និយាយដល់រឿងលើគ្រែ ច្បាស់ជាម្នាក់ៗគិតថាជារឿងខ្មាសអៀន មិនហ៊ានបើកចំហនោះទេ ហេតុនេះអ្នកខ្លះក៏ស្រពិចស្រពិលទៅតាមនោះដែរ។ មិនត្រឹមតែមិនច្បាស់នោះទេ គ្នាយើងមួយចំនួនយល់ខុសតែម្តងចំពោះចំណុចមួយចំនួនអំពីការរួមភេទ ហើយថ្ងៃនេះ Hello គ្រូពេទ្យនឹងលើកយកទស្សនៈយល់ខុសទាំងនោះមកបកស្រាយឲ្យអស់ចម្ងល់។
១- រួមភេទពេលមករដូវអត់មានកូន
ចំពោះគ្នាយើងដែលគិតថា ការរួមភេទអំឡុងពេលមករដូវ មិនអាចមានកូន ខុសហើយ។ ការរួមភេទអំឡុងមានរដូវ គ្មានសុវត្ថិភាពនោះទេ អាចឲ្យភាគីខាងស្រីមានកូន ពិសេសឆ្លងរោគទៀត ដូច្នេះកុំអីល្អជាង។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់
ពាក់ស្រោម១ជាន់អាចការពារបាន ដល់ពាក់២ជាន់រឹតតែមានសុវត្ថិភាពទៀត នេះក៏ជាការគិតខុសដែរ។ ជាទូទៅគេផលិតស្រោមឲ្យពាក់តែ១ជាន់ទេទើបមានសុវត្ថិភាព កាលណាពាក់ដល់ទៅ២ជាន់ធ្វើឲ្យរឹតតឹងខ្លាំង កកិតអាចរហែកធ្លាយទឹកកាមចេញមកក្រៅគ្រោះថ្នាក់ដដែល និងឆ្លងកាមរោគផ្សេងៗជាដើម។
![សុខភាពផ្លូវភេទ](https://cdn.hellokrupet.com/wp-content/uploads/2019/05/រួមភេទ-សិច-១១.jpg)
៣- ក្រមុំ ឬមិនក្រមុំ អាចសម្គាល់តាមរយៈការរួមភេទលើកដំបូង
យើងធ្លាប់ឮថា គេអាចសម្គាល់ស្រីៗនៅក្រមុំព្រហ្មចារី ឬអត់ តាមរយៈការរួមភេទលើកដំបូង បើមានធ្លាក់ទឹករម្អិលលាយឈាមតិចៗនោះច្បាស់ជានៅក្រមុំហើយ។ ការវិច្ឆ័យបែបនេះខុសស្រឡះ ព្រោះសន្ទះព្រហ្មចារីយរបស់ស្រីៗមានរូបរាង និងទម្រង់ជាច្រើនហើយស្តើងខ្លាំងណាស់ ប្រៀបបាននឹងក្រដាសរ៉ាមបារី អាចធ្លាយបានគ្រប់ពេលវេលា តាមរយៈសកម្មភាពកីឡា ហាត់ប្រាណ ឬធ្វើការធ្ងន់ៗ។
អត្ថបទគួរអាន៖
មិនពិតទាល់តែសោះ! ការប្រយុទ្ធមួយដែលអាចឈានដល់ចំណុចកំពូលបានមានកត្តារួមផ្សំច្រើនណាស់ មិនមែនមកពីអាវុធខាងប្រុសធំ ឬតូចនោះទេ សំខាន់ស្ថិតនៅលើការបំបោសអង្អែល និងតិចនិកមុនពេលចាប់ផ្តើមប្រតិបត្តិការ ពិសេសការស្វែងយល់ពីតម្រូវការគ្នាទៅវិញទៅមក។