ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

២. អ្នកណាខ្លះមិនគួរប្រើថ្នាំជំនួយផ្លូវភេទ?
អ្នកមានបញ្ហាសុខភាពមួយចំនួន មិនអាចប្រើថ្នាំជំនួយផ្លូវភេទនេះបានទេ។ ជាវិធីល្អបំផុត មុននឹងប្រើប្រាស់ថ្នាំជំនួយផ្លូវភេទណាមួយគួរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។ អ្នកមានបញ្ហាសុខភាពដូចខាងក្រោមនេះ មិនអាចប្រើថ្នាំជំនួយផ្លូវភេទផ្ដេសផ្ដាសបានទេ។
- អ្នកធ្លាប់មានជំងឺគាំងបេះដូង
- អ្នកធ្លាប់មានបញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាល
- អ្នកធ្លាប់មានបញ្ហាចង្វាក់បេះដូងដើរខុសប្រក្រតីរយៈពេលប្រាំមួយខែចុងក្រោយ
- អ្នកកំពុងប្រើថ្នាំនីត្រាត ឬ alpha-blockers
- អ្នកមានបញ្ហាថ្លើម និងតម្រងនោមធ្ងន់ធ្ងរ
- អ្នកមានបញ្ហាភ្នែកជាក់លាក់ណាមួយ
- អ្នកមិនអាចគ្រប់គ្រងសម្ពាធឈាមបាន (សម្ពាធឈាមឡើងខ្ពស់)
- អ្នកមានជំងឺបេះដូង ដែលគេហាមមិនឲ្យមានសកម្មភាពផ្លូវភេទ។
ការទិញថ្នាំជំនួយផ្លូវភេទដោយមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យ ឬទិញនៅទីតាំងលក់ខុសច្បាប់ណាមួយ អ្នកទិញអាចទិញប៉ះផលិតផលក្លែងក្លាយ។ ការទិញថ្នាំជំនួយផ្លូវភេទត្រូវធ្វើឡើងតាមវេជ្ជបញ្ជា និងនៅតាមឱសថស្ថានស្របច្បាប់ ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់។