សុខភាពផ្លូវដង្ហើម

សុខភាព​ផ្លូវសង្ហើម - សួត​ដើរ​តួ​យ៉ាង​សំខាន់​បំផុត​ក្នុង​ផ្នែក​ផ្លូវដង្ហើម។ ប្រសិន​បើ​បងប្អូន​មាន​បញ្ហា​ផ្លូវ​ដង្ហើម នោះ​សួត​អាច​មាន​បញ្ហា​ធំៗ​ដូចជា ​រលាកទងសួតរ៉ាំរ៉ៃ ​ហើមសួត ​ស្វិតសួត ​​ជំងឺហឺត ​ផ្តាសាយធំ ​ជំងឺរបេង ​រលាកសួត ​ដុំពកសួតតូចៗ ​ផ្តាសាយធម្មតា ​រលាកទងសួត ​ស្ទះទងសួត ​និង​បញ្ហាសួតផ្សេងទៀត

ចំណេះដឹងទូទៅ

សុខភាពផ្លូវដង្ហើម

ចូលដល់រដូវភ្លៀងហើយ ធ្វើម៉េចទើបអាចការពារខ្លួនពីជំងឺគ្រុនផ្តាសាយបាន?

ជំងឺគ្រុនផ្តាសាយងាយឆ្លងណាស់ ហើយអាចលេចចេញជារោគសញ្ញារយៈពេលច្រើនថ្ងៃ ព្រមទាំងអាចបង្កជាផលវិបាកធ្ងន់ធ្ងរថែមទៀតផង។ ជំងឺផ្លូវដង្ហើមដែលឆ្លងខ្លាំងមួយនេះ ចម្លងទៅមនុស្សរាប់លាននាក់ ក្នុងមួយឆ្នាំៗ ដោយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងវិញ មានអត្រាមរណៈ ចន្លោះពី ២៩០ ០០០នាក់ ដល់ ៦៥០ ០០០នាក់ឯណោះ។ ប៉ុន្តែ គ្នាយើងដឹងអត់ថា វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ អាចការពារខ្លួនយើងបានល្អបំផុត។ អ្វីទៅជាវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ? វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ អាចជួយឱ្យប្រព័ន្ធភាពស៊ាំរបស់យើងប្រយុទ្ធនឹងជំងឺគ្រុនផ្តាសាយបានយ៉ាងមានប្រសិទ្ធភាព។ ពិតណាស់ ដោយសារតែវីរុសគ្រុនផ្តាសាយមានបម្រែបម្រួលជារៀងរាល់ឆ្នាំ វ៉ាក់សាំងក៏ត្រូវធ្វើបច្ចុប្បន្នភាពរាល់ឆ្នាំដូចគ្នា។ យ៉ាងណាមិញ វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយមិនអាចការពារយើងបានពេញ១ជីវិតនោះទេ ដូច្នេះហើយទើបយើងត្រូវចាក់វ៉ាក់សាំងប្រភេទនេះជារៀងរាល់ឆ្នាំ។ ចុចទីនេះ ដើម្បីពិនិត្យ​ជំ​ងឺ​ស្ទះដង្ហើមរ៉ាំរៃតាមអនឡាញ ចុចទីនេះ ដើម្បីពិនិត្យ​ជំ​ងឺ​ហឺតតាមអនឡាញ វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយមានគុណប្រយោជន៍អ្វីខ្លះ? • កាត់បន្ថយហានិភ័យនៃការឆ្លងជំងឺគ្រុនផ្តាសាយបានរហូតដល់៦០% • កាត់បន្ថយការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ • ការពារមនុស្សវ័យចំណាស់ កុមារតូចៗ និងអ្នកមានជំងឺរ៉ាំរ៉ៃ [embed-health-tool-heart-rate] ក្រៅពីចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ យើងក៏អាចអនុវត្តវិធានខាងក្រោមនេះ ដើម្បីជៀសវាងពីជំងឺគ្រុនផ្តាសាយ ជៀសវាងនៅជិតនឹងអ្នកជំងឺគ្រុនផ្តាសាយ ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ សម្អាតដៃឱ្យបានស្អាតល្អ ជាមួយនឹងសាប៊ូ និងទឹកស្អាត ជៀសវាងយកដៃប៉ះភ្នែក ច្រមុះ ឬមាត់ ប្រកាន់ខ្ជាប់នូវទម្លាប់ល្អ ដោយគេងឱ្យបានគ្រប់គ្រាន់ ហាត់ប្រាណជាទៀងទាត់ គ្រប់គ្រងស្រ្តេស ញ៉ាំទឹកឱ្យបានច្រើន និងញ៉ាំរបបអាហារសុខភាព។ ចំណុចសំខាន់ ជំងឺគ្រុនផ្តាសាយងាយឆ្លងណាស់ ហើយអាចលេចចេញជារោគសញ្ញារយៈពេលច្រើនថ្ងៃ ព្រមទាំងអាចបង្កជាផលវិបាកធ្ងន់ធ្ងរថែមទៀតផង។ ជំងឺផ្លូវដង្ហើមដែលឆ្លងខ្លាំងមួយនេះ ចម្លងទៅមនុស្សរាប់លាននាក់ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវដង្ហើម

ស្វែងរក សុខភាពផ្លូវដង្ហើម

រលាកសួត

Lung Consolidation (ជំងឺ​សួត​ឡើង​រឹង)

និយមន័យ១- អ្វីជា​ជំងឺ​សួត​ឡើង​រឹង​? ជំងឺ​សួត​ឡើង​រឹង កើតឡើង​​នៅ​ពេល​ដែល​ខ្យល់​​បំពេញ​សួត​ ត្រូវ​ជំនួស​ដោយ​​សារធាតុ​ផ្សេង។ អាស្រ័យ​លើ​មូលហេតុ​​ជំងឺ ​ខ្យល់​ចូល​សួត​អាច​ជំនួស​ដោយ​៖ – សារធាតុ​រាវ​៖ អាច​ជា​ខ្ទុះ ឈាម​ និង​ទឹក។ – វត្ថុ​រឹង៖ អាច​ជា​សំណល់​អាហារ​ពី​ក្រពះ ​ឬ​កោសិកា​ជា​ដើម។ រូបភាព​​ឃើញ​លើ​កាំរស្មី​អ៊ិច ​បូក​រួម​ទាំង​រោគ​សញ្ញា ​អាច​ស្រដៀង​ទៅ​នឹង​វត្ថុ​ទាំង​នេះ​ ដូចនេះ​អ្នក​ជំងឺ​ ត្រូវ​ការ​ធ្វើ​តេស្ត​ជា​ច្រើន​ទៀត​ ដើម្បី​ឲ្យ​ដឹង​ថា​សួត​ឡើង​រឹង​មែន​ ឬ​ក៏​អត់? ហើយ​​បើ​ព្យាបាល​បាន​ត្រឹម​ត្រូវ ​សួត​អាច​វិល​មក​រក​ភាព​ធម្មតា​វិញ ​ខ្យល់​នឹង​ត្រឡប់​មកចូល​សួត​​ដូច​ដើម។ ២- ជំងឺ​សួត​ឡើង​រឹង​កើត​ឡើង​ញឹកញាប់​ដែរ​ទេ? សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគ​សញ្ញា៣- រោគ​សញ្ញា​ជំងឺ​សួត​ឡើង​រឹង​មាន​អ្វី​ខ្លះ? សញ្ញា​​ឧស្សាហ៍​ជួប​ប្រទះ​ក្នុង​ជំងឺ​នេះ ​មាន​ដូចជា៖ – ពិបាក​ដក​ដង្ហើម​កាន់​តែ​ខ្លាំង​ឡើង ​អាស្រ័យ​លើ​ភាព​ធ្ងន់ធ្ងររបស់​ជំងឺ – កណ្ដាស់ ​និង​ចង់​ផុត​ដង្ហើម​ម្ដង​ៗ – ធ្ងន់​ទ្រូង​ ហើយ​មាន​ការ​ឈឺ​ចាប់ – ដង្ហើម​ញាប់ ​(កើត​ឡើង​ពេល​ចង្វាក់​ដង្ហើម​កើន​ឡើង បែក​ញើស​ច្រើន និង​ពិបាក​ក្នុង​ការ​និយាយ) – ឮ​សំឡេង​ពេល​ដក​ដង្ហើម – មុខ​ស្លេក​ស្លាំង​ ឬ​ស្វាយ​មុខ – ក្អក​ខ្លាំង ​និង​ចេញ​ស្លេស្ម​ច្រើន – ក្ដៅ​ខ្លួន – បែក​ញើស​ពេល​យប់ – អស់​កម្លាំង​ល្ហិត​ល្ហៃ វា​អាច​នៅ​មាន​សញ្ញា​ផ្សេង​ទៀតមិនបាន​រៀប​រាប់​ខាង​លើ​។ បើ​មាន​ចម្ងល់​ពាក់ព័ន្ធ​រោគ​សញ្ញា​ណា​មួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ ៤- ពេល​ណាត្រូវ​ទៅ​ពេទ្យ? ក្នុង​ករណី​មាន​ចម្ងល់​ មាន​រោគ​សញ្ញា​មិន​ប្រក្រតី ​ឬ​សង្ស័យ​ថា​មាន​ជំងឺ ​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ព្រោះ​ថា​ការ​ឆ្លើយតប​ទៅ​នឹង​ជំងឺ​របស់​មនុស្ស​គ្រប់​រូប មានលក្ខណៈផ្សេង​ៗ​គ្នា។ មូលហេតុបង្ក៥- ​មូលហេតុ​អ្វី​ខ្លះ​បង្ក​ឲ្យ​មាន​ជំងឺ​សួត​ឡើង​រឹង​? មូលហេតុបង្កឲ្យ​មាន​ជំងឺ​សួត​ឡើង​រឹង ​មាន​ដូចជា៖ – ជំងឺ​រលាក​សួត៖ ជា​ជំងឺ​ដែល​ច្រើន​បង្ក​ទៅ​ជា​សួត​ឡើង​រឹង​នេះ​ជាង​គេ។ […]


រលាកទងសួត

Bronchitis (ជំងឺរលាកទងសួត)

និយមន័យ១- អ្វី​ជា​ជំងឺរលាក​ទង​សួត? ជំងឺ​រលាក​ទង​សួត ជា​ភាសាបច្ចេក​ទេស​ហៅថា Bronchitis សំដៅ​លើ​ការ​រលាក​​ភ្នាស​បំពង​ទង​សួត​ ដែល​បណ្ដាល​មក​ពី​ការ​បង្ក​រោគ។ ទង​សួត​ ​ជា​ផ្លូវឲ្យ​ខ្យល់​ចេញ​ចូល​ក្នុង​សួតបាន នាំ​ឲ្យ​គ្នា​យើង​មាន​ជំងឺ​រលាក​ទង​សួត​នេះ ជា​ញឹក​ញាប់​មាន​អាការៈក្អក​មាន​ស្លេស្ម ហើយ​អាច​មាន​ ឬ​គ្មាន​ពណ៌។ ជំងឺ​រលាក​ទង​សួត​ចែក​ជា​ពីរ​ប្រភេទ៖ – រលាក​ទង​សួត​ស្រួច​ស្រាវ៖ ជា​ការ​បង្ក​រោគ​រយៈ​ពេល​ខ្លី បណ្ដាល​ឲ្យ​ទង​សួត​ហើម និង​ពេញ​ទៅ​ដោយ​ស្លេស្ម (Mucus)។ ប្រភេទ​រលាក​ស្រួច​ស្រាវ​នេះ ជា​ទូទៅ​មាន​រយៈ​ពេល​ត្រឹម​តែ​ ២-៣ សប្ដាហ៍​ប៉ុណ្ណោះ។ – រលាក​ទង​សួត​រ៉ាំរ៉ៃ៖ ជា​ការ​រលាក​បំពង​ទង​សួត​ញឹក​ញាប់ ​ជា​ទូទៅ ​បណ្ដាល​មក​ពី​ការ​ជក់​បារី។ ជំងឺ​នេះ​អាច​មាន​រយៈពេល​រាប់​ខែ ឬ​អាច​ដល់​រាប់​ឆ្នាំ ហើយ​ក៏​ធ្ងន់ធ្ងរ​ជាង​ជំងឺ​រលាក​ទង​សួត​ស្រួច​ស្រាវ​ដែរ។ ២- ​ជំងឺ​រលាក​ទង​សួតកើត​ឡើង​ញឹក​ញាប់​ដែរ​ទេ? រលាក​ទង​សួត (Bronchitis) កើត​មាន​ញឹក​ញាប់​ណាស់ ហើយ​​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ។ ប៉ុន្តែ​យើង​នៅ​តែ​អាច​គ្រប់​គ្រង​បាន ដោយ​កាត់​បន្ថយ​កត្តា​គ្រោះ​ថ្នាក់​របស់​ជំងឺ។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ដើម្បី​​ដឹង​ព័ត៌មាន​បន្ថែម។ រោគ​សញ្ញា៣- ​រោគ​សញ្ញា​​ជំងឺរលាក​ទង​សួតមាន​អ្វី​ខ្លះ? រោគ​សញ្ញា​ជំងឺរលាក​ទង​សួត ​ជាទូទៅ​ មានដូច​ជា៖ – ក្អក​ជាប់​រយៈពេល​វែង – ក្អក​មាន​ស្លេស្ម​ច្រើន ពេល​ខ្លះ​អាច​មាន​ឈាម​មក​ជាមួយ – អស់​កម្លាំង – ពិបាក​ដក​ដង្ហើម – គ្រុន​ក្ដៅ – ឈឺ​ទ្រូង ​បើ​យើងមាន​​ជំងឺរលាក​ទង​សួត​​ស្រួច​ស្រាវ អាច​នឹង​ក្អក​ញឹក​ញាប់​ ​រយៈពេល​រហូត​ដល់ ២-៣ ​សប្ដាហ៍ បន្ទាប់​ពី​មាន​ការ​រលាក។ ប៉ុន្តែ​បើ​យើង​មាន​ជំងឺ​នេះ​ប្រភេទ​រ៉ាំរ៉ៃ​វិញ អាច​នឹង​មាន​​រោគ​សញ្ញា​ដូច​គ្នា តែនឹង​​វិវត្ត​ធ្ងន់​ទៅ​ៗ។ លើស​ពី​នេះ អាច​នៅ​មាន​រោគ​សញ្ញា​មិន​បាន​រៀប​រាប់​ខាង​លើ […]


រោគសញ្ញាទូទៅ

វិធីងាយៗ ពេលកូនតូចតឹងច្រមុះ ហៀរសម្បោរ

ផ្តាសាយ គឺងាយកើតចំពោះក្មេងៗ ដោយសារតែមាន​ប្រព័ន្ធ​ការពារ​ខ្សោយ គួបផ្សំ​នឹង​​អាកាស​ធាតុ​ប្រែប្រួល ឬ​បរិស្ថាន​​មិន​ស្អាត​នោះ ជា​កត្តា​ជំរុញ​ឲ្យ​កូន​ក្មេង​ងាយ​​នឹង​អាលែកហ្ស៊ី​ច្រមុះ ទៅ​ជា​តឹង​ច្រមុះ ក្អក ​ផ្តាសាយ មាន​ហៀរ​សម្បោរ។ ពេល​តឹង​ច្រមុះ ក្អក ហៀរសម្បោរ ធ្វើ​ឲ្យ​កូន​តូច​ពិបាក​​ដង្ហើម ពេល​ខ្លះ​យំ​រក​រឿង​មិន​ឈប់ ដើម្បី​ដោះ​ស្រាយ​អាការៈ​តឹង​ច្រមុះ​របស់​កូន ម៉ាក់ប៉ា​អាច​សាក​ល្បង​តាម​តិចនិក​ងាយៗ​ខាង​ក្រោម​​នេះ។ ១- ឆ្ពង់​ច្រមុះ ជា​ការ​ឆ្ពង់​ច្រមុះ​ដោយ​ប្រើ​ម៉ាស៊ីន​សម្រាប់​ឆ្ពង់ មាន​ដាក់​សេរ៉ូម​ប្រៃ វិធី​នេះ​អាច​ធ្វើ ៣-៤ ដង/ថ្ងៃ ដើម្បី​ផ្សើម​ច្រមុះ​កូន​ឲ្យ​ធូរ ងាយ​ដក​ដង្ហើម និង​ពង្រាវ​សម្បោរ។ ២- លាង ឬ​បន្តក់​សេរ៉ូម​ប្រៃ យក​សេរ៉ូម​ប្រៃ​មក​បន្តក់​លើ​ច្រមុះ​កូនទាំងសងខាង ៤-៥ តំណក់ ដើម្បី​ឲ្យសម្បោរ​រាវ រួច​​យក​ប្រដាប់​​បូម​​​ច្រមុះ​មកបូមយក​សម្បោរចេញ។ ធ្វើ​បែប​នេះ ២-៣/ដង ក្នុង​១​ថ្ងៃ នោះ​ច្រមុះ​កូន​នឹង​ធូរស្រាល មិន​ពិបាក​ដក​ដង្ហើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣- ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ ក្មេង​មាន​អាការៈ​តឹង​ច្រមុះ ហៀរ​សម្បោរ​ខ្លះ ក៏​មាន​អាការៈ​ក្តៅ​ខ្លួន​មក​ជាមួយ​ដែរ បើ​អ៊ីចឹង​យើង​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ នោះ​បញ្ហា​តឹង​ចម្រុះ ហៀរ​សម្បោរ​ក៏​ធូរ​ស្រាល​មួយ​កម្រិត។ អត្ថបទគួរអាន៖ កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់? ឮតែល្បី SYNBIOTICS! ជាអ្វីឲ្យប្រាកដ? មានប្រយោជន៍អ្វីខ្លះ? អាហារកូនៗចូលចិត្ត […]


ផ្ដាសាយធម្មតា

ទម្លាប់មិនល្អទាំងនេះ មានន័យថាយើងកំពុងបំផ្លាញប្រព័ន្ធភាពស៊ាំខ្លួនឯង

ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​ខ្លួន​យើង មាន​តួ​នាទី​សំខាន់​ណាស់ ការ​ពារ​រាង​កាយ​ពី​ការ​វាយ​ប្រហារ​របស់​មេរោគ ហើយ​នៅ​ពេល​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ មេរោគ​នឹង​ងាយ​វាយ​ប្រហារ​រាង​កាយយើង នាំ​ឲ្យ​សុខ​ភាព​កាន់​តែ​ចុះ​ខ្សោយ។ ក្រៅពីជំងឺ មានទម្លាប់ប្រចាំថ្ងៃខ្លះៗរបស់​យើង អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ខូត​ខាត​ដែរ។ ​ ១- ចូល​គេង​​យប់​ជ្រៅ បញ្ហា​គេង​មិន​គ្រប់​គ្រាន់ ឬទម្លាប់​គេង​មិន​ល្អ ជា​មូល​ហេតុធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ការពារ​រាង​កាយ​យើង​​ខូច​ខាត។ ទម្លាប់គេង​មិន​ល្អ មាន​ទំនាក់​ទំនង​ទៅ​នឹង​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ និង​ចំនួន​ថយ​ចុះ​កោសិកា​ឈាម​ស​ ​(T-Killer Cells) ដែល​មាន​នាទី​ប្រយុទ្ធប្រឆាំងសម្លាប់​ពពួក​​មេរោគ​ចូល​មក​បៀតបៀន​រាងកាយ​យើង។ ការ​ស្រាវជ្រាវរក​ឃើញ​ថា ប្រុសៗ​ដេក​ត្រឹម​តែ ៤ ម៉ោង/​ថ្ងៃ រយៈពេល​មួយ​សប្តាហ៍​ មាន​ត្រឹម​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ​នៃ​ចំនួនកោសិកា​ឈាម​ស សម្រាប់​​ប្រយុទ្ធ​ជំងឺ​ផ្តាសាយ​ធំ​នៅ​ក្នុង​ឈាម​ (អាច​ធ្វើ​ឲ្យ​កើន​ឡើង​សាជា​ថ្មី​ដោយ​ថ្នាំ​ចាក់​បង្ការ​​ផ្តាសាយ) បើ​ធៀប​នឹងប្រុសៗគេង​គ្រប់​គ្រាន់​ចន្លោះពី ៧,៥-៨,៥ ម៉ោង/ថ្ងៃ។ ជាទូទៅ មនុស្ស​ធម្មតា​ត្រូវ​ការគេង​ពី ៧-៩ ម៉ោង/យប់ ​ដោយ​គ្មាន​ការ​រំខាន​បង្អាក់ដំណេក​ឡើយ។ ទោះយ៉ាង​នេះ​ក្តី ដើម្បី​ឲ្យ​​កាន់​តែ​ប្រសើរ​ ត្រូវ​ចេះកម្រិត​ថាមពលរបស់​យើង​​នៅ​ពេល​ព្រឹក និង​ពេញ​មួយ​ថ្ងៃ ព្រោះបើយើង​​អស់​កម្លាំង​ពេល​​ភ្ញាក់​ពីគេង​នៅ​ពេល​ព្រឹក មានន័យ​ថា យើង​គេងមិន​បាន​​​គ្រប់គ្រាន់​ ឬ​ស្កប់​ស្កល់​ឡើយ។ ២- ​ប្រើប្រាស់​ប៊ិកសាធារណៈ យើងងាយ​នឹង​ឆ្លង​មេរោគ​ តាម​រយៈ​ការ​​ប៉ះពាល់​ពី​ដៃ​មួយ​ទៅ​ដៃ​មួយ​ទៀត។ ជំនួស​ការ​ប្រើប្រាស់​ប៊ិកដែល​គេ​ផ្តល់​ជូន ដូច​ជា ​​នៅ​ធនាគារ កន្លែង​ផ្ទេរ​ប្រាក់ ឬ​កន្លែង​ណា​មួយទាមទារ​ការ​ប្រើ​ប្រាស់​ប៊ិក ចាំថាត្រូវ​ប្រើប្រាស់​ប៊ិក​របស់យើង​ផ្ទាល់ ​ដើម្បី​បន្ថយ​ហានិភ័យ​​ជាប់​ដោយ​មេរោគ។ ហេតុនេះ រាល់​ពេល​ព្រឹក​មុន​ពេល​​ចាក​ចេញ​ពី​ផ្ទះ សូម​ដាក់​ប៊ិក​នៅ​ក្នុង​កាបូប​ ហើយ​យក​វា​តាម​ជាមួយ​យើង​ទៅ​គ្រប់​កន្លែង​​ដែល​យើង​បាន​ទៅ។ សូម្បី​តែ​នៅ​ការិយាល័យ​វេជ្ជបណ្ឌិត​ក៏​ដោយ […]


រលាកទងសួត

Acute Bronchiolitis (ជំងឺរលាកទងសួតស្រួចស្រាល)

និយមន័យ១- អ្វី​ជា​ជំងឺ​រលាក​ទង​សួត​ស្រួចស្រាល​? រលាកទង​សួត​ស្រួច​ស្រាល គឺ​ជា​ជំងឺរលាកផ្លូវដង្ហើម ជួបប្រទះជាញឹកញាប់​បំផុតនៅ​ផ្នែក​ខាង​ចុងនៃ​ទង​សួត​។ ២- ជំងឺ​រលាក​ទង​សួត​ស្រួចស្រាលកើត​ញឹកញាប់​ដែរ​ទេ? ជំងឺរលាកទង​សួត​ស្រួច​ស្រាល ជា​ទូទៅ​ ច្រើន​កើត​លើក្មេង​​មាន​អាយុ​ក្រោម​ ២ ឆ្នាំ​ ហើយ​ប៉ះពាល់​ខ្លាំង​ចំពោះ​ទារក​​អាយុ​ចន្លោះ​ ២-៦ ​ខែ ​និងក្មេង​​មិន​បាន​បៅ​ដោះ​ម្ដាយ​។ រោគសញ្ញា៣- រោគសញ្ញា​ជំងឺ​រលាក​ទង​សួតស្រួច​ស្រាល​មាន​អ្វី​ខ្លះ? រោគ​សញ្ញា​ជំងឺ​រលាក​ទង​សួតស្រួច​ស្រាល ​ចាប់​ផ្ដើម​ដំបូង​ដោយ​ការ​បង្ក​រោគ​តាម​ប្រព័ន្ធ​ដក​ដង្ហើម​ផ្នែក​ខាង​លើ​ ដែល​មានអាការៈ​ ដូចជា​ផ្តាសាយ​ធម្មតា មាន​ហៀរ​សំបោរ ​តឹង​ច្រមុះ ​កណ្ដាស់​ ហើយ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ ក្មេង​នឹង​ប្រែ​​ទៅ​ជា​ក្ដៅ​ខ្លួន​ រញ៉ាំរញ៉ូវ​ និង​ថប់​ដង្ហើម​។ នៅ​ពេល​រោគ​​សញ្ញា​ជំងឺ​កាន់​តែ​ធ្ងន់ យូរៗ​ទៅ​ក្មេងនឹង​ពិបាក​ដកដង្ហើម​កាន់​តែ​ខ្លាំង​ ដែល​លេច​ឡើងអាការៈ​​ផត​សាច់​ក​ និង​សាច់​ចន្លោះ​ឆ្អឹង​ជំនី​ ហើយ​ពេល​ដក​ដង្ហើម​ មាន​​ឭ​សំឡេង​ងីតៗ​ (wheezing)។ ចំពោះ​ក្មេងតូចៗវិញ ​ពេល​ជួប​បញ្ហា​នេះ ​អាច​នឹង​ពិបាក​បញ្ចុក​ចំណី ​និង​គេង ​ដោយសារ​តែមាន​​ស្លេស្ម​កើន​ឡើង​ក្នុង​សួត ​ហើយ​បង្ក​ទៅ​ជា​ក្អួត​ និងបន្ទោបង់មក​មាន​​សំបោរ​ទៀត​ផង។ ៤- ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ? ត្រូវ​ប្រញាប់​យក​កូន​មក​មន្ទីរ​ពេទ្យ ​ពេល​មានរោគ​​សញ្ញា​ទាំង​នេះកើត​ឡើង​ ដូច​ជា៖ – ក្អួត – ដកដង្ហើម ​ឮងឺតៗ​ ដូច​កូន​ឆ្មារ​យំ – ដង្ហើម​ញាប់ ​លើស​ពី​ ៦០​ដង – ផត​សាច់​ចន្លោះ​ឆ្អឹង​ជំនីរ​ពេល​ដកដង្ហើម – សន្លឹមៗ​ និង​ទន់​ដៃ​ទន់​ជើង – មិន​ព្រមបៅ​ដោះ​ ឬ​ដង្ហើម​ញាប់​ពេល​បៅ – ស្បែក​ឡើង​ស្វាយ​ ជាពិសេស​បបូរ​មាត់ ​និង​ក្រចក បើ​សិន​ជា​មាន​ផល​វិបាក​រឿង​ផ្តល់​ចំណីឲ្យ​ក្មេង ឬក្មេង​មិន​ផឹក​ទឹក ឬក៏​ក្មេង​ដក​​ដង្ហើម​កាន់​តែ​ញាប់ទៅៗ […]


ជំងឺរបេង

Pulmonary Tuberculosis (ជំងឺរបេងសួត)

និយមន័យ១- អ្វី​ទៅ​ជា​ជំងឺ​របេង​សួត​? ជំងឺរបេង​សួត​ ​ជា​ជំងឺ​ឆ្លង ​ដោយ​សារ​មេរោគ​របេង​ ហើយ​អាច​យាយី​ដល់​សរីរាង្គ​ផ្សេង​ទៀតពិសេស​គឺសួត ​បើ​មិន​ព្យាបាលទាន់​ពេល​។ ជំងឺ​នេះ ក៏ជា​ប្រភេទ​ជំងឺ​ងាយ​ឆ្លង​បំផុត តាម​ផ្លូវ​ដង្ហើម។ ២- ជំងឺ​របេងសួត​កើត​ឡើង​ញឹក​ញាប់​ដែរទេ? ជំងឺ​របេងសួត ធ្លាប់​​ផ្ទុះ​ឡើងខ្លាំង​​នៅ​ចន្លោះ​សតវត្សរ៍​ទី​ ១៨​-១៩ ​នៅ​អាមេរិក​ខាង​ជើង ​និង​អឺរ៉ុប ​ប៉ុន្តែ​សំណាង​ល្អ​ដោយ​សារ​រក​ឃើញ​នូវ​ថ្នាំ​ផ្ សះ​ដូចជា​ Streptomycin និង Isoniazid ទើប​គេ​អាច​​​គ្រប់​គ្រងការ​រីក​សាយ​ភាយ​មេរោគ​នេះ​បាន។ បន្ទាប់​ពី​ពេល​នោះ​មក ​ស្ទើរគ្រប់​ប្រទេស​អភិវឌ្ឍន៍​ទាំង​អស់​ មិន​មាន​ការ​ផ្ទុះ​នូវ​ករណី​ថ្មី​នោះ​ទេ​ តែ​ជំងឺរបេងសួត ​នៅ​តែ​មាន​វត្តមាន​ ក៏​ជា​​មូលហេតុ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ​ទូទាំង​សកល​លោក​ ​ឈរ​នៅ​លេខ​រៀង​ទី​ ១០​ ដោយសារ​តែ​អត្រា​អ្នក​រង​គ្រោះ​ មាន​ច្រើន​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។ រឿង​សំខាន់​បំផុត គ្រប់​គ្នា​ទាំងអស់​ត្រូវ​ចេះ​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​ជំងឺ​នេះ​ ព្រោះ​តួ​លេខ​​អ្នក​ជំងឺ​របេង​សួត យោង​តាម​សមាគម​ជំងឺ​សួត​អាមេរិក គឺ​មាន​ដល់​ជិត​ ១០លាននាក់ ជុំ​វិញ​ពិភពលោក។ រោគសញ្ញា៣- រោគ​សញ្ញា​ជំងឺ​របេះសួត​មាន​អ្វី​ខ្លះ? រោគ​សញ្ញា​ជំងឺ​របេងសួត ដំណាក់​កាល​ដំបូង អាច​មាន​សញ្ញា​ដូចជា​៖ – ពិបាក​ដកដង្ហើម – ឈឺ​ទ្រូង – ក្អក​ស្លេស្ម – ក្អក​ឈាម​ – បែក​ញើសពេល​យប់ – ល្ហិតល្ហៃ – ក្ដៅ​ខ្លួន – ស្រក​ទម្ងន់​ – សួតមានសំឡេងងឺតៗ។ នៅមាន​រោគសញ្ញាផ្សេងទៀត អាច​មិន​បាន​រៀប​រាប់​ខាង​លើ បើមាន​ក្តី​បារម្ភ​ពី​រោគ​សញ្ញា​ណា​មួយ សូម​ពិគ្រោះ​ជា​មួយ​វេជ្ជ​បណ្ឌិត។ ៤- ពេល​ណា​គួរ​ជួប​​ពេទ្យ? បើ​សិន​ប្រទះ​ឃើញ​រោគសញ្ញា​មួយ​ចំនួន​ដូច​រៀប​រាប់​ខាង​លើ គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។ រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា អ្វី​ល្អ​បំផុត​ត្រូវ​ជួបគ្រូ​ពេទ្យ​ដើម្បី​ប្រឹក្សា […]


ផ្ដាសាយធម្មតា

ព្រឺរងា ហៀរសំបោរ ល្ហិតល្ហៃពេលផ្តាសាយ មិនមែនដោយសារមេរោគទេ គឺព្រោះតែ...

គ្នា​យើង​នរណា​ៗ​ក៏​ធ្លាប់​ផ្ដាសាយ​ដែរ ឲ្យ​តែ​ចាប់​ផ្ដើម​តឹង​ច្រមុះ ឬ​ហៀរ​សំបោរ គ្រុន​ក្ដៅ​ស្រៀវ​ស្រាញ​ក្នុង​ខ្លួន ឈឺ​បំពង់​ក អស់​កម្លាំង ដឹង​ភ្លាម​ម៉ង​ថា​ខ្លួន​កំពុង​ផ្ដាសាយ​ហើយ។ ប៉ុន្តែ​ដឹង​អត់​ គ្រុន​ផ្ដាសាយ​បណ្ដាល​មក​ពី​អី ហេតុអ្វី​រោគ​សញ្ញា​ទាំងនេះ​កើត​ឡើង និង​អាច​ធ្ងន់ធ្ងរ? ​ចាំ “Hello គ្រូពេទ្យ” លម្អិត​ឲ្យ​ខ្ទេច​ពេល​នេះ​តែ​ម្តង។ ១- អ្វី​ជា​អាការៈ​សញ្ញា​ជំងឺ​ផ្តាសាយ? អាការៈ​ហៀរ​សំបោរ ឈឺ​ក និង​ឈឺ​ខ្លួន សុទ្ធ​តែ​ជា​សញ្ញា​​រាង​កាយ​របស់​យើង​កំពុង​ប្រឆាំង​នឹង​មេរោគ​ផ្ដាសាយ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ Stephen Turner នៃ​សាកល​វិទ្យាល័យ Monash ប្រទេស​អូស្ត្រាលី។ ជំងឺ​ផ្ដាសាយ​ បណ្ដាល​មក​ពី​វីរុស​តូច​ៗ​ ​ជ្រៀត​ចូល​ទៅ​ក្នុង​កោសិកា ​ដើម្បី​ចម្លង ​និង​ផលិត​វីរុស​បន្ថែម​ទៀត។ មេរោគ​គ្រុន​ផ្ដាសាយ ​ចម្លង​មេរោគ​ទៅ​កោសិកា​​តាម​ផ្លូវ​ដង្ហើម ហើយ​វា​ងាយ​ឆ្លង​ណាស់ ​តាម​រយៈ​ការ​សាយ​ភាយ​តំណក់​តូច​ៗ​ បញ្ចេញ​ពេល​យើង​ក្អក ឬ​កណ្ដាស់។ បន្ទាប់​ពី​ឆ្លង​មេរោគ​នេះ​ រាងកាយ​នឹង​ធ្វើ​ការ​ធ្ងន់​ជាង​ធម្មតា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​មេរោគ​។ ២- មាន​អ្វី​កើត​ឡើង​ចំពោះ​រាង​កាយ​ក្រោយ​ឆ្លង​មេរោគ​ផ្តាសាយ? នៅ​ពេល​មេរោគ​គ្រុន​ផ្ដាសាយ​ចូល​ក្នុង​រាង​កាយ​យើង ប្រព័ន្ធ​ការពារ​រាងកាយចាប់​ផ្ដើម​ធ្វើការ​ភ្លាម ចុង​សរសៃ​ប្រសាទ​ បាន​បញ្ជូន​សញ្ញា​អាសន្ន​ភ្លាមៗ​ ឲ្យ​រាងកាយ​ដឹង​ពី​វត្តមាន​មេរោគ។ នេះ​ជា​ការ​ឆ្លើយ​តប​រហ័ស​មួយ តែ​វា​អាច​បង្ក​ឲ្យ​មាន​ការ​រលាក​នៅ​ផ្នែក​ណា​មួយ​នៃ​រាងកាយ។ ការ​រលាក​ទាំងនេះ​ កើត​ចេញ​ពី​សកម្មភាពសារធាតុ​គី​មី​ចេញ​ពី​កោសិកា​ ​គេ​ហៅ​ថា Cytokines ។ តួនាទី​សំខាន់របស់ Cytokines  គឺ​ជួយ​​កំណត់​ការ​ចម្លង​មេរោគ​ដំណាក់​កាល​ដំបូង​នៅ​ក្នុង​សួត ហើយ​សារធាតុ​នេះ​ អាច​បញ្ជ្រាប​ចូល​ក្នុង​ចរន្ត​ឈាម​ ​ពង្រីក​ខ្លួន​ពេញ​រាងកាយ ​ដើរ​តួ​ជាភ្នាក់ងារ​ផ្ដល់​ព័ត៌មាន​ និង​ព្រមាន​ដល់​ប្រព័ន្ធ​ភាព​សុាំ​ផ្សេង​ទៀត​ […]


ជំងឺហឺត

អាហារ ៤ ប្រភេទនេះ អ្នកកើតហឺតកុំញ៉ាំឲ្យសោះ ព្រោះអាចធ្វើទុក្ខខ្លាំង

កើត​ហឺតជួបប្រទះផលវិបាកច្រើន ទាំងអាកាសធាតុ បរិស្ថានជុំវិញខ្លួន សូម្បីតែហាត់ប្រាណ ក៏ប្រទះផល​វិបាកច្រើនដូច​គ្នា ពិសេសចំពោះស្រីៗ កាន់តែពិបាកខ្លាំងរឿងពពោះតែម្តង។ អ្នក​កើតហឺត គួរ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ សូម្បីតែ​អាហារ​ខ្លះ ក៏ប៉ះពាល់​សុខភាពយើងដែរ ហេតុនេះ “Hello គ្រូពេទ្យ” នឹងប្រាប់​គ្នា​យើងកើតហឺត ​កុំ​ញ៉ាំ​​អាហារ​ដូច​ខាងក្រោម​នេះ។ ១- អាហារ​​មាន​ផ្ទុក​ជាតិស្ពាន់ធ័រ សារធាតុ​ស្ពាន់ធ័រ​ (Sulfurs) ដូចជា ​ឌីអុកស៊ីត​ស៊ុលផួរិច ​ត្រូវ​បាន​ប្រើប្រាស់​ ដើម្បី​បង្ការ​ផ្លែ​ឈើ​ក្រៀម​ កុំ​ឲ្យ​បាត់បង់​ពណ៌ ​ជួយ​កាត់​បន្ថយ​ការ​កកើត​​បាក់តេរី​ និងធ្វើ​ឲ្យ​មាន​ភាព​ទន់​ ងាយ​ស្រួល​ញ៉ាំ។ គ្នា​យើង​​មួយ​ចំនួន​ អាច​មាន​ប្រតិកម្ម​ស្រាល​ ដូចជា​ ឡើង​កន្ទួល​រមាស់​ និង​ខ្លះទៀត ​មាន​អាការៈ​ធ្ងន់ធ្ងរ​ ដូចជា ​ពិបាក​ដក​ដង្ហើម​ ​សន្លប់​ សម្ពាធ​ឈាមធ្លាក់​ចុះ ឈឺ​ពោះ​ ឬ​រាករូស។ សម្រាប់​អ្នកកើត​ហឺត បើ​ញ៉ាំ​​ផ្លែ​ឈើ​ក្រៀម ​មាន​ផ្ទុក​សារធាតុ​ស្ពាន់ធ័រ​នេះ​ តែង​មាន​ប្រតិកម្ម​​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទៀត​ផង​។ សារធាតុ​ស្ពាន់ធ័រ​ មាន​ផ្ទុក​នៅ​ក្នុង​ផ្លែឈើ​ក្រៀម ​ដូច​ជា​ ទំពាំងបាយជូរក្រៀម ​ម្នាស់ក្រៀម ​ដំឡូង​បារាំង​​វិច​ខ្ចប់ ​ស្រា​ក្រហម ​ស្រា​បៀរ ​តែ ​ដំណាប់​ផ្លែ​ឈើ​ ទឹក​ផ្លែ​ឈើ​ គ្រឿង​ស៊ុប​ក្រៀម ​និង​បង្គារ​ក្រៀមជាដើម។ ហេតុ​នេះ​ […]


បញ្ហាសួតផ្សេងទៀត

ទម្លាប់​ញ៉ាំឆ្អែត​ភ្លាម ទម្រេតខ្លួន​គេង​ភ្លាម គ្រោះ​ថ្នាក់បំផុត

​ញ៉ាំ​អាហារ​ត្រឹម​ត្រូវ ធ្វើ​ឲ្យ​​សុខភាព​ល្អ​។ គ្នា​យើង​មួយ​ចំនួន​មាន​ទម្លាប់​អាក្រក់ ញ៉ាំ​ភ្លាម ចូល​ទម្រេតខ្លួន​ចុចមើល​ទូរសព្ទ ឬគេង​ភ្លាម ទាំង​មិន​ខ្វល់ថា អាច​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​សុខភាព។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​គ្នា​យើង​ឲ្យ​ដឹង​ខ្លះៗ​ ពាក់​ព័ន្ធ​ទម្លាប់​ញ៉ាំ​ឆ្អែត​ភ្លាម គេង​ភ្លាម ប៉ះពាល់​អ្វី​ខ្លះ​ដល់​សុខភាព។ ១- ញ៉ាំ​ឆ្អែត​ភ្លាម ​គេង​ភ្លាម ប៉ះ​ពាល់​ដល់​សុខភាព​មែន​ទេ? ចម្លើយ​ គឺ​ពិត​មែន ព្រោះ​ថា​អាហារយើងញ៉ាំ​ទៅ​ អាច​រំលាយ​បាន​ល្អ​ នៅ​ពេល​យើង​អង្គុយ​ត្រង់ខ្លួន​ប៉ុណ្ណោះ។ គួរ​តែ​ទម្រេត​ខ្លួន​គេង ២ ម៉ោងបន្ទាប់​ពី​ញ៉ាំរួច​ ហើយ​ការ​ទម្រេត​ខ្លួន​គេង​ភ្លាមៗ​បន្ទាប់​ពី​ញ៉ាំ នឹង​ធ្វើ​ឲ្យ​អាហារ​មិន​រំលាយ​ល្អ ខណៈ​ទម្លាប់បែប​នេះ​ធ្វើ​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ដូច​ជា៖ – បញ្ហា​ចាល់​ជាតិ​អាស៊ីដ៖ បំពង់​អាហារ (Esophagus) ដែល​ជា​បំពង់​មួយ​ភ្ជាប់​ពីមាត់​ទៅ​ក្រពះ មាន​សន្ទះ​បិទ​ (Valve) សម្រាប់​​ការពារ​អាហារ​កុំ​ឲ្យ​ច្រាល​ឡើង​ចេញ​ពី​ប្រព័ន្ធរំលាយ​អាហារ​បាន។ នៅ​ពេលយើង​​គេង បន្ទាប់ពី​ញ៉ាំ​អាហារ​រួច សន្ទះ​បិទនោះ ​នឹង​ពិបាក​រក្សា​អាហារ​ឲ្យ​នៅ​តែ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ក៏​ជាមូល​ហេតុ​ពេល​ក្រពះ​យើង​ពេញ​ខ្លាំង​ ធ្វើ​ឲ្យ​ច្រាល​អាស៊ីដឡើង​មក​លើ​បាន។ – ក្រហាយ​ទ្រូង៖ ក្រហាយ​ទ្រូង ​ជា​ស្ថាន​ភាព​មួយដែល​ក្រពះ​មាន​ជាតិ​អាស៊ីដ​ច្រើនលើស​កម្រិត។ អាស៊ីដ​ទាំង​នោះ​នឹង​ច្រាល​ឡើង​ពី​ក្រពះ​ទៅដល់​បំពង់​ក នាំ​ឲ្យ​​មាន​អារម្មណ៍​ដូច​ក្រហាយ​ទ្រូង ឬ​ពេល​ខ្លះ​ នៅ​ត្រង់​បំពង់​ក ហើយ​បញ្ហា​ទាំង​អស់​នេះ​ ច្រើន​មាន​ជាមួយ​អាការៈ​ភើ និងជូរ​ក្នុង​មាត់។ – ឡើង​ទម្ងន់៖ បញ្ហា​មួយ​នេះ ​បណ្ដាល​មក​ពី​ញ៉ាំ​អាហារ​ ហើយ​គេង​ភ្លាម​នៅ​ពេល​យប់។ ញ៉ាំ​អាហារ​យឺត​នៅ​ពេល​យប់ ក៏​មាន​គ្រោះ​ថ្នាក់​ផ្សេង​ទៀត​ដែរ រួម​មាន […]


ផ្ដាសាយធម្មតា

ដល់​ខែ​ភ្លៀង​ហើយ នេះ​តិចនិក ៦ ​យ៉ាង ការពារ​កុំ​ឲ្យ​​ផ្ដាសាយ

តាំងពី​ពាក់​កណ្ដាល​ខែ​ឧសភា​មក ភ្លៀង​បាន​ធ្លាក់​ជា​បន្ដបន្ទាប់ ហើយ​ជំងឺ​ផ្ដាសាយ ក៏​ចាប់​ផ្ដើម​កើត ហើយ​ចម្លង​តៗគ្នា​ផងដែរ។ ដើម្បី​ការពារ​កុំ​ឲ្យ​កើត​ផ្ដាសាយ ហូរ​សម្បោរ កណ្ដាស់ ប៉ះពាល់​ការងារ និង​ការ​រកស៊ី “Hello គ្រូពេទ្យ” ណែនាំ​តិចនិក ៦​យ៉ាង។ ១. ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្ដាសាយ ២. លាងដៃ​ឲ្យ​បាន​ច្រើន​ដង លាង​ដៃ​ជាមួយ​សាប៊ូ ឲ្យ​បាន​ច្រើន​ដង តាមតែ​អាច​ធ្វើ​បាន ជា​ពិសេស​ក្រោយ​ប៉ះ​ផ្ទាល់​ជាមួយ​អ្នក​ជំងឺ។ ៣. ប្រើ​ទឹក​អនាម័យ​មាន​ជាតិ​អាល់កុល បើគ្នា​យើងមិន​បាន​​លាងដៃ​ជាមួយ​សាប៊ូទេ យើង​អាច​ប្រើ​ទឹក​អនាម័យ​មាន​ជាតិ​អាល់កុល ដើម្បី​លាងដៃសម្លាប់​បាក់តេរី​បាន។ ៤. ចៀសវាង​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ សម្រាប់​អ្នក​ធ្វើការ ពេល​ជួប​គ្នា ភាគច្រើនតែង​ចាប់ដៃ​គ្នា តែ​ដើម្បី​ការពារ​ផ្ដាសាយ ពេទ្យ​ណែនាំ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ចាប់ដៃ ឬ​ប៉ះផ្ទាល់​ជាមួយ​មាន​ផ្ទុក​ជំងឺ​ផ្ដាសាយ។ ដូច្នេះ ដើម្បី​ជំនួស​ការចាប់​ដៃ យើង​គួរលើកដៃ​ជម្រាបសួរ ឬ​និយាយ​សួស្ដី។ ៥. រក្សា​បរិស្ថាន​ជុំវិញ​យើង​ឲ្យ​ស្អាត មិនថា នៅ​ផ្ទះ ឬ​កន្លែង​ការងារ​ទេ យើង​ត្រូវ​សម្អាត​បរិស្ថាន​នៅ​ជុំវិញ ឲ្យ​មាន​អនាម័យ កុំឲ្យ​មាន​ធូលី ដី។ សម្លៀកបំពាក់ ក៏ដូចគ្នាដែរ ប្រសិនបើ​យើងឧស្សាហ៍​ជួប​អ្នកជំងឺ យើងគួរ​ឆាប់​យក​ទៅ​បោកគក់ ហើយ​យើង​គួរ​ងូតទឹកសម្អាត​ខ្លួនផងដែរ។ អត្ថបទពាក់ព័ន្ធ៖ ផ្តាសាយ​តិច​តួច​មិន​បាច់​ប្រើ​ថ្នាំ​ទេ ញ៉ាំ​ភេសជ្ជៈ ៣ មុខ​នេះ​ជា​វិញ​ហើយ ធម្មតា ​ផ្ដាសាយ​ត្រូវ​ការ​ពេល​ប៉ុន្មាន​ថ្ងៃ​ទើបជា? ៦. រក្សា​ការរស់នៅ​ឲ្យ​មាន​សុខភាព​ល្អ សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ញ៉ាំ​អាហារ​មាន​ជីវជាតិ​ល្អ កុំ​ជក់បារី និង​ផឹកស្រា ធ្វើ​ឲ្យ​យើង​មាន​សុខភាព​ល្អ តែ​ប្រសិនមិន​អាច​គ្រប់គ្រង​រឿងទាំង​នេះ​បាន​ល្អ វានឹង​ធ្វើ​ឲ្យ​បំពង់​ដង្ហើម​រលាក […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ