មេរោគហ៊ីវ/ជំងឺអេដស៍

មេរោគហ៊ីវ/ជំងឺអេដស៍៖ ក្នុង​ផ្នែក​នេះ បង​ប្អូន​អាច​ស្វែង​យល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​មាន​ទៅ​ជា​ជំងឺ​អេដស៍​ ផលវិបាក ការ​ការពារ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មេរោគហ៊ីវ/ជំងឺអេដស៍

លេបទឹកកាមអ្នកផ្ទុកមេរោគអេដស៍ អាចឆ្លងមេរោគអេដស៍ដែរអត់?

ការ​រួម​ភេទ​ដោយ​ប្រើ​មាត់​ អាច​មាន​ហានិភ័យ​តិច​ជាង​ ការ​រួម​ភេទ​តាម​ទ្វារ​មាស ឬ​រន្ធ​គូទ ប៉ុន្តែ​មិន​មែន​គ្មាន​ហានិភ័យ​ទាល់​តែ​សោះ​នោះ​ឡើយ។ កម្រិត​នៃ​ហានិភ័យ​ គឺ​អាស្រ័យ​ទៅ​លើ​កត្តា​ជា​ច្រើន​ដែល​បណ្តាល​ឲ្យ​មាន​ការ​ឆ្លង​​ជំងឺ​អេដស៍។ ដូច្នេះ​ហើយ គ្នា​យើង​គួរ​ស្វែង​​យល់​ពី​កត្តា​ហានិភ័យ​ដែល​ទាក់ទង​នឹង​ការ​ឆ្លង​ជំងឺ​អេដស៍​​ ក៏​ដូចជា​ជំងឺ​កាមរោគ​ដទៃ​ទៀត​ឲ្យ​បាន​​ច្បាស់លាស់​ ទើប​ជា​ការ​ប្រសើរ។ ពិត​ណាស់​ ការ​ឆ្លង​ជំងឺ​អេដស៍ កើត​ឡើង​នៅ​ពេល​ដែល​សារធាតុ​រាវ​នៅ​ក្នុង​រាងកាយ​មាន​ផ្ទុក​វីរុស ​HIV (ឈាម​ ទឹក​កាម ទឹក​ដោះ និង​សារធាតុ​រាវ​នៅ​ក្នុង​ទ្វារ​មាស) ត្រូវ​បាន​ប៉ះពាល់​ទៅ​នឹង​សារធាតុ​រាវ​នៅ​ក្នុង​រាងកាយ​របស់​មនុស្ស​ម្នាក់​ទៀត ដូចជា​​តាម​រយៈ​ការ​រួម​ភេទ​តាម​រន្ធ​គូទ និង​ទ្វារ​មាស​ដោយ​មិន​បាន​​ប្រើប្រាស់​ស្រោម​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! វីរុស​ HIV មិន​ឆ្លង​តាម​រយៈ​សារធាតុ​រាវ ដូចជា​​ទឹក​មាត់​នោះ​ទេ។ ដូច្នេះ​ហើយ អ្នក​ជំងឺ​អេដស៍​ ដែល​​រួម​ភេទ​ដោយ​ប្រើ​មាត់​ជាមួយ​នឹង​អ្នក​​ដែល​មិន​មាន​​ផ្ទុក​វីរុស​នេះ មាន​ហានិភ័យ​ទាប​បំផុត​ក្នុង​ការ​ចម្លង​រោគ។ គ្នា​យើង​គួរ​ដឹង​ដែរ​ថា វីរុស ​HIV ត្រូវ​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​​ដើម្បី​ចម្លង​រោគ ហើយ​ទឹក​កាម​ដែល​លេប​ចូល​​តាម​​មាត់​ មិន​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​ឡើយ ពីព្រោះ​តែ​អាស៊ីដ​ក្រពះ​នឹង​បំផ្លាញ​រាល់​វីរុស​ទាំង​នោះ។   [embed-health-tool-bmi] យ៉ាង​ណា​មិញ កត្តា​ហានិភ័យ​មួយ​ចំនួន​ដែល​គ្នា​យើង​គួរ​ប្រុងប្រយ័ត្ន​នោះ គឺ​បញ្ហា​ដំបៅ​មាត់​ ហូរ​ឈាម​តាម​អញ្ចាញ​ធ្មេញ និង​វត្តមាន​នៃ​ជំងឺ​កាមរោគ​ផ្សេង​ទៀត ដែល​អាច​បង្កើន​ឱកាស​ជ្រាប​ចូល​នៃ​ជំងឺ​អេដស៍។ អ៊ីចឹង​ហើយ ទើប​អ្នក​ជំនាញ​ណែនាំ​ឲ្យ​យើង​ជៀសវាង​ការ​ដុស​សម្អាត​ធ្មេញ​​នៅ​មុន​ពេល​រួម​ភេទ​ដោយ​ប្រើ​មាត់​ ពីព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ការ​ដាច់​រលាត់​អញ្ចាញ និង​បណ្តាល​ឲ្យ​ចេញ​ឈាម។ យ៉ាង​ណា​មិញ អញ្ចាញ​ធ្មេញ​អាច​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង​បាន​យ៉ាង​ឆាប់​រហ័ស ហើយ​​តំបន់​ដែល​ហូរ​ឈាម​​ក៏​នឹង​បិទ​ជិត​ក្នុង​រយៈពេល​ខ្លី​ដូច​គ្នា។ ដូច​នេះ ប្រសិនបើ​យើង​ថែទាំ​អនាម័យ​មាត់​ធ្មេញ​បាន​ល្អ ដោយ​ដុស​សម្អាត​ធ្មេញ​ជា​ទៀងទាត់ ក៏​ដូចជា​​ជួប​ជាមួយ​នឹង​ទន្តពេទ្យ​ជា​ប្រចាំ នោះ​ឱកាស​នៃ​ការ​ឆ្លង​មេរោគ​តាម​រយៈ​ទឹក​កាម​ទៅ​ក្នុង​ចរន្ត​ឈាម​របស់​យើង​​ឆ្លង​កាត់​តាម​​អញ្ចាញ​ធ្មេញ ក៏​មាន​តិច​​ផង​ដែរ។ អត្ថបទគួរអាន៖ អាថ៌កំបាំង​កន្លែង​សម្ងាត់ ស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង […]

ស្វែងរក មេរោគហ៊ីវ/ជំងឺអេដស៍

មេរោគហ៊ីវ/ជំងឺអេដស៍

​ហេរ៉ូអុីនបង្កគ្រោះថ្នាក់​ខ្លាំង​ដល់សុខភាព កុំ​ចង់សាកឲ្យ​សោះ​

ហេរ៉ូអ៊ីន (Heroin) ​ត្រូវ​បាន​គេ​ប្រើ​ជា​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ក្នុង​ជំងឺ​មួយ​ចំនួន។ ពេល​ប្រើ​រយៈ​ពេល​យូរ វា​អាច​ធ្វើ​ឲ្យទៅជា​ញៀន​ខ្លាំងទៅវិញ។ លើស​ពីនេះ​ទៀត បើ​សិន​ជា​ប្រើ​ខុស​ក្បួន​នោះ​អាច​ធ្វើ​ឲ្យ​ស្លាប់​ភ្លាមៗ ឬ​មាន​បញ្ហា​សរសៃ​ឈាម​បេះដូង​ផ្សេងៗ​ទៀត​ផង។ ១- ហេរ៉ូអ៊ីនជាអ្វី? ហេរ៉ូអ៊ីន​ជា​ពពួក​អាភៀន​ដែល​ធ្វើ​ចេញ​ពី​ផ្កា​អាភៀន។ គេ​អាច​រក​វា​បាន​នៅ​ម៉ិចសិចកូ អាស៊ី និង​អាមេរិក​ខាង​ត្បូង។ ថ្នាំ​នេះ​មាន​កម្រិត​ជាតិ​ញៀន​ខ្ពស់។ ការ​លក់​ឬ​ចែក​ចាយ​ថ្នាំ​នេះ​គឺ​ជា​អំពើ​ខុស​ច្បាប់​ក្នុងប្រទេស​ជា​ច្រើន​ក្នុង​ពិភព​លោក។ វា​មាន​រូប​រាង​ជា​ម្ស៉ៅ​ពណ៌​ស ឬ​ពណ៌​ត្នោត ឬ​ជា​ជ័រ​ខ្មៅៗ។ ២- ប្រើហេរ៉ូអ៊ីនដើម្បីអ្វី? ថ្នាំ​នេះ​អាច​ចាក់ ហិត ហ៊ឺត ឬ​ជក់​ក៏​បាន តែថា​ការ​ចាក់​គឺ​គ្រោះ​ថ្នាក់​ជាង​គេ។ ដោយ​សារ​វា​ងាយ​នឹង​លើស​កម្រិត​ប្រើ​ប្រាស់ និង​ងាយ​ឆ្លង​រោគ (អេដស៍) វា​ក៏​អាច​ចូល​ទៅ​កាន់​ខួរ​ក្បាល​បាន​យ៉ាង​រហ័ស។ ហេរ៉ូអ៊ីន​ធ្វើ​ឲ្យ​មាន​ការ​ញៀន​ ដោយ​ធ្វើ​ឲ្យ​មាន​បំលាស់​ប្តូរ​ក្នុង​ខួរ​ក្បាល និង​ត្រូវ​ការ​សារធាតុ​នេះ​ដោយ​មិន​អាច​គ្រប់​គ្រង​បាន។ មនុស្ស​យើង​អាច​នឹង​ញៀន​ដោយ​គ្រាន់​តែ​ប្រើ​ម្តង​ឬ​ពីរ​ដង​ប៉ុណ្ណោះ។ លើស​ពី​នេះ​ទៀត​ អ្នក​ប្រើ​ហេរ៉ូអ៊ីន​​ក៏​ប្រឈម​មុខ​នឹង​ការ​ឆ្លង​ជំងឺ​ជា​ច្រើនដូចជា ជំងឺអេដស៍ ជំងឺ​រលាក​ថ្លើម​ប្រភេទB​ និងC ហើយ​ក៏​ធ្វើ​ឲ្យជំងឺអេដស៍​វិវត្ត​កាន់​តែ​លឿន​ផង​ដែរ។ បន្ថែម​ពី​លើ​នេះ​ទៀត ក៏​អាច​មានទង្វើ​គ្រោះ​ថ្នាក់​មួយ​ចំនួន​ទៀត​ផង ពោល​គឺ​ការ​ប្រើ​ម្ជុល​ និង​ស៊ឺ​រាំង​រួម​គ្នា ព្រម​ទាំង​ការ​រួម​ភេទ​ដោយ​មិន​បាន​ការពារ​ជា​ដើម។ ៣- ឥទ្ធិពលរបស់ហេរ៉ូអ៊ីន ថ្នាំ​នេះ​ជួយ​ឲ្យ​សប្បាយ បាត់​ស្រ្តេស លែង​គិត​ច្រើន បំបាត់​ការ​ឈឺ​ចាប់ និង​ភ័យ​ព្រួយ​នានា។ អ្នក​ប្រើ​មួយ​ចំនួន​ធំ​ជា​អ្នក​មាន​ជំងឺ​ផ្លូវ​ចិត្ត ជំងឺ​ប្រែប្រួលអារម្មណ៌ពីរផ្សេងគ្នា ​ជំងឺពិបាកផ្ចង់អារម្មណ៍ និង​ជំងឺ​បាក់​ទឹក​ចិត្តជាដើម។ ហេរ៉ូអ៊ីន​ត្រូវ​បាន​សំយោគ​ចេញ​ពី​សារធាតុ morphine ដែល​ទាញ​ចេញ​ពី​គ្រាប់​ផ្កា​អាភៀន។ ហេរ៉ូអ៊ីននឹង​បំលែង​ជា […]


មេរោគហ៊ីវ/ជំងឺអេដស៍

ប្រទះ​រោគ​សញ្ញា​ទាំង ​១០​នេះ ​កុំ​អែរ​អង់​ឆាប់​ទៅ​រក​គ្រូពេទ្យ​ភ្លាម!

គ្រោះ​ថ្នាក់​ណាស់! គ្នា​យើង​ទាំង​ប្រុស​ទាំង​ស្រី ដែល​ឧស្សាហ៍​មាន​ដៃ​គូ​រួម​ភេទ​ច្រើន ពេល​ប្រទះ​រោគ​សញ្ញា​ទាំង ១០​នេះ ឆាប់​ទៅ​រក​គ្រូពេទ្យ​ពិនិត្យ​សុខ​ភាព​ភ្លាម ព្រោះ​យើង​អាច​នឹង​ឆ្លង​ជំងឺ​អេដស៍​ដោយ​មិន​ដឹង​ខ្លួន។ មេរោគ​ហ៊ីវ​ ភាគ​ច្រើន​ឆ្លង​តាម​រយៈ​ ទឹកកាម​បុរស​ ការ​ធ្លាក់ស​របស់​ស្រ្ដី​ និង​ឈាម។ យោង​ទៅ​តាម​មជ្ឈ​មណ្ឌល​បង្ក្រាប​និង​បង្ការ​ជំងឺអេដស៍ ​ម្នាក់​ក្នុង​ចំនោម​អ្នក​ផ្ទុក​មេរោគ​ហ៊ីវ​ប្រាំបី​នាក់​ មិន​បាន​ដឹង​ថា​ខ្លួន​បានឆ្លង​មេរោគ​នេះ​ទេ។ ត្រូវដឹងថា មេរោគ​ហ៊ីវ ​មិន​អាច​ព្យាបាល​បានមែន​ ប៉ុន្ដែ​យើងអាច​ប្រើ​ឪសថ​សម្រាប់​បង្ការ​មេរោគ បញ្ឈប់​ការ​កកើត​ថែម​ទៀត​ និង​បន្ត​អាយុ​ជីវិត​ ដោយ​ធ្វើ​ការ​ពិនិត្យ​រក​មេរោគ​ហ៊ីវ​ និងឆាប់​ទៅ​ទទួល​ការ​ព្យាបាល​ឲ្យ​លឿន​បំផុត។ “Hello គ្រូពេទ្យ” នឹងប្រាប់​រោគ​សញ្ញា​ទាំង​១០​ សម្រាប់​អ្នក​ផ្ទុក​មេរោគ​ហ៊ីវ​តែង​ជួប​ប្រទះ​នៅ​ដំណាក់​កាល​ដំបូង។ ១- ក្អួតចង្អោរ អការៈ​​នេះ​ តែង​ជួប​ប្រទះ​ញឹកញាប់​ជាង​គេ ​ពីព្រោះ​មេរោគ​ហ៊ីវ​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពសាំ​ចុះ​ខ្សោយ​ ដោយ​ទៅ​សម្លាប់​កោសិកា​ឈាម​ស​ ដែល​ជួយ​ប្រឆាំង​នឹង​ជំងឺ​ ព្រម​ទាំង​ធ្វើ​ឲ្យ​រាងកាយ​យើង​ងាយ​ឆ្លង​ជំងឺ​ផ្សេងៗ​យ៉ាង​ងាយ។ បើសិន​យើង​មាន​អាការៈ​ចង់​ក្អួត មាន​ន័យ​ថា​រាង​កាយ​អាច​ទទួល​រង​ផល​ប៉ះពាល់​ពី​វីរុស​ហ៊ីវ​រួច​ទៅ​ហើយ។ ថ្វី​ត្បិត​ការ​ចង្អោរ​និង​ក្អួត​ អាច​បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន ​តែត្រូវ​កត់​សម្គាល់​ខ្លួន​យើង​និង​ឆាប់​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​នៅ​ពេលយើង​ធ្លាប់រួមភេទ ឬ​ធ្វើ​អ្វី​មួយ​ប្រថុយ​ប្រថាន​អាច​នឹង​ឆ្លង​មេរោគ។ ២- គ្រុនក្ដៅ គ្រុន​ក្ដៅ​រយៈ​ពេល​យូរ ​ក៏​ត្រូវ​ចាត់​ទុក​ចូល​ជា​រោគ​សញ្ញា​នៃ​មេរោគ​ហ៊ីវ ​រួមមាន​ជាមួយ​ ចង្អោរ​ និង​ក្អួត ​ព្រោះ​នៅ​ពេល​គ្រុន​ក្ដៅ ​មាន​ន័យថា​វីរុស​កំពុង​តែ​ប្រឆាំង​ទៅ​នឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​។ នៅ​ដំណាក់​កាល​ដំបូង​នៃ​មេរោគ​ហ៊ីវ ​គ្រុនក្ដៅ​ឧស្សាហ៍​កើត​ឡើង ​និង​មាន​រយៈ​ពេល​យូរ​ជាង​គ្រុន​ក្តៅ​ធម្មតា ម្តងៗ​មាន​ចន្លោះ​ពី ២​ ទៅ​ ៤​សប្ដាហ៍។ ៣- បែកញើសពេលយប់ មេរោគ​ហ៊ីវ​ អាច​ធ្វើ​ឲ្យ​យើង​បែក​ញើស​នៅ​ពេល​យប់​ […]


មេរោគហ៊ីវ/ជំងឺអេដស៍

ស្វែងយល់​ពី​មធ្យោបាយ​ធ្វើ​តេស្ដ​រក​​ HIV ខ្លួន​ឯង កុំ​ចាំ​តែ​ពេទ្យ​

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការ​រាលដាល​មេរោគ​អេដស៍ អត់​សូវ​ខ្លាំង តែ​ជំងឺ​ដ៏​កាច​សាហាវ​ មិន​មាន​ថ្នាំ​បង្ការ ឬ​ថ្នាំ​ព្យាបាល​មួយ​នេះ នៅ​តែ​ជា​ក្តីបារម្ភ​របស់​យើង​គ្រប់​គ្នា។ ប្រុសៗ​ដែល​ចូលចិត្ត មាន​ដៃគូ​សិច​ច្រើន ឬ​ឧស្សាហ៍​រក​សេវា​ខាងក្រៅ អាច​ប្រឈម​ខ្ពស់ ប្រសិន​បើ​អត់​ប្រើ​ស្រោម ដាច់​រលាត់ ហើយ​ប៉ះ​ផ្ទាល់​ទៅ​នឹង សារធាតុ​រាវ​ពី​ដៃគូ ដូចជា​ទឹករងៃ ឈាម...ឬ​ភ្លាត់​បែក​ស្រោម​ជាដើម។ ប្រសិន​បើ​សង្ស័យ ឬ​គ្រាន់​តែ​ចង់​ដឹង​ធ្វើ​តេស្ដ​ឈាម រក​មេរោគ​អេដស៍ សាក​វិធី​ប៉ុន្មាន​នេះ បាន ព្រោះ ពេល​ខ្លះ​គ្នា​យើង អត់​ចូលចិត្ត​ទៅ​ធ្វើ​តេស្ដ​នៅ​ពេទ្យ​ទេ មិន​ថា​ខ្មាស​ពេទ្យ ឬ​ភ័យ​ជា​ដើម។ ១- មេរោគហ៊ីវនិងជំងឺអេដស៍ -ហ៊ីវ (HIV) ​ឬ អេច.អាយ.វី មក​ពី​ពាក្យ​ពេញ ​Human​ Immunodeficiency Virus (មេ​រោគ​ដែល​បំផ្លាញ​ប្រព័ន្ធ​ភាពស៊ាំ​និង​ជំងឺ​ក្នុង​រាង​កាយ​មនុស្ស)។ មេ​រោគ​នេះ​វា​ទៅ​បំផ្លាញ​ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​អន់​ខ្សោយ។ -AIDS​ មក​ពី​ពាក្យ​ Acquired ​immune deficiency syndrome (ជំងឺខ្វះ​ប្រព័ន្ធ​ស៊ាំ) ​ជា​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​វិវត្តន៍​នៃ​មេរោគ ​HIV។ ២- របៀបធ្វើតេស្តមើលហ៊ីវ រោគ​សញ្ញា​ភាគ​ច្រើន​នៃ​មេរោគ ​HIV ​មិន​សូវ​លេច​ឡើង​នោះ​ទេ ​រហូត​ទាល់​តែ​វិវត្តន៍​ទៅ​ជា​ជំងឺ ​AIDS ​តែ​ម្ដង។​ ម៉្យាង​ទៀត​អ្នក​​ផ្ទុក​មេរោគ​ HIV​ គឺ​មិន​បាន​ដឹង​ថា​ខ្លួន​បាន​ឆ្លង​មេរោគ​នេះ​តាំង​ពី​ពេល​ណា​មក​នោះ​ដែរ។ […]


មេរោគហ៊ីវ/ជំងឺអេដស៍

HIV/AIDS (មេរោគហ៊ីវ/ជំងឺអេដស៍)

និយមន័យ១- HIV/AIDS គឺជាអ្វី? ហ៊ីវ ជាវីរុសបង្កឲ្យកើតជំងឺអេដស៍ ដោយសារវាទៅបំផ្លាញ​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​ឲ្យ​ចុះ​ខ្សោយ​ បណ្ដាល​ឲ្យ​ជំងឺ​ឱកាស​និយមបង្ក​ដោយមេរោគ​ផ្សេងទៀត និង​បាក់តេរី​មួយ​ចំនួន​កើត​មាន​ឡើង។ ផ្ទុយ​ពី​មេរោគ​ដទៃ​ទៀត ​មេរោគ​ហ៊ីវ គ្មាន​ថ្នាំ​ព្យាបាល ឬ​សម្លាប់​ឲ្យងាប់​អស់​ពីរាង​កាយ​យើង​នោះ​ទេ មានន័យ​ថា បើ​យើង​ឆ្លងមេរោគ​នេះហើយ ​យើង​នឹង​រស់​នៅ​ជាមួយវា​អស់​មួយ​ជិវិត ជំងឺអេដស៍ គឺជា​កំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​ឆ្លង​មេរោគ​ហ៊ីវ ជាពេលប្រ​ព័ន្ធ​​ភាព​ស៊ាំ​ក្នុង​​រាង​កាយ​យើង​ចុះខ្សោយ​មិន​អាច​ការពារ​ករណី​ឆ្លង​ ឬបង្ក​រោគ​ដោយជំងឺ​ផ្សេងៗ​បាន​ ពិសេសជំងឺ​មហារីក​ និងបណ្តុំ​ជំងឺឆ្លង។ ២- កើតញឺកញាប់ដែរទេ? យោង​តាម​អង្គការ​សុខភាព​ពិភពលោក ទិន្នន័យ​ចុង​ឆ្នាំ ២០១៤ បង្ហាញ​ថា​មាន​មនុស្ស ៣៧លាន នាក់​កំពុង​រស់នៅ​ជាមួយ​វីរុស​កំណាច​នេះ ហើយ ១,២​លាននាក់ បាន​ស្លាប់ ក្នុងនោះ​មាន​តែ ៥៤ភាគរយ ប៉ុណ្ណោះដឹងខ្លួន​ថា​មាន​កើតជំងឺ​អេដស៍ ពីព្រោះមនុស្សទាំងអស់មិនមែនសុទ្ធ​តែ​មាន​រោគ​សញ្ញា​នោះ​ទេ។ រោគសញ្ញា៣- រោគសញ្ញាមានអ្វីខ្លះ? មេរោគ​ប្រភេទ​នេះ អាច​សម្ងំក្នុង​ខ្លួន​យើង​ដោយមិន​បញ្ចេញ​រោគ​សញ្ញាពី ២-១៥ ឆ្នាំ ជាហេតុ​ធ្វើ​ឲ្យ​យើង​មិន​ដឹងខ្លួនឯងមាន​ផ្ទុក​មេរោគ​នេះ និង​អាច​ចម្លង​ទៅ​អ្នកដទៃ​ដោយ​មិន​ដឹង​ខ្លួន អ៊ីចឹងហើយ មាន​តែ​ធ្វើតេស្ត​ឈាម​ប៉ុណ្ណោះ​អាច​ឲ្យ​ដឹង​ប្រាកដ​បាន ម្យ៉ាងទៀតជំងឺអេដស៍ មិនធ្វើ​ឲ្យ​សរីររាង​យើង​ខូចខាត​ដោយ​ផ្ទាល់​ទេ តែផ្ដល់ឱកាស​ឲ្យ​ មេរោគ​ផ្សេង​ទៀត​មក​បង្ក​រោគនៅពេល​ប្រព័ន្ធ​ភាពស៊ាំ​យើង​ចុះ​ខ្សោយ ហើយ​រោគសញ្ញា​ជា​ទូទៅ​មាន​ដូចជា៖ – ក្ដៅ​ខ្លួន – ឈឺ​ក្បាល – ល្ហិត​ល្ហៃ – ឈឺ​សាច់ដុំ – ស្រក​ទម្ងន់ – ហើម​កូន​កណ្ដុរនៅ ក ក្លៀក និងក្រលៀន អេដស៍​ជា​ដំណាក់​កាល​ចុង​ក្រោយសម្រាប់អ្នកផ្ទុកមេរោគហ៊ីវ អាច​មាន​ការ​បង្ក​រោគមួយ​ចំនួន​ដូច​ជា៖ – មហារីក […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស