brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ដឹងអត់! ទប់នោមយូរពេក អាចបង្កជាផលវិបាកធ្ងន់ធ្ងរទាំងនេះ

មិនថាស្ថិតក្នុងពេលវេលារវល់យ៉ាងណានោះទេ បើឈឺនោមហើយ ត្រូវតែទៅនោមបានឲ្យរហ័ស មិនត្រូវទ្រាំទុក​យូរនោះទេ ព្រោះវាអាចប៉ះពាល់ច្រើនទៅដល់សុខភាពផ្នែកតម្រងនោម។ មានករណីមួយចំនួនដែលបង្កឡើងដោយការពន្យារពេលទៅនោមនេះឯង ហើយកើតឡើងជាញឹកញាប់ទៀតផង។​

ដឹងអត់! ទប់នោមយូរពេក អាចបង្កជាផលវិបាកធ្ងន់ធ្ងរទាំងនេះ

១. ជំងឺរលាកផ្លូវទឹកនោម

ជំងឺនេះមិនប្រកាន់ភេទនោះទេ ព្រោះការណ៍ដែលបង្កើតទម្លាប់ទៅនោមយឺត ឬទ្រាំមិនទៅនោមនោះ អាចនាំឲ្យកើតជំងឺរលាកផ្លូវទឹកនោមបាន ព្រោះថា នៅពេលដែលយើង រក្សាទឹកនោមយូរពេក ពពួកបាក់តេរីដែលមានស្រាប់នៅក្នុងទឹកនោម អាចនឹងកើនឡើងនៅក្នុងប្លោកនោមកាន់តែច្រើនទ្វេរដង ដែលបង្កើនហានិភ័យនៃការវិវត្តទៅជាការឆ្លងមេរោគលើផ្លូវទឹកនោមបាន។

ក្នុងករណីដែលឈានដល់ការរលាកផ្លូវទឹកនោមនឹងមានរោគសញ្ញាដូចជា៖

  • ទឹកនោមក្ដៅ ហើយនោមក្រហាយ
  • ឈឺចាប់នៅក្នុងឆ្អឹងអាងត្រគាក ឬ ពោះខាងក្រោម
  • ការនោមញឹក ហើយតិចៗ
  • ទឹកនោមឆ្អេះខ្លាំង ឬមានក្លិនមិនល្អ
  • ទឹកនោមមានពណ៌ស្រអាប់
  • ទឹកនោមមានលាយឈាម

អត្ថបទគួរអាន៖

២. ឈឺចាប់ប្លោកនោម

ការមិនទៅនោមឲ្យបានទៀងទាត់ ​ក៏​អាច​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ក្នុង​ប្លោក​នោម ឬ​តម្រងនោមបាន។ មូលហេតុគឺ ​ដោយ​សារ​តែ​ប្លោក​នោម និង​សាច់ដុំ​​ត្រូវប្រឹងខ្ទប់ទឹកនោម​យូរ​ពេក។ ការណ៍នេះបើទោះ​បី​ជាយើង​នោម​​រួច​ក៏​ដោយ​ក្ដី ក៏យើងនៅមានអាការៈអាច​ពិបាកទ្រាំ​ក្នុង​ការ សម្រាកសាច់ដុំទាំងនោះដែរ បន្ទាប់មកវាក៏អាចចាប់ផ្តើមស្ពឹក និងបណ្តាលឲ្យមានការឈឺចាប់តែម្ដង​។ ការឈឺចាប់នេះថ្វីដ្បិតតែមានរយៈពេលខ្លីមែន ប៉ុន្ដែវាក៏ជាបញ្ហារំខាន់ដល់អារម្មណ៍យើងបានដែរ។

៣.​ការដាច់រលាត់ប្លោកនោម

គួរដឹងថា ប្លោកនោមគឺជាសរីរាង្គមួយគ្រប់គ្រងដោយស្រទាប់សាច់ដុំធ្វើការកន្ដ្រាក់ និងពង្រីក​មាឌទៅតាមបរិមាណទឹកនោមដែលបញ្ជូនពីតម្រងនោម។ កាលដែលបរិមាណទឹកនោមគ្រប់ចំនួន នោះប្លោកនោមនឹងធ្វើការរំញោចទៅកាន់ខួរក្បា​លដែលជាមូលហេតុធ្វើឲ្យយើងមានអារម្មណ៍ឈឺនោម។ ប៉ុន្ដែប្រសិនបើខណៈពេលនោះ យើងពន្យារពេល ប្លោកនោមនឹងមានការរីកមាឌកាន់តែរីកធំ ការកន្ដ្រាក់ក៏កាន់តែខ្លាំង បរិមាណទឹកនោម​លើសកម្រិត ជាមូលហេតុធ្វើឲ្យមានការដាច់រលាត់ផ្នែកខ្លះនៃប្លោកនោម។ ជាមធ្យមប្លោកនោមរបស់យើង អាចមានសមត្ថភាពស្ដុកទឹកនោមបាន ប្រមាណជាងកន្លះលីតតែប៉ុណ្ណោះ នោះអាស្រ័យទៅលើវ័យ ចំពោះក្មេងអាយុ ១០ឆ្នាំអាចស្ដុកបានប្រមាណជា ៣៦០​មីលីលីត្រ។

៤.ក្រួសក្នុងប្លោកនោម

ប្រព័ន្ធតម្រងនោមរបស់យើងអាចកកើតមានក្រួសបាន គឺនៅពេលដែលទឹកនោមបានប្រមូលផ្តុំ ហើយជាប់ក្នុងប្លោក​នោម​រយៈ​ពេលយូរពេក។ នៅពេលនោះ សារធាតុរ៉ែ អំបិល និងប្រូតេអ៊ីនមួយចំនួន ក៏ចាប់ផ្ដើមកើនឡើងកំហាប់ខ្ពស់ នៅក្នុងប្លោកនោម ហើយពួកវាចាប់ផ្តើមវិវត្ដក្លាយជាដុំគ្រីស្តាល់ និង​បង្កើតជាកំណករឹង ឬជាក្រួសតែម្ដង។ ដូច្នេះការរក្សាជាតិទឹក និង ការធ្វើឲ្យប្លោកនោមរបស់យើងអាចបញ្ចេញចោលបានល្អជាប្រចាំក៏ជាចំណែកមួយជួយការពារប្លោកនោម និងក្រួសក្នុងតម្រងនោមបាន។

កម្មវិធី​ពិនិត្យ​ជំងឺស្ទះដង្ហើមរ៉ាំរ៉ៃ​អនឡាញ

កម្មវិធីពិនិត្យជំងឺហឺតអនឡាញ

គណនា BMI

គណនា BMR

នោម

ជារួមក្នុងករណីភាគច្រើនដែលមិនបានទៅនោមឲ្យទៀតទាត់ តែងតែជាបញ្ហាកើតមានជាខ្លាំងទៅផ្នែកប្លោក​នោម​។ មានករណីខ្លះក៏ឈានទៅដល់ការហៀរទឹកនោមដោយមិនដឹងខ្លួនទៀតផង។ ទន្ទឹមគ្នានោះ ក៏ធ្លាប់មាន ការចោទសួរថា បើទប់នោម​យូរអាចបង្កឲ្យផ្ទុះប្លោកនោមដែរទេ?

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ អឿ អ៊ុយ · កែ 27/06/2024