សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ប្រយ័ត្ន! អេដស៍កំពុងផ្ទុះការឆ្លងក្នុងចំណោមយុវវ័យ ខណៈអ្នកផ្ទុកជិត៧ពាន់នាក់បន្តគេចខ្លួន

ជំងឺ​អេដស៍ កំពុង​ផ្ទុះ​ការ​ឆ្លង​​ក្នុង​ចំណោម​យុវវ័យ និង​អ្នកស្រឡាញ់​ភេទ​ដូចគ្នា ស្រប​ពេល​ដែល​អ្នក​ផ្ទុក​មេរោគ​អេដស៍ជិត ៧ ០០០នាក់ នៅ​តែ​បន្តគេច​មិន​មក​ទទួល​សេវា​ព្យាបាល​។ នេះ​បើយោង​ទៅ​តាម​របាយ​ការណ៍​ពី​អាជ្ញា​ធរ​ជាតិប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ដែល Hello គ្រូពេទ្យ ទទួល​បាន​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៤នេះ។ របាយ​ការណ៍​ដដែល បានបបញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ​២០២៣ កម្ពុជា បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ១ ២០០នាក់ ក្នុងនោះ ​យុវវ័យ​អាយុ​ចន្លោះ​ពី​១៥ ដល់​២៤​ឆ្នាំ មានចំនួន​៥១៦​នាក់​។ ស្រប​ពេល​ជាមួយគ្នានេះ អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ នៅ​តែ​បន្ត​ខិត​ខំ​ក្នុង​ការ​ស្វែង​រក​អ្នក​ផ្ទុក​មេរោគ​អេដស៍ចំនួនប្រមាណជិត ៧ ០០០នាក់ ដែល​មិនទាន់​បាន​មក​ទទួល​សេវា​ព្យាបាល។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក ឈឹម ឃិនដារ៉េត អគ្គ​លេខា​ធិការ​អាជ្ញា​ធរជាតិ​ប្រយុទ្ធ​​នឹង​ជំ​ងឺ​អេដស៍ បានប​ញ្ជាក់​ថា បើ​ទោះ​បី​អ្នក​ឆ្លង​ថ្មី​ក្នុង​ចំណោម​មនុស្សពេញវ័យអាយុ​១៥​ឆ្នាំ​ឡើង មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ​ប្រមាណ​ជា​៤៦% បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១០ មក​ដល់​ឆ្នាំ​២០២៣​ក៏ដោយ ប៉ុន្តែ បែរ​ជា​មាន​ការ​កើន​ឡើង​ក្នុង​ចំណោម​បុរសប្រមាណ​ជា ៦% ទៅ​វិញ​។ [embed-health-tool-BMI] ក្នុង​ចំណោមអ្នកឆ្លងថ្មី​ទាំង ១ ២០០នាក់នេះ មាន ៨៦% ជា​ប្រជាជន​គន្លឹះ និង​អតិថិជនរួមនឹងដៃគូ ហើយ៤៦% ស្ថិតក្នុង​ចំណោម​បុរសរួម​ភេទជា​មួយនឹង​បុរស​​។ បើ​គិត​ត្រឹម​ត្រីមាសទី៣ ឆ្នាំ២០២៤នេះ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវភេទ

ស្វែងរក សុខភាពផ្លូវភេទ

ការពន្យារកំណើត

សម្រាល​កូន​រួច​មិន​ទាន់​មក​រដូវ រួមភេទ​អាច​មាន​កូន​អត់?

ក្រោយ​សម្រាល​កូន​រួច ស្រីៗ​មិន​ទាន់​ចាប់​ផ្តើម​មាន​រដូវ​វិញ​ទេ ហើយ​ក្នុង​ករណី​ដែល​ម៉ាក់ៗ​បំបៅ​ដោះ​កូន​កូន​ទៀត​​នោះ ការ​មក​រដូវ​នឹង​ពន្យារ​ពេល​កាន់​តែ​យូរ។ ចុះ​បើ​មិន​ទាន់​មក​រដូវ​អ៊ីចឹង បើ​យើង​រួម​ភេទ​ពេល​ហ្នឹង តើ​អាច​មាន​កូន​អត់? ចម្ងល់​​នេះ គ្រូពេទ្យ​ព្យាបាល​រោគ​ស្ត្រី និង​សម្ភព នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក អ៊ូង មុនីរស្មី ពន្យល់​ថា ក្រោយ​សម្រាល​កូន​រួច បើ​ម៉ាក់ៗ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​តែ​មួយ​មុខគត់​ឲ្យ​បាន​ញឹក​ញាប់ ទៀង​ទាត់ និង​រយៈពេល​យូរ នោះ​ការ​មក​រដូវ​ក៏​យូរ​ទៅ​តាម​នោះ​ដែរ ឯ​ការ​រួមភេទ​ដោយ​អត់​ការពារ​អំឡុង​ពេល​នេះ ភាគរយ​នៃ​ការ​មាន​កូន​តិច​តួច​ប៉ុណ្ណោះ។ តែ​ក្នុង​ករណី​ដែល​ម៉ាក់​មិន​បំបៅ​ដោះ​កូន ឬ​ក៏​បំបៅដោះ​កូន​តិច​តួច តែ​ឈាម​រដូវ​មិន​ទាន់​ចាប់​ផ្តើម​មាន ហើយ​ម៉ាក់​ចង់​អីៗ​ដោយ​មិន​ការពារ ភាគរយ​នៃ​ការ​មាន​កូន​ខ្ពស់​បំផុត។ អត្ថបទពាក់ព័ន្ធ៖ សម្រាល​កូន​រួច​ប៉ុន្មាន​ខែ ទើប​ស្រីៗ​អាចផ្តើម​រឿង​លើ​គ្រែ​​បាន?​ ដើម្បី​បង្ការ​មាន​ផ្ទៃពោះ​ញឹក​ពេក​ដោយ​មិន​បាន​ព្រៀង​ទុក គ្រូពេទ្យ​ព្យាបាល​រោគ​ស្ត្រី និង​សម្ភព​រូប​នេះ ណែនាំ​ឲ្យ​ម៉ាក់ៗ​ទាំងអស់​ត្រូវ​តែ​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​ណា​មួយ បន្ទាប់​ពី​សម្រាល​កូន​បាន ១ខែ​កន្លះ។ មធ្យោបាយ​ពន្យារ​កំណើត​ទាំង​នោះ​រួម​មាន ស្រោម​អនាម័យ ថ្នាំ​គ្រាប់​ពន្យារ​កំណើត ថ្នាំ​ចាក់ កង​ដាក់​ក្នុង​ស្បូន កង​ដាក់​ក្រោម​ស្បែក ជាដើម ប៉ុន្តែ​មុនប្រើ​វិធី​ណា​មួយ យើង​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


សុខភាពផ្លូវភេទ

មេ​ជីវិត​ប្រុសៗ​បញ្ចេញ​ម្តងៗ​ មិន​ចេះ​តិច​ទេ តើ​វាអាច​រស់​បាន​ប៉ុន្មាន​ថ្ងៃ?

គ្នា​យើង​មាន​ដឹង​អត់ រាល់​ពេល​បញ្ចេញ​ទឹក​កាម​ម្តងៗ តើ​មាន​មេ​ជីវិត​ឈ្មោល​ចំនួន​ប៉ុន្មាន​ទៅ? តើ​មេ​ជីវិត​ប្រុសៗ​អាច​រស់​នៅ​បាន​ប៉ុន្មាន​ថ្ងៃ? ហើយ​តើ​មេ​ជីវិត​ប្រុសៗ​ប៉ុន្មាន​ទៅ​ទើប​​គេ​ហៅ​ថា​អសមត្ថភាព? មេ​ជីវិត​ឈ្មោល​បញ្ចេញ​ម្តងៗ​មិន​មែន​តិច​តួច​ដូច​យើង​ស្មាន​នោះ​ទេ គឺ​មាន​ចំនួន​ពី ៣-៦ លាន​ក្បាល និង​អាច​រស់​នៅ​បាន ៧២ ម៉ោង ហើយ​ក្នុង​ចំណោម​មេ​ជីវិត​រាប់​លាន​នោះ មាន​តែ១​ប៉ុណ្ណោះ ដែល​អាច​ចូល​ទៅ​បង្ក​កំណើត​ជាមួយ​មេ​ជីវិត​ញី​បាន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ចំនួន​មេ​ជីវិត​ច្រើន​កាន់​តែ​ល្អ ឯ​លទ្ធភាព​មាន​កូន​កាន់​តែ​ខ្ពស់ ក្នុង​ករណី​ដែល​មេ​ជីវិត​ឈ្មោល​មាន​តិច​ជាង ៣លាន នោះ​បញ្ជាក់​ថា ប្រុសៗ​គ្នា​យើង​អាច​មាន​បញ្ហា​អត់​កូន​ហើយ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​រក​ដំណោះ​ស្រាយ។ លោក​វេជ្ជបណ្ឌិត​បន្ថែម។ អត្ថបទពាក់ព័ន្ធ៖ បច្ចេកទេសបង្កើនគុណភាពមេជីវិតរបស់ប្រុសៗ បើសិនចង់បានកូនដូចគេ ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ប្រុស​មាន​មេ​ជីវិត​តិច ឬ​ខ្សោយ​មេជីវិត លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត រៀបរាប់​ថា មាន​កត្តា​ជា​ច្រើន ដូចជា ការ​ជក់បារី ញ៉ាំ​ស្រា ស្ត្រេស អាយុ​ចាស់​ពេក មាន​ជំងឺ​ប្រចាំ​កាយ ប្រើ​ថ្នាំ​លើស​កម្រិត ការ​ប៉ះពាល់​ជាមួយ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​​ជាដើម។ តើ​គេ​អាច​រាប់​ចំនួន​មេ​ជីវិត​ឈ្មោល​ដោយ​របៀបណា? លោក​វេជ្ជបណ្ឌិត ថា ការ​រាប់​មេ​ជីវិត​ធ្វើ​ឡើង​តាមរ​យៈ​ការ​ធ្វើ​តេស្ត​​ទឹក​កាម​ដោយ​ដាក់​ក្នុង​កំប៉ុង​វិភាគ​​​ឲ្យ​ទៅ​មន្ទីរ​ពិសោធន៍។ ឯ​វិធី​បង្កើន​មេជីវិត​វិញ យើង​អាច​ចៀស​នូវ​សកម្ម​ភាព​អសកម្ម​ទាំង​ប៉ុន្មាន​ខាង​លើ និង​បន្ថែម​នូវ​របប​អាហារ បន្លែ​ផ្លែឈើ​ដែល​ចាំបាច់​មួយ​ចំនួន។ អត្ថបទពាក់ព័ន្ធ៖ អាហារ​ល្អៗ ប៉ូវ​ឲ្យមេជីវិតប្រុសៗ​កាន់​តែ​ខ្លាំង​ជាង​មុន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


គន្លឹះសុខភាពផ្លូវភេទ

ចម្ងល់​រឿង​រួមភេទ ស្រីៗភាគ​ច្រើន​ចង់​ដឹង តែ​អត់ហ៊ាន​សួរ

មនុស្ស​គ្រប់​រូប​តែង​​មាន​រឿង​សម្ងាត់ ពិសេស​រឿង​ផ្លូវ​ភេទ​ មិនងាយ​ឲ្យ​អ្នកណា​ដឹង​ទេ ភាគ​ច្រើន​​ស្រីៗ មានរឿង​ឆ្ងល់​ច្រើន តែ​អត់​ហ៊ាន​សួរ​នាំ ខ្មាស​នេះ​ខ្មាសនោះ។ បើ​ខ្មាស​អត់​ហ៊ាន​សួរ​គេឯង ទុក​ចម្ងល់​ដែល​ស្រីៗភាគ​ច្រើនចង់​ដឹង​បំផុត​នេះឲ្យ “Hello គ្រូពេទ្យ” ជាអ្នក​ឆ្លើយ​ប្រាប់​ទៅ​ចុះ។ ១- ត្រូវ​ធ្វើ​ម៉េច​ បើ​លិង្គ​ខាង​ប្រុស​ធំ​ពេក ឬ​តូច​ពេក? បញ្ហា​ផ្លូវ​ភេទ មិន​មែន​ជា​រឿង​យើង​ត្រូវ​អៀន​ខ្មាស​ទេ សំណួរ​ខាង​លើ​ក៏​ដូច​គ្នា ព្រោះ​ជាចំណេះដឹង ជាប្រយោជន៍ ជួយ​យើង​ដោះ​ស្រាយ​បញ្ហា​បាន។ ​បើ​ខាង​ប្រុស​មាន​លិង្គតូច​ពេក ​មិន​អាច​ធ្វើស្រីៗត្រេក​ត្រអាល​ខ្លាំង​អំឡុង​ពេល​រួម​ភេទ ខាង​ប្រុស​ប្រហែល​ជា​មាន​សមត្ថភាព​ផ្សេង​ទៀត ​អាច​ធ្វើស្រីៗ​ភ្ញាក់​ផ្អើលក៏​ថា​បាន។ ខាង​ប្រុស ប្រហែល​​មាន​ចំណុច​ខ្លាំង​នៅ​ត្រង់​ជំនាញ​ប្រើដៃ ឬ​ប្រើ​មាត់ ហេតុ​នេះ​ មាន​អ្វី​កើត​ឡើង​ ប្រសិនទាំង​ពីរ​នាក់​ប្រើ​ក្បាច់​​បញ្ច្រាស​គ្នា។ យើងអាច​​នឹង​ត្រូវ​ប្រើ​ទឹក​រំអិល​ច្រើន ​និង​ធ្វើ​សកម្មភាព​យឺតៗ ឬ​ខាង​​ស្រី​អាច​ព្យាយាម​នៅ​ពី​លើ ព្រោះ​អាច​​កំណត់​ល្បឿន​ដោយ​ខ្លួន​ឯង ទៅ​តាម​​តម្រូវការ​អារម្មណ៍​យើង​ចង់​បាន។ ២- ខាង​ប្រុស​គ្មាន​ជំនាញ​ប្រើមាត់​ គួរ​ធ្វើ​ម៉េច? ស្រីៗត្រូវ​ការភាព​រំញោច​អំឡុង​ពេលរួម​ភេទ តាមរយៈមាត់។ ហេតុនេះ​ ​រឿង​សំខាន់​ គឺ​ត្រូវ​និយាយ​ត្រង់ៗ​​ប្រាប់​ទៅ​ដៃ​គូ​នូវ​អ្វីយើង​​ចូល​ចិត្ត ឬ​ចង្អុល​ប្រាប់​ទីតាំង​ និង​បរិវេណ​ ឬ​ពី​ល្បឿន​យើង​ប្រាថ្នា​​ចង់​បាន។ បន្ទាប់​មក​ ​អាច​បង្ហាញ​អារម្មណ៍​សុខ​ស្រួល​ ធ្វើឲ្យ​ដៃ​គូ​យើង​ពេញ​ចិត្តសកម្មភាព​នេះ និង​​សប្បាយ​ចិត្តខ្លះ​ផង។ ៣- ហេតុ​អី​រួមភេទ​អត់​ឈាន​ដល់​ចំណុច​កំពូល​អ៊ីចឹង? ត្រូវ​ធ្វើ​ម៉េច? បញ្ហា​នេះ​កើត​ឡើង​ញឹក​ញាប់​ចំពោះ​​ស្រីៗមួយ​ភាគ​ធំ ហេតុ​នេះ​វា​ជា​រឿង​ធម្មតា​ទេ គ្រាន់​តែ​​ស្វែង​រក​ចំណុច​ត្រឹម​ត្រូវមួយ​សម្រាប់​ភាគីខាង​ស្រី គឺ​អាច​ដោះ​ស្រាយ​បាន​ហើយ។ ​ស្រីៗ​ជា​ច្រើន ​មិន​អាច​ឈាន​ដល់​ចំណុច​សម្រើប​ខ្លាំង​នៅ​ពេល​​រួម​ភេទ​តាម​ទ្វា​មាស​តែ​មួយ​មុខ​នោះ​ […]


សុខភាពផ្លូវភេទ

ពេល​ចាស់ទៅ​ស្រី​ៗ​លេច​នោម មិនមែន​មកពីពេល​កូន​ខ្ចី​ញ៉ាំ​ជូរ​ទេ តែ​មកពី...

សម្រាប់​ចាស់​ៗ​ខ្មែរ​យើង​តែង​ហាម​ម៉ាក់​ៗ​ក្រោយ​សម្រាល​កូន​រួច មិន​ឲ្យ​ញ៉ាំ​ម្ហូប​អាហារ​មាន​រសជាតិ​ជូរ​ៗ​ឡើយ ដោយ​អះអាង​ថា​ញ៉ាំ​ហើយ​អាច​ធ្វើឲ្យ​យើង​លេច​នោម​ដោយ​មិន​ដឹង​ខ្លួន ពេល​ឈាន​ដល់​វ័យ​ចំណាស់​បន្តិច។ ការ​លេច​ទឹកនោម​នោះ អ្នក​ខ្លះ​សូម្បី​តែ​សើច និង​ឈឺ​នោម​ល្មម​ៗ ក៏​ជ្រាប​មក​ដែរ។ ប៉ុន្តែ​បើ​តាម​អ្នកស្រី ស លីដា ដែល​ទៅ​រស់នៅ​ប្រទេស​បារាំង និង​សម្រាល​កូន​ទៅ​នោះ​បាន​ឲ្យ​ដឹង​ថា គាត់​ក៏​ធ្លាប់​ឮ​ចាស់​ៗ​និយាយ​បែប​នោះ​ដែរ។ តែ​ពេល​ទៅ​រស់នៅ​ទី​នោះ និង​សម្រាល​កូន​បាន ៤ នាក់​ទើប​ស្ត្រី​វ័យ ៣៥ ឆ្នាំ​ដឹង​ថា បញ្ហា​លេច​នោម​មិនមែន​មកពី​ការ​ញ៉ាំ​ជូរ​ឡើយ ពេទ្យ​នៅ​ប្រទេស​អឺរ៉ុប​​​បាន​​ប្រាប់​មក បញ្ហា​នេះ​មក​ពីយើង​សម្រាល​កូន​ដោយ​ធម្មជាតិ និង​ប្រឹង​ដើម្បី​ឲ្យ​កូន​ចេញ ទើប​ប្រដាប់​បន្ត​ពូជ​មាន​សភាព​មិន​ដូច​មុន តាំងពី​ខាងក្នុង​មក​ដល់​ខាង​ក្រៅ។ ស្ត្រី​ដែល​បាន​ចូល​សញ្ជាតិ​បារាំង​រូប​នេះ​បាន​បន្ត​ទៀតថា នៅ​ប្រទេស​ជឿនលឿន​មួយ​នេះ​ក៏​មាន​ករណី​ម៉ាក់​ៗ​លេច​នោម​មិន​ដឹង​ខ្លួន​ដែរ ​ហើយ​ខ្លួន​គាត់​ក៏​ជួប​បញ្ហា​នេះ​ដែរ គ្រាន់តែ​ពេទ្យ​នៅ​ទីនោះ​មាន​វិធី​ព្យាបាល៖ “​កូន​បងកើត​ដោយ​ធម្មជាតិ ៣ និង​ដោយ​វះកាត់​១ ហើយ​ពេល​សម្រាល​កូន​ហើយ ពេទ្យ​បាន​ប្រាប់​ឲ្យ​យើង​ទៅ​ហាត់​ប្រាណ ហើយ​ហាត់​តែ​ផ្នែក​យោនី​នេះ​ឯង ដោយ​ឲ្យ​ខ្ជឹប​លា​ៗ​មួយ​ថ្ងៃ​ប្រហែល ៥ នាទី”។ លីដា បាន​បញ្ជាក់​ទៀត​ថា មិន​មែន​តែ​លំ​ហាត់​ប្រាណ​បែប​នោះ​មួយ​មុខទេ ពេល​យើង​ឈរ ដេក​ដើរ​ អង្គុយត្រូវ​ខ្ជឹប​ជើង និង​ប្រឹង​ត្បៀត​ទប់ ហើយ​បើ​មាន​ជំងឺ​ក្អក ឬ​កណ្ដាស់​រឹតតែ​ត្រូវ​ប្រឹង​ទប់​ឲ្យ​លើស​ពី​ពេល​ធម្មតា។ អ្នកស្រី​បន្ត​ទៀត​ថា សម្រាប់​នៅ​ខ្មែរ​គាត់​មិន​ដឹង​ថា ពេទ្យ​ប្រាប់​បែប​នេះ​ដែរ​ឬ​ទេ តែ​គាត់​តែងតែ​ណែនាំ​បងប្អូន​ស្រី​ៗ​ឲ្យ​ធ្វើ​តាម​ខ្លួន ព្រោះ​វា​មិន​ត្រឹម​ជួយ​មិន​ឲ្យ​លេច​នោម​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​ឲ្យ​ប្រដាប់​បន្ត​ពូជ​តឹង​ណែន​ល្អ​ដូច​កាល​នៅ​ក្មេង​ដែរ។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ លោក​វេជ្ជបណ្ឌិត ចាន់ […]


គន្លឹះសុខភាពផ្លូវភេទ

៧ ចំណុច​ជួយឲ្យ​​សិច​កាន់តែរោលរាល​ដល់​កំពូល

មិនមែន​គ្រប់​សកម្មភាព​លើ​គ្រែ​សុទ្ធ​តែ​អាច​ឈាន​ដល់​ចំណុច​កំពូល​រោល​រាល​ទាំងអស់​នោះ​ទេ ចាំបាច់​ត្រូវ​តែ​មាន​កត្តា​រួមផ្សំ​ច្រើន​យ៉ាង។ បើ​បាន​ធ្វើ​ ៧ ចំណុច​ខាង​ក្រោម​នេះ នោះ​ការ​ធ្វើ​រឿង​ក្តៅ​សាច់​នឹង​ឈាន​ដល់​ចំណុច​កំពូល​ទាំង​២​នាក់។ ១- ព្រមព្រៀងគ្នា ការ​រួមភេទ​ដោយ​បង្ខំ​ភាគី​ណាមួយ​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​នោះ​ទេ ចាំបាច់​ត្រូវ​មាន​ការ​ព្រម​ព្រៀង​គ្នា​ទាំង​សង​ខាង និង​មិន​ត្រូវ​ប្រញាប់​ប្រញាល់​ពេល​នោះ​ទេ។ ២- បរិយាកាស​ជុំវិញ រឿង​បន្ទាប់​មក​ទៀត​នេះ គឺ​បរិយាកាស​ជុំវិញ​ត្រូវ​តែ​រ៉ូម៉ែនទិច មាន​ពន្លឺ​ប្រឹមៗ លាយ​នឹង​ក្លិន​ក្រអូប​ឈ្ងុយ​ឈ្ងប់​នៃ​ទឹកអប់ ឬ​ក្លិន​ផ្កា​ទៀត​នឹងរឹត​តែ​អស្ចារ្យ។ [embed-health-tool-bmr] ៣- ក្លិន​ខ្លួន ចំណុច​នេះ​​​មិន​​អាច​​ធ្វេស​ប្រហែស​ទាំង​ភាគី​ខាង​ប្រុស និង​ភាគី​ខាងស្រី យើង​គួរ​ណា​តែ​ងូត​ទឹក​សម្អាត​ខ្លួន​ឲ្យ​ស្អាត រួច​បាញ់​ទឹក​អប់​បន្តិច នោះ​​ទើប​អាច​ទាក់​ទាញ​អារម្មណ៍​ដៃគូ ​ឈានទៅ​​ចាប់​ផ្តើម​ប្រតិបត្តិ​ដោយ​រលូន។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ៤- សម្លៀក​បំពាក់ រឿង​នេះ​សំខាន់​ណាស់​ចំពោះ​ស្រីៗ ការ​ស្លៀកពាក់​ដែល​ទាក់ទាញ និង​សិចស៊ី ពិត​ជា​អាច​ឆក់​បេះដូង​ដៃ​គូ​ឲ្យ​កាន់​តែ​ងប់​ងល់។ ៥- យល់​ពី​ចំណង់​ចំណូល​ចិត្ត​ដៃ​គូ ចំណុច​នេះ​ក៏​សំខាន់​ខ្លាំង​ណាស់​ដែរ ទោះ​រឿង​លើ​គ្រែ​ក៏​ដោយ​យើង​មិន​ត្រូវ​គិត​តែ​អារម្មណ៍ ឬ​ចំណង់​ចំណូល​ចិត្ត​ខ្លួន​ឯង​ពេក​នោះ​ទេ ត្រូវ​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក តើ​ដៃគូ​យើង​ចូលចិត្ត​អ្វី ចូលចិត្ត​បែប​ណា? ៦- ការ​បបោស​អង្អែល រឿង​នេះ​មិន​អាច​ខ្វះ​បាន​នោះ​ទេ ចង់​ឲ្យ​សិច​រោល​រាល​ឈាន​ដល់​ចំណុច​កំពូល​ពិត​ប្រាកដ ដៃគូ​ចាំបាច់​ត្រូវ​តែ​ចាប់​ផ្តើម​ដោយ​ការ​ឱប​ថើប ​បបោស​អង្អែល​នៅ​ចំណុច​ស្រៀវ​ស្រើប​មួយ​ចំនួន។ ៧- កុំ​ប្រើ​ក្បាច់​ដដែលៗ ចំណុច​ចុង​ក្រោយ​នេះ​ដៃ​គូ​មួយ​ចំនួន​ច្រើន​តែ​មើល​រំលង អាច​មក​ពី​ការ​អៀន​ខ្មាស ​ទើប​សិច​មិន​ឈាន​ដល់​ចំណុច​កំពូល។ ការ​​បង្កាត់​​ភ្លើង​​ស្នេហ៍​​​កាន់​​តែ​​រោល​រាល​​ត្រូវ​​តែ​​ផ្លាស់ប្តូរ​​ស្ទីល។ អត្ថបទគួរអាន៖ លេបទឹកកាមអ្នកផ្ទុកមេរោគអេដស៍ អាច​ឆ្លងអេដស៍ដែរអត់? អាថ៌កំបាំង​កន្លែង​សម្ងាត់ ស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច ជំ​ងឺកាមរោគទាំង៤នេះ ចេញរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា ប្រដាប់តេស្តមេរោគអេដស៍ដោយខ្លួនឯង មានលក់ជាផ្លូវការនៅថៃ ដាក់ជ្រុលពីយប់ […]


សុខភាពផ្លូវភេទ

កន្លែង​សម្ងាត់​របស់​ស្រីៗ ហេតុ​អី​ងាយ​នឹង​ឆ្លង​រោគ?

កើត​ជា​មនុស្ស​ស្រី​ពិបាក​មួយ​ចប់ បើ​និយាយ​ដល់​បញ្ហា​សុខភាព​រឹតតែ​ស្មុគ​ស្មាញ​ទៅ​ទៀត។ អ្វី​ដែលជា​បញ្ហា​ប្រឈម​នោះ មនុស្ស​ស្រី​ងាយ​នឹង​ជំងឺ​កាមរោគ​ជាង​មនុស្ស​ប្រុស តើ​មក​ពី​មូលហេតុ​អ្វី​ទៅ? កត្តា​ជីវសាស្ត្រ ប្រដាប់​ភេទ​របស់​មនុស្ស​ស្រី​មាន​លក្ខណៈ​សាំញ៉ាំ​ជាង​មនុស្ស​ប្រុស​ឆ្ងាយ​ណាស់ ហើយ​ចែក​ចេញ​ជា​ច្រើន​ផ្នែក ប្រៀប​បាន​នឹង​ស្រទាប់​ផ្កា នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។ លោក​បានបញ្ជាក់ថា គេ​ចែក​ប្រដាប់​ភេទ​មនុស្ស​ស្រី​ជា ២ ផ្នែក គឺ​ផ្នែក​ខាង​ក្រៅ និង​ផ្នែក​ខាង​ក្នុង ដោយ​ផ្នែក​ខាង​ក្រៅ​មាន​មាត់​ទ្វារ​មាស  សន្ទះ​ព្រហ្មចារី ឯ​ផ្នែក​ខាង​ក្នុង​មាន​មាត់​ស្បូន ដៃ​ស្បូន តួ​ស្បូន។ ដោយហេតុថា ប្រដាប់​ភេទ​របស់​មនុស្ស​ស្រី​មាន​លក្ខណៈ​ស្មុគស្មាញ​បែប​នេះ​ហើយ ទើប​ពិបាក​ក្នុង​ការ​អនាម័យ ធ្វើ​ឲ្យ​ងាយ​ឆ្លង​រោគ​ផ្សេងៗ ពិសេស​ពពួក​ជំងឺ​កាមរោគ។ “ប្រដាប់​ភេទ​មនុស្ស​ស្រី​យើង​កាលណា​ធ្វើ​អនាម័យ​មិន​បាន​ដិត​ដល់ ងាយ​នឹង​មាន​រោគ​ផ្សិត និងមេរោគផ្សេងៗទៀតដែលអាចបង្កទៅ​ជា​ធ្លាក់​ស បើ​រួមភេទ​ដោយ​អត់​ប្រើ​ស្រោម​វិញ​ងាយ​នឹង​ឆ្លង​ជំងឺ​កាម​រោគ​ពី​ដៃ​គូ” លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ជាក់។ អត្ថបទពាក់ព័ន្ធ៖​ បច្ចេកទេស​សម្អាត​កន្លែង​សម្ងាត់​ស្រីៗ ការពារ​កុំ​ឲ្យ​ឆ្លង​រោគ រលាក ធុំក្លិន រឿង​ដែល​គ្រោះ​ថ្នាក់​នោះ កាល​ណា​មេរោគ ឬ​បាក់​តេរី​ឆ្លង​ចូល​ដល់​ទ្វារមាស ហើយ​ព្យាបាល​មិន​ទាន់​ពេល អាច​ទៅ​ជា​ធ្លាក់​ស​រ៉ាំរ៉ៃ​ មាន​ក្លិន​មាន​ពណ៌ រមាស់ ទៅ​ជា​រលាក​អាង​ត្រគាក។ មិន​ថា​ស្រីៗ​ដែល​មាន​ដៃ​គូ ឬ​មិន​មាន​ដៃគូ​នោះ​ទេ ចាំបាច់​ត្រូវ​ធ្វើ​អនាម័យ​ប្រដាប់​ភេទ​ជា​ប្រចាំ ដោយ​លាង​សម្អាត​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ មិន​ត្រូវ​ស្លៀក​ខោ​ក្នុង​រឹប​ពេក ត្រូវ​ផ្លាស់​ប្តូរ​ខោ​ក្នុង១ថ្ងៃ/ម្តង ហាម​លូក​សម្អាត​ជ្រៅ​​ក្នុង​​ប្រដាប់​ភេទ ឬ​ប្រើ​គ្រឿង​សម្អាង​មាន​ក្លិន​លើ​ប្រដាប់​ភេទ ពីព្រោះ​​គ្រឿង​សម្អាង​មួយ​ចំនួន​បាន​សម្លាប់​មេរោគ​ល្អ​នៅ​ក្នុងប្រដាប់​ភេទ​ទៅ​​វិញ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


ជំងឺកាមរោគ

អ្វីទៅជាជំងឺស្វាយ? មានរោគសញ្ញាម៉េចខ្លះ ហើយធ្ងន់ធ្ងរប៉ុនណា?

ជំងឺស្វាយ នរណាក៏ធ្លាប់​ឮ​ដែរ គ្រាន់តែ​ថា​មិនដឹង​ជំងឺស្វាយហ្នឹងម៉េចខ្លះ ឆ្លងតាម​ណា រោគសញ្ញាម៉េច ព្យាបាលតាមណា? បើ​ទុកចោល អាច​ធ្ងន់ធ្ងរ​ដល់​កម្រិត​ណា? “Hello គ្រូពេទ្យ” នឹង​លម្អិត​ពី​ជំងឺ​ស្វាយ​ឲ្យប្រុសៗ​ក្បាល​ខូច​បាន​ដឹង ក្រែង​លោ​ចេះ​ការពារ​ខ្លះ។ ១- អ្វី​ទៅ​ជា​ជំងឺ​ស្វាយ? ជំងឺ​ស្វាយ បង្ក​ដោយ​បាក់​តេរី Treponema Pallidum បើ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ អាច​បណ្តាល​ឲ្យ​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ​ជា​ច្រើន​ទៅ​ថ្ងៃ​ក្រោយ ដូច​ជា​ រលាក​សន្លាក់ ប៉ះ​ពាល់​ខួរ​ក្បាល ឬ​ខ្វាក់​ភ្នែក។ [embed-health-tool-due-date] ២- មូលហេតុ​ឆ្លង​ជំងឺស្វាយ មាន​អី​ខ្ល? ករណី​ចម្បង​នាំ​ឲ្យ​ឆ្លង​ជំងឺ​ស្វាយ គឺ​ដោយ​សារ​ប៉ះ​ពាល់​ដំបៅ​អ្នក​​មាន​ជំងឺ​នេះ។ ដំបៅ​ទាំង​នោះ​មាន​នៅ​ផ្នែក​ខាង​ក្រៅ​លិង្គ ទ្វារ​មាស និង​រន្ធ​គូទ។ ពេល​ខ្លះ ដំបៅ​អាច​មាន​លើ​បបូរមាត់ និង​ក្នុង​មាត់​តែ​ម្តង ហើយ​ករណី​ឆ្លង​ភាគ​ច្រើន គឺ​តាមរយៈ​ការ​រួម​ភេទ​គ្រប់​ទម្រង់។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣- រោគ​សញ្ញា​ជំងឺ​ស្វាយ រោគ​សញ្ញា​ជំងឺ​ស្វាយ ត្រូវ​បែង​ចែក​ជា​ដំណាក់​កាល៖ – ដំណាក់​កាល​ទី១៖ ក្រោយ​ឆ្លង​មេរោគ ២-៤ សប្តាហ៍ នឹង​មាន​លេច​ឡើង​ដំបៅ​តូច​មួយ​នៅ​លើ​ប្រដាប់​ភេទ ឬ​កន្លែង​ណា​មួយ​ដែល​ឆ្លង​មេរោគ ហើយ​រោគ​សញ្ញា​នឹង​បាត់ទៅ​វិញដោយយ​ឯក​ឯង។ – ដំណាក់​កាល​ទី២៖ ក្រោយ​ឆ្លង​មេរោគ ៦-១២ សប្តាហ៍ រោគ​សញ្ញា​នឹង​លេច​ឡើង​ ដូច​ជា គ្រុន​ក្តៅ ឈឺក្បាល ឈឺ​សន្លាក់ បាត់​បង់​ចំណង់​អាហារ ឡើង​កន្ទួល​រមាស់ […]


គន្លឹះសុខភាពផ្លូវភេទ

ចូលចិត្តសម្រេច​កាម​ខ្លួន​ឯង ត្រូវដឹងវិធី​សាស្ត្រ​មានសុវត្ថិភាពកុំឲ្យឆ្លងរោគ

និយាយ​ដល់​រឿង​សម្រេច​កាម​ខ្លួន​ឯង អាច​ធ្វើ​ឲ្យ​គ្នា​យើង​អៀន​ខ្មាស​តិច​ហើយ យ៉ាង​ណា​រឿង​នេះ​គ្មាន​អី​គួរ​ឲ្យ​ខ្មាស​ទេ ព្រោះ​ជា​ធម្មជាតិ​របស់​មនុស្ស​ ​ភាគ​ច្រើន​សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធ​ផ្លូវ​ភេទ​បែប​នេះ ហើយ​ចំណុច​ល្អ​នោះ អាច​ជួយ​យើង​ចៀស​ឆ្ងាយ​ពី​អំពើ​ឧក្រិដ្ឋ​ជាច្រើន ពិសេស​រឿង​ចាប់​រំលោភ​ជា​ដើម។ ទោះ​បែប​នេះ​ក៏​ដោយ អ្វី​យើង​គួរ​ដឹង គួរ​សម្រេច​កាម​បែប​ណា​ទើប​មាន​សុវត្ថិភាព។ ១- សម្រេច​កាម​ខ្លួន​ឯង ​អាច​ធ្វើ​ញឹក​ញាប់បាន​ដែរ​ទេ? ការ​ពិត​ទៅ ចំពោះ​សំណួរ​នេះ នៅ​មិន​ទាន់​​មាន​ចម្លើយ​ជាក់​លាក់​នោះ​ទេ ដោយ​សារ​យើង​ម្នាក់ៗ មាន​ចំណង់​ផ្លូវ​ភេទ​ខុសៗ​គ្នា។ គ្រូពេទ្យ​មួយ​ចំនួន​បាន​លើក​ឡើង​ថា យើង​អាច​សម្រេច​កាម​បាន​ជា​រៀង​រហូត ទាល់​តែ​យើង​អស់​ចំណង់។ ប៉ុន្តែ​ ពេទ្យ​ខ្លះ​ទៀត​ណែ​នាំ​ថា ត្រូវ​កាត់​បន្ថយ​ចំនួន​សម្រេច​កាម ឲ្យ​មក​នៅ​ត្រឹម ២-៣ ដង/សប្ដាហ៍ ដើម្បី​ទទួល​បាន​គុណ​ប្រយោជន៍​ល្អៗ​សម្រាប់​ខ្លួន​យើង។ ដរាប​ណា​យើង​មិន​មាន​បញ្ហា​ផ្លូវ​ភេទ​ណា​មួយ ឬ​ប៉ះ​ពាល់​ដល់​ជីវិត​រស់​នៅ​ទេ​នោះ ការ​សម្រេច​កាម គឺ​មិន​ត្រូវ​បាន​គេ​កំណត់​ចំនួន​នោះ​ទេ។ ប៉ុន្តែ​ ក៏​មិន​គួរ​សម្រេច​កាមញឹក​ញាប់​ពេក​ដែរ។ ២- ផលវិបាក​បណ្ដាល​មក​ពី​សម្រេច​កាម​ញឹកញាប់? ផល​វិបាកមាន​ដូច​ជា អស់​កម្លាំង បាត់​បង់​ចំណង់​ផ្លូវ​ភេទ​ជាមួយ​ដៃ​គូ ពិបាក​ផ្ចង់​អារម្មណ៍ ​និង​បញ្ហា​ជា​ច្រើន​ផ្សេងទៀត សុទ្ធ​សឹង​តែ​បណ្ដាល​មក​ពី​ការ​សម្រេច​កាម​ញឹក​ញាប់​ពេក។ ប៉ុន្តែ​ បើ​យើង​កំពុង​តែ​ជួប​បញ្ហា​ទាំង​អស់​នេះ​ ហើយ​នៅ​តែ​​មាន​អារម្មណ៍​ចង់​សម្រេច​កាម​ទៀត​នោះ គួរ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ផ្លូវ​ចិត្ត ដើម្បី​រក​ដំណោះ​ស្រាយ​ហើយ។ អ្នក​ចូល​ចិត្ត​សម្រេច​កាម​ញឹក​ញាប់​ពេក តែង​​ជួប​បញ្ហា​អស់​កម្លាំង​ខ្លាំង​ពេល​រួម​ភេទ និង​មាន​បម្រែ​បម្រួល​អ័រម៉ូន​ក្នុង​ខ្លួន។ ចំពោះ​ប្រុសៗ​បញ្ចេញ​ទឹក​កាម​ញឹក​ញាប់​ពេក អាច​ជួប​បញ្ហា​ហៀរ​ទឹក​កាម ដោយ​សារ​តែ​ប្រឹស​សម្រាប់​បញ្ចេញ​ទឹក​កាម ខូច​មុខងារ។ អត្ថបទពាក់ព័ន្ធ៖ លម្អិត​ខ្ទេចរឿងថ្នាំ​សម្រាប់​ស្រីៗ​ Pink Viagra ដឹង​គេ​ប្រើ​ដើម្បី​អីអត់? វិធី​ព្យាបាល “លិង្គមិនឡើង​រឹង” ដែលជាសុបិន្តអាក្រក់​បំផុតក្នុង​ជីវិតប្រុសៗ ៣- […]


ការពន្យារកំណើត

លេប​ថ្នាំ​គ្រាប់​ពន្យារ​កំណើតមិន​ត្រូវ​ពេល អត់​ប្រសិទ្ធភាព​ទេ

ថ្នាំ​គ្រាប់​ពន្យារ​កំណើត​មិន​មែន​យើង​ចង់​លេប​ពេល​ណា​ក៏​បាន​តាម​ចិត្ត​យើង​ចង់​នោះ​ទេ ព្រោះ​អាច​គ្មាន​ប្រសិទ្ធភាព ភ្លាត់​មាន​កូន។ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ គ្រូពេទ្យ​​បាន​ណែនាំ​ពេល​វេលា​ល្អ​បំផុត​ក្នុង​ការ​ចាប់ផ្តើម​លេប​ថ្នាំ​គ្រាប់​ពន្យារ​កំណើត។ លោកស្រី​វេជ្ជបណ្ឌិត អ៊ូង មុនីរស្មី  គ្រូពេទ្យ​ព្យាបាល​រោគ​ស្ត្រី និង​​សម្ភព នៃ​មជ្ឈ​មណ្ឌល​ជាតិគាំពារ​មាតា និង​ទារក ថា ចាប់​ពី​ថ្ងៃទី១ ដល់​ថ្ងៃ​ទី៥ នៃ​ការ​មក​រដូវ​នោះ​ជា​ពេល​ល្អ​បំផុត​នៃ​ប្រើ​ថ្នាំ​នេះ។ ហេតុអី​ចាំបាច់​លេប​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​អំឡុង​ថ្ងៃទី១-៥ នៃ​ការ​មក​រដូវ? លោកស្រី​​វេជ្ជបណ្ឌិតពន្យល់​ថា ការ​កំណត់​បែប​នេះ​ទើប​មាន​សុវត្ថិភាព ធ្វើ​ឲ្យ​រដូវ​មក​ទៀង​ទាត់ ហើយ​ដឹងប្រាកដ​ថា យើង​មិន​មាន​ផ្ទៃពោះ​មុន​ពេល​ប្រើ​ថ្នាំ​ពន្យារ​កំណើត។ អត្ថបទពាក់ព័ន្ធ៖  មធ្យោបាយ​ពន្យារ​កំណើត​មាន​ច្រើន មក​​ដឹង​​ពី​ប្រសិទ្ធភាព​តាម​ប្រភេទ​​​នីមួយៗ ៤ ចំណុច ទស្សនៈ​យល់​ច្រឡំ​ពី​ថ្នាំពន្យារ​កំណើត ស្រីៗ​គួរ​តែ​ដឹង ការ​លេប​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​តម្រូវ​ឲ្យ​ស្រីៗ​លេប​ឲ្យ​បាន​ទៀង​ទាត់​ពេល​វេលា និង​រៀង​រាល់​ថ្ងៃ មិនខាន​នោះ​ទេ។ បន្ទាប់​ពី​លេប​អស់​មួយ​បន្ទះ ត្រូវ​ចាប់​ផ្តើម​លេប​បន្ទះ​ថ្មី​បន្ត​ទៀត នោះ​ទើប​អាច​បង្ការ​កំណើត​បាន ១០០%។ ស្រីៗ​ដែល​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​លើក​ដំបូង​អាច​នឹង​ជួប​ផល​រំខាន​មួយ​ចំនួន​ដូចជា ឈឺពោះ ឡើងឬ​ស្រកគីឡូ ក្អួតចង្អោរ ធ្វើទុក្ខ​ក្រពះ ប្រែប្រួល​អារម្មណ៍ ឈឺដោះ ឬ​​ឈឺក្បាល​​តិចៗមួយ​រយៈខ្លី។ លោកស្រីវេជ្ជបណ្ឌិត អ៊ូង មុនីរស្មី បញ្ជាក់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


សុខភាពផ្លូវភេទ

លម្អិត​រឿងថ្នាំ​សម្រាប់​ស្រីៗ​ Pink Viagra ដឹង​គេ​ប្រើ​ដើម្បី​អីអត់?

សុខភាព​ផ្លូវ​ភេទ ទោះ​បី​ទើប​ពេញ​វ័យ​មិន​ធ្លាប់​ឆ្លង​កាត់ ក៏​អាច​យល់​បាន​ខ្លះៗ​ដែរ ឬ​គួរ​​ស្វែង​យល់​ឲ្យ​ច្បាស់ ព្រោះ​វា​សំខាន់​សម្រាប់​ជីវិត​រស់​នៅ​ទៅ​ថ្ងៃ​មុខ។ ចុះ​ស្គាល់​ថ្នាំ Pink Viagra ដែរ​អត់? គេ​ប្រើ​សម្រាប់​ធ្វើ​អី? “Hello គ្រូពេទ្យ” នឹង​លម្អិត​ពេល​នេះ​តែ​ម្តង។ ១- បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​លើ​ស្រីៗ បញ្ហា​អសមត្ថភាព​ និង​បាត់​បង់​ចំណង់​ផ្លូវ​ភេទ​ចំពោះ​ប្រុសៗ ហាក់​មិន​សូវ​ជា​គួរ​ឲ្យ​បារម្ភ​ប៉ុន្មាន​ទេ ព្រោះមាន​ការ​សិក្សា​ជា​ច្រើន​ រក​ឃើញ​ពី​វិធី​ព្យាបាល ដូច​ជា ​ប្រើ​ថ្នាំប្រើ​ឧបករណ៍​ជំនួយ ឬវះកាត់​កែ​លម្អ​ជាដើម។ ប៉ុន្តែ​បើ​បញ្ហា​កើត​លើ​ស្រីៗ គឺ​ជា​រឿង​ឈឺ​ក្បាល​សម្រាប់​អ្នក​វិទ្យាសាស្រ្ត ព្រោះ​បច្ចុប្បន្ន​នៅ​មិន​ទាន់​ដឹង​ថា ចំណង់​ផ្លូវ​ភេទ​ធម្មតា​របស់​ស្រីៗ មាន​ដល់​កម្រិត​ណា ហើយ​ថ្នាំ​ជំនួយត្រូវ​បញ្ចេញ​សកម្មភាព​លើ​សរីរាង្គ​មួយ​ណា ត្រូវ​ប្រើ​ថ្នាំ​ប៉ុន្មាន​ទើប​គ្រប់ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​បាន។ ២- ថ្នាំ Pink Viagra ខុស​គ្នា​ពី​ថ្នាំ Viagra គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ទៀត​ទេ Viagra ជា​ថ្នាំ​ជំនួយ​ផ្លូវ​ភេទ​សម្រាប់​ប្រុសៗ អ៊ី​ចឹង Pink Viagra ច្បាស់​ជា​ថ្នាំ​សម្រាប់ស្រីៗ​មិន​ខាន។ យ៉ាង​ណា​ ថ្នាំ​នេះ​មាន​សកម្មភាព​ខុស​ពី​ Viagra ដោយ​សារ​តែ​វា​បង្កើន​ចំណង់​ផ្លូវ​ភេទ តាមរយៈ​ការ​ភ្ញោច​ប្រព័ន្ធ​ប្រសាទនៅ​ក្នុង​ខួរ​ក្បាល​ទៅ​វិញ។ ថ្នាំ​នេះ​ធ្វើ​ឲ្យ​កម្រិត​សេរ៉ូតូនីន ក្នុង​រាង​កាយ​ថយ​ចុះ​មួយ​រយៈ នាំ​ឲ្យ​គេ​ជឿ​ថា ប្រសិទ្ធ​ភាព​នេះនឹង​ជួយ​ឲ្យ​​ចំណង់​ផ្លូវ​ភេទ​ស្រីៗ​កើន​ឡើង​បាន។ អត្ថបទពាក់ព័ន្ធ៖ វិធី​ព្យាបាល “លិង្គមិនឡើង​រឹង” ដែលជាសុបិន្តអាក្រក់​បំផុតក្នុង​ជីវិតប្រុសៗ វិធី​សាមញ្ញៗ ដោះ​ស្រាយបញ្ហា​រួមភេទ​អត់ដល់​ចំណុច​កំពូល ៣- Pink Viagra មាន​សុវត្ថិភាព​ដែរ​អត់? អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ