ធ្វើតេស្តឈាម ជាមធ្យោបាយតែមួយ ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺវិបត្តិជាតិខ្លាញ់ អាចជួយពិនិត្យមើលកម្រិតកូលេស្តេរ៉ូលជាក់លាក់ដូចជា៖
– ខ្លាញ់កូលេស្តេរ៉ូលសរុប
– ខ្លាញ់កូលេស្តេរ៉ូល LDL
– ខ្លាញ់កូលេស្តេរ៉ូល HDL
– ខ្លាញ់ Triglycerides
ដើម្បីការវាស់វែងជាក់លាក់ មិនត្រូវញ៉ាំ ឬផឹកអ្វីក្រៅពីទឹកចន្លោះពី ៩-១២ ម៉ោងមុនពេលធ្វើតេស្ត។
៨- ព្យាបាលដោយវិធីណា?
ផ្លាស់ប្តូរទម្លាប់រស់នៅ ងាកមករកការហាត់ប្រាណ និងញ៉ាំអាហារសុខភាព ជាជំហានដំបូងបង្ការជំងឺវិបត្តិជាតិខ្លាញ់។ ប៉ុន្តែបើគ្មានប្រសិទ្ធភាព គ្រូពេទ្យនឹងណែនាំថ្នាំដើម្បីព្យាបាល។ ជម្រើសថ្នាំព្យាបាល អាស្រ័យលើកត្តាផ្សេងៗដូចជា កត្តាប្រឈមចំពោះយើងម្នាក់ៗ កត្តាវ័យ ជំងឺប្រចាំកាយ និងផលប៉ះពាល់ផ្សេងៗ ហើយថ្នាំទាំងនោះមានដូចជា៖
– ថ្នាំ Statins៖ Statins ទៅបង្អាក់សារធាតុថ្លើមត្រូវការជាចាំបាច់ ដើម្បីបង្កើតជាខ្លាញ់កូលេស្តេរ៉ូល ហេតុនេះធ្វើឲ្យថ្លើមទាញខ្លាញ់ពីក្នុងឈាម ធ្វើឲ្យរាងកាយស្រូបកូលេស្តេរ៉ូលកកនៅក្នុងសរសៃអាក់ទែ មិនឲ្យកើតជំងឺសរសៃឈាមបេះដូង។ ជម្រើសពពួកថ្នាំនេះ មានដូចជា Atorvastatin (Lipitor) ថ្នាំ Fluvastatin (Lescol) Lovastatin (Altoprev) Pitavastatin (Livalo) Pravastatin (Pravachol) Rosuvastatin (Crestor) និងថ្នាំ Simvastatin (Zocor)។
– ថ្នាំ Bile-acid-binding resins៖ ដោយសារថ្លើមត្រូវការកូលេស្តេរ៉ូល ផលិតទឹកប្រម៉ាត់ (អាស៊ីដ Bile) ដើម្បីបំបែកចំណីអាហារ ដូចនេះពពួកថ្នាំ ដូចជា Cholestyramine (Prevalite) Colesevelam (Welchol) និង Colestipol (Colestid) គឺប្រឆាំងអាស៊ីដប្រភេទនេះ ធ្វើឲ្យថ្លើមទាញយកកូលេស្តេរ៉ូល កាន់តែច្រើន នាំឲ្យកាលេស្តេរ៉ូលក្នុងឈាមចុះទាប។
– ថ្នាំ Cholesterol absorption inhibitors៖ ពោះវៀនតូច មាននាទីស្រូបកូលេស្តរ៉ូលពីអាហារ និងបញ្ចេញទៅក្នុងឈាម។ ថ្នាំ Ezetimibe (Zetia) ជួយកាត់បន្ថយកូលេស្តេរ៉ូលពីក្នុងឈាមបាន ដោយស្រូបខ្លាញ់ពីអាហារបាន ហើយថ្នាំនេះ អាចប្រើរួមជាមួយថ្នាំ Statin។
– ថ្នាំចាក់៖ ក្រុមថ្នាំថ្មីៗអាចជួយថ្លើមស្រូបជាតិខ្លាញ់កូលេស្តេរ៉ូល LDL កាន់តែច្រើន អាចបន្ថយបរិមាណខ្លាញ់អាក្រក់នៅក្នុងឈាម។ ថ្នាំទាំងនោះ មានដូចជា Alirocumab (Praluent) និង Evolocumab (Repatha) អាចប្រើលើអ្នកជំងឺមានបញ្ហាហ្សែននេទិក មានកម្រិត LDL ខ្ពស់ខ្លាំង ឬអ្នកជំងឺមានប្រវត្តិកើតជំងឺសរសៃបេះដូង ស៊ាំនឹងថ្នាំ Statins ឬថ្នាំប្រឆាំងជាតិខ្លាញ់ផ្សេងទៀត។
ចង់គណនា BMR ចុចទីនេះ!
ចង់គណនា BMI ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ផ្លាស់ប្ដូរទម្លាប់រស់នៅ និងវិធីព្យាបាលតាមផ្ទះអាចជួយបានដែរទេ?
ដើម្បីថែទាំខ្លួនប្រាណឲ្យបានល្អយើងគួរផ្លាស់ប្តូរទម្លាប់រស់នៅមួយចំនួនអាចជួយគ្រប់គ្រងស្ថានភាពជំងឺបាន ជាក់ស្តែងផលិតធម្មជាតិមួយចំនួន មានប្រយោជន៍អាចកាត់បន្ថយកម្រិតកូលេស្តេរ៉ូលបានយ៉ាងច្រើន និងតែងទទួលការណែនាំឲ្យប្រើពីគ្រូពេទ្យដូចជា៖
– គ្រាប់ធញ្ញជាតិ
– Beta-sitosterol មាននៅក្នុងអាហារបំប៉នលេប និងប័ររុក្ខជាតិដូចជាផលិតផល Promise Activ។
– Blond psyllium មាននៅក្នុងផ្លែឈើក្រៀម និងផលិតផលដូចជា Metamucil។
– Oat bran មាននៅក្នុងគ្រាប់ស្រូវសាលី។
– Sitostanol មាននៅក្នុងអាហារបំប៉ន និងប័ររុក្ខជាតិមួយចំនួន ដូចជា Benecol។
បើញ៉ាំអាហារបំប៉ន ត្រូវដឹងពីសារសំខាន់នៃការរស់នៅដោយប្រកបដោយសុខភាព។ បើគ្រូពេទ្យឲ្យប្រើថ្នាំសម្រាប់បន្ថយកម្រិតកូលេស្តរ៉ូល ត្រូវផឹកតាមវេជ្ជបញ្ជា។ គប្បីប្រាប់គ្រូពេទ្យពីអាហារបំប៉នយើងកំពុងប្រើ។
បើមានសំណួរ គប្បីពិគ្រោះជាមួយគ្រូពេទ្យពីដំណោះស្រាយល្អបំផុត។