រលាកថ្លើមប្រភេទB
រលាកថ្លើមប្រភេទB ជាប្រភេទនៃការបង្ករោគក្នុងថ្លើម។ រោគសញ្ញានៃជំងឺនេះ រួមមានជំងឺខាន់លឿង ក្ដៅខ្លួន អស់កម្លាំង ឈឺក្រពះ ឈឺសន្លាក់ និងលាមកមានពណ៌ស។ ជាទូទៅ ជំងឺរលាកថ្លើមប្រភេទB ត្រូវការរយៈពេល៦ខែ ដើម្បីចេញរោគសញ្ញា ហើយអ្នកជំងឺជាងមួយភាគបីពុំដឹងថាខ្លួនកើតជំងឺនេះឡើយ។ ជាទូទៅ ជំងឺប្រភេទនេះអាចឆ្លងតាមរយៈការរួមភេទ ការប្រើសឺរ៉ាំង ឬម្ជុលរួមគ្នា ឬពីម្ដាយទៅកូន។
គណនា BMI
គណនា BMR
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
រលាកថ្លើមប្រភេទC
ចំណែកជំងឺរលាកថ្លើមប្រភេទC អាចបណ្ដាលឲ្យខូចថ្លើមធ្ងន់ធ្ងរ ដោយចេញរោគសញ្ញានៅចន្លោះរយៈពេល២សប្ដាហ៍ ទៅ៦សប្ដាហ៍ក្រោយឆ្លងមេរោគ។ រោគសញ្ញាទាំងនេះ រួមមានគ្រុនក្ដៅ កើតជំងឺខាន់លឿង អស់កម្លាំង បាត់បង់ចំណង់អាហារ ចង្អោរ ឈឺក្រពះ ក្អួត ឈឺសន្លាក់ លាមកពណ៌ស និងទឹកនោមមានពណ៌ស្រអាប់។ ជំងឺរលាកថ្លើមប្រភេទនេះឆ្លងតាមការរួមភេទ មានដៃគូច្រើន ប្រើប្រាស់ម្ជុល គ្រឿងញៀន ឬសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនរួមគ្នា ការសាក់ ឬចោះក្រវិល ឬចោះផ្នែកផ្សេងៗនៃរាងកាយដែលគ្មានអនាម័យ និងការឆ្លងពីម្ដាយទៅទារក។