ក្រុមអ្នកស្រាវជ្រាវថា ផឹកស្រាតិចតួចទៅមធ្យមផ្តល់ផលល្អដល់សុខភាពបេះដូង
ការសិក្សាថ្មីមួយដែលធ្វើឡើងនៅមន្ទីរពេទ្យ Massachusetts បានរកឃើញថា ការផឹកគ្រឿងស្រវឹងក្នុងកម្រិតតិចតួច ទៅមធ្យម អាចជួយកាត់បន្ថយហានិភ័យនៃការកើត ជំងឺបេះដូង ដោយសារតែការថយចុះរយៈពេលវែងនៃសញ្ញាស្ត្រេសទៅក្នុងខួរក្បាល។ ឥទ្ធិពលលើប្រព័ន្ធស្រ្តេសនៃខួរក្បាលនេះ ទំនងជាអាចជួយកាត់បន្ថយជំងឺបេះដូងទៅលើអ្នកដែលផឹកគ្រឿងស្រវឹងក្នុងកម្រិតតិចតួច ទៅមធ្យម។ នេះបើយោងទៅតាមលទ្ធផលនៃការសិក្សាខាងលើ។ លោកវេជ្ជបណ្ឌិត Ahmed Tawakol ជាអ្នកជំនាញផ្នែកជំងឺបេះដូង និងសហនាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវរូបភាពជំងឺសរសៃឈាមបេះដូងនៅមន្ទីរពេទ្យ Massachusetts បានមានប្រសាសន៍ថា៖ «យើងមិនបានចង់បង្ហាញថា ការប្រើប្រាស់គ្រឿងស្រវឹងអាចកាត់បន្ថយហានិភ័យនៃការគាំងបេះដូង ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាលឡើយ ប៉ុន្តែយើងចង់គ្រប់គ្នាដឹងថាការផឹកគ្រឿងស្រវឹងក្នុងកម្រិតតិចតួច ទៅមធ្យមអាចជួយកាត់បន្ថយជំងឺសរសៃឈាមបេះដូងបានយ៉ាងដូចម្តេចប៉ុណ្ណោះ។ ប្រសិនបើយើងអាចរកឃើញយន្តការនេះ គោលដៅយើងគឺស្វែងរកវិធីសាស្ត្រផ្សេងទៀត ដែលអាចចម្លង ឬជំរុញឲ្យមានឥទ្ធិពលការពារបេះដូងដោយពុំមានការផលប៉ះពាល់អវិជ្ជមាននៃជាតិអាកុល។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចំណែកឯការសិក្សាលើរោគរាតត្បាតកន្លងមកបានបង្ហាញថា ការញ៉ាំគ្រឿងស្រវឹងពីកម្រិតតិចតួច ទៅមធ្យម (១កែវក្នុងមួយថ្ងៃសម្រាប់ស្ត្រី និង១កែវទៅ២កែវក្នុងមួយថ្ងៃសម្រាប់បុរស) មានជាប់ពាក់ព័ន្ធទៅនឹងការថយចុះហានិភ័យនៃជំងឺសរសៃឈាមបេះដូង ប៉ុន្តែយើងនៅមិនទាន់ដឹងថាជាតិអាកុលផ្តល់អត្ថប្រយោជន៍ក្នុងការកាត់បន្ថយជំងឺសរសៃឈាមបេះដូង ឬទម្លាប់ប្រចាំថ្ងៃរបស់អ្នកផឹកគ្រឿងស្រវឹង ឬកត្តាផ្សេងទៀតឡើយ ដែលអាចការពារបេះដូងរបស់យើងបាន។ [embed-health-tool-heart-rate] ជាលទ្ធផល ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការញ៉ាំគ្រឿងស្រវឹងកម្រិតតិចតួច ទៅមធ្យមអាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ក្រោយរាប់បញ្ចូលកត្តាផ្សេងទៀត។ ក្រោយមក អ្នកចូលរួមចំនួន៧៥៤នាក់ បានថតស្កេនខួរក្បាល (PET/CT brain imaging) សម្រាប់តាមដានរកជំងឺមហារីក និងរកឃើញថា មានការថយចុះសញ្ញាស្រ្តេសទៅកាន់តំបន់ខួរក្បាល Amygdala។ ការប្រែប្រួលផ្នែកខួរក្បាលចំពោះអ្នកផឹកគ្រឿងស្រវឹងកម្រិតតិចតួច […]