
៣. រួមភេទពេលពពោះ អាចឲ្យរលូតកូន ឬកូនកើតមុនខែទេ?
ការួមភេទពេលមានផ្ទៃពោះមិនមែនជាមូលហេតុចម្បងធ្វើឲ្យរលូតកូននោះទេ តែទោះយ៉ាងណាគ្រូពេទ្យតែងឲ្យមានការប្រយ័ត្ន និងកាត់បន្ថយការរួមភេទនៅត្រីមាសដំបូងៗនៃការពពោះ។ ចំពោះស្ត្រីដែលធ្លាប់មានប្រវត្តិកូនកើតមុនខែវិញ គ្រូពេទ្យហាមមិនឲ្យរួមភេទទេ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ។
បញ្ហានេះនាយិកាសេវាកម្មគ្លីនិក រ៉ាក់ លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា បកស្រាយថា ការរួមភេទជិតគ្រប់ខែជួយឲ្យសម្រាលកូនលឿន ប្រហែលជាអាចត្រូវបានខ្លះ ព្រោះពេលយើងរួមភេទម្តងៗ រាងកាយ សាច់ដុំរាងកាយទាំងមូលធ្វើការ ពិសេសសាច់ដុំអាងត្រគាក។ នៅពេលសាច់ដុំធ្វើការ ធ្វើឲ្យពេលសម្រាលកូនសាច់ដុំដំណើរការរស់រវើក មិនស្ពឹកស្រពន់ ល្អក្នុងពេលប្រឹងសម្រាលកូន។ ទោះយ៉ាងណាលោកស្រីវេជ្ជបណ្ឌិតថា អ្វីដែលជួយស្ត្រីសម្រាលបានស្រួល គឺពាក់ព័ន្ធនឹងកាយសម្បទាររបស់ស្រីៗដែលមានអាងត្រគាកធំ ទំហំកូន ទំហំក្បាលកូនសមាមាត្រនឹងអាងត្រគាកម្តាយ ឬអត់ សុកពាំងមាត់ស្បូនឬអត់ ការធ្វើលំហាត់ប្រាណជាដើម។
៥. ក្បាច់បែបណាមានសុវត្ថិភាពពេលពពោះ?
ត្បិតតែពេទ្យមិនហាមឃាត់ការរួមភេទអំឡុងពពោះក្តី តែប្តីប្រពន្ធ ឬដៃគូមិនគួរប្រើក្បាច់រួមភេទណាដែលប្រឈមជាមួយនឹងការរលូតកូន ដូចជាក្បាច់ម្តាយនៅពីលើ និងការរួមភេទខ្លាំងក្លា រួមភេទដោយការបង្ខំ ឬធ្វើទារុណកម្មជាដើម។