ជំងឺស្ទះសរសៃឈាមបេះដូង ឬគាំងបេះដូងបានឆក់យកជីវិតប្រជាជនកម្ពុជា ១០៩ នាក់ក្នុងចំណោមមនុស្ស ១០០.០០០ នាក់ដែលធ្វើឱ្យប្រទេសយើងជាប់លេខរៀងទី ៩១ នៅលើពិភពលោកក្នុងបណ្តាលប្រទេសដែលមានអត្រាអ្នកស្លាប់ខ្ពស់ដោយសារជំំងឺគាំងបេះដូង នេះបើយោងតាមតួលេខរបស់អង្គការ សុខភាពពិភពលោក (WHO) កាលពីឆ្នាំ ២០២០ ។
ជំងឺស្ទះសរសៃឈាមបេះដូង អាចផ្តាច់យកជីវិតមនុស្សគ្រប់វិនាទី ទាមទារឲ្យព្យាបាលជាបន្ទាន់។ តើជំងឺស្ទះសរសៃឈាមបេះដូងមានរោគសញ្ញាអ្វីខ្លះ? ហើយយើងត្រូវបង្ការដោយវិធីណាខ្លះ?
១- អ្វីទៅជាជំងឺស្ទះសរសៃឈាមបេះដូង
ជំងឺស្ទះសរសៃឈាមបេះដូង ដែលយើងចំណាំហៅថា ជំងឺគាំងបេះដូង ជាជំងឺធ្ងន់ធ្ងរ កើតឡើងដោយសារសរសៃឈាមមួយ ឬច្រើន ដែលមានតួនាទីទៅចិញ្ចឹមបេះដូង ត្រូវស្ទះខ្លាញ់ និងកំណកដុំឈាម។ នេះបើតាមការលើកឡើងរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានដេប៉ាតឺម៉ង់ជំងឺបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត។
២- រោគសញ្ញាជំងឺស្ទះសរសៃឈាមបេះដូង
– តឹង ចុក ណែន ឈឺចាប់ក្នុងទ្រូង ឬដៃ ហើយរាលដាលទៅក ថ្គាម និងខ្នង
– ចង្អោរ ក្រហាយទ្រូង ឬឈឺពោះ
– ហត់
– បែកញើសខ្លាំង ដោយមិនដឹងមូលហេតុ
– ហត់
– អស់កម្លាំង
– ធេងធោង ឬវិលមុខ។
[embed-health-tool-heart-rate]
៣- មូលហេតុនាំឲ្យកើតជំងឺស្ទះសរសៃឈាមបេះដូង
ចំពោះសន្ទុះនៃការកើនឡើងជំងឺស្ទះសរសៃឈាមបេះដូងនេះ ប្រធានដេប៉ាតឺម៉ង់ជំងឺបេះដូង នៃមន្ទីរពេទ្យ កាល់ម៉ែត លោកវេជ្ជបណ្ឌិត សុខ ជួរ បញ្ជាក់ថា បណ្តាលមកពីការផ្លាស់ប្តូរទម្លាប់រស់នៅរបស់ប្រជាពលរដ្ឋ ដែលពីមុនធ្លាប់ធ្វើពលកម្ម ធ្លាប់តែញ៉ាំបន្លែផ្លែឈើ អាហារខ្មែរល្អៗ ឥឡូវមកស្រណុក ញ៉ាំតែ Fast food នាំឲ្យឡើងទម្ងន់ ឡើងជាតិខ្លាញ់ កើតជំងឺបេះដូង។
– អាយុច្រើន
– ជក់បារី
– មានជំងឺលើសឈាម
– មានជំងឺទឹកនោមផ្អែម
– ធាត់ពេក
– មានលើសជាតិខ្លាញ់ច្រើន
– មិនហាត់ប្រាណ
– ស្ត្រេស
– គ្រួសារមានប្រវត្តិមានជំងឺបេះដូង ឬស្ទះសរសៃឈាមបេះដូង។
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់ពិនិត្យសញ្ញាព្រមានសរសៃឈាមខួរក្បាល ចុចទីនេះ!
៤- វិធីបង្ការជំងឺស្ទះសរសៃឈាមបេះដូង
– កុំជក់បារី
– ហាត់ប្រាណ
– រក្សាទម្ងន់ឲ្យបានល្អ
– គ្រប់គ្រងជាតិស្ករ
– គ្រប់គ្រងអារម្មណ៍ធុញថប់
– កម្រិតការផឹកគ្រឿងស្រវឹង
– ពិនិត្យសុខភាពឲ្យបានទៀងទាត់
– ញ៉ាំអាហារល្អៗ
– ត្រួតពិនិត្យសម្ពាធឈាម និងកូលេស្តេរូល (កម្រិតជាតិខ្លាញ់ក្នុងចរន្តឈាម)។
ដើម្បីចៀសវាងជំងឺគាំងបេះដូង យើងគួរបញ្ចេញសកម្មភាពរាងកាយ និងប្រកាន់យកទម្លាប់រស់នៅដែលល្អចំពោះសុខភាព។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- តាមដានសុខភាពបេះដូង ដោយសង្កេតមើលចំណុចទាំងនេះ
- គ្រឿងស្រវឹងមិនត្រឹមតែប៉ះពាល់ថ្លើម តែក៏គ្រោះថ្នាក់ដល់បេះដូង
- ស្រ្តេសនឹងការងារធ្វើឲ្យស្រីៗប្រឈមជំងឺបេះដូងខ្ពស់ កុំប្រហែស
- សញ្ញាព្រមានទាំង៧ បញ្ជាក់ថាបេះដូងដំណើរការមិនប្រក្រតី
- សញ្ញាព្រមានទាំង៨ មុនមានបញ្ហាគាំងបេះដូង
ចំណុចសំខាន់
- ជំងឺស្ទះសរសៃឈាមបេះដូង ឬជំងឺគាំងបេះដូងកើតឡើងដោយសារសរសៃឈាមចិញ្ចឹមបេះដូងមួយ ឬច្រើនស្ទះដោយខ្លាញ់ និងកំណកដុំឈាម។
- សន្ទុះនៃការកើនឡើងជំងឺស្ទះសរសៃឈាមបេះដូងបណ្តាលមកពីការផ្លាស់ប្តូរទម្លាប់រស់នៅរបស់យើងដែលពីមុនធ្លាប់ធ្វើបញ្ចេញសកម្មភាពរាងកាយ ញ៉ាំបន្លែផ្លែឈើ អាហារខ្មែរល្អៗ ឥឡូវមកស្រណុក ញ៉ាំតែ Fast food នាំឲ្យឡើងទម្ងន់ ឡើងជាតិខ្លាញ់ និងកើតជំងឺបេះដូង។