សុខភាពផ្លូវដង្ហើម

សុខភាព​ផ្លូវសង្ហើម - សួត​ដើរ​តួ​យ៉ាង​សំខាន់​បំផុត​ក្នុង​ផ្នែក​ផ្លូវដង្ហើម។ ប្រសិន​បើ​បងប្អូន​មាន​បញ្ហា​ផ្លូវ​ដង្ហើម នោះ​សួត​អាច​មាន​បញ្ហា​ធំៗ​ដូចជា ​រលាកទងសួតរ៉ាំរ៉ៃ ​ហើមសួត ​ស្វិតសួត ​​ជំងឺហឺត ​ផ្តាសាយធំ ​ជំងឺរបេង ​រលាកសួត ​ដុំពកសួតតូចៗ ​ផ្តាសាយធម្មតា ​រលាកទងសួត ​ស្ទះទងសួត ​និង​បញ្ហាសួតផ្សេងទៀត

ចំណេះដឹងទូទៅ

សុខភាពផ្លូវដង្ហើម

កុំមើលស្រាល! ទាំងនេះជាគ្រោះថ្នាក់នៃការ​ស្រូបខ្យល់ពុល

ការ​ស្រូប​ខ្យល់​ពុល​ញឹក​ញាប់ ពិត​ជា​​ផ្តល់គ្រោះថ្នាក់ចំពោះ​សុខភាព​ខ្លាំង និង​ធ្វើ​ឱ្យ​អ្នក​ប្រឈម​មុខ​នឹង​​ជំ​ងឺ​ធ្ងន់ៗជាច្រើន ដោយ​មិន​ដឹង​ខ្លួន ព្រោះ​ថា ខ្យល់​ពុល បណ្តុំ​ទៅ​ដោយ​សារធាតុពុល​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់ ពោល​គឺ​​កើត​ចេញ​​ពី​ប្រភព​ដែល​បង្កើត​ឡើង​ទាំងមនុស្ស និង​ធម្ម​ជាតិ​។ តើ​ខ្យល់​ពុល​​កើត​ចេញ​ពី​ណា? បើ​យោង​ទៅ​តាម​គេហ​ទំ​ព័រ​តាម​ដាន​សន្ទស្សន៍​គុណ​ភាព​ខ្យល់ iqair និងវិទ្យាស្ថានជាតិសុខភាព NIH ខ្យល់​ពុល​កើត​ចេញ​ពី​ប្រភពដូច​តទៅ​នេះ៖ ប្រភព​ខ្យល់ពុល និងការ​បំពុល​បរិយាកាសដែលបង្កើត​ឡើង​ដោយ​មនុស្ស - ការ​បំភាយ​ចេញពី​រថយន្ត ប្រេងឥន្ធនៈ និង​ឧស្ម័ន - ការ​បំភាយ​ចេញពី​រោង​ចក្រ​ថាម​ពល ពិសេសរោង​ចក្រ​ថាម​ពល​ធ្យូងថ្ម - ផ្សែងចេញ​ពី​ផលិត​កម្ម​ ឬឧស្សាហកម្មគីមី ដូចជា ស្ពាន់ធ័រ និងអាសូត ជាដើម។ ប្រភពខ្យល់ពុលបង្កើត​ឡើងដោយធម្មជាតិ - ផ្សែងពីភ្លើង​ឆេះព្រៃ - ផេះ និងឧស្ម័នពីការផ្ទុះ​ភ្នំភ្លើង - ការ​បំភាយឧស្ម័ន ពី​ធម្មជាតិ ដូច​ជា មេតាន ដែលត្រូវបានបញ្ចេញចេញពីការរលួយសារធាតុសរីរាង្គនៅក្នុងដី។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើខ្យល់ពុលធ្វើឱ្យប៉ះ​ពាល់​សុខភាព​អ្វីខ្លះ បើ​ស្រូប​ចូល​ញឹកញាប់? នៅ​ពេល​ដេល​យើង​​ស្រូប​ខ្យល់​ដែល​មាន​សារធាតុ​ពុល​តាម​ផ្លូវ​ដង្ហើម សារធាតុ​ពុល​ទាំង​នោះ នឹង​ចូល​ទៅកាន់​ចរន្ត​ឈាម​ ដែល​​អាច​ធ្វើ​ឱ្យ​កើត​ជំ​ងឺ​ធ្ងន់ធ្ងរ និងគ្រោះថ្នាក់​ជាច្រើន ពោល​គឺ​ផ្តល់​ផល​ប៉ះ​ពាល់​ដល់សុខភាព​ទាំង​រយៈ​ពេល​វែង និងខ្លី។ [embed-health-tool-ovulation] បើយោង​ទៅ​តាម​អង្គ​ការ​សុខភាព​ពិភព​លោក (WHO) និងវិទ្យា​ស្ថាន​ជាតិ​សុខភាព NIH អ្នក​ស្រូប​ខ្យល់​ពុក​ញឹក​ញាប់​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ដូច​ត​ទៅ​នេះ៖ រយៈ​ពេល​ខ្លី   - រមាស់ភ្នែក បំពង់ក និងច្រមុះ - […]

ស្វែងរក សុខភាពផ្លូវដង្ហើម

ជំងឺហឺត

ផលរំខាន ៨ យ៉ាងបណ្ដាលមកពីម៉ាស៊ីនត្រជាក់ គ្រប់គ្នាគួរដឹង

ពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង ខ្យល់​ត្រជាក់ៗ​គឺ​ជា​អ្វី​ដែល​យើង​ត្រូវការ ហើយ​ជម្រើស​ទី១​របស់​យើង​គឺ​ម៉ាស៊ីន​ត្រជាក់។ ប៉ុន្តែ​ការ​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់រាល់ថ្ងៃយូរម៉ោង​​ក៏អាច​មាន​ផល​ប៉ះពាល់​មួយ​ចំនួន។ ១. ភ្នែក​ស្ងួត ភ្នែកស្ងួត​គឺ​អាចបង្ករផលរំខាន និង​អាច​បង្ក​ឲ្យ​ព្រិល​ភ្នែក រមាស់ភ្នែក និង​មាន​អារម្មណ៍​ក្រហាយភ្នែក​។ ប្រសិន​ជា​យើង​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​យូរម៉ោង​រាល់ថ្ងៃ​ អាច​នឹង​មាន​អាការៈ​ភ្នែក​ស្ងួត។ ដូចនេះ​បើ​យើង​មាន​អាការៈ​នេះ គួរ​ចៀស​វាង​ការ​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​រយៈពេល​យូរ​ព្រោះ​អាច​ធ្វើ​ឲ្យ​អាការៈ​នេះកាន់តែ​ធ្ងន់ធ្ងរ។ ២. បាត់បង់​ជាតិ​ទឹក ម៉ាស៊ីនត្រជាក់​​ស្រូប​យក​សំណើម​ពីក្នុង​បន្ទប់​ជាច្រើន។ ប្រសិន​ជា​យើង​កំណត់​សីតុណ្ហភាព​កាន់តែ​ទាប បន្ទប់​នឹង​កាន់​តែ​មាន​ភាព​ស្ងួត​កាន់តែ​លឿន។ ជាមួយ​គ្នា​នេះ​ដែរ ម៉ាស៊ីនត្រជាក់​ក៏​ស្រូប​យក​ជាតិ​សំណើម​ចេញ​ពី​រាងកាយយើង​​ដែរ។ ដូចនេះ​គួរ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ចៀសវាង​ការ​បាត់បង់​ជាតិ​ទឹក​។ ៣. ឈឺក្បាល សីតុណ្ហភាព​នៅ​ខាងក្រៅ និង​ខាងក្នុង​បន្ទប់​គឺ​ខុស​គ្នា ហេតុ​នេះ​ហើយ​ពេល​ចូល​បន្ទប់​ម៉ាស៊ីនត្រជាក់​ យើង​មិន​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ស៊ាំ​នឹង​ការ​ប្រែប្រួល​នៃ​សីតុណ្ហភាព​នេះទេ ​ដែលជាហេតុ​នាំ​ឲ្យយើងអាច​មាន​អាការៈ​ឈឺក្បាល។ អាការៈ​នេះ​ក៏​អាច​កើត​មាន​ដោយសារ​ការ​បាត់បង់​ជាតិទឹក។ ការ​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​ក៏​អាច​ធ្វើ​ឲ្យ​មាន​អាការៈ​ឈឺក្បាល​សម្រាប់​អ្នក​មាន​ជំងឺ​ឈឺក្បាល​ប្រកាំងដែរ​។ ៤. ការ​ឆ្លង​មេរោគ ការឆ្លងរោគ ក៏​ជា​បញ្ហា​សុខភាព​មួយ​ដែល​បណ្ដាល​មកពី​​ម៉ាស៊ីន​ត្រជាក់។ នៅ​ពេល​រន្ធ​ច្រមុះ និង​ភ្នាសសើមក្នុង​រាង​កាយ ​ស្ងួត នោះ​​អាច​នឹង​បង្ក​ឲ្យ​មាន​ការ​ឆ្លង​មេរោគ។ នេះ​មក​ពី​ភ្នាសសើម​គឺ​ជា​ស្រទាប់​ការពារ​រាងកាយ​ពី​ការ​ឆ្លង​មេរោគ​ផ្សេងៗ ហើយ​បើ​ភ្នាស​សើម​ត្រូវ​បាន​រំខាន​ដោយ​ម៉ាស៊ីន​ត្រជាក់​ រាងកាយ​នឹងងាយ​ឆ្លង​មេរោគ។ អត្ថបទពាក់ព័ន្ធ៖ ញ៉ាំ​តែបៃតង Matcha មិន​ត្រឹម​ជំនួយ​កម្លាំង​ ថែម​​ទាំងបង្កើន​ស្មារតី ខែត្រជាក់ ស្បែកឡើងស្ងួត! នេះមូលហេតុបង្ក និងវិធីដោះស្រាយ ក្បួន​ធម្មជាតិ បន្ធូរ​អាការៈហឺត កុំ​ឲ្យ​ធ្វើ​ទុក្ខ ប្រយ័ត្ន​កុំ​លេង​សើច! អាលែកហ្ស៊ីច្រមុះ អាចធ្វើឲ្យកើតហឺត ៥. បញ្ហា​ផ្លូវ​ដង្ហើម ការ​នៅ​ក្នុង​បន្ទប់ម៉ាស៊ីន​ត្រជាក់​យូរ​អាច​រំខាន​ដល់​ដំណើរការ​ទូទៅ​របស់​ច្រមុះ និង​បំពង់ក ដែលអាច​ឈាន​ទៅ​រក​ការ​ស្ទះ​ផ្លូវដង្ហើម និង​ការ​រលាក​នៅ​ក្នុង​ភ្នាសសើម។ ម៉ាស៊ីនត្រជាក់​ក៏​អាច​ប៉ះ​ពាល់​ដល់​សួត​ដែរ។ ៦. ស្បែក​ស្ងួត ម៉ាស៊ីនត្រជាក់​អាច​ប៉ះពាល់​ដល់​ស្បែក​ដោយ​ធ្វើ​ឲ្យ​ស្បែក​ស្ងួត និង​រមាស់ ហើយ​ក៏​ប៉ះពាល់​ដល់​សក់​ដែរ​ដោយ​ធ្វើ​ឲ្យ​ស្បែក​ក្បាល​ចុះខ្សោយ និង​បង្ក​ឲ្យ​សក់​ខូច។ ៧. អស់​កម្លាំង គ្នា​យើង​ដែល​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​យូរ​តែង​ស្ពឹក​ស្រពន់។ […]


បញ្ហាសួតផ្សេងទៀត

ការប៉ះទង្គិចទ្រូង-សួត អាចប៉ះពាល់ដល់ខាងក្នុង ប្រញាប់ទៅរកពេទ្យ

របួស​គ្រាំ​ទ្រូង-សួត ភាគ​ច្រើន​បណ្តាល​មក​ពី​ការ​ប៉ះ​ទង្គិច​ទ្រូង-សួត​ក្នុង​កម្រិត​ធ្ងន់ ឬ​ស្រាល រហូត​ដល់​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​សរីរាង្គ​ក្នុង​ទ្រូង(សួត បេះដូង សរសៃឈាមធំ…) ហើយ​វា​ជា​ជំងឺ​ដែល​អាច​មាន​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​អ្នក​ជំងឺ។ មន្ទីរពេទ្យ កាល់ម៉ែត បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា មូល​ហេតុ​​ដែល​កើត​មាន​របួស​គ្រាំ​ទ្រូង-សួត គឺ​បណ្តាល​មក​ពី៖ –គ្រោះថ្នាក់​ចរាចណ៍​លើស​ពី​៥០% –គ្រោះថ្នាក់ផ្សេងទៀត ដូចជា​ជម្លោះ គ្រោះ​ថ្នាក់​ការងារ និង​គ្រោះថ្នាក់​តាម​លំនៅដ្ឋាន តិច​ជាង៤០% –ក្នុង​បណ្តាអ្នក​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មាន ៣៨% មាន​កម្រិត​សុរា​ក្នុង​ឈាម​ខ្ពស់ ក្នុង​នោះ​ភាគ​ច្រើន​ជា​អ្នក​បញ្ជា​យាន​យន្ត​ផ្ទាល់។ អត្ថបទពាក់ព័ន្ធ៖ ជុំគ្នា កុំផឹកច្រើនពេក! ស្រាប៉ះពាល់ដល់រាងកាយយើងខ្លាំងណាស់ ទៅលេងប៉េកាំង និង​ញូវដែលី ត្រឹម​មួយសប្ដាហ៍ មកវិញ សួត​ដឹងតែ​មាន​បញ្ហា E-cigarettes បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងជិត ២០០នាក់ កើតជំងឺសួតធ្ងន់ធ្ងរ នៅ​ពេល​ដែល​របួស​គ្រាំ​ទ្រូង-សួត ចាប់​ផ្តើម​ធ្វើ​ទុក្ខ គេ​តែង​សង្កេត​ឃើញថា អ្នក​ជំងឺ​មានចេញ​រោគសញ្ញា​ដូចជា ឈឺ​ចាប់​ទ្រូង​នៅ​កន្លែង​ប៉ះទង្គិច ទឹក​មុខ​ស្លេក​ស្លាំង ថប់​ដង្ហើម ឬ​ហត់។ លើស​ពី​នេះ រោគ​សញ្ញា​រួម​ផ្សំ​មាន ហើមមុខ និង​ទ្រូង បែក​ញើស​ជោគ​ខ្លួន អ្នក​ជំងឺ​ឡេះ​ឡះ និង​ដកដង្ហើម​ញាប់ និង​តិចៗ ដោយសារ​ការ​ឈឺ​ចាប់។ មន្ទីរពេទ្យ កាល់ម៉ែត បាន​បន្ថែម​ឲ្យ​ដឹង​ថា ជំងឺ​របួស​ទ្រូង-សួតនេះ គេ​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ដោយ៖ ​-ការពិនិត្យគ្លីនិក -ការថតឆ្លុះ ទ្រូង-សួត -ការថតឆ្លុះអេកូ ស្រោមសួត –ការថតស្កែនន័រ ទ្រូង-សួត ចំណែក ការ​ព្យាបាល​របួស​គ្រាំ​ទ្រូង-សួត គី​ត្រូវ​ចោះ​បង្ហូរ បូម​យក​ចេញ​នូវ​អ្វី​ដែល​រំខាន​ដល់​ដំណក​ដង្ហើម […]


ផ្ដាសាយធម្មតា

អ្វី​ជា​ប្រព័ន្ធ​ភាព​ស៊ាំ? ហេតុ​អ្វីអាច​ទប់​ស្កាត់​វីរុស​ឈ្លាន​ពាន​​រាង​កាយ​យើង​បាន?

តាម​អត្ថបទ​មុនៗ “Hello គ្រូពេទ្យ” ចេញ​ផ្សាយ​ជា​ហូរហែរ ភាគ​ច្រើន​ផ្តោត​លើ​អាហារ ការ​ហាត់​ប្រាណ និង​តិចនិក​ផ្សេងៗ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​រាង​កាយ​យើង​ឲ្យ​បាន​ខ្លាំង​ក្លា។ ប៉ុន្តែ​ជឿ​ថា គ្នា​យើង​មួយ​ចំនួន នៅ​មិន​ទាន់​ស្គាល់​ច្បាស់ អ្វី​ជា​ប្រព័ន្ធ​ភាព​ស៊ាំ? មាន​តួ​នាទីអ្វី​ខ្លះ? ហេតុ​អ្វី​អាច​ទប់​ទល់​ជាមួយ​វីរុស​ពី​ខាង​ក្រៅ​បាន? បើ​គ្នា​យើង​មិន​ធ្លាប់​ដឹង​ច្បាស់​ទេ អត្ថបទ​នេះ អាច​ពន្យល់​បាន។ ១- អ្វី​ជា​ប្រព័ន្ធ​ភាព​ស៊ាំ? ប្រព័ន្ធ​ភាព​ស៊ាំ គឺ​ជា​ប្រព័ន្ធ​ប្រឆាំង​ទៅ​នឹង​ការ​ឆ្លង​ជំងឺ​ចូល​ក្នុង​រាងកាយ​យើង ដោយ​វា​នឹង​​ប្រឆាំង​វាយ​ប្រហារ​ពពួក​មេរោគ ជួយ​ឲ្យ​សុខភាព​យើង​បាន​ល្អ។ ២- ផ្នែក​ណា​ខ្លះ​នៃ​រាង​កាយ​ដែល​ជា​ប្រព័ន្ធ​ភាព​ស៊ាំ? កោសិកា និង​សរីរាង្គ​មួយ​ចំនួន បាន​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ការពារ​រាងកាយ​យើង​ពីការ​ឆ្លង​ជំងឺ។ កោសិកា​ឈាម​ស ឬ​ហៅ​ម្យ៉ាង​ទៀត​ថា Leukocytes មាន​តួនានីសំខាន់​មួយ​នៅ​ក្នុង​ប្រព័ន្ធ​ភាព​ស៊ាំ​យើង។ ប្រភេទ​មួយ​នៃ​កោសិកា​ឈាម​ស​នេះ ​គេ​ហៅ​ថា Phagocytes ។វាមាន​នាទី ប្រឆាំង​​មេរោគ ដោយធ្វើការស៊ី​​កិន​កម្ទេច​មេរោគ។ ឯកោសិកា​ឈាម​ស​មួយ​ផ្សេង​ទៀត ត្រូវ​គេ​ហៅ​ថា Lymphocytes ដែល​មាន​នាទី ជួយ​ឲ្យ​រាង​កាយ​ចង​ចាំ​ប្រភេទ​មេរោគ​ដែល​ចូល​មក​ឈ្លាន​ពាន​នោះ និងសម្លាប់មេរោគ​ទាំង​នោះ។​ កោសិកា​ឈាម​ស ពពួក​ Phagocytes ចែក​ចេញ​ជា​ច្រើន​ប្រភេទផ្សេងៗគ្នា មួយ​ប្រភេទនៃ​កោសិកានេះ ​គេ​ហៅ​ថា Neutrophil ដែល​វា​មាន​សមត្ថភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ពពួក​បាក់តេរី​នៅ​ពេល​ដែល​មាន​ការ​បង្ក​រោគ​កើត​ឡើង។ ដូច​នេះ ហើយ​នៅ ពេល​ដែល​វេជ្ជបណ្ឌិត​សង្ស័យ​ថា​មាន​ការ​បង្ក​រោគ កើត​ឡើង នោះគាត់​នឹង​ស្នើរសុំ​ធ្វើ​តេស្ត​ឈាម​អ្នក​ជំងឺ​ ដើម្បី​រក​មើល​កម្រិត​របស់ Neutrophil នេះ។ កោសិកា​ឈាម​ស […]


រលាកទងសួត

What Is Bronchiolitis (ស្វែងយល់ពី​ជំងឺ​រលាក​ទង​សួត)

ជំងឺ​រលាក​ទង​សួត​គឺ​ជា​ជំងឺ​ដែល​កើត​មាន​ឡើង​នៅ​លើ​តែ​កុមារ​តូចៗ​និង​ទារក​ព្រោះ​ដោយ​សារ​តែ​ទង​សួត​របស់​អូនៗទាំងនេះ​​មិន​​ទាន់​រីក​លូតលាស់​បាន​ពេញលេញ។ នៅ​ក្នុង​វ័យ​នេះ​ប្រសិន​បើ​ប្រព័ន្ធ​ដង្ហើម​មាន​ការ​វាយ​ប្រហារ​ពី​វីរុស​ និង​មាន​ការ​ឆ្លង​មេរោគ​នោះ​ទង​សួត​គឺ​ងាយ​នឹង​រួម​តូច​ឬ​ហើម​បង្ក​ឲ្យ​មាន​ការ​ដក​ដង្ហើម​លឺ​ដូច​គេ​ហួច​ និង​ពិបាក​ដក​ដង្ហើម។ ជំងឺ​នេះ​តែងតែ​កើត​មាន​ម្ដង​ឬ​ពីរ​ដង​នៅ​ក្នុង​អាយុ​នេះ​ដែល​ច្រើន​តែ​ច្រឡំ​ជា​ជំងឺ​ហឺត​ឬ​ជំងឺ​រលាក​សួត។ និយមន័យ អ្វី​ទៅ​គឺ​ជា​ជំងឺ​រលាក​ទង​សួត? ជំងឺ​រលាក​ទង​សួត​គឺ​ជា​ការ​បង្ក​រោគ​នៅ​ក្នុង​សួត​បង្ក​ដោយ​វីរុស​តាម​រយៈ​បំពង់​ខ្យល់តូចៗ​ក្នុង​សួត(ភាសា​បច្ចេកទេស​ហៅ​ថា​ bronchioles)​ដែល​មាន​មេរោគ​និង​ស្ទះ។ រដូវ​កាល​ដែល​ជំងឺ​រលាក​ទង​សួត​លោត​ឡើង​ខ្ពស់​បំផុត​នោះ​គឺ​នៅ​ក្នុង​រដូវ​រងារ។ ជំងឺ​រលាក​ទង​សួត​ជួនកាល​មាន​រោគ​សញ្ញា​ស្រដៀង​ទៅ​នឹង​ជំងឺ​ផ្ដាសាយ​តែ​ ជំងឺនេះ​ក៏​អាច​បង្ក​ឲ្យ​ចេញ​រោគ​សញ្ញា​ផ្សេង​ទៀត​ដូចជា​ក្អក​ ដក​ដង្ហើម​ឮដូចហួច និង​មាន​ដង្ហើម​ខ្លីៗ។ រោគ​សញ្ញា​ទាំង​នេះ​អាច​នៅ​ជាប់​ចន្លោះ​ប៉ុន្មាន​ថ្ងៃ​ទៅ​ប៉ុន្មាន​សប្ដាហ៍​ឬ​ព្រមទាំង​ឈាន​ដល់​មួយ​ខែ​ផង​ដែរ។ ស្រប​ពេល​ដែល​ករណី​ជាច្រើន​អាច​ព្យាបាល​បាន​នៅ​ផ្ទះ​តែ​ករណី​ខ្លះ​តម្រូវ​ឲ្យ​ត្រូវ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។ ផល​វិបាក​ដែល​ទាក់ទង​ទៅ​នឹង​ជំងឺ​រលាក​ទងសួត​ធ្ងន់ធ្ងរ​រួមមាន៖ ស្បែក​ឬ​មាត់​ឡើង​ពណ៌​ស្វាយ​ខៀវ(cyanosis)​ដោយ​សារ​បាត់​បង់​អុកស៊ីសែន បាត់​ដង្ហើមរយៈពេល​ខ្លី​។ អាច​កើត​លើ​ទារក​មិន​គ្រប់​ខែ​និង​ទើប​សម្រាល​អំឡុង​២​ខែ​ដំបូង ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន ខ្វះ​អុកស៊ីសែន​ក្នុង​ឈាម​និង​មាន​ជំងឺ​ដង្ហើម អត្ថបទ​ពាក់​ព័ន្ធ៖ ជំងឺរលាកទងសួត មហារីកសួត (Lung Cancer) រោគ​សញ្ញា តើ​រោគ​សញ្ញា​និង​រោគ​វិនិច្ឆ័យ​នៃ​ជំងឺ​រលាក​ទង​សួត​មាន​អ្វី​ខ្លះ? រោគ​សញ្ញា​ទូទៅ​មាន​ដូចជា៖ ហៀរ​សំបោរ តឹង​ច្រមុះ ក្អក ក្ដៅ​ស្ទិញៗ(មិន​ជាប់​លាប់) ពិបាក​ដក​ដង្ហើម ដក​ដង្ហើម​ឮដូចសំឡេង​ហួច រលាក​ត្រចៀក​លើ​ទារក​ទើប​សម្រាល អូន​តូចៗ​អាច​ជួប​រោគ​សញ្ញា​ផ្សេង​ទៀត​នៃ​ជំងឺ​រលាក​ទង​សួត​នេះ។ ប្រសិន​បើប៉ាម៉ាក់​មាន​មន្ទិល​សង្ស័យ​ជាមួយ​រោគ​សញ្ញា​ខាង​លើ​នៃ​ជំងឺ​នេះ សូម​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ តើ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​នៅ​ពេល​ណា? ស្វែង​រក​ជំនួយ​នៅ​មន្ទីរពេទ្យ​ប្រសិន​បើ​កូន​របស់យើង៖ ក្អួត ដក​ដង្ហើម​ឮដូចសំឡេងហួច ដក​ដង្ហើម​ញាប់-លើស​ពី​៦០​ដង/១នាទី ស្ទះ​ដង្ហើម-ប្រឹង​ទាញ​តំបន់​ពោះ​ឬ​តំបន់​ក្រោម​ឆ្អឹង​ជំនីរ​ពេល​ដក​ដង្ហើម ស្ពឹក​ស្រពន់​ឬ​សន្លប់​បាត់​ស្មារតី ពិបាក​ក្នុង​ការ​ផឹក​ឬ​លេប ស្បែក​ឡើង​ខៀវ​ជាពិសេស​នៅ​បបូរ​មាត់​និង​ជុំវិញ​ចុង​ក្រចក ទាំង​នេះ​គឺ​ជា​រោគ​សញ្ញា​ដែល​គួរ​ឲ្យ​បារម្ភ​ខ្លាំង​បំផុត​ជា​ពិសេស​ប្រសិន​បើ​កូន​របស់​យើង​មាន​អាយុ​តិច​ជាង​១២​សប្ដាហ៍​ឬ​មាន​កត្តា​ហានិភ័យ​ផ្សេង​ទៀត​ដែល​នាំ​ឲ្យ​មាន​ជំងឺ​រលាក​ទង​សួត​ដែល​រួមមាន​ការ​សម្រាល​ដែល​មិន​គ្រប់​ខែ​ឬ​ប្រភេទ​ជំងឺ​បេះដូង​ឬ​សួត​មួយ​ចំនួន​ទៀត។ មូលហេតុ តើ​អ្វី​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​រលាក​ទង​សួត? វីរុស​រលាក​ទង​សួត​នេះ​​​វាយ​ប្រហារ​បំពង់​ខ្យល់​តូចៗ​នៅ​ក្នុង​សួត​ហើយ​បង្ក​ជា​មេរោគ​ដែល​បណ្ដាល​ឲ្យ​ទង​សួត​ហើម​និង​រលាកហើយ​សារជាតិ​ស្លេស្ម​កើន​ឡើង​បង្ក​ការ​កក​ស្ទះ​សម្រាប់​ខ្យល់​ដង្ហើម​ចេញ​ចូល។ ការ​រីក​រាល​ដាល​នៃ​វីរុស​RSV​ដែល​តែងតែ​បង្ក​រោគ​លើ​កុមារ​ក្រោម​អាយុ​២​ឆ្នាំ​ដែល​ច្រើន​កើត​នៅ​រដូវ​រងា។ ជំងឺ​រលាក​ទងសួត​អាច​បង្ក​ដោយ​វីរុស​ផ្សេង​ទៀត​រួមមាន​វីរុស​ដែល​បង្ក​ជំងឺ​ផ្ដាសាយ ​ឬ​ផ្ដាសាយ​ធំ។ ដោយ​សារ​តែ​មូលហេតុ​ទាំង​នេះ​ទារក​គឺ​ងាយ​នឹង​បង្ក​រោគ​ម្ដង​ទៀត​ជាមួយ​វីរុស​RSV​នេះ។ ជំងឺ​រលាក​ទង​សួត​គឺ​មាន​ការ​ឆ្លង​ខ្លាំង​ណាស់។ ការ​បង្ក​រោគ​ដោយ​វីរុស​អាច​សាយភាយ​តាម​រយៈ​តំណក់​ទឹក​តូចៗ​នៅ​ក្នុង​ខ្យល់​នៅ​ពេល​អ្នក​ជំងឺ​ក្អក​កណ្ដាស់​ឬ​សូម្បី​តែ​និយាយ។ មនុស្ស​ម្នាក់​អាច​ឆ្លង​គ្រាន់​តែ​​ប៉ះពាល់​វត្ថុ​នានា​ដូចជា​កន្សែង​ជូត​ខ្លួន​ឬ​តុក្កតា​ឬ​បន្ទាប់​ពី​ការ​ប៉ះពាល់​ភ្នែក​ច្រមុះ​ឬ​មាត់។ អត្ថបទគួរអាន៖ Fever seizures in children (កូនប្រកាច់ពេលក្តៅខ្លួន) Folate Deficiency Anemia (ជំងឺ​ស្លេក​ស្លាំង​ដោយសារ​ខ្វះអាស៊ីដ​ហ្វូលិក) Dengue Fever (ជំងឺគ្រុនឈាម) កត្តា​ហានិភ័យ តើ​អ្នក​ណា​ងាយ​នឹង​កើត​ជំងឺ​រលាក​ទង​សួត​នេះ? ជំងឺ​រលាក​ទងសួត​គឺ​ជា​ជំងឺ​ដែល​ឧស្សាហ៍​ជួយ​ប្រទះ​ និង​ប៉ះពាល់​ទៅ​លើ​មនុស្ស​គ្រប់​វ័យ​ប៉ុន្តែ​​ច្រើន​តែ​កើត​ឡើង​លើ​កុមារ​តូចៗ​និង​ទារក។ យើង​អាច​បង្ការ​ជំងឺ​នេះ​ដោយ​កាត់​បន្ថយ​កត្តា​ហានិភ័យ​មួយ​ចំនួន។ សូម​ប្រឹក្សា​យោបល់​បន្ថែម​ជាមួយ​គ្រូពេទ្យ​ជំនាញ។ តើ​កត្តា​អ្វី​ខ្លះ​ដែល​បង្កើន​ហានិភ័យ​ដល់​ជំងឺ​រលាក​ទង​សួត? មាន​កត្តា​ជាច្រើន​ដែល​បង្ក​ជា​ហានិភ័យ​ដល់​ជំងឺ​រលាក​ទងសួត​មាន​ដូចជា៖ ទារក​អាយុ​ក្រោម​៣​ខែ ទារក​កើត​មិន​គ្រប់​ខែ មាន​ជំងឺ​បេះដូង​ឬ​សួត​ដោយ​មិន​ដឹង​ខ្លួន ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ ប៉ះពាល់​ជាមួយ​ផ្សែង​បារី ទារក​ដែល​មិន​បានបៅ​ដោះ​ម្ដាយ ព្រោះ​ទឹក​ដោះ​ម្ដាយ​ជួយ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ ប៉ះពាល់​ជាមួយ​ដែល​អ្នក​ដែល​មាន​ជំងឺ នៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន ការព្យាបាល ព័ត៌មាន​ដែល​ផ្ដល់​ឲ្យ​នៅ​ទីនេះ​គឺ​មិន​មែន​សម្រាប់​បង្រ្គប់​រាល់​ដំបូន្មាន​វេជ្ជសាស្ត្រ​ណា​មួយ​ឡើយ ត្រូវ​តែ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្រាប់​ព័ត៌មាន​បន្ថែម។ តើ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​លើ​ជំងឺ​រលាក​ទងសួត​ដោយ​របៀប​ណា? គ្រូពេទ្យ​នឹង​ធ្វើ​ការ​ពិនិត្យ​រាង​កាយ​និង​ប្រើ​ឧបករណ៍​ស្តេតូ​ដើម្បី​ស្ដាប់​ចង្វាក់​ដង្ហើម។ ប្រសិន​បើ​កូន​មាន​ហានិភ័យ​ទៅ​នឹង​ជំងឺ​រលាក​ទងសួត​យ៉ាង​ធ្ងន់ធ្ងរ​គ្រូពេទ្យ​អាច​នឹង​ធ្វើ​តេស្ត​មួយ​ចំនួន​ទៀតដូចជា៖ អ៊ិចរេ​ទ្រូង​៖ ​រក​មើល​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​សួត កោស​សំណាក​ពី​ច្រមុះ​បំពង់​ក៖ គ្រូពេទ្យ​នឹង​យក​សំឡី​ត្បារយក​សំណាកពី​ច្រមុះ​ទារក​ដើម្បី​ធ្វើ​ជា​គំរូ​សំរាប់​ធ្វើ​តេស្ត​រក​មេរោគ។ តេស្ត​ឈាម៖ ​ដើម្បី​រាប់​គ្រាប់​ឈាម​ស។ការ​ពិនិត្យ​រក​អុកស៊ីហ្សែន​ក្នុង​ឈាម​ក៏​អាច​នឹង​ធ្វើ​ឡើង​ដែរ។ គ្រូពេទ្យ​ក៏​អាច​ពិនិត្យ​រក​រោគ​សញ្ញា​នៃ​ការ​កង្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ជាពិសេស​ប្រសិន​បើ​កុមារ​ក្អួត​ឬ​ពិបាក​ក្នុង​ការ​ញ៉ាំ​អាហារ។រោគ​សញ្ញា​រួមមាន​ភ្នែក​បើក​មិន​រួច​ ស្ងួត​មាត់​ និង​ស្បែក​គ្មាន​សកម្មភាព​និង​នោម​តិច​ឬ​អត់​ទាល់​តែ​សោះ។ តើ​ជំងឺ​រលាក​ទង​សួត​ព្យាបាល​ដោយ​របៀប​ណា? យើង​អាច​គ្រប់គ្រង​​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ទងសួត​នៅ​ឯ​ផ្ទះ​បាន ដោយ​ឲ្យ​កូនៗ​ទទួលទាន​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ជៀសវាង​ការ​កង្វះ​ជាតិ​ទឹក។ ប្រសិន​បើ​កូន​យើង​ហៀរ​សំបោរ​គួរ​ប្រើ​ស៊ឺរាំង​bulb​សម្រាប់​កម្ចាត់​ស្លេស្ម​ចេញ។ ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ(ដូចជា​acetaminophen​ឬ​ibuprofen)។ ហាម​ឲ្យ​ថ្នាំ​aspirin​ទៅ​ឲ្យ​កុមារ​ដែល​មាន​អាយុ​ក្រោម​១៦​ឆ្នាំ​ព្រោះ​នឹង​ធ្វើ​ឲ្យ​កុមារ​មាន​ហានិភ័យ​ទៅ​នឹង​ជំងឺ​Reye’s​ syndrome​។ ហាម​ប្រើប្រាស់​ថ្នាំ​ដែល​គ្មាន​វេជ្ជ​បញ្ជា​ដើម្បី​បំបាត់​ក្អក។ ម្យ៉ាង​ទៀត​គួរ​ប្រុង​ប្រយ័ត្ន​រាល់​ឱសថ​ត្រូវ​តែ​អាន​ការ​ណែនាំ​តាម​យីហោ​ដែល​អ្នក​បាន​ជាវ។ គ្រូពេទ្យ​អាច​ចេញ​ថ្នាំ​សម្រួល​ដល់​ការ​រលាក​ទង​សួត​ប្រសិន​បើ​កូនៗ​របស់​យើង​មាន​បង្ហាញ​នូវ​អាការៈ​ប្រតិកម្ម​ណា​មួយ។ ក្នុង​ករណី​ធ្ងន់ធ្ងរ​កូន​របស់យើងអាច​ត្រូវ​ទៅ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ ឬ​ប្រើប្រាស់​អុកស៊ីហ្សែន​នៅ​ផ្ទះ។ ទម្លាប់​រស់​នៅ​និង​បែប​ផែន​ជីវិត តើ​ទម្លាប់​រស់​នៅ​បែប​ណា​ជួយ​ដល់​ការ​ពន្យឺត​នៃ​ការ​លូតលាស់​នៃ​ជំងឺ​រលាក​ទង​សួត? យើង​អាច​​គ្រប់គ្រង​ជំងឺ​តាម​គន្លឹះ​ដូច​ខាង​ក្រោម៖​ បន្សើម​ខ្យល់:៖ ប្រសិន​បើ​ខ្យល់​នៅ​ក្នុង​បន្ទប់​កូនៗ​យើង​​ស្ងួត​គួរ​ប្រើ​ឧបករណ៍​បន្សើម​ខ្យល់(humidifier)។ការ​ធ្វើ​បែប​​នេះ​បាន​ញឹកញាប់​គឺ​ដើម្បី​បង្ការ​បាក់តេរី​និង​មេរោគ​ផ្សិត​កកើត​ឡើង។ ឲ្យ​កូនៗ​អង្គុយ​ឲ្យ​ត្រង់៖ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ដក​ដង្ហើម។ ឲ្យ​កូនៗ​​ផឹក​ទឹក​ឲ្យ​បាន​ច្រើន៖ ដើម្បី​បង្ការ​កង្វះ​ជាតិ​ទឹកយើង​អាច​ឲ្យកូនផឹក​​ទឹក​ឬ​ទឹក​ផ្លែ​ឈើ។ ប្រើ​ទឹក​បន្តក់​ច្រមុះ​(saline)​សម្រាប់​ការពារ​ការ​កក​ស្ទះ។ ប្រើ​ថ្នាំ​បញ្ចុះ​កំដៅ៖ ដូចជា​acetaminophen(Tylenol)​ដែល​ជួយ​បំបាត់​ឈឺ​បំពង់​ក​ និង​បង្កើន​ការ​ទទួល​ទាន​ទឹក។ […]


ផ្ដាសាយធម្មតា

ហាត់​ប្រាណ អាចពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំងរោគ​ឆ្លង​

ដឹង​ស្រាប់​ហើយជំងឺផ្សេងៗ រួមទាំង វីរុស​កូវីដ១៩ ដ៏សាហាវ​ផង បាន​វាយ​ប្រហារ​គ្នា​យើង​មាន​សុខភាព​ខ្សោយ ពិសេស​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​តែ​ម្តង។ ហេតុ​នេះ អំឡុង​ពេល​សម្ងំ​នៅ​ផ្ទះ​គេច​ពី​វីរុស​កំណាច​នេះ គ្នា​យើង​ក៏​ត្រូវ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​ឲ្យ​ល្អ​ដែរ ក្នុង​នោះ​ក្រៅ​ពី​អាហារ ការហាត់​ប្រាណ ក៏​អាច​ជួយ​បាន​ដូច​គ្នា។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​បញ្ជាក់​ពី​ទំនាក់​ទំនង នឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- ទំនាក់​ទំនង​រវាង​ការ​ហាត់​ប្រាណ និង​ប្រព័ន្ធ​ភាព​ស៊ាំ បើ​យើង​ដើរ​ហាត់​ប្រាណ​ឲ្យ​បាន​រាល់​ថ្ងៃ ឬ​យ៉ាង​ហោច ២-៣ ដង/សប្តាហ៍ គឺ​អាច​ជួយ​ឲ្យ​រាង​កាយ​មាន​សុខភាព​ល្អ អាច​ប្រយុទ្ធ​បញ្ហា​ក្អក ឬ​ផ្តាសាយ ក៏​ដូច​ជា​ធ្វើ​ឲ្យ​យើង​លែង​មាន​អារម្មណ៍​ល្ហិត​ល្ហៃ​ទៀត​ហើយ។ លើស​ពី​នេះ ហាត់​ប្រាណ អាច​ជួយ​កាត់​បន្ថយ​កត្តា​ប្រឈម​វិវត្ត​ទៅ​រក​ជំងឺ​សរសៃឈាម​បេះដូង ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ និង​មាន​សុខភាព​ល្អ។ បើ​ទោះ​ជា​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​អះអាង​ជាក់​លាក់ ហាត់​ប្រាណ​អាច​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​បាន​ក៏​ពិត​មែន ប៉ុន្តែ​មាន​ទ្រឹស្តី​មួយ​ចំនួន បើ​ទោះ​ជា​គ្មាន​អំណះ​អំណាង​ជាក់​លាក់ តែ​ត្រូវ​អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា ហាត់​ប្រាណ​ល្អ​ខ្លាំង​សម្រាប់​ប្រព័ន្ធ​ភាព​ស៊ាំ​យើង ខណៈ​ទ្រឹស្តី​ទាំង​នោះ​មាន​ដូច​ជា៖ – សកម្មភាព​រាង​កាយ អាច​ជួយ​បណ្តេញ​ពពួក​បាក់តេរី​ពី​ក្នុង​សួត និង​បំពង់​ខ្យល់​យើង​ចេញ​មក​ក្រៅ​បាន ដែល​ជា​ហេតុ​ជួយ​យើង​ចៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេងៗ​ដែល​បង្ក​ដោយ​បាក់តេរី​ទាំងនោះ ពិសេស​ជំងឺ​ផ្តាសាយ​តែម្តង។ – លំហាត់​ប្រាណ អាច​នឹង​ធ្វើ​អង្គបដិប្រាណការពារ​រាង​កាយ និង​កោសិកា​ឈាម​ស មាន​ការ​ប្រែ​ប្រួល​បាន។ កោសិកា​ឈាម​ស គឺ​ជា​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាងកាយ​យើង ដែល​មាន​លទ្ធ​ភាព​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ពី​ខាង​ក្រៅ។ នៅ​ពេល​អង្គបដិប្រាណ ឬ​កោសិកា​ឈាម​ស​យើង​មាន​សុខភាព​ល្អ គឺ​អាច​បញ្ចេញ​សកម្មភាព​បាន​លឿន ពិសេស​អាច​រកឃើញ​ពពួក​មេរោគ​ដែល​បង្ក​ជំងឺ និង​ទប់​ស្កាត់បាន​ទាន់​ពេល​វេលា មុន​វីរុស […]


ជំងឺរបេង

មកពីបែបនេះ ទើបអ្នកជាជំងឺរបេងហើយ អាចលាប់ឡើងវិញបាន

អង្គការ​សុខភាព​ពិភពលោក​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា ជំងឺ​របេង​នៅ​តែ​ជា​ឃាតករ​ឆ្លង​ដ៏​សាហាវ​បំផុត​របស់​ពិភពលោក។ ក្នុង​មួយ​ថ្ងៃ​មាន​មនុស្ស​ជាង ៤.០០០ នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​របេង ហើយ​មនុស្ស​ជិត ៣០.០០០ នាក់​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​ជំងឺ​ដែល​អាច​បង្ការ​ និង​ព្យាបាល​បាន​មួយ​នេះ។ យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត  ឯកទេសជំងឺទូទៅ ជំងឺ​របេង​អាច​កើត​ឡើង​ម្តង​ទៀត ឬ​លាប់​ឡើង​វិញ​បាន ហើយ​វា​មាន​កត្តា​២​ដែល​ជា​ហេតុ​បង្ក​ឲ្យ​កើត​ឡើង​វិញ​បាន​នោះគឺ៖ ទី១. ការ​ដំណើរ​ការ​ឡើង​វិញ (Reactivation)៖​ សូម្បី​តែ​ក្រោយ​ពេល​ព្យាបាល​ជំងឺ​របេង​ពេញលេញ​ក៏​ដោយ បាក់តេរី​អាច​រស់​នៅ​ដោយ​ស្ងៀមស្ងាត់​នៅ​ក្នុង​ខ្លួន​របស់​យើង​។ បាក់តេរី​អសកម្ម​ទាំង​នេះ​អាច​រីក​សាយ​ភាយ​​នៅ​ពេល​ណា​ដែល​ស្ថានភាព​សុខភាព​មិន​អំណោយ​ផល​ដូច​ជា ប្រព័ន្ធ​ភាពស៊ាំមិនល្អ​ ហើយ​អាច​បណ្តាល​ឱ្យ​មាន​ជំងឺ​របេង​ម្តង​ទៀត​។ ទី២.​ ការ​ឆ្លង​មេរោគ​ឡើង​វិញ (Re-infection)៖ កត្តា​ទូទៅ​មួយ​ទៀត គឺ​ការ​ឆ្លង​មេរោគ​បាក់តេរី​របេង​ឡើងវិញ​ដែល​បណ្តាល​ឱ្យ​កើត​ជំងឺ​នេះ​។ ដូចគ្នា​នឹង​កត្តា​ទីមួយ​ដែរ ការ​ឆ្លង​មេរោគ​ឡើងវិញ​ក៏​ត្រូវ​បាន​កំណត់​យ៉ាង​ធំ​ដោយ​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​របស់​យើង​ផង​ដែរ។ យើងមិន​អាច​ការពារ​ជំងឺ​របេង​បាន​រហូត​នោះ​ទេ​ ប៉ុន្តែ​យើង​អាច​ចាត់​វិធានការ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ក្នុង​ការ​កើត​ឡើង​បាន។​ វិធី​ល្អ​បំផុត​ដើម្បី​បង្ការ​ជំងឺ​របេង​ពី​ការ​​កើតឡើង​ម្តង​ទៀត​បាន គឺ​ត្រូវ​ប្រើ​ថ្នាំ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែ​នាំ​របស់​វេជ្ជបណ្ឌិត ហើយ​ជាក់​ស្តែង ​ការ​នៅ​ឆ្ងាយ​ពី​​មនុស្ស​ដែល​មាន​ផ្ទុក​ជំងឺ​របេង ក៏​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ឡើង​វិញ​ផង​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ក្រុមមនុស្សណាខ្លះប្រឈមនឹងជំងឺរបេងខ្លាំងជាងគេ? វ៉ាក់សាំងថ្មី របស់អូស្ត្រាលី មានប្រសិទ្ធភាពខ្ពស់ បង្ការឆ្លងមេរោគរបេង អាមេរិក ដាក់ឲ្យប្រើប្រាស់ថ្នាំរបេងថ្មី មាន​ប្រសិទ្ធភាពខ្ពស់​ព្យាបាលអ្នកជំងឺរបេងស៊ាំនឹងថ្នាំ ថៃ ផលិតប្រដាប់តេស្ដជំងឺរបេងខ្លួនឯងបាន តែមួយម៉ោងអាចដឹងថាឈឺឬអត់ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ជំងឺរបេង

ក្រុមមនុស្សណាខ្លះប្រឈមនឹងជំងឺរបេងខ្លាំងជាងគេ?

ជំងឺ​របេង គឺ​ជា​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ​មួយ ដែលបានសម្លាប់មនុស្សច្រើនជាងគេនៅលើពិភពលោក ហើយ​ភាគ​ច្រើន​វា​តែង​កើត​មាន​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍។ វា​អាច​កើត​មាន ឬ​ឆ្លង​ទៅ​កាន់​មនុស្ស​គ្រប់​គ្នា​មិន​ថា ក្មេង ឬ​ចាស់​ទេ។ យោង​តាម​ការ​ផ្សព្វផ្សាយរបស់​ គ្លីនិក រ៉ាក់ មនុស្ស​ដែល​ងាយ​ប្រឈម​នឹង​ការ​កើត​មាន​ជំងឺ​របេង​ខ្លាំង​ជាង​គេ​គឺ៖ –  មនុស្ស​ចាស់​អាយុ​៥៥​ឆ្នាំ​ឡើង​ទៅ –  អ្នក​រស់​នៅ​ជិតស្និទ្ធ​ជាមួយ​អ្នក​ជំងឺ​របេង –  អ្នក​ជំងឺ​អេសដ៍ (ងាយ​ឆ្លង​ជំងឺ​របេង​២០-៣០​ដង​ជាង​មនុស្ស​ធម្មតា) –  អ្នក​ជំងឺ​ទឹកនោម​ផ្អែម (ងាយ​ឆ្លង​ជំងឺ​របេង ២-៣ដង​ជាង​មនុស្ស​ធម្មតា) –  អ្នក​ជក់​បារី និង​ថ្នាំ​ជក់ (៧,៩ភាគ​រយ នៃ​ករណី​ជំងឺ​របេង​គឺ​បង្ក​ឡើង​ដោយ​ការ​ជក់​បារី និង​ថ្នាំ​ជក់) –  កុមារ​ដែល​ខ្វះ​អាហារ​រូបត្ថម្ភ។ ជំងឺ​របេង​អាច​ការពារ និង​ព្យាបាល​បាន ដោយ​ការ​ព្យាបាល​មាន​រយៈ​ពេល​៦​ខែ ដែល​ចែក​ចេញ​ជា​២​ដំណាក់​កាល។ នៅ​ពេល​​អ្នក​ណា​ម្នាក់​មាន​ជំងឺ​របេង ​តែ​ងបង្ហាញ​រោគ​សញ្ញា​ដូចជា៖ –  ក្អក បែកញើសស្អិតៗ ក្តៅស្រៀវស្រាញនៅពេលរសៀល​ ឬយប់ ចាប់ពី២សប្តាហ៍ –  ស្រកទម្ងន់ –  ឈឺទ្រូង –  ឈឺបោះដៃផុតជាដើម –  ឡើងកូនកណ្តុរ (សម្រាប់ក្មេង) –  អស់កម្លាំង ល្ហិតល្ហៃ មិនឃ្លានបាយ។ ប្រសិន​បើ​សង្កេត​ឃើញ​ថា​មាន​រោគសញ្ញា​ណា​មួយ​ក្នុង​ចំណោម​រោគ​សញ្ញា​ខាង​លើ សូម​ទៅ​ពិ​គ្រោះ និង​ធ្វើ​រោគវិនិច្ច័យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​ក្បែរ​ឲ្យ​បាន​ឆាប់​បំផុត។ អត្ថបទពាក់ព័ន្ធ៖ វ៉ាក់សាំងថ្មី របស់អូស្ត្រាលី មានប្រសិទ្ធភាពខ្ពស់ បង្ការឆ្លងមេរោគរបេង បំណងបញ្ចប់រោគរបេងឲ្យបាន ១០០% WHO ថាមិនអាចទៅរួច ហើយមានបញ្ហាខ្លះត្រូវដោះស្រាយបន្ទាន់ ថៃ ផលិតប្រដាប់តេស្ដជំងឺរបេងខ្លួនឯងបាន តែមួយម៉ោងអាចដឹងថាឈឺឬអត់ មូលហេតុបង្កជំងឺទឹកនោមផ្អែម យើងគួរដឹង និងការពារ ពិសេសអ្នកធាត់ៗ ក្នុង​ករណី​មាន​សំណួរ […]


ជំងឺហឺត

ប្រុសៗចូលចិត្តទុកពុកចង្កា តិចអត់ដឹងថាមានគុណប្រយោជន៍ច្រើនយ៉ាង

មនុស្ស​ភាគ​ច្រើន​យល់​ថា​ពុក​ចង្កា​ជា​កន្លែង​បណ្ដុំ​មេរោគ​រស់​នៅ​ហើយ​ព្រម​ទាំង​គ្មាន​អនាម័យ​ទៀត​ផង​ចំពោះ​បុរស​ៗ។ ប៉ុន្តែ​បើ​យោង​ទៅ​តាម​ការ​សិក្សា​បែប​វេជ្ជសាស្ត្រ​វិញ​ពុក​ចង្កា​ជា​កន្លែង​ដែល​មាន​ផល​ប្រយោជន៍​​ច្រើន​។ ចង់ដឹងថា​មាន​ប្រ​យោជន៍​អ្វីខ្លះ​សូម​មក​អាន​ទាំង​អស់​គ្នា​៖ ពុកចង្កាជួយបន្ថយ​ការ​ប្រឈម​នឹង​មហារីក​ស្បែក ការ​សិក្សា​ថ្មី​បំផុត​នៃ​មហាវិទ្យាល័យ​អូស្ត្រាលី​ទី​ក្រុង​ឃ្វីនស្លេន​ខាង​ត្បូង​បាន​បង្ហាញ​ថា​៩០​ទៅ​៩៥%​អាច​ការពារ​អ្នក​ពី​កាំ​រស្មី​យូវី​នៃ​ព្រះ​អាទិត្យ​ដោយអាស្រ័យ​លើ​ប្រវែង​និង​ទីតាំង​នៃ​ពុកចង្កា។ កាលណា​ស្បែក​ប្រឈម​នឹង​ពន្លឺ​ថ្ងៃ​ខ្លាំងយើងកាន់​តែ​មាន​ឱកាស​ក្នុង​ការ​កើត​មហារីក​ស្បែក។ ប៉ុន្តែ​កុំ​បារម្ភ​ព្រោះ​បើ​គ្នាយើងមាន​ពុកចង្កា​ជួយ​ការពារ​នោះ​អត្រា​នៃ​ការ​កើត​មហារីក​ស្បែក​នឹង​ថត​ចុះ។ ទោះយ៉ាងណា​អ្នក​ឯកទេស​ស្បែកនៅតែ​ណែនាំ​បុរស​ៗ​ដែល​មាន​ពុក​ចង្កា​ឲ្យ​នៅ​តែ​បន្ត​ប្រើ​ផលិតផល​ការ​ពារ​កម្ដៅ​ថ្ងៃ​ដដែល​​ដើម្បី​បន្ថយ​គ្រោះ​ថ្នាក់​ឲ្យ​បាន​ច្រើន។ អត្ថបទពាក់ព័ន្ធ៖ អាហារបំប៉ន និង​វីតាមីន មានប្រសិទ្ធភាពជួយ​បណ្ដុះពុកមាត់ប្រុសៗបានមែនឬ? វិធីសាស្ត្រកោររោមកុំឲ្យ​រោល​ស្បែក​មុខ ប្រុសៗគួរដឹង ពុកចង្កាជួយ​អ្នកមាន​ជំងឺ​ហឺត​និង​ប្រតិកម្ម​ស្បែក ប្រសិន​បើ​គ្នាយើងណា​ឧស្សាហ៍​មាន​ប្រតិកម្ម​ជាមួយ​ធូលី​និង​លំអង​ផ្កា​ ឬ​ក៏​យើងមាន​ជំងឺ​ហឺត ពុក​ចង្កា​គឺ​អាច​ការ​ពារ​យើង​ដោយ​មិន​ឲ្យ​ធាតុ​ប្រតិកម្ម​ទាំង​នោះ​ទៅ​ប៉ះ​នឹង​ស្បែកយើងបាន។ ពុក​ចង្កា​ឬ​ពុក​មាត់​ស្រម៉ូម​អាច​ដើរ​តួ​ជា​មុខងារ​ការ​ពារ​ប្រតិកម្ម​មិន​ឲ្យ​ចូល​ទៅ​ច្រមុះ​និង​ប្រព័ន្ធ​ដក​ដង្ហើម​បាន​យ៉ាង​ល្អ។ អ្នក​ឯក​ទេស​បាន​លើក​ឡើង​ថា​ធូលី​និង​លម្អង​ដែល​នៅ​ជាប់​នឹង​ពុក​ចង្កា​អាច​ផ្ដល់​នូវ​ការ​ពង្រឹង​ភាព​ស៊ាំ​យ៉ាង​ល្អ​ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ប្រតិកម្ម​របស់​បុរស​ៗ ដែល​​ទាំង​នេះ​ហើយ​ផ្ដល់​ឲ្យ​នូវ​ការ​ប្រឈម​តិច​ទៅ​នឹង​ការ​មាន​ប្រតិកម្ម​។ អត្ថបទគួរអាន៖  ក្បួន​ធម្មជាតិ បន្ធូរ​អាការៈហឺត កុំ​ឲ្យ​ធ្វើ​ទុក្ខ ប្រយ័ត្ន​កុំ​លេង​សើច! អាលែកហ្ស៊ីច្រមុះ អាចធ្វើឲ្យកើតហឺត ពុកចង្កាជួយកាត់​បន្ថយ​ការ​ក​រោគ ការ​សិក្សា​ជា​ច្រើន​បាន​លើក​ឡើង​ថា​ពុកចង្កា​គឺ​អាច​ជួយ​ទប់ការបង្ករោគ​បាន​ដូច​ប្រើ​ថ្នាំ​ផ្សះ​អញ្ចឹង។ បើ​ប្រៀបធៀប​ជាមួយ​អ្នក​កោរ​ស្អាត​ៗ​វិញ​បុរស​ដែល​មាន​ពុកចង្កា​គឺ​មាន​ការ​ប្រឈម​តិច​ទៅ​នឹង​ការ​បង្ក​រោគ។​ លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា​អ្នក​ដែល​កោរ​ពុកចង្កាអស់​ៗ​មាន​ការ​ប្រឈម​ច្រើន​ជាង​៣​ដង​ក្នុង​ការ​បង្ក​រោគ​ដោយ​មេរោគ​(methicillin-resistant-staph-aureus (MRSA)) នៅ​លើ​ស្បែក​ច្រើន​ជាង​អ្នក​មាន​ពុកចង្កា។ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​គ្មាន​ពុកចង្កា​គឺ​មាន​១០%​អាច​មាន​ការ​ក​រោគ​ពី​មេរោគ(staphylococcus aureus)ដែល​ជា​បាក់តេរី​បង្ក​រោគ​លើ​ស្បែក​និង​ប្រព័ន្ធ​ដក​ដង្ហើម​ក៏​ដូច​ជា​ការ​ពុល​អាហារ​ផង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ការ​ក​រោគ​ដូច​ជា​រលាក​គល់​រោម​ របួស​ដោយ​សារ​ការ​កោរ​ពុក​មាត់​ជា​ប្រចាំ​គឺ​មិន​ងាយ​មាន​លើ​បុរស​មាន​ពុក​ចង្កា​នោះ​ទេ។ ពុកចង្កាជួយបន្ថយ​ភាព​ជ្រីវ​ជ្រួញ អ្នក​ឯក​ទេស​ស្បែក​ប្រាប់​ថា​ផ្ទៃ​មុខ​ដែល​មាន​ពុកចង្កា​គឺ​មិន​ងាយ​ចាស់​ទេ​ព្រោះ​វា​មិន​សូវ​ត្រូវ​នឹង​កម្ដៅ​ថ្ងៃ​ដែល​ជា​លទ្ធផល​ភាព​ជ្រីវជ្រួញ​មិន​សូវ​មាន​បើ​ប្រៀប​ធៀប​ជាមួយ​បុរស​ដែល​គ្មាន​ពុកចង្កា​។ ជាង​នេះ​ទៅ​ទៀត​គឺ​មិន​ងាយ​ចាស់​និង​មិន​ងាយ​ខូច​កោសិកា​ស្បែក​នោះ​ទេ។ កាន់​តែ​ពិសេស​នោះ​គឺ​ទុក​ពុកចង្កា​មិន​ចាស់​នោះ​ទេ​ផ្ទុយ​ទៅ​វិញ​គឺ​រក្សា​វ័យ​ទៅ​វិញ​ទេ។ អត្ថបទពាក់ព័ន្ធ៖  បើស្បែកស្ងួត​គ្មាន​ជាតិ សាកញ៉ាំរបស់​ទាំងនេះ ខ្យល់​ទី​ក្រុង​ធ្វើ​ឲ្យ​យើងឆាប់​ចាស់ តែ​អ្នក​ជំនាញ​ប្រាប់របៀបទប់ទល់ ពុកចង្កាជួយ​បន្ថយ​ការ​កើត​មុន កោរ​ពុក​មាត់​អាច​ធ្វើ​ឲ្យ​កក​ស្ទះ​រន្ធ​រោម​នៅ​លើ​ស្បែក​ដែល​បង្ក​ឲ្យ​កើត​ជា​មុន​លើ​មុខបាន។ ការ​ប្រើ​ប្រាស់​ឡាម​កោរ​ពុក​មាត់​និង​ម៉ាស៊ីន​កោរ​គឺ​ងាយ​ធ្វើ​ឲ្យ​ស្បែក​មាន​ការ​រលាក​ដែល​ធ្វើ​ឲ្យ​ស្បែក​ងាយ​កើត​មុន​ព្រម​ទាំង​ចោទ​ជា​បញ្ហា​បាត់​បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ដោយ​សារ​រូប​សម្ផស្ស​ទៀត​ផង។ តែ​ប្រសិន​បើ​មាន​ពុកចង្កា​វិញ​គឺ​អាច​ជួយ​ពង្រឹង​ភាព​ជឿជាក់​និង​មាន​អារម្មណ៍​ល្អ​លើ​ខ្លួន​ឯង​យ៉ាង​មាន​ប្រសិទ្ធភាព។ អត្ថបទពាក់ព័ន្ធ៖  ប្រុសៗខ្លួនក្មេងមុខចាស់ តែងមើលរំលងទម្លាប់អាក្រក់ទាំងនេះ ប្រុសៗ​មាន​ទម្លាប់​អាក្រក់​ទាំង​នេះ ​ស្រីៗ​អត់​ចូល​ចិត្តទេ កើត​មុន តិច​រពឹសដៃកេះ​ញេច ប្រយ័ត្ន​មុខ​កែ​លែង​ឡើង មុន ៥ ប្រភេទ និងរបៀបព្យាបាល គ្នាយើងកើតមុនគួរស្វែងយល់ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ផ្ដាសាយធម្មតា

ញ៉ាំទឹកត្រជាក់រាល់ថ្ងៃ គួរដឹងពីផលប៉ះពាល់សំខាន់ៗទាំងនេះ

ថ្ងៃ​ក្តៅ​ខ្លាំង បើ​បាន​ទឹក​​ត្រជាក់​មក​ញ៉ាំ​​​​ពិត​ជា​ត្រូវ​ចិត្ត ប៉ុន្តែ​បើ​ញ៉ាំ​​សឹង​រាល់​ថ្ងៃ ក៏​គួរ​ដឹង​ពី​​ផល​វិបាក​មួយ​ចំនួន ដែល​នេះ​សម្តៅ​លើ​ន័យ​ថា ទឹក​ធម្មតា​ជា​​ជម្រើស​ប្រសើរ​ជាង ព្រោះ​​បើ​ញ៉ាំ​ទឹក​ត្រជាក់​រាល់​ថ្ងៃ អាច​ជួប​បញ្ហា​ដូច​ខាង​ក្រោម៖ ១. ប៉ះ​ពាល់​ដល់​ការ​រំលាយ​អាហារ អ្នក​ជំនាញ​អះ​អាង​ថា ទឹក​ត្រជាក់ ឬ​ភេសជ្ជៈ​ត្រជាក់​ៗ ធ្វើ​ឱ្យ​សរសៃ​ឈាម​រួម​ ដូច​នេះ​វា​ទៅ​បង្អាក់​ដំណើរ​ការ​រំលាយ​អាហារ។ មួយ​វិញ​ទៀត ​ពេល​ផឹក​ទឹក​​ត្រជាក់​​​​​​ធ្វើ​​​ឱ្យ​រាង​កាយ​ត្រូវ​ចំណាយ​ថាម​ពល​ទៅ​​រក្សា​សីតណ្ហភាព​ក្នុង​ខ្លួន ដែល​ធ្វើ​ឱ្យ​​ដំណើរ​ការ​ស្រូប​យក​ជីវជាតិ​​ចិញ្ចឹម​របស់​រាង​កាយ ដំណើរ​ការ​រអាក់​រអួល នាំ​ឱ្យ​មាន​បញ្ហា។ អត្ថបទពាក់ព័ន្ធ៖ តើក្លាសេស៊ុតក្នុងទូរទឹកកក ចាំបាច់ទេ? ពេលមានរបួស ឧស្សាហ៍ស្អំទឹកកក ឬកម្ដៅ តើគួរប្រើពេលណាឲ្យត្រូវបំផុត? ២. ឈឺ​បំពង់​ក ផឹកទឹក​ត្រជាក់​​ច្រើន បង្កើន​នូវ​សារធាតុ​​រម្អិល (Mucus) ច្រើន​ទៅ​ក្នុង​រាង​កាយ  ហើយ​នៅ​ពេល​ដែល​​ សារធាតុ​រម្អិល​ទាំង​នោះ​ឡើង និង​​​ច្រើន​ពេញ​ប្រព័ន្ធ​ដង្ហើម(បំពង់​ក) វា​បង្ក​ទៅ​ជា​បញ្ហា​រលាក និង​ឈឺ​បំពង់​ក ដូច​ដែល​យើង​អាច​សម្គាល់​ឃើញ នៅ​ពេល​ញ៉ាំ​ភេស្ជជៈ​មាន​ទឹកកក​ច្រើន។ ៣. ធ្វើ​ឱ្យ​ធាត់ ការ​ញ៉ាំ​ទឹក​ត្រជាក់​ច្រើន នឹង​បង្ក​ឱ្យ​ធាត់ នោះ​គឺ​ដោយ​សារ​តែ​ទឹក​ត្រជាក់ ទៅ​ធ្វើ​ឱ្យ​សារធាតុ​ខ្លាញ់​ក្នុង​អាហារ​ដែល​យើង​ញ៉ាំ​ឡើង​រឹង នាំ​ឱ្យ​​ខ្លាញ់​កក​ពិបាក​រំលាយ។ ប្រតិកម្ម​នោះ ធ្វើ​ឱ្យ​មាន​​បញ្ហា​ទាំង​ការ​រំលាយ​អាហារ ហើយ​រាង​កាយ​ស្តុក​ទុក​ខ្លាញ់(ដែល​រាង​កាយ​មិន​ត្រូវ​ការ) ​កក​ជាប់ ដែល​ធ្វើ​ឱ្យ​ធាត់។ ជា​ការ​ណែ​នាំ​ ឱ្យ​ចៀស​បញ្ហា​នោះ លោក​វេជ្ជបណ្ឌិត Anju អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​ពី​ប្រទេស​ឥណ្ឌា បាន​លើក​ឡើង​ថា ក្រោយ​ញ៉ាំ​អាហារ​ គួរ​ទុក​​ពេល​ឱ្យ​ប្រព័ន្ធ​រំលាយ​ប្រមាណ​៣០​នាទី ដើម្បី​ធ្វើ​ការ​ មុន​នឹង​ពិសា​ទឹក […]


ផ្ដាសាយធម្មតា

ហេតុអ្វីបានត្រូវចាក់វ៉ាក់សាំង ការពារជំងឺផ្ដាសាយធំ?

មាន​មតិ​ជាច្រើន​បាន​លើក​ឡើង​មក​កាន់ Helloគ្រូពេទ្យ​ថា ហេតុអ្វី​បានជា​យើង​ចាំបាច់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​ធំ ខណៈដែលចាក់ហើយនៅកើតដដែល? ដើម្បី​បកស្រាយ​បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ហេតុផល គឺ​ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ផ្ដាសាយ​ធំនេះ​តែម្ដង។ លោក​បាន​បញ្ជាក់​ទៀត​ថា ត្បិត​ហេតុផល​នេះ​ស្ដាប់​ទៅ​ដូច​សាមញ្ញ តែ​វា​ពិតជា​ចាំបាច់​ខ្លាំង ព្រោះ​ថា​មេរោគ​នេះ (influenza) បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង។ មនុស្ស​គ្រប់គ្នា​អាច​កើត​មាន​ជំងឺ​នេះ តែ​សម្រាប់​ទារក កុមារ​តូច​ៗ ស្ត្រី​មាន​ផ្ទៃពោះ និង​មនុស្ស​ចាស់​អាយុ ៦០ ឆ្នាំ​ឡើង​ទៅ​ងាយ​ឆ្លងបំផុត និង​អ្នក​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ​ងាយ​កើត​ជំងឺ​នេះ​ខ្លាំង​ណាស់។ វីរុស ​influenza មិន​ត្រឹមតែ​បង្ក​ឲ្យ​កើត​ជំងឺ​ផ្ដាសាយ​ធំ​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​រលាក​ទងសួត ហើយ​បើ​អ្នក​មាន​ជំងឺ​ប្រចាំ​កាយ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។ វេជ្ជបណ្ឌិត​រូប​នេះ ក៏​បញ្ជាក់​ទៀត​ថា វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​អាច​ការពារ​ជំងឺ​នេះ​បាន ហើយ​ក៏​អាច​ជួយ​ជំងឺ​នេះ​មិន​ឲ្យ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​ដែរ។ ជា​ធម្មតា​ជំងឺ​ផ្ដាសាយ​ធំ​ងាយ​ឆ្លង​ខ្លាំង​ណាស់ តាម​រយៈ ក្អក កណ្ដាស់ និង​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ ហើយ​រោគសញ្ញា​វិញ​មាន​ដូចជា គ្រុន ក្ដៅ​ខ្លួន ហៀរ​សំបោរ ល្ហិតល្ហៃ ឈឺ​បំពង់ក ឈឺ​សាច់ដុំ។ ដូចនេះ​ហើយ​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ណែនាំ​ឲ្យ​យើង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​មួយ​ឆ្នាំ​ម្ដង និង​មួយ​វិញ​ទៀត​វ៉ាក់សាំង​នេះ​ការពារ​បាន​តែ​ផ្ដាសាយ​ធំ​មួយ​មុខ​ប៉ុណ្ណោះ ហើយ​កុំ​ឆ្ងល់​ថា ហេតុអ្វី​បានជា​ចាក់​រួច តែ​នៅ​មាន​ឈឺ​ជំងឺ​នេះ​ដដែល ព្រោះ​មេរោគ​ផ្ដាសាយ​​​មាន​ច្រើន​ប្រភេទ​ខ្លាំង​ណាស់ តែ​ផ្ដាសាយ​ធំ​ជា​ប្រភេទ​ធ្ងន់ធ្ងរជាង​គេ ទើប​យើង​ចាំបាច់​ត្រូវ​ចាក់ឲ្យបានទៀងទាត់។ អត្ថបទពាក់ព័ន្ធ៖ ចង់ចាក់វ៉ាក់សាំងផ្ដាសាយ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស