– ប្រញាប់ចាកចេញពីតំបន់ខ្ពង់រាប មានដូចជា ទីទួល តំបន់ភ្នំ ឬកំពូលភ្នំតែម្តង។
– ហាមដាច់ខាតកុំក្រាបទៅលើដីឲ្យសោះ។
– ហាមដាច់ខាតមិនត្រូវជ្រកដោយដើមឈើនោះឡើយ។
– ក៏មិនត្រូវជ្រកក្រោមផ្ទាំងថ្ម ឬថ្មចោតដែរ ព្រោះអាចបាក់សង្កត់ឬរអិលធ្លាក់មកលើយើង។
– ត្រូវរត់ឲ្យឆ្ងាយពីថ្លុកត្រពាំង បឹងបួរ និងកន្លែងផ្សេងទៀតដែលមានដក់ ឬស្តុកទឹក។
– ចេញឲ្យឆ្ងាយពីកន្លែងអាចចម្លងចរន្តអគ្គិសនីបាន មានដូចជា លួសបន្លា ខ្សែភ្លើង នឹងម៉ាស៊ីនផ្សេងៗ។
– ត្រូវបន្ទន់ខ្លួនបើសិនជាពេលភ្លៀងធ្លាក់ មានផ្លេកបន្ទោរ ផ្គរ ឬរន្ទះ តែចៃដន្យយើងនៅខាងក្រៅ ឬនៅក្រោមបង្គោលភ្លើងនោះ ត្រូវប្រញាប់បន្ទន់ខ្លួន ដោយបញ្ឈរជង្គង់ទាំង២ជិតគ្នា និងយកដៃខ្ទប់ត្រចៀកទាំងសងខាង។
– ត្រូវរត់ចេញពីទឹក ឬស្រែ នៅទីវាលដែលគ្មានដើមឈើ ពិសេសវាលស្រែងាយនឹងមានរន្ទះបាញ់ណាស់ ដូច្នេះបើយើងកំពុងស្ថិតនៅទីនោះ ត្រូវរត់ចេញពីទឹក ឬស្រែជាបន្ទាន់ ទើបមិនគ្រោះថ្នាក់ដល់ជីវិត។