សុខភាពផ្លូវដង្ហើម

សុខភាព​ផ្លូវសង្ហើម - សួត​ដើរ​តួ​យ៉ាង​សំខាន់​បំផុត​ក្នុង​ផ្នែក​ផ្លូវដង្ហើម។ ប្រសិន​បើ​បងប្អូន​មាន​បញ្ហា​ផ្លូវ​ដង្ហើម នោះ​សួត​អាច​មាន​បញ្ហា​ធំៗ​ដូចជា ​រលាកទងសួតរ៉ាំរ៉ៃ ​ហើមសួត ​ស្វិតសួត ​​ជំងឺហឺត ​ផ្តាសាយធំ ​ជំងឺរបេង ​រលាកសួត ​ដុំពកសួតតូចៗ ​ផ្តាសាយធម្មតា ​រលាកទងសួត ​ស្ទះទងសួត ​និង​បញ្ហាសួតផ្សេងទៀត

ចំណេះដឹងទូទៅ

សុខភាពផ្លូវដង្ហើម

កុំមើលស្រាល! ទាំងនេះជាគ្រោះថ្នាក់នៃការ​ស្រូបខ្យល់ពុល

ការ​ស្រូប​ខ្យល់​ពុល​ញឹក​ញាប់ ពិត​ជា​​ផ្តល់គ្រោះថ្នាក់ចំពោះ​សុខភាព​ខ្លាំង និង​ធ្វើ​ឱ្យ​អ្នក​ប្រឈម​មុខ​នឹង​​ជំ​ងឺ​ធ្ងន់ៗជាច្រើន ដោយ​មិន​ដឹង​ខ្លួន ព្រោះ​ថា ខ្យល់​ពុល បណ្តុំ​ទៅ​ដោយ​សារធាតុពុល​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់ ពោល​គឺ​​កើត​ចេញ​​ពី​ប្រភព​ដែល​បង្កើត​ឡើង​ទាំងមនុស្ស និង​ធម្ម​ជាតិ​។ តើ​ខ្យល់​ពុល​​កើត​ចេញ​ពី​ណា? បើ​យោង​ទៅ​តាម​គេហ​ទំ​ព័រ​តាម​ដាន​សន្ទស្សន៍​គុណ​ភាព​ខ្យល់ iqair និងវិទ្យាស្ថានជាតិសុខភាព NIH ខ្យល់​ពុល​កើត​ចេញ​ពី​ប្រភពដូច​តទៅ​នេះ៖ ប្រភព​ខ្យល់ពុល និងការ​បំពុល​បរិយាកាសដែលបង្កើត​ឡើង​ដោយ​មនុស្ស - ការ​បំភាយ​ចេញពី​រថយន្ត ប្រេងឥន្ធនៈ និង​ឧស្ម័ន - ការ​បំភាយ​ចេញពី​រោង​ចក្រ​ថាម​ពល ពិសេសរោង​ចក្រ​ថាម​ពល​ធ្យូងថ្ម - ផ្សែងចេញ​ពី​ផលិត​កម្ម​ ឬឧស្សាហកម្មគីមី ដូចជា ស្ពាន់ធ័រ និងអាសូត ជាដើម។ ប្រភពខ្យល់ពុលបង្កើត​ឡើងដោយធម្មជាតិ - ផ្សែងពីភ្លើង​ឆេះព្រៃ - ផេះ និងឧស្ម័នពីការផ្ទុះ​ភ្នំភ្លើង - ការ​បំភាយឧស្ម័ន ពី​ធម្មជាតិ ដូច​ជា មេតាន ដែលត្រូវបានបញ្ចេញចេញពីការរលួយសារធាតុសរីរាង្គនៅក្នុងដី។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើខ្យល់ពុលធ្វើឱ្យប៉ះ​ពាល់​សុខភាព​អ្វីខ្លះ បើ​ស្រូប​ចូល​ញឹកញាប់? នៅ​ពេល​ដេល​យើង​​ស្រូប​ខ្យល់​ដែល​មាន​សារធាតុ​ពុល​តាម​ផ្លូវ​ដង្ហើម សារធាតុ​ពុល​ទាំង​នោះ នឹង​ចូល​ទៅកាន់​ចរន្ត​ឈាម​ ដែល​​អាច​ធ្វើ​ឱ្យ​កើត​ជំ​ងឺ​ធ្ងន់ធ្ងរ និងគ្រោះថ្នាក់​ជាច្រើន ពោល​គឺ​ផ្តល់​ផល​ប៉ះ​ពាល់​ដល់សុខភាព​ទាំង​រយៈ​ពេល​វែង និងខ្លី។ [embed-health-tool-ovulation] បើយោង​ទៅ​តាម​អង្គ​ការ​សុខភាព​ពិភព​លោក (WHO) និងវិទ្យា​ស្ថាន​ជាតិ​សុខភាព NIH អ្នក​ស្រូប​ខ្យល់​ពុក​ញឹក​ញាប់​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ដូច​ត​ទៅ​នេះ៖ រយៈ​ពេល​ខ្លី   - រមាស់ភ្នែក បំពង់ក និងច្រមុះ - […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវដង្ហើម

ស្វែងរក សុខភាពផ្លូវដង្ហើម

បញ្ហាសួតផ្សេងទៀត

ក្អកស្ងួត និងមានឈឺទ្រូងទៀតនោះ ជាបញ្ហាសុខភាព​ត្រូវ​យកចិត្តទុកដាក់​

ក្អក​ស្ងួត​គឺជា​អាការៈ​ក្អក​ដែល​មិន​មាន​​ស្លេស្ម ហើយបើ​មាន​​ក្អកស្ងួត​ និង​មាន​អាការៈ​ឈឺ​ទ្រូង​មក​ជាមួយ​ផង​​អាច​បង្ក​ដោយ​មូលហេតុ​ច្រើន។ ក្នុង​ករណី​មួយចំនួន អាការៈ​នេះ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​ពេល​ខ្លះ​បង្ក​ជា​បញ្ហា​មួយ​ចំនួន​ដែល​តម្រូវ​ឲ្យ​ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ។ អត្ថបទ​នេះ​លើក​ឡើង​ពី​បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ឲ្យ​មាន​អាការៈ​ក្អក​ស្ងួត និង​ឈឺ​ទ្រូង។ ១. ការ​ឆ្លង​មេរោគ​នៅ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ ប្រព័ន្ធ​ផ្លូវដង្ហើម​ផ្នែក​ខាង​លើ​មាន​ច្រមុះ និង​តំបន់​ប្រហោង​ឆ្អឹង​ច្រមុះ(Sinus)។ ការ​ឆ្លង​មេរោគ​នៅ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​តែង​ជា​មូលហេតុ​បង្ក​អាការៈក្អក។ រោគសញ្ញា​ផ្សេងៗ​នៃ​ការ​ឆ្លង​មេរោគ​នៅ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​មាន​អាការៈ​ហៀរ​សម្បោរ ឈឺក គ្រុន​ក្ដៅ និង​ឈឺ​ខ្លួន។ ការ​ឆ្លង​មេរោគ​នេះ​អាច​បង្ក​ដោយ​វីរុស និង​បាក់តេរី។ ភាគច្រើន​ការ​ឆ្លង​មេរោគ​បង្ក​ដោយ​វីរុស​ដូចជា​ជំងឺ​ផ្ដាសាយ​អាច​នឹង​បាត់​ទៅ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​ការ​ឆ្លង​មេរោគ​បង្ក​ដោយ​បាក់តេរី​អាច​នឹង​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ (Antibiotics)។ ២. ការ​ស្រូប​នូវ​សារធាតុ​បង្ក​ការ​រលាក សារធាតុ​បង្ក​ការ​រលាក​មាន​ដូចជា​ផ្សែង និង​ចំហាយ​ផ្សេងៗ។ សារធាតុ​ទាំង​នេះ​បង្ក​ការ​រលាក​នៅ​បំពង់ក និង​ផ្លូវ​ដង្ហើម​ដែល​អាច​បង្ក​ឲ្យ​ក្អក​ស្ងួត។ ក្នុង​ករណី​ធ្ងន់ធ្ងរ និង​ក្អក​មិន​បាត់​អាច​បង្ក​ឲ្យ​ឈឺ​ទ្រូង​ដែរ។ ៣. ជំងឺ​ហឺត ជំងឺ​ហឺត​គឺជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ដែល​ប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម​នៅ​ក្នុង​សួត។ រោគសញ្ញា​ទូទៅ​គឺ​ការ​ដកដង្ហើម​ឮងឺតៗ (wheezing) និង​រោគ​សញ្ញា​ផ្សេងទៀត​រួមមាន​ក្អក​រ៉ាំរ៉ៃ ឈឺ និង​ណែន​ទ្រូង ពិបាក​ដក​ដង្ហើម និង​ពិបាក​ក្នុង​ការ​គេង។ គ្នាយើង​ដែល​មាន​ជំងឺ​ហឺត​គឺ​ចៀសវាង​ការ​ស្រូប​ផ្សែង និង​ធូលីព្រោះ​ទាំង​នេះ​អាច​ធ្វើឲ្យ​ជំងឺ​ហឺត​ធ្វើ​ទុក្ខ​បាន​។ ៤. ជំងឺ​ច្រាលទឹក​អាស៊ីដក្រពះ (GERD) រោគសញ្ញា​នៃ​ការ​ច្រាលទឹក​អាស៊ីដក្រពះ​គឺ​មាន​អាស៊ីដ​ច្រើន​ក្នុង​ក្រពះ និង​ក្រហាយ​ទ្រូង។ អាការៈ​ក្រហាយ​ភាគច្រើន​មាន​នៅ​ទ្រូង និង​ពោះ​ផ្នែក​ខាងលើ។ នៅ​ពេល​អាស៊ីដ​ក្រពះ​ច្រើន​រហូត​ហូរ​ទៅ​ក្នុង​បំពង់​អាហារ​អាច​បង្ក​ឲ្យ​រលាក​បំពង់ក​ដែល​ធ្វើឲ្យ​ក្អក​ស្ងួត​បាន។ ដើម្បី​កាត់បន្ថយ​អាការៈ​ច្រាលអាស៊ីដ​ក្រពះ​ យើង​គួរ​៖ ចៀសវាង​ញ៉ាំ​អាហារ​ហឹរ ឬ​មាន​ជាតិ​ខ្លាញ់​ច្រើន កុំ​ញ៉ាំ​ច្រើន​ហួស​កំណត់ ចៀសវាង​ការ​ញ៉ាំ​អាហារ​ជិតដល់​ម៉ោងចូលគេង គួញ៉ាំឲ្យ​បាន​មុន​ចូល​គេង​២-៣​ម៉ោង​ ផ្ដាច់​បារី។ ៥. ជំងឺ​ខ្យល់​ក្នុង​ទ្រូង​ (Pneumothorax) ជំងឺ​ខ្យល់​ក្នុង​ទ្រូង​សំដៅ​លើ​ស្ថានភាព​ដែល​ខ្យល់​ចេញ​ពី​សួត​ទៅ​ក្នុង​ចន្លោះ​សួត និង​ជញ្ជាំង​ទ្រូង។ នៅ​ពេល​មាន​ខ្យល់​ក្នុង​ចន្លោះ​នោះ​អាច​បន្ថែម​សម្ពាធ​ទៅ​សួត យូរ​ទៅ​នឹង​ធ្វើ​ឲ្យ​សួត​ឡើង​ប៉ោងពេល​ដកដង្ហើមចូល​។ […]


ជំងឺហឺត

កុំលេងឆ្មាប្រយ័ត្នកើតហឺត! រោមឆ្មាពិតជាមូលហេតុនាំឲ្យកើតហឺតមែនទេ?

ចាស់ៗ​ពី​ដើម​តែង​ហាម​ប្រាម​មិន​ឲ្យ​ក្មេងៗ​លេង​សត្វ​ឆ្មា​នោះ​ទេ បារម្ភ​ខ្លាច​កើតជំងឺហឺត។ ការ​លេង​សត្វឆ្មា​ពិត​ជា​មូលហេតុ​នាំ​ឲ្យ​យើង​កើត​ជំងឺ​ហឺត ​មែន​ឬ​យ៉ាង​ណា? ឱសថការី សែម ស៊ីណែត និង​ជា​គ្រូបង្រៀន​ជីវវិទ្យា​នៅ​សាលា​ជំនាន់​ថ្មី បាន​បកស្រាយ​ថា សត្វ​ឆ្មា​មិន​ធ្វើ​ឲ្យ​មនុស្ស​កើត​ហឺត​នោះ​ទេ តែ​សត្វ​ឆ្មា​ជា​ប្រភព​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ហឺត​កើត​មាន​រោគ​សញ្ញា​ហឺត។ លោក​ថា តាម​ពិត​ឆ្មា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​រោគ​សញ្ញា​ជំងឺ​ហឺត​កើត​ឡើង​ចំពោះ​អ្នក​ជំងឺ​ហឺត​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ផង​ដែរ។ នៅ​សហរដ្ឋ​អាមេរិក ក្នុង​ចំណោម​អ្នក​ដែល​មាន​បញ្ហា​អាលែកហ្ស៊ី ១០នាក់ មាន​៣នាក់​អាលែកហ្ស៊ី​ជាមួយ​ឆ្មា ឬឆ្កែ ដែល​ក្នុង​នោះ ឆ្មា​អាច​ឲ្យ​មនុស្ស​អាលែកស៊ី​ច្រើន​ជាង​ឆ្កែ២ដង។ ហេតុអ្វី​ឆ្មា​អាច​ឲ្យ​មនុស្ស​អាលែក​ហ្ស៊ី? ខុស​ពី​អ្វី​ដែល​មនុស្ស​ជា​ច្រើន​ធ្លាប់​គិត រោមឆ្មា​មិន​មែន​ជា​ដើម​ចម​ដែល​ធ្វើ​ឲ្យ​អាលែកហ្ស៊ី​ឡើយ។ យើង​អាលែកស៊ី​នឹង​សត្វ​ឆ្មា គឺ​អាលែកហ្ស៊ី​ជាមួយ​នឹង​ប្រូតេអ៊ីន​ដែល​មាន​នៅ​ក្នុង​ទឹក​មាត់ ទឹកនោម ឬ​អង្កែ (កម្ទេចស្បែក) ហើយ​រោម​របស់​ឆ្មា​អាច​ជាប់​ប្រូតេអ៊ីន​ទាំង​នេះ។ សមាសធាតុ​គីមី​ដែល​ធ្វើ​ឲ្យ​មាន​អាលែកហ្ស៊ី ហៅថា អាលែកហ្សែន (Allergen)។ ប្រតិកម្ម​អាលែកហ្ស៊ី​គឺ​ជា​ប្រតិកម្ម​របស់​ប្រព័ន្ធ​​ការពារ​ខ្លួន​ប្រាណ​យើង​ឆ្លើយ​តប​ទៅ​នឹង​សមាសធាតុ​គីមី ដែល​មក​ពី​ខាង​ក្រៅ​ខ្លួន​យើង ប្រៀប​ដូច​ទៅ​នឹង​ការ​ជ្រៀត​ចូល​របស់​មេរោគ​ផង​ដែរ។ អាលែកហ្សែន​អាច​ធ្វើ​ឲ្យ​កោសិកា​ម្យ៉ាង​ហៅ​ថា Mast cell (កោសិកា​មួយ​ប្រភេទ​នៃ​ប្រព័ន្ធស៊ាំ) បញ្ចេញ​សារធាតុ​គីមី​ឈ្មោះ​អ៊ីស្តាមីន និង​សារធាតុគីមី​មួយ​ចំនួន​ទៀត​ដែល​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​តំណប​រលាក ។ លទ្ធផល​នៃ​ប្រតិកម្ម​តំណប​រលាក​នេះ​អាស្រ័យ​ទៅ​នឹង​ទីតាំង​ដែល​អាលែកហ្សែន​ជួប​ជាមួយ​កោសិកា Mast cell ដែល​ជា​ទូទៅ​មាន​ដូចជា សរសៃ​ឈាម​រីកធំ​ធ្វើ​ឲ្យ​ឡើង​ក្រហម​នៅ​កន្លែង​ប្រតិកម្ម និង​មាន​ការ​បញ្ចេញ​ធាតុរាវ (ដូចជា​សម្បោរ​ក្នុង​ករណី​អាលែកហ្សុី​នៅ​ផ្លូវ​ដង្ហើម)។ ដោយសារ​តែ​អាលែកហ្សែន​ដែល​ចេញ​ពី​សត្វឆ្មា​អាច​ធ្លាក់​ទៅ​ភ្នាស​ច្រមុះ ឬ​ភ្នែក ហេតុនេះ​ប្រតិកម្ម​អាលែកហ្សុីឆ្មា អាចឲ្យ​ជា​រោគសញ្ញា​ដូចជា ​តឹងច្រមុះ ហៀរសម្បោរ ឬ​ភ្នែក​ក្រហម​ជា​ដើម។ ក្នុង​ករណី​ខ្លះ​ដែល​អាលែកហ្សែន​ធ្លាក់​ទៅ​ដល់​សួត អ្នកអាលែកហ្សុី […]


បញ្ហាសួតផ្សេងទៀត

វិធីជួយសង្គ្រោះ ពេលមានអ្នកសន្លប់បាត់ស្មារតី មិនឲ្យស្ទះដង្ហើម

ករណីជួប​នរណាមានគ្រោះថ្នាក់​រហូត​សន្លប់​បាត់​ស្មារតី យើង​ដែល​នៅ​ជិត​ត្រូវ​ជួយ​សង្គ្រោះ​ភ្លាម​ៗ ព្រោះ​បើ​ទុកជន​រងគ្រោះ​សន្លប់​បាត់ស្មារតី ​អាច​ស្លាប់ដោយសារ​ស្ទះ​ផ្លូវ​ដង្ហើម​ ព្រោះ​កាក​សំណល់​ផ្សេង​ៗ កំអួត ស្លេស្ម អណ្ដាត​ធ្លាក់​ចុះ​ស្ទះ​ផ្លូវ​ដង្ហើម ដក​ដង្ហើម​មិន​រួច។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ផេក​មន្ទីរ​ពេទ្យ​កាល់មែត។ ដូចនេះ​មុន​ជួយ​សង្គ្រោះ យើង​ក៏ត្រូវ​ត្រៀម​ខ្លួន និង​ពិនិត្យ​មើល​ស្ថានភាព​ទាំង​ប៉ុន្មាន​ដូច​ខាងក្រោម៖ ១- ពិនិត្យ​មើល​ស្មារតី​ជន​រងគ្រោះ - តើ​អ្នកនោះដឹង​ខ្លួន​ឬ​ទេ? - អង្រន់​ដាស់ ឬ​ហៅ​ជន​រង​គ្រោះ? ២- ពិនិត្យ​ដំណក​ដង្ហើម - ផ្ងើយ​ក្បាល​ជន​រងគ្រោះ​ដោយ​ដៃ​ម្ខាង​ទប់​ក្បាល និង​ដៃ​ម្ខាង​ទៀត​ទប់​ចង្កា - ត្រចៀក​ស្ដាប់​ខ្យល់​ដង្ហើម​ចេញ​ចូល ភ្នែក​សម្លឹង​មើល​ចលនា​ដើម​ទ្រូង ៣- ពិនិត្យ​ជីពចរ​ដោយ​ផ្ងើយ​ក្បាល​ឡើង ស្ទាប​ដោយ​ម្រាម​ដៃ​បី​លើ​បំពង់ក រួច​ស្ទាប​ទាញ​មក​ម្ខាង​ដែល​យើង​អង្គុយ។ ៤- របៀប​សង្គ្រោះ - បន្ធូរ​សម្លៀកបំពាក់ និង​របស់​ដែល​តឹង​រឹត​ចេញ - ផ្ងើយ​ក្បាល​ឲ្យ​ផ្លូវ​ដង្ហើម​ចំហ - ត្រួត​ពិនិត្យ​ និងសម្អាត​ក្នុង​មាត់ - ត្រួត​ពិនិត្យ​មើល​ដង្ហើម ជីពចរ​ឡើង​វិញ បើ​មាន​ដំណក​ដង្ហើម និង​ជីពចរ យើង​ត្រូវ​រៀបចំ​ស្ថានភាព​ដំណេក​ផ្អៀង​ឲ្យ​មាន​សុវត្ថិភាព ដើម្បី​ធានា​មិន​ឲ្យ​ស្ទះ​ផ្លូវ​ដង្ហើម។ ៥- បច្ចេកទេស​រៀបចំ​ស្ថានភាព​ដំណេក​ផ្អៀង​ឲ្យ​មាន​សុវត្ថិភាព * បច្ចេកទេស​ទី​១ - ដោះ​វ៉ែនតា​ជន​រង​គ្រោះ​ចេញ បើមាន - ដាក់​ជើង​ទាំង​សងខាង​លា​ត្រង់ - ដាក់​ដៃ​គាត់​ម្ខាង​នៅ​ជិត​យើង ឲ្យ​បត់​ជា​មុំ​កែង ដោយ​បាត​ដៃ​ផ្ងារ​ឡើង​លើ - ដាក់​ដៃ​គាត់​ម្ខាង​ទៀត​ឲ្យ​ប៉ះ​ថ្ពាល់ ហើយ​ទប់​ដោយ​ដៃ​យើង​ម្ខាង ឲ្យ​ជាប់​ត្រង់​ថ្ពាល់​នោះ - ដៃ​យើង​ម្ខាង​ទៀត​ចាប់​ទាញ​ជើង​របស់​ជន​រងគ្រោះ​ដែល​នៅ​ឆ្ងាយ​ពី​យើង ចាប់​កាន់​ត្រង់​ជង្គង់ ដើម្បី​បត់​បញ្ឈរ​ជង្គង់​ឡើង - ដៃ​ម្ខាង​ទប់​ត្រង់​ថ្ពាល់ រួច​បង្វិល​គាត់​ឲ្យ​មក​ខាង​យើង​អង្គុយ ហើយ​ដាក់​ប្រអប់​ជើង​លើ​ដី - ពិនិត្យ​មើល​ស្ថានភាព​ក្បាល​ដែល​ត្រូវ​ងើយ​បន្តិច […]


ផ្ដាសាយធម្មតា

តើយើងអាចឆ្លងវីរុសផ្ដាសាយពីរក្នុងពេលតែមួយទេ?

អ្នក​ជំនាញ​បាន​លើក​ឡើង​ថា​​នៅ​ពេល​ឆ្លង​វីរុស​​ផ្ដាសាយ ​យើងនៅតែ​អាច​ឆ្លង​វីរុស​​ផ្ដាសាយ​បន្ថែម​មួយ​ប្រភេទ​ទៀត​​ក្នុង​ពេល​តែ​មួយ​បាន ទោះ​បី​ជា​នេះ​ជា​ករណី​កម្រ​ក៏​ដោយ ។ ក្នុង​ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា​អ្នក​ដែល​ឆ្លង​វីរុស rhinovirus (ដែល​ជា​វីរុស​បង្ក​ជំងឺ​ផ្ដាសាយ​តែង​ជួប​ប្រទះ) ឬ​វីរុស​បង្ក​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេងៗ​អាច​នឹង​ឆ្លង​វីរុស​ទី​២​ក្នុង​ពេល​តែ​មួយ​។ ការ​ឆ្លង​វីរុស​២​ក្នុង​ពេល​តែ​មួយ​អាច​ធ្វើ​ឲ្យ​យើង​មាន​ការ​លំបាក​កាន់​តែ​ខ្លាំង​ជាង​ពេល​ឆ្លង​តែ​វីរុស​មួយ​ប្រភេទ ប៉ុន្តែ​ពេលខ្លះ​យើង​​មិន​មាន​អាការៈ​ខុស​ប្លែក​​​ពី​ពេល​យើង​ឆ្លង​វីរុស​ផ្ដាសាយ​តែ​មួយប្រភេទ​ដែរ។ អ្នក​ជំនាញ​ផ្នែក​វីរុស លោក Lance Stewart បាន​លើក​ឡើង​ថា​អាការៈ​ដែល​យើង​ជួប​ប្រទះ​អាច​មក​ពី​វីរុស​ដែល​យើង​ឆ្លង​បញ្ចូល​គ្នា។ បើ​យើង​ឆ្លង​វីរុស Rhinovirus ពីរ​ក្នុង​ពេល​តែ​មួយ យើង​អាច​នឹង​មិន​មាន​អាការៈ​ខុស​ប្លែក​ទេ​ព្រោះ​វីរុស​ទាំង​ពីរ​នេះ​បង្ក​រោគសញ្ញា​ស្រដៀង​គ្នា។ ដោយឡែក បើ​យើង​ឆ្លង​វីរុស​ផ្ដាសាយ​ធម្មតា ហើយ​ឆ្លង​វីរុស​ផ្ដាសាយ​ធំ​ទៀត​នោះ​ យើង​អាច​នឹង​មាន​អាការៈ​កាន់តែ​ធ្ងន់ធ្ងរ។ លោកស្រីវេជ្ជបណ្ឌិត Amanda Porro ប្រធាន​ផ្នែក​ជំងឺ​កុមារ​នៅ​មន្ទីរ​កុមារ Nicklaus ក្នុង​ទីក្រុង​ Miami ក៏​បាន​និយាយ​ថា​ការ​ឆ្លង​មេរោគ​មួយ​អាច​ធ្វើឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​មនុស្ស​ចុះ​ខ្សោយ​ និង​ងាយ​ឆ្លង​មេរោគ​មួយ​ទៀត​។ ដូចនេះ​ខណៈ​ប្រព័ន្ធ​ភាព​ស៊ាំ​កំពុង​ប្រឆាំង​នឹង​មេរោគ​មួយ​ទៀត ​មេរោគ​មួយ​ទៀត​អាច​នឹង​ជ្រៀត​ចូល។ យ៉ាងណាមិញ នេះ​អាស្រ័យ​លើ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​មនុស្ស​ម្នាក់ៗដែរ​។ ក្នុង​ករណី​ខ្លះ យើង​អាច​នឹង​មិន​មាន​ឆ្លង​មេរោគ​ទី២​នៅ​ពេល​យើង​មាន​វីរុស​មួយ​ប្រភេទ​ក្នុង​ខ្លួន​ នេះ​មក​ពី​នៅ​ពេល​ឆ្លង​មេរោគ​អ្វី​មួយ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​គឺ​មាន​ភាព​សកម្ម​ខ្លាំង​ដើម្បី​ប្រឆាំង​នឹង​មេរោគ​នោះ និង​ត្រៀម​ជា​ស្រេច​ក្នុង​ការ​កម្ចាត់​មេរោគ​ទី​២​ដែល​ជ្រៀត​ចូល​។ មួយ​វិញ​ទៀត អាការៈ​មិន​ស្រួល​ខ្លួន​ខ្លាំង​មិន​មែន​មក​ពី​ចំនួន​វីរុស​ដែល​យើង​មាន​ក្នុង​ខ្លួន​ទេ ប៉ុន្តែ​អាច​មក​ពី​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​។ គ្នាយើង​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្លាំង​អាច​នឹង​បង្ក​ឲ្យ​មាន​អាការៈ​មិន​ស្រួល​ខ្លួន​ខ្លាំង ព្រោះ​រាងកាយ​ប្រឹង​​បញ្ចេញ​អង់ទីករ​កម្ចាត់​វីរុស​ទាំង​នោះ។ ចំណែក​ឯ​គ្នាយើង​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​វិញ​អាច​នឹង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ទេ ហើយ​​រាងកាយ​របស់​ពួកគេ​នៅ​តែ​បន្ត​ប្រឆាំង​នឹង​វីរុស​ដែល​អាច​ចំណាយ​រយៈពេល​ច្រើន​សប្ដាហ៍។ វេជ្ជបណ្ឌិត Porro បាន​បន្ត​ទៀត​ថា​យើង​អាច​នឹង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​ខ្លាំង​នៅ​ពេល​ប្រឆាំង​នឹង​វីរុស​ពីរ ដែល​នេះ​មក​ពី​​ការ​​បាត់​បង់​ថាមពល​ច្រើន​​។ មួយ​វិញ​ទៀត​បើ​រាងកាយ​យើង​កំពុង​ប្រឆាំង​នឹង​វីរុស​ហើយ​ ស្រាប់​តែ​មាន​ការ​ឆ្លង​បាក់តេរី នោះ​ប្រព័ន្ធ​ភាព​ស៊ាំ​នឹង​ត្រូវ​ផលិត​អង់ទីករ​ដើម្បី​ប្រឆាំង​ទាំង​វីរុស​ និង​បាក់តេរី​ក្នុង​ពេល​តែ​មួយ​ ហើយ​យើង​អាច​នឹង​មិន​ស្រួល​ខ្លួន​កាន់តែ​ខ្លាំង​ថែម​ទៀត។ សម្រាប់​អ្នក​មាន​ជំងឺ​ហឺត […]


បញ្ហាសួតផ្សេងទៀត

ក្រោយ​ញ៉ាំ​អាហារ​ហើយ​ចេះ​តែ​ចង្អោរ អាច​​មក​ពី​កត្តា​ទាំង​ប៉ុន្មាន​នេះ

ការ​ក្អួត ចង្អោរ គឺ​ជា​បញ្ហា​ទូទៅ​មួយ​ដែល​មនុស្ស​ស្ទើរ​គ្រប់​រូប​ជួប​ប្រទះ តែ​មាន​គ្នា​យើង​មួយ​ចំនួន តែង​មាន​អាការៈ​ចង្អោរ ឬ​ចង់​ក្អួត រាល់​ពេល​ញ៉ាំ​អាហារ​ហើយ។ ចុះ​មាន​រក​ចម្លើយ​បាន​ឬ​នៅ​ថា អាការៈ​បែប​នេះ បណ្ដាល​មក​ពី​អ្វី? ដោយ​សារ​ការ​ឈឺ​ក្រពះ ឬ​យ៉ាង​ណា? ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ ឲ្យ​ដឹង​ថា មនុស្ស​ដែល​ឧស្សាហ៍​មាន​អាការៈ​ចង្អោរ ចេះ​តែ​ចង់​ក្អួត ភើ ជូរ ក្រោយ​ពេល​ដាក់​អាហារ​ចូល​ពោះ គឺអាច​មាន​បញ្ហា​ច្រាលទឹកអាសុីដ​ក្រពះ ​ឬក៏រលាកក្រពះហើយ។ ក្រៅ​ពី​នេះ បើ​យើង​ចេះ​តែ​ចង្អោរ ឬ​ចង់​ក្អួត អាច​បណ្ដាល​មក​ពី​មូល​ហេតុ​មួយ​ចំនួន​ទៀត​ដូច៖ – ពុល​អាហារ – ឆ្លង​មេរោគ – អាលែកហ្សី​ចំណី​អាហារ – បញ្ហា​ក្រពះ-ពោះ​វៀន​ផ្សេងៗ – បម្រែ​បម្រួល​អរម៉ូន (សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ)។ល។ ក្នុង​ករណី​ដែល​យើង​ចង្អោរ ឬ​ចង់​ក្អួត​ក្រោយ​ពេល​ញ៉ាំ​អាហារ​យូរ​ៗ​ម្ដង វា​គ្មាន​បញ្ហា​អី​ដែល​គួរ​ឲ្យ​បារម្ភ​ទេ។ ប៉ុន្តែ បើ​អាការៈ​ចង្អោរ​នេះ​មិន​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល ​១​សប្ដាហ៍​ទេ​នោះ យើង​គួរ​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ បើ​ចង្អោរ ហើយ​រួម​ផ្សំ​នឹង​រោគ​សញ្ញា​ខាង​ក្រោម​មាន៖ – ក្អួត​មាន​លាយ​ឈាម – ឈឺ​ទ្រូង ក្រហាយទ្រូង – វង្វេង​វង្វាន់ -​ រាក​រូស​លើស ​២-៣ថ្ងៃ​ មិន​បាត់ – ចុក​ពោះ​ខ្លាំង – ចង្វាក់​បេះ​ដូង​ដើរ​លឿន។ល។ លោក​វេជ្ជបណ្ឌិត បញ្ជាក់​ឲ្យ​ដឹង​ថា ប្រសិន​បើ​យើង​ចេះ​តែ​ចង្អោរ ឬ​ចង់​ក្អួត​ស្ទើរ​រាល់​ពេល​ដែល​ញ៉ាំ​អាហារ​រួច ក៏​អាច​បញ្ជាក់​ថា​យើង​កើត​ជំងឺ​រលាក​ក្រពះ​ដែរ។ យក​ល្អ […]


បញ្ហាសួតផ្សេងទៀត

ផោម ជារឿងធម្មតា តែបើផោមញឹក មានក្លិនស្អុយខ្លាំងទៀតអាចជាបញ្ហាសុខភាព

ផោម​ ឬការ​ដើរខ្យល់​នេះ​គឺជា​រឿង​ធម្មតា​មួយ ហើយ​ការ​ផោម​ក៏​ជា​រឿង​មួយ​ល្អ​ដែរ​ព្រោះ​ការ​ផ្តុំ​ជាតិ​ហ្គាស​ក្នុង​ពោះ​អាច​បណ្ដាល​ឲ្យ​មាន​អាការៈ​ហើម​ពោះ​បាន​។ ទោះបីជា​ផោម​ជា​រឿង​ធម្មតា ប៉ុន្តែ​យើង​ក៏​មិន​គួរ​មើល​រំលង​ទៅ​លើ​ក្លិន ភាព​ញឹកញាប់ ឬ​អាការៈ​ផ្សេងៗ​ដែរ​ព្រោះ​នេះ​អាច​បង្ហាញ​ពី​បញ្ហា​ណា​មួយ​នៃសុខ​ភាព​​រាងកាយ។ ១. ផោម​ច្រើន​ប៉ុន្តែ​ទល់លាមក ការ​ផោម​ច្រើន​ហើយ​មាន​បញ្ហា​ទល់លាមក​អាច​មក​ពី​យើង​ញ៉ាំ​អាហារ​ជាតិ​សរសៃ​ច្រើន​ពេក។ ការ​ញ៉ាំ​អាហារ​ជាតិ​សរសៃ​ច្រើន​ពេក​អាច​បង្ក​ឲ្យ​មាន​ជាតិ​ហ្គាស ហើម​ពោះ ឈឺ​ពោះ និង​ទល់​លាមក។ នេះ​មក​ពី​ជាតិ​សរសៃ​ជួយ​ពង្រឹង​លាមក ហើយ​ការ​ញ៉ាំ​ច្រើន​ធ្វើ​ឲ្យ​លាមក​រឹង​ខ្លាំង និង​ពិបាក​បត់​ជើង។ ដើម្បី​បន្ថយ​អាការៈ​នេះ យើង​អាច​ផឹក​ទឹក​បន្ថែម និង​បន្ថយ​អាហារ​ជាតិ​​សរសៃ​​ម្ដង​បន្តិច​ៗ​។ ក្នុង​មួយ​ថ្ងៃ​យើង​គួរ​ញ៉ាំ​អាហារ​ជាតិ​សរសៃ​ពី​២៥​ទៅ​២៩​ក្រាម​ នេះបើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក។ ២. ផោម​ញឹកញាប់​ទាំង​ថ្ងៃ និង​យប់ មូលហេតុ​នៃ​បញ្ហា​នេះ​គឺ​ដោយសារ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ដូចជា​ពួក​សូដា និងស្រា​បៀរ​ជាដើម។ ភេសជ្ជៈ​ប្រភេទ​នេះ​អាច​បន្ថែម​ខ្យល់​ក្នុង​ក្រពះ​ពោះវៀន និង​ធ្វើ​ឲ្យ​យើង​ផោម​ញឹកញាប់។ ដើម្បី​កាត់បន្ថយ​អាការៈ​នេះ​ យើង​អាច​កាត់បន្ថយ​ការ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស។ ប្រសិន​ជា​យើង​មិន​ច្បាស់​ថា​អាការៈ​បង្ក​ដោយសារ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស យើង​អាច​កំណត់​សម្គាល់​ទៅ​លើ​អាហារ​​ដែល​យើង​ញ៉ាំ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ៣. មាន​ក្លិន​ស្អុយ​ខ្លាំង ប្រសិនជា​ផោម​មាន​ក្លិន​ស្អុយ​ខ្លាំង នេះ​អាច​មក​ពី​អាហារ​មាន​ជាតិ​ស្ពាន់ធ័រ (sulfur ) ច្រើន។ អាហារ​មាន​ជាតិ​ស្ពាន់ធ័រ​ច្រើន​មាន​ដូចជា​ផ្កាខាត់ណា​ខៀវ ផ្កាខាត់ណា ខ្ទឹមស ខ្ទឹមបារាំង ឈីស ពពួក​គ្រាប់​សណ្ដែក ផ្លែឈើ​ក្រៀម និង​ស្រាទំពាំងបាយជូរ​ជាដើម។ ជាទូទៅ​ នេះ​មិន​មែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​បើ​យើង​មាន​អាការៈ​នេះជាប់ គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ព្រោះ​ក្លិន​បែប​នេះ​អាច​​ទាក់ទង​នឹង​ជំងឺ​រលាក​ពោះវៀន។​ ៤. ផោម​មាន​ក្លិន​ស្អុយ និង​អាការៈ​ឈឺពោះ ការ​ផោម និង​ការមាន​អាការៈ​ឈឺពោះ​ក្នុង​ពេល​តែ​មួយ​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច​អាច​មក​ពី​អាលែកហ្សី​នឹង​អាហារ​ណា​មួយ។ ឧទាហរណ៍​ដូចជា​ពេល​ផឹក​ទឹកដោះគោ ឬ​ញ៉ាំ​ឈីស​រួច​មាន​អាការៈ​ឈឺ​ពោះ និង​ផោម​​ច្រើន​​ហើយ​មាន​ក្លិន​ស្អុយ នេះ​អាច​មក​ពី​យើង​អាលែកហ្សី​នឹង​ជាតិ​ឡាក់តូស […]


បញ្ហាសួតផ្សេងទៀត

ហេតុផលធំៗ ៥ យ៉ាង យើងគួរ​បន្សុទ្ធខ្យល់ក្នុងផ្ទះ ឬកន្លែងធ្វើការ

គ្នាយើង​មាន​ស្គាល់​ម៉ាស៊ីន​បន្សុទ្ធខ្យល់​អត់? ជឿថា គ្នា​យើង​មិន​តិច​នាក់ទេ​ច្បាស់​ជា​ធ្លាប់​ស្គាល់ ទោះ​មិន​ធ្លាប់ប្រើ​ ក៏​ធ្លាប់​បាន​ឃើញ ឬ​បាន​ឮដែរ។ ដឹង​ថា​ម៉ាស៊ីន​នេះ បង្កើត​ឡើង​ដើម្បី​អ្វីដែរទេ? មាន​ប្រយោជន៍​អ្វី​ខ្លះ? បើ​ចង់​ដឹង អត្ថបទ​ខាងក្រោម​អាច​បញ្ជាក់​​ប្រាប់​​បាន​។ ១- អ្វី​ជាម៉ាស៊ីន​បន្សុទ្ធខ្យល់ ដោយ​សារ​បច្ចេកវិទ្យា​បច្ចុប្បន្ន​ កាន់​តែ​ទំនើប ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ត្រូវ​ចាត់ទុក​ថា​ជារបក​​គំហើញ​ថ្មី​​នៃ​​បច្ចេក​វិទ្យា​ សម្រាប់ប្រើប្រាស់​សម្រួល​ដល់​​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃរបស់យើង។ ការ​បង្កើត​នូវ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​ដែល​គេ​ឲ្យ​ឈ្មោះ​ថា Air Purifier គឺដោយ​សារបរិយាកាស​ជុំ​វិញ​ខ្លួន​យើង​គ្រប់​គ្នា ពិសេស​អ្នក​នៅ​ទីក្រុង កំពុង​ប្រឈម​នឹង​ខ្យល់​ពុល ដែល​អាច​ប៉ះពាល់​សុខ​​ភាព​យើងគ្រប់​ពេល​វេលា។ សូម្បី​តែ​នៅ​ក្នុង​ផ្ទះ ក៏​មាន​ជាតិ​ពុលដែរ ខណៈ​ម៉ាស៊ីន​ប្រភេទ​នេះ មានតួនាទី​ជាបន្សុទ្ធ​ខ្យល់​ឲ្យ​គ្នា​យើង​បានល្អ ជួយ​សុខភាព​​បាន​ច្រើន។ អត្ថបទពាក់ព័ន្ធ៖ បញ្ចេញញើសច្រើន ខ្វះជាតិទឹក ញ៉ាំភេសជ្ជៈទាំងនេះបំពេញជាតិទឹកបានលឿន អាកាសធាតុក្ដៅ ញ៉ាំបន្លែ ផ្លែឈើ ទាំងនេះអាចជួយបំពេញជាតិទឹកបានល្អ ត្រូវ​ដឹង ក្មេង​ខ្វះជាតិ​ទឹក​មាន​អី​សម្គាល់? ហេតុផល​ ៥ យ៉ាង បង្កឲ្យ​មានអាការៈឈឺក្បាលពេលកំពុងធ្វើការងារ​ ២- គុណសម្បត្តិធំៗ​ពី​ការ​ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ ម៉ាស៊ីន​បន្សុទ្ធខ្យល់ នឹង​ជួយ​កាត់បន្ថយ​​ហានិភ័យ​សុខភាព​ជាច្រើន ក្នុង​ចំណោម​ហានិភ័យ​សុខភាពដែលមាន​ទំនាក់​ទំនងនឹង​ខ្យល់ពុលក្នុង​បរិយាកាស ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ជំងឺហឺត ជំងឺហើម​សួត (emphysema) ជំងឺអាលែកហ្ស៊ី និង​ជំងឺ​សរសៃឈាម ជាដើម។ ម៉ាស៊ីន​បន្សុទ្ធខ្យល់ នឹង​ធ្វើ​ឲ្យ​ខ្យល់​ក្នុង​ផ្ទះ​ ឬ​កន្លែង​ធ្វើ​ការយើង ​មាន​គុណ​ភាព​ល្អ នាំ​ឲ្យ​រាងកាយ​មាន​លទ្ធ​ភាព​បង្កើន​ថាមពល​កាន់​តែ​ច្រើនសម្រាប់​បំពេញ​ការ​ងារនៅ​ការិយាល័យ ក៏​ដូច​ជាសកម្មភាព​ផ្សេងៗ​នោះ​ក្នុង​ផ្ទះ។ ខ្យល់​កខ្វក់ អាចធ្វើ​ឲ្យ​សួតយើង​គ្មាន​លទ្ធភាព​​ឆ្លើយ​តប​ជាមួយ​សកម្មភាព​របស់​រាងកាយ ធ្វើ​ការ​ឆាប់​ហត់ ឆាប់​បាត់​បង់ថាមពល​ថែម​ទៀត។ វា​ថែម​ទាំង​អាច​ប៉ះពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង […]


ផ្ដាសាយធម្មតា

ឲ្យតែអាកាសធាតុត្រជាក់ ម៉េចក៏ម្នាក់ៗងាយនឹងកើតផ្តាសាយ?

យើង​ដឹង​ហើយ​ថា ពេល​អាកាស​ធាតុ​ត្រជាក់ ទាំង​ក្មេង​ទាំង​ចាស់​ងាយ​នឹង​កើត​ផ្តាសាយ ហើយ​កាលណា​តែ​កើត​ម្នាក់​ហើយ អាច​ចម្លង​ទៅ​ម្នាក់​ទៀត​បាន​យ៉ាង​លឿន។ ហេតុ​អី​បាន​ជាអាកាស​ធាតុ​ត្រជាក់ ម្នាក់ៗ​ងាយ​នឹង​កើត​ផ្តាសាយ? មក​ពី​សុខភាព​យើង​ខ្សោយ ឬ​ក៏​យ៉ាង​ណា? បើ​តាម​ឱសថការី សែម ស៊ីណែត មាន​កត្តា​២​សំខាន់ ដែល​ធ្វើ​ឲ្យ​យើង​ងាយ​ឈឺ​ផ្តាសាយ​នៅ​ពេល​អាកាសធាតុ​ត្រជាក់។ ទី១ គឺ​កត្តា​ខ្លួន​យើង និង​ទី២​កត្តា​មេរោគ។ ១. កត្តា​ខ្លួន​យើង អាកាស​ធាតុ​ត្រជាក់​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​ខ្លួន(ប្រព័ន្ធភាពស៊ាំ) របស់​យើង​ចុះ​ខ្សោយ ជា​ពិសេស​គឺ​ខ្សែ​ត្រៀម​ទី១ ដែល​នៅក្នុង​ច្រមុះ។ខ្សែ​ត្រៀម​ទី១​នេះ សំដៅ​ទៅ​លើ​ភ្នាស​សើម​ដែល​ការពារ​ការ​ជ្រៀត​ចូល​របស់​មេរោគ។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការថយ​ចុះ នៃ​សីតុណ្ហភាព និង​សំណើម​អាច​ធ្វើ​ឲ្យ​ភ្នាស​សើម​ក្លាយ​ទៅ​ជា​ស្ងួត ហើយ​ងាយ​ឲ្យ​មេរោគ​ជ្រៀត​ចូល​បាន។ នេះ​មាន​ន័យ​ថា មិន​មែន​តែ​អាកាសធាតុ​ត្រជាក់​ធម្មជាតិ​ទេ ដែល​អាច​ធ្វើ​ឲ្យ​យើង​ងាយ​ឈឺ បន្ទប់​ម៉ាស៊ីន​ត្រជាក់​ដែល​មាន​សំណើម​ទាប​ក៏​មាន​ឥទ្ធិពល​ស្រដៀង​គ្នា​ដែរ។ ២. កត្តា​មេរោគ មេរោគ​ដែល​បង្ក​ជំងឺ​ផ្លូវ​ដង្ហើម ជា​ពិសេស​គឺ​វីរុស​ផ្តាសាយ​អាច​រស់​បាន​យូរ​នៅ​ក្នុង​បរិយាកាស​ក្រោម​អាកាស​ធាតុ​ត្រជាក់។ ការ​ដែល​វីរុស​អាច​មាន​វត្តមាន​យូរ​នៅ​ក្នុង​បរិយាកាស គឺ​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​ការ​ឆ្លង​កាន់​តែ​ខ្ពស់។ ឧបមា​ថា​នៅ​ក្នុង​បន្ទប់​រៀន​មួយ មាន​មនុស្ស​ម្នាក់​ដែល​ផ្ទុក​មេរោគ​កណ្តាស់ វីរុស​ដែល​ចេញ​​ពី​ច្រមុះ​របស់​គាត់​នឹង​នៅ​រស់​អណ្តែង​ក្នុង​ខ្យល់​ក្នុង​បន្ទប់ រង់ចាំ​តែ​អ្នក​ផ្សេង​ដក​ដង្ហើម​ចូល​ដើម្បី​ធ្វើ​ឲ្យ​ឈឺ។


ជំងឺហឺត

ធ្លាប់ឆ្ងល់អត់ អ្នកកើតហឺតអាចព្យាបាលជាដាច់អត់?

ជំងឺ​ហឺត អាច​មាន​ជា​ករណី​ស្រាល និង​ធ្ងន់ធ្ងរ ហើយ​វា​ក៏​ជា​ជំងឺ​​មួយ​ដែល​បង្ក​ផល​វិបាក​មិន​តិច​ទេ​ទៅ​ដល់​អ្នក​ជំងឺ។ យើង​ឃើញ​​ថា អ្នក​កើត​ជំងឺ​ហឺត ពិបាក​ក្នុង​ការ​ធ្វើ​សកម្មភាព​អ្វី​លើសលប់ ដែល​បណ្ដាល​ឲ្យ​ហត់​ដង្ហក់​បាន ​តែជំងឺ​នេះ​អាច​ព្យាបាល​ឲ្យ​ជា​ដាច់​តែ​ម្ដងបាន​ទេ? តាម​មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ត្បិត​តែ​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ជា​ដាច់ តែ​គ្រូពេទ្យអាច​គ្រប់​គ្រង​ជំងឺ​ហឺត​បាន​ប្រសើរ មាន​ន័យ​ថា អ្នក​ជំងឺ​អាច​រស់​នៅ​បាន​ធម្មតា​ដោយ​មិន​មាន​រោគ​សញ្ញា​រំខាន។ ចំណែក ករណី​ហឺត​ខ្លះ​ទៀត​អាច​ព្យាបាល​ជា​ដាច់​បាន​ទាល់​តែ​ហឺត​នោះ​បង្ក​ឡើង​ដោយ​អាឡែកហ្សែន​ជាក់​លាក់។ ឧទាហរណ៍ បើ​ហឺត​បង្ក​ដោយ​អាឡែកហ្សែន​រោម​ឆ្មា ហើយ​អ្នក​ជំងឺ​មិន​ប៉ះ​ពាល់​នឹង​សត្វ​ឆ្មានោះ​ជំងឺ​នឹង​ជា​ដាច់។ តើ​អាឡែកហ្សែន​ជា​អ្វី? អាឡែកហ្សែន​ជា​សារធាតុ​ទាំង​ឡាយ​ណា​ដែល អាច​បង្ក​អោយ​មាន​ប្រតិកម្ម​អាឡែកហ្ស៊ី។ ក្នុង​នោះ អាឡែកហ្ស៊ី​ផ្លូវ​ដង្ហើម​អាច​មាន​ដូច​ជា៖ - រោម​សត្វ ជាពិសេស​ឆ្មា - សត្វ​ល្អិត​តូចៗ​ដែល​នៅ​តាម​ផួយ មុង កន្ទេល - លំអង​ផ្កា - ផ្សែង​បារី អូស ម៉ូតូ​ឡាន ឬ​ផ្សែង​ធូប - អាកាសធាតុ​ត្រជាក់ ក្លិន​ឈួល​ខ្លាំង ឬ​សារធាតុ​គីមី​ផ្សេងៗ មន្ទីរពេទ្យ កាល់ម៉ែត បាន​ពន្យល់​ឲ្យ​ដឹង​ថា ហឺត ជា​ជំងឺ​រលាក​សួត​រ៉ាំរ៉ៃ​ដែល​បង្ក​ឡើង​ដោយ​ប្រតិកម្ម​ទង​សួត​ជាមួយ​នឹង​អាឡែកហ្សែន បន្ទាប់​មក​ធ្វើ​អោយ​មាន​ការ​ត្បៀត​ទង​សួត​ជា​ហេតុ​ដែល​បណ្ដាល​អោយ​មាន​ការ​លំបាក​ក្នុង​ការ​ដក​ដង្ហើម​ចេញ។ អ្នក​ជំងឺហឺត តែងមានរោគសញ្ញាមួយចំនួនគួរឲ្យយកចិត្តទុកដាក់ដូចជា ហត់ ដកដង្ហើមចេញពិបាក ក្អក ណែនទ្រូង ឬផ្ដាសាយញឹកញាប់។ល។


ផ្ដាសាយធម្មតា

ឧស្សាហ៍ត្រជាក់ចុងដៃ ចុងជើងអាចមកពីកង្វះវីតាមីន និងរ៉ែទាំងនេះ

គ្នាយើង​មួយ​ចំនួន​ងាយ​នឹង​មាន​អាការៈ​ត្រជាក់​ចុង​ដៃ ចុងជើង​ទោះ​បី​​អាកាសធាតុ​មិន​បាន​ចុះ​ត្រជាក់​ក៏​ដោយ។ មូលហេតុ​បង្ក​នៃ​អាការៈ​អាច​បង្ក​បញ្ហា​សុខភាព​ផ្សេងៗ​ ហើយ​ក៏អាច​​បង្ក​ឡើង​ដោយ​កង្វះ​ពពួក​វីតាមីន និង​ជាតិរ៉ែ​មួយ​ចំនួន​ផង​ដែរ​។ ១. ជាតិ​ដែក ត្រជាក់​ចុង​ដៃ ចុងជើង​អាច​បង្ក​មក​ពី​កង្វះ​ជាតិ​ដែក។ មនុស្ស​ពេញ​វ័យ​ជា​មធ្យម​ត្រូវ​ការ​ជាតិ​ដែល​ពី​៨​ទៅ​១៨​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ និង​សម្រាប់​ស្ត្រី​ពពោះ​ត្រូវការ​ច្រើន​ជាង​ ២៧​មិល្លីក្រាម។ នៅ​ពេល​ទទួល​ជាតិ​ដែក​មិន​គ្រប់គ្រាន់​ គ្រាប់​ឈាម​ក្រហម​នឹង​មិន​គ្រប់គ្រាន់​ក្នុង​ការ​បញ្ជូន​អុកស៊ីសែន​ពី​សួត​ទៅ​កាន់​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​ដែល​នេះ​បង្ក​ឲ្យ​មាន​អាការៈ​ត្រជាក់​ចុង​ដៃ និងចុង​​ជើង។ ដើម្បី​ជួយ​ដល់​រាងកាយ​ទទួល​បាន​ជាតិ​ដែក​គ្រប់គ្រាន់ យើង​អាច​ញ៉ាំ​ថ្លើម​សត្វ អយស្ទ័រ និង​ស្ពៃ​ពួយឡេង​ជាដើម។ ២. វីតាមីន B-12 ការ​ទទួល​បាន​វីតាមីន B-12 មិន​គ្រប់គ្រាន់​អាច​បង្ក​ឲ្យ​មាន​អាការៈ​ត្រជាក់​ចុង​ដៃ និង​ចុង​ជើងដែរ​។ យើង​ត្រូវ​ការ​វីតាមីន​នេះ​ ២,៤​មីក្រូក្រាម​រាល់ថ្ងៃ និង​សម្រាប់​ស្ត្រី​ពពោះ​ត្រូវការ​២,៦​មីក្រូក្រាម។ រោគសញ្ញា​ផ្សេងៗ​នៅ​ពេល​មាន​កង្វះ​វីតាមីន B-12មាន​ដូចជា​អស់កម្លាំង ពិបាក​ក្នុង​ការ​ទប់​លំនឹង ជំងឺ​ស្លេក​ស្លាំង ពិបាក​ដកដង្ហើម និង​ឈឺ​មាត់។ អាហារ​ដែល​មាន​វីតាមីន B-12​មាន​ដូចជា​សាច់ត្រី គ្រឿង​ក្នុង ស៊ុត និង​ផលិតផល​ទឹក​ដោះគោ​ផ្សេងៗ។ ៣. វីតាមីន B3 (Niacin) ជំងឺ Raynaud’s កើត​ឡើង​នៅ​ពេល​ដែល​ឈាម​រត់​មិន​ស្រួល និង​បង្ក​ឲ្យ​មាន​អាការៈ ត្រជាក់​ចុង​ដៃ ចុង​ជើង។ នេះ​មក​ពី​ការ​រួម​តូច​នៃ​សរសៃ​អាកទែរ​ដែល​ផ្គត់ផ្គង់​ឈាម​ទៅ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ។ អ្នក​ជំនាញ​បាន​ណែនាំ​ថា​ការ​ទទួល​បាន​វីតាមីន B3 ១០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ទប់ស្កាត់​បញ្ហា​ត្រជាក់ចុងដៃចុងជើង។ យើង​អាច​ទទួល​បាន​វីតាមីន​នេះ​ពី​សាច់​មាន់ សាច់​ត្រី និង​គ្រាប់​ផ្កាឈូករ័ត្ន​ជាដើម។ ៤. ម៉ាញេស្យូម ការ​ទទួល​បាន​ម៉ាញេស្យូម​គ្រប់គ្រាន់​អាច​ព្យាបាល​អាការៈ​ត្រជាក់​ចុង​ដៃ និង​ចុង​ជើង​បាន។ សម្រាប់​ស្ត្រី​ត្រូវការ​រហូត​ដល់ ៣០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ