៣- ហាត់ប្រាណប៉ះពាល់ដល់គុណភាពមេជីវិត
ការហាត់ប្រាណ ធ្លាប់ត្រូវអ្នកជំនាញអះអាងថា អាចជួយពង្រឹងគុណភាព និងចំនួនមេជីវិតឈ្មោលបាន។ ប្រុសៗវ័យក្មេង ដែលនិយមហាត់ប្រាណជាប្រចាំ គឺមានមេជីវិតឈ្មោល ច្រើនជាងក្មេងប្រុសៗដែលមិនសូវសកម្មនឹងការហាត់ប្រាណ។ ទោះជាយ៉ាងណា ការអះអាងនេះ មិនមែនមានន័យថា ហាត់ប្រាណមិនមែនសុទ្ធតែជួយជីវិតឈ្មោល បើហាត់លើកកម្រិតក៏នាំឲ្យគុណភាពថយចុះបានដែរ។
ការសិក្សាជាច្រើនបង្ហាញថា ប្រុសៗឧស្សាហ៍បញ្ចេញទឹកកាមបាន ៤ ដង/ខែ គឺមានមេជីវិតសុខភាពល្អ និងចំនួនគ្រប់គ្រាន់។ ការសម្រេចកាមច្រើនដង អាចធ្វើឲ្យចំនួនមេជីវិតធ្លាក់ចុះក៏ពិតមែន ប៉ុន្តែការសិក្សាអះអាងថា គុណភាពមេជីវិតគឺនៅដដែលនោះទេ។
អត្ថបទពាក់ព័ន្ធ៖
៤- មេជីវិតឈ្មោល អាចរស់នៅក្នុងខ្លួនយើង យូរជាងអ្វីយើងធ្លាប់គិតទៅទៀត
មេជីវិតឈ្មោល អាចរស់នៅក្នុងរាងកាយមនុស្សបានរយៈពេលយូរ ដោយការសិក្សាជាច្រើន អះអាងថា មេជីវិតឈ្មោល អាចរស់នៅក្នុងរាងកាយយើងរហូតដល់ទៅ ៥ថ្ងៃ។ ប៉ុន្តែលើសពីការសិក្សានេះទៅទៀត ការពិតមេជីវិតឈ្មោល អាចរស់នៅក្នុងអាងទឹកក្តៅ ឬផ្ទៃស្ងួតបានយូរដូចគ្នា។
៥- រាងកាយមនុស្សប្រុសផលិតមេជីវិតឈ្មោលរហូត
ស្របពេលដែលស្រីៗកើតមក គឺមានពងមេជីវិតញីស្រាប់នោះ ថ្ងៃណាមួយក្នុងជីវិត ពងមេជីវិតញីក្នុងខ្លួនស្រីៗ និងត្រូវអស់ មិនអាចបង្កកំណើតបានទៀតទេ។ ប៉ុន្តែរឿងនេះ ប្រុសៗមិនដូចស្រីៗទេ ព្រោះរាងកាយប្រុសៗ មិនដែលបញ្ឈប់ការផលិតមេជីវិតទេ ទោះជាឈានដល់វ័យចំណាស់ក៏ដោយ ខណៈ DNA មេជីវិតអាចនឹងបែកខ្ញែកកាន់តែច្រើន គ្រាន់តែចំនួនមេជីវិតថយចុះម្តងបន្តិចៗប៉ុណ្ណោះ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕