សុខភាពផ្លូវដង្ហើម

សុខភាព​ផ្លូវសង្ហើម - សួត​ដើរ​តួ​យ៉ាង​សំខាន់​បំផុត​ក្នុង​ផ្នែក​ផ្លូវដង្ហើម។ ប្រសិន​បើ​បងប្អូន​មាន​បញ្ហា​ផ្លូវ​ដង្ហើម នោះ​សួត​អាច​មាន​បញ្ហា​ធំៗ​ដូចជា ​រលាកទងសួតរ៉ាំរ៉ៃ ​ហើមសួត ​ស្វិតសួត ​​ជំងឺហឺត ​ផ្តាសាយធំ ​ជំងឺរបេង ​រលាកសួត ​ដុំពកសួតតូចៗ ​ផ្តាសាយធម្មតា ​រលាកទងសួត ​ស្ទះទងសួត ​និង​បញ្ហាសួតផ្សេងទៀត

ចំណេះដឹងទូទៅ

សុខភាពផ្លូវដង្ហើម

វ៉ាក់សាំងជំងឺរលាកសួតសម្រាប់មនុស្សចាស់ មានគុណប្រយោជន៍អ្វីខ្លះ?

ក្នុងតំបន់អាស៊ីអាគ្នេយ៍យើង មនុស្សវ័យចំណាស់ដែលជួបបញ្ហាសុខភាពដោយសារតែជំងឺរលាកសួត មានការកើនឡើង គួរឱ្យកត់ សម្គាល់ ហើយដើម្បីបញ្ចៀសបញ្ហាមួយនេះ ការចាក់វ៉ាក់សាំងបង្ការសម្រាប់មនុស្សពេញវ័យ ពិតជាមានសារៈសំខាន់ណាស់។ ជាក់ស្តែង វ៉ាក់សាំងបង្ការជំ​ងឺ​រលាកសួត អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ ការពារយើងពីការឆ្លងមេរោគធ្ងន់ធ្ងរដូចជា ជំងឺរលាកសួត រលាកស្រោមខួរ និងការឆ្លងមេរោគតាមចរន្តឈាមជាដើម។ [embed-health-tool-bmr] យើងអាចការពារជំងឺរលាកសួតដោយវិធីណា? ការចាក់វ៉ាក់សាំងបង្ការជំងឺរលាកសួត អាចជួយឱ្យរាងកាយបង្កើតនូវការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ដោយជំរុញការផលិតអង់ទីក័រប្រឆាំងនឹងបាក់តេរី pneumococcus។ បន្ថែមពីលើការចាក់ថ្នាំបង្ការជំងឺរលាកសួត ការប្រកាន់នូវអនាម័យល្អ ដូចជាការលាងសម្អាតដៃញឹកញាប់ ពាក់ម៉ាសក្នុងរដូវផ្តាសាយ និងជៀសវាងការជក់បារី ក៏អាចកាត់បន្ថយឱកាសនៃការឆ្លងបានយ៉ាងច្រើនដូចគ្នា។ ចុចទីនេះ ដើម្បីពិនិត្យ​ជំ​ងឺ​ស្ទះដង្ហើមរ៉ាំរៃតាមអនឡាញ ចុចទីនេះ ដើម្បីពិនិត្យ​ជំ​ងឺ​ហឺតតាមអនឡាញ ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ពេលណាត្រូវចាក់វ៉ាក់សាំងបង្ការជំងឺរលាកសួត? ពេលវេលាណែនាំសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺរលាកសួតប្រែប្រួលអាស្រ័យលើអាយុ និងស្ថានភាពសុខភាព។ មនុស្សពេញវ័យដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ គួរតែទទួលការចាក់វ៉ាក់សាំងនេះ ស្របពេលដែលអ្នកដែលមានជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែម ជំងឺបេះដូង ឬជំងឺសួត គួរតែទទួលការវ៉ាក់សាំងមុនអាយុដែលបានកំណត់នេះទៅទៀត ពីព្រោះអ្នកទាំងនេះមានហានិភ័យខ្ពស់ដែលអាចប្រឈមនឹងផលវិបាកធ្ងន់ធ្ងរដោយសារតែជំងឺរលាកសួត៕ ចំណុចសំខាន់ យើងអាចការពារជំងឺរលាកសួតដោយវិធីណា? ការចាក់វ៉ាក់សាំងបង្ការជំងឺរលាកសួត អាចជួយឱ្យរាងកាយបង្កើតនូវការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ដោយជំរុញការផលិតអង់ទីក័រប្រឆាំងនឹងបាក់តេរី pneumococcus។ បន្ថែមពីលើការចាក់ថ្នាំបង្ការជំងឺរលាកសួត ការប្រកាន់នូវអនាម័យល្អ ដូចជាការលាងសម្អាតដៃញឹកញាប់ ពាក់ម៉ាសក្នុងរដូវផ្តាសាយ និងជៀសវាងការជក់បារី ក៏អាចកាត់បន្ថយឱកាសនៃការឆ្លងបានយ៉ាងច្រើនដូចគ្នា។ អត្ថបទពាក់ព័ន្ធ៖ វ៉ាក់សាំងបង្ការជំងឺរើមអាចកាត់បន្ថយការកើតជំងឺបេះដូងបាន ៨ ឆ្នាំ ក្រសួងអនុម័ត្រប្រើថ្នាំចាក់បង្ការអេដស៍នៅកម្ពុជាមុនដំបូងគេ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ថ្នាំ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវដង្ហើម

ស្វែងរក សុខភាពផ្លូវដង្ហើម

រលាកសួត

តិចច្រឡំជំងឺទឹកចូលសួត និងចូលស្រោមសួតជាជំងឺតែមួយ តាមពិត ២ នេះខុសគ្នាដាច់

កាល​ពី​ក្មេង​ៗ គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឮ​ចាស់​ៗ​និយាយ​ប្រាប់​យើង​ថា "កុំ​ងូត​ទឹក​យូរ​ៗ​ពេក ប្រយ័ត្ន​ទឹក​ចូល​សួត" បន្លាច​យើង​ពេល​ងូត​ទឹក ឬ​ចុះ​ត្រាំ​ទឹក​លេង​ម្ដង​ៗ។ មួយ​វិញ​ទៀត មាន​ម៉ាក់​ប៉ា​ខ្លះ​មិន​ឲ្យ​កូន​ងូត​ទឹក​ពេល​ក្ដៅ​ខ្លួន​ទេ ព្រោះ​ខ្លាច​ទឹក​ចូល​សួត។ក្រៅ​ពី​ទឹក​ចូល​សួត នៅ​មាន​ជំងឺ​ម៉្យាង​ស្រដៀង​គ្នា​ដែរ គឺ​ជំងឺ​ទឹក​ចូល​ស្រោម​សួត​ដែល​គ្នា​យើង​ខ្លះ​យល់​ច្រឡំ​ថា​ជំងឺ​សួត​២​នេះ​ជា​ជំងឺ​តែ​មួយ តែ​តាម​ពិត​ទៅ វា​ជា​ជំងឺ​២​ផ្សេង​គ្នា​។ តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ជំងឺ​ទឹក​ចូល​សួត និង​ជំងឺ​ទឹក​ចូល​ស្រោម​សួត​ជា​ជំងឺ​ខុស​គ្នា​ស្រឡះ មិន​ដូច​គ្នា​ដូច​ដែល​មនុស្ស​មួយ​ចំនួន​យល់​ឃើញ​ទេ។ យើង​គួរ​ចេះ​បែង​ចែក និង​ដឹង​ពី​និយម​ន័យ​​ជំងឺ​សួត​២​នេះ​ដូច​ខាង​ក្រោម​៖ ជំងឺ​ទឹក​ចូល​សួត៖ ករណី​ទឹក​ចូល​សួតមាន​ន័យ​ថា ខ្លួន​យើង​ចាល់​ជាតិ​ទឹក​ក្នុង​ខ្លួន​ច្រើន​ជ្រុល​ដោយ​ប្រការ​ណា​មួយ​ដែល​បណ្ដាល​ឲ្យ​ជាតិ​ទឹក​ទាំង​នោះ​ជ្រាប​ចូល​ទៅ​ដក់​ក្នុង​ថង់​ខ្យល់​របស់​សួត​ដែល​ធ្វើ​ឲ្យ​យើង​ហត់​ខ្លាំង។ មូលហេតុ​អាច​បណ្ដាល​មក​ពី​ខ្សោយ​បេះដូង​ដែល​នាំ​ឲ្យ​យើង​ហត់​ខ្លាំង។ មូល​ហេតុ​អាច​បណ្ដាល​មក​ពី​ខ្សោយ​បេះ​ដូង​ដែល​នាំ​ឲ្យ​ការ​ច្របាច់​ឈាម​មិន​បាន​ល្អ ធ្វើ​ឲ្យ​ជាតិ​ទឹកច្រាល​មក​ក្នុង​សួត ឬ​មូល​ហេតុ​មួយ​ទៀត មក​ពី​ខ្សោយ​តម្រងនោម​ខ្លាំង​​មិន​អាច​បញ្ចេញ​ជាតិ​ទឹក​បាន​ល្អ​ក៏​បណ្ដាល​ឲ្យ​ច្រាល​មក​សួត​ដែរ។ ជំងឺ​ទឹក​ចួល​ស្រោម​សួត៖ ករណី​ទឹក​ចូល​ស្រោម​សួត​នេះ ជា​រឿង​មួយ​ដែល​មាន​ការ​ដក់​ទឹក​ក្នុង​ស្រោម​សួត​ដែល​ព័ទ្ធ​ជុំ​វិញ​សួត​អាច​ខាង​ឆ្វេង ឬ​ខាង​ស្ដាំ ឬ​ទាំង​សង្ខាង​ក៏​មាន។ វា​អាច​បណ្ដាល​មក​ពី​ការ​រលាក​ស្រោម​សួត​ខ្លួន​ឯង​ផ្ទាល់ ឬ​មក​ពី​ការ​ខ្សោយ​បេះ​ដូង តម្រង​នោម ឬ​ក៏​ថ្លើម​ដែល​បណ្ដាល​ឲ្យ​ចាល់​ជាតិ​ទឹក​ទៅ​ក្នុង​ស្រោម​សួត។ លើស​ពី​នេះ ការ​លើក​ឡើង​ថា ងូត​ទឹក​ពេល​ក្ដៅ​ខ្លួន​អាច​បណ្ដាល​ឲ្យ​ទឹក​ចួល​សួត ឬ​ស្រោម​សួត​បាន​នោះ​គឺ​មិន​ត្រឹម​ត្រូវ​ទេ។ ករណី​នេះ មិន​អាច​កើត​ឡើង​បាន​ទេ។ ការ​យល់​ឃើញ​បែប​នេះ​គឺ​ខុស​ទាំង​ស្រុង ដោយ​សារ​ពេល​យើង​ក្ដៅ​ខ្លួន យើង​ត្រូវ​ព្យាយាម​ងូត​ទឹក​ឲ្យ​បាន​ច្រើន​ដង ដើម្បី​ជួយ​បញ្ចុះ​កម្ដៅ​ក្នុង​ខ្លួន។​


ផ្ដាសាយធំ

ការពិតអំពីវ៉ាក់សាំងផ្តាសាយ ប្រសិទ្ធភាព និងពេលត្រូវចាក់

ចូលដល់​រដូវ​យើង​ងាយ​កើត​ជំងឺ​ផ្តាសាយ​ហើយ មិន​ថា​ចាស់ ឬ​ក្មេង​នោះ​ទេ។ ជំងឺ​ផ្តាសាយ​ពេល​ខ្លះ​ដ្បិត​តែ​មិន​ធ្ងន់​ធ្ងរ តែ​យើង​មិន​ស្រណុក​ក្នុង​ខ្លួន​នោះ​ទេ ថែម​ទាំង​រំខាន​ដល់​ការងារ​ទៀត។ បច្ចុប្បន្ន​មាន​វ៉ាក់​សាំង​ការពារ​ជំងឺ​ផ្តាសាយ​ហើយ អ៊ីចឹង យើង​មក​ដឹង​ទាំង​អស់​គ្នា​ពី​ការ​ពិត​មួយ​ចំនួន​អំពី​វ៉ាក់សាំង​ផ្តាសាយ ប្រសិទ្ធភាព និង​ពេល​វេលា​ត្រូវ​ចាក់។ ១. នរណា​ខ្លះ​អាច​ចាក់​វ៉ាក់សាំង​ផ្តាសាយ​ធំ​បាន? វ៉ាក់សាំង​ផ្តាសាយ​អាច​ចាក់​វ៉ាក់​បាន​លើ​មនុស្ស​គ្រប់​វ័យ លើក​លែង​តែ​ក្មេង​អាយុ​ក្រោយ ៦ឆ្នាំ និង​អ្នក​ដែល​មាន​បញ្ហា​អាលែកហ្ស៊ី​ជាមួយ​វ៉ាក់សាំង។ ចំពោះ​ស្រ្តី​មាន​ផ្ទៃពោះ​វិញ អង្គការ​សុខភាព​ពិភព​លោក (WHO) ផ្តល់​អនុសាសន៍​ថា អាច​ចាក់​វ៉ាក់សាំង​ផ្តាសាយ​នៅ​ក្នុង​អំឡុង​ត្រីមាស​ណា​ក៏​បាន ដោយ​ការ​ចាក់​វ៉ាក់សាំង​អំឡុង​ពពោះ អាច​ការពារ​ដល់​កូន​ពី​ជំងឺ​ផ្តាសាយ​បាន​ទៀត នៅក្នុងអំឡុង ២-៣ ខែដំបូង​ក្រោយ​សម្រាល។ ២. ប្រសិទ្ធភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​ផ្តាសាយ ខុស​ពី​វ៉ាក់​សាំង​ដទៃ ឬ​មួយ​ចំនួន​ទៀត វ៉ាក់​សាំង​ផ្តាសាយ​ធំ​មាន​ប្រសិទ្ធ​ភាព​តែ ១ឆ្នាំ​ប៉ុណ្ណោះ ដូច្នេះ​តម្រូវ​ឲ្យ​យើង​ចាក់​វ៉ាក់សាំង​ផ្តាសាយ​ជា​រៀង​រាល់​ឆ្នាំ។ ៣. ហេតុអី​ត្រូវ​ចាក់​វ៉ាក់​សាំង​ផ្តាសាយ​រៀង​រាល់​ឆ្នាំ? មាន​ហេតុ​ផល​សំខាន់២ ដែល​យើង​ចាំបាច់​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ផ្តាសាយ​ជា​រៀង​រាល់​ឆ្នាំ នេះ​បើ​តាមមជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​ឆ្លងអាមេរិក  (CDC)។ ហេតុផល​ទី១ ប្រព័ន្ធ​ការពារ​រាងកាយ​របស់​យើងក្រាយ​ពី​ចាក់​វ៉ាក់សាំង​នឹងថយចុះ​ក្នុង​ពេល​ណា​មួយ។ ហេតុផល​ទី២ ដោយសារ​តែ​វីរុស​ផ្តាសាយ​ប្រែប្រួល​ឥត​ឈប់ឈរ​ពី​មួយ​រដូវ​ទៅ​មួយ​រដូវ ដូច្នេះ​ចាំបាច់​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ផ្តាសាយ​​ប្រចាំ​ឆ្នាំ។ ៤. ចាក់​វ៉ាក់សាំង​ផ្តាសាយ​ធំ អាច​ការពារ​ជំងឺ​ផ្តាសាយ​បាន​គ្រប់​ប្រភេទ​មែន​ទេ? វ៉ាក់សាំង​ការពារ​ផ្ដាសាយ​ដែល​យើង​ចាក់ គឺ​វ៉ាក់សាំង​ការពារ​ផ្ដាសាយ​ធំ ដូចនេះ​មិន​អាច​ការពារ​ជំងឺ​ផ្ដាសាយ​ទាំងអស់​ទេ ព្រោះ​វីរុស​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ផ្ដាសាយ​មាន​ច្រើន​ប្រភេទ​ណាស់។


ផ្ដាសាយធម្មតា

កើតជំងឺផ្ដាសាយ ពេលណាត្រូវទៅជួបពេទ្យ?

ខែនេះ​អាកាសធាតុ​ត្រជាក់ គ្នា​យើង​មួយ​ចំនួន​អាច​នឹង​កើត​មាន​ជំងឺ​ផ្ដាសាយ​មិន​ខាន។ យ៉ាងណា​ជំងឹ​ផ្ដា​សាយ​ ឬ​ការ​ឆ្លង​រោគ​នៅ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​អាច​នឹង​បាត់​ទៅ​វិញ ទោះ​បី​ជា​មិន​បាន​ប្រើ​ថ្នាំ​ព្យាបាល​ក៏​ដោយ។ ប៉ុន្តែ​ករណី​មួ​យ​ចំនួន​ គ្នា​យើង​ត្រូវ​តែ​ស្វែង​រក​ជំនួញ​ពី​គ្រូពេទ្យ​ហើយ​។ ​អាជ្ញាធរ​សុខាភិបាល​អូស្រា្តលី​បាន​ណែ​នាំ​ថា បើ​យើង​កើត​មាន​ជំងឺ​ផ្ដាសាយ​គួរ​ទៅ​ជួប​ពេទ្យ​​បើ​មាន​អាការៈ​ដូច​ខាង​ក្រោម​នេះ៖ ក្អូត​ញឹក​ញាប់ ឈឺ​ទ្រូង​ ឡើង​រមាស់ ពិបាក ឬមិន​អាច​ផឹក​ទឹក​បាន​ អាការៈ​ឈឺក្បាល​កាន់​តែ​ខ្លាំង​ ក្ដៅ​ខ្លួន​ខ្លាំង និង​ រោគ​សញ្ញា​គួរ​ឲ្យ​ព្រួយ​បារម្ភ​មួយ​ចំនួន​ផ្សេង​ទៀត។​ មួយ​វិញ​ទៀត បើ​ក្នុង​រយៈពេល​៤៨​ម៉ោង​ អាការៈ​ផ្ដាសាយ​នៅ​តែ​មិន​បាន​ធូរ​ស្រាល​ ក៏​មានការ​ណែ​នាំ​ថា​គួរ​ទៅ​ជួប​គ្រូពេទ្យ​ដែរ។ ការ​ធ្វើ​ដូច​នេះ ដើម្បី​ឲ្យ​ច្បាស់​ថា​យើង​មិន​មាន​ការ​វិវត្ត​ជំងឺ​ទៅ​ជា​ធ្ងន់​ធ្ងរ ដូចជា​ផ្ដា​សាយ​ធំ ជា​ពិសេស​ស្រ្តី​មាន​ផ្ទៃ​ពោះ កុមារ អ្នក​មាន​ជំងឺ​ហឺត និង​មនុស្ស​វ័យ​ចំណាស់​។ ជំងឺ​ផ្ដាសាយ​ធម្មតា​កម្រ​មាន​អាការៈ​ឈឺឆ្អឹង​ឆ្អែង​ណាស់ តែបើ​គ្នា​យើង​កើត​ជំងឺ​ផ្ដាសាយ​ធំ​នឹង​មាន​អាការៈ​ទាំង​នេះ។ អាការៈ​នេះ​​កើត​ពេល​យើង​មាន​ជំងឺ​ផ្ដាសាយ​ធំ និង​មក​ជាមួយ​នឹង​អាការៈ​អស់​កម្លាំង​ល្ហិត​ល្ហៃ​ផង​ដែរ​។​​ ជា​ទូទៅ​ជំងឺ​ផ្ដាសាយ​ធម្មតា​នឹង​ជា​ទៅ​វិញ​ក្នុង​រយៈ​ពេ​ល​ប្រហែល​មួយ​សប្ដាហ៍ ខណៈ​ជំងឺ​ផ្ដា​សាយ​ធំ​អាច​ត្រូវ​ចំណាយ​ពេល​ប្រហែ​ល​ពី​ពីរ​ទៅ​បី​សប្ដាហ៍។


ផ្ដាសាយធម្មតា

មិនមែនអាកាសធាតុប្រែប្រួលធ្វើឲ្យឈឺផ្ដាសាយរ៉ាំរ៉ៃ កត្តា ២ នេះក៏ជាមូលហេតុដែរ

នៅ​ពេល​អាកាស​ធាតុ​ប្រែប្រួល​ភ្លាម​ៗ ម្ដង​ក្ដៅ ម្ដង​ត្រជាក់​បញ្ហា​សុខភាព​ដែល​ប្រឈម​ខ្លាំង​ជាង​គេ គឺ​ជំងឺ​ផ្ដាសាយ ហៀរ​សម្បោរ និង​ក្អក។ ប៉ុន្តែ​អ្នក​កើត​ជំងឺ​ខ្លះ បានព្យាបាល​រយៈពេល​វែង​លើស​ពី ១ សប្ដាហ៍​ក៏​មានដែរ។ តើ​នោះ​មកពី​អ្វី? បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត សូ សំណាង ឯកទេស​ជំងឺ​ទូទៅ​ថា ជា​ទូទៅ​អាការៈ​ផ្ដាសាយ​អាច​នឹង​មាន​ភាព​ធូរ​ស្បើយ និង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ប្រសើរ​ឡើង​វិញ​បន្ទាប់​ពី​ព្យាបាល​រយៈពេល ២-៣ ថ្ងៃក្រោយ ហើយ​បើ​មិន​បាន​ព្យាបាល​អាច​ឈឺ​រហូត​ដល់ ១ សប្ដាហ៍។ ប៉ុន្តែ​អ្នក​ដែល​ឈឺ​អូយ​បន្លាយ​លើស​ពី ១ សប្ដាហ៍​មកពី​លេប​ថ្នាំ​មិន​បាន​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា និង​សម្រាក​បាន​គ្រប់គ្រាន់។ លោក​បន្ថែម​ទៀត​ថា ថ្នាំ​សម្រាប់​ព្យាបាល​ផ្ដាសាយ​មាន​ជាតិ​ងងុយ​គេង ប៉ុន្តែ​ក្រោយ​លេប​ថ្នាំ​រួច​អ្នក​ជំងឺ​ភាគច្រើន​មិន​បាន​សម្រាក ដូច​គ្រូពេទ្យ​ប្រាប់​ឡើយ គឺ​តែងតែទៅ​ធ្វើការ ឬ​ប្រកប​កិច្ចការ​ប្រចាំ​ថ្ងៃ ហើយ​ឥទ្ធិពល​ងងុយ ហើយ​មិន​បាន​គេង​ក៏​បណ្ដាល​ឲ្យ​ឈឺក្បាល។ សម្រាប់​អ្នក​ដែល​មាន​ងងុយដេក ហើយ​ត្រូវ​ផឹក​កាហ្វេ ឬ​ភេសជ្ជៈ​ផ្សេង​ៗ​ដែល​មាន​ឥទ្ធិពល​កាត់​ជាតិ​ថ្នាំ ​ជាហេតុ​ចម្បង​ធ្វើឲ្យ​ផ្ដាសាយ​យូរ​អង្វែង។ មួយ​វិញ​ទៀត នៅ​ពេល​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ និង​ចេញ​វេជ្ជបញ្ជា​ឲ្យ​លេប​ថ្នាំ ២ ឬ ៣ ថ្ងៃ​ឲ្យ​អស់ តែ​អ្នក​ជំងឺ​ខ្លួនឯង​បែរជា​លេប​មិន​អស់​ត្រឹម ២ ថ្ងៃ ធូរ ហើយ​ឈប់​លេប ធ្វើឲ្យ​ជំងឺ​រើ​ឡើង​វិញ ហើយ​ឈឺ​បន្ត​យូរ​ថ្ងៃ​ទៅ​មុខ​ទៀត។ ជំងឺ​ផ្ដាសាយ​បណ្ដាល​មកពី​វីរុស​ជាង ២០០ ប្រភេទ ប៉ុន្តែ​ភាគច្រើន​បង្ក​ឡើង​គឺ Rhinovirus យ៉ាង​ហោច​ណាស់​ក៏ ៥០% […]


ជំងឺរបេង

ការ​រាល​ដាល​ជំងឺ​របេង​ទៅ​លើ​អ្នក​ជំងឺ​ទឹកនោមផ្អែម កើនឡើង

គ្នា​យើង​ដឹង​ហើយ​ថា ជំងឺ​ទឹក​នោម​ផ្អែម​អាច​បង្ក​ផល​ប៉ះពាល់​ច្រើន​មែន​ទែន​ទៅ​លើ​អ្នក​ជំងឺ ហើយ​អាច​ប្រឈម​ហានិភ័យ​ដល់​ជីវិត​ថែម​ទៀត។ ជំងឺ​ទឹកនោមផ្អែម កំពុង​ហក់​ឡើង​ទ្វេ​គុណ ធ្វើ​ឲ្យ​អ្នក​ជំនាញ​បារម្ភ​ពី​ការ​រាល​ដាល​ជំងឺ​របេង​ទៅ​លើ​អ្នក​ជំងឺ​ទឹកនោមផ្អែម។ នេះ​បើ​តាម​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ ហេតុ​អ្វី​បាន​អ្នក​ជំនាញ​ខ្លាច​ជំងឺ​របេង​រាលដាល​ដល់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​វិញ? ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម មាន​កាយ​សម្បទា​ថយ​ចុះ ប្រព័ន្ធ​ការពារ​រាង​កាយ​មិន​ល្អ ជា​ហេតុ​បណ្ដាល​ឲ្យ​មេរោគ​របេង​ងាយ​នឹង​ជ្រៀត​ចូល​ក្នុង​ខ្លួន​របស់​អ្នក​ជំងឺ។ បើ​យើង​ប្រៀប​ធៀប​គ្នា​ទៅ អ្នក​ទឹក​នោម​ផ្អែម​មាន​អា​ត្រា​កើត​ជំងឺ​របេង​ច្រើន​ជាង ​២-៣​ដង ជាង​អ្នក​មិន​កើត​ទឹក​នោម​ផ្អែម ជា​ពិសេស​ក្រុម​មនុស្ស​កើត​ទឹក​នោម​ផ្អែម​ដែល​មិន​បាន​ព្យាបាល និង​ត្រួត​ពិនិត្យ​ជាតិ​ស្ករ​ឲ្យ​បាន​ត្រឹម​ត្រូវ។ ម៉្យាង​វិញ បើ​យើង​ធៀប​អត្រា​ស្លាប់​នៃ​អ្នក​ដែល​កើត​របេង និង​ទឹក​នោម​ផ្អែម​គឺ​ខ្ពស់​ជាង ​៤-៥ដង ប្រៀប​ជាមួយ​អ្នក​ដែល​កើត​ជំងឺ​របេង និង​គ្មាន​ទឹក​នោម​ផ្អែម។ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម គួរ​សម្គាល់​សញ្ញា​បែប​ណា បើ​កើត​ជំងឺ​របេង? ពេល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ចេញ​រោគ​សញ្ញា​គួរ​ចំណាំ​ដូច​ជា៖ អស់​កម្លាំង ល្ហិតល្ហៃ ញ៉ាំមិន​បាន ក្អក​មាន​ស្លេស្ម​លើស​ពី ៣​ខែ មាន​អារម្មណ៍​ក្ដៅ​ខ្លួន​ស្ទេញ​ៗ ពិសេស​នៅ​ពេល​រសៀល ស្រក​ទម្ងន់​ដោយ​ឥត​មូល​ហេតុ។ល។ ចំពោះ​ការ​ព្យាបាល​ជំងឺ​របេង​ដែល​កើត​លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ទាម​ទារ​ឲ្យ​មាន​ការ​សហការ​គ្នា​រវាង​គ្រូពេទ្យ​ជំនាញ​ច្រើន​ផ្នែក និង​ត្រូវ​ពិនិត្យ​មើល​កំហាក និង​ថត​ពិនិត្យ​មើល​សួត ជាដើម។ ដូច​នេះ វា​ចាំ​បាច់​ណាស់​ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ត្រូវ​យល់​ច្បាស់ និង​បង្ការ​រុក​រក​ជំងឺ​របេង មុន​ពេល​រាល​ដាល​កាន់​តែ​ធ្ងន់ធ្ងរ។


ផ្ដាសាយធម្មតា

ផ្តាសាយ ដាច់ខាត​កុំ​ប្រើ​ថ្នាំ​ផ្សះ​ឲ្យ​សោះ

ពេល​កើត​ផ្តាសាយ​ម្តងៗ ទាំង​យើង​ទាំង​គេ​តែង​តែ​ទិញថ្នាំ ឬ​ផ្សំ​ថ្នាំ​លេប ក្នុង​នោះក៏​អាច​មាន​ថ្នាំ​ពពួក​ថ្នាំ​ផ្សះ (Antibiotic) ដែរ។ តើ​ការ​ប្រើ​ថ្នាំ​ផ្សះដើម្បី​ព្យាបាល​ជំងឺ​ផ្តាសាយ​ត្រឹម​ត្រូវទេ? ហេតុអ្វី?​ ផ្តាសាយ​បង្ក​ឡើង​ដោយ​សារវីរុស មិនមែន​បាក់តេរីនោះ​ទេ ដូច្នេះ​ការ​ប្រើ​ថ្នាំ​ផ្សះ​ព្យាបាល​ផ្តាសាយ មិន​អាច​សម្លាប់​ពពួកវីរុស​បាន​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឱសថការី សេត ច័ន្ទកក្កដា បង្រៀន​នៅ​សាកល​វិទ្យាល័យអន្តរជាតិ មុខវិជ្ជា Pharmacognogy និង Toxicology ។ ពពួកថ្នាំផ្សះ ប្រើ​ថ្នាំ​​ផ្សះ​​ព្យាបាល​ផ្តាសាយ​ប៉ះពាល់​អីខ្លះ? ប្រើថ្នាំមិនត្រូវ ច្បាស់ជាជំងឺផ្តាសាយមិន​ជានោះទេ ហើយ​​អ្នក​​ជំងឺ​​ថែម​​ជួប​បញ្ហា​សុខភាព​ជាច្រើន​ទៀត។ បង្កើន​​ឱកាស​មេរោគ​ស៊ាំ​ជាមួយ​ថ្នាំផ្សះ​នៅ​ពេល​ក្រោយ ដែល​ធ្វើឲ្យប្រសិទ្ធភាពនៃការព្យាបាល​ថ្នាំផ្សះ​ទៅ​លើ​មេរោគ​​នេះ​ត្រូវ​​បាន​​កាត់​​បន្ថយ​ ដែល​​តម្រូវ​​ឲ្យ​​បន្ថែម​​កម្រិត​​ថ្នាំ ឬ​ផ្លាស់​ប្ដូរ​​ទៅ​​ប្រើ​​ពពួក​​ថ្នាំ​ផ្សះ​​ផ្សេង​​ទៀត ដែល​សកម្មភាព​នេះ​ហៅ​ថា​ Resistance។ ខ្សោយប្រព័ន្ធការពាររាងកាយ បង្កជាជំងឺផ្សេងទៀត អ្នកជំងឺ​ត្រូវសម្រាកពេទ្យយូរ ចំណាយថវិកាកាន់តែច្រើន។ ខូច​ភ្នាសពោះវៀន បំផ្លាញបាក់តេរីល្អក្នុងពោះវៀន បើប្រើ​ថ្នាំ​ផ្សះ​រយៈពេលយូរ។ ការប្រើថ្នាំផ្សះដើម្បីព្យាបាលផ្តាសាយសុទ្ធតែមិនត្រឹមត្រូវទាំងអស់មែនទេ? មិនពិតទេ ប្រសិនបើគ្រូពេទ្យពិនិត្យទៅឃើញថា ជំងឺផ្តាសាយបានរាលដាល ឲ្យមានរលាកបំពង់កដែល​បង្កដោយមេរោគ នោះគ្រូពេទ្យនឹងឲ្យប្រើថ្នាំផ្សះបាន។


ផ្ដាសាយធំ

ប្រយ័ត្ន! រោគសញ្ញាត្រូវបែងចែកឲ្យដាច់រវាង ជំងឺផ្ដាសាយធំ និងវីរុសកូវីដ-១៩

​ប៉ុន្មាន​ថ្ងៃ​​មក​នេះ  ជំងឺ​Covid-19 ​ចាប់​ផ្ដើម​រាលដាល​សារ​ជា​ថ្មី​ នៅ​​​កម្ពុជា​យើង។ ការ​យក​ចិត្ត​ទុកដាក់​ថែទាំ​ខ្លួន​ជា​រឿង​សំខាន់​បំផុត។ ម្យ៉ាង​ដោយ​ហេតុ​ថា ខែ​នេះ ជា​រដូវ​ធ្លាក់​ខ្យល់​ផង​នោះ យើង​ក៏​ងាយ​កើត​ជំងឺ​ផ្ដាសាយ​តូច​ធំ​ដែរ។ ពេល​ធ្លាក់​ខ្លួន​ឈឺ​(ផ្ដាសាយ) ម្នាក់ៗ​តែង​បារម្ភ និង​ពិបាកបែងចែក ឬ​កាន់​តែ​សង្ស័យ​មិន​ឈប់​ ថា​តើ​ខ្លួន ឬ​មនុស្ស​ជុំវិញ​ខ្លួន​កំពុង​ឈឺ​អ្វី​ឲ្យ​ប្រាកដ? កូវីដ មែន? ច្បាស់​ណាស់​ថា ​ជំងឺ​ផ្ដាសាយ និង​​វីរុសCovid-19 សុទ្ធ​តែ​បង្ហាញ​សញ្ញា​ស្រដៀង​គ្នា ពិបាក​បែង​ចែក​ដាច់​ស្រឡះ។ តាំង​ពី​ដើម​ទី​មក ក្រសួង​សុខាភិបាល ក៏​ដូច​ជា​អង្គការសុខភាព​ពិភពលោក(WHO) តែង​ប្រាប់​យើង​គ្រប់​គ្នា ពី​រោគសញ្ញា​របស់​វីរុសCOVID-19 ដើម្បី​ងាយ​ស្រួល​ដាក់​ការ​សង្ស័យ​លើ​អ្នក​ជំងឺ​មាន​ផ្ទុក​វីរុស​COVID-19 ឲ្យ​ដាច់​ពី​អ្នក​ឈឺ​ផ្ដាសាយ​តូច​ធំ​ធម្មតា​ដូចជា៖ សញ្ញា​ឆ្លង​វីរុស​Covid-19 - ក្ដៅ​ខ្លួន​ខ្លាំង - ហត់ អស់​កម្លាំង - ក្អក​ស្ងួត - តឹង​ច្រមុះ ហៀរសំបោរ - ដក​ដង្ហើម​ខ្លីៗ ឬ​ពិបាក​ដក​ដង្ហើម - ហិត​លែង​ដឹង​ក្លិន ឬ​លែង​ដឹង​រសជាតិ - ឈឺ​ចុក​ចាប់​ពេញ​ខ្លួន ឈឺ​ក ឬ​រាក​រូស (ក្នុង​ករណី​ខ្លះ) - មាន​រយៈ​ពេល​១៤​ថ្ងៃ​ចេញ​រោគ​សញ្ញា - មិន​ទាន់​មាន​ថ្នាំ​ព្យាបាល ឬ​វ៉ាក់សាំង - មិន​អាច​កំណត់​ពេល​វេលា​ព្យាបាល។ សញ្ញា​ឈឺ​ផ្ដាសាយ​ធំ​ធម្មតា - ក្ដៅ​ខ្លួន - ក្អក - ឈឺ​បំពង់​ក - ឈឺ​ក្បាល - ឈឺ​ខ្លួន ឬ​ឈឺ​សាច់​ដុំ - ស្រេវស្រាញ ឬ​អស់​កម្លាំង​ល្ហិតល្ហៃ - មាន​រយៈ​ពេល៣-៤ថ្ងៃ​ចេញ​រោគ​សញ្ញា - អាច​ជា​ទៅ​វិញ​ក្នុង​រយៈ​៧​ថ្ងៃ។ ក្រៅ​ពី​សម្គាល់​រោគ​សញ្ញា​ទាំង​នេះ […]


រលាកសួត

បើចេញរោគ​សញ្ញាទាំងនេះអាចកើត​ជំងឺ​សួត​ឡើង​រឹង​

គ្នា​យើង​ធ្លាប់​ដឹងពី​ជំងឺ​សួត​ឡើង​រឹងឬអត់? ជំងឺ​សួត​ឡើង​រឹង​កើតឡើង​​នៅ​ពេល​ដែល​ខ្យល់​​​បំពេញ​សួត​ ត្រូវ​ជំនួស​ដោយ​​សារធាតុ​ផ្សេងៗ​។ អាស្រ័យ​លើ​មូលហេតុ​​នៃជំងឺ ​ខ្យល់​ចូល​សួត​អាច​ជំនួស​ដោយ​សារធាតុ​រាវ​ដូច​ជា​​ខ្ទុះ ឈាម និង​ទឹក។ ក្រៅពី​នេះ​ក៏អាច​មាន​វត្ថុ​រឹង​ដូច​ជា​កាកសំណល់​អាហារ​ពីក្រពះ ឬ​កោសិកា​ជា​ដើម។​​ រូបភាព​​ឃើញ​លើ​កាំរស្មី​អ៊ិច ​បូក​រួម​ទាំង​រោគ​សញ្ញា ​អាច​ស្រដៀង​ទៅ​នឹង​វត្ថុ​ទាំង​នេះ​ ដូចនេះ​អ្នក​ជំងឺ​ ត្រូវ​ការ​ធ្វើ​តេស្ត​ជា​ច្រើន​ទៀត​ ដើម្បី​ឲ្យ​ដឹង​ថា​សួត​ឡើង​រឹង​មែន​ ឬ​ក៏​អត់? ​​បើ​អ្នកជំងឺ​ទទួល​បាន​ការ​ព្យាបាល​​ត្រឹម​ត្រូវ ​សួត​អាច​វិល​មក​រក​ភាព​ធម្មតា​វិញ ​ខ្យល់​នឹង​ត្រឡប់​មកចូល​សួត​​ដូច​ដើម។ ១. រោគ​សញ្ញា​ជំងឺ​សួត​ឡើង​រឹង​មាន​អ្វីខ្លះ? សញ្ញា​​ឧស្សាហ៍​ជួប​ប្រទះ​ក្នុង​ជំងឺ​នេះ ​មាន​ដូចជា៖ – ពិបាក​ដក​ដង្ហើម​កាន់​តែ​ខ្លាំង​ឡើង ​អាស្រ័យ​លើ​ភាព​ធ្ងន់ធ្ងររបស់​ជំងឺ – កណ្ដាស់ ​និង​ចង់​ផុត​ដង្ហើម​ម្ដង​ៗ – ធ្ងន់​ទ្រូង​ ហើយ​មាន​ការ​ឈឺ​ចាប់ – ដង្ហើម​ញាប់ ​(កើត​ឡើង​ពេល​ចង្វាក់​ដង្ហើម​កើន​ឡើង បែក​ញើស​ច្រើន និង​ពិបាក​ក្នុង​ការ​និយាយ) – ឮ​សំឡេង​ពេល​ដក​ដង្ហើម – មុខ​ស្លេក​ស្លាំង​ ឬ​ស្វាយ​មុខ – ក្អក​ខ្លាំង ​និង​ចេញ​ស្លេស្ម​ច្រើន – ក្ដៅ​ខ្លួន – បែក​ញើស​ពេល​យប់ – អស់​កម្លាំង​ល្ហិត​ល្ហៃ វា​អាច​នៅ​មាន​សញ្ញា​ផ្សេង​ទៀតមិនបាន​រៀប​រាប់​ខាង​លើ​។ បើ​មាន​ចម្ងល់​ពាក់ព័ន្ធ​រោគ​សញ្ញា​ណា​មួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ ២. មូលហេតុ​អ្វី​ខ្លះ​បង្ក​ឲ្យ​មាន​ជំងឺ​សួត​ឡើង​រឹង​? មូលហេតុបង្កឲ្យ​មាន​ជំងឺ​សួត​ឡើង​រឹង ​មាន​ដូចជា៖ – ជំងឺ​រលាក​សួត៖ ជា​ជំងឺ​ដែល​ច្រើន​បង្ក​ទៅ​ជា​សួត​ឡើង​រឹង​នេះ​ជាង​គេ។ នៅ​ពេល​ដែល​មាន​ការ​បង្ក​រោគ​ក្នុង​សូត​រាង​កាយ​របស់​យើង​នឹង​បញ្ជូន​កោសិកា​ឈាម​ស​ទៅ​សម្លាប់​ពួក​មេរោគ​។ កោសិកា​ដែល​ស្លាប់​ទាំង​នោះ​នឹង​បង្កើត​បាន​ជា​ខ្ទុះ​ដែល​អាច​កក​ស្ទះ​ក្នុង​សួត​។ជំងឺ​រលាក​សួត​អាច​បង្ក​ឡើង​ពី​វីរុស​និង​បាក់តេរី​ហើយ​ក៏​អាច​បង្ក​មក​ពី​ផ្សិត​និង​មីក្រូ​សរីរាង្គ​ផ្សេង​ទៀត​ដែរ។ – ជំងឺ​ហើម​សួត៖ ជំងឺ​ខ្សោយបេះដូង (Congestive heart failure) ​គឺ​ជា​មូលហេតុ​​បង្ក​ឲ្យ​មាន​អាការៈហើម​សួត​ច្រើនជាង​គេ​។ នៅ​ពេល​​បេះដូង​មិន​អាច​ច្របាច់​ឈាម​ចេញ​​អស់​ទេ​ ឈាម​នឹង​ចាល់​ត្រឡប់​ទៅ​សរសៃ​ឈាម​ក្នុងសួត​ ជាហេតុ​នាំឲ្យ​មាន​សម្ពាធ​​កាន់​តែ​ធំ​ទៅ​ៗទៅកាន់​​បំពង់ខ្យល់។ ពេល​យើងឈ្លក់ទឹក​ តែង​តែ​អាច​មាន​ការ​ហើម​សួត​ ដោយសារ​តែ​ទឹក​ចូល​ក្នុង​សួត។ – […]


ផ្ដាសាយធំ

កុំថាមិនអី! វីរុសផ្ដាសាយធំ អាចបង្កឲ្យរលាកខួរក្បាល និងសាច់ដុំបេះដូង

បើ​យើង​ឈឺ​ផ្ដាសាយ សឹង​តែ​ថា មិន​បាច់​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​ក៏​យើង​អាច​ជា​មក​វិញ​លឿន​ដែរ ព្រោះ​វា​ជា​ជំងឺ​ទូទៅ​មួយ​កើត​ឡើង​លើ​មនុស្ស​យើង​ទៅ​ហើយ។ ប៉ុន្តែចំពោះ​ជំងឺ​ផ្ដាសាយ​ធំ គឺ​មិន​ដូច​គ្នា​ទេ បើ​យើង​ឈឺ​ហើយ​វា​អាច​បង្ក​ជា​ផល​វិបាក​ច្រើន​ដល់​សុខភាព​យើង។ ជំងឺ​ផ្ដាសាយ​ធំ (ភាសា​បច្ចេកទេស Influenza) ជា​ជំងឺ​ផ្លូវ​ដង្ហើម​ប៉ះពាល់​ដល់​ច្រមុះ បំពង់​ក និង​សួត។ ជា​រឿយៗ គ្នា​យើង​មួយ​ចំនួន​ងាយ​យល់​ច្រឡំ​ផ្ដាសាយ​ធំ នឹង​ផ្ដាសាយ​ធម្មតា ទាំង​ពីរ​នេះ បង្ក​ឡើង​ដោយ​វីរុស​ផ្សេង​គ្នា ហើយ​ជំងឺ​ផ្ដាសាយ​ធំ​អាច​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព មិន​ដូច​ផ្ដាសាយ​ធម្មតា​ទេ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។ ផ្ដាសាយ​ធំ​អាច​បង្ក​ជា​ផល​ប៉ះពាល់​សុខភាព​យ៉ាង​ណា​ខ្លះ? បើ​យើង​ធ្វេស​ប្រហែស​នឹង​ជំងឺ​ផ្ដាសាយ​ធំ​នេះ អាច​ប៉ះពាល់​សុខភាព​ច្រើន​ដូច​ជា៖ - រលាក​សួត ខួរក្បាល ជាលិកា​សាច់​ដុំ និង​សាច់​ដុំ​បេះ​ដូង - ខ្សោះ​ជាតិ​ទឹក - ឆ្លង​មេរោគ​នៅ​ត្រចៀក -​ សរីរាង្គ​ដំណើរ​ការ​មិន​ល្អ ឬ​អាច​បាត់​បង់​អាយុ​ជីវិត​ជាដើម។ យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ប្រឆាំង​ជំងឺ​ឆ្លង CDC អាមេរិក បើ​យើង​ជា​អ្នក​មាន​សុខភាព​ល្អ​ធម្មតា យើង​កម្រ​នឹង​រង​ផល​ប៉ះពាល់​អស់​ទាំង​នេះ​ណាស់ ប៉ុន្តែ​ជំងឺ​ផ្ដាសាយ​ធំ​អាច​ជា​ហានិភ័យ​សុខភាព​ខ្ពស់​ទៅ​ដល់​ក្រុម​មនុស្ស​មួយ​ចំនួន​មាន មនុស្ស​ចាស់ (អាយុ​៦៥​ឆ្នាំ​ឡើង) ទារក និង​កុមារ ស្ត្រី​ពពោះ មនុស្ស​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ និង​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ភាព​ការពារ​ខ្សោយ។ ទោះ​យ៉ាង​ណា​ក៏​ដោយ យើង​អាច​កាត់​បន្ថយ​ហានិភ័យ​បង្ក​ឡើង​ដោយ​ជំងឺ​ផ្ដាសាយ​ធំ​បាន​ដោយ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ ឬ​ទប់​ស្កាត់​ជំងឺ​ផ្ដាសាយ​ធំ​ដោយ​ក្បូន​សាមញ្ញ​ៗ​ទាំង​នេះ​បាន​ដូចជា៖ ១. មាន​អនាម័យ​ខ្ពស់ (លាង​ដៃ​ឲ្យ​បាន​ស្អាត) ២. ជូត​សម្អាត​ផ្ទៃ​វត្ថុ​នា​នា ជាមួយ​ថ្នាំ​សម្លាប់​មេរោគ ៣. ខ្ទប់​មាត់ ឬ​ច្រមុះ​ពេល​ក្អក ឬ​កណ្ដាស់ ៤. គេង​ឲ្យ​បាន​គ្រប់​គ្រាន់ […]


ផ្ដាសាយធំ

រោគសញ្ញាសំខាន់ៗបញ្ជាក់ប្រាកដថា យើងឈឺផ្ដាសាយធម្មតា ឬផ្ដាសាយធំ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ផ្ដាសាយ​ធំ និង​ផ្ដាសាយ​ធម្មតា សុទ្ធ​តែ​ជា​បញ្ហា​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ដូច​គ្នា ប៉ុន្តែ​វា​បង្ក​ឡើង​ដោយ​វីរុស​មិន​ដូច​គ្នា​ទេ។ ដោយសារ​តែ​រវាង​ជំងឺ​ពីរ​នេះ មាន​រោគ​សញ្ញា​ស្រដៀង​គ្នា ជួន​កាល យើង​ពិបាក​ដឹង​ថា យើង​ឈឺ​ផ្ដាសាយ​ធំ ឬ​ផ្ដាសាយ​ធម្មតា​ឲ្យ​ពិត​ប្រាកដ នេះ​បើ​តាម​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺអាមេរិក(CDC )។ ជា​ទូទៅ ផ្ដាសាយ​ធំ​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ផ្ដាសាយ​ធម្មតា ហើយ​រោគ​សញ្ញា​ក៏​ធ្ងន់​ជាង​ដែរ។ ចំណែក​ផ្ដាសាយ​ធម្មតា​សភាព​ស្រាល​ជាង ហើយ​ជា​ទូទៅ​ផ្ដាសាយ​ធម្មតា​មិន​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ទេ តែ​បើ​ផ្ដាសាយ​ធំ​វិញ​បណ្ដាល​ឲ្យ​រលាក​សួត ការ​បង្ក​រោគ​ដោយ​បាក់តេរី ឬ​អាច​សម្រាក​មន្ទីរពេទ្យ​ក៏​មាន ពោល​ផ្ដាសាយ​ធំ​អាច​បង្ក​ផល​ពិបាក​ច្រើន។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅ ឲ្យ​ដឹង​ថា រោគ​សញ្ញា​រវាង​ជំងឺ​ផ្ដាសាយ​ពីរ​នេះ អាច​ស្រដៀង​គ្នា​មែន តែ​វា​មាន​មួយ​ស្រាល​ជាង មួយ​ធ្ងន់​ជាង​ដោយ​៖ - រោគ​សញ្ញា​ផ្ដាសាយ​ធំ៖ ទូទៅ៖ ក្ដៅ​ខ្លួន ឈឺ​ខ្លួន ព្រឺ​រងា ហត់ អស់​កម្លាំង ពិបាក​ក្នុង​ទ្រូង ឬ​ក្អក ឈឺ​ក្បាល មិន​សូវ​មាន៖ កណ្ដាស់ តឹង​ច្រមុះ ឈឺ​ក - រោគ​សញ្ញា​ផ្ដាសាយ​តូច៖ ទូទៅ៖ កណ្ដាស់ តឹង​ច្រមុះ ឈឺ​ក […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ