សុខភាពផ្លូវដង្ហើម

សុខភាព​ផ្លូវសង្ហើម - សួត​ដើរ​តួ​យ៉ាង​សំខាន់​បំផុត​ក្នុង​ផ្នែក​ផ្លូវដង្ហើម។ ប្រសិន​បើ​បងប្អូន​មាន​បញ្ហា​ផ្លូវ​ដង្ហើម នោះ​សួត​អាច​មាន​បញ្ហា​ធំៗ​ដូចជា ​រលាកទងសួតរ៉ាំរ៉ៃ ​ហើមសួត ​ស្វិតសួត ​​ជំងឺហឺត ​ផ្តាសាយធំ ​ជំងឺរបេង ​រលាកសួត ​ដុំពកសួតតូចៗ ​ផ្តាសាយធម្មតា ​រលាកទងសួត ​ស្ទះទងសួត ​និង​បញ្ហាសួតផ្សេងទៀត

ចំណេះដឹងទូទៅ

សុខភាពផ្លូវដង្ហើម

ចូលដល់រដូវភ្លៀងហើយ ធ្វើម៉េចទើបអាចការពារខ្លួនពីជំងឺគ្រុនផ្តាសាយបាន?

ជំងឺគ្រុនផ្តាសាយងាយឆ្លងណាស់ ហើយអាចលេចចេញជារោគសញ្ញារយៈពេលច្រើនថ្ងៃ ព្រមទាំងអាចបង្កជាផលវិបាកធ្ងន់ធ្ងរថែមទៀតផង។ ជំងឺផ្លូវដង្ហើមដែលឆ្លងខ្លាំងមួយនេះ ចម្លងទៅមនុស្សរាប់លាននាក់ ក្នុងមួយឆ្នាំៗ ដោយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងវិញ មានអត្រាមរណៈ ចន្លោះពី ២៩០ ០០០នាក់ ដល់ ៦៥០ ០០០នាក់ឯណោះ។ ប៉ុន្តែ គ្នាយើងដឹងអត់ថា វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ អាចការពារខ្លួនយើងបានល្អបំផុត។ អ្វីទៅជាវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ? វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ អាចជួយឱ្យប្រព័ន្ធភាពស៊ាំរបស់យើងប្រយុទ្ធនឹងជំងឺគ្រុនផ្តាសាយបានយ៉ាងមានប្រសិទ្ធភាព។ ពិតណាស់ ដោយសារតែវីរុសគ្រុនផ្តាសាយមានបម្រែបម្រួលជារៀងរាល់ឆ្នាំ វ៉ាក់សាំងក៏ត្រូវធ្វើបច្ចុប្បន្នភាពរាល់ឆ្នាំដូចគ្នា។ យ៉ាងណាមិញ វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយមិនអាចការពារយើងបានពេញ១ជីវិតនោះទេ ដូច្នេះហើយទើបយើងត្រូវចាក់វ៉ាក់សាំងប្រភេទនេះជារៀងរាល់ឆ្នាំ។ ចុចទីនេះ ដើម្បីពិនិត្យ​ជំ​ងឺ​ស្ទះដង្ហើមរ៉ាំរៃតាមអនឡាញ ចុចទីនេះ ដើម្បីពិនិត្យ​ជំ​ងឺ​ហឺតតាមអនឡាញ វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយមានគុណប្រយោជន៍អ្វីខ្លះ? • កាត់បន្ថយហានិភ័យនៃការឆ្លងជំងឺគ្រុនផ្តាសាយបានរហូតដល់៦០% • កាត់បន្ថយការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ • ការពារមនុស្សវ័យចំណាស់ កុមារតូចៗ និងអ្នកមានជំងឺរ៉ាំរ៉ៃ [embed-health-tool-heart-rate] ក្រៅពីចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ យើងក៏អាចអនុវត្តវិធានខាងក្រោមនេះ ដើម្បីជៀសវាងពីជំងឺគ្រុនផ្តាសាយ ជៀសវាងនៅជិតនឹងអ្នកជំងឺគ្រុនផ្តាសាយ ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ សម្អាតដៃឱ្យបានស្អាតល្អ ជាមួយនឹងសាប៊ូ និងទឹកស្អាត ជៀសវាងយកដៃប៉ះភ្នែក ច្រមុះ ឬមាត់ ប្រកាន់ខ្ជាប់នូវទម្លាប់ល្អ ដោយគេងឱ្យបានគ្រប់គ្រាន់ ហាត់ប្រាណជាទៀងទាត់ គ្រប់គ្រងស្រ្តេស ញ៉ាំទឹកឱ្យបានច្រើន និងញ៉ាំរបបអាហារសុខភាព។ ចំណុចសំខាន់ ជំងឺគ្រុនផ្តាសាយងាយឆ្លងណាស់ ហើយអាចលេចចេញជារោគសញ្ញារយៈពេលច្រើនថ្ងៃ ព្រមទាំងអាចបង្កជាផលវិបាកធ្ងន់ធ្ងរថែមទៀតផង។ ជំងឺផ្លូវដង្ហើមដែលឆ្លងខ្លាំងមួយនេះ ចម្លងទៅមនុស្សរាប់លាននាក់ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវដង្ហើម

ស្វែងរក សុខភាពផ្លូវដង្ហើម

ផ្ដាសាយធម្មតា

ឲ្យតែអាកាសធាតុត្រជាក់ ម៉េចក៏ម្នាក់ៗងាយនឹងកើតផ្តាសាយ?

យើង​ដឹង​ហើយ​ថា ពេល​អាកាស​ធាតុ​ត្រជាក់ ទាំង​ក្មេង​ទាំង​ចាស់​ងាយ​នឹង​កើត​ផ្តាសាយ ហើយ​កាលណា​តែ​កើត​ម្នាក់​ហើយ អាច​ចម្លង​ទៅ​ម្នាក់​ទៀត​បាន​យ៉ាង​លឿន។ ហេតុ​អី​បាន​ជាអាកាស​ធាតុ​ត្រជាក់ ម្នាក់ៗ​ងាយ​នឹង​កើត​ផ្តាសាយ? មក​ពី​សុខភាព​យើង​ខ្សោយ ឬ​ក៏​យ៉ាង​ណា? បើ​តាម​ឱសថការី សែម ស៊ីណែត មាន​កត្តា​២​សំខាន់ ដែល​ធ្វើ​ឲ្យ​យើង​ងាយ​ឈឺ​ផ្តាសាយ​នៅ​ពេល​អាកាសធាតុ​ត្រជាក់។ ទី១ គឺ​កត្តា​ខ្លួន​យើង និង​ទី២​កត្តា​មេរោគ។ ១. កត្តា​ខ្លួន​យើង អាកាស​ធាតុ​ត្រជាក់​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​ខ្លួន(ប្រព័ន្ធភាពស៊ាំ) របស់​យើង​ចុះ​ខ្សោយ ជា​ពិសេស​គឺ​ខ្សែ​ត្រៀម​ទី១ ដែល​នៅក្នុង​ច្រមុះ។ខ្សែ​ត្រៀម​ទី១​នេះ សំដៅ​ទៅ​លើ​ភ្នាស​សើម​ដែល​ការពារ​ការ​ជ្រៀត​ចូល​របស់​មេរោគ។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការថយ​ចុះ នៃ​សីតុណ្ហភាព និង​សំណើម​អាច​ធ្វើ​ឲ្យ​ភ្នាស​សើម​ក្លាយ​ទៅ​ជា​ស្ងួត ហើយ​ងាយ​ឲ្យ​មេរោគ​ជ្រៀត​ចូល​បាន។ នេះ​មាន​ន័យ​ថា មិន​មែន​តែ​អាកាសធាតុ​ត្រជាក់​ធម្មជាតិ​ទេ ដែល​អាច​ធ្វើ​ឲ្យ​យើង​ងាយ​ឈឺ បន្ទប់​ម៉ាស៊ីន​ត្រជាក់​ដែល​មាន​សំណើម​ទាប​ក៏​មាន​ឥទ្ធិពល​ស្រដៀង​គ្នា​ដែរ។ ២. កត្តា​មេរោគ មេរោគ​ដែល​បង្ក​ជំងឺ​ផ្លូវ​ដង្ហើម ជា​ពិសេស​គឺ​វីរុស​ផ្តាសាយ​អាច​រស់​បាន​យូរ​នៅ​ក្នុង​បរិយាកាស​ក្រោម​អាកាស​ធាតុ​ត្រជាក់។ ការ​ដែល​វីរុស​អាច​មាន​វត្តមាន​យូរ​នៅ​ក្នុង​បរិយាកាស គឺ​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​ការ​ឆ្លង​កាន់​តែ​ខ្ពស់។ ឧបមា​ថា​នៅ​ក្នុង​បន្ទប់​រៀន​មួយ មាន​មនុស្ស​ម្នាក់​ដែល​ផ្ទុក​មេរោគ​កណ្តាស់ វីរុស​ដែល​ចេញ​​ពី​ច្រមុះ​របស់​គាត់​នឹង​នៅ​រស់​អណ្តែង​ក្នុង​ខ្យល់​ក្នុង​បន្ទប់ រង់ចាំ​តែ​អ្នក​ផ្សេង​ដក​ដង្ហើម​ចូល​ដើម្បី​ធ្វើ​ឲ្យ​ឈឺ។


ជំងឺហឺត

ធ្លាប់ឆ្ងល់អត់ អ្នកកើតហឺតអាចព្យាបាលជាដាច់អត់?

ជំងឺ​ហឺត អាច​មាន​ជា​ករណី​ស្រាល និង​ធ្ងន់ធ្ងរ ហើយ​វា​ក៏​ជា​ជំងឺ​​មួយ​ដែល​បង្ក​ផល​វិបាក​មិន​តិច​ទេ​ទៅ​ដល់​អ្នក​ជំងឺ។ យើង​ឃើញ​​ថា អ្នក​កើត​ជំងឺ​ហឺត ពិបាក​ក្នុង​ការ​ធ្វើ​សកម្មភាព​អ្វី​លើសលប់ ដែល​បណ្ដាល​ឲ្យ​ហត់​ដង្ហក់​បាន ​តែជំងឺ​នេះ​អាច​ព្យាបាល​ឲ្យ​ជា​ដាច់​តែ​ម្ដងបាន​ទេ? តាម​មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ត្បិត​តែ​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ជា​ដាច់ តែ​គ្រូពេទ្យអាច​គ្រប់​គ្រង​ជំងឺ​ហឺត​បាន​ប្រសើរ មាន​ន័យ​ថា អ្នក​ជំងឺ​អាច​រស់​នៅ​បាន​ធម្មតា​ដោយ​មិន​មាន​រោគ​សញ្ញា​រំខាន។ ចំណែក ករណី​ហឺត​ខ្លះ​ទៀត​អាច​ព្យាបាល​ជា​ដាច់​បាន​ទាល់​តែ​ហឺត​នោះ​បង្ក​ឡើង​ដោយ​អាឡែកហ្សែន​ជាក់​លាក់។ ឧទាហរណ៍ បើ​ហឺត​បង្ក​ដោយ​អាឡែកហ្សែន​រោម​ឆ្មា ហើយ​អ្នក​ជំងឺ​មិន​ប៉ះ​ពាល់​នឹង​សត្វ​ឆ្មានោះ​ជំងឺ​នឹង​ជា​ដាច់។ តើ​អាឡែកហ្សែន​ជា​អ្វី? អាឡែកហ្សែន​ជា​សារធាតុ​ទាំង​ឡាយ​ណា​ដែល អាច​បង្ក​អោយ​មាន​ប្រតិកម្ម​អាឡែកហ្ស៊ី។ ក្នុង​នោះ អាឡែកហ្ស៊ី​ផ្លូវ​ដង្ហើម​អាច​មាន​ដូច​ជា៖ - រោម​សត្វ ជាពិសេស​ឆ្មា - សត្វ​ល្អិត​តូចៗ​ដែល​នៅ​តាម​ផួយ មុង កន្ទេល - លំអង​ផ្កា - ផ្សែង​បារី អូស ម៉ូតូ​ឡាន ឬ​ផ្សែង​ធូប - អាកាសធាតុ​ត្រជាក់ ក្លិន​ឈួល​ខ្លាំង ឬ​សារធាតុ​គីមី​ផ្សេងៗ មន្ទីរពេទ្យ កាល់ម៉ែត បាន​ពន្យល់​ឲ្យ​ដឹង​ថា ហឺត ជា​ជំងឺ​រលាក​សួត​រ៉ាំរ៉ៃ​ដែល​បង្ក​ឡើង​ដោយ​ប្រតិកម្ម​ទង​សួត​ជាមួយ​នឹង​អាឡែកហ្សែន បន្ទាប់​មក​ធ្វើ​អោយ​មាន​ការ​ត្បៀត​ទង​សួត​ជា​ហេតុ​ដែល​បណ្ដាល​អោយ​មាន​ការ​លំបាក​ក្នុង​ការ​ដក​ដង្ហើម​ចេញ។ អ្នក​ជំងឺហឺត តែងមានរោគសញ្ញាមួយចំនួនគួរឲ្យយកចិត្តទុកដាក់ដូចជា ហត់ ដកដង្ហើមចេញពិបាក ក្អក ណែនទ្រូង ឬផ្ដាសាយញឹកញាប់។ល។


ផ្ដាសាយធម្មតា

ឧស្សាហ៍ត្រជាក់ចុងដៃ ចុងជើងអាចមកពីកង្វះវីតាមីន និងរ៉ែទាំងនេះ

គ្នាយើង​មួយ​ចំនួន​ងាយ​នឹង​មាន​អាការៈ​ត្រជាក់​ចុង​ដៃ ចុងជើង​ទោះ​បី​​អាកាសធាតុ​មិន​បាន​ចុះ​ត្រជាក់​ក៏​ដោយ។ មូលហេតុ​បង្ក​នៃ​អាការៈ​អាច​បង្ក​បញ្ហា​សុខភាព​ផ្សេងៗ​ ហើយ​ក៏អាច​​បង្ក​ឡើង​ដោយ​កង្វះ​ពពួក​វីតាមីន និង​ជាតិរ៉ែ​មួយ​ចំនួន​ផង​ដែរ​។ ១. ជាតិ​ដែក ត្រជាក់​ចុង​ដៃ ចុងជើង​អាច​បង្ក​មក​ពី​កង្វះ​ជាតិ​ដែក។ មនុស្ស​ពេញ​វ័យ​ជា​មធ្យម​ត្រូវ​ការ​ជាតិ​ដែល​ពី​៨​ទៅ​១៨​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ និង​សម្រាប់​ស្ត្រី​ពពោះ​ត្រូវការ​ច្រើន​ជាង​ ២៧​មិល្លីក្រាម។ នៅ​ពេល​ទទួល​ជាតិ​ដែក​មិន​គ្រប់គ្រាន់​ គ្រាប់​ឈាម​ក្រហម​នឹង​មិន​គ្រប់គ្រាន់​ក្នុង​ការ​បញ្ជូន​អុកស៊ីសែន​ពី​សួត​ទៅ​កាន់​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​ដែល​នេះ​បង្ក​ឲ្យ​មាន​អាការៈ​ត្រជាក់​ចុង​ដៃ និងចុង​​ជើង។ ដើម្បី​ជួយ​ដល់​រាងកាយ​ទទួល​បាន​ជាតិ​ដែក​គ្រប់គ្រាន់ យើង​អាច​ញ៉ាំ​ថ្លើម​សត្វ អយស្ទ័រ និង​ស្ពៃ​ពួយឡេង​ជាដើម។ ២. វីតាមីន B-12 ការ​ទទួល​បាន​វីតាមីន B-12 មិន​គ្រប់គ្រាន់​អាច​បង្ក​ឲ្យ​មាន​អាការៈ​ត្រជាក់​ចុង​ដៃ និង​ចុង​ជើងដែរ​។ យើង​ត្រូវ​ការ​វីតាមីន​នេះ​ ២,៤​មីក្រូក្រាម​រាល់ថ្ងៃ និង​សម្រាប់​ស្ត្រី​ពពោះ​ត្រូវការ​២,៦​មីក្រូក្រាម។ រោគសញ្ញា​ផ្សេងៗ​នៅ​ពេល​មាន​កង្វះ​វីតាមីន B-12មាន​ដូចជា​អស់កម្លាំង ពិបាក​ក្នុង​ការ​ទប់​លំនឹង ជំងឺ​ស្លេក​ស្លាំង ពិបាក​ដកដង្ហើម និង​ឈឺ​មាត់។ អាហារ​ដែល​មាន​វីតាមីន B-12​មាន​ដូចជា​សាច់ត្រី គ្រឿង​ក្នុង ស៊ុត និង​ផលិតផល​ទឹក​ដោះគោ​ផ្សេងៗ។ ៣. វីតាមីន B3 (Niacin) ជំងឺ Raynaud’s កើត​ឡើង​នៅ​ពេល​ដែល​ឈាម​រត់​មិន​ស្រួល និង​បង្ក​ឲ្យ​មាន​អាការៈ ត្រជាក់​ចុង​ដៃ ចុង​ជើង។ នេះ​មក​ពី​ការ​រួម​តូច​នៃ​សរសៃ​អាកទែរ​ដែល​ផ្គត់ផ្គង់​ឈាម​ទៅ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ។ អ្នក​ជំនាញ​បាន​ណែនាំ​ថា​ការ​ទទួល​បាន​វីតាមីន B3 ១០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ទប់ស្កាត់​បញ្ហា​ត្រជាក់ចុងដៃចុងជើង។ យើង​អាច​ទទួល​បាន​វីតាមីន​នេះ​ពី​សាច់​មាន់ សាច់​ត្រី និង​គ្រាប់​ផ្កាឈូករ័ត្ន​ជាដើម។ ៤. ម៉ាញេស្យូម ការ​ទទួល​បាន​ម៉ាញេស្យូម​គ្រប់គ្រាន់​អាច​ព្យាបាល​អាការៈ​ត្រជាក់​ចុង​ដៃ និង​ចុង​ជើង​បាន។ សម្រាប់​ស្ត្រី​ត្រូវការ​រហូត​ដល់ ៣០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ […]


ផ្ដាសាយធម្មតា

ពេលរាងកាយខ្វះសារធាតុរ៉ែ នឹងលេចចេញសញ្ញាបែបនេះ

ជាតិ​រ៉ែ​ពិតជា​សំខាន់​ណាស់ ដោយ​ជួយ​ទ្រទ្រង់​សុខភាព​ឲ្យ​ល្អ ថែម​ទាំង​ជួយ​ឲ្យ​សកម្មភាព​មាន​ភាព​ក្លៀវក្លា និង​ជួយ​គ្រប់គ្រង​ទម្ងន់។ លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា សារធាតុ​រ៉ែ​ជួយ​ដល់​ការ​លូតលាស់ និង​ការ​វិវត្ត​របស់​រាងកាយ តែ​បើ​រាង​កាយ​ចេញ​សញ្ញា​ទាំង​នេះ បញ្ជាក់​ថា​ខ្វះ​ហើយ។ ១- ឆាប់​ហត់ និង​អស់​កម្លាំង អាហារ​សម្បូរ​សារជាតិ​រ៉ែដូចជា ម៉ាញេ៉ស្យូម ផូស្វាត ហ្លុយអរ ដែក ជាពិសេស​កាល់ស្យូម ដែល​មាន​ក្នុង​អាហារ​មួយ​ចំនួន​ដូចជា ទឹកដោះគោ យ៉ាអួ ឈីស ស្ពៃខ្មៅ សណ្ដែកសៀង និង​គ្រាប់​ធញ្ញជាតិ។ អ្នក​ខ្វះ​ជាតិ​កាល់ស្យូម​ទោះ​មិន​ធ្វើការ ក៏​មាន​អារម្មណ៍ ថា​ហត់នឿយ និង​គ្មាន​កម្លាំង​កំហែង​ក្នុង​ខ្លួន ប៉ុន្តែ​បើ​យើង​ញ៉ាំ​អាហារ​ទាំង​នោះ ជួយ​ឲ្យ​យើង​មាន​ថាមពល​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ។ អាហារ​សម្បូរ​ជាតិ​រ៉ែ ក៏​ជំនួយ​ដល់​ការ​លូតលាស់​របស់​ឆ្អឹង​យ៉ាង​សំខាន់ផងដែរ។ ២- ផ្ដាសាយ​មិន​ងាយ​ជា ឬ​ឧស្សាហ៍​ផ្ដាសាយ ជា​ធម្មតា​ផ្ដាសាយ​ឈឺ​ត្រឹម​តែ ១ សប្ដាហ៍ ទៅ ១០ ថ្ងៃ​ប៉ុណ្ណោះ ទោះ​មិន​បាន​លេប​ថ្នាំ​ក៏​ដោយ។ ប៉ុន្តែ​បើ​យើង​សង្កេត​​ឃើញ​ថា ពេល​ផ្ដាសាយ​ម្ដង​ៗ​មិន​ងាយ​ជា ឬ​ងាក​ៗ​ផ្ដាសាយ​ៗ នោះ​មកពី​រាងកាយ​យើង​ខ្វះ​ជាតិ​រ៉ែ​នេះ​ឯង។ ៣- គេង​មិន​ងាយ​លក់ អាការៈ​គេង​មិន​លក់​ក៏​មកពី​ខ្វះ​ជាតិ​រ៉ែ​សំខាន់​ៗ​ដូចជា​ម៉ាញេស្យូម និង​ប៉ូតាស្យូម ដូចនេះ​ឧស្សាហ៍​ផឹក​ទឹក និង​សាច់​ដូង​ឲ្យ​ច្រើន​ជួយ​ជំរុញ​ការ​គេង​បាន​ល្អ។ ក្រៅ​ពី​នោះ​ដូង​មាន​ជាតិ​អេឡិចត្រូលីត​មួយ​ចំនួន​ធំ​ទៀត ធ្វើ​ឲ្យ​រាង​កាយ​សមតុល្យ​គ្នា និង​សម្រាក។ ៤- ឆាប់​មួម៉ៅ អាការៈ​មួម៉ៅ​ដោយ​គ្មាន​មូលហេតុ យើង​អាច​គិត​ថា​មកពី​អារម្មណ៍​មិន​ល្អ […]


បញ្ហាសួតផ្សេងទៀត

ដឹង ៧ ក្បាច់នេះ នៅផ្ទះគ្មានថ្នាំ ក៏អាចសម្រួល​អាការៈក្អកបាន

ក្អក​អាច​ជួយ​កម្ចាត់​ស្លេស្ម​ពី​បំពង់ក និង​ការ​រលាក​ផ្សេងៗ ប៉ុន្តែ​បើ​ក្អក​មិន​ឈប់​អាច​បង្ក​ជា​ការ​រំខាន​មួយ។ ក្អក​អាច​បង្ក​ដោយ​អាលែកហ្សី ការ​ឆ្លង​វីរុស ឬ​បាក់តេរី​ជាដើម។ ជាទូទៅ​យើង​អាច​ព្យាបាល​អាការៈ​ក្អក​បង្ក​ដោយ​ជំងឺ​ផ្ដាសាយ អាលែកហ្សី និង​ការ​ឆ្លង​មេរោគ​នៅ​តំបន់​ sinus បាន​ដោយ​ប្រើ​ថ្នាំ ប៉ុន្តែ​ក៏មាន​វិធីមួយចំនួន​អាច​ជួយសម្រួលអាការៈនេះ​បាន​ខ្លះដែរ ក្នុង​ករណី​មិន​ប្រើថ្នាំពេទ្យ។​ ១. ទឹក​ឃ្មុំ ទឹកឃ្មុំ​ក៏​ត្រូវ​គេ​ប្រើ​សម្រាប់​អាការៈ​ឈឺ​ក​ដែរ។ តាម​ការ​សិក្សា​មួយ​បង្ហាញ​ថា​ទឹកឃ្មុំ​ក៏​អាច​សម្រាល​អាការៈ​ក្អក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផងដែរ។ យើង​អាច​សម្រាល​អាការៈ​ក្អក​បាន​ដោយ​លាយ​ទឹកឃ្មុំ​២​ស្លាបព្រាកាហ្វេ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហៗ​ ​និង​​អាច​ថែមទឹក​ក្រូចឆ្មារ​ក៏បាន។ ២. ខ្ញី ខ្ញី​អាច​បំបាត់​អាការៈ​ក្អក​ស្ងួត ព្រោះ​ខ្ញី​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ការ​រលាក ហើយ​ក៏​ជួយ​បំបាត់​អាការៈ​ចង្អោរ និង​ការ​ឈឺចាប់​ដែរ។ ការសិក្សា​មួយ​បាន​អះអាង​សារធាតុ​ប្រឆាំង​ការ​រលាក​ក្នុង​ខ្ញី​អាច​សម្រួល​ដល់​ភ្នាស​នៅ​ផ្លូវ​ដង្ហើម​ដែល​អាច​កាត់បន្ថយ​អាការៈ​ក្អក​បាន។ យើង​អាច​ធ្វើ​ទឹកខ្ញី​បាន​ដោយ​ដាក់​ខ្ញី​ស្រស់​២០ទៅ៤០ក្រាម​ទៅ​ក្នុង​ទឹកក្ដៅ​មួយ​ពែង​ និង​ទុក​ចោល​មួយ​សន្ទុះ។ យើង​ក៏​អាច​ថែម​ទឹក​ឃ្មុំ ឬ​ទឹក​ក្រូចឆ្មារ​ដែរ។​ អត្ថបទពាក់ព័ន្ធ៖  ​ឱសថប្រភេទថ្មីផ្ដល់ក្ដីសង្ឃឹមសម្រាប់ព្យាបាលអាការៈក្អករ៉ាំរ៉ៃ មិនដឹងមូលហេតុ មក​ដឹង​​ហឺត​មួយ​ប្រភេទ​ទៀត ហៅ​ថា​ក្អក​ហឺត ក្អកមានឈាម បណ្តាលមកពីមូលហេតុអីខ្លះ?​ ៣. រក្សាជាតិទឹកក្នុងខ្លួន ការ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​គឺ​សំខាន់​សម្រាប់​អ្នក​មាន​អាការៈ​ក្អក ឬ​ឆ្លង​ជំងឺ​ផ្ដាសាយ​ណាស់។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា​ការ​ផឹក​ទឹក​អាច​ជួយ​បំបាត់​អាការៈ​ក្អក ហៀរ​សំបោរ និង​កណ្ដាស់។ សម្រាប់​ទឹក​ក្ដៅ​ឧណ្ហៗ​វិញ​អាច​ជួយ​សម្រួល​ដល់​អាការៈ​ឈឺក គ្រុន​រងា និង​អស់​កម្លាំង​ផង​ដែរ។ ក្រៅ​ពី​ទឹក យើង​អាច​ហុត​ស៊ុប​ក្ដៅៗ តែ​រុក្ខជាតិ (Herbal tea) និង​តែ​ខ្មៅ​ដែល​មិន​មាន​ជាតិ​កាហ្វេអ៊ីន។ ៤. ផ្លែ​ម្នាស់ ផ្លែ​ម្នាស់​មាន​អង់ហ្សីម Bromelain ដែល​អាច​ប្រឆាំង​ការ​រលាក​បាន និង​អាច​កម្ចាត់​ស្លេស្ម​ចេញ​ពី​រាងកាយ។ ការ​ផឹក​ទឹកម្នាស់​អាច​បន្ថយ​ស្លេស្ម​នៅ​ក្នុង​បំពង់ក​ និង​ទប់ស្កាត់​ការ​ក្អក។ ៥. ចំហាយ​ទឹក ចំពោះក្អក​ស្លេស្ម​​យើង​អាច​​ប្រើ​ចំហាយ​ទឹក​ដើម្បី​ជួយ​ឲ្យ​អាការៈ​មាន​ភាព​ប្រសើរ​ឡើង។ យើង​អាច​ងូតទឹកក្ដៅ​ដើម្បី​បង្កើត​ចំហាយ​ទឹក​ក្នុង​បន្ទប់​ទឹក​ និង​នៅ​ក្នុង​នោះ​រហូត​ដល់​អស់​ចំហាយ​។ ក្រោយ​ពី​ចេញ​មក​គួរ​ញ៉ាំ​ទឹក​មួយ​កែវ​ដើម្បី​បង្ការ​ការ​បាត់បង់​ជាតិ​ទឹក។ ក្រៅ​ពី​ងូតទឹក​ក្ដៅ យើង​ក៏​ឆ្ពុង​រយៈពេល​៥​នាទី​បាន​ដែរ។ ៦. […]


ផ្ដាសាយធម្មតា

ពេលផ្ដាសាយអាចសាកល្បងប៉ុន្មានវិធីនេះ ជួយសម្រាលអាការៈបាន​

ជំងឺ​ផ្ដាសាយ​ធម្មតា ឬ​ផ្ដាសាយ​ធំ​បង្ក​ឡើង​ដោយ​វីរុស ដូចនេះ​ហើយ​ថ្នាំ​អង់ទីប្យូទិច​ (Antibiotics) មិន​អាច​ព្យាបាល ឬ​បង្ការ​ជំងឺ​នេះ​ទេ។ ប៉ុន្តែ​ការ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ផឹកទឹក​ច្រើន និង​វិធី​ធម្មជាតិ​មួយ​ចំនួន​អាច​ជួយ​បន្ធូរ​អាការៈ​បាន​​។ ១. ទឹក​ឃ្មុំ ទឹកឃ្មុំ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​នឹងពពួក​អតិសុខុមប្រាណ (មេរោគ)​​ បាន។ ការសិក្សា​មួយ​បាន​រក​ឃើញ​ថា​ទឹកឃ្មុំ​មាន​ប្រសិទ្ធភាព​​សម្រាល​​អាការៈ​ក្អក​ដែល​ជា​រោគសញ្ញា​មួយ​នៃ​ជំងឺ​ផ្ដាសាយ។ គួរ​បញ្ជាក់​ថា​ ក្មេង​អាយុ​ក្រោម​មួយ​ឆ្នាំ​មិន​គួរ​ឲ្យ​ផឹក​ទឹកឃ្មុំ​ទេ។ សម្រាប់​មនុស្ស​ពេញ​វ័យ​យើង​អាច​លាយ​ទឹកឃ្មុំ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ដើម្បី​បន្ថយ​អាការៈ​ឈឺក ឬ​ក្អក។ យើង​ក៏​អាច​​ថែម​ទឹក​ក្រូចឆ្មារ​បាន​ដែរ។ អត្ថបទពាក់ព័ន្ធ៖ តិច​អត់ដឹង! ផឹកទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំរាល់ថ្ងៃ មានប្រយោជន៍ច្រើនចំពោះសុខភាព ដល់​ខែ​ភ្លៀង​ហើយ នេះ​តិចនិក ៦ ​យ៉ាង ការពារ​កុំ​ឲ្យ​​ផ្ដាសាយ ផ្តាសាយ​តិច​តួច​មិន​បាច់​ប្រើ​ថ្នាំ​ទេ ញ៉ាំ​ភេសជ្ជៈ ៣ មុខ​នេះ​ជា​វិញ​ហើយ ២. ខ្ទឹមស ខ្ទឹមស​អាច​ជួយ​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ​ព្រោះ​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​បាក់តេរី និង​វីរុស។ ខ្ទឹមស​គឺ​ជា​ឱសថធម្មជាតិ​ដែល​គេ​ប្រើ​សម្រាប់​ជំងឺ​ផ្ដាសាយ និង​ផ្ដាសាយ​ធំ​ជា​យូរ​ណាស់​មក​ហើយ។ យើង​អាច​ញ៉ាំ​ខ្ទឹមស​ឆៅ ឬ​ធ្វើ​ម្ហូប​មាន​ដាក់​ខ្ទឹមស។ ៣. ជាតិ​ម៉ង់តុល (Menthol) ការ​ស្ទះ​នៅ​ផ្លូវ​ដង្ហើម​គឺជា​រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​ផ្ដាសាយ ហើយ​ជាតិ​ម៉ង់តុល​អាច​ជួយ​បន្ធូរ​បន្ថយ​អាការៈ​នេះ​បាន។ ជាតិម៉ង់តុល​​មាន​ក្នុង​ជី​អង្កាម និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​នឹង​បាក់តេរី និង​បន្ថយ​ការ​ឈឺចាប់។ យើង​អាច​បន្ថែម​ជាតិ​ម៉ង់តុល​ពេល​ឆ្ពុងច្រមុះ។ ៤. មើម​ខ្ញី មើម​ខ្ញី​មាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព។ យើង​អាច​ដាក់​ខ្ញី​ស្រស់​ទៅ​ក្នុង​ទឹក​ពុះ​អាច​ជួយ​សម្រាល​អាការៈ​ក្អក ឬ​ឈឺក​បាន។ ការសិក្សា​បាន​អះអាង​ថា​ខ្ញី​ក៏​អាច​បំបាត់​អាការៈ​ចង្អោរ​ដែល​បង្ក​ដោយ​ជំងឺ​ផ្ដាសាយ​ដែរ។ ៥. វីតាមីន C វីតាមីន C គឺ​សំខាន់​ក្នុង​ការ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ។ មនុស្ស​ជាច្រើន​ក៏​ជឿ​ថា​វីតាមីន C បង្ការ​មិន​ឲ្យ​ឆ្លង​ជំងឺ​ផ្ដាសាយ​ញឹកញាប់។ […]


ផ្ដាសាយធម្មតា

ចៀសវាងធ្វើរឿងទាំងនេះ ពេលកំពុងផ្តាសាយ

សុទ្ធតែដឹងហើយ ផ្តាសាយជាបញ្ហាសុខភាពធម្មតា និងឧស្សាហ៍កើត ប៉ុន្តែគ្នាយើងក៏ត្រូវដឹងខ្លះៗដែរ ពិសេស​រឿង​មួយចំនួន​មិនគួរធ្វើទេពេលផ្តាសាយ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​​បាន​។ អត្ថបទនេះ នឹងលើក​ឡើង​ពី​ចំណុច​មួយចំនួន កុំធ្វើឲ្យសោះ បើកំពុងផ្តាសាយ​។ ១- កុំចម្លងទៅក្រុមមនុស្សងាយរងគ្រោះ ផ្តាសាយអាចធ្វើឲ្យមនុស្សសុខភាពល្អជុំវិញខ្លួនយើង មាន​អារម្មណ៍មិន​ល្អ​បាន។ ចំពោះ​មនុស្ស​មួយ​ចំនួន ជំងឺផ្តាសាយអាចនឹងគំរាមកំហែង​ដល់ជីវិត​ថែម​ទៀតផង។ សម្រាប់តំបន់ជាច្រើនជុំវិញពិភពលោក ផ្តាសាយអាចបង្កឲ្យមនុស្សដែលមានសុខភាពល្អ ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ រួមទាំង​អាច​​ឈាន​​ដល់​ស្លាប់​ទៀត​ផង​។ លើសពីនេះ ក្រុម​មនុស្សមួយចំនួនទៀត ទោះស្ថិតនៅក្នុងតំបន់ណាក៏ដោយ ក៏មានហានិភ័យស្លាប់ដោយសារជំងឺផ្តាសាយ​ដូច​គ្នា ដូច​ជាមនុស្សចាស់វ័យ​លើស ៦៥ឆ្នាំឡើង និងក្មេង​អាយុក្រោយ ២ឆ្នាំ ស្រីៗកំពុងពពោះ និង​អ្នកដែលមាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​មួយចំនួន រាប់បញ្ចូលទាំង​ជំងឺហឺត ជំងឺបេះដូង អ្នកដែល​មាន​បញ្ហាប្រព័ន្ធភាពស៊ាំ គឺ​សុទ្ធតែ​ងាយនឹងបង្កជាជំងឺផ្តាសាយ​ស៊ាំញ៉ាំ ដែល​ពិបាកក្នុងការព្យាបាល ខណៈក្រុមមនុស្សទាំងនេះ ងាយស្លាប់ដោយសារជំងឺផ្តាសាយបំផុត។ បើ​យើង​មានជំងឺផ្តាសាយ អំឡុងពេលមួយថ្ងៃមុនចេញរោគសញ្ញា ដែលជាធម្មតាលេចឡើងចន្លោះ ៥-៧ ថ្ងៃ រឿងសំខាន់បំផុតត្រូវ​ធ្វើ​កុំទៅក្បែរ ឬប៉ះពាល់ជាមួយក្រុមមនុស្សងាយរងគ្រោះខាងលើឲ្យសោះ។ ២- កុំឆ្លេឆ្លាទៅពេទ្យទាំងមិនចាំបាច់ គ្នាយើងភាគច្រើន ចូលចិត្តទៅរកពេទ្យពេលលេចចេញរោគសញ្ញាផ្តាសាយ បើអ៊ឺចឹងផ្លាស់ប្តូរទម្លាប់នោះទៅ។ បើរោគសញ្ញាផ្តាសាយ មិនគំរាមកំហែងអាយុជីវិតទេនោះ ឬមិនទាមទារការព្យាបាលបន្ទាន់ ក៏មិនចាំបាច់ទៅពេទ្យ ឬបន្ទប់សង្គ្រោះបន្ទាន់ដែរ។ អំឡុងរដូវផ្តាសាយនៅលោកខាងលិច បន្ទប់សង្គ្រោះបន្ទាន់ ជាធម្មតាពោរពេញទៅដោយមនុស្ស ខណៈពួកគេទាំងនោះ ភាគច្រើនគឺមិនទាមទារការព្យាបាលកម្រិតខ្ពស់អ្វីនោះដែរ។ ហេតុនេះមកមើលស្ថានភាពតំបន់រស់នៅរបស់យើងវិញ កាន់តែមិនចាំបាច់ទៀតហើយ។ ប៉ុន្តែក្នុងលក្ខខណ្ឌ […]


បញ្ហាសួតផ្សេងទៀត

ចាប់​អារម្មណ៍​បន្តិច​! ឈឺ​ចាប់​ទ្រូង​ភ្លាម​ៗ អាច​បណ្ដាល​មក​ពី​ជំងឺ​​មួយ​នេះ

មនុស្ស​មួយ​ចំនួន​មិន​សូវ​ជា​ចាប់​អារម្មណ៍​នឹង​អាការៈ​ឈឺ​ចុក​ចាប់​នៅ​លើ​រាង​កាយ​ទេ ដោយ​គិត​ថា​វា​គ្រាន់​តែ​ឈឺ​មួយ​ភ្លែតៗ តែ​មាន​គ្នា​យើង​ណា ដែល​ឧស្សាហ៍​ឈឺ​ចុក​ក្នុង​ទ្រូង​ដោយ​មិន​ដឹង​ពី​មូល​ហេតុ​ច្បាស់​លាស់​ទេ? បើ​មាន​អាការៈ​ឈឺ​ចុក​នៅ​តំបន់​ទ្រូង អាច​បណ្ដាល​មក​ពី​ជំងឺ​ខ្យល់​ក្នុង​ទ្រូង។​ មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ជំងឺ​ខ្យល់​ក្នុង​ទ្រូង ឬ Pneumothorax ​ធ្វើ​ឲ្យ​សួតក្រពឹង ឬ​ត្បៀត។ ជា​ទូទៅ ជំងឺ​នេះ​កើត​ឡើង​នៅ​ពេល​​លេច​ខ្យល់​នៅ​កន្លែង​ចន្លោះ​សួត និង​ជញ្ជាំង​ទ្រូង ហើយ​វា​ក៏​អាច​កើត​ឡើង​ផង​ដែរ​នៅ​ពេល​ដែល​មាន​ការ​មុត ឬ​បុក​ប៉ះ​ទ្រូង ធ្វើ​ឲ្យ​មាន​ប្រហោង​ក្នុង​ទ្រូង ឬ​ក៏​អាច​កើត​ឡើង​នៅ​ពេល​មាន​ជំងឺ​រលាក​សួត​រ៉ាំ​រ៉ៃ។ ខ្យល់​នេះ រុញ​ច្រាន​សួត​ទៅ​ម្ខាង​ជញ្ជាំង​ទ្រូង​ដែល​ធ្វើ​ឲ្យ​សួត​ក្រពត។ ចំពោះ​ជំងឹ​ខ្យល់​ក្នុង​ទ្រូង​នេះ អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​បង្ហាញ​រោគសញ្ញា​ដែល​អាច​ដឹង​ចំ​ៗ និង​មាន​កត្តា​មួយ​ចំនួន​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ដូច​ជា៖ រោគសញ្ញា​ - ឈឺ​ទ្រូង​ខ្លាំង​ភ្លាមៗ - ពិបាក​ដក​ដង្ហើម - ដង្ហក់។ កត្តា​ដែល​នាំ​ឲ្យ​កើត​មាន - ភេទប្រុស​ច្រើន​ជាង​ស្ត្រី - ជក់​បារី - អាយុ​ចន្លោះ​ពី២០-៤០ឆ្នាំ (មនុស្សខ្ពស់ ហើយស្គម) - តំណពូជ - ជំងឺសួត - អ្នក​ជំងឺ​ដែល​ដក​ដង្ហើម​តាម​ម៉ាស៊ីន - ធ្លាប់​មាន​ជំងឺ​នេះ​ពី​មុន​មក។ ទាក់​ទង​នឹង​ជំងឺ​ខ្យល់​ទ្រូង​ មន្ទីរពេទ្យ កាល់ម៉ែត បន្ត​ថា កាល​ដែល​កើត​ឡើង​ជំងឺនេះ គឺ​អាច​បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួនដែល​មនុស្ស​ភាគ​ច្រើន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ដូច​ជារបួស​ទ្រូង​ដោយ​ការ​បុក និង​ប៉ះ​ទង្គិច​ចាក់​ចូល ជំងឺ​សួត​រ៉ាំរ៉ៃ បែក​ធ្លាយ​ថង់​ខ្យល់​នៅ​ក្នុង​សួត ការ​ដក​ដង្ហើម​តាម​ម៉ាស៊ីន (Mechanical Ventilation)។ បើ​តាម​ការ​ណែនាំ​របស់​មន្ទីរពេទ្យ កាល់ម៉ែត ក្នុង​ករណី​ដែល​មាន​គ្រោះ​ថ្នាក់​ប៉ះ​ពាល់​ដល់​ទ្រូង ឬ​ឈឺ​ចុក​ទ្រូង​ដោយ​​មិន​ដឹង​ពី​មូល​ហេតុ គួរ​ទៅ​ពិនិត្យ​ព្យាបាល​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ឲ្យ​បាន​ទាន់​ពេល​វេលា ចៀស​វាង​ជំងឺ​រាល​ដាល​ពី​តូច​ទៅ​ធំ។​​


បញ្ហាសួតផ្សេងទៀត

ត្រូវទឹកភ្លៀង បើមិនចង់ធ្លាក់​ខ្លួន​ឈឺ គ្នាយើងធ្វើរឿង ៤ យ៉ាងនេះភ្លាម!

រដូវភ្លៀងចូលមកដល់ហើយ គ្នាយើងគួរប្រយ័ត្នប្រយែងសុខភាពផង ទោះបើរដូវភ្លៀវអាកាសធាតុត្រជាក់ស្រួល ប៉ុន្តែក៏ងាយធ្វើឲ្យយើងធ្លាក់ខ្លួនឈឺដូចគ្នា។ ពិសេសបើមានជិះ ឬដើរកាត់ភ្លៀង ត្រូវធ្វើរឿង ៤យ៉ាងនេះភ្លាម បើមិនចង់ធ្លាក់ខ្លួនឈឺ ព្រោះទឹកភ្លៀងអាចធ្វើឲ្យយើងផ្តាសាយ ក្អក គ្រុនក្តៅ និង​ហៀរសំបោរជាដើម។ ១- ត្រូវផ្លាស់សម្លៀកបំពាក់ទទឹកចេញឲ្យបានលឿនបំផុត ក្រោយត្រូវទឹកភ្លៀង រឿងទី១ គ្នាយើងត្រូវប្រញាប់ធ្វើឲ្យបានលឿនបំផុតនោះ គឺត្រូវផ្លាស់សម្លៀកបំពាក់ទទឹកនោះចេញឲ្យបានឆាប់បំផុត ដោយប្តូរមកសម្លៀកបំពាក់ដែលស្ងួត ហើយក៏កុំឲ្យត្រូវកង្ហារ ឬចំណាយត្រជាក់ឲ្យសោះ។ យកល្អ អាចទៅងូតទឹក ជាមួយទឹកក្តៅឧណ្ហៗសិនមុននឹងផ្លាស់សម្លៀកបំពាក់។ អត្ថបទពាក់ព័ន្ធ៖ ផ្តាសាយ​តិច​តួច​មិន​បាច់​ប្រើ​ថ្នាំ​ទេ ញ៉ាំ​ភេសជ្ជៈ ៣ មុខ​នេះ​ជា​វិញ​ហើយ ផ្តាសាយពេលពពោះ ធ្វើម៉េចឆាប់ជា? ផ្តាសាយ ដាច់ខាត​កុំ​ប្រើ​ថ្នាំ​ផ្សះ​ឲ្យ​សោះ ធម្មតា ​ផ្ដាសាយ​ត្រូវ​ការ​ពេល​ប៉ុន្មាន​ថ្ងៃ​ទើបជា? ២- ប្រើម៉ាស៊ីនផ្លុំសក់ឲ្យឆាប់ស្ងួត ក្រោយពេលងូតទឹកក្តៅឧណ្ហៗរួច យើង​អាចប្រើម៉ាស៊ីនផ្លុំសក់​ជួយផ្លុំឲ្យសក់ឆាប់ស្ងួត ព្រោះនៅពេលសក់ស្ថិតក្នុងស្ថានភាពសើម ហើយរាងកាយយើងទើបប៉ះពាល់នឹងភាពត្រជាក់ពីទឹកភ្លៀងផងនោះ ច្បាស់ជាងាយធ្វើឲ្យផ្តាសាយ ហៀរសំបោរមិនខាន។ ដូច្នេះ ក្រោយងូតទឹករួច ត្រូវផ្លុំសក់ឲ្យស្ងួតឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ [embed-health-tool-heart-rate] ៣- ញ៉ាំអាហារ និងផឹកទឹកក្តៅឧណ្ហៗ ក្រោយងូតទឹករួច គ្នាយើងច្បាស់ជាមានអារម្មណ៍កកក្តៅ ស្រួលខ្លួនវិញមិនខាន។ ទោះជាយ៉ាងណា ក៏ត្រូវប្រញាប់ទៅរកអាហារក្តៅៗ និងទឹកឧណ្ហៗមកញ៉ាំទ្រាប់ពោះ ដើម្បីជួយបង្កើនកម្តៅសីតុណ្ហភាពក្នុងរាងកាយ។ បើមិនឃ្លាន ក៏ត្រូវឆុងតែលាយទឹកឃ្មុំបន្ថែមក្រូចឆ្មារបន្តិចមកញ៉ាំក៏បាន។ ធ្វើបែបនេះ មិនត្រឹមតែអាចជួយឲ្យរាងកាយកក់ក្តៅជាងមុនទេ ថែមទាំង​អាចការពារផ្តាសាយបានមួយកម្រិតទៀត […]


ផ្ដាសាយធម្មតា

មានអ្នកកើតផ្ដាសាយក្នុងផ្ទះ តើសមាជិកគ្រួសារបានចាក់វ៉ាក់សាំងអាចឆ្លងដែរទេ?

កន្លង​មក​តែង​តែមានសំណួរលើក​ឡើង​ថា បើ​ក្នុង​ផ្ទះ​មាន​អ្នក​ជំងឺ​ផ្ដាសាយ នោះ​សមាជិក​ក្នុង​ផ្ទះ​ក៏​ឆ្លង​ដូច​គ្នា​ដែរ។ ចុះ​ចំណែក​អ្នក​ចាក់​វ៉ាក់សាំង​ហើយ​វិញ អាច​ឆ្លង​អត់? លោក​វេជ្ជបណ្ឌិត​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ផ្ដាសាយ​ជា​ជំងឺ​ឆ្លង​ពីវីរុស​។ ជំងឺ​ផ្ដាសាយ​បណ្ដាល​មកពី​វីរុស​ជាង ២០០ ប្រភេទ ប៉ុន្តែ​ជំងឺ​ទូទៅ និង​បង្ក​ឡើង​ញឹកញាប់​បំផុត​គឺ​ពពួក Rhinovirus ដែល​យ៉ាង​ហោច​ណាស់ ៥០% នៃ​ជំងឺ​ផ្ដាសាយ​ដែរ។ លោក​បន្ត​ទៀត​ថា វីរុស​ផ្សេង​ៗ​ទៀត​ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ផ្ដាសាយ​មាន​ដូចជា មេរោគ Coronavirus Respiratory syncytial virus Parainfluenza និង​ជំងឺ​គ្រុន​ផ្ដាសាយ។ ចំណែក​ដំណើរ​ការ​ឆ្លង​មេរោគ​ទាំង​នោះ គឺ​ឆ្លង​តាម​រយៈ​ច្រមុះ និង​បំពង់ក ប្រព័ន្ធ​ការពារ​រាងកាយ​របស់​យើង​នឹង​ធ្វើ​ការ​ប្រឆាំង​ជាមួយ​ការ​ចម្លង​នោះ ដោយ​បង្កើត​បាន​ជា​រលាក និង​សម្បោរ ហើយ​អ្នក​ជំងឺ​ថែម​ទាំង​អាច​មាន​អាការៈ​ ក្តៅខ្លួន ធេងធោង ឈឺសាច់ដុំ អស់​កម្លាំង ឬ​ល្ហិតល្ហៃ។ ដូចនេះ​ហើយ​បាន​ជា​មនុស្ស​ជា​សមាជិក​ក្នុង​គ្រួសារ ក៏​អាច​ឆ្លង​ពី​គ្នា​បាន គឺ​តាមរយៈ​ដំណក់​ទឹក​តូច​ៗ ដែល​ចេញ​ពី​មាត់ និង​ច្រមុះ ពេល​ក្អក ឬ​កណ្ដាស់។ សម្រាប់​អ្នក​មាន​ប្រព័ន្ធ​ការពារ​ខ្លួន​ខ្លាំង និង​បាន​ចាក់​វ៉ាក់សាំង​ហើយ​អាច​នឹង​ឆ្លង ប៉ុន្តែ​បើ​ឆ្លង​ហើយ​ក៏​មាន​អាការៈ​តិចតួច ឬ​ឈឺចាប់​បន្តិចបន្តួច តែ​មិន​ចេញ​រោគសញ្ញា។ ចំពោះ​រោគសញ្ញា​ជំងឺ​ផ្ដាសាយ​មាន​ដូចជា៖ ឈឺ​ក ហៀរសម្បោរ ឬ​តឹងច្រមុះ ក្អក កណ្ដាស់ ឈឺក្បាល ឬ​ឈឺ​ខ្លួន រោគ​សញ្ញា​ជំងឺ​ផ្ដាសាយ​ជា​ធម្មតា​នឹង​កើត​មាន​ឡើង​ពី ១ ថ្ងៃទៅ ៣​ថ្ងៃ​បន្ទាប់ពី​ការ​ប៉ះពាល់​វីរុស […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ