តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ហេតុផលនេះហើយ ​​បានជាអារម្មណ៍​ផ្លូវភេទ​លែងកញ្ជ្រោល​ដូច​មុន

    ហេតុផលនេះហើយ ​​បានជាអារម្មណ៍​ផ្លូវភេទ​លែងកញ្ជ្រោល​ដូច​មុន

    ចង់​សួរ​គ្នា​យើង​តិច ធ្លាប់​សុខៗ​មាន​អារម្មណ៍​ថា សិច ឬរួមភេទ​មិន​សូវ​ញឹក​ញាប់​ដូច​មុន​អត់? បើ​មាន អត្ថបទ​នេះ​គឺ​ជា​ចម្លើយ ក៏​ជា​មូលហេតុ​គ្នា​យើង​គួរ​តែ​ដឹង។

    ១- របស់រំខានលើគ្រែ

    គ្រែ​ ​ជា​កន្លែង​សម្រាប់​តែ​គេង ​និងរួមភេទ​ប្រកប​ដោយ​ភាព​ស្និទ្ធស្នាល ផ្អែម​ល្ហែម ហើយ​ក្រៅ​ពី​ខ្នើយ ភួយ មិន​គួរ​មាន​អ្វី​ផ្សេង​ទៀត​ទេ ដូចជា ទូរ​សព្ទ កុំព្យូទ័រ។ គ្នា​យើង​សាក​គិត​មើល៍​ បើ​ដៃ​គូ​រវល់​តែ​លេង​ទូរសព្ទ​ ឬ​កុំ​ព្យូទ័រ មិន​អើ​ពើ​នឹង​យើង អារម្មណ៍​ស្និទ្ធ​ស្នាល​កើត​ឡើង​ម៉េច​បាន? ចង់​ឲ្យ​​ស្នេហា​ល្អ​ឡើង​វិញ គួរ​​ទុក​គ្រឿង​​អេឡិចត្រូនិក​ឆ្ងាយ​ពី​គ្រែ​គេង។

    ២- បញ្ហាដោយសារថ្នាំ

    ស្រីៗ​ភាគ​ច្រើន ​ជ្រើស​​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​មក​ប្រើ​។ បែប​នេះ​មិន​​បារម្ភ​រឿង​មាន​អូនៗ​ដោយ​ចៃ​ដន្យ។ ប៉ុន្តែ​ ​ថ្នាំ​ទាំង​នេះ​មានអ័រ​ម៉ូន អេស្ត្រូហ្សែន ដែល​ប្រតិកម្ម​ប្រឆាំង​អ័រ​ម៉ូន​ភេទ​របស់​ស្រីៗ ​នាំ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​គ្នា​យើង​ថយ​ចុះ។

    ​ទោះ​មិន​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត ថ្នាំ​មួយ​ចំនួន​ទៀត​នៅ​តែ​ធ្វើ​ឲ្យ​ចំណង់​ផ្លូវភេទ​ថយ​ចុះ​ ដូច​ជា ថ្នាំ​ព្យាបាល​ជំងឺ​ថប់​បារម្ភ បាក់​ទឹក​ចិត្ត ច្រាល​អាស៊ីដ ​ថ្នាំ​ក្រពះ​ និង​ថ្នាំ​លើស​​​ឈាម។ នេះ​ជា​ឫស​គល់​បញ្ហា​លើ​គ្រែ​របស់​យើង​។ ហេតុ​នេះកុំ​ថែម​ថយ​បរិមាណ​ថ្នាំ​ ឬ​ផ្លាស់​ប្តូរ​របៀប​លេប​ថ្នាំ​ដោយ​ខ្លួន​ឯង។ ត្រូវ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ជា​មុន។

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

    ៣- រវល់ដកឃ្លាមិនរួច

    នឿយ​ហត់​ដោយ​សារ​ការងារ​ទាំង​ក្រៅ​ និង​ក្នុង​ផ្ទះ​ពេញ​មួយ​ថ្ងៃ ពេល​ឡើង​គ្រែ​ភ្លាម គេង​ភ្លាម គ្មាន​អារម្មណ៍​អីតិច មិន​អ៊ី​ចឹង? គ្នា​យើង​ចង់​គេង​យក​កម្លាំង​ភ្លាម​តែ​ម្តង។ អស់​កម្លាំង​ពេក ក៏​អាច​ធ្វើ​ឲ្យ​ចំណង់​ថយ​ចុះ​ដូច​គ្នា។ គួរ​សាក​ល្បង​ចាប់​ផ្តើម​ថ្ងៃ​ថ្មី ជាមួយ​តិចនិក​រួមភេទ​ថ្មី ​បែប​ពុះ​កញ្ជ្រោល​ អាច​ជា​ដំណោះ​ស្រាយ​ល្អ។

    បញ្ហារួមភេទ

    អត្ថបទគួរអាន៖

    ៤- មិនសូវមានទំនុកចិត្តលើខ្លួនឯង

    រឿង​នេះ​ភាគ​ច្រើន​កើត​លើ​ស្រីៗ​គ្នា​យើង​តែ​ម្តង។ គ្នា​យើង​មាន​ទម្ងន់​ធាត់ជ្រុល ដើមទ្រូងមិនសិចស៊ីស្អាត ឬ​ពពោះ​ អាច​មាន​អារម្មណ៍​មិន​ពេញ​ចិត្ត​រូប​រាង​ខ្លួន ជា​ហេតុ​ចំណង់​ផ្លូវ​ភេទថយ​ចុះដូច​គ្នា។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជា​កត្តា​នាំ​ឲ្យ​យើង​យល់​ថា​រូប​រាង​ស្អាត សិចស៊ី ទើប​ប្រុសៗ​ពេញ​ចិត្ត ប៉ុន្តែ​ការ​ពិត​មិនមែន​បែប​នេះ​ទាំង​អស់​ទេ។ ដៃ​គូយើង​អាច​មិន​ខ្វាយ​ខ្វល់​ពី​រឿង​នេះ​ដូច​គ្នា។ អ៊ីចឹង គួរ​និយាយ​គ្នា​ ដើម្បី​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ឡើង​វិញ។

    ចំណុចសំខាន់

    អារម្មណ៍​ផ្លូវ​ភេទ​លែង​កញ្ជ្រោល​ដូច​មុន​ អាច​មក​ពី​ហេតុ​ផល​មួយ​ចំនួន​នេះ
    • របស់​រំខាន​លើ​គ្រែ
    • បញ្ហា​ដោយ​សារ​ថ្នាំ
    • រវល់​ដក​ឃ្លា​មិន​រួច
    • ​មិន​សូវ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    រយៈពេល​វដ្ដរដូវ

    (ថ្ងៃ)

    28

    វដ្ដរដូវ

    (ថ្ងៃ)

    7

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព
    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Chamnan Amrith កែសម្រួល​ចុងក្រោយ មួយសប្ដាហ៍​កន្លងទៅ
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: