សុខភាពផ្លូវដង្ហើម

សុខភាព​ផ្លូវសង្ហើម - សួត​ដើរ​តួ​យ៉ាង​សំខាន់​បំផុត​ក្នុង​ផ្នែក​ផ្លូវដង្ហើម។ ប្រសិន​បើ​បងប្អូន​មាន​បញ្ហា​ផ្លូវ​ដង្ហើម នោះ​សួត​អាច​មាន​បញ្ហា​ធំៗ​ដូចជា ​រលាកទងសួតរ៉ាំរ៉ៃ ​ហើមសួត ​ស្វិតសួត ​​ជំងឺហឺត ​ផ្តាសាយធំ ​ជំងឺរបេង ​រលាកសួត ​ដុំពកសួតតូចៗ ​ផ្តាសាយធម្មតា ​រលាកទងសួត ​ស្ទះទងសួត ​និង​បញ្ហាសួតផ្សេងទៀត

ចំណេះដឹងទូទៅ

សុខភាពផ្លូវដង្ហើម

ចូលដល់រដូវភ្លៀងហើយ ធ្វើម៉េចទើបអាចការពារខ្លួនពីជំងឺគ្រុនផ្តាសាយបាន?

ជំងឺគ្រុនផ្តាសាយងាយឆ្លងណាស់ ហើយអាចលេចចេញជារោគសញ្ញារយៈពេលច្រើនថ្ងៃ ព្រមទាំងអាចបង្កជាផលវិបាកធ្ងន់ធ្ងរថែមទៀតផង។ ជំងឺផ្លូវដង្ហើមដែលឆ្លងខ្លាំងមួយនេះ ចម្លងទៅមនុស្សរាប់លាននាក់ ក្នុងមួយឆ្នាំៗ ដោយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងវិញ មានអត្រាមរណៈ ចន្លោះពី ២៩០ ០០០នាក់ ដល់ ៦៥០ ០០០នាក់ឯណោះ។ ប៉ុន្តែ គ្នាយើងដឹងអត់ថា វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ អាចការពារខ្លួនយើងបានល្អបំផុត។ អ្វីទៅជាវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ? វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ អាចជួយឱ្យប្រព័ន្ធភាពស៊ាំរបស់យើងប្រយុទ្ធនឹងជំងឺគ្រុនផ្តាសាយបានយ៉ាងមានប្រសិទ្ធភាព។ ពិតណាស់ ដោយសារតែវីរុសគ្រុនផ្តាសាយមានបម្រែបម្រួលជារៀងរាល់ឆ្នាំ វ៉ាក់សាំងក៏ត្រូវធ្វើបច្ចុប្បន្នភាពរាល់ឆ្នាំដូចគ្នា។ យ៉ាងណាមិញ វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយមិនអាចការពារយើងបានពេញ១ជីវិតនោះទេ ដូច្នេះហើយទើបយើងត្រូវចាក់វ៉ាក់សាំងប្រភេទនេះជារៀងរាល់ឆ្នាំ។ ចុចទីនេះ ដើម្បីពិនិត្យ​ជំ​ងឺ​ស្ទះដង្ហើមរ៉ាំរៃតាមអនឡាញ ចុចទីនេះ ដើម្បីពិនិត្យ​ជំ​ងឺ​ហឺតតាមអនឡាញ វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយមានគុណប្រយោជន៍អ្វីខ្លះ? • កាត់បន្ថយហានិភ័យនៃការឆ្លងជំងឺគ្រុនផ្តាសាយបានរហូតដល់៦០% • កាត់បន្ថយការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ • ការពារមនុស្សវ័យចំណាស់ កុមារតូចៗ និងអ្នកមានជំងឺរ៉ាំរ៉ៃ [embed-health-tool-heart-rate] ក្រៅពីចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ យើងក៏អាចអនុវត្តវិធានខាងក្រោមនេះ ដើម្បីជៀសវាងពីជំងឺគ្រុនផ្តាសាយ ជៀសវាងនៅជិតនឹងអ្នកជំងឺគ្រុនផ្តាសាយ ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ សម្អាតដៃឱ្យបានស្អាតល្អ ជាមួយនឹងសាប៊ូ និងទឹកស្អាត ជៀសវាងយកដៃប៉ះភ្នែក ច្រមុះ ឬមាត់ ប្រកាន់ខ្ជាប់នូវទម្លាប់ល្អ ដោយគេងឱ្យបានគ្រប់គ្រាន់ ហាត់ប្រាណជាទៀងទាត់ គ្រប់គ្រងស្រ្តេស ញ៉ាំទឹកឱ្យបានច្រើន និងញ៉ាំរបបអាហារសុខភាព។ ចំណុចសំខាន់ ជំងឺគ្រុនផ្តាសាយងាយឆ្លងណាស់ ហើយអាចលេចចេញជារោគសញ្ញារយៈពេលច្រើនថ្ងៃ ព្រមទាំងអាចបង្កជាផលវិបាកធ្ងន់ធ្ងរថែមទៀតផង។ ជំងឺផ្លូវដង្ហើមដែលឆ្លងខ្លាំងមួយនេះ ចម្លងទៅមនុស្សរាប់លាននាក់ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវដង្ហើម

ស្វែងរក សុខភាពផ្លូវដង្ហើម

ជំងឺហឺត

ប្រុសៗចូលចិត្តទុកពុកចង្កា តិចអត់ដឹងថាមានគុណប្រយោជន៍ច្រើនយ៉ាង

មនុស្ស​ភាគ​ច្រើន​យល់​ថា​ពុក​ចង្កា​ជា​កន្លែង​បណ្ដុំ​មេរោគ​រស់​នៅ​ហើយ​ព្រម​ទាំង​គ្មាន​អនាម័យ​ទៀត​ផង​ចំពោះ​បុរស​ៗ។ ប៉ុន្តែ​បើ​យោង​ទៅ​តាម​ការ​សិក្សា​បែប​វេជ្ជសាស្ត្រ​វិញ​ពុក​ចង្កា​ជា​កន្លែង​ដែល​មាន​ផល​ប្រយោជន៍​​ច្រើន​។ ចង់ដឹងថា​មាន​ប្រ​យោជន៍​អ្វីខ្លះ​សូម​មក​អាន​ទាំង​អស់​គ្នា​៖ ពុកចង្កាជួយបន្ថយ​ការ​ប្រឈម​នឹង​មហារីក​ស្បែក ការ​សិក្សា​ថ្មី​បំផុត​នៃ​មហាវិទ្យាល័យ​អូស្ត្រាលី​ទី​ក្រុង​ឃ្វីនស្លេន​ខាង​ត្បូង​បាន​បង្ហាញ​ថា​៩០​ទៅ​៩៥%​អាច​ការពារ​អ្នក​ពី​កាំ​រស្មី​យូវី​នៃ​ព្រះ​អាទិត្យ​ដោយអាស្រ័យ​លើ​ប្រវែង​និង​ទីតាំង​នៃ​ពុកចង្កា។ កាលណា​ស្បែក​ប្រឈម​នឹង​ពន្លឺ​ថ្ងៃ​ខ្លាំងយើងកាន់​តែ​មាន​ឱកាស​ក្នុង​ការ​កើត​មហារីក​ស្បែក។ ប៉ុន្តែ​កុំ​បារម្ភ​ព្រោះ​បើ​គ្នាយើងមាន​ពុកចង្កា​ជួយ​ការពារ​នោះ​អត្រា​នៃ​ការ​កើត​មហារីក​ស្បែក​នឹង​ថត​ចុះ។ ទោះយ៉ាងណា​អ្នក​ឯកទេស​ស្បែកនៅតែ​ណែនាំ​បុរស​ៗ​ដែល​មាន​ពុក​ចង្កា​ឲ្យ​នៅ​តែ​បន្ត​ប្រើ​ផលិតផល​ការ​ពារ​កម្ដៅ​ថ្ងៃ​ដដែល​​ដើម្បី​បន្ថយ​គ្រោះ​ថ្នាក់​ឲ្យ​បាន​ច្រើន។ អត្ថបទពាក់ព័ន្ធ៖ អាហារបំប៉ន និង​វីតាមីន មានប្រសិទ្ធភាពជួយ​បណ្ដុះពុកមាត់ប្រុសៗបានមែនឬ? វិធីសាស្ត្រកោររោមកុំឲ្យ​រោល​ស្បែក​មុខ ប្រុសៗគួរដឹង ពុកចង្កាជួយ​អ្នកមាន​ជំងឺ​ហឺត​និង​ប្រតិកម្ម​ស្បែក ប្រសិន​បើ​គ្នាយើងណា​ឧស្សាហ៍​មាន​ប្រតិកម្ម​ជាមួយ​ធូលី​និង​លំអង​ផ្កា​ ឬ​ក៏​យើងមាន​ជំងឺ​ហឺត ពុក​ចង្កា​គឺ​អាច​ការ​ពារ​យើង​ដោយ​មិន​ឲ្យ​ធាតុ​ប្រតិកម្ម​ទាំង​នោះ​ទៅ​ប៉ះ​នឹង​ស្បែកយើងបាន។ ពុក​ចង្កា​ឬ​ពុក​មាត់​ស្រម៉ូម​អាច​ដើរ​តួ​ជា​មុខងារ​ការ​ពារ​ប្រតិកម្ម​មិន​ឲ្យ​ចូល​ទៅ​ច្រមុះ​និង​ប្រព័ន្ធ​ដក​ដង្ហើម​បាន​យ៉ាង​ល្អ។ អ្នក​ឯក​ទេស​បាន​លើក​ឡើង​ថា​ធូលី​និង​លម្អង​ដែល​នៅ​ជាប់​នឹង​ពុក​ចង្កា​អាច​ផ្ដល់​នូវ​ការ​ពង្រឹង​ភាព​ស៊ាំ​យ៉ាង​ល្អ​ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ប្រតិកម្ម​របស់​បុរស​ៗ ដែល​​ទាំង​នេះ​ហើយ​ផ្ដល់​ឲ្យ​នូវ​ការ​ប្រឈម​តិច​ទៅ​នឹង​ការ​មាន​ប្រតិកម្ម​។ អត្ថបទគួរអាន៖  ក្បួន​ធម្មជាតិ បន្ធូរ​អាការៈហឺត កុំ​ឲ្យ​ធ្វើ​ទុក្ខ ប្រយ័ត្ន​កុំ​លេង​សើច! អាលែកហ្ស៊ីច្រមុះ អាចធ្វើឲ្យកើតហឺត ពុកចង្កាជួយកាត់​បន្ថយ​ការ​ក​រោគ ការ​សិក្សា​ជា​ច្រើន​បាន​លើក​ឡើង​ថា​ពុកចង្កា​គឺ​អាច​ជួយ​ទប់ការបង្ករោគ​បាន​ដូច​ប្រើ​ថ្នាំ​ផ្សះ​អញ្ចឹង។ បើ​ប្រៀបធៀប​ជាមួយ​អ្នក​កោរ​ស្អាត​ៗ​វិញ​បុរស​ដែល​មាន​ពុកចង្កា​គឺ​មាន​ការ​ប្រឈម​តិច​ទៅ​នឹង​ការ​បង្ក​រោគ។​ លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា​អ្នក​ដែល​កោរ​ពុកចង្កាអស់​ៗ​មាន​ការ​ប្រឈម​ច្រើន​ជាង​៣​ដង​ក្នុង​ការ​បង្ក​រោគ​ដោយ​មេរោគ​(methicillin-resistant-staph-aureus (MRSA)) នៅ​លើ​ស្បែក​ច្រើន​ជាង​អ្នក​មាន​ពុកចង្កា។ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​គ្មាន​ពុកចង្កា​គឺ​មាន​១០%​អាច​មាន​ការ​ក​រោគ​ពី​មេរោគ(staphylococcus aureus)ដែល​ជា​បាក់តេរី​បង្ក​រោគ​លើ​ស្បែក​និង​ប្រព័ន្ធ​ដក​ដង្ហើម​ក៏​ដូច​ជា​ការ​ពុល​អាហារ​ផង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ការ​ក​រោគ​ដូច​ជា​រលាក​គល់​រោម​ របួស​ដោយ​សារ​ការ​កោរ​ពុក​មាត់​ជា​ប្រចាំ​គឺ​មិន​ងាយ​មាន​លើ​បុរស​មាន​ពុក​ចង្កា​នោះ​ទេ។ ពុកចង្កាជួយបន្ថយ​ភាព​ជ្រីវ​ជ្រួញ អ្នក​ឯក​ទេស​ស្បែក​ប្រាប់​ថា​ផ្ទៃ​មុខ​ដែល​មាន​ពុកចង្កា​គឺ​មិន​ងាយ​ចាស់​ទេ​ព្រោះ​វា​មិន​សូវ​ត្រូវ​នឹង​កម្ដៅ​ថ្ងៃ​ដែល​ជា​លទ្ធផល​ភាព​ជ្រីវជ្រួញ​មិន​សូវ​មាន​បើ​ប្រៀប​ធៀប​ជាមួយ​បុរស​ដែល​គ្មាន​ពុកចង្កា​។ ជាង​នេះ​ទៅ​ទៀត​គឺ​មិន​ងាយ​ចាស់​និង​មិន​ងាយ​ខូច​កោសិកា​ស្បែក​នោះ​ទេ។ កាន់​តែ​ពិសេស​នោះ​គឺ​ទុក​ពុកចង្កា​មិន​ចាស់​នោះ​ទេ​ផ្ទុយ​ទៅ​វិញ​គឺ​រក្សា​វ័យ​ទៅ​វិញ​ទេ។ អត្ថបទពាក់ព័ន្ធ៖  បើស្បែកស្ងួត​គ្មាន​ជាតិ សាកញ៉ាំរបស់​ទាំងនេះ ខ្យល់​ទី​ក្រុង​ធ្វើ​ឲ្យ​យើងឆាប់​ចាស់ តែ​អ្នក​ជំនាញ​ប្រាប់របៀបទប់ទល់ ពុកចង្កាជួយ​បន្ថយ​ការ​កើត​មុន កោរ​ពុក​មាត់​អាច​ធ្វើ​ឲ្យ​កក​ស្ទះ​រន្ធ​រោម​នៅ​លើ​ស្បែក​ដែល​បង្ក​ឲ្យ​កើត​ជា​មុន​លើ​មុខបាន។ ការ​ប្រើ​ប្រាស់​ឡាម​កោរ​ពុក​មាត់​និង​ម៉ាស៊ីន​កោរ​គឺ​ងាយ​ធ្វើ​ឲ្យ​ស្បែក​មាន​ការ​រលាក​ដែល​ធ្វើ​ឲ្យ​ស្បែក​ងាយ​កើត​មុន​ព្រម​ទាំង​ចោទ​ជា​បញ្ហា​បាត់​បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ដោយ​សារ​រូប​សម្ផស្ស​ទៀត​ផង។ តែ​ប្រសិន​បើ​មាន​ពុកចង្កា​វិញ​គឺ​អាច​ជួយ​ពង្រឹង​ភាព​ជឿជាក់​និង​មាន​អារម្មណ៍​ល្អ​លើ​ខ្លួន​ឯង​យ៉ាង​មាន​ប្រសិទ្ធភាព។ អត្ថបទពាក់ព័ន្ធ៖  ប្រុសៗខ្លួនក្មេងមុខចាស់ តែងមើលរំលងទម្លាប់អាក្រក់ទាំងនេះ ប្រុសៗ​មាន​ទម្លាប់​អាក្រក់​ទាំង​នេះ ​ស្រីៗ​អត់​ចូល​ចិត្តទេ កើត​មុន តិច​រពឹសដៃកេះ​ញេច ប្រយ័ត្ន​មុខ​កែ​លែង​ឡើង មុន ៥ ប្រភេទ និងរបៀបព្យាបាល គ្នាយើងកើតមុនគួរស្វែងយល់ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ផ្ដាសាយធម្មតា

ញ៉ាំទឹកត្រជាក់រាល់ថ្ងៃ គួរដឹងពីផលប៉ះពាល់សំខាន់ៗទាំងនេះ

ថ្ងៃ​ក្តៅ​ខ្លាំង បើ​បាន​ទឹក​​ត្រជាក់​មក​ញ៉ាំ​​​​ពិត​ជា​ត្រូវ​ចិត្ត ប៉ុន្តែ​បើ​ញ៉ាំ​​សឹង​រាល់​ថ្ងៃ ក៏​គួរ​ដឹង​ពី​​ផល​វិបាក​មួយ​ចំនួន ដែល​នេះ​សម្តៅ​លើ​ន័យ​ថា ទឹក​ធម្មតា​ជា​​ជម្រើស​ប្រសើរ​ជាង ព្រោះ​​បើ​ញ៉ាំ​ទឹក​ត្រជាក់​រាល់​ថ្ងៃ អាច​ជួប​បញ្ហា​ដូច​ខាង​ក្រោម៖ ១. ប៉ះ​ពាល់​ដល់​ការ​រំលាយ​អាហារ អ្នក​ជំនាញ​អះ​អាង​ថា ទឹក​ត្រជាក់ ឬ​ភេសជ្ជៈ​ត្រជាក់​ៗ ធ្វើ​ឱ្យ​សរសៃ​ឈាម​រួម​ ដូច​នេះ​វា​ទៅ​បង្អាក់​ដំណើរ​ការ​រំលាយ​អាហារ។ មួយ​វិញ​ទៀត ​ពេល​ផឹក​ទឹក​​ត្រជាក់​​​​​​ធ្វើ​​​ឱ្យ​រាង​កាយ​ត្រូវ​ចំណាយ​ថាម​ពល​ទៅ​​រក្សា​សីតណ្ហភាព​ក្នុង​ខ្លួន ដែល​ធ្វើ​ឱ្យ​​ដំណើរ​ការ​ស្រូប​យក​ជីវជាតិ​​ចិញ្ចឹម​របស់​រាង​កាយ ដំណើរ​ការ​រអាក់​រអួល នាំ​ឱ្យ​មាន​បញ្ហា។ អត្ថបទពាក់ព័ន្ធ៖ តើក្លាសេស៊ុតក្នុងទូរទឹកកក ចាំបាច់ទេ? ពេលមានរបួស ឧស្សាហ៍ស្អំទឹកកក ឬកម្ដៅ តើគួរប្រើពេលណាឲ្យត្រូវបំផុត? ២. ឈឺ​បំពង់​ក ផឹកទឹក​ត្រជាក់​​ច្រើន បង្កើន​នូវ​សារធាតុ​​រម្អិល (Mucus) ច្រើន​ទៅ​ក្នុង​រាង​កាយ  ហើយ​នៅ​ពេល​ដែល​​ សារធាតុ​រម្អិល​ទាំង​នោះ​ឡើង និង​​​ច្រើន​ពេញ​ប្រព័ន្ធ​ដង្ហើម(បំពង់​ក) វា​បង្ក​ទៅ​ជា​បញ្ហា​រលាក និង​ឈឺ​បំពង់​ក ដូច​ដែល​យើង​អាច​សម្គាល់​ឃើញ នៅ​ពេល​ញ៉ាំ​ភេស្ជជៈ​មាន​ទឹកកក​ច្រើន។ ៣. ធ្វើ​ឱ្យ​ធាត់ ការ​ញ៉ាំ​ទឹក​ត្រជាក់​ច្រើន នឹង​បង្ក​ឱ្យ​ធាត់ នោះ​គឺ​ដោយ​សារ​តែ​ទឹក​ត្រជាក់ ទៅ​ធ្វើ​ឱ្យ​សារធាតុ​ខ្លាញ់​ក្នុង​អាហារ​ដែល​យើង​ញ៉ាំ​ឡើង​រឹង នាំ​ឱ្យ​​ខ្លាញ់​កក​ពិបាក​រំលាយ។ ប្រតិកម្ម​នោះ ធ្វើ​ឱ្យ​មាន​​បញ្ហា​ទាំង​ការ​រំលាយ​អាហារ ហើយ​រាង​កាយ​ស្តុក​ទុក​ខ្លាញ់(ដែល​រាង​កាយ​មិន​ត្រូវ​ការ) ​កក​ជាប់ ដែល​ធ្វើ​ឱ្យ​ធាត់។ ជា​ការ​ណែ​នាំ​ ឱ្យ​ចៀស​បញ្ហា​នោះ លោក​វេជ្ជបណ្ឌិត Anju អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​ពី​ប្រទេស​ឥណ្ឌា បាន​លើក​ឡើង​ថា ក្រោយ​ញ៉ាំ​អាហារ​ គួរ​ទុក​​ពេល​ឱ្យ​ប្រព័ន្ធ​រំលាយ​ប្រមាណ​៣០​នាទី ដើម្បី​ធ្វើ​ការ​ មុន​នឹង​ពិសា​ទឹក […]


ផ្ដាសាយធម្មតា

ហេតុអ្វីបានត្រូវចាក់វ៉ាក់សាំង ការពារជំងឺផ្ដាសាយធំ?

មាន​មតិ​ជាច្រើន​បាន​លើក​ឡើង​មក​កាន់ Helloគ្រូពេទ្យ​ថា ហេតុអ្វី​បានជា​យើង​ចាំបាច់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​ធំ ខណៈដែលចាក់ហើយនៅកើតដដែល? ដើម្បី​បកស្រាយ​បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ហេតុផល គឺ​ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ផ្ដាសាយ​ធំនេះ​តែម្ដង។ លោក​បាន​បញ្ជាក់​ទៀត​ថា ត្បិត​ហេតុផល​នេះ​ស្ដាប់​ទៅ​ដូច​សាមញ្ញ តែ​វា​ពិតជា​ចាំបាច់​ខ្លាំង ព្រោះ​ថា​មេរោគ​នេះ (influenza) បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង។ មនុស្ស​គ្រប់គ្នា​អាច​កើត​មាន​ជំងឺ​នេះ តែ​សម្រាប់​ទារក កុមារ​តូច​ៗ ស្ត្រី​មាន​ផ្ទៃពោះ និង​មនុស្ស​ចាស់​អាយុ ៦០ ឆ្នាំ​ឡើង​ទៅ​ងាយ​ឆ្លងបំផុត និង​អ្នក​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ​ងាយ​កើត​ជំងឺ​នេះ​ខ្លាំង​ណាស់។ វីរុស ​influenza មិន​ត្រឹមតែ​បង្ក​ឲ្យ​កើត​ជំងឺ​ផ្ដាសាយ​ធំ​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​រលាក​ទងសួត ហើយ​បើ​អ្នក​មាន​ជំងឺ​ប្រចាំ​កាយ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។ វេជ្ជបណ្ឌិត​រូប​នេះ ក៏​បញ្ជាក់​ទៀត​ថា វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​អាច​ការពារ​ជំងឺ​នេះ​បាន ហើយ​ក៏​អាច​ជួយ​ជំងឺ​នេះ​មិន​ឲ្យ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​ដែរ។ ជា​ធម្មតា​ជំងឺ​ផ្ដាសាយ​ធំ​ងាយ​ឆ្លង​ខ្លាំង​ណាស់ តាម​រយៈ ក្អក កណ្ដាស់ និង​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ ហើយ​រោគសញ្ញា​វិញ​មាន​ដូចជា គ្រុន ក្ដៅ​ខ្លួន ហៀរ​សំបោរ ល្ហិតល្ហៃ ឈឺ​បំពង់ក ឈឺ​សាច់ដុំ។ ដូចនេះ​ហើយ​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ណែនាំ​ឲ្យ​យើង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​មួយ​ឆ្នាំ​ម្ដង និង​មួយ​វិញ​ទៀត​វ៉ាក់សាំង​នេះ​ការពារ​បាន​តែ​ផ្ដាសាយ​ធំ​មួយ​មុខ​ប៉ុណ្ណោះ ហើយ​កុំ​ឆ្ងល់​ថា ហេតុអ្វី​បានជា​ចាក់​រួច តែ​នៅ​មាន​ឈឺ​ជំងឺ​នេះ​ដដែល ព្រោះ​មេរោគ​ផ្ដាសាយ​​​មាន​ច្រើន​ប្រភេទ​ខ្លាំង​ណាស់ តែ​ផ្ដាសាយ​ធំ​ជា​ប្រភេទ​ធ្ងន់ធ្ងរជាង​គេ ទើប​យើង​ចាំបាច់​ត្រូវ​ចាក់ឲ្យបានទៀងទាត់។ អត្ថបទពាក់ព័ន្ធ៖ ចង់ចាក់វ៉ាក់សាំងផ្ដាសាយ […]


បញ្ហាសួតផ្សេងទៀត

Upper respiratory tract infections (ជំងឺ​រលាកផ្លូវដង្ហើមផ្នែកខាងលើ)

និយមន័យ១. អ្វីទៅជាជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ? ជំងឺ​រលាក​ផ្លូវ​ដង្ហើមផ្នែក​ខាង​លើ​ គឺ​ជា​ការ​រលាក​ភ្នាស​រន្ធ​ឆ្អឹង បំពង់​ក ទង​សួត ឬ​សួត។ ជំងឺ​នេះ​ភាគ​ច្រើន​បង្ក​ឡើង​ពី​វីរុស តែ​ក៏​អាច​បណ្ដាល​មក​ពី​បាក់តេរី​ដែរ។ ជំងឺ​រលាក​ផ្លូវ​ដង្ហើម អាច​ចាត់​ទុក​ជា​ជំងឺ​ចម្បង​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​ឱសថ​ការី។ ផ្ដាសាយ​ធម្មតា គឺ​ជា​ទម្រង់​នៃ​ការ​រលាក​ផ្លូវ​ដង្ហើម​ញឹកញាប់​ជាង​គេ។ ជំងឺ​រលាក​ផ្លូវ​ដង្ហើម​នេះ ចែក​ចេញ​ជា​ពីរ៖ – ការ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ (រលាក​ច្រមុះ បំពង់​ក និង​ភ្នាស​រន្ធ​ឆ្អឹង) – ការ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​ក្រោម (ទង​សួត និង​សួត)។ ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​អាច​ជា៖ – ផ្ដាសាយ​ធម្មតា – រលាក​បំពង់​ក – រលាក​អាមីដាល់ – រលាក​ភ្នាស​រន្ធ​ឆ្អឹង – ផ្ដាសាយ​ធំ ២- កើតមានញឹកញាប់ដែរទេ? ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ កើត​មាន​ញឹកញាប់​បំផុត ជាពិសេស​នៅ​រដូវ​រំហើយ និង​រដូវ​រងា។ អត្ថបទពាក់ព័ន្ធ៖ អាហារមុខសញ្ញាបង្កអាលែកហ្ស៊ី ៦ប្រភេទ បើយើងមានបញ្ហានេះ គួរចៀសវាង រោគសញ្ញា១- រោគសញ្ញា រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​រួម​មាន៖ – តឹង​ច្រមុះ – ហៀរ​សំបោរ – សំបោរ​ប្ដូរ​ពី​ថ្លា​ទៅ​ស ឬ​ខៀវ – ក្អក – កណ្ដាស់ – ក្ដៅ​ខ្លួន (ច្រើន​កើត​លើ​ក្មេង) – ឈឺ​ក – ឈឺ​ពេល​លេប​អាហារ – អស់​កម្លាំង​ល្ហិតល្ហៃ រោគ​សញ្ញា​មួយ​ចំនួន​ដែល​មិន​សូវ​កើត​ញឹកញាប់​មាន៖ – ធំុ​ក្លិន​មាត់ – អត់​សូវ​ដឹង​ក្លិន – ឈឺ​ក្បាល – ពិបាក​ដក​ដង្ហើម – ឈឺ​ត្រង់​ភ្នាស​រន្ធ​ឆ្អឹង – រមាស់​ភ្នែក និង​ហៀរ​ទឹក​ភ្នែក (ជំងឺ​ភ្នែក​ក្រហម) – ចង់​ក្អួត […]


ផ្ដាសាយធម្មតា

តឹងច្រមុះ ហៀរសំបោរ ប្រឹងញើសបញ្ចេញខ្លាំងៗ ប៉ះពាល់ធ្ងន់ធ្ងរ

មាន​អាការៈ​តឹង​ច្រមុះ ហៀរ​សំបោរ យើង​​ត្រូវ​ជូត​សំបោរ​ចេញ តែ​មិន​ត្រូវ​ញើស​បញ្ចេញ​ដោយ​ប្រើ​ចលនា​ខ្លាំងៗ​ឡើយ។ ការ​ញើស​សំបោរ​អាច​នាំ​ឲ្យ​ឈឺ​ត្រចៀក និង​មាន​ការ​បង្ក​រោគ​នៅ​​ក្នុង​ច្រមុះ នេះ​បើ​តាម​ការ​បកស្រាយ​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត។ អាការៈ​តឹង​ច្រមុះ ឬ​ហៀរ​សំបោរ អាច​បណ្តាល​មក​ពី​ជំងឺ​គ្រុន​ផ្តាសាយ អាលែកហ្ស៊ី ឬ​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេង​ទៀត។ ចំពោះ​កុមារ ការ​មាន​សំបោរ​ខាប់​ច្រើន​ក្នុង​ច្រមុះ​អាច​បណ្តាល​ឲ្យ​មាន​ការ​បង្ក​រោគ​នៅ​ក្នុង​ត្រចៀក​កណ្តាល ឯ​មនុស្ស​ចាស់​បណ្តាល​ឲ្យ​រលាក​ក្នុង​​ច្រមុះ។ តិច​និក​បំបាត់អា​ការៈ​តឹង​ច្រមុះ៖ – ចំពោះ​ក្មេង​តូចៗ ត្រូវ​បូម​យក​សំបោរ​ចេញ ដោយ​បន្តក់ ឬ​លាង​ជាមួយ​ទឹក​សេរ៉ូម​ប្រៃ – មនុស្ស​ជំទង់ និងចាស់ អាច​បាញ់​លាង​ដោយ​ទឹក​សេរ៉ូម​ប្រៃ​ចូល​ក្នុង​រន្ធ​ច្រមុះ​ទាំង​សង្ខាង – ឆ្ពង់​ទឹក​ក្តៅ ឬ​ទឹក​សេរ៉ូម​ប្រៃ។ ការ​ធ្វើ​របៀប​នេះ នឹង​អាច​ជួយ​ពង្រាវ​សំបោរ​ហើយ​ធ្វើ​ឲ្យ​យើង​ដក​ដង្ហើម​​បាន​ស្រួល តែ​បើ​ប្រើ​ថ្នាំ​ដំណក់​បំបាត់​ការ​តឹង​ច្រមុះ មិន​ត្រូវ​ឲ្យ​លើស​ពី ៣ដង/ថ្ងៃ និង​មិន​ត្រូវ​ប្រើ​ឲ្យ​លើស​ពី ៣ថ្ងៃ​ទេ។ បើធ្វើតាម​វិធី​ខាង​លើ មិន​បាន​លទ្ធផល​ល្អ​ក្នុង​រយៈពេល ៣ ថ្ងៃ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ តិចនិក​ងាយៗ បង្ការ​កូនតូច​មិនឲ្យកើត​ជំងឺ​ផ្តាសាយ ផ្តាសាយ​តិច​តួច​មិន​បាច់​ប្រើ​ថ្នាំ​ទេ ញ៉ាំ​ភេសជ្ជៈ ៣ មុខ​នេះ​ជា​វិញ​ហើយ


ជំងឺហឺត

Exercise-induced asthma (ជំងឺហឺតកើត​ពេល​ហាត់ប្រាណ)

និយមន័យ១- អ្វី​ទៅ​ជា​ជំងឺ​ហឺត​ដែល​បង្ក​ពីការ​ហាត់​ប្រាណ? ជំងឺហឺត​ពេល​ហាត់​ប្រាណ​ជា​ជំងឺ​ហឺត​ដែល​ជំរុញមក​ពី​លំហាត់​ប្រាណ​ធ្ងន់ៗ និង​យូរ​ពេក ឬ​ការ​ធ្វើ​ការ​បន្ថែម​ខ្លាំង​ពេក។ ភាគ​ច្រើន​អ្នក​ដែល​កើត​ហឺត​រ៉ាំរៃ​តែង​ចេញ​សញ្ញា​ហឺត​ពេល​កំពុង​ហាត់​ប្រាណ។ យ៉ាង​ណាមិញ​អ្នក​ដែល​មិន​មាន​ជំងឺ​ហឺត​ក៏​អាច​លេច​ចេញ​សញ្ញា​ទាំង​នោះ​ពេល​ហាត់​ប្រាណ​ដូច​គ្នា​ដែរ។ ២- តើ​វា​កើត​ឡើង​ញឹកញាប់​ប៉ុណ្នា? សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ព័ត៌មាន​លម្អិត។   រោគ​សញ្ញា៣- តើ​ជំងឺ​ហឺត​ពេលហាត់​ប្រាណ​មាន​សញ្ញា​អ្វី​ខ្លះ? ជំងឺហឺតពេល​ហាត់​ប្រាណ​​នឹង​បង្ហាញ​ឡើង​ពេល​កំពុង​តែ​ហាត់​ប្រាណ​ឬ ២ទៅ៣នាទី​ក្រោយ​ហាត់​ប្រាណដែល​អាច​មាន​រយៈពេល​ដល់​ទៅ ៣០​នាទី ឬ​យូរជាង​នេះ​ប្រសិន​ជា​គ្មាន​ការ​ព្យាបាល។ សញ្ញា​ដែល​ទង​សួត​ត្បៀតតូច​ពេល​កំពុង​ហាត់​ប្រាណ​មាន​ដូចជា៖ ក្អក កណ្តាស់ ដក​ដង្ហើម​ផុតៗ តឹង​ឬ​ឈឺ​ដើម​ទ្រូង ហត់​ខ្លាំង​ពេល​កំពុង​ហាត់ លទ្ធផល​ហាត់​មិនសូវ​ល្អ​ដូច​មុន មាន​អារម្មណ៍​ថា​ខ្លួន​មិនស្អាត​ទោះ​បី​ជា​រាង​រឹងមាំ គេច​ពី​សកម្មភាព​រាងកាយ​នានា (សញ្ញា​ដំបូង​ចំពោះក្មេងៗ) ក៏​នៅ​មាន​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​បាន​រៀបរាប់​នៅ​ខាង​លើ វិធី​ដែល​ល្អ​គឺ​ត្រូវ​ជួប​ពិភាក្សារ​ជាមួយ​គ្រូពេទ្យ​ចំពោះ​បញ្ហា​នេះ។ អត្ថបទពាក់ព័ន្ធ៖ ជំងឺហឺតលើក្មេងៗ មានអាការៈ រោគសញ្ញាម៉េចខ្លះ? ៤- តើខ្ញុំគួរទៅជួប​ពេទ្យ​នៅពេលណា? បើយើង​មាន​សញ្ញា​ដូចដែល​បាន​រៀបរាប់ខាង​លើឬ​មាន​ចម្ងល់​បន្ថែម​សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ម្យ៉ាង​ទៀតមនុស្ស​​គ្រប់​រូប​ពុំ​មាន​រោគ​សញ្ញា​ដូចៗ​គ្នា​ទេ វិធី​ដែល​ល្អគឺត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ ប្រសិន​ជា​រោគសញ្ញា​កាន់តែ​ខ្លាំង​ឡើង សូម​ប្រញាប់​ស្វែង​រក​ការ​​សង្រ្គោះ​បន្ទាន់៖ ដង្ហក់​ឬ​កណ្តាស់​កាន់តែ​ខ្លាំងឡើងៗលឿនៗ មិន​ធូរស្រាល​ទោះ​បី​ជា​បាញ់ថ្នាំ​ហឺត​ហើយ​ក៏ដោយ អត្ថបទពាក់ព័ន្ធ៖ មក​ដឹង​​ហឺត​មួយ​ប្រភេទ​ទៀត ហៅ​ថា​ក្អក​ហឺត មូលហេតុ៥- តើ​ជំងឺហឺតពេល​ហាត់​ប្រាណ​បណ្តាល​មក​ពី​មូលហេតុ​អ្វី​ខ្លះ? ក្រុម​អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​ស្រាវជ្រាវ​បន្ថែម​រក​មូលហេតុ​នៃ​ការ​ត្បៀតទង​សួត​ដោយសារ​ហាត់​ប្រាណ​នេះ​នៅឡើយទេ។ វា​អាច​មាន​មូលហេតុ​លើស​ពី​ដំណើរការ​ជីវសាស្ត្រតែ​មួយ​ទៀត។ គេ​បាន​ដឹង​ថា​អ្នក​មាន​បញ្ហា​នេះ​ដោយសារ​តែ​វកម្រិត​ហាត់​ប្រាណ​ធ្ងន់​បណ្តាល​ឲ្យមាន​ការ​កំរើក​ម៉ូលេគុល​ខ្លាំង​ដែល​នាំ​ឲ្យ​រលាកនិង​កើន​ឡើង​ការ​ផលិតស្លេស្មក្នុងផ្លូវ​ដង្ហើម។ អត្ថបទពាក់ព័ន្ធ៖ ការ​ងារមួយ​ចំនួន​ អាចបង្កឲ្យមានអត្រាកើតជំងឺហឺត​ខ្ពស់ជាងការងារផ្សេង កត្តាប្រឈម៦- តើ​កត្តា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យខ្ញុំ​ប្រឈម​នឹងជំងឺ​ហឺត​បេល​ហាត់ប្រាណ​? កត្តាប្រឈម​និង​ជំរុញ​មាន​ដូចជា៖ ខ្យល់ត្រជាក់ ខ្យល់ស្ងួត ខ្យល់​កខ្វក់ ខ្យល់​មាន​ក្លិន​ផ្កាច្រើន ជាតិ​ក្លរ​ក្នុង​អាង​ទឹក ជាតិគីមី​ប្រើក្នុង​កន្លែងលេង​ស្គីទឹកកក ការ​ឆ្លងមេរោគ​ផ្លូវ​ដង្ហើម​ឬ​ជំងឺ​សួត សកម្មភាព​ផ្លូវ​ដង្ហើម​រយៈពេលវែង​ដូចជា រត់​ផ្លូវ​ឆ្ងាយ ហែលទឹក ឬ​លេង​បាល់ទាត់។ អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្ន​កុំ​លេង​សើច! អាលែកហ្ស៊ីច្រមុះ អាចធ្វើឲ្យកើតហឺត ការ​ធ្វើរោគវិនិច្ឆ័យនិងព្យាបាលព័ត៌មាន​ទាំង​នេះ​មិន​អាច​ប្រើ​ជំនួស​ដំបូន្មាន​ផ្នែក​វេជ្ជសាស្ត្រ​បាន​ទេ។ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួលបាន​ព័ត៌មាន​លម្អិត។ ៧- តើ​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​តាម​របៀប​ណា? បន្ថែម​លើ​សំនួរទាក់ទង​នឹង​សញ្ញា​របស់​យើង​ គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​ដើម្បី​ដឹង​មុខងារដំណើរការ​សួតនិងទាត់​ចោល​នូវ​មូលហេតុ​ផ្សេង​ដែល​បណ្តាល​ឲ្យ​យើង​​មាន​សញ្ញា​ទាំង​នោះ។ តេស្ត​មើល​ដំណើរការសួត​ធម្មតា គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​វាស់​ចង្វាក់​ដង្ហើម (spirometry test) ដើម្បី​ដឹង​ថា​ពេល​អត់​ហាត់​ប្រាណ​សួត​យើង​សំណើរ​ការ​ល្អ​ប៉ុនណា​។ ឧបករណ៍ spirometer វាស់​បរិមាណ​ខ្យល់​ដែល​យើង​​ដក​ចូល​ បរិមាណ​ខ្យល់​ដក​ចេញ និង​ល្បៀន​ដក​ដង្ហើម​ចេញ។ បន្ទាប់​ពី​នោះ​គ្រូពេទ្យ​នឹង​ឲ្យ​យើង​ហឺត​ថ្នាំ​ដើម្បី​បើកទង​សួត (bronchodilator) រួច​ធ្វើ​តេស្ត​ម្តង​ទៀត។ គ្រូពេទ្យ​នឹង​ប្រៀប​ធៀប​លទ្ធផល​ទាំង​ពីរ​ដើម្បី​ដឹង​ថា Bronchodilator ជួយ​សម្រួល​ខ្យល់​ដង្ហើម​យើង​ឬ​អត់។ ការ​មើល​មុខងារ​ដំបូង​របស់​សួត​សំខាន់​ណាស់​ក្នុង​ការ​ទាត់ចោល​មូលហេតុ​សង្ស័យ​ផ្សេង​ក្រៅពីជំងឺហឺត។ តេស្ត​ពេល​ហាត់​ប្រាណ អ្នក​ជំងឺ​ត្រូវ​រត់​លើ​ម៉ាស៊ីន​ឬ​លើក​ឧបករណ៍​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​លើ​ចង្វាក់​ដង្ហើម។ លំហាត់​ប្រាណ​ត្រូវ​តែ​ធ្ងន់​គ្រប់គ្រាន់ដើម្បី​ភ្ញោច​សញ្ញា​ឲ្យ​ចេញ​មក​បាន។ បើ​ចាំ​បាច់​អ្នក​ត្រូវ​ឡើង​ជណ្តើរ​មែនទែន​ទៀត​ផង។ តេស្ត​ចង្វាក់​ដង្ហើម (Spirometry) […]


បញ្ហាសួតផ្សេងទៀត

ខ្យល់កខ្វក់​ក្នុង​បរិយាកាសជាឃាតករលាក់​មុខ ត្រូវ​ប្រុងប្រយ័ត្ន​

យោង​ទៅ​តាម​ទិន្ន​ន័យ​របស់​អង្គ​ការ​សុខ​ភាព​ពិភពលោក (WHO) កន្លែង​ដែល​សម្បូរទៅ​ដោយ​ខ្យល់​កខ្វក់​គឺ​នៅ​ទី​ប្រជុំជន និង​ទី​ក្រុង ឯ​ការ​បំពុល​បរិយាកាស​ដែល​មាន​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក​គឺ​នៅ​តំបន់​មេឌីទែរ៉ាណេ​ខាង​កើត និង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ ប្រទេស​ឥណ្ឌា​មាន​ទីក្រុង​ចំនួន​ប្រាំ​មួយ​ដែល​មាន​ការ​បំពុល​បរិស្ថាន​ហើយ​ស្ថិត​​នៅ​ក្នុង​ចំណោម​ទីក្រុង​ទាំង​ដប់​ក្នុង​ពិភពលោក​ដែល​មាន​ការ​បំពុល​បរិស្ថាន​ច្រើន​ជាង​គេ។ មាន​កត្តា​ជា​ច្រើន​ដែល​បណ្តាល​ឱ្យ​មាន​ស្ថាន​ភាព​នេះ។ ផ្សែង​ដែល​ចេញ​ពី​រថយន្ត រថយន្ត​ក្រុង និង​យន្ត​ហោះ​កំពុង​បញ្ចេញ​យ៉ាង​អាប់​អួ ​ជា​ពិសេស​នៅ​តាម​ទី​ប្រជុំជន និង​ទី​ក្រុង​ធំ​ៗ។ ការ​ដុត​ព្រៃ​ក៏​ដូច​ជា​ការ​ដុត​របស់អ្វី​មួយ​ក៏​អាច​បង្ក​ឱ្យ​មាន​ភាព​កខ្វក់​ដល់​ខ្យល់​ដោយ​ផ្ទាល់​ផង​ដែរ។ ក្រៅ​ពី​នេះ​ទៀត​ផ្សែង​ដែល​ចេញ​ពី​រោង​ចក្រ និង​ឧស្សាហកម្ម​ក៏​ប៉ះ​ពាល់​ដល់​គុណ​ភាព​នៃ​ខ្យល់​បាន​ដូច​គ្នា។ អត្ថបទពាក់ព័ន្ធ៖ “ខ្យល់ពុល” ​រួម​ចំណែក​ធ្វើ​ឲ្យកើត​ជំងឺ​ទឹក​នោម​ផ្អែម ១– ផលប៉ះពាល់នៃខ្យល់កង្វក់ ខ្យល់កខ្វក់​កើតចេញពី​ឧស្ម័ន​ដែល​បង្ក​គ្រោះ​ថ្នាក់​មាន​ដូច​ជា​កាបូន​ម៉ូណូអុកស៊ីត និង​អាសូត​ឌីអុកស៊ីត ​អាច​បណ្ដាល​ឱ្យ​មាន​ជំងឺ​ជា​ច្រើន​ដល់​មនុស្ស​បាន។ ជា​ការ​ពិត​ណាស់​នៅ​ទូទាំង​ពិភព​លោក​មាន​មនុស្ស ១ នាក់​ក្នុង​ចំណោម ៩ នាក់​បាន​ស្លាប់​ដោយ​សារ​តែ​ខ្យល់​កង្វក់។ ជា​រៀង​រាល់​ឆ្នាំ​មាន​មនុស្ស ១,៤ លាន​នាក់​បាន​ស្លាប់​ដោយ​សារ​ការ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ (Stroke) និង​មាន ២,៤ លាន​នាក់​ស្លាប់​ដោយ​សារ​ជំងឺ​បេះ​ដូង។ អង្គ​ការ​សុខ​ភាព​ពិភព​លោក (WHO) បាន​លើក​ឡើង​ថា​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ចំពោះ​ការ​បំពុល​ខ្យល់​ជាង​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់។ មនុស្ស​ដែល​មាន​ការ​ប៉ះពាល់​នឹង​ខ្យល់​កខ្វក់​​ទាំង​នៅ​ក្រៅ ឬ​ក្នុង​ផ្ទះ​នឹង​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ៗ​ដូច​ជា​ជំងឺ​មហារីក​សួត និង​ជំងឺផ្លូវ​ដង្ហើម​ផ្សេង​ទៀត​ដូច​ជា​ជំងឺរលាក​សួត។ អត្ថបទពាក់ព័ន្ធ៖ សូមប្រយ័ត្ន! ផ្សែងពុលចេញពីយានយន្ដ អាចបង្កជាជំងឺដាច់សរសៃឈាមខួរក្បាល ២– វិធីដែលជួយក្នុងកាត់បន្ថយខ្យល់កង្វក់ វា​មាន​វិធី​ខ្លះ​ៗ​ដែល​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​មាន​ជំងឺ​ក៏​ដូច​ជា​ដើម្បី​ថែរក្សា​ភព​ផែន​ដី​បាន។ វិធីសាស្ត្រ​ទី​មួយ ត្រូវ​ប្រើ​ប្រាស់ និង​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដទៃ​ឱ្យ​ប្រើ​ប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​ដែល​ប្រើ​ដោយ​ចរន្ត​អគ្គិសនី ជំនួស​ឲ្យ​ការ​បើក​បរ​ដោយ​រថយន្ត​ឯក​ជន។ វីធី​នេះ​នឹង​ជួយ​ដល់​ការ​កាត់​បន្ថយ​ភាគ​ល្អិត​ក្នុង​ខ្យល់​កខ្វក់​បាន។ វិធីសាស្ត្រ​ទី​ពីរ កាត់​បន្ថយ​ផ្សែង​ដោយ​ប្រើ​ប្រាស់​ប្រភព​ថាម​ពល​​កកើត​ឡើង​វិញ​ដូច​ជា​ទួរ​ប៊ីន​ខ្យល់​ដែល​បាន​អនុវត្ត​ដោយ​ប្រទេស​បារាំង និង​កាណាដា​ដើម្បី​បង្កើត​ថាម​ពល ឬ​ប្រើ​ប្រាស់​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យ​ដែល​ទទួល​ផល​បាន​ពី​ពន្លឺ​ព្រះអាទិត្យ​ដូច​នៅ​ប្រទេស​អាល្លឺម៉ង់ និង​ចិន​បាន​កំពុង​ធ្វើ។ ទី​បី ផ្លាស់​ប្តូរ​ប្រេង​ម៉ាស៊ូត​ទៅ​ជា​ឧស្ម័ន​ធម្ម​ជាតិ (CNG -Compress natural gas) ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូន​ឌី​អុក​ស៊ីត។ ដោយ​សារ​ប្រេង​ម៉ាស៊ូត​បញ្ចេញ​ជាតិ​កាបូន​ខ្មៅ​ម្យ៉ាង​ដែល​ធ្វើ​ឱ្យ​បរិស្ថាន​កាន់​តែ​កខ្វក់។ ថែម​ពី​លើ​នេះ […]


ជំងឺហឺត

Allergic Rhinitis (ជំងឺ រលាក​ច្រមុះ​ដោយសារ​អាល្លែកហ្ស៊ី)

និយមន័យ១- អ្វី​ទៅ​ជា​ជំងឺ រលាក​ច្រមុះ​ដោយសារ​អាលែកហ្ស៊ី (Allergic rhinitis)? រលាក​ច្រមុះ គឺ​ជា​ការ​រលាក​នៅ​ក្នុង​ស្រទាប់​ស្ដើង​របស់​ច្រមុះ ហើយ​ជំងឺ​រលាក​ច្រមុះ​ដោយ​សារ​អាលែកហ្ស៊ី (Allergic Rhinitis) គឺ​ជា​ប្រភេទជំងឺ​មួយ​នៃ​ប្រភេទ​ជំងឺជា​ច្រើន​របស់​ជំងឺ​រលាក​ច្រមុះ ​កើត​ឡើង​នៅ​ពេល​​យើង​ដក​ដង្ហើម​ចូល​ទៅ​ដោយ ​សារធាតុ​​នាំ​ឲ្យអាលែកហ្ស៊ី (Allergens)។ ជំងឺ​អាលែកហ្ស៊ី​ដោយ​សារ​អាល្លែកហ្ស៊ី​នេះ គឺ​មាន​ពីរ​ប្រភេទ​គឺ អាលែកហ្ស៊ីតាម​រដូវ (Seasonal – គឺ​កើត​ឡើង​ក្នុង​ពេល​ណា​មួយ​នៅ​ក្នុង​ឆ្នាំ) និង អាលែកហ្ស៊ី​ពេញ​មួយ​ឆ្នាំ (Perennial)។ ២- តើ​ជំងឺ​រលាក​ច្រមុះ​ដោយសារ​អាលែកហ្ស៊ីកើត​ឡើង​ញឹក​ញាប់​ឬ​ទេ? ជំងឺ​រលាក​ច្រមុះ​ដោយសារ​អាលែកហ្ស៊ី (Allergic rhinitis) គឺ​កើត​ឡើង​ញឹក​ញាប់​ណាស់ ហើយ​វា​អាច​ប៉ះពាល់​ចំពោះ​អ្នក​ជំងឺ​គ្រប់​វ័យ។ យោង​តាម​ស្ថិតិ ពី​វិទ្យាស្ថាន​អាលែកហ្ស៊ី ជំងឺ​ហឺត​និង​ប្រព័ន្ធ​ភាព​ស៊ាំ នៅ​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ថា ភាគរយ​អ្នក​ដែល​មាន​ជំងឺ​នេះ គឺ​នៅ​ចន្លោះ ពី ១០ ទៅ​៣០ ភាគ​រយ​នៃ​ប្រជាជន​ពិភព​លោក​ទាំង​មូល ហើយ​ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​តែ​លម្អង​ផ្កា (Pollen)។ រោគ​សញ្ញា៣- តើ​រោគ​សញ្ញាជំងឺរលាក​ច្រមុះ​ដោយសារ​អាលែកហ្ស៊ី (Allergic rhinitis) មាន​អ្វី​ខ្លះ? រោគ​សញ្ញា​ទូទៅ​នៃជំងឺ​រលាក​ច្រមុះ​ដោយសារ​អាលែកហ្ស៊ី (Allergic rhinitis) រួម​មាន៖ – កណ្ដាស់ – ហៀរ​សំបោរ – រមាស់​ច្រមុះ ភ្នែក បំពង​ក ស្បែក ឬ​ផ្នែក​ផ្សេង​ៗ​ទៀត – ក្អក – តឹង​ច្រមុះ – […]


បញ្ហាសួតផ្សេងទៀត

ខ្យល់ពុលអាចបង្កឱ្យបញ្ញា និងសមត្ថភាពគិតពិចារណាធ្លាក់ចុះ

ខ្យល់​ពុល មិន​ថា​​ចេញ​​មក​ពី​ផ្សែង​ឡាន​ ម៉ូតូ ឬ​ផ្សែង​ឡ​នៃ​រោង​ចក្រ​ទេ គឺ​សុទ្ធ​សឹង​ជា​ប្រភព​​​ខ្យល់​មិន​ល្អ បង្ក​ទុក្ខ​ទោស​ដល់​សុខភាព ហើយ​ថែម​ទាំង​ ប៉ះ​ពាល់​​ដល់​បញ្ញា និង​សមត្ថភាព​គិត​នៃ​ខួរ​ក្បាល​ទៀត​ផង​។ ការ​សិក្សា​មួយ​ ធ្វើ​ឡើង​នៅ​ប្រទេស​ចិន បាន​បង្ហាញ​ថា ខ្យល់​ពុល​ពិត​ជា​​ធ្វើ​ឱ្យ​មនុស្ស​ថម​ថយ​​​ប្រាជ្ញា​ស្មារតី និង​​​សមត្ថភាព​គិត​ពិចារណា​។ ការ​អះ​អាង​នេះ បន្ទាប់​ពី​​​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​លើ​ទិន្នន័យ​ ធ្វើ​តេស្ត​សមត្ថភាព​គិត ពី​មនុស្ស​ជិត​២​ម៉ឺន​នាក់ ដែល​រស់​នៅ​ក្នុង​តំបន់​ដែល​សម្បូរ​ដោយ​ផ្សែង​​ពុល ពី​រោង​ចក្រ និង​ផ្សែង​យាន​យន្ត​ ដែល​លទ្ធ​ផល​នោះ​គឺ បង្ហាញ​ថា ការ​គិត​របស់​ពួក​គេ​​ទទួល​បាន​ពិន្ទុ​តិច​បំផុត បើ​ធៀប​នឹង​អ្នក​រស់​នៅ ក្នុង​បរិស្ថាន​ពុំ​សូវ​មាន​ផ្សែង​ពុល​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! លោក​សាស្រ្តាចារ្យ​ Xi Chen អ្នក​ចូល​រួម​ក្នុង​ការ​ស្រាវជ្រាវ​​ខាង​លើ បាន​និយាយ​ថា៖ “ខ្យល់​ពុល អាច​ធ្វើ​ឱ្យ​កម្រិត​នៃ​ការ​គិត​ ពិចារណា​ ថយ​ចុះ បើ​យើង​គណនា​ទៅ គឺ​ដូច​នឹង​ការ​មិន​បាន​ហ្វឹក​ហាត់​រៀន​សូត្រ​ពេញ​មួយ​ឆ្នាំ​ អីចឹង”។ ដោយ​ឡែក បើ​តាម​អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន Polytechnic ទី​ក្រុង​ហុងកុង លោក​ Derrick Ho បាន​បង្ហាញ​​ថា ការ​ស្រាវជ្រាវ​​នៅ​វិទ្យាស្ថាន​របស់​លោក ក៏​បាន​រក​ឃើញ​ពី​បញ្ហា​ដូច​គ្នា​នេះ​ដែរ។ លោក​បាន​និយាយ​ថា​៖ “នៅ​ក្នុង​ខ្យល់​ពុល មាន​សមាសធាតុ​​ជា​ច្រើន​ ហើយ​ភាគ​ច្រើន​អាច​ធ្វើ​ឱ្យ​មនុស្ស​ស្រ្តេស រលាក​ជាលិកា​​សរសៃ​ប្រសាទ ឬ​ពេល​ខ្លះ​ថែម​ទាំង​​បាត់​បង់​នូវ​មុខ​ងារ​របស់​សរសៃ​ប្រសាទ​ទៀត​ផង”។ អត្ថបទ​ពាក់​ព័ន្ធ៖  […]


បញ្ហាសួតផ្សេងទៀត

គ្រាន់តែដាក់កូនរុក្ខជាតិនៅតុធ្វើការត្រឹម​តែ​៤​សប្តាហ៍ ក៏ផ្ដល់ប្រយោជន៍ច្រើនដែរ

គ្នា​យើង​ដឹងទេ​ត្រឹម​​តែ​កូន​រុក្ខជាតិ​​​តូច​មួយ​ ដាក់​នៅ​តុ​​​ធ្វើ​ការ​ ក៏​អាច​ជួយ​​អ្នក​​​ឱ្យ​យើង​ចាក​ឆ្ងាយ​ពី​អារម្មណ៍​ស្រ្តេស​ និង​​អារម្មណ៍​​អន្ទះ​អន្ទែង​បាន​មួយ​កម្រិត នេះ​បើ​តាម​​​លទ្ធផល​​សិក្សា​របស់​ក្រុម​ស្រាវជ្រាវ​ពី​ប្រទេស​ជប៉ុន។ ការ​សិក្សា​បាន​ផ្តោត​សំខាន់​លើ​សំណួរ​មួយ​​ថា ​តើ​កូន​រុក្ខ​ជាតិ​តូច​ៗ​ពិត​ជា​​ជួយ​ឱ្យ​អារម្មណ៍​ដែល​តែង​​តែ​​ស្រ្តេស​នៅ​កន្លែង​ធ្វើ​ការ​ ឱ្យ​បាន​ប្រសើរ​ឡើង​​វិញ​​​មែន​ឬ​អត់? ដូច​នេះ​ ក្រុម​ការងារ​បាន​ផ្តល់​ឱ្យ​ បុគ្គលិក​ធ្វើ​ការ​​តាម​ក្រុមហ៊ុន ដែល​ជា​អ្នក​ស្ម័គ្រ​ចិត្ត​​៦៣​នាក់​​​ នូវ​​រុក្ខជាតិ​តូច​ៗ​ដូច​ជា ដើម​ដំបង​យក្ស ដើម​រុក្ខ​ជាតិ​តូច​ៗ​ ​ដែល​គេ​ដាំ​ក្នុង​ផើង​លម្អ​តាម​ផ្ទះ​​ ឱ្យ​ទៅ​​ពួក​គេ​​ទុក និង​ថែ​រក្សា​​​នៅ​កន្លែង​ធ្វើ​ការ។ រយៈ​ពេល​៤​សប្តាហ៍​ លទ្ធផល​តាម​ដាន​ពី​​ភាព​ស្រ្តេស​របស់​អ្នក​ធ្វើ​ការ​ដែល​​បាន​ទទួល​​កូន​រុក្ខជាតិ​ បង្ហាញ​ថា​បាន​ធ្លាក់​ចុះ ក្នុង​កម្រិត​​​ដែល​ធ្លាប់​កើត​មាន​​ពី​៩ មក​ត្រឹម​៥​​​។ ក្រោយ​​​ឃើញ​លទ្ធផល​ លោក​វេជ្ជបណ្ឌិត Masahiro Toyoda ជា​សាស្រ្តាចារ្យ​ដឹក​នាំ​ការ​ស្រាវជ្រាវ​ បាន​លើក​ឡើង​ថា រុក្ខជាតិ​​ជា​សមាសធាតុ​ធម្មជាតិ​មួយ​ដែល​​ជំរុញ​ឱ្យ​អារម្មណ៍​មនុស្ស​​​​ឱ្យ​កើត​មាន​ភាព​​ស្ងប់​សុខ​​ស្រួល ចាក​ចេញ​ពី​ភាព​ស្រ្តេស ហើយ​ថែម​ទាំង​​ធ្វើ​ឱ្យ​អារម្មណ៍​មនុស្ស​បាន​ប្រសើរ​ឡើង ដែល​បង្កើន​​ផលិត​ភាព​ការ​ងារ​​កើន​ឡើង​វិញ​ទៀត​ផង។ អត្ថបទពាក់ព័ន្ធ៖ ប្រូតេអ៊ីនរុក្ខជាតិ និង​ប្រូតេអ៊ីនសាច់សុទ្ធតែជួយឲ្យអាយុវែង តើមួយណាល្អជាង? ពន្លៃ រុក្ខជាតិ​ឱសថ​ជួយ​ទាំង​សម្រស់ និង​សុខភាព ក្រៅ​តែ​ពី​ជួយ​​អារម្មណ៍​បុគ្គលិក​ធ្វើ​ការ​បាន​​ប្រសើរ​ឡើង អ្នក​ស្រាវជ្រាវ​ក៏​បាន​ពិនិត្យ​ឃើញ​ថា ចលនា​បេះ​ដូង​ពួក​គេ​ដើរ​​បាន​ប្រសើរ​ឡើង​​ជាង​មុន​រហូត​ដល់​២៧​ភាគរយ ដែល​នេះ​សុទ្ធ​សឹង​ជា​លទ្ធផល​វិជ្ជមាន​នាំ​ឱ្យ​ក្រុម​​អ្នក​ស្រាវជ្រាវ​ជំរុញឱ្យ​​មាន​​ការ​​​​ដាក់​ដាំ​​កូន​រុក្ខជាតិ​ធម្មជាតិ​នៅ​ក្បែរ​ខ្លួន មិន​ថា​នៅ​ផ្ទះ​ ឬ​កន្លែង​ធ្វើ​ការ​។ គួររំឭក​​​ផង​ដែរ​ថា ការ​ស្រាវជ្រាវ​ខាង​លើ​បាន​ធ្វើ​ឡើង​ដោយ​​​ក្រុម​ការងារ​ នៃ​សាកលវិទ្យាល័យ​ Hyogo ​នៅ​កោះ​ Awaii ប្រទេស​ជប៉ុន​៕ ​​​​​​​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ