home

រលាកក្រពះ

រលាក​ក្រពះ​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​ជា​ជំងឺ​​រលាក​ក្រពះ​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

រលាកក្រពះ

ចេះ​តែ​ចុង​ឆ្អល់​ចុង​ដង្ហើម ចង្អោរ ឬ​ក្អួត​ អាច​ជា​រោគ​សញ្ញា​ជំងឺ​រលាក​ក្រពះ​។ ជំងឺ​រលាក​ក្រពះ គឺ​ជា​ការ​រលាក​នៅ​ជញ្ជាំង​ក្រពះ​ ដែល​ការ​រលាក​នេះ​ច្រើន​កើត​ពី​ការ​ឆ្លង​បាក់​តេរី​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ដំបៅ​ក្រពះ។ ការ​ប្រើ​ប្រាស់​ថ្នាំ​បំបាត់​​ការ​ឈឺ​ចាប់​ជា​ប្រចាំ ឬ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ហួស​ប្រមាណ​អាច​ជា​មូល​ហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​រលាក​ក្រពះ​ដែរ​។ ជំងឺ​រលាក​ក្រពះ​អាច​មាន​ជា​ប្រភេទ​ជំងឺ​រលាក​ក្រពះ​ស្រួចស្រាល់ និង​ជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ។ ក្នុង​ករណី​ខ្លះ​ជំងឺ​រលាក​ក្រពះ​អាច​នាំ​ឲ្យ​កើត​ទៅជា​ជំងឺ​ដំបៅ​ក្រពះ ហើយ​ក៏​អាច​បង្ក​ជា​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រពះ​ដែរ​។ សម្រាប់​មនុស្ស​ភាគ​ច្រើន យ៉ាងណា បញ្ហា​ជំងឺ​រលាក​ក្រពះ​នេះ​មិន​ធ្ងន់​ធ្ងរ​ទេ និង​អាច​ជាសះស្បើយ​លឿន​ពេល​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​។ ១. រោគសញ្ញា​ជំងឺ​រលាក​ក្រពះ​ អ្នក​ជំងឺ ភាគ​ច្រើន​មិន​មាន​រោគ​សញ្ញា​នោះ​ទេ ប៉ុន្តែ​រោគ​សញ្ញា​ឧស្សាហ៍​ជួប​បំផុត​រួម​មាន៖ មិន​ឃ្លាន​អាហារ ក្អួត​ចង្អោរ ចុក​ពោះ​ផ្នែក​ខាង​លើ (ចុង​ដង្ហើម​ជាដើម) ណែន​ពោះ​ក្រោយ​ពេល​ញ៉ាំ។ បើ​សិន​ជា​មាន​ហូរ​ឈាម​ក្នុង​ស្រទាប់​កម្រាល​ក្រពះ យើង​អាច​នឹង​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម៖ លាមក​ខ្មៅ ក្អួត​ឈាម ឬ​ក្អួត​ពណ៌​កាហ្វេ ជំងឺ​នេះ អាច​មាន​រោគ​សញ្ញា​ផ្សេងៗ​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ បើ​​មាន​ការ​ក្តី​បារម្ភ​ពី​រោគ​សញ្ញា​ណា​មួយ​នោះ ​សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។ ​​ ២. កត្តា​ប្រឈម កត្តា​ប្រឈម​មួយ​ចំនួន​​អាច​បង្កើន​ហានិភ័យ​កើត​ជំងឺ​រលាក​ក្រពះ​៖ ឆ្លង​បាក់តេរី​៖ ទោះ​បី​ជា​ការ​ឆ្លង​បាក់តេរី​ Helicobacter pylori មាន​កើត​ច្រើន​លើ​មនុស្ស​លើ​ពិភព​លោក ប៉ុន្តែ​មាន​មនុស្ស​តែ​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​វិវត្ត​ទៅ​ជា​ជំងឺ​រលាក​ក្រពះ​។ គ្រូពេទ្យ​ជា​ច្រើន​ជឿ​ថា​ការ​ងាយ​ឆ្លង​បាក់តេរី​គឺ​កើត​ចេញ​ពី បែប​បទ​នៃ​ការ​រស់​នៅ ដូច​ជា​ការ​ជក់បារី និង​របប​អាហារ​។ ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ជា​ប្រចាំ​៖ ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ជា​ប្រចាំ​ ក៏​អាច​បង្ក​ឲ្យ​មាន​ជំងឺ​រលាក​ក្រពះ​ស្រួច​ស្រាល់​ដែរ។ ប្រើ​ថ្នាំ​ប្រភេទ​នេះ​ច្រើន អាច​រារាំង​ដល់​សារធាតុ​សំខាន់​ៗ​មិន​អាច​ជួយការ​ពារ​ជញ្ជាំង​ក្រពះបាន​។ វ័យ​ចំណាស់​៖ មនុស្ស​វ័យ​កាន់​តែ​ច្រើន​ហានិភ័យ​កើត​ជំងឺ​រលាក​ក្រពះ​ក៏​មាន​ខ្ពស់​ដែរ ពី​ព្រោះ​ជញ្ជាំង​ក្រ​ពះ​ចាប់​ផ្ដើម​ស្ដើង​ទៅ​តាម​អាយុ ហើយ​ក៏​ព្រោះ​តែ​មនុស្ស​វ័យ​ចំណាស់ ហាក់​មាន​បញ្ហា​ឆ្លង​ បាក់តេរី​Helicobacter pylori ឬ​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំខ្ពស់​ជា​មនុស្ស​វ័យ​ក្មេង​។ ផឹក​គ្រឿង​ស្រវឹង​ច្រើន​៖ គ្រឿង​ស្រវឹង​អាច​រំខាន និង​ធ្វើ​ឲ្យ​សឹក​ជញ្ជាំង​ក្រពះ ដែល​អាច​ធ្វើ​ឲ្យ​ក្រពះ​បញ្ចេញ​អាស៊ីដ​ក្រពះ […]

ស្វែងរក​បន្ថែម​ទៀត រលាកក្រពះ អត្ថបទ

រលាកក្រពះ

មាន​គ្នា​យើង​មួយ​ចំនួន​ឆ្ងល់​ថា នៅ​សុខៗ​ក្នុង​ពោះ​មាន​អារម្មណ៍​ថា​ក្រហាយៗ តែ​មិន​ដឹង​ថា​វា​កើត​ឡើង​បាន​ដោយ​សារ​អី ព្រោះ​អត់​ដែល​ធ្លាប់​មាន​បញ្ហា​ឈឺ​ក្រពះ​ឈឺ​អី​ដូច​គេ​ទេ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ការ​ដែល​នៅ​សុខៗ​បណ្តាល​ឲ្យ​ក្រហាយ​នៅ​ក្នុង​ក្រពះ មិន​អាច​កើត​ឡើង​បាន​ទេ បើយើង​គ្មាន​បញ្ហា​ក្រពះ​ដូច​ជា៖ - រលាកក្រពះ - ដំបៅក្រពះ - ច្រាលទឹកអាសុីដក្រពះ -  រលាកភ្នាសក្រពះ - មានមេរោគនៅក្នុងក្រពះ។ល។ ស្រប​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិតបាន​បន្ត​ឲ្យ​ដឹង​ថា ពេល​ខ្លះ វា​ក៏​អាច​បណ្តាល​មក​ពី​យើង​ញ៉ាំ​អាហារហឹរ ជូរ ទើប​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ក្រហល់​ក្រហាយ​នៅ​ក្នុង​ពោះ​ក៏​ថា​បាន។​ ទោះ​យ៉ាង​ណា​ក៏​ដោយ លោក​វេជ្ជបណ្ឌិតបាន​ណែនាំ​ថា ប្រសិន​បើ​មាន​បញ្ហា​នេះ​កើត​ឡើង​ដោយ​មិន​បាន​ញ៉ាំ​អាហារ​ហឹរ​ ជូរ​អស់​ហ្នឹងទេ​នោះ គួរ​ទៅ​ពិនិត្យ​ជាមួយ​នឹង​ពេទ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ ពី​ព្រោះ​ក្នុង​ករណី​ខ្លះ វា​អាច​ជា​ជំងឺ​ធ្ងន់​ធ្ងរ ដូច​ជា​មហារីក​រាលដាល​ជា​ដើម។

រលាកក្រពះ

មាន​ការ​លើក​ឡើង​តៗ​គ្នា​មក​ថា កាល​ណា​យើង​ញ៉ាំ​អាហារ​មិន​បាន​ទៀង​ទាត់​ពេល​ល្អ ជួល​កាល​រវល់​ខ្លាំង ម៉ោង១ ឬ២ បាន​បាយ​ថ្ងៃ​ត្រង់ បែប​នេះ​ទើប​ទៅ​ជា​ឈឺ​ក្រពះ។ តើ​ពិត​ជា​អ៊ីចឹង​មែន​ឬ? សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯកទេស​ជំងឺ​ថ្លើម ក្រពះ ពោះវៀន បាន​បក​ស្រាយ​ថា ការ​ញ៉ាំ​អាហារ​មិន​ទៀង​ពេល មិន​មែន​ជា​មូលហេតុ​នាំ​ឲ្យ​ឈឺ​ក្រពះ​នោះ​ទេ។ បដិសេធ​ការ​លើក​ឡើង​ខាង​លើ លោក​វេជ្ជបណ្ឌិត​ថា​មូលហេតុ​ចម្បងៗ​ដែល​នាំ​ឲ្យ​ឈឺ​ក្រពះ​រួម​មាន ការ​ប្រើ​ថ្នាំ​​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ ផឹក​គ្រឿង​ស្រវឹង​លើស​កម្រិត ជក់បារី និង​ស្ត្រេស​ខ្លាំង​ពេក។ "ការ​ដែល​យើងញ៉ាំ​អាហារ​មិន​ទៀង​ពេល មិន​ជា​កត្តា​ឲ្យ​ឈឺ​ក្រពះ​នោះ​ទេ ខ្ញុំ​ហ្នឹង​ជា​គ្រូពេទ្យ​ញ៉ាំ​មិន​ទៀង​ពេល​ជាង​គេ​ជាង​ឯង តែ​បើអត់​មាន​កត្តា​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជប​បញ្ជា ផឹកស្រា ជក់បារី ស្ត្រេស​អី​ហ្នឹង មាន​តែញ៉ាំ​​អាហារ​មិន​ទៀងពេល​មួយ​មុខ គឺ​មិន​អាច​ឈឺ​ក្រពះ​ទេ"។ លោក​សាស្ត្រាចារ្យ​រៀបរាប់។ តែ​ទោះ​ជា​បែប​នេះក្តី សាស្ត្រាចារ្យ​បង្រៀន​នៅ​សាកល​វិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះ​បញ្ជាក់ គ្រូពេទ្យ​មិន​លើក​ទឹក​ចិត្ត​ឲ្យ​ញ៉ាំ​អាហារ​មិន​ទៀង​ពេល​នោះ​ទេ ទោះ​វា​មិន​បង្ក​ឲ្យ​ឈឺ​ក្រពះ តែ​ដើម្បី​សុខភាព​ទូទៅ យើង​ម្នាក់ៗ​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​ទៀង​ពេល។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ផ្ទុយ​ទៅ​វិញ​បើ​យើង​មាន​បញ្ហា​ក្រពះ​ហើយ ញ៉ាំ​អាហារ​មិន​ទៀង​ពេល​ទៀត នោះ​ទើប​ជា​បញ្ហា​ធ្ងន់ធ្ងរ ជា​បច្ច័យ​ធ្វើ​ឲ្យ​ក្រពះ​កាន់​តែ​ធ្វើ​ទុក្ខ​ខ្លាំង ទៅ​ជា​រមួល​ពោះ ឆ្អល់​ពោះ។ អត្ថបទពាក់ព័ន្ធ៖ កត្តាធំៗ៤នេះហើយ បណ្តាលឲ្យមនុស្សសម័យឥឡូវងាយឈឺក្រពះ សញ្ញាសំខាន់ៗ បញ្ជាក់ថាយើងមានមេរោគក្នុងក្រពះ

រលាកក្រពះ

ធ្លាប់​ឆ្ងល់​ទេ​ថា បញ្ហា​ឈឺ​ក្រពះ កើត​មាន​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​នៅ​លើ​មនុស្ស​សម័យ​នេះ បណ្តាល​មក​ពី​កត្តា​អ្វី​ឲ្យ​ប្រាកដ? អាច​ដោយ​សារ​ការ​ញ៉ាំ​អាហារ​មិន​ទៀង​ពេល ឬ​យ៉ាង​ណា? ទាក់​ទង​នឹង​បញ្ហា​នេះ លោកសាស្ត្រាចារ្យមហាបរិញ្ញា អ៊ុង ចក្រាវុធ ឯក​ទេស​ជំងឺ ថ្លើម ក្រពះ ពោះ​វៀន បាន​ណែនាំ​ឲ្យ​ដឹង​ពី កត្តា​ធំៗ​ចំនួន៤​ដែល​បណ្តាល​ឲ្យ​ងាយ​ឈឺ​ក្រពះ មាន​ដូច​ជា៖ ១.​ប្រើប្រាស់​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ នៅ​​ពេល​ឈឺ​អ្វីមួយ មិនថា ផ្តាសាយ ឈឺ​ឆ្អឹង​ឆ្អែង​នោះ​ទេ យើង​តែង​ទៅ​ឱសថស្ថាន​ដើម្បី​ផ្សំថ្នាំ​លេប ដោយ​គ្មាន​វេជ្ជបញ្ជា។ លោក​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ថា ពេល​ដែល​ទៅ​ផ្សំ​ថ្នាំ ឱសថ​ការី​អាច​ផ្តល់​ថ្នាំ​​ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​បាន តែ​ផ្ទុយ​ទៅ​វិញ ថ្នាំ​ទាំង​នោះ​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​។ ២.ផឹក​គ្រឿង​ស្រវឹង លោក​វេជ្ជបណ្ឌិត ឲ្យ​ដឹង​ថា តម្រូវ​ការ​នៃ​ការ​ផឹក​គ្រឿង​ស្រវឹង មាន​ការ​កើន​ឡើង​ខ្លាំង​មែន​ទែន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។ សូម្បី​តែនៅ​ក្នុង​ឱកាស​បុណ្យ​ប្រពៃណី​ជាតិ ​ក៏​មាន​ការ​សេព​គ្រឿង​ស្រវឹង​ដែរ។ នេះ​ហើយ គឺ​ជា​កត្តា​មួយ​ដែល​បណ្តាល​ឲ្យ​ឈឺ​ក្រពះ។ ក្មេងៗ​យុវវ័យ​សម័យ​នេះ ងាយ​នឹង​ឈឺ​ក្រពះ ក៏​ដោយ​សារ​តែ​ការ​ផឹក​ស្រា​ច្រើន​ដែរ ព្រោះ​ឥលូវ​នេះ មិន​ថា ចាស់ ឬ​ក្មេង​ទេ សុទ្ធ​តែ​ចេះ​ផឹក​ស្រា ដើម្បី​បំពេញ​អារម្មណ៍​សប្បាយ​មួយ​ពេលៗ។ អត្ថបទពាក់ព័ន្ធ៖ ផឹករាល់ថ្ងៃប៉ះពាល់អីអត់? បើប៉ះកម្រិតណាដែរ ហើយមានបញ្ហាអ្វីខ្លះ? ៣.ជក់បារី មាន​បញ្ហា​ឈឺ​ក្រពះ ក៏​អាច​បណ្តាល​មក​ពី​ការ​ជក់​បារី​បាន​ដែរ។ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា "នៅ​ពេល​ដែល​យើង​ជក់បារី ឬ​ផឹក​ស្រា​តែ​ឯងៗ វា​ធ្វើ​ឲ្យ​​យើង​ពុល​ល្មម​ៗ តែ​ប្រសិន​បើ​ជក់ផង ផឹក​ផង​ក្នុង​ពេល​តែមួយ […]

រលាកក្រពះ

ឈឺពោះ ឆ្អល់ពោះ​​ អាច​មាន​មូលហេតុ​ច្រើន​ណាស់ ដូចជា​ ច្រាល​ទឹកអាស៊ីដ ​ទល់​លាមក ​កន្ទ្រាក់​សាច់​ដុំ​ពោះ  ឬ​ដំបៅ​អាច​បង្ក​ឲ្យ​ឈឺ។ គ្នា​យើង​មាន​បញ្ហា​នេះ​​ភាគច្រើន អត់​សូវ​ខ្វាយខ្វល់ ស្វែង​រក​ការ​ព្យាបាល​ទេ ទិញ​ថ្នាំ​ផ្តេសផ្តាស​មក​លេប ទាំង​មិន​បាន​ទៅ​ជួប​ពេទ្យ ចុង​ក្រោយ​នឹង​ទឹកភ្នែក ព្រោះ​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ។ បើ​មាន​បញ្ហាឈឺពោះ ឆ្ងល់ពោះ សូមស្វែង​ខាង​ក្រោម​ជាមួយ “Hello គ្រូពេទ្យ” ដើម្បីដឹង​វិធី​ធ្វើ​ឲ្យ​ធូរស្រាល។ ១- ឈឺឆ្អល់ដោយ​សារ​ច្រាល​អាស៊ីដ​ក្រពះ ថ្នាំ​កាត់​បន្ថយ ឬ​បន្សាប​អាស៊ីដ​ក្នុង​ក្រពះ ត្រូវថ្នាំ​ព្យាបាល​ជាតិ​ហ្គាស ​ដោយ​មិន​ចាំបាច់​វេជ្ជបញ្ជាទេ តាម​រយៈ​​ពពួក​ថ្នាំ​​ផ្ទុក​ធាតុផ្សំ​ Simethicone ដូចជា ​Mylanta® ​និង ​Gas-X® ជាដើម។ ថ្នាំ​ជួយ​កាត់​បន្ថយ​ការ​ផលិត​ជាតិ​អាស៊ីដ ហៅថា ​H-2-receptor blockers ​អាច​រក​ទិញ​បាន​ដោយ​មិន​ចាំបាច់​វេជ្ជបញ្ជា​ ដូចជា​ ថ្នាំ Cimetidine (Tagamet HB®), ​Famotidine (Pepcid AC®),​ Nizatidine (Axid AR®) ​និងថ្នាំ ​Ranitidine (Zantac 75®) ។ កំណត់​ចំណាំ៖ ចំពោះ​ប្រភេទ​ថ្នាំ​ដែល​មាន​កម្រិត​ខ្ពស់​ជាង​នេះ​ អាច​រក​ទិញ​បាន​ […]

រលាកក្រពះ

១‑ អ្វី​ទៅ​ជា​ជំងឺ​រលាក​ក្រពះ? រលាក​ក្រពះ ជា​ជំងឺ​​កើត​ឡើង​ដោយ​សារ​ការ​រលាក ឬ​ហើម​ស្រទាប់​កម្រាល​នៃ​ក្រពះ។ ជំងឺ​នេះ អាច​កើត​ឡើង​ភ្លាមៗ ឬ​កើត​មាន​រាប់​ឆ្នាំ​ហើយ​ដោយ​យើង​មិន​បាន​ដឹង​ជា​មុន។ យ៉ាង​ណា រលាក​ក្រពះ មិន​មែន​ជា​ជំងឺ​ធ្ងន់​ធ្ងរ​នោះ​ទេ អាច​ព្យាបាល​ជា​ក្នុង​ពេល​ខ្លី បើ​សិន​ជា​ព្យាបាល​បាន​ត្រឹម​ត្រូវ។ តែ​ករណី​ខ្លះ ជំងឺនេះ​អាច​នឹង​​វិវត្ត​ជា​ដំបៅ​ក្រពះ នាំ​ឲ្យ​ប្រឈម​មុខ កើត ជំងឺ​មហារីក​ក្រពះ​ ទៀត​ផង​។ ២‑ រលាក​ក្រពះ​កើត​ញឹកញាប់​ដែរ​អត់? ជំងឺ​នេះ កើត​មាន​ជា​ញឹក​ញាប់​ណាស់ ហើយ​កាន់​តែ​សម្បូរចំពោះ​គ្នា​យើងប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ និង​ផឹក​ស្រា។

x