ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ទោះជាជំងឺខ្សោយបេះដូង មានរោគសញ្ញាញឹកញាប់ក៏ពិតមែន ជាពិសេសចំពោះមនុស្សចាស់ តែការធ្វើរោគវិនិច្ឆ័យតែងតែនៅមានចន្លោះខ្វះខាតមួយចំនួន។ សួរនាំប្រវត្តិជំងឺឲ្យហ្មត់ចត់ ជារឿងចាំបាច់ មិនត្រឹមតែសញ្ញាកំពុងមានទេ ត្រូវរកសញ្ញាជំងឺពាក់ព័ន្ធខ្លះទៀត ដូចជា ជំងឺសរសៃឈាមបេះដូង លើសឈាម និងខូចប្រឹសបេះដូងជាដើម។ ត្រូវដឹងថាអ្នកជំងឺធ្លាប់មានបញ្ហាពាក់ព័ន្ធបេះដូងណាមួយអត់ ដូចជាករណីស្លោកសាច់ដុំបេះដូង។
ជំហានដំបូង ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺខ្សោយបេះដូង ត្រូវដឹងប្រវត្តិជំងឺឲ្យបានពេញលេញ រាប់បញ្ចូលទាំងមានជំងឺកាលពីមុន និងរោគសញ្ញា កំពុងមានបច្ចុប្បន្ន។
កត់ត្រាសម្ពាធឈាម និងចង្វាក់បេះដូង ព្រោះសម្ពាធឈាមខ្ពស់ ទាប ឬធម្មតា ជារឿងត្រូវដឹងជាចាំបាច់។ ស្ថានភាពអ្នកជំងឺអាចអាក្រក់ បើសម្ពាធឈាមខាងលើ (Systolic) ទាបជាង ៩០-១០០ មិល្លីមែត្របារ៉ត ដោយសារមិនបានព្យាបាលដោយពពួកថ្នាំបញ្ចុះសម្ពាធឈាម ដូចជា Angiotensin-Coverting Enzyme (ACE) inhibitors ពពួកថ្នាំ Beta Blockers ឬថ្នាំបញ្ជុះទឹកនោម។
ការពិនិត្យទាំងនេះត្រូវធ្វើប្រសិនជាយើងធ្លាប់មានអាការៈឈឺទ្រូង ពិសេសចាំបាច់បំផុត សម្រាប់អ្នកកើតជំងឺបេះដូង។
រឿងនេះសំខាន់ណាស់ យើងត្រូវធ្វើរោគវិនិច្ឆ័យ ជំងឺខ្សោយបេះដូងឲ្យបានលឿន ដើម្បីដឹងពីស្ថានភាពជំងឺ មូលហេតុបង្ក ដើម្បីអាចជួយបង្ការករណីខូចមុខងារសាច់ដុំបេះដូងតែម្តង។ យ៉ាងណា នៅតែមានការលំបាកដើម្បីរោគវិនិច្ឆ័យ ព្រោះជំងឺនេះបញ្ចេញសញ្ញាខុសៗគ្នា ចាប់ផ្តើមពីគ្មានសញ្ញាអ្វីសោះ ឈានដល់ហើមសួត និងគាំងបេះដូង។
បច្ចុប្បន្ន អ្នកជំងឺខ្សោយបេះដូងទាំងអស់ គឺមានត្រឹមប្រមាណ ៥០ ភាគរយប៉ុណ្ណោះ ធ្វើរោគវិនិច្ឆ័យដឹងថាមានជំងឺពីដំបូង។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
គួរត្រៀមឯកសារលម្អិតពាក់ព័ន្ធរោគវិនិច្ឆ័យ រោគសញ្ញា និងការព្យាបាលពីមុន បើទោះជំងឺជាសះស្បើយ គ្មានផលរំខានទៀតក៏ដោយ ព្រោះអាចជួយគ្រូពេទ្យស្រួលធ្វើរោគវិនិច្ឆ័យ និងសម្រចចិត្តកំណត់វិធីថែទាំ ក៏ដូចផែនការព្យាបាល។
គួរប្រាប់គ្រូពេទ្យថ្នាំកំពុងប្រើប្រាស់ សួរនាំបងប្អូនសាច់ញាតិ ដើម្បីដឹងថាសមាជិកគ្រួសារណាធ្លាប់កើតជំងឺខ្សោយបេះដូង ឬអត់? ព្រោះករណីបើសមាជិកគ្រួសារមានជំងឺនេះកាលពីក្មេង យើងនឹងប្រឈមមុខខ្ពស់ដោយការវិវដ្តជំងឺតំណពូជ។ ស្ថានភាពនេះ បើសមាជិកមួយចំនួនមានជំងឺប្រឈម ខ្សោយបេះដូង ដូចជា លើសឈាម ឬទឹកនោមផ្អែម យើងក៏ប្រឈមហានិភ័យខ្ពស់ដូចគ្នា។
ក្រៅពីស្ថានភាពសុខភាពមានជំងឺ ឬទើបកើត គ្រូពេទ្យនៅចង់ដឹងកត្តាមួយចំនួនអាចប្រឈមធ្វើឲ្យខូចបេះដូង ពិសេសជំងឺសរសៃឈាមបេះដូង ជាមូលហេតុចម្បងធ្វើឲ្យខូចបេះដូង។ កត្តាប្រឈមនាំឲ្យកើតជំងឺសរសៃឈាមបេះដូង មានដូចជាជក់បារី ជំងឺទឹកនោមផ្អែម ជាតិខ្លាញ់ខ្ពស់ សម្ពាធឈាមខ្ពស់ អាយុចាស់ ភេទប្រុស និងផឹកស្រាច្រើនជាដើម។
អំឡុងពេលគ្រូពេទ្យសួរនាំប្រវត្តិជំងឺ និងពិនិត្យរាងកាយ ពេទ្យនឹងសួរពីរោគសញ្ញា ដូចជា ហត់ ហើម និងក្អក ធ្លាប់មានជំងឺពីមុន ដូចជាគាំងបេះដូង ជំងឺឆ្លងដោយសារវីរុស សម្ពាធឈាមខ្ពស់ និងទឹកនោមផ្អែម រួមទាំងសកម្មភាពហាត់ប្រាណ ដកដង្ហើម គេង ញ៉ាំ និងសកម្មភាពប្រចាំថ្ងៃផ្សេងៗទៀត។
ពិនិត្យរាងកាយមានប្រយោជន៍ខ្លាំងពេលជំងឺខ្សោយបេះដូង ហើយការពិនិត្យមានដូចជា៖
– វាស់សម្ពាធឈាម និងជីពចរ
– ស្ដាប់សម្លេងសួត
– ស្ដាប់បេះដូងរកសំឡេងមិនប្រក្រតី
– រកមើលករណីដក់ទឹកក្នុងពោះ បញ្ហារីក ឬឈឺថ្លើម
– រកមើលករណីហើមជើង និងជង្គង់
– ថ្លឹងទម្ងន់
– រកមើលករណីប៉ោងសរសៃវ៉ែននៅក ឬសម្ពាធឈាមខ្ពស់ក្នុងសរសៃឈាម ដែលមាននាទីនាំឈាមត្រឡប់ទៅបេះដូង។ ហើម ឬប៉ោងសរសៃវ៉ែន បង្ហាញថាមានខូចបេះដូងខាងឆ្វេង ឬស្ដាំ។
គ្រូពេទ្យនឹងពិភាក្សាពីស្ថានភាពជំងឺ រួមនឹងផែនការព្យាបាលជាមួយយើងផ្ទាល់ ឬគ្រូពេទ្យអាចសុំពិនិត្យបន្ថែមទៀត ហេតុនេះត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យ។
បើការពិនិត្យ និងប្រវត្តជំងឺមានទំនោរទៅរកជំងឺខ្យោយបេះដូង យើងត្រូវថតកាំរស្មីអ៊ិចទ្រូង អេកូបេះដូង វាស់ចង្វាក់បេះដូង ដើម្បីវាយតម្លៃទំហំបេះដូង លក្ខណៈ និងតួនាទី ព្រមទាំងពិនិត្យសួត រកមើលមានដក់ទឹក ឬអត់។
អត្ថបទគួរអាន៖
លទ្ធផលប្រក្រតី
សម្លេងសួត និងបេះដូងធម្មតា សម្ពាធឈាមធម្មតា មិនមានរោគសញ្ញាដក់ទឹក ឬហើមប៉ោងសរសៃវ៉ែននៅក។
លទ្ធផលមិនប្រក្រតី
– សម្ពាធឈាមខ្ពស់ (១៤០/៩០ មីលី្លម៉ែត្របារ៉ត ឬលើសនេះ) ឬអាចសម្ពាធឈាមទាប ព្រោះសម្ពាធឈាមទាប អាចជាសញ្ញាដំណាក់កាលចុងក្រោយនៃជំងឺខ្សោយបេះដូង។
– ចង្វាក់បេះដូងដើរមិនទៀងទាត់
– សំឡេងទី ៣ របស់បេះដូង បង្ហាញភាពមិនប្រក្រតីនៃលំហូរឈាម ឮសម្លេងបេះដូងខុសធម្មតា ឬអាចមិនឮតែម្តង។
– គ្មានកម្លាំងរំញោច តាមធម្មតាចេញពីខាងចុងបេះដូង មានន័យថាបេះដូងរីក។
– ប៉ោងសរសៃវ៉ែននៅក ឬដំណើរឈាមមិនធម្មតានៅសរសៃវ៉ែនក អាចឲ្យឈាមហូរត្រលប់ទៅថតបេះដូងខាងក្រោម នៅបេះដូងខាងស្ដាំ។
– ឮសម្លេងដូចពពុះ និងស្នាមប្រេះ អាចមកពីទឹកនៅក្នុងសួត គ្រូពេទ្យប្រើស្តេតូស្កុប ដើម្បីស្ដាប់ពេលដកដង្ហើម។
– មានថ្លើមរីក ឈឺផ្នែកខាងលើពោះ មិនសូវឃ្លាន ហើមពោះ អាចដោយសារឈាមហូរត្រលប់ចូលរាងកាយ។
– ហើមជើង ជង្គង់ ប្រអប់ជើង ខាងក្រោមខ្នងពេលគេង។ ករណីដក់ទឹកកើនឡើងនៅពេលថ្ងៃ និងបាត់ទៅវិញនៅពេលយប់ ដោយសារស្ថានភាពជំងឺខូចបេះដូងកាន់តែធ្ងន់ធ្ងរ ទឹកមិនអាចទៅណាបាន។
សូមទៅពិភាក្សាជាមួយគ្រូពេទ្យបើសិនជាមានសំណួរពាក់ព័ន្ធលទ្ធផលតេស្ត។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕