១. អារម្មណ៍
ជាក់ស្ដែង អារម្មណ៍មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងចំណង់ផ្លូវភេទ ភាពស្រើបស្រាល លិង្គឡើងរឹង និងការឈានដល់ចំណុចកំពូល ពីព្រោះតំបន់ខួរក្បាលផ្នែកសំខាន់ៗ និងបំពង់សរសៃប្រសាទ មានការពាក់ព័ន្ធនឹងអ្វីដែលយើងគិត ក៏ដូចជាមានអារម្មណ៍។ នេះជាមូលហេតុដែលអារម្មណ៍ជះឥទ្ធិពលដល់ចំណង់ផ្លូវភេទ ហើយជាទូទៅ ស្រ្តេស ការអស់កម្លាំង និងការបាក់ទឹកចិត្តអាចនាំឲ្យយើងបាត់បង់ចំណង់ផ្លូវភេទ បញ្ហាលិង្គមិនឡើងរឹង ឬពិបាកឈានដល់ចំណុចកំពូល។
ដំណោះស្រាយ
ការបាត់បង់អារម្មណ៍ផ្លូវភេទ គឺជាសញ្ញាទូទៅនៃស្រ្តេស ឬការបាក់ទឹកចិត្តសម្រាប់បុរស។ ដូច្នេះហើយ យើងគប្បីគេងឲ្យបានគ្រប់គ្រាន់ ធ្វើសមាធិ និងយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពរបស់យើងឲ្យបានច្រើន។ នៅក្នុងករណីដែលបញ្ហានេះមិនធូរស្រាល គ្នាយើងគប្បីទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ។