តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ធម្មតា ​ផ្ដាសាយ​ត្រូវ​ការ​ពេល​ប៉ុន្មាន​ថ្ងៃ​ទើបជា?

ធម្មតា ​ផ្ដាសាយ​ត្រូវ​ការ​ពេល​ប៉ុន្មាន​ថ្ងៃ​ទើបជា?

ក្ដៅភ្លៀងៗ គ្នាយើង​ងាយ​កើត​ផ្ដាសាយណស់។ ផ្តាសាយ​បង្ក​ដោយវីរុសផ្តាសាយជាច្រើន​ប្រភេទ ​ឆ្លងតាមរយៈ​ខ្យល់ ហើយ​យើង​អាចកើតជំងឺ​នេះម្ដងហើយម្ដងទៀត។ ជាធម្មតា វា​បង្ក​រោគសញ្ញានៅក្នុង​ច្រមុះ និង​បំពង់ក។ ជំងឺ​នេះមិនមាន​រយៈពេលយូរ​នោះទេ។ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺអាមេរិក បញ្ជាក់ថា មនុស្ស​ភាគច្រើន ជាសះស្បើយ​ពី​ផ្ដាសាយអំឡុងពី ៧-១០​ថ្ងៃ។

១- ផ្ដាសាយ​លើ​មនុស្ស​ពេញវ័យ​

ជាមធ្យម ផ្ដាសាយកើតមាន​លើ​មនុស្សពេញវ័យអាច​មាន​រយៈពេលពី ៧-១០ ​ថ្ងៃ ប៉ុន្ដែ​វា​ក៏អាស្រ័យ​លើ​បុគ្គល​ម្នាក់ៗ​ផង​ដែរ។ គ្នាយើង​មួយ​ចំនួនផ្ដាសាយត្រឹម​រយៈពេល ២-៣​ ថ្ងៃ​ប៉ុណ្ណោះ ខណៈ​​មួយ​ចំនួន​ទៀតមានរហូត​ដល់ ២ ​សប្ដាហ៍ ដែល​អាច​ដោយសារប្រព័ន្ធ​ការពារ​យើងម្នាក់ៗ​មាន​ភាព​ខុស​គ្នា។

កត្ដា​របៀបរស់នៅ ដូចជា​​ សម្រាក​គ្រប់គ្រាន់ នឹងជួយ​ឲ្យ​​ឆាប់ជា​សះស្បើយ​លឿន រីឯអ្នក​ជក់បារី អាច​នឹង​ជាពីផ្ដាសាយ​​យឺតជា​អ្នក​​មិន​ជក់​បារី។ បើទោះបីវីរុស​ផ្តាសាយអស់​ពី​រាងកាយ​ហើយ ប៉ុន្តែ​រោគសញ្ញា​មួយ​ចំនួន​នៅតែមាន​ដដែល ដូចជា​​ ស្លេស្ម ឬ​កណ្ដាស់ ​ប្រហែល​អាច​ចំណាយ​ពេល ១​ សប្ដាហ៍​ទៀត។

២- ​​ផ្ដាសាយលើ​ក្មេងៗ​

រោគសញ្ញា​ផ្ដាសាយ​លើ​ក្មេងៗ ប្រហែល​ជា​យូរជាង​មនុស្ស​ពេញវ័យ។ ករណី​ភាគច្រើន ក្មេងៗ​ផ្ដាសាយ រយៈពេល​ពី ៧-១០ ​ថ្ងៃ។ ក្មេងៗ ប្រហែលពិបាក​ជាមួយ​រោគសញ្ញា​ជំងឺ​ ពិសេស​ពិបាក​កំណត់​មូលហេតុ​​រោគសញ្ញា។

Verifying...

ក្មេងៗអាចឆាប់​កើត​​ផ្ដាសាយ ដោយ​សារ​ប្រព័ន្ធ​ការពារមិនទាន់​បង្កើត​អង់​ទីករ​ប្រឆាំង​​វីរុស​បាន​ច្រើន​នៅ​ឡើយ មិនដូចប្រព័ន្ធការពារមនុស្សពេញវ័យដែល​ធ្លាប់​ឆ្លង​កាត់​ជំងឺ​ និង​បាន​បង្កើត​ប្រព័ន្ធ​ការពារ​ដើម្បីប្រយុទ្ធ​ប្រឆាំ​ងនៅ​ពេល​មេរោគ​ប្រភេទ​នេះ​ ចូល​មក​ក្នុង​យើង​ជាថ្មី។ មួយទៀត ក្មេងៗប្រឈម​ខ្ពស់​កើត​ផ្តាសាយ ដោយសារ​ពួកគេ​យល់ដឹង​តិចតួចពី​ទម្លាប់​បង្ការ ដូចជា​ លាង​សម្អាតដៃ​ទៀងទាត់។ ក្មេងៗក៏ចូលចិត្ត​ទាក់ទង​គ្នា​ក្នុង​រយៈចម្ងាយ​ជិតៗ ដែលអាចបង្កើន​ភាពប្រឈម​ខ្ពស់​ឆ្លង​ជំងឺ​នេះ។

ក្នុង ១​ ឆ្នាំ មនុស្ស​ពេញវ័យកើតផ្ដាសាយ ២-៣​ ដង/​ឆ្នាំ ចំណែកក្មេងៗ​អាយុ​ក្រោម ២​ឆ្នាំ អាច​ផ្ដាសាយរហូត​ដល់ ៦​ ដង/​ឆ្នាំ។

ជំងឺ​ផ្ដាសាយ

អត្ថបទពាក់ព័ន្ធ៖

៣- ពេលណាត្រូវទៅពេទ្យ?

បើ​រោគសញ្ញាផ្ដាសាយ មិនបាត់ ឬធូរស្រាល ក្រោយ​១០​ថ្ងៃ ចាំបាច់​ត្រូវទៅ​ពេទ្យ​ជាបន្ទាន់។ ពេទ្យអាច​ព្យាបាល​រោគសញ្ញា​ជំងឺ​ធ្ងន់ធ្ងរ ឬខុសប្រក្រតី​នេះ។

មាន​មធ្យោបាយ​ជាច្រើន ដើម្បី​គ្រប់គ្រង​ផ្ដាសាយ ដោយ​ការ​សម្អាត​រាងកាយ​ពី​ការ​ផ្ទុក​មេរោគ ដូចជា៖

– ផឹកទឹកឲ្យ​បាន​ច្រើន

– សម្រាកឲ្យ​បាន​ច្រើន

– ផឹកទឹកក្ដៅ ឬញាំស៊ុបក្ដៅៗ

– ខ្ពុរទឹកអំបិល

– ផឹក​ថ្នាំ​បំបាត់​គ្រុនរងា និង​ថ្នាំ​បំបាត់​ការ​ឈឺចាប់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 03/04/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត