វិធីសាស្រ្តងាយៗទាំង៥ ជួយកម្ចាត់ស្រ្តេស និងការឈឺចាប់លើរាងកាយ

    វិធីសាស្រ្តងាយៗទាំង៥ ជួយកម្ចាត់ស្រ្តេស និងការឈឺចាប់លើរាងកាយ

    ​ថ្វីត្បិត​តែ​បច្ចុប្បន្ន​ ថ្នាំ​ពេទ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ជួន​កាល យើង​អាច​កម្ចាត់​បញ្ហា​មួយ​ចំនួន​​បាន​ដោយ​គ្រាន់​តែ​ប្រើ​វិធីសាស្ត្រ​ងាយ​ៗ​ប៉ុណ្ណោះ។ ប្រសិនបើ​​គ្នា​យើង​ប្រឈម​នឹង​អាការៈ​ឈឺចាប់រាង​កាយ​ ឬ​ស្រ្តេស អាច​សាកល្បង​វិធីសាស្ត្រ​ទាំង​​៥​ខាង​ក្រោម​នេះ​។

    ១. ប្រើ​ទឹក​កក​ស្អំ​លើ​បរិវេណ​ឈឺចាប់

    ការ​ប្រើ​ទឹកកក​ គឺ​ជា​រូបមន្ត​បែប​បុរាណ​ និង​ល្អ​បំផុត​ដើម្បី​ជួយ​ដោះស្រាយ​ការ​ឈឺចាប់​នៅ​ផ្នែក​ណា​មួយ​នៃ​រាងកាយ។ ទឹកកក​អាច​ជួយ​ព្យាបាល​របួស​ស្រួចស្រាល់​ និង​ការ​រលាក​ ព្រម​ទាំង​ការ​ហើម​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។ ហេតុនេះ​ហើយ​ ក្នុង​ករណី​ដែល​យើង​ជួប​ប្រទះ​បញ្ហា​ទាំង​នេះ គួរ​សាក​ប្រើ​ទឹកកក​ស្អំ​នៅ​បរិវេណ​ដែល​រង​​របួស ឬ​ងូត​ទឹក​កក​តែ​ម្ដង។

    ​​​​​២. ម៉ាស្សា​នៅ​ចន្លោះ​ចិញ្ចើម​ដើម្បី​កាត់បន្ថយ​ស្រ្តេស

    ការ​សង្កត់​នៅ​ត្រង់​បរិវេណ​នេះ អាច​ជួយ​បំបាត់​​រាល់​ការ​ឈឺចាប់​ និង​ស្រ្តេស​បណ្ដោះ​អាសន្ន​បាន។ អីចឹង​ហើយ គ្នា​យើង​អាច​ធ្វើការ​សង្កត់​ ឬ​ម៉ាស្សា​នៅ​ត្រង់​ចន្លោះ​ចិញ្ចឹម​ ដើម្បី​ដោះស្រាយ​​បញ្ហា​ខាង​លើ។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ៣. ម៉ាស្សា​ត្រចៀក

    ជាមួយ​គ្នា​នេះ​ដែរ ការ​សង្កត់​នៅ​ត្រង់​ត្រចៀក​ក៏​អាច​ជួយ​កាត់បន្ថយ​ស្រ្តេស និង​ការ​ថប់​បារម្ភ​ពី​រាងកាយ​បាន​ដូច​គ្នា។ ​

    ​៤. ញ៉ាំ​ទឹក​ក្រូច​ស្រស់​

    ពិត​ណាស់​ វីតាមីន​C​ ផ្ដល់​គុណប្រយោជន៍​យ៉ាង​ច្រើន​ដល់​រាងកាយ ជា​ពិសេស​គឺ​ជួយ​បំបាត់​​បញ្ហា​ស្រ្តេស។ ​កម្រិត​ស្រ្តេស​ខ្ពស់​ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​នឹង​កង្វះ​វីតាមីន​C ដូច្នេះ​ហើយ យើង​អាច​បង្កើន​​វីតាមីន​C ដោយ​ការ​ញ៉ាំ​ទឹក​ក្រូច​ស្រស់​​ជា​ប្រចាំ។

    ៥. ទំពា​ស្ករ​កៅស៊ូ

    ទន្ទឹម​នឹង​នេះ ការ​ទំពា​ស្ករ​កៅស៊ូ​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​សុខភាព​ ដែល​រួម​មាន​កាត់បន្ថយ​ស្រ្តេស និង​ការ​ថប់​បារម្ភ។ យោង​តាម​ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា ​ការ​ទំពា​ស្ករ​កៅស៊ូ ជួយ​​បង្កើន​ភាព​រហ័សរហួន​ ក៏​ដូចជា​កាត់បន្ថយ​ស្រ្តេស​ក្នុង​ពេល​តែ​មួយ។ ដូច​នេះ​ហើយ​ យើង​គួរ​សាកល្បង​ទំពា​ស្ករ​កៅស៊ូ ក្នុង​ករណី​ប្រឈម​នឹង​ស្រ្តេស ឬ​ថប់​បារម្ភ​។

    ចំណុចសំខាន់

    ត្បិតតែថ្នាំពេទ្យមានសន្ទុះខ្លាំងក្លា និងមានប្រសិទ្ធភាពគួរឲ្យកត់សម្គាល់យ៉ាង​ណា​ក្តី តែ​ពេលខ្លះ យើង​ក៏​អាច​កម្ចាត់​បញ្ហា​មួយ​ចំនួន​ ដូចជា​ស្រ្តេស និង​ការ​ឈឺចាប់​ដោយ​ខ្លួន​ឯង​បាន​តាមរយៈការអនុវត្តវិធីសាស្រ្តងាយៗ ដូច​ខាង​ក្រោម៖
    • ប្រើ​ទឹក​កក​ស្អំ​នៅ​បរិវេណ​ដែល​ឈឺចាប់
    • ម៉ាស្សា​នៅ​ចន្លោះ​ចិញ្ចើម​ ដើម្បី​កាត់បន្ថយ​ស្រ្តេស
    • ម៉ាស្សា​ត្រចៀក
    • ញ៉ាំ​ទឹក​ក្រូច​ស្រស់
    • ទំពា​ស្ករ​កៅស៊ូ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 21/10/2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម