home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

វិធីជួយសង្គ្រោះខ្លួនឯង ពេលគាំងបេះដូង

វិធីជួយសង្គ្រោះខ្លួនឯង ពេលគាំងបេះដូង

កន្លង​មក​យើង​ធ្លាប់​បាន​ឮ​ថា អ្នក​មានបញ្ហា​គាំង​បេះដូងជួប​គ្រោះថ្នាក់ដល់​ជីវិត​ច្រើន​ណាស់​ ហើយ​ភាគច្រើន​អ្នក​ទាំង​នោះ​គឺ​នៅ​ម្នាក់ឯង​។ ដូចនេះ​ដើម្បី​ជា​ចំណេះដឹង Helloគ្រូពេទ្យ សូមលើក​យកវិធីជួយសង្គ្រោះខ្លួនឯង ពេលគាំងបេះដូង។

លោក​វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​ទូទៅ​ លី ឬទ្ធី​គុណ បាន​ឲ្យ​ដឹង​ថា ជំងឺ​គាំង​បេះដូង គឺ​បណ្ដាល​មកពី​ស្ទះ​សរសៃឈាម​ផ្គត់ផ្គង់​អុកស៊ីសែន និង​អាហារូបត្ថម្ភ​ទៅ​បេះដូង (សរសៃ​ឈាម​បេះដូង)។ មូលហេតុ​ទូទៅ​មួយ​ទៀត នៃ​ការ​ស្ទះ គឺការ​កកើតកំណក​ខ្លាញ់​នៅ​លើ​ជញ្ជាំង​សរសៃ​ឈាម​ដែល​ហៅ​ថា​បន្ទះ ឬ​ជំងឺ​បេះដូង​ ដែល​នេះ​បណ្ដាល​មកពី​កូឡេស្តរ៉ុល​ក្នុង​ឈាមកើនឡើង​ខ្ពស់ ​មកពី​ការជក់​បារី ជំងឺទឹកនោម​ផ្អែម ធាត់​លើស​​ជាតិ​ខ្លាញ់​ច្រើន (បរិភោគ​ខ្លាញ់​សត្វ​ច្រើន​ជាងខ្លាញ់​មក​ពី​បន្លែ ឬគ្រាប់ធញ្ញជាតិ) មិន​ហាត់​ប្រាណ ឬ​ប្រវត្តិ​គ្រួសារ​មាន​បញ្ហា​ស្ទះ​សរសៃ​ឈាម​បេះដូង។

អត្ថបទពាក់ព័ន្ធ៖ មិនត្រូវប្រហែស ជំងឺបេះដូងប្រភេទនេះសម្លាប់មនុស្សច្រើនជាងគេ

គាំងបេះដូងHello_គ្រូពេទ្យ

ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​បាន​បន្ត​ទៀត​ថា ជំងឺ​គាំង​បេះដូង​កើត​ឡើង​ដោយ​មិន​បាន​ដឹង​មុន​ទេ ដូចនេះ​បើ​ពេលយើង​នៅ​ម្នាក់​ឯង​មាន​ឈឺចាប់​តឹង​ណែន​ក្នុងទ្រូងខ្លាំង ហើយ​បេះដូង​លោត​ខ្លាំង​ដោយ​គ្មាន​នរណា​ម្នាក់​នៅ​ក្បែរ យើងអាច​ជួយ​សង្គ្រោះខ្លួនឯងតាមវិធី​ខាងក្រោម៖

– តាំង​ស្មារតី​ឲ្យ​នឹងន
– កុំស្លន់ស្លោ ស្រវាយកថ្នាំផ្តេសផ្តាសមកលេប
– បញ្ឈប់​រាល់​ការងារ ឬ​សកម្មភាព​កំពុង​ធ្វើ
– សម្រាក ឬដេក
– ក្អក​យ៉ាង​លឿន និង​ខ្លាំង​​បំផុត ហើយ​ក្អក​រៀងរាល់ ២ វិនាទី
– ដក​ដង្ហើម​ឲ្យ​ជ្រៅ ស្រូប​យក​អុកស៊ីសែន​ចូល​ទៅ​ក្នុង​សួត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ទ្រី រ៉ាវី
កែ 10/09/2019
x