សុខភាពប្រព័ន្ធរំលាយអាហារ

សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ ​- បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ទុក្ខទោស​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​​គ្រប់​គ្នា​មាន ដំបៅក្រពះ ​ហើមពោះ ​​ជំងឺទល់លាមក ​ជំងឺរាក ​រលាកពោះវៀនរ៉ាំរ៉ៃ ​​រលាកពោះវៀន ​ក្រហាយទ្រូង ​ចាល់អាស៊ីដក្រពះ ​ដំបៅកក្រពះ ​ការបង្ករោគក្នុងពោះវៀន ​​រលាកក្រពះ ​ការលូតលាស់បាក់តេរីក្នុងពោះវៀន​ ជំងឺថង់ប្រមាត់ ​ជំងឺឫសដូងបាត ​រលាកក្រពះពោះវៀន ​​​បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពប្រព័ន្ធរំលាយអាហារ

ឧស្សាហ៍ហើមពោះញឹកញាប់ អាចបណ្តាលមកពីមូលហេតុទាំងនេះ

គ្នាយើងអាចធ្លាប់ជួបបទពិសោធន៍អាការៈហើមពោះ ហើយបញ្ហានេះយើងក៏សម្គាល់ដឹងបានថា វាអាចកើតឡើងម្ដងម្ដាលក៏បាត់ទៅដោយខ្លួនឯង។ ករណីនេះមិនគួរឲ្យព្រួយបារម្ភនោះទេ ព្រោះអាចបង្កឡើងដោយការញ៉ាំអាហារមិនបានល្អ បណ្ដាលឲ្យឡើងជាតិហ្គាសក្នុងពោះវៀនទើបបណ្ដាលឲ្យហើមពោះ។ ប៉ុន្ដែករណីមួយទៀត ការហើមពោះអាចកើតឡើងញឹកញាប់ ឬលើសពី ៣ដងក្នុងមួយសប្ដាហ៍ ការហើមពោះបែបនេះយើងមិនអាចមើលស្រាលបានឡើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បី ពិនិត្យ និង ព្យាបាលឲ្យបានត្រឹមត្រូវ។ ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញនៃអាការៈហើមពោះ ប្រសិនបើមានអាការៈហើមពោះ យើងអាចប្រឈមនឹងអាការៈដូចជា៖ មានអារម្មណ៍ពោះតឹងខុសធម្មតា មានអារម្មណ៍ថាឆ្អែត កូរពោះ ដើរខ្យល់ រមួលពោះ ឆ្អល់ពោះ កត្ដាអ្វីដែលបណ្ដាលឲ្យហើមពោះ? តាមអត្ថបទចុះផ្សាយរបស់មន្ទីរសុខភាពសារធារណៈចក្រភពអង់គ្លេស(NHS)បានបង្ហាញថា អាការៈហើមពោះគឺកើតឡើងដោយសារមាន ហ្គាសក្នុងពោះវៀន បណ្ដាលមកពីការញ៉ាំអាហារ បន្លែ ផ្លែឈើ និងភេសជ្ជៈជាដើម។ អាការៈហើមពោះ បែបនេះ គឺមិនសូវឲ្យព្រួយបារម្ភនោះទេ ប៉ុន្ដែករណីមួយចំនួនទៀត ការហើមពោះអាចជារោគសញ្ញា នៃបញ្ហាសុខភាពផ្សេងទៀតដូចជា៖ ការទល់លាមក អាលែកហ្ស៊ីរបបអាហារ មានជំងឺ coeliac រលាកពោះវៀនរ៉ាំរៃ ចំពោះសុខភាពស្ដ្រីវិញ ក៏អាចមានអាការៈហើមពោះញឹកញាប់ក្នុងកំលុងមករដូវ។ ករណីកម្រមួយទៀត ដែលប្រឈមកើត នោះគឺជំងឺមហារីកក្រពេញអូវែ។ ជំងឺមហារីកក្រពេញអូវែ ក៏អាចបង្ហាញរោគសញ្ញា ហើមពោះញឹកញាប់ ហើយអាការៈហើមពោះបែបនេះដែលជាការប្រុងប្រយ័ត្នខ្លាំង។ វិធីកាត់បន្ថយអាការៈហើមពោះ ហាត់ប្រាណឲ្យបានទៀងទាត់ ទំពារអាហារដោយបិទមាត់ដើម្បីជៀសវាងការលេបខ្យល់ ផឹកទឹកឲ្យបានច្រើន ញ៉ាំអាហារសម្បូរជាតិសរសៃប្រសិនបើទល់លាមក ញ៉ាំអាហារតិចតែញឹកញាប់ […]

អត្ថបទផ្សេងទៀតពី សុខភាពប្រព័ន្ធរំលាយអាហារ

ការបង្ករោគក្នុងពោះវៀន

ស្វែងរក សុខភាពប្រព័ន្ធរំលាយអាហារ

ចាល់អាស៊ីដក្រពះ

ជួប​បញ្ហាច្រាលអាស៊ីដ​ក្រពះ គួរដឹងពីអាហារគួរញ៉ាំ មិនគួរញ៉ាំ

ការ​ច្រាល​អាស៊ីដ​ក្រពះ​ គឺ​ជា​បញ្ហា​នៃ​ការ​រំលាយ​អាហារ​ទូទៅ​មួយកើត​ឡើង​នៅ​ពេល​អាស៊ីដ​របស់​ក្រពះ​ច្រាល​​ចូល​ទៅ​ក្នុង​បំពង់​អាហារ​វិញ។ បញ្ហា​ច្រាលអាស៊ីដ​ក្រពះម្ដងម្កាល​មិន​មែន​ជា​រឿង​ចម្លែក​នោះ​ទេ ​ប៉ុន្តែ​អ្នកខ្លះ​អាច​កើតមាន​បញ្ហា​ញឹក​ញាប់ ដោយ​មិន​ស្រួល​ខ្លួន ហើម​ពោះ​ និង​ភើ​ស្ទើរ​តែ​គ្រប់​ពេល នៅ​ពេល​​ញ៉ាំ​អាហារ។ បើ​គ្នា​យើង​មាន​បញ្ហា​ច្រាល​អាស៊ីដ​ក្រពះ​គួ​ស្វែង​រក​ជំនួយ​ពីគ្រូពេទ្យ។ ទន្ទឹម​នឹង​នេះ​ដែរ អ្នក​មាន​បញ្ហា​នេះ ក៏​គួរ​ប្រយ័ត្ន​ប្រយែង​ចំពោះ​អាហារ​ដែរ​។​ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ១.អាហារ​អាច​ធ្វើ​ឱ្យ​ក្រហាយ​ទ្រូង(ច្រាល​អាស៊ីដ) អាហារ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យក្រហាយទ្រូង ដោយ​ធ្វើ​ឲ្យ​សាច់ដុំខ្ជឹប​បំពង់អាហារមិន​សូវធ្វើ​ការ និង​ពន្យារ​ពេល​នៃដំណើរ​ការ​រំលាយអាហារ នាំឲ្យ​អាហារ​នៅ​ក្នុង​ក្រ​ពះ​យូរ មិន​ងាយ​រំលាយ​​។​ អាហារ​ទាំង​នោះ​មាន​ដូច​ជា៖​ អាហារ​ចៀន អាហារ​កែច្នៃ ភីហ្សា ដំឡូង​បារាំង​និង​អាហារ​កែច្នៃ​ផ្សេង​ទៀត ម្សៅ​ម្ទេស​និង​ម្រេច សាច់​ខ្លាញ់​ដូច​ជា សាច់​ក្រក​និង​សាច់​ជ្រូក​បន្ទះ ឈីស អាហារបំពង ចៀន អាហារផ្សេងទៀតដែលអាចបង្កបញ្ហាដូចគ្នារួមមាន៖ ទឹក​ជ្រលក់​ប៉េងប៉ោះ ផ្លែ​ក្រូច សូកូឡា ម្ទេស​ប្លោក ភេសជ្ជៈ​កំប៉ុង ២.អាហារ​​ជួយ​ការពារ​ការ​ច្រាលជាតិ​អាស៊ីដ ខាង​ក្រោម​នេះ​ជា​អាហារ​បី​ប្រភេទ​ដែល​គ្នា​យើង​គួរ​តែ​ញាំ​ដើម្បី​ជួយ​បង្ការ​បញ្ហា​ច្រាល​អាស៊ីដ​ក្រពះ​៖ – អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់ អាហារ​​មាន​ជាតិ​សរសៃ​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត​ ដូច្នេះ​យើង​អាច​នឹង​​មិន​សូវ​ញាំ​ច្រើន​ ដែល​អាច​កាត់​បន្ថយ​ដល់​ការ​ក្រហាយ​ទ្រូង។ យើង​អាច​ទទួល​បាន​ជាតិ​សរសៃ​ពី​​អាហារ​ទាំង​នេះ៖ ធញ្ញជាតិ​ដូច​ជា oatmeal និង​អង្ករ​សំរូប ដំឡូងជ្វា ការ៉ុត​និង​ឆៃថាវ បន្លែ​បៃតង​ដូចជា ទំពាំង​បារាំង ខាត់​ណា​ខៀវ​ និង​សណ្ដែក​បៃតង – អាហារ​មាន​សារ​ធាតុ​អាល់កាឡាំង អាហារ​អាល់កាឡាំង​រួម​មាន៖ ផ្លែ​ចេក ផ្លែ​ឪឡឹក ផ្កា​ខាត់​ណា សណ្ដែក​ដី គ្រាប់​ស្វាយ​ចន្ទី […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

សញ្ញា​​ទាំង​នេះ បញ្ជាក់​ថា​ពោះវៀន​មាន​បញ្ហា​ហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទម្លាប់​ញ៉ាំ​អាហារ​​ជះឥទ្ធិពល​ដ៏​សំខាន់​ចំពោះ​​សុខភាព​ពោះវៀន​របស់​យើង​។ ក្រៅ​ពី​នេះ ក៏​មាន​កត្តា​ជា​ច្រើន​ទៀត​ ដូចជា​កម្រិត​ស្រ្តេស​ខ្ពស់​  និងការ​គេង​​តិច​ពេក​ ដែល​សុទ្ធ​តែ​អាច​បង្ក​ផល​អវិជ្ជមាន​​ដល់​​ពោះវៀន​របស់​យើង​។​ ពិត​ណាស់ នៅ​ពេល​ដែល​ពោះវៀន​មាន​បញ្ហា ក៏​អាច​ប៉ះពាល់​ដល់​រាងកាយ​ទាំង​មូល​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​ស្វែង​យល់​ពី​សញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​​ពី​បញ្ហា​ក្រពះ និង​​ពោះវៀន​ ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ដោះស្រាយ​ឲ្យ​បាន​ទាន់​ពេលវេលា​។ ១. ក្លិន​មាត់​មិន​ល្អ​ បញ្ហា​ក្លិន​មាត់​មិន​ល្អ​​ដែល​មាន​លក្ខណៈ​រ៉ាំរ៉ៃ​ ក៏​អាច​បណ្ដាល​មក​ពី​បាក់តេរី ពាក់ព័ន្ធ​នឹង​ជំងឺ​អញ្ចាញ​ធ្មេញ​​ផង​ដែរ​។ ជាក់​ស្ដែង អតុល្យភាព​ពោះវៀន​អាច​នាំ​ឲ្យ​មាន​បាក់តេរី​ប្រភេទ​H.pylori ដែល​រស់នៅ​ក្នុង​ក្រពះ និង​ពោះវៀន ហើយ​ពពួក​បាក់តេរី​ទាំង​នេះ​អាច​នាំ​ឲ្យ​យើង​រលាក​ក្រពះ​ដោយ​មិន​ដឹង​ខ្លួន​។ ២. អស់​កម្លាំង យោង​តាម​ការ​សិក្សា​មួយ​​​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដីJournal Microbiome ​បាន​រក​ឃើញ​ថា អ្នក​ដែល​មាន​ជំងឺ​ល្ហិតល្ហៃ​រ៉ាំរ៉ៃ ​អាច​មាន​បញ្ហា​អតុល្យភាព​ពពួក​មីក្រុប​ ក្នុង​ពោះវៀន​ ដែល​មាន​បាក់តេរី​ អតិសុខុមប្រាណ​ ផ្សិត​ និង​វីរុស​ជាច្រើន​ដែល​រស់​នៅ​ក្នុង​បំពង់​ក្រពះ​ និង​ពោះវៀន​របស់​យើង​។ ៣. បញ្ហា​ស្បែក​ តើ​​គ្នា​យើង​ជួប​បញ្ហា​ឡើង​មុន​ដែរ​ឬ​ទេ? ជា​ទូទៅ បញ្ហា​ស្បែក​មួយ​ចំនួន​ដូចជា​មុន​ ត្រអក​ និង​​ជំងឺ​សើ​ស្បែក​psoriasis ​ក៏​មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​ពោះវៀន​ដែរ។ ប្រសិនបើ​យើង​មាន​បញ្ហា​អតុល្យភាព​ពពួក​មីក្រុប​តូច​ៗ​ក្នុង​ពោះវៀន​ ស្បែក​​នឹង​ងាយ​ប្រតិកម្ម​ ហើយ​យើង​អាច​​ជួប​បញ្ហា​ស្បែក​ជា​ច្រើន​ប្រភេទ​។ ៤. ឈឺ​ពោះ​ ជាមួយ​គ្នា​នេះ​ដែរ ពោះវៀន​របស់​យើង​អាច​នឹង​មាន​បញ្ហា​តិចតួច​ ឬ​មិន​មាន​បញ្ហា​ក្នុង​ការ​​កែច្នៃ​អាហារ​ និង​កម្ចាត់​ចោល​កាកសំណល់​ នៅ​ពេល​ដែល​ពោះវៀន​​មាន​តុល្យភាព​។ ប៉ុន្តែ​ ប្រសិនបើ​យើង​សង្កេត​ឃើញ​មាន​រោគសញ្ញា​ផ្សេង​ៗ​ដូចជា​ហើម​ពោះ ហ្គាស ក្រហាយ​ទ្រូង រាករូស និង​ទល់​លាមក​ វា​បង្ហាញ​ថា​យើង​កំពុង​តែ​មាន​បញ្ហា​ជាមួយ​នឹង​ពោះវៀន​​​។ តិចនិក​ថែទាំ​​ពោះវៀន​ឲ្យ​មាន​សុខភាព​ល្អ​ បញ្ហា​ពោះវៀន​ ក៏​អាច​ជះ​ឥទ្ធិពល​ដល់​ផ្នែក​​ដទៃ​ទៀត​​នៃ​​រាងកាយ​របស់​យើង​ ដូចជា​បេះដូង […]


ជំងឺថ្លើម

លេចចេញអាការៈទាំងនេះ អាចថាមាន​ជំងឺ​ក្រិនថ្លើមហើយ

ជំងឺក្រិនថ្លើម គឺជាជំងឺថ្លើមដំណាក់កាលចុងក្រោយ ដែលជាលិកាថ្លើមប្រែទៅ​ជាក្រិន។ នៅពេល​ជំងឺ​ក្រិនថ្លើមវិវដ្ដ​ ជាជាលិកាថ្លើមប្រែ​ទៅជាក្រិនកាន់​តែច្រើនឡើងៗ​ដែលធ្វើឱ្យថ្លើម​ពិបាក​ដំណើរ​ការ។ ជាលទ្ធិផលវាអាចបណ្តាល​ឱ្យគ្រោះថ្នាក់ដល់ជីវិត។ តើអ្នកជំងឺក្រិនថ្លើម​មានអាការៈ​អ្វី​ខ្លះ? អាការៈជំងឺក្រិនថ្លើម គឺអាស្រ័យលើភាពធ្ងន់ធ្ងរនៃជំងឺ។ នៅដំណាក់កាលដំបូង​យើងប្រហែល​ជាមិន​មាន​អាការៈអ្វីទេ។ ប្រសិន​បើមាន យើងអាចច្រឡំ​​អាការៈទាំងនោះនឹងអាការៈជំងឺផ្សេងៗទៀត។ បញ្ហាប្រព័ន្ធរំលាយអាហារ អាការៈ និងរោគសញ្ញាដំបូង​នៃជំងឺក្រិនថ្លើមរួមមាន៖ មិនឈ្លានអាហារ ខ្សោយ ឬអស់កម្លាំង ចង្អោរ គ្រុន ស្រកទម្ងន់ដោយគ្មានមូលហេតុ នៅពេលជំងឺក្រិនថ្លើមវិវដ្ដកាន់តែធ្ងន់ធ្ងរ នឹង​ចេញ​អាការៈកាន់​តែច្រើនទៀតដូចជា៖ លាមកមានពណ៌ស្រាល ទឹកនោមមានពណ៌ទឹកក្រូច ឬពណ៌ត្នោត ងាយឈាមច្រមុះ ឬអញ្ចាញធ្មេញ ងាយជាំ ហើមជើង ប្រអប់ជើង ឬកជើង រមាស់ស្បែក ស្បែកនិងភ្នែកប្រែជាលឿង (ជំងឺខាន់លឿង) កើតទាចទឹក ឡើងសរសៃឈាមដូចពីងពាងនៅលើស្បែក ក្រហមបាតដៃ បាត់រដូវទាំងមិនទាន់ដល់អាយុអស់រដូវ (ស្រ្តី) បាត់បង់ចំណង់ផ្លូវភេទ សុដន់រីកធំ ឬស្វិតពងស្វាស (បុរស) វង្វេង​វង្វាន់​ និយាយត្រដិត មានឈាមក្នុងឈាមក ប្រសិនបើយើងមានអាការៈណាមួយដូចដែលបានរៀបរាប់ខាងលើ ត្រូវទៅ​ជួប​គ្រូពេទ្យ​​ជា​បន្ទាន់​។​ ជាទូទៅការខូចខាតថ្លើមដែលបណ្តាលមកពីជំងឺក្រិនថ្លើម​​​មិនអាចជាវិញទេ។ ប៉ុន្តែប្រសិន​បើ​យើង​ឆាប់ដឹងថាមានជំងឺក្រិនថ្លើម និងធ្វើការព្យាបាលទាន់ពេល យើងអាច​បញ្ឈប់​ថ្លើម​ពី​ការ​ខូច​ខាត​បន្ថែម​​ទៀតបាន។


ជំងឺទល់លាមក

ពេលទល់លាមកប្រឹងជុះខ្លាំងពេក ប្រយ័ត្នកើតជំងឺរហែករន្ធទ្វារបាត

ពេល​យើង​បត់​ជើង​ធំ​បន្ទាប់​ពី​ខាន​ជុះ ២-៣ថ្ងៃ វា​ធ្វើ​ឲ្យ​យើង​ពិបាក​បញ្ចេញ​កាក​សំណល់​ក្នុង​ខ្លួន​ ទម្រាំ​ចេញ​មក យើង​ត្រូវ​ប្រឹង​ឡើង​បែក​ញើស​ជោក​ថ្ងាស។ ជួន​កាល​ ពេល​យើង​ប្រឹង​ជុះ​នឹង​អាច​បង្ក​ជា​ជំងឺ​រហែក​រន្ធ​ទ្វារបាត​ទៀត ព្រោះ​ខំ​ប្រឹង​ខ្លាំង​ពេក។ តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ជំងឺ​រហែក​រន្ធ​ទ្វារបាត គឺ​ជា​ជំងឺ​ដែល​មាន​ការ​ដាច់​រលាត់​បាត មនុស្ស​មួយ​ចំនួន​ធំ​អាច​ជួប​ញឹក​ញាប់​ដែរ ចំពោះ​បញ្ហា​ជំងឺ​នៅ​រន្ធ​ទ្វារ​បាត ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​ការ​ឈឺ​ចាប់​នៅ​បាត និង​បន្ទោរ​បង់​លាមក​មាន​ឈាម។ ជំងឺ​នេះ អាច​ជួប​ប្រទះ​នៅ​លើ​មនុស្ស​គ្រប់​វ័យ និង​គ្រប់​ភេទ ហើយ​វា​អាច​មាន​លក្ខណៈ​ស្រួច​ស្រាវ ឬ​រ៉ាំរ៉ៃ។ ចូលរួម កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញនៅទីនេះ ជំងឺ​រហែក​រន្ធ​ទ្វារ​បាត កើត​មាន​ឡើង​ដោយ​សារ​តែ​ការ​ប៉ះទង្គិច​នៃ​ដុំ​លាមក​ទៅ​លើ​ស្បែក​នៃ​រន្ធ​ទ្វារបាត ដែល​ធ្វើ​ឲ្យ​មាន​ការ​ដាច់​រលាត់ ឬ​ដោយ​ការ​កន្ត្រាក់​នៃ​សាច់ដុំ​រន្ធ​ទ្វារបាត​ខ្លាំង។ ជំងឺ​នេះ​អាច​បង្ក​ពី​មួល​ហេតុ​ដូច​ជា៖ ១. ទល់​លាមក ២. រាករូស​រ៉ាំរ៉ៃ ៣. ប្រឹង​បន្ទោបង់​លាមក​ខ្លាំង ៤. ក្រោយ​ការ​សម្រាល​កូន ៥. រួម​ភេទ​តាម​រន្ធ​ទ្វារបាត រោគ​សញ្ញា​នៃជំងឺ​រហែក​រន្ធ​ទ្វារបាត ឈឺ​នៅ​រន្ធ​ទ្វារបាត ពិសេស​នៅ​ពេល​បត់​ជើង​ធំ មាន​ឈាម​ជាប់​លាមក ឬ​តក់​ក្នុង​ចាន​បង្គន់ ជួន​កាល មាន​សាច់​នៅ​បាត ដែល​អ្នក​ជំងឺ​ច្រើន​គិត​ថា​ជា ជំងឺ​ឫស​ដូង​បាត។ ក្នុង​ករណី​មាន​មេរោគ​នៅ​លើ​កន្លែង​រហែក​នោះ វា​អាច​បណ្ដាល​ឲ្យ​កើត​មាន​បូស​អន្ទង់​នៅ​រន្ធ​ទ្វារបាត ដែល​ធ្វើ​ឲ្យ​ជ្រាប​សើម​ដោយ​ខ្ទុះ និង​រមាស់​នៅ​បាត។ មុន​នឹង​ព្យាបាល គ្រូពេទ្យ​ទាម​ទារ​ឲ្យ​ដឹង​ពី​មូល​ហេតុ​បង្ក និង​រយៈ​ពេល​នៃ​ជំងឺ​នេះ​ជាមុន​សិន ហើយ​វិធីសាស្ត្រ​ក្នុង​ការ​ព្យាបាល​មាន​ដូច​ជា៖ ប្រើ​ថ្នាំ​បន្ទន់​លាមក បើ​អ្នក​ជំងឺ​ពិបាក​ក្នុង​ការ​បត់​ជើង​ធំ ប្រើ​ថ្នាំ​បំបាត់​រាក បើ​អ្នក​ជំងឺ​មាន​ការ​រាករូស​ខ្លាំង ប្រើ​ថ្នាំ cream លាប​ទៅ​លើ​ទ្វារ​បាត ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ត្រាំ​ទឹក​ក្ដៅ​ឧណ្ហៗ​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់។ ប៉ុន្តែ បើ​ជំងឺ​រហែក​រន្ធ​ទ្វារបាត វិវត្ត​ទៅ​ជា​រ៉ាំរ៉ៃ ឬ​មាន​មេរោគ​ក្លាយ​នៅ​កន្លែង​រហែក​នោះ ការ​ព្យាបាល​ដែល​មាន​ប្រសិទ្ធភាព​បំផុត​នោះ​គឺ​ការ​វះកាត់​យក​ផ្នែក​រហែក​ចេញ និង​សម្អាត​នូវ​មេរោគ​នៅ​កន្លែង​នោះ។ ការ​ប្រើ​ពពួក​ថ្នាំ​ផ្សះ​តែ​មួយ​មុខ មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ទេ។


ជំងឺរាក

អាហារ ៣ មុខ គួរចៀសវាងអំឡុងរដូវភ្លៀង

រដូវភ្លៀងគឺជារដូវដែលសម្បូរទៅដោយបន្លែ និងផ្លែឈើជាច្រើន តែវាក៏ជារដូវ​ដែលមានអត្រា​ពុល​អាហារ រាក និងជំងឺផ្សេងៗទៀតខ្ពស់ដែរ។ ក្នុងរដូវនេះ​​សមត្ថភាពរំលាយ​អាហាររបស់យើង​ចុះ​ខ្សោយ​ ដូច្នេះយើងត្រូវប្រយ័ត្នក្នុង​ការញុំាអាហារ។ តើយើងគួរចៀសវាងញុំាអាហារ​ណាខ្លះក្នុង​អំឡុង​រដូវភ្លៀងនេះ? លោកស្រ្តីវេជ្ជបណ្ឌិត Akanksha Mishra ជំនាញផ្នែកអាហាររូបត្ថម្ភបានលើក​ឡើងថា “ រដូវភ្លៀង​គឺ​ជា​ពេលវេលានៃការបង្ករោគដូចជា ក្អក ផ្តាសាយ គ្រុនចាញ់ គ្រុនឈាម គ្រុនពោះវៀន និង​រលាក​សួត។ ដូច្នេះយើងត្រូវញុំាអាហារ​ដែលមានតុល្យភាព និងស្រួលក្នុងការរំលាយ” ។ យើងត្រូវ​ចៀស​វាងអាហារដូចជា៖ ១. អាហារបំពង ការញុំាអាហារបំពងច្រើនធ្វើឱ្យពិបាករំលាយអាហារ ពេលពួកវាទៅដល់ពោះ​វៀន​​ធំ ពួកវា​ត្រូវបាន​បំបែកទៅជាអាស៊ីដខ្លាញ់ដែលបណ្តាលឱ្យពោះវៀនធំបញ្ចេញជាតិទឹក និងបង្កឱ្យទៅជារាក។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. ភេសជ្ជៈមានជាតិហ្គាស ភេសជ្ជៈមានជាតិហ្គាសអាចធ្វើឱ្យរលាកស្រទាប់ក្រពះ បណ្តាលឱ្យក្រហាយទ្រូង ច្រាលអាស៊ីត ហើម​ពោះ និងអាចកាត់បន្ថយសារធាតុរ៉ែនៅក្នុងរាងកាយរបស់យើង។ បញ្ហាប្រព័ន្ធរំលាយអាហារ ៣. អាហារនិងបន្លែឆៅ អាហារ និងបន្លែឆៅសម្បូរទៅដោយបាក់តេរី និងវីរុស។ វាអាចធ្វើឱ្យយើង​រាក​ ឬឆ្លងមេរោគ​ចូល​ក្រពះ និងពោះវៀន។ យើងត្រូវលាងបន្លែ ត្រី សាច់ និងផ្លែឈើឱ្យបានស្អាតល្អ ជាពិសេសបន្លែស្លឹក និងផ្សិត ព្រោះសីតុណ្ហភាព និងសំណើមនៅក្នុងរដូវភ្លៀងអំណោយផលដល់ការលូតលាស់បាក់តេរី និងមេរោគ​ផ្សិត​លើបន្លែស្លឹក និងផ្សិត។ លើសពីនេះ​ទៅទៀតយើង​ត្រូវញុំាអាហារ​ដែលឆ្អិនល្អ​ដើម្បីចៀសវាង​ការឆ្លងមេរោគផ្សេង​ៗ និងត្រូវញុំាទឹកឱ្យបានច្រើនចៀសវាងការខ្សោះជាតិទឹក។


ជំងឺថ្លើម

បើថ្លើម​ខូច នេះជា​ផលវិបាកដែលយើងអាចជួបប្រទះ

សុខភាព​ថ្លើម​ល្អ ​រាង​កាយ​យើង​ទាំង​មូល​ក៏​មាន​សុខ​ភាព​ល្អ​ទៅ​តាម​ហ្នឹង​ដែរ​ ព្រោះ​ថា​ថ្លើម​បាន​បំពេញ​មុខ​ងារ​ជា​ច្រើន​​សម្រាប់​សុខ​ភាព​រាង​កាយ​ទាំង​មូល​។ ថ្លើម​ជា​សរីរាង្គ​ធំ​ទីពីរ​របស់​រាង​កាយ​ បន្ទាប់​ពី​ស្បែក។ ថ្លើម​​មាន​ទីតាំង​នៅ​​លើ​ថង់ប្រមាត់ ក្បែរ​លំពែង និង​ពោះ​វៀន​។ ១. បើ​ថ្លើម​ខូច ឬ​គ្មាន​ថ្លើម​នឹង​មាន​អ្វី​កើត​ឡើង​លើ​រាង​កាយ? ថ្លើម​គឺ​ជា​សរីរាង្គ​សំ​ខាន់​បំផុត​មួយ​សម្រាប់​ការ​រស់​រាន​មាន​ជីវិត​របស់​យើង​។ នៅ​ពេល​យើង​ខូច​ថ្លើម ឬ​គ្មាន​ថ្លើម រាង​កាយ​យើង​អាច​នឹង​៖ យន្តការ​ធ្វើ​ឲ្យ​មាន​កំណក​ឈាម​ក្នុង​រាង​កាយ​នឹង​ត្រូវ​ប៉ះពាល់​។ ពេល​ឈាម​មិន​កក​ យើង​នឹង​មិន​អាច​គ្រប់​គ្រង​ការ​ហូរ​ឈាម​ពេល​មាន​របួស​បានទេ​។ បាត់​បង់​តម្រង​ចម្រោះ​ជាតិ​ពុល ធ្វើ​ឲ្យ​សារធាតុ​គីមី និង​សារធាតុ​រាង​ក្នុង​ប្រព័ន្ធ​រំលាយអាហារ​ច្រាល​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម។ រាង​កាយ​នឹង​ខ្វះ​ខាត​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​រោគ​ឆ្លង​ផ្សេងៗ​ដូច​ជា​បាក់តេរី និង​​ផ្សិត។ អាការៈ​ហើម​​ខួរ​ក្បាល​អាច​កើត​មាន​ រស់​មិន​បាន​យូរ​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. មុខ​ងារ​សំខាន់​ៗ​របស់​ថ្លើម​ ​​ចម្រោះ​ជាតិ​ពុល និង​បញ្ចេញ​អ័រម៉ូន​៖ ថ្លើម​អាច​ហៅ​បាន​ថា​ជា​សរីរាង្គ​ផង ជា​ក្រពេញ​ផង ដោយ​ហេតុ​ថា​ថ្លើម​បាន​ដើរ​តួ​ជា​ក្រពេញ​សម្រាប់​បញ្ចេញ​អ័រម៉ូន និង​បាន​ដើរ​តួ​ជា​សរី​រាង្គ​ចម្រោះ​ជាតិ​ពុល​ពី​រាង​កាយ​។ បន្សុទ្ធ​ឈាម និង​រំលាយអាហារ​៖ ថ្លើម​​អាច​ធ្វើ​ការ​បាន​មិន​តិច​ជាង​៥០០​មុខ​ងារ​នៅ​ក្នុង​រាង​កាយ​នោះ​ទេ​។ ថ្លើម​ជួយ​ចម្រោះ និង​បន្សុទ្ធ​ឈាម បំបែក​កោសិកា​ឈាម​ចាស់ៗ ផលិត​ប្រូតេអ៊ីន​សម្រាប់​កំណក​ឈាម និង​ការ​ងារ​សំខាន់​ៗ​ជា​ច្រើន​ទៀត​។ ថ្លើម​ក៏​មាន​តួ​នាទី​សំខាន់​ក្នុង​ការ​រំលាយ​អាហារ​ផង​ដែរ ដោយ​បាន​បញ្ចេញ​សារធាតុ​ចាំ​បាច់​សម្រាប់​បំបែក​ខ្លាញ់​។ ក្រៅពី​នេះ​ថ្លើម​ក៏​ ​ផ្ទុក​ជាតិ​គ្លុយកូស ជួយ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ជា​ឃ្លាំង​ស្តុក​ ជាតិ​ដែក ​វីតាមីន A វីតាមីន​E និងK។ បំបែក​ជាតិ​ពុល​៖ ជាតិ​អាល់​កុល និង​ថ្នាំ​មួយ​ចំនួន​ដែល​យើង​បាន​ផឹក […]


ជំងឺថង់ប្រមាត់

ហេតុអ្វីក្រួសក្នុងថង់ប្រមាត់ បង្កឲ្យរលាកលំពែងទៅវិញ?

គ្នា​យើង​ប្រហែល​ជា​​ធ្លាប់​ឮ​ប្រ​ភេទ​ជំងឺ​រលាក​លំពែង។ ជំងឺ​រលាក​លំពែង​ជា​ជំងឺ ​ដែល​​បង្ក​ឲ្យ​មាន​​ការ​រលាក និង​ឈឺ​ចាប់​នៅ​ក្នុង​លំពែង​របស់​យើង​។ លំពែង​ជា​​សរីរាង្គ​តូច​មួយ​នៅ​ក្នុង​រាង​កាយ ដែល​ផលិត​សារធាតុរាវ និង​អង់ហ្សីម ដើម្បី​បំបែក​អាហារ​​យើង​បាន​ញ៉ាំ​ ហើយ​នេះ​គេ​ហៅ​ថា​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ការ​រំលាយអាហារ​។ ប៉ុន្តែ​អាច​មាន​ពេល​ខ្លះ​ក្រួស​ក្នុង​ប្រមាត់​អាច​បិទ​បំពង់​ក្នុង​លំពែង ដែល​នាំ​​ឲ្យ​កើត​ជា​ជំងឺ​រលាក​លំពែង​ដែរ ដែល​នេះ​គេ​ហៅ​ថា​រលាក​លំពែង​ដោយ​ក្រួស​ក្នុង​ថង់​ប្រមាត់​។ ១. មូលហេតុ​នាំ​ឲ្យ​ជំងឺ​រលាក​លំពែង​ដោយ​ក្រួស​ក្នុងថង់​ប្រមាត់ ក្រួស​កកើត​ឡើង​នៅ​ក្នុង​ថង់​ប្រមាត់ ប៉ុន្តែ​ករណី​ខ្លះ​នៃ​ជំងឺ​រលាក​លំពែង​ដោយ​ក្រួស​ក្នុង​ថង់ប្រមាត់ កើត​ចេញ​ពី​ក្រួស​ដែល​ធ្វើ​ចលនា​ចេញ​ពី​ថង់​ប្រមាត់ និង​បាន​បិទ​ច្រក​បើក​ទី​មួយ​របស់​ពោះ​វៀន​តូច​។ មូលហេតុ​នេះ ធ្វើ​ឲ្យ​មាន​ចាល់​ត្រឡប់​នៃ​សារធាតុ​រាវ ដែល​អាច​ចាល់​ឡើង​មក​ដល់​បំពង់​ក្នុង​លំពែង និង​ថង់​ទឹក​ប្រមាត់​។ រលាក​លំពែង​ដោយ​ក្រួស​ក្នុង​ថង់ប្រមាត់ អាច​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង និង​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ បើ​មិន​បាន​ទទួល​ការ​ព្យា​បាល​ទាន់​ពេល​។ ២. រោគ​សញ្ញា​ជំងឺ​​រលាក​លំពែង​ដោយ​ក្រួស​ក្នុង​ថង់ប្រមាត់ ​ការ​ឈឺ​ចាប់​​ខ្លាំង ជា​រោគ​សញ្ញា​ទូទៅ​មួយ​នៃ​ជំងឺ​រលាក​លំពែង​ដោយ​ក្រួស​ក្នុង​ប្រមាត់ ប៉ុន្តែ​នៅ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ដែរ មាន​ដូច​ជា​៖ គ្រុន​រងា ក្ដៅ​ខ្លួន​ ឡើង​លឿង ចង្អោរ ឬ​ក្អួត​ អារម្មណ៍​ឈឺ​ខ្លាំង​​នៅ​ត្រង់​ពោះ​ខាង​លើ​ផ្នែក​ខាង​ឆ្វេង ឬ​នៅ​ខ្នង​ អាច​ឈឺ​ចាប់​នៅ​ម្ដុំ​ស្មា ឬ​ទ្រូង ​ដើម្បី​ដឹង​ថា​យើង​មាន​ជំងឺ​រលាក​លំពែង​ដោយ​ក្រួស​ក្នុងថង់​ប្រមាត់ គ្រូពេទ្យ​អាច​នឹង​ធ្វើ​រោគ​វិនិច្ឆ័យ​តាម​​វិធី​រួម​គ្នា​​ច្រើន​។ ការ​ធ្វើ​តេស្ត​ និង​ពិនិត្យ ដែល​គ្រូ​ពេទ្យ​ច្រើន​អនុវត្ត​​ គឺ​ការ​ធ្វើ​តេស្ត​ឈាម និង​ស្កែន​លើ​ផ្នែក​ផ្សេងៗ​នៃ​រាង​កាយ​។ ការ​ធ្វើ​តេស្ត​ឈាម​អាច​កំណត់​មូល​ហេតុ​រលាក​នៅ​ក្នុង​លំពែង។ ចំណែក​ការ​ធ្វើ​CT ស្កែន ឬ​MRI ឬ​ឆ្លុះ​អេកូ អាច​ជួយ​ឲ្យ​គ្រូពេទ្យ​មើល​រូប​ភាព​​បាន​កាន់​តែ​ច្បាស់​ត្រង់​កន្លែង​ដែល​ឈឺ​ចាប់​ខ្លាំង​របស់​លំពែង​។ ដូច​គ្នា​ដែរ ការ​ពិនិត្យ​ដោយ​រូប​ភាព​នេះ​អាច​ប្រាប់​គ្រូ​ពេទ្យ​​ដឹង​ថា​មាន​ក្រួស​នៅ​ជាប់​ខាង​ក្នុង​បំពង់​ក្នុង​​លំពែង​ឬ​យ៉ាងណា និង​ត្រូវ​ការ​យក​ចេញ​ ជា​ដើម​។ បើ​គ្នា​យើង​មាន​ចេញ​រោគ​សញ្ញា​ដូច​បាន​រៀប​រាប់​ខាង​លើ គួរ​ទៅ​មន្ទីរ​ពេទ្យ​ស្វែង​រក​ការ​ព្យាបាល​ជា​បន្ទាន់​។ ៣. ផល​វិបាក ក្នុង​ករណី​មិន​បាន​ព្យាបាល​ទាន់​ពេល ឬ​ទុក​មិន​ព្យាបាល ជំងឺ​រលាក​លំពែង​ដោយ​ក្រួស​ក្នុង​ថង់ប្រមាត់ អាច​បង្ក​ជា​ផល​វិបាក​ធ្ងន់​ធ្ងរ​។ អាស៊ីដ​រំលាយអាហារ​ចេញ​ពី​ថ្លើម ប្រមាត់ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

រឿង ៤យ៉ាង គួរធ្វើ ដើម្បី​សុខភាព​ប្រព័ន្ធរំលាយអាហារ

ប្រព័ន្ធ​រំលាយអាហារ មាន​តួនាទី​រំលាយ​អាហារ​ដែល​យើង​បាន​ញ៉ាំ ស្រូប​យក​សារធាតុ​ចិញ្ចឹម និង​ប្រើ​ប្រាស់​សារធាតុ​ចិញ្ចឹម​ទាំង​នោះ​ជា​ថាមពល និង​រក្សា​រាង​កាយ​ឲ្យ​មាន​សុខ​ភាព​ល្អ​។ ប្រព័ន្ធ​រំលាយអាហារ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រ​ទ្រង់​សុខភាព​ទូ​ទៅ​របស់​មនុស្ស​យើង​។ មួយ​វិញ​ទៀត ប្រព័ន្ធ​រំលាយអាហារ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​ខួរ​ក្បាល និង​ដើរ​តួ​សំខាន់​ក្នុង​ប្រព័ន្ធ​ការពារ​រាង​កាយ​ដែរ​។ តាម​ការ​ស្រាវ​ជ្រាវ កោសិកា​ប្រព័ន្ធ​ភាព​សាំ​ជាង​៧០​ភាគ​រយ មាន​នៅ​ក្នុង​ប្រព័ន្ធ​រំលាយអាហារ​។ ដោយសារ​តែ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​តួនាទី​សំខាន់​បែប​នេះ​ហើយ បាន​ជា​យើង​ត្រូវ​ដឹង​តិច​និក​មួយ​ចំនួន​ជួយ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​សុខ​ភាព​ល្អ​។ ១. ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ និង​probiotics​ កាក​សរសៃ​នៅ​ក្នុង​បន្លែ ផ្លែ​ឈើ ជា​សារធាតុ​ចិញ្ចឹម​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មេតាប៉ូលិស ដោយ​ជួយ​រំញោច​ដល់​ការ​លូត​លាស់ និង​បង្កើត​ភាព​ចម្រុះ​របស់​បាក់តេរី​ល្អ​នៅ​ក្នុង​ពោះ​វៀន​​។ ដំឡូងជ្វា ស្ពៃ​ពួយ​ឡេង ការ៉ុត សុទ្ធ​តែ​ជា​បន្លែ​ដែល​មាន​ជាតិ​សរសៃ​ល្អ​សម្រាប់​ពោះ​វៀន​។ ក្រៅ​ពី​នេះ បន្លែ និង​ផ្លែ​ឈើ​ផ្សេង​ទៀត ក៏​សុទ្ធ​សឹង​តែ​មាន​ជាតិ​សរសៃ​ល្អ​ចំពោះ​​ពោះ​វៀន​ដូច​គ្នា​។​ អាហារ​ប្រ​ភេទ​ជ្រក់​ ឬ​ផ្អាប់​ដូច​ជា​យ៉ាអ៊ួ គីម​ឈី គឺ​សុទ្ធ​តែ​មាន​លទ្ធ​ភាព​ជំរុញ​ឲ្យ​ពោះ​វៀន​មាន​សុខ​ភាព​ល្អ ដោយសារ​តែ​មាន​វត្ត​មាន​ជាតិ​probiotics។ យ៉ាអ៊ូ ត្រូវ​គេ​ដឹង​ថា​អាច​ជួយ​សម្រួល​ដល់​បញ្ហា​ក្រពះ​ពោះ​វៀន ដូច​ជា​រាករូស ជំងឺ​រលាក​ពោះ​វៀន និង​ទល់​លាមក​ជា​ដើម​។ ​​២. ហាត់​ប្រាណ​ជា​ប្រចាំ ការ​ធ្វើ​ចលនា​រាង​កាយ ជា​ឱសថ​ជួយ​ដល់​រាង​កាយ​របស់​យើង និង​រួម​ទាំង​មីក្រូ​សារពាង្គ​កាយ​​ក្នុង​ខ្លួន​យើង​ផង​ដែរ​។ ការ​សិក្សា​ទាំង​លើ​មនុស្ស និង​សត្វ​បាន​រក​ឃើញ​ថា ការ​បញ្ចេញ​កម្លាំង​ពល​កម្ម និង​ហាត់​ប្រាណ​ជាប្រចាំ​ ជួយ​ឲ្យ​បង្កើត​បាក់តេរី​ល្អ​ច្រើន​ប្រភេទ​ក្នុង​ពោះ​វៀន​។ ការ​សិក្សា​បាន​រក​ឃើញ​ទៀត​ថា ការ​មាន​របប​អាហារ​​ត្រឹម​ត្រូវ និង​ការ​ហាត់​ប្រាណ​បាន​ទៀង​ទាត់​ បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​ពោះ​វៀន​ឲ្យ​មាន​សុខ​ភាព​ល្អ​។ ៣. កាត់​បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង​ ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ពេក​នឹង​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​បាក់តេរី​ល្អ​ក្នុង​ពោះ​វៀន​ដែរ​។ ការ​ផឹក​គ្រឿង​ស្រវឹង​ជោគ​ជាំ​ជា​ប្រចាំ​អាច​នាំ​ឲ្យ​រលាក​ក្រពះ មាន​បញ្ហា​ពោះ​វៀន​ អាច​នាំ​ឲ្យ​រលាក​បាន​។ ការ​រលាក​ពោះ​វៀន​អាច​នាំ​ឲ្យ​មាន​អាការៈ​ក្រហាយ​ទ្រូង ឧស្សាហ៍​មិន​ស្រួល​ក្នុង​ខ្លួន និង​អាច​មាន​ដំបៅ […]


ជំងឺទល់លាមក

ឧស្សាហ៍ទល់លាមកគួរចៀសវាងអាហារទាំងប៉ុន្មានមុខនេះ

ទល់លាមក ជា​បញ្ហា​សុខភាព​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​បត់ជើង​ធំ។​ គ្រូពេទ្យ​ចាក់ទុក​អ្នក​​បត់ជើង​តិច​ជាង​បី​ដង​ក្នុង​មួយ​សប្ដាហ៍​ថា​មាន​បញ្ហា​ទល់​លាមក ហើយ​បើ​តិច​ជាង​ម្ដង​ក្នុង​មួយ​សប្ដាហ៍ បាន​ន័យ​ថា​មាន​បញ្ហា​នេះ​ធ្ងន់​ធ្ងរ​។ រោគ​សញ្ញា​បញ្ហា​ទល់​លាមក​មាន​ដូច​ជា​ហើម​ពោះ មាន​ហ្គាស​ក្នុង​ពោះ ​និង​​ឈឺ​ចាប់​ពេល​បត់​ជើង​ធំ​។ របប​អាហារ​មួយ​ចំនួន​ដូច​ជា​អាហារ​មាន​ជាតិសរសៃ បន្លែ ផ្លែឈើ និង​ការ​ផឹក​ទឹក​បាន​គ្រប់​គ្រាន់ សុទ្ធ​តែ​អាច​ជួយ​សម្រាល​បញ្ហា​ទល់​លាមក ខណៈ​ដែល​អាហារ​មួយ​ចំនួន​បែរ​ជា​ធ្វើ​ឲ្យ​បញ្ហា​ទល់​លាមក​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​វិញ​។​  តើមាន​អាហារ​អ្វីខ្លះគួរ​កាត់​បន្ថយ ឬ​ចៀស​វាង​បើ​យើង​មាន​បញ្ហា​ទល់​លាមក​? ១. ចេក​ខ្ចី​ ខណៈ​ដែល​ចេក​ទុំ អាច​ជួយ​សម្រួល​អាការៈ​ទល់​លាមក ចេក​ខ្ចី​អាច​ធ្វើ​ឲ្យ​បញ្ហា​ទល់​លាមក​កាន់​តែ​អាក្រក់​ឡើង​។ ចេក​ខ្ចី​អាច​ធ្វើ​ឲ្យ​យើង​ទល់​លាមក​ ដោយសារ​តែ​​សម្បូរ​ដោយ​ជាតិ​ជ័រ ដែល​អាច​ធ្វើ​ឲ្យ​រាង​កាយ​ពិបាក​ក្នុង​ការ​រំលាយ​។ ដូច​គ្នា​ដែរ ចេក​ក៏​មាន​ជាតិ​សរសៃ​ដែល​អាច​ទាញ​ជាតិ​ទឹក​ពី​ពោះវៀន​តូច​ និង​លាមក​ផង​ដែរ​។ ដូច​នេះ បើ​យើង​កំពុង​ខ្វះ​ជាតិ​ទឹក ហើយ​ញ៉ាំ​ចេក​ខ្ចី​ទៀត​ នោះ​វា​នឹង​ធ្វើ​ឲ្យ​បញ្ហា​ទល់​លាមក​កាន់​តែ​អាក្រក់​ឡើង​។ ២. ​ស្ករ​កៅស៊ូ​ វា​មិន​មែន​ជា​ការពិត​ទេ​ដែល​គេ​ថា​បើ​យើង​លេប​ស្ករ​កៅស៊ូ​ទៅ​ក្នុង​ពោះ ​នឹង​ត្រូវ​ការ​ពេល​ដល់​ទៅ​ប្រាំពីរ​ឆ្នាំ​ដើម្បី​រំលាយ​។ ប៉ុន្តែ​អ្វី​ដែល​ជា​ការពិត គឺ​ថា​​បើ​សិន​ជា​យើង​ច្រឡំ​លេប​ស្ករ​កៅស៊ូ​ញឹក​ញាប់​ក្នុង​រយៈពេល​ខ្លី ឬ​យើង​ច្រឡំ​លេប​ស្ករ​កៅស៊ូ​ជា​ច្រើន​បន្ទះ​ជាមួយ​នឹង​អាហារ​មិន​ងាយ​រលាយ​ផ្សេង​ទៀត​ដូច​ជា​គ្រាប់​ធញ្ញជាតិ នោះ​វា​នឹង​បង្កើត​បាន​ជា​បណ្ដុំ​មួយ​ដែល​បិទ​នៅ​ប្រព័ន្ធ​រំលាយអាហារ​។ ការ​រា​រាំង​នៅ​ប្រព័ន្ធ​រំលាយ​អាហារ​នេះ អាច​ធ្វើ​ឲ្យ​យើង​ទល់​លាមក​ដែរ​។ ​ក្មេង​អាយុ​ក្រោម​ប្រាំ​ឆ្នាំ​មិន​គួរ​ឲ្យ​ទំពា​ស្ករ​កៅស៊ូ​ទេ ហើយ​បើ​យើង​ជា​អ្នក​ចូល​ចិត្ត​ទំពា​ស្ករ​កៅស៊ូ​វិញ គួរ​ទំពា​ត្រឹម​មួយ​ ឬ​ពីរ​បន្ទះ​បាន​ហើយ​ក្នុង​មួយ​ថ្ងៃ​ និង​បោះ​វា​ចោល​ក្នុង​ធុង​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ​។​ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ ៣. កាហ្វេ​ កាហ្វេ​អាច​ដើរ​តួជា​ភ្នាក់​ងារ​ជួយ​ដល់​ការ​បន្ទោ​បង់​ផង និង​ធ្វើ​ឲ្យ​ទល់​លាមក​ផង។ ការ​ហ្វេ​អាច​រំញោច​ដល់​ការ​បន្ទោ​បង់ និង​ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​រាក ទៀត​ផង​។ ប៉ុន្តែ បើ​យើង​កំពុង​ខ្វះ​ជា​តិ​ទឹក ជាតិ​កាហ្វេអ៊ីន​ក្នុង​កាហ្វេ ឬ​តែខ្មៅ ឬ​សូកូឡា អាច​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​ទល់​លាមក​ទៅ​វិញ​។ ​៤. សាច់​ក្រហម​ មាន​មូល​ហេតុ​ជា​ច្រើន​បញ្ជាក់​ថា​យើង​មិន​គួរ​ញ៉ាំ​សាច់​ក្រហម​ច្រើន​ពេក​ទេ ដោយ​មួយ​ក្នុង​ចំណោម​នោះ គឺ​សាច់​ក្រហម​អាច​ធ្វើ​ឲ្យ​យើង​ទល់​លាមក​។ ហេតុអ្វី? […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ជាតិសរសៃល្អ តែបើញ៉ាំច្រើនជ្រុលអាចបង្កផលវិបាកដល់សុខភាព ៤ យ៉ាង

ជាតិសរសៃសម្បូរនៅក្នុងបន្លែ គ្រាប់ធញ្ញជាតិ សណ្តែក ផ្លែឈើ និងគ្រាប់ផ្លែ​ឈើ។ ការញុំា​អាហារ​សម្បូរទៅដោយជាតិសរសៃជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងការបន្ទោរបង់ ព្រមទាំងកាត់​បន្ថយហានិភ័យជំងឺបេះដូង ជំងឺធាត់ ជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺលើស​សម្ពាធ​ឈាម​​ជាដើម។ យ៉ាងណា​មិញ​បើមានអាការៈ ៤ យ៉ាងដូចខាងក្រោម ​បញ្ជាក់​ថាយើង​ញុំា​ជាតិ​សរសៃច្រើនជ្រុលហើយ។ ១. ទល់លាមក ប្រសិនបើយើងញុំាអាហា​រដែលមាន​ជាតិសរសៃ​រលាយក្នុងទឹកដូចជា អាហារផ្សំពីស្រូវសាលីអូត សណ្តែក ផ្លែប៉ោម ស្ត្រប៊ើរី ឬប៊្លូប៊ើរីច្រើន និងញឹកញាប់ វានឹងធ្វើឱ្យ​ពោះ​រៀន​ពិបាក​នឹង​បញ្ចេញ​លាមក​មក​ក្រៅ ព្រោះជាតិ​​​សរសៃទាំងនេះស្រូបយកជាតិទឹកនៅក្នុងពោះវៀន។ ជាពិសេស​នៅ​ពេល​​​រាង​កាយ​យើង​ខ្វះជាតិទឹក។ ២. រាក ផ្ទុយទៅវិញបើយើងញុំាអាហារដែលមានជាតិសរសៃមិនរំលាយក្នុងទឹកដូច​ជា ស្រូវសាលី បន្លែស្លឹក ផ្កាខាត់ណាបៃតង ប៉េងប៉ោះជាដើមច្រើន ហើយញឹកញាប់ពេក វាអាចបណ្តាលឱ្យលាមករាវ និង​រាក​វិញ ព្រោះជាតិសរសៃទាំងនោះធ្លងកាត់ពោះវៀនលឿនពេក។ ៣. ហើមពោះ វាច្រើនកើតឡើង ពេលយើងញុំាជាតិសរសៃច្រើន និងញឹកញាប់ពេក ព្រោះជាតិ​សរសៃភាគច្រើន​មិនអាចរំលាយ ឬបំបែកក្នុងខណៈធ្វើដំណើរឆ្លងកាត់ប្រព័ន្ធរំលាយអាហារ។ ជាលទ្ធផល​បាក់តេរី​ដែល​នៅក្នុងពោះវៀនស៊ីជាតិសរសៃ​ដែលនៅសេសសល់ ហើយធ្វើឱ្យមានខ្យល់ក្នុងពោះ។ ៤. ចុកពោះ នេះបណ្តាលមកពីការញុំាជាតិសរសៃច្រើនពេកដែលធ្វើឱ្យការរំលាយអាហារ​យឺត ឬឈប់​ដំណើរ​ការ។​ បញ្ហាប្រព័ន្ធរំលាយអាហារ ក្នុងករណីយើងមានបញ្ហាសុខភាពដោយសារការញុំាជាតិសរសៃច្រើន យើងត្រូវ៖ ចៀសវាងការទំពារស្ករកៅស៊ូ ឬភេសជ្ជៈដែលមានជាតិហ្គាស ព្រោះអាហារ​ទាំងនេះ​ធ្វើឱ្យ​មាន​ខ្យល់ក្នុងពោះ ញុំាទឹកឱ្យបានគ្រប់គ្រាន់ ហាត់ប្រាណ ញុំាបន្លែឆ្អិនជាជាងញុំាបន្លែឆៅ ព្រោះបន្លែឆ្អិនងាយរំលាយជាង ប្រសិនបើទល់លាមក ត្រូវប្តូរមកញុំាអាហារដែលមានជាតិសរសៃមិនរលាយក្នុងទឹក តែបើរាកត្រូវប្តូរមកញុំាអាហារដែលមានជាតិសរសៃរលាយក្នុងទឹក។ ញុំាអាហារពីគ្រប់ក្រុមអាហារ និងញុំាអាហារដែលមានទាំងជាតិសរសៃរលាយ និងមិន​រលាយ​ក្នុងទឹកដើម្បីឱ្យមានតុល្យភាព។ កាត់បន្ថយការញុំាអាហារដែលមានជាតិសរសៃ តើក្នុង ១ ថ្ងៃរាងកាយយើងត្រូវការជាតិសរសៃប៉ុន្មាន? សមាគមន៍បេះដូងអាមេរិកណែនាំឱ្យញុំាជាតិសរសៃចន្លោះពី ២៥-៣០ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ