រាងកាយ រួម​ទាំង​លិង្គ​ផង​ដែរ។ ៣. លិង្គ​មើល​ទៅ​តូច​ជាង​មុន ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​គ្នា​យើង​មាន​ការ​ប្រមូលផ្ដុំ​ជាតិ​ខ្លាញ់​ច្រើន​នៅ​ក្បាល​ពោះ​ទៅ​តាម​វ័យ​ រង្វង់​ចង្កេះ​ដែល​រីក​ធំ អាច​លាក់ ឬ​បិទបាំង​លិង្គ​របស់​យើង​បាន។ អ៊ីចឹង​ហើយ ទើប​គ្នា​យើង​ខ្លះ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​យើង​ប្រវែង​លិង្គ​ពេញ​ ត្រូវ​បាន​បិទបាំង​ដោយ​ក្បាល​ពោះ​។ [embed-health-tool-bmi] ៤. លិង្គ​កោង មួយ​វិញ​ទៀត លិង្គ​របស់​យើង​ក៏​អាច​មាន​ការ​ប្រែប្រួល​រូបរាង នៅ​ពេល​ដែល​ជាលិកា​សម្លាក​​កកើត​ឡើង​នៅ​ក្រោម​ស្បែក​លិង្គ ដែល​បណ្តាល​ឲ្យ​លិង្គ​កោង​នៅ​ពេល​ឡើង​រឹង។ បញ្ហា​មួយ​នេះ​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ជាតិ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ និង​ការ​រំលាយ​អាហារ និង​ជំងឺ​តម្រង​នោម​។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ […]

ស្វែងរក សុខភាពលិង្គ

សុខភាពលិង្គ

ទឹកកាម​ប្រែពណ៌ អាចមកពីហេតុផល​ច្រើនយ៉ាង ប្រុសៗគួរ​ដឹង!

គ្នា​យើង​ប្រុសៗ​បើ​ឃើញ​ថា​ទឹក​កាម​មាន​ពណ៌​ស​ដូចសម្លី ឬ​ពណ៌​ប្រផេះ នោះ​អាច​និយាយ​បាន​ថា​ទឹក​កាម​យើង​មាន​សុខភាព​ល្អ​ធម្មតា​ទេ ប៉ុន្តែ​បើ​ឃើញ​មាន​ពណ៌​ក្រហម ឬ​លឿង​វិញ គឺ​អាច​មាន​បញ្ហា​ហើយ។ នៅ​ក្នុង​ទឹក​កាម​របស់​យើង​មិ​ន​មែនមាន​តែ​មេជីវិត​មួយ​មុខ​នោះ​ទេ គឺ​ទឹក​កាម​ដែល​មាន​សុខ​ភាព​ល្អ មាន​ផ្ទុក​នូវ​ជាតិរ៉ែ វីតាមីន អង់ហ្សីម antioxidants ប្រូតេអ៊ីន និង​ស្ករ​ទៀត​ផង។ អ្វី​ទាំង​នេះ​គឺ​ជួយ​ទ្រ​ទ្រង់​ និង​ការ​ពារ​មេ​ជីវិត​ពី​កត្តា​បរិស្ថាន​ផ្សេងៗ។ ចំពោះ​រឿង​ថា​ទឹក​កាម​ប្រែ​ពណ៌​អាច​ថា​ក្នុង​ទឹក​កាម​មាន​លាយ​ជាមួយ​សារធាតុ​ផ្សេង​ទៀត ដូច​ជា​ឈាម​ ទឹក​នោម ឬក៏​សារធាតុ​រាវ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រ​ព័ន្ធ​បន្ត​ពូជ ឬ​ក៏​បង្ហួរ​នោម។​ ១. ទឹកកាម​ប្រែជា​ពណ៌​ក្រហម ឬ​ផ្កាឈូក បើ​ទឹក​កាម​យើង​ប្រែជា​ពណ៌​ក្រហម ផ្កាឈូក ឬ​ពណ៌​ត្នោត នោះ​អាច​ថាជា​រឿង​មួយ​គួរ​ឲ្យ​បារម្ភ​ដែរ ប៉ុន្តែ​ការ​សិក្សា​មួយ​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០១៧ ថា​បញ្ហា​នេះ​ក៏អាច​បង្ក​ឡើង​ដោយ​បញ្ហា​ធម្មតា​មួយ​ចំនួន ហើយ​មិន​គ្រោះថ្នាក់​នោះ​ដែរ។ ការ​ខូច​ខាត​សរ​សៃឈាម ការ​ខូច​ខាត​សរសៃ​ឈាម​ណា​មួយ​ក៏​អាច​ធ្វើ​ឲ្យ​បរិមាណ​ឈាម​តិច​តួច​ចូល​ទៅ​លាយ​ឡំ​ជាមួយ​ទឹក​កាម​បាន​ និង​នាំឲ្យ​ទឹក​កាម​ប្រែ​ពណ៌។ ការ​ប្រែ​ពណ៌​នេះ​អាច​ប្រែ​ជា​ផ្កាឈូក​ និង​បន្ត​ទៅ​ជា​ក្រហម​ ឬ​ក៏​ជា​ពណ៌​ត្នោត​ស្រាល។ ការ​ខូច​សរសៃឈាម​នេះ​អាច​បណ្ដាល​មកពី​យើង​មាន​របួស ឬ​រួមភេទ​ខ្លាំងៗ​ពេក ឬ​ក៏​មកពី​ការ​សម្រេច​កាម។ បើសិនជា​ការ​ប្រែ​ពណ៌​ទាំងនេះ​ឆាប់​បាត់​ទៅ​វិញ និង​មិន​មាន​បញ្ហា​អ្វី​ថែម​នោះ​ទេ ការ​ប្រែប្រួល​នេះ​មិន​បង្ក​ជា​គ្រោះ​ថ្នាក់​នោះ​ទេ​។ ឆ្លង​មេ​រោគ ករណី​ឆ្លង​មេរោគ​មួយ​ចំនួន​ក៏​អា​ចបង្ក​ឲ្យ​មាន​ឈាម​នៅ​ក្នុង​ទឹក​កាម​ដែរ ដែល​ទឹកកាម​អា​ច​ប្រែ​ពណ៌​ទៅ​តាម​សភាព​នៃ​ឈាម។ ដូច​នេះ​ហើយ យើង​គួរ​តែ​ពិនិត្យ​មើល​ថា​យើង​មាន​ឆ្លង​មេរោគ​អ្វី​ឬ​យ៉ាង​ណា។​ បញ្ហា​ប្រូស្តាត បើ​ប្រូស្តាត​យើង​មាន​បញ្ហា​ ក៏​អាច​ធ្វើ​ឲ្យ​ទឹក​កាម​ប្រែ​ប្រួល​ដែរ។ ផលវិបាក​ផ្សេងៗ​កើត​មាន​លើ​ប្រូស្តាត​អាច​បណ្ដាល​មក​ពី ការ​រលាក​ប្រូស្តាត វះកាត់​ប្រូស្តាត ច្រឹបសាច់​ប្រូស្តាត និង​មហារីក​ប្រូស្តាត។ កម្មវិធីពិនិត្យ​សុខភាពក្រពេញប្រូស្តាតអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​ សម្ពាធ​ឈាម​ខ្ពស់ ផល​វិបាក​នានា​កើត​ចេញពី​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ គឺ​អាច​បង្ក​ការ​រំខាន​មួយ​ចំនួន​ដល់​ប្រ​ព័ន្ធ​ក្នុង​រាង​កាយ​របស់​យើង​។ ក្នុង​នោះ ប្រ​ព័ន្ធ​បន្ត​ពូជ​ក៏​អាច​ត្រូវ​រង​ការ​រំខាន​ដែរ ដោយ​អាច​មាន​ឈាម​ចូល​ទៅ​ក្នុង​ទឹកកាម និង​ធ្វើ​ឲ្យ​ទឹក​កាម​ប្រែ​ពណ៌។​ [embed-health-tool-heart-rate] ២. ទឹកកាម​ប្រែជា​ពណ៌​ត្នោត​ ខាងក្រោម​នេះ​ជា​ហេតុ​ផល​មួយ​ចំនួន​ដែល​ទឹក​កាម​ប្រុសៗ​យើង​ប្រែជា​ពណ៌​ត្នោត៖ ពេល​មាន​របួស និង​ហូរ​ឈាម​ច្រើន ទឹកកាម​ពណ៌​ត្នោត ឬ​ពណ៌​ខ្មៅ​អា​ចជា​សញ្ញា​នៃ​ការ​ហូរ​ឈាម​ធ្ងន់​ធ្ងរ ឬ​ឈាម​មាន​នៅ​ក្នុង​រាងកាយ​ក្នុង​រយៈពេល​យូរ​។ […]


សុខភាពលិង្គ

ពិតអត់ ប្រុសៗមានលិង្គតូចមិនអាចបង្កកំណើត​បាន?​

គ្នា​យើង​ប្រុសៗ​ធ្លាប់​ឮ​អត់​ថា​អ្នក​មាន​លិង្គ​តូច ឬខ្លី​មិន​អាច​បង្ក​កំណើត​បាន? កាលពី​ឆ្នាំ​២០១៨ មាន​ការសិក្សា​មួយ​បាន​អះអាង​ថា​ប្រុសៗដែល​មាន​ប្រវែង​លិង្គ​ខ្លី​មិន​អាច​មាន​កូន​បាន​នោះទេ។ ទោះ​យ៉ាងណា​ ការសិក្សា​នេះ​ត្រូវ​អ្នកជំនាញជា​ច្រើន​បាន​ច្រាន​ចោល ដោយ​ថា​ការ​សិក្សា​នេះ​មិន​មាន​លក្ខណៈ​ពេញ​លេញ​នោះ​ទេ។ កាលពី​ឆ្នាំ​ ២០១៨ សាកលវិទ្យាល័យ Utah នៅសហរដ្ឋអាមេរិក​បាន​សិក្សា​លើ​មនុស្សប្រុស​ចំនួន​៨១៥​នាក់ អាយុ​ចន្លោះពី​១៨ ទៅ​៥៩​ឆ្នាំ ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៧។ ការសិក្សា​នេះ​ថា​បុរស​ដែល​មាន​ប្រវែង​លិង្គ​​ប្រហែលជា​១២,៣​សង់ទីម៉ែត្រ​ គឺ​ពិបាក​នឹង​មាន​កូន បើ​ប្រៀប​​ធៀប​ទៅ​នឹង​បុរសមាន​ប្រវែង​លិង្គ​១៣,៤​សង់ទីម៉ែត្រ។ ទោះយ៉ាងណា​ការសិក្សា​នេះ​មិន​មាន​អ្នក​ត្រួត​ពិនិត្យ​បន្ថែម ហើយ​​ក៏មិន​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​វេជ្ជសាស្រ្ត​ណា​មួយ​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ប្រុសៗ​ប្រយ័ត្ន​ផង! មិន​ចង់​​អសមត្ថភាព​ផ្លូវ​ភេទ កុំ​ឲ្យ​កើត​ជំងឺ​នេះ ស្រីៗ​អាច​មាន​ផ្ទៃពោះ​ទេ បើ​មិន​បាន​រួមភេទ​ផង? ពិតអត់ ប្រុសៗពងទក​មិនអាចបង្កកំណើត​បាន? បញ្ចេញ​ទឹក​កាម​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ប៉ះពាល់គុណភាព​មេជីវិត​អត់ ឬអាចអត់កូនទេ? យ៉ាងណា អ្នកជំនាញ​ផ្សេងៗ​ទៀត​បាន​ទាត់​ចោល​កាសិក្សា​នេះ ដោយ​ថា​មាន​ភាព​លម្អៀង សិក្សា​មិន​ពេញ​លេញ ព្រោះ​អ្នក​ចូល​រួម​ក្នុងការ​សិក្សា​គឺអ្នក​ខ្លះ​គ្រាន់​មាន​បញ្ហា​លិង្គមិន​ឡើង​រឹង ឬកំពុង​បារម្ភរឿង​អត់​កូន​។ អ្នកជំនាញ​លើ​បញ្ហា​សុខភាព​បន្តពូជ​ជា​ច្រើន​ទៀត​អះអាង​ថា​ដើម្បី​បង្កកំណើត​បាន​គឺ​សំខាន់​លើ​គុណភាព​មេជីវិត​ មិន​មាន​អាស្រ័យ​លើទំហំ ឬប្រវែង​លិង្គ​នោះទេ។ «​ជា​ទូទៅ​ដើម្បី​ឲ្យ​មាន​ការ​បង្កកំណើត​គឺ​ត្រូវ​មាន​ទឹក​កាម​ចូលទៅ​ក្នុង​ទ្វារ​មាស​ស្រ្តី នៅពេលទឹកកាម​ចូល​ទៅ​ខាង​ក្នុងនោះ​ឱកាស​មាន​ផ្ទៃពោះក៏មាន​ដែរ អ្វី​ដែល​សំខាន់គឺគុណភាព​មេជីវិត​ឈ្មោល មិន​មែន​​ទំហំ ឬប្រវែង​លិង្គ​នោះទេ»។ អ្នកជំនាញ​បញ្ជាក់។​ អ្នក​ឯក​ទេស​ខាង​សុខភាព​បន្ត​ពូជ​ទាំង​នោះ​បាន​និយាយ​ថា​ទោះ​បីជា​មនុស្ស​ប្រុស​មាន​លិង្គ​តូច ឬខ្លី​ មិន​មានហេតុ​ផល​ណា​ថា​បុរសនោះ​មិន​អាច​ធ្វើ​ឲ្យ​ដៃគូ​មាន​​ផ្ទៃពោះនោះទេ ហើយ​​មនុស្ស​ប្រុស​ដែល​មាន​ប្រដាប់ភេទ​វែងក៏​មិន​ប្រាកដ​ថា​មាន​សមត្ថភាព​​ខ្ពស់​ជាង​ក្នុង​ការ​បង្ករ​កំណើត​ដែរ​។​ ក្នុង​ករណី​មួយ​ចំនួន​អ្នក​ជំនាញ​ថា​មនុស្ស​ប្រុស​​មាន​ប្រដាប់​ភេទ​ខ្លី​មិន​អាច​បង្ក​កំណើត​បាន​លុះ​ត្រាតែ​បុរស​នោះ​​មាន​បញ្ហា​អ័រម៉ូន​ពេល​កំពុង​លូតលាស់​​ក្នុង​ផ្ទៃ​ម្ដាយ ដែល​មិន​អាច​មាន​អ័រម៉ូត​តេស្តូតេរ៉ូន (testosterone)​ គ្រប់​គ្រាន់។ ដូច​គ្នា​ដែរ ក្នុង​លក្ខខណ្ឌ​មួយ​ចំនួន​បញ្ហាអ័រម៉ូន​មិន​ប្រក្រតី​ក៏​អាច​នាំ​ឲ្យ​មនុស្ស​ប្រុស​ជួប​បញ្ហារឿង​បង្កកំណើត​ដែរ។ ដូចនេះ​ អាច​និយាយ​បាន​ថា​ប្រសិនជាមនុស្ស​ប្រុស​មាន​លិង្គខ្លី ហើយ​ជួប​បញ្ហា​ខាង​លើនេះ ទើប​បុរសនោះ​ពិបាក​ក្នុងការ​បង្ក​កំណើត។​ ជា​រួម​ក្រុម​អ្នក​ជំនាញ​នៅ​តែ​អះអាងថា បញ្ហា​មិន​ប្រក្រ​តី​នៃ​ហ្សែនជា​ច្រើន​អាច​បង្កឲ្យ​មនុស្ស​ប្រុស​​ជួប​បញ្ហាលិង្គខ្លី ឬតូច​នេះ ដែល​នេះ​បង្ក​ឡើង​ដោយ​កង្វះ​អ័រម៉ូត​តេស្តូតេរ៉ូន (testosterone)​​​ពេល​នៅ​ក្នុង​ផ្ទៃ​ក្នុង​ត្រី​មាសទី​១។​ ប៉ុន្តែ​ជា​ទូ​ទៅ​បុរសមាន​លិង្គខ្លី […]


សុខភាពលិង្គ

រួមភេទដល់ចំណុចកំពូលមិនបាញ់ទឹកកាម​ មកពីមូលហេតុអ្វី?

ពាក្យ​ថា ​retrograde ejaculation ឬ​មិន​មាន​ទឹក​កាម​បាញ់​ចេញ​មក​ក្រៅ គឺ​ជា​បញ្ហា​មិន​ធម្មតា​កើត​ឡើង​នៅ​ពេល​ទឹក​កាមបែរ​ជា​បាញ់​ចូល​ទៅ​ក្នុង​ប្លោក​នោម មិន​បាញ់​ចេញ​តាម​លិង្គ​ពេល​បុរស​ដល់​ចំណុច​កំពូល។ បញ្ហា​នេះ​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍​ស្រើប​ស្រាល​ពី​ការ​រួម​ភេទ​របស់ប្រុសៗ​ទេ គឺ​គ្រាន់​តែ​មិន​អាច​បញ្ចេញ​ទឹក​កាម​មក​​ក្រៅ​បាន​តែ​ប៉ុណ្ណោះ ហើយ​ទឹក​កាម​ដែល​ចូល​ទៅ​ក្នុង​ប្លោក​នោម​​នោះ​នឹង​​ចេញមក​ក្រៅ​វិញ​​តាម​រយៈ​​ទឹក​នោម​​។ ១- អ្វីជាមូលហេតុបណ្ដាលឲ្យកើតបញ្ហាមិន​មាន​ទឹក​កាម​បាញ់​ចេញ​មក​ក្រៅ (retrograde ejaculation) ? មាន​មូល​ហេតុ​ជា​ច្រើន​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​បាញ់​ទឹក​កាម​ចូល​ក្នុង​ប្លោក​នោម មិន​បាញ់​ចេញ​មក​ក្រៅ​តាម​លិង្គ​របស់ខ្លួន​។ មូលហេតុ​​ទី​មួយ​នោះ​គឺ បណ្ដាល​មក​ពី​ការ​វះ​កាត់​នៅ​តំបន់​ត្រគៀក​ មាន​ដូច​ជា​វះ​កាត់​ក្រពេញ​ប្រូស្តាត ឬ​ការ​វះ​កាត់​ធំ​នៅ​ក្នុង​អាង​ត្រគាក ជាដើម​។ ការ​វះ​កាត់​ក្រពេញ​ប្រូស្តាត គឺ​​​វះ​ដោយ​ប្រើ​វិធី transurethral prostatectomy ដែល​ការ​វះ​កាត់​របៀប​នេះ អាច​ធ្វើ​ឲ្យ​​ប្រុសៗ​​ប្រឈម​មុខ​ជាមួយ​បញ្ហា​មិន​បាញ់​ទឹក​កាម​ពេល​រួម​ភេទប្រហែល ១០ ទៅ ១៥ភាគ​រយ។ ចំណែក​ឯ​ការ​វះ​កាត់​ធំ​ៗ​ក្នុង​អាង​ត្រគាក ដែល​ភាគ​ច្រើន​គេ​ប្រើ​ពេល​វះ​ព្យាបាល​ជំងឺ​មហារីក​ទ្វារ​លាមក ពោះ​វៀន​ធំ ក្រពេញ​ប្រូស្តាត ឬ​ពង​ស្វាស ដែល​ការ​វះ​កាត់​ទាំង​អស់​នេះ​សុទ្ធ​តែ​ប្រឈម​ជាមួយ​បញ្ហា​បាញ់​ទឹក​កាម​ចូល​ទៅ​ក្នុង​ប្លោក​នោម។ មូលហេតុ​ទី​ពីរ​នោះ​គឺ​ បណ្ដាល​មក​ពី​ជំងឺ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សរសៃ​ប្រសាទ ជា​ពិសេស​គឺ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​យូរ​ឆ្នាំ និង​មិន​​សូវ​គ្រប់​គ្រងស្ថានភាព​ជំងឺ​ឲ្យ​​​បាន​ល្អ។ មូល​ហេតុ​ចុង​ក្រោយ​នោះ​គឺ បណ្ដាល​មក​ពី​ផល​រំខាន​របស់​ថ្នាំ​មួយ​ចំនួន។ ថ្នាំ​ទាំង​នោះ​មាន​ដូច​ជា ថ្នាំ tamsulosin/ terazosin ដែល​គេ​ប្រើ​សម្រាប់​ព្យាបាល​បញ្ហា​រីក​ក្រពេញ​ប្រូស្តាត ថ្នាំ fluoxetine/sertraline (ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ដ) ថ្នាំ chlorpromazine, thioridazine និង risperidone ( ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​វិកលចរិក)។ អត្ថបទពាក់ព័ន្ធ៖ រលូតកូន មកពីម៉ាក់ៗមានបញ្ហាទាំងនេះ […]


សុខភាពលិង្គ

ប្រុសៗចាប់អារម្មណ៍អត់ វ័យកាន់តែច្រើនលិង្គកាន់តែប្រែប្រួល?

វាគឺជារឿងធម្មជាតិទៅហើយដែលលិង្គមនុស្ស​ប្រុស​យើង​មានការផ្លាស់ប្ដូរនៅពេលដែលអាយុកាន់តែ​ច្រើន។ ស្របពេល​ដែល​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន​ក្នុង​រាង​កាយ​ថយ​ចុះ​ទៅ​តាម​អាយុកាល លិង្គប្រុសៗក៏មានការប្រែប្រួលទំហំ រូបសណ្ឋាន និងមុខងារផ្លូវភេទ​ផង​ដែរ​។ ការផ្លាស់ប្ដូរទំហំ ទោះបីជាមិនមានការផ្លាស់ប្ដូរខ្លាំងក៏ដោយលិង្គនឹងអាចស្រកទាំងក្នុងប្រវែង និងទំហំនៅពេលវ័យ​ប្រុស​ៗយើង​កាន់តែ​ចាស់​។ កត្តា​មេកានីស​២​យ៉ាងដែលធ្វើឲ្យមានការរួមតូចនេះគឺ៖ ការកើនឡើងនូវកំណកខ្លាញ់សរសៃអាកទែក្នុងលិង្គ ការវិវឌ្ឍបន្តិចម្ដងៗនៃកោសិកាខូឡាជិនដែលមិនរលាស់ក្នុងស្រោមសរសៃហ្វ៊ីបជុំវិញកន្លែងឡើងរឹង បញ្ហាផ្សេងទៀតដែលនាំឲ្យមានការផ្លាស់ប្ដូរលើទំហំលិង្គគឺនៅពេលដែលប្រុសៗមានវ័យចំណាស់ឡើងទម្ងន់។ សារធាតុខ្លាញ់ដែលនៅក្នុងក្បាលពោះជាមូលហេតុធ្វើឲ្យប្រវែងលិង្គមើល​ទៅ​ឃើញខ្លី។ មិនត្រឹមតែលិង្គប៉ុណ្ណោះទេសូម្បីពងស្វាសនិងក្រពេញពងស្វាសក៏រួមតូចនៅពេលអាយុកាន់តែ​ច្រើនដែរ។ ដោយសារ​តែ​កម្រិត​​សារធាតុ​អ័រម៉ូនតេស្តូស្តេរ៉ូនថយចុះ ការផលិតទឹកកាមក៏ធ្លាក់ចុះហើយក្រពេញពងស្វាសក៏រួមតូចទៀត។ លើសពីនេះទៀតសាច់ដុំរបស់យើង​ក៏មិនដំណើរការល្អដូចពេលនៅក្មេង ហើយភាពរលាស់របស់ស្បែកក៏ធ្លាក់ចុះដែលបណ្ដាលឲ្យមានការផ្លាស់ប្ដូរទំហំបែបនេះឯង។ អត្ថបទពាក់ព័ន្ធ: ប្រុសៗ​កំចេះ​តែ​សម្រុក ឬ​ប្រើ​ក្បាច់​ពេក ប្រយ័ត្ន​បាក់​ក​អា​ច្រមក់ វីវរ​មិនខាន ទម្លាយ​អាថ៌កំបាំង​ចំណុច​ស្រើប​ស្រាល​របស់​ប្រុសៗ ស្បែកគ្របលិង្គវែង មិនព្រលាត់ បើអត់កាត់ចេញ មានបញ្ហាទេ?​ ថៃ ព្រមានថាប្រយ័ត្នកាត់ចោល រឿងចង់ធំហើយចាក់ថ្នាំពង្រីកលិង្គ ការផ្លាស់ប្ដូររូបរាង ការផ្លាស់ប្ដូររូបរាងដែលគួរឲ្យកត់សម្គាល់បំផុតរបស់លិង្គគឺសណ្ឋាន និងរោមលើថ្ងាស។ កំណោងលិង្គ​នឹងកើតមានឡើងនៅពេលចាស់ដែលប៉ះពាល់ទៅលើប្រវែង​ និងទំហំ។ ជំងឺPeyronie’sdiseaseគឺជាការកើនឡើងនូវជាលិកាស្លាកស្នាមនៃលិង្គដែលធ្វើឲ្យលិង្គ​កោង។ ស្ថានភាពនេះកើតឡើងភាគច្រើនលើបុរសវ័យកណ្ដាល និងអាចព្យាបាលបានតាមរយៈការវះកាត់ឬប្រើប្រាស់ថ្នាំ។ រោមថ្ងាសក៏ដូចជារោមលើផ្នែកផ្សេងនៃតួខ្លួនដែលអាចនឹងជ្រុះ និងប្រែជាប្រផេះ។ អ្នកជំនាញបានបង្ហាញថាលិង្គនឹងវិលទៅរកស្ថានភាពមុនពេញវ័យវិញនៅពេលដែលកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនធ្លាក់ចុះគឺពេលដែលជ្រុះរោមអស់។ ចំណែក​ក្បាលលិង្គក៏មានការផ្លាស់​ប្ដូរ​នោះ​គឺការបាត់បង់នូវពណ៌ស្វាយរបស់វា។ ការផ្លាស់ប្ដូរក្នុងមុខងាររួមភេទ ពិតប្រាកដណាស់ដែលមុខងាររួមភេទរបស់ប្រុសៗ​យើង​ថយចុះនៅពេលដែល​មាន​វ័យចំណាស់។ ការប្រតិកម្មរបស់សរសៃប្រសាទក្នុងលិង្គធ្លាក់ចុះ និងកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនអាចបង្កឲ្យមានបញ្ហាលើការសម្រើប និងការឈានទៅដល់ចំណុចកំពូល។ ចំណុះទឹកកាម និងគុណភាពមេជីវិតឈ្មោលក៏ថយចុះជាមួយនឹងអាយុផងដែរ។ បញ្ហាដែលមិនអាចឡើងរឹង(Erectile dysfunction)​គឺជាស្ថាន​ភាព​ដែលបុរសវ័យកណ្ដាលតែងជួបប្រទះ។ ការសិក្សាជាច្រើនបានបង្ហាញថាភាពរយនៃបុរសខ្លាំងក្លាចាប់ពី៦០%ទៅកៀក៣០%ចន្លោះពីអាយុ៤០និង៧០ឆ្នាំ។ អ្នកឯកទេសបាននិយាយថាការផ្លាស់ប្ដូរទាំងនេះលើមុខងារផ្លូវភេទអាចធ្វើឲ្យប្រុសៗ​បាត់បង់ភាពខ្លាំងក្លា ប៉ុន្តែមិនប៉ះពាល់ទៅលើសមត្ថភាពក្នុងការរួមភេទនោះទេ។ ការប្រែប្រួលលិង្គគឺគ្រាន់តែជាផ្នែកមួយធម្មតានៃការផ្លាស់ប្ដូរវ័យប៉ុណ្ណោះ។ យ៉ាងណា​ប្រុសៗ​យើង​ក៏​គួរ​ទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញដែរ​ ប្រសិនបើការផ្លាស់ទាំងនេះជះឥទ្ធិពលអវិជ្ជមានមកលើជីវិត និងទំនាក់ទំនងដៃគូ។


សុខភាពលិង្គ

លិង្គឡើងរឹងជារឿងធម្មតា តែបើឡើងរឹងយូរពេកអាចជាបញ្ហា

បញ្ហាលិង្គរឹងឬខឹង​​យូរ គេចំណាំយ៉ាងម៉េច? ​បុរសជាច្រើនជួបបញ្ហាលិង្គមិន​ងាយ​នឹង​ឡើងរឹង បែរ​ជា​មាន​បុរសផ្សេងទៀតក្លាយជាជនរងគ្រោះរឿង​លិង្គឡើង​រឹង​​យូរ​ពេក​ទៅវិញ។ បញ្ហាលិង្គរឹងឬខឹងយូរ ភាសាបច្ចេកទេសហៅថា priapism។ បញ្ហានេះ​កើតឡើងនៅពេលដែលការឡើងរឹងមានរយៈពេលយូរ​ម៉ោង។ ពេលខ្លះលិង្គ​រឹង​ឬ​ខឹង​មិន​បណ្ដាល​មកពីការរួមភេទទាំងស្រុងនោះទេ។ ​បុរសដែលមានបញ្ហាលិង្គរឹងឬខឹងតែងតែមានការឈឺចាប់ខ្លាំង។ ម៉េចបាន​លិង្គរឹងឬខឹងយូរ​? លិង្គដែលឡើងរឹងក្នុងរយៈពេលយូរអាចបណ្ដាលមកពីជំងឺស្លេកស្លាំងនៃកោសិកាក្រហម ការប្រើប្រាស់ថ្នាំ (ថ្នាំប្រឆាំជំងឺបាក់ទឹកចិត្ត alpha blockers ថ្នាំពង្រាវឈាម) ការប៉ះពាល់ទៅលើខួរឆ្អឹងខ្នង ឬអវយវៈភេទ​ត្រូវ​ពិសសត្វល្អិត (មេពីងពាងខ្មៅឬខ្យាដំរីតិច) ជាតិពុលនៃកាបូនម៉ូណូអុកស៊ីដ និងការប្រើគ្រឿងញៀន ​(marijuana​ឬ​cocaine)​ ជាដើម​។ ក្នុងករណីខ្លះទៀតលិង្គរឹង​ឬ​ខឹង​យូរ​​ពេក​អាចបណ្ដាលមកពីជំងឺមហារីកដែលបង្អាក់ឈាមមិនឲ្យចេញពីលិង្គ។ ​គួរឲ្យបារម្ភពីបញ្ហាលិង្គឡើងរឹងយូរ​ពេលណា? ​បើលិង្គ​​យើង​ឡើងរឹងលើស៤ម៉ោងគួរឆាប់ទៅមន្ទីរពេទ្យជាបន្ទាន់។ គ្រូពេទ្យនឹងត្រូវការដឹង​ថាតើលិង្គ​ឡើង​រឹងយូរប៉ុនណាហើយ និង​​ថាតើ​កន្លងមក​លិង្គឡើង​រឹងយូរបែបនេះឬយ៉ាងណា។ ម្យ៉ាងទៀត​គ្រូពេទ្យ​ក៏អាច​សួរ​ថា​តើយើង​មានបានប្រើប្រាស់ថ្នាំជំនួយដែរឬយ៉ាងណា​នៅ​ថ្មីៗនេះ និង​មាន​​របួសដែលយើង​មាន​ជា​ដើម​​។ គ្រូពេទ្យនឹងពិនិត្យមើលរបាយការណ៍វេជ្ជសាស្ត្រនិងពិនិត្យរាងកាយដើម្បីស្វែងរកមូលហេតុ។ ការពិនិត្យពោះ និងរន្ធគូទនឹងត្រូវធ្វើឡើងសម្រាប់រោគសញ្ញានៃជំងឺមហារីក។ ការធ្វើ​តេស្ត​ផ្សេងៗ​ទៀត​អាច​នឹង​ត្រូវ​ចាំបាច់​ធ្វើរួមមានតេស្តឈាម និងវិទ្យុសាស្ត្រ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អាច​ព្យាបាលបានទេ? ដោយរបៀបណា? ការព្យាបាលបញ្ហា​លិង្គរឹងឬខឹងយូរ​គឺត្រូវកម្ចាត់ចេញនូវការឡើងរឹងដែលមានរយៈពេលយូរដោយមិនប៉ះពាល់ទៅដល់មុខងារបន្តពូជអ្នកជំងឺ។ ការស្អំទឹកកកក៏អាចជួយសម្រួលការហើមក្នុងករណីស្រួចស្រាល់ផងដែរ។ គ្រូពេទ្យអាចនឹងប្រើម្ជុលដើម្បីចោះ​ឈាម​ដែលដក់ជាប់ក្នុងលិង្គដើម្បីបន្ធូរសម្ពាធ។ ប្រើប្រាស់ថ្នាំដែលបង្ខាំងឈាមហូរមកលិង្គដូចជាថ្នាំលេបឬថ្នាំចាក់។ [embed-health-tool-bmi] សម្រាប់ករណីធ្ងន់ធ្ងរវិញគ្រូពេទ្យនឹងធ្វើការវះកាត់ដែលមានភាសាបច្ចេកទេសហៅថា arterial embolization ដើម្បី​ទៅ​បង្អាក់​អាក​ទែ​ដែល​បង្ក​បញ្ហា​នេះ​។ នៅពេលដែលការឡើងរឹងយូរបង្កដោយការដាច់រហែកអាកទែគ្រូពេទ្យនឹងធ្វើការវះកាត់ដើម្បី​ចង​បិទភ្ជិត​។​ ពេលខ្លះ​អ្នកជំងឺ​ក៏ត្រូវការវះកាត់​ផ្លូវបំបែកមួយតាមបែបវេជ្ជសាស្ត្រដើម្បីបង្ហូរឈាមចេញពីលិង្គ។ ទោះយ៉ាងក៏ដោយការធ្វើបែបនេះអាចនឹងបង្កើនហានិភ័យនៃការមិនអាចឡើងរឹងនៅពេលក្រោយ។ ប្រសិនបើគ្នា​យើង​សង្ស័យថាខ្លួន​មានអាការៈលិង្គរឹងឬខឹងរយៈពេលយូរគួរប្រញាប់ទៅមន្ទីរពេទ្យ។ ហាមព្យាយាមដោះស្រាយដោយខ្លួនឯងព្រោះអាចបង្កហានិភ័យជាច្រើនលើលិង្គ និងមុខងារបន្តពូជ។ ការព្យាបាលដែលប្រើពេលយូរនឹង​ធានា​នូវ​លទ្ធផលគួរជា​ទី​គាប់​ចិត្ត។ អ្នក​ដែលទទួលការព្យាបាលត្រឹមត្រូវ​ឆាប់​ជាសះស្បើយ​ហើយ​មាន​ផលប៉ះពាល់​តិចតួច​បំផុត​។ អាន៖ កាត់ស្បែកចុងលិង្គ មានគុណប្រយោជន៍ និងគ្រោះថ្នាក់ម៉េចខ្លះ? […]


សុខភាពលិង្គ

ធ្លាប់ឆ្ងល់អត់ ម៉េចបានអាអូនតូចឡើងរឹង​ដោយគ្មានមូលហេតុ​​

លិង្គ​ឡើង​រឹង​គឺ​ជា​រឿង​ធម្មតា​ទេ​សម្រាប់​រាង​កាយ​បុរសយើងទៅ​ហើយ នៅ​ពេល​ដែល​ដំណើរ​វិវត្ត​ឈាន​ដល់​ពេល​ពេញ​វ័យ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី មាន​មនុស្ស​ប្រុស​យើង​ជា​ច្រើន​តែង​តែ​ឆ្ងល់​ថា​ពេល​ខ្លះ ហេតុ​អ្វី​បាន​ជា​លិង្គ​របស់​ខ្លួនេង​​ឡើង​រឹង​ដោយ​គ្មាន​មូល​ហេតុ? ១- តើ​អ្វី​ទៅ​ជា​ការ​ឡើង​រឹង​របស់​លិង្គ? មាន​ពាក្យ​គ្រាម​ភាសា​ជា​ច្រើន​ដែល​គេ​តែង​តែ​និយាយ​នៅ​ពេល​ដែល​លិង្គ​ឡើង​រឹង​ ហើយ​ការ​ឡើង​រឹង​នេះ​កើត​ឡើង​នៅ​ពេល​ដែល​លិង្គ​របស់​យើង​ពោរ​ពេញ​ទៅ​ដោយ​ឈាម​នៅ​ក្នុង​សរសៃ រីក​ធំ និង​វែង​ជាង​ធម្មតា។ ការ​ឡើង​រឹង​នេះ អាច​បាន​រយៈពេល ពីរ​ទៅ​បី​នាទី ឬ​អាច​យូរ​ជាង​នេះ​អាស្រ័យ​លើ​មូល​ហេតុ​ដែល​ភ្ញោច​វា។ [embed-health-tool-bmr] ២- ហេតុ​អ្វី​បាន​ជា​លិង្គ​បុរស​ឡើង​រឹង? ពេញ​មួយ​ថ្ងៃ លិង្គ​មនុស្ស​ប្រុស​គឺ​ទន់​ធម្មតា ហើយ​ការ​ឡើង​រឹង​អាច​កើត​មាន​ដោយ​សារ​តែ​មូល​ហេតុ​មួយ​ចំនួន ប៉ុន្តែ​ជាទូទៅ​គឺ ច្រើន​តែ​មក​ពី​សកម្មភាព​ភ្ញោច ឬ​ការ​គិត​ដែល​នាំ​ឲ្យ​មាន​អារម្មណ៍​ផ្លូវ​ភេទ។ បុរស​វ័យ​ក្មេង ជា​ធម្មតា​ចាប់​ផ្ដើម​ការ​ឡើង​រឹង​របស់​លិង្គ អំឡុង​ពេល​ពេញ​វ័យ ដោយ​នេះ​អាច​ចាត់​ទុក​ថា​ជា​ផ្នែក​ធម្មតា​នៃ​ការ​វិវត្ត​ផ្នែក​ផ្លូវ​ភេទ​របស់​ប្រុសៗ។ ប្រុសៗ​អាច​នឹងមានលិង្គ​ឡើង​រឹង​នៅ​ពេល​ដែល​គេង​លក់ ដែល​អាច​ពេល​ខ្លះ​បណ្ដាល​មក​ពី​ការ​ចាញ់​បោក​យល់​សប្ដិ ហើយ​​និង​បញ្ចេញ​ទឹក​កាម​នៅ​ពេល​ដែល​គេង​លក់​នោះ​ទៀត​ផង។     ៣- តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​បញ្ឈប់​កុំ​ឲ្យ​លិង្គ​ឡើង​រឹង? ពេល​ខ្លះ​លិង្គ​ប្រុសយើង​អាច​ឡើង​រឹង​ដោយ​គ្មាន​មូល​ហេតុ ដោយ​មិន​ដឹង​ខ្លួន ឬ​នៅ​ពេល​ដែលយើង​​មិន​ចង់​ឲ្យ​ឡើង​រឹង​បែ​រ​ជា​ឡើង​រឹង។ បើ​មាន​បញ្ហា​ដូច​នេះ​មែន សូម​កុំ​បារម្ភ ព្រោះ​វា​ជា​ការ​វិវត្ត​សុខភាព​ធម្មតា​ប៉ុណ្ណោះ។ លិង្គ​មនុស្ស​ប្រុស​អាច​នឹង​ឡើង​រឹង ទោះ​បី​ជា​ពួកគាត់​មិន​បាន​គិត​ពី​រឿង​ផ្លូវ​ភេទ​ក៏​ដោយ ប៉ុន្តែ​បើ​វា​កើត​មាន​ឡើង សូម​ព្យាយាម​គិត​រឿង​អ្វី​មួយ​ផ្សេង​ជាជាង​ផ្ដោត​លើ​រឿង​កំពុង​កើត​មាន​នៅ​ក្នុង​ខោ​របស់​អ្នក​នោះ ហើយ​ប្រសិន​បើ​វា​កើត​ឡើង​ពេល​ដែលប្រុសៗយើង​​នៅ​ទី​សារធារណៈ ជាមួយ​នឹង​ហ្វូង​មនុស្ស​ច្រើន សូម​ព្យាយាម​កែ​សម្រួល​ខោ​របស់យើង​ ឬ​យក​អ្វី​មក​គ្រប​វា​។ បើ​សិន​គ្មាន​អ្វី​ដែល​អាច​ជួយ​បាន សូម​ប្រញាប់​ទៅ​បន្ទប់​ទឹក​ភ្លាម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៤- តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​បើ​យើង​​មាន​បញ្ហា​រក្សា​ការ​ឡើង​រឹង​របស់​លិង្គ? ​មាន​មូលហេតុ​ជា​ច្រើន​ដែល​​នាំ​ឲ្យ​អាអូនតូចឡើង​រឹង ប៉ុន្តែ​ក៏​មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​បាត់​បង់​ការ​ឡើង​រឹង​របស់​លិង្គ​ដែរ។ បញ្ហា​នេះ​អាច​ក្លាយ​ជា​រឿង​អាក្រក់​ចំពោះ​បុរសយើង​ បើ​សិន​ជា​វា​កើត​ឡើង​នៅ​ពេល​ដែល​កំពុង​រួម​ភេទ​ជាមួយ​ដៃ​គូ។ ការ​ដែល​អារម្មណ៍​មិន​នៅ​ក្នុង​ខ្លួន […]


សុខភាពលិង្គ

អ្នកដឹងច្បាស់ប៉ុណ្ណាពីដំណើរការនិងមុខងារលិង្គ?

និយាយ​ឬ​សូម្បី​គិត​ដល់​ប្រដាប់ភេទ​ភាគច្រើនមានភាពខ្មាសអៀន​អមមកជាមួយ ប៉ុន្តែ​ក្រៅពីការបត់ជើងតូច ឬ​ការ​រួមភេទ ​លិង្គ ​​នៅ​មាន​រឿង​ច្រើន​ទៀត។ ​អវយវៈ​ភេទ​សំខាន់​បំផុត​របស់​ប្រុសៗ​មួយ​នេះ ទាំង​រចនា​សម្ព័ន្ធ​របស់​លិង្គ ​តួនាទី​របស់​វាមានមុខងារនិងដំណើរការម៉េចខ្លះ?។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ឲ្យ​យើង​ស្គាល់​ច្បាស់​ពី​អង្គជាតនេះ។ ១- ផ្នែកតូចៗនៃ​រចនា​សម្ព័ន្ធ​លិង្គ លិង្គ​ អាច​ជា​សរីរាង​សំខាន់​មួយ​របស់​​ប្រុសៗ ប៉ុន្តែ​បើ​និយាយ​សម្រាយ​ឲ្យ​អស់ លិង្គ​កើត​ឡើង​តាម​រយៈ​ការ​តភ្ជាប់​រចនា​សម្ព័ន្ធ​សរីរាង្គ​ជា​ច្រើន ខណៈរចនា​សម្ព័ន្ធ​សំខាន់ៗ​របស់លិង្គ​មាន​ដូចជា៖ – ក្បាលលិង្គ (Glans)៖ ចំពោះប្រុសៗ​​មិន​ទាន់​កាត់​ចុង​លិង្គ​ ក្បាល​លិង្គ ​នឹងមាន​​គ្របដណ្តប់​ដោយ​ស្រទាប់​កោសិកាភ្នាសសើម ពណ៌​ផ្កាឈូក​ហៅ​ថា​ Mucosa។ ចំពោះប្រុសៗ ​បាន​កាត់​ស្បែក​ចុង​លិង្គ​រួច​រាល់ (ស្បែក​គ្រប​ចុង​លិង្គ​ត្រូវ​បាន​គេ​វះ​កាត់​យក​ចេញ) នឹង​ធ្វើ​ឲ្យ​​ស្រទាប់ភ្នាស​ Mucosa ​ប្រែ​ទៅ​ជា​ស្ងួត។ – Corpus cavernosum៖ ជា​ម៉ាស នៃ​​ជាលិកា​​​ផ្នែកខាង​លើ​ចំនួន​ពីរ ​​រត់​តាម​ដង​ខ្លួន​លិង្គ ហើយ​ឈាម​បំពេញ​ក្នុង​តំបន់​ទាំង​ពីរ នេះ​ នឹង​ធ្វើ​ឲ្យ​លិង្គ​ឡើង​រឹង​បាន។ – Corpus spongiosum៖ ជាម៉ាសនៃ​​ជាលិកា​ស្ពោត​មួយ​រត់​តាម​បណ្ដោយ​លិង្គ រហូត​ទៅ​បញ្ចប់ត្រង់​ក្បាលលិង្គ។ ពេល​វា​ត្រូវ​បាន​បំពេញ​ដោយ​ឈាម​ ហើយ​លិង្គ​ឡើង​រឹង ​នឹង​ធ្វើ​ឲ្យ​​បំពង់​បង្ហូរ​នោម​រត់​ក្បែរ​នោះចំហ។ – រន្ធ​បង្ហូរ​នោម៖ ជារន្ធ​ដែល​​រត់​តាម​បណ្ដោយជាលិកា Corpus spongiosum មាន​នាទី ​ដឹក​នាំ​ទឹក​នោម ​ចេញ​ពី​ក្នុង​ខ្លួន​យើង។ កម្មវិធីពិនិត្យ​សុខភាពក្រពេញប្រូស្តាតអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​ ២-​ លិង្គឡើងរឹងបានដោយ​របៀប​ណា? លិង្គ​ឡើង​រឹងបាន ​គឺ​ដំបូង​ចាប់​ផ្ដើម​ចេញពី​ប្រព័ន្ធ​ប្រសាទ​​ក្នុង​ខួរ​ក្បាល​ កើត​ឡើង​នៅ​ពេល​យើង​ […]


សុខភាពលិង្គ

ស្រាយ​ចម្ងល់ពាក់ព័ន្ធនឹង​ទំហំ​ស្ដង់ដារអាអូន​តូច​ប្រុសៗយើង

អាអូនតូច​ខុស​គេ ប្រុសៗ​ទើប​យល់​អារម្មណ៍​នេះ​ច្បាស់។ ប្រុសៗ​គ្នា​ឯង​បង្អាប់​មធ្យម ងំ​ត្រង់​ដៃគូ​មិន​ពេញ​ចិត្ត​ម៉ង។ ករណី​ខ្លះ របស់​យើង​ត្រូវ​ស្តង់ដារ​សោះ បែរ​ជា​គិត​ថា​តូច ព្រោះ​មិន​ចង់​ដឹង​ច្បាស់​ពីទំហំ​ស្តង់​ដារ។ អាន​ការ​បកស្រាយ​ខាង​ក្រោម! ១- ទំហំ​ស្តង់ដា​ររបស់​លិង្គ ស្រីៗ​ភាគច្រើន​​គិត​លើ​គុណ​ភាព​ច្រើន​ជាង​ទំហំ មាន​ន័យ​ថា បើ​អាអូន​តូច​យើង​ដំណើរ​ការ​ល្អ គឺ​គ្រប់​គ្រាន់​ហើយ។ ប៉ុន្តែ នៅ​មាន​ស្រី​មួយ​ចំនួន​តូច អាច​គិត​រឿង​ទំហំ​តូច ឬ​ធំ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទំនុក​ចិត្ត​លើ​ដៃគូខ្លួន​ឯង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ប្រុសៗ​ប្រមាណ ៤៥% ពុំមាន​ទំនុក​ចិត្ត​លើ​ទំហំ​អាអូនតូច​របស់ខ្លួន។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ លិង្គ​របស់​ប្រុសៗ​ទាំង​នោះ អាច​មិន​តូច​ដូច​អ្វី​ដែល​គិត​ទេ គ្រាន់​តែ​ពួក​គេ​មិន​ដឹង​ពី​ទំហំ​ស្តង់​ដារ​ប៉ុណ្ណោះ។ ប្រុសៗ​ខ្លះ​ទៀត ខ្វល់​ពី​ទំហំលិង្គ​ពេល​ឡើង​រឹង ខ្លះ​ទៀត​​​គិត​រឿង​រូប​រាង​លិង្គ​ពេល​វា​មិនទាន់​​ឡើង​រឹង ហេតុនេះ​ត្រូវ​ដឹង​ថា ទំហំ​អាអូនតូច មិន​មែន​វាស់​ដឹង​ដោយ​គ្រាន់​តែ​មើល​លេខ​ដូច​ពេល​ទិញ​ស្បែក​ជើង​ទេ ឬអ្វី​មួយ​ទេ ចាំ​ត្រូវ​ធ្វើ​ការ​វាស់​ប្រវែង​មើល​សិន។ ២- ចុះ​វាស់​លិង្គ​របៀប​ម៉េច? មិន​គួរ​វាស់​ប្រវែង​អាអូនតូច ពេល​យើង​កំពុង​មាន​អារម្មណ៍​ផ្លូវ​ភេទ​ខ្លាំង​នោះ​ទេ។ វិធី​ល្អ​សម្រាប់​វាស់ ត្រូវ​គេ​ហៅ​ថា ​ទាញ​ពន្យឺត​លិង្គ SPL (Stretched Penis Length)។ ប្រើ​វិធី SPL តម្រូវឲ្យ​វាស់​អា​អូន​តូច​ពេលកំពុង​ទន់ ដោយ​យក​បន្ទាត់​មក​ដាក់​លើ​ឆ្អឹង​ថ្ងាស​លិង្គ បន្ទាប់​មក​ទាញ​លិង្គ​ពន្យឺត​ថ្នម​ៗ ទាញ​បាន​ប៉ុណ្ណា​យក​ប៉ុណ្ណឹង។ [embed-health-tool-bmr] គេ​កំណត់​យក​ប្រវែង SPL គឺ​គិត​ចាប់​ពី​ឆ្អឹង​ថ្ងាស​លើ​លិង្គ​រហូត​ដល់​ចុង​លិង្គ។ បើ​វាស់​បាន​ប្រហែល […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ