៣. មានជំងឺអាចចម្លងទៅដៃគូបាន
ដូចបានរៀបរាប់ខាងលើដែរ ជំងឺផ្ដាសាយ និងជំងឺមួយចំនួនផ្សេងទៀតសុទ្ធតែអាចម្លងទៅកាន់ដៃគូយើងបានដូចគ្នា។
ជំងឺធម្មតាមួយចំនួនអាចចម្លងទៅអ្នកផ្សេងទៀតនៅរយៈពេលពីរបីថ្ងៃដំបូងៗពេលចាប់ផ្ដើមចេញរោគសញ្ញា ហើយជំងឺខ្លះទៀតក៏អាចចម្លងទៅអ្នកផ្សេងពេលកំពុងចេញរោគសញ្ញាដែរ។
ឧទាហរណ៍ដូចជាជំងឺផ្ដាសាយគឺអាចម្លងទៅអ្នកដទៃបានក្នុងរយៈពេល២៤ម៉ោងមុនចេញរោគសញ្ញា ហើយនៅអាចបន្តចម្លងទៅអ្នកផ្សេងទៀតពីប្រាំទៅប្រាំពីរថ្ងៃបន្ទាប់ពីចេញរោគសញ្ញា។ នេះមានន័យថា ទោះបីជាយើងមានអារម្មណ៍ថាបានធូរស្បើយហើយមែន តែនៅអាចអាចម្លងវីរុសទៅដៃគូបានដូចគ្នា។
មួយវិញទៀត បើសិនជាប្រព័ន្ធភាពស៊ាំយើងខ្សោយថែមទៀតនោះ យើងនឹងនៅមានលទ្ធភាពចម្លងទៅដៃគូកាន់តែយូរតាមហ្នឹងដែរ។
ដូចនេះហើយដើម្បីសុខភាពដៃគូយើងៗ គួរពិចារណាលើរឿងទាំងនេះ និងពិភាក្សាជាមួយដៃគូឲ្យបានច្បាស់លាស់ និងយល់ចិត្តគ្នា។