សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ប្រយ័ត្ន! អេដស៍កំពុងផ្ទុះការឆ្លងក្នុងចំណោមយុវវ័យ ខណៈអ្នកផ្ទុកជិត៧ពាន់នាក់បន្តគេចខ្លួន

ជំងឺ​អេដស៍ កំពុង​ផ្ទុះ​ការ​ឆ្លង​​ក្នុង​ចំណោម​យុវវ័យ និង​អ្នកស្រឡាញ់​ភេទ​ដូចគ្នា ស្រប​ពេល​ដែល​អ្នក​ផ្ទុក​មេរោគ​អេដស៍ជិត ៧ ០០០នាក់ នៅ​តែ​បន្តគេច​មិន​មក​ទទួល​សេវា​ព្យាបាល​។ នេះ​បើយោង​ទៅ​តាម​របាយ​ការណ៍​ពី​អាជ្ញា​ធរ​ជាតិប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ដែល Hello គ្រូពេទ្យ ទទួល​បាន​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៤នេះ។ របាយ​ការណ៍​ដដែល បានបបញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ​២០២៣ កម្ពុជា បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ១ ២០០នាក់ ក្នុងនោះ ​យុវវ័យ​អាយុ​ចន្លោះ​ពី​១៥ ដល់​២៤​ឆ្នាំ មានចំនួន​៥១៦​នាក់​។ ស្រប​ពេល​ជាមួយគ្នានេះ អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ នៅ​តែ​បន្ត​ខិត​ខំ​ក្នុង​ការ​ស្វែង​រក​អ្នក​ផ្ទុក​មេរោគ​អេដស៍ចំនួនប្រមាណជិត ៧ ០០០នាក់ ដែល​មិនទាន់​បាន​មក​ទទួល​សេវា​ព្យាបាល។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក ឈឹម ឃិនដារ៉េត អគ្គ​លេខា​ធិការ​អាជ្ញា​ធរជាតិ​ប្រយុទ្ធ​​នឹង​ជំ​ងឺ​អេដស៍ បានប​ញ្ជាក់​ថា បើ​ទោះ​បី​អ្នក​ឆ្លង​ថ្មី​ក្នុង​ចំណោម​មនុស្សពេញវ័យអាយុ​១៥​ឆ្នាំ​ឡើង មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ​ប្រមាណ​ជា​៤៦% បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១០ មក​ដល់​ឆ្នាំ​២០២៣​ក៏ដោយ ប៉ុន្តែ បែរ​ជា​មាន​ការ​កើន​ឡើង​ក្នុង​ចំណោម​បុរសប្រមាណ​ជា ៦% ទៅ​វិញ​។ [embed-health-tool-BMI] ក្នុង​ចំណោមអ្នកឆ្លងថ្មី​ទាំង ១ ២០០នាក់នេះ មាន ៨៦% ជា​ប្រជាជន​គន្លឹះ និង​អតិថិជនរួមនឹងដៃគូ ហើយ៤៦% ស្ថិតក្នុង​ចំណោម​បុរសរួម​ភេទជា​មួយនឹង​បុរស​​។ បើ​គិត​ត្រឹម​ត្រីមាសទី៣ ឆ្នាំ២០២៤នេះ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវភេទ

ស្វែងរក សុខភាពផ្លូវភេទ

គន្លឹះសុខភាពផ្លូវភេទ

នេះជាមូលហេតុ និងវិធីព្យាបាលបញ្ហាញៀនរួមភេទ

“Hello គ្រូពេទ្យ” ធ្លាប់​ចេញផ្សាយ​អត្ថបទ​មួយពាក់ព័ន្ធ​បញ្ហា​ញៀន​រួមភេទ ឲ្យគ្នា​យើង​បាន​ដឹងរួច​មក​ហើយ។ សម្រាប់ពេលនេះ យើង​នឹង​ណែនាំពី​មូលហេតុ និងវិធីដោះ​ស្រាយបញ្ហាញៀន​​រួមភេទ​ឲ្យ​បាន​ដឹង​វិញ​ម្តង។ ១- និយម​ន័យ​ញៀន​រួម​ភេទ ញៀន​រួម​ភេទ ​ជាវិបត្តិ​​មួយ​នៅ​ពេលមនុស្ស​ម្នាក់​មានអារម្មណ៍​រួម​ភេទ​ខ្លាំង ហើយ​រួម​ភេទ​ញឹក​ញាប់​ និង​មិន​អាច​ខ្វះ​បាន​ទាល់​តែ​សោះក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ បញ្ហា​​ញៀន​រួម​ភេទ នាំ​ឲ្យ​មាន​ផល​អវិជ្ជមានច្រើន ទៅ​លើ​ជីវិតប្រចាំ​ថ្ងៃ​ ទាំង​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ ទាមទារ​ការ​ព្យាបាល​ត្រឹម​ត្រូវ​មួយ ដើម្បីធ្វើ​ឲ្យ​ជីវិត​មាន​ផាសុកភាព​ឡើង​វិញ។ ២- ​ញៀន​រួម​ភេទជះឥទ្ធិពលអ្វី​ខ្លះ​ដល់​ជីវិត​យើង? ជា​ការ​ពិត​ បញ្ហា​ញៀន​រួម​ភេទ អាច​នាំ​ឲ្យ​មាន​ផល​អាក្រក់​ដល់​​ជីវិត​ប្រចាំ​ថ្ងៃ ដូច​ជា៖ – បាត់​បង់​ទំនាក់​ទំនង ទាំង​ជាមួយ​ខ្លួន​យើង​ផ្ទាល់ មិត្តភក្តិ ក្រុម​គ្រួសារ ក៏​ដូចជាឃ្លាត​ឆ្ងាយ​ពី​សង្គម។ – ពិបាក​​ផ្ចង់​អារម្មណ៍​ធ្វើ​ការងារ ឬរៀន ដែលនាំ​ឲ្យ​ទទួល​បាន​​លទ្ធផល​ទាប។ – ងាយ​ឆ្លងជំងឺ​កាមរោគ ដូច​ជា ជំងឺ​អេដស៍ មេរោគ HPV រើម ប្រមេះ​ទឹក​ថ្លា (Clamydia) ដុះ​សាច់​លើ​ប្រដាប់​ភេទ (Genital warts) ជា​ដើម។ – សុខភាព​ទ្រុឌ​ទ្រោម – អាច​ខូច​មុខ​ងារ​ផ្លូវ​ភេទ។ ញៀនរួម​ភេទ អាច​​បណ្ដាល​មក​ពី​បញ្ហា​ផ្លូវ​ចិត្ត។ អ្នក​មាន​បញ្ហា​នេះ​ អាច​មាន​អារម្មណ៍​មិន​នឹង​ន ខ្មាសអៀន​ មាន​ទុក្ខ​ព្រួយ​។ ញៀន​រួម​ភេទ ក៏​​អាច​នាំ​ឲ្យ​កើតជំងឺ​ផ្លូវ​ចិត្ត ដូច​ជា បាក់​ទឹក​ចិត្ត ថប់​បារម្ភ ប្រើថ្នាំ​ញៀន […]


ការពន្យារកំណើត

ពិតអត់ ប្រើថ្នាំពន្យារកំណើត អាចឲ្យស្រីៗធ្វើទុក្ខ ស្គមរីងរៃ ឬធាត់ជ្រុល?

ការ​ពន្យារ​កំណើត​តាម​បែប​សម័យ​ទំនើប​មាន​ច្រើន​វិធី​ណាស់ ដូចជា ថ្នាំលេប ថ្នាំចាក់ កង​ដាក់​ក្នុង​ស្បែក កង​ក្នុង​ស្បូន ជាដើម។ ប៉ុន្តែ​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា មធ្យោបាយ​ពន្យារ​កំណើត​ទាំង​នោះ​អាច​ឲ្យ​ស្រីៗ​យើង​ធ្វើ​ទុក្ខ មាន​អ្នក​ខ្លះ​ធ្លាក់​ឈាម ស្គម​រីងរៃ ឬ​ធាត់​ខ្លាំង​ក៏​មាន។ បកស្រាយ​បញ្ហា​នេះ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនីក រ៉ាក់ ថា មិន​ពិត​នោះ​ទេ ការ​លើក​ឡើង​ទាំង​នោះ​ប្រហែល​ជា​ច្រឡំ​ទៅ​នឹង​ផល​រំខាន​មួយ​ចំនួន​ដែល​កើត​ឡើង​ក្រោយ​ពេល​ប្រើ​​មធ្យោបាយ​ពន្យារ​កំណើត​ណាមួយ ។ បដិសេធ ការ​លើក​ឡើង​ទាំង​នោះ លោកស្រី​ថា មុននឹង​ដាក់ឲ្យ​ប្រើប្រាស់​នូវមធ្យោបាយ​ពន្យារ​កំណើត​ណា​មួយ គេ​បាន​សិក្សា​ច្បាស់​លាស់ អំពី​គុណ​ប្រយោជន៍​របស់​វា​ ប្រសិន​បើ​មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព គេ​មិន​ដាក់​ចរាចរ​លើ​ទីផ្សារ នោះ​ទេ។ អត្ថបទពាក់ព័ន្ធ៖  ប្រើថ្នាំពន្យារកំណើតយូរ ​អាចអត់កូនរហូត? លេប​ថ្នាំ​គ្រាប់​ពន្យារ​កំណើតមិន​ត្រូវ​ពេល អត់​ប្រសិទ្ធភាព​ទេ ការ​ពន្យារ​កំណើត​លើក​ដំបូង អាច​ធ្វើ​ឲ្យ​ស្រីៗ​ជួប​ផល​រំខាន​មួយ​ចំនួន ដូចជា ប្រែប្រួល​អារម្មណ៍ ឈឺពោះ ឈឺក្បាល ធ្វើទុក្ខក្រពះ ឡើង ឬ​ស្រកគីឡូ​តិចតួច ក្អួតចង្អោរ រដូវមកមិនទៀង ដែល​ផល​រំខាន​នោះ​នឹង​បាត់​ទៅវិញក្នុង​រយៈពេល​ខ្លី។ ក្នុង​ករណី​ដែល​ស្រីៗ​មួយ​ចំនួន​ប្រើ​ថ្នាំ​ពន្យារ​កំណើត ឬ​ក៏​ចាក់​ថ្នាំ​ពន្យារ​កំណើត ទៅ​ជា​ធ្លាក់​ឈាម ធ្វើ​ទុក្ខ​ស្គម​រីងរៃ​នោះ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា ថា អាច​បណ្តាល​មក​ពី​សុខភាព​ស្រីៗ​ខ្លួន​ឯង ឬ​សម្រេច​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​ណា​មួយដោយ​ខ្លួនឯង មិន​បាន​ពិនិត្យ​សុខភាព និង​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ឯ​មួយ​ចំនួន​ទៀត​លេប​ថ្នាំ​មិន​បាន​ទៀងទាត់​រាល់​ថ្ងៃ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក […]


សុខភាពផ្លូវភេទ

ស្រីៗមករដូវតិច អាចប៉ះពាល់ការមានកូនអត់?​

ការ​មក​រដូវ​របស់​ស្រីៗ​មិន​ដូច​គ្នា​ទេ អាស្រ័យ​ទៅ​តាម​សុខភាព​របស់​មនុស្ស​ម្នាក់ៗ អ្នក​ខ្លះ​មក​ច្រើន​ខ្លាំង អ្នក​ខ្លះ​ល្មម ឯ​មួយ​ចំនួន​ទៀត​មក​តិចៗ​ទៅ​វិញ។ ការ​មក​រដូវ​តិច ឬ​ច្រើន​ជ្រុល​ពេក​សុទ្ធ​តែ​មាន​បញ្ហា ចុះ​ករណី​មក​រដូវ​តិចៗ អាច​ឈាន​ទៅ​មាន​បញ្ហា​អត់​កូន​ទេ? ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន បញ្ជាក់​ថា ការ​មក​រដូវ​តិច ពាក់​ព័ន្ធ​នឹង​មូលហេតុ ២ សំខាន់ៗ ទី១ ទាក់​ទង​នឹង​អ័រម៉ូន​មួយ​ចំនួន ទី២ បញ្ហា​ស្បូន ដែល​ជួនកាល​ករណី​ខ្លះ​បណ្តាល​មក​ពី​ស្រីៗ​រំលូត​កូន​ញឹក​ញាប់​ពេក ឬ​ក៏​មាន​គីស​នៅ​ដៃ​ស្បូន។ “ជួន​កាល​ភ្នាសស្បូន​​គាត់​ស្អិតជាប់​គ្នា ​ដោយសារ​ការ​រំលូត​កូន​ញឹក​ញាប់ ឬ​រលាក​អាងត្រគាក អ៊ីចឹង​ធ្វើ​ឲ្យ​ស្រីៗ​មាន​រដូវ​តិច​តួច ពេល​ខ្លះ​មាន​គីស​នៅ​ដៃ​ស្បូន ម៉ោ​រដូវ​ម្តង​តិច​តួច ​តែ​ចុក​ចាប់​ខ្លាំង  អ៊ីចឹង​អត់​អាច​មាន​កូន​ទេ”។ អត្ថបទពាក់ព័ន្ធ៖  អត់មានកូន បញ្ហាមកពីខាងប្រុសៗច្រើនជាងស្រីៗ ចំណែកមូលហេតុមកពី… ពិត​អត់ ចង់​ឆាប់​មាន​កូន ត្រូវ​រួមភេទ​រាល់​ថ្ងៃ? លោកវេជ្ជបណ្ឌិត គាន់ អូន ​ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត នៅ​ពេលសួរ​ថា តើ​ស្រីៗ​ដែល​មក​រដូវ​ក្នុង​បរិមាណ​តិច​តួច ហើយ​រយៈពេល ២-៣ ថ្ងៃ​អស់​រដូវ​ទៅ​វិញ​នោះ អាច​ប៉ះ​ពាល់​ដល់​ការ​មាន​កូន​ទេ? លោក​វេជ្ជ​បណ្ឌិត​ថា ប្រាកដ​ណាស់ ស្រីៗ​មក​រដូវ​តិច​ពេក​មិន​អាច​កូន​នោះ​ទេ ព្រោះ​ជា​ធម្មតា​អ្នក​សុខភាពល្អ រដូវ​ធ្លាក់​មក​ច្រើន​អំឡុង ២-៣ ថ្ងៃ ដំបូង ចុះ​បើ​មក​រដូវ​តិច ហើយ​តែ ២-៣ […]


គន្លឹះសុខភាពផ្លូវភេទ

អត់មានកូន បញ្ហាមកពីខាងប្រុសៗច្រើនជាងស្រីៗ ចំណែកមូលហេតុមកពី...

វិបត្តិ​គ្មាន​កូន​របស់​ប្ដី​ប្រពន្ធ​ដែល​រៀបការ​យូរ​ឆ្នាំ​ហើយ​នោះ ​មាន​ច្រើន​ណាស់ តែ​ចំណែក​មូលហេតុ​អាច​មក​ពី​ខាង​ប្រុស និង​ខាង​ស្រី​ដូចគ្នា។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​បញ្ជាក់​ថា ឥឡូវ​បញ្ហា​នេះអ្នក​ដែល​គ្មាន​លទ្ធភាព​មាន​កូន​មកពី​មនុស្ស​ប្រុស​ច្រើន​ជាង។ លោក​គ្រូពេទ្យ​ផ្នែក​រោគ​ស្ត្រី រូប​នេះ​បែងចែក​ពី​បញ្ហា​ធ្វើឲ្យប្តីប្រពន្ធ​​មិន​អាច​មាន​កូន​បានជា ២ ទី១ ដោយសារ​មនុស្ស​ស្រី បញ្ហា​មាត់​ស្បូន ដៃ​ស្បូន ឬ​មាន​ដុំ​សាច់​អ្វី​មួយ​នៅ​ស្បូន ការ​បង្ក​រោគ​នៅ​ស្បូន ស្បូន​ស្អិត ធ្លាក់​ស​ធ្វើឲ្យ​រលាក​ស្បូន ហើយ​កាលណា​តែ​ជិត​ផ្លូវ​នាំ​មេ​ជីវិត​ចូល​ទៅ គឺ​មិន​អាច​មាន​កូន​បាន​ទេ។ អត្ថបទ​ពាក់ព័ន្ធ៖ ពិត​អត់ ចង់​ឆាប់​មាន​កូន ត្រូវ​រួមភេទ​រាល់​ថ្ងៃ? ចំណែក​ភាគី​ខាង​បុរស​ដែល​អត់​កូន​វិញ មកពី​របប​អាហារ ស្ដ្រេស​ការងារ ជក់​បារី​ផឹក​ស្រា ធ្វើឲ្យ​គាត់​មិន​អាច​មាន​លទ្ធភាព​មាន​កូន​បាន៖ “មនុស្ស​ប្រុស​ដែល​អត់​មាន​កូន​មកពី​គាត់​ធ្វើការ​ហត់ និង​ស្រ្តេស អី​ជា​ដើម​នោះ ពិបាកមានកូន​ណាស់ ព្រោះ​គ្មាន​មេ​ជីវិត ឬ​មេជីវិតខ្សោយ​ ទោះ​ជា​ទឹក​កាម​មាន​ធម្មតា​ក៏​ដោយ តែ​គ្មាន​ស្ពែម៉ាតូសូអ៊ីត។ ខ្លះ​ទៀត​មាន​ហើយ តែ​មិន​គ្រប់​លក្ខណៈ អា​ហ្នឹង​ក៏​ជា​កត្តា​​សំខាន់ដែរ”។ អត្ថបទពាក់ព័ន្ធ៖ លក្ខខណ្ឌប៉ុន្មានយ៉ាងនេះ អាចបញ្ជាក់ថា ប្រុសម្នាក់នោះ អារអត់កូន ទោះ​ជា​បែក​នេះ​ក្ដី លោក​គ្រូពេទ្យ​ថា​ការ​គ្មាន​កូន​មិន​អាច​ដាក់​បន្ទុក​ទៅ​ភាគី​ណា​មួយ​បាន​ឡើយ ត្រូវតែ​ពិភាក្សា និង​ស្វះស្វែង​គ្រូពេទ្យ ដើម្បី​ច្បាស់​​ថា តើ​មកពី​បញ្ហា​នៅត្រង់​ណា​ឲ្យ​ប្រាកដ។ ជាចុងក្រោយ​លោក​ក៏​បាន​ផ្ដល់​ជា​ដំបូន្មាន​ដល់​គូ​ស្វាមី​ភរិយា​ថ្មីថ្មោង​ថា កាលៈទេសៈ​ណា​ដែល​អាច​មាន​កូន​បាន គួរតែ​យក​ឲ្យ​ហើយ​ក្នុង​វ័យ ២០ ជាង​ ទៅ […]


គន្លឹះសុខភាពផ្លូវភេទ

ពិត​អត់ ចង់​ឆាប់​មាន​កូនត្រូវ​រួមភេទ​រាល់​ថ្ងៃ?

ហេតុ​តែ​ចង់​មាន​កូន​នឹង​គេ​ពេក ប្តី​ប្រពន្ធ​មួយ​ចំនួន​ខំ​ប្រឹង​សឹង​គ្រប់​តិច​និក​ទាំង​អស់ ខ្លះ​ទៀត​ខំប្រឹង​សម្រុក​រឿង​លើ​គ្រែ​ស្ទើរ​គ្មាន​លោះ​ថ្ងៃ។ តើ​ការ​រួមភេទ​រាល់​ថ្ងៃ ឆាប់​មាន​កូន​មែន ឬ​យ៉ាង​ណា? សំណួរ​នេះ ប្រធាន​ផ្នែក​រោគ​​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​វេជ្ជបណ្ឌិត គាន់ អូន បក​ស្រាយ​ថា ការ​មាន​កូន​មិន​ទាក់​ទង​នឹង​ការ​នៅ​ជាមួយ​គ្នា​ញឹក​ញាប់ ឬ​មិន​ញឹក​ញាប់​នោះ​ទេ សំខាន់​គឺ​ប្តី​ប្រពន្ធ​រួម​ភេទ​នៅ​ពេល​មាន​មេ​ជីវិត​ញី​ធ្លាក់ អំឡុង​ថ្ងៃទី ១៣ ១៤ ១៥ ទៅ​តាម​រដ្ដ​រដូវ​របស់​ស្រីៗ។ ម្យ៉ាង​វិញ​ទៀត​ពេល​ដែល​អាច​មាន​កូន​បាន នៅ​ពេល​មេ​ជីវិត​បុរស​ល្អ ពោល​គឺ​ប្រុសៗ​តម​មិន​រួម​ភេទ ២-៣ថ្ងៃ ដែល​ធ្វើ​ឲ្យ​មេ​ជីវិត​មាន​គ្រប់​គ្រាន់។ “ជា​ទូទៅ​មេ​ជីវិត​ញី​ធ្លាក់​ថ្ងៃ​ទី​១៤ អ៊ីចឹង​បើ​យើង​នៅ​ជាមួយ​គ្នា​ញឹក​ញាប់​ម៉េច​ក៏​ដោយ ថ្ងៃ​ដើម​ខែ ម៉ោ​រដូវ​ហើយ ថ្ងៃទី៤ ទី៥ អី ក៏​អត់​មាន​កូន​ដែរ ហើយ​បើ​សិន​ជា​យើង​នៅ​ជាមួយ​​គ្នា​មិន​ញឹក​ញាប់​ទេ តែ​១ដង ថ្ងៃទី១៤ ថ្ងៃ​ដែល​មាន​មេ​ជីវិត​ញី​ចេញ​ម៉ោ នៅ​ជាមួយ​គ្នា​តែ ១ ដង ក៏​មាន​កូន​ដែរ”។ លោក​វេជ្ជបណ្ឌិត រៀបរាប់។ អត្ថបទពាក់ព័ន្ធ៖  ៧ ចំណុច​ជួយឲ្យ​​សិច​រោលរាល​ដល់​កំពូល សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី មន្ទីរពេទ្យកាល់ម៉ែត ការ​បង្ក​កំណើត​អាច​ប្រព្រឹត្ត​ទៅ​រលូន វេជ្ជបណ្ឌិត​ឯកទេស​សម្ភព រោគស្ត្រី និង​អេកូសាស្ត្រ​រូបនេះ ពន្យល់​ថា វា​មិន​មែន​ពាក់ព័ន្ធ​នឹង​ការ​រួមភេទ​តែ​មួយ​មុខ​ទេ វា​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ផែនការ​ច្បាស់​លាស់ កត្តា​សុខភាព​ប្តី​ប្រពន្ធ […]


ប្រមេះទឹកថ្លា

កើតប្រមេះទឹកថ្លា មានគ្រោះថ្នាក់ប៉ុនណា បើទៅពេទ្យអត់ទាន់?

ជំងឺ​កាម​រោគ មាន​ច្រើន​ ប៉ុន្តែ​ជំងឺ​យើង​ឧស្សាហ៍​ជួប​ប្រទះ​បំផុត គឺ​ស្វាយ ប្រមេះ ​អេដស៍។ ប្រុសៗ​ចូលចិត្ត​មានក្រៅ អត់ការពារ ប្រយ័ត្ន​ឆ្លង​រោគ​ចូល​ផ្ទះ ពិសេស​ជំងឺ​ប្រមេះ​ តែ​ម្តង។ “Hello គ្រូពេទ្យ” ធ្លាប់​លើក​ឡើង​ច្រើន​ពីជំងឺ​ស្វាយ ជំងឺប្រមេះទឹក​បាយ សម្រាប់​ពេល​នេះ នឹងលើក​ឡើង​ពី​ជំងឺ​ប្រមេះ​ទឹក​ថ្លា វិញ​ម្តង ឲ្យ​​យើង​បាន​ដឹង និង​ចេះ​ការពារខ្លួន។ ១- ​អ្វី​​​ជា​ជំងឺ​ប្រមេះ​ទឹក​ថ្លា? ជំងឺ​ក្លា​មីឌៀ​ ឬ​​ប្រមេះ​ទឹក​ថ្លា​ ជា​ជំងឺឆ្លង​តាម​ការរួម​ភេទ ពិសេស​​ពេល​​​រួម​ភេទ​មិន​មាន​សុវត្ថិភាព ​អត់​ការពារ  មិន​ថា​តាម​​ទ្វារមាស តាម​រន្ធ​គូទ ឬ​​តាម​មាត់ ជាមួយដៃ​គូ​មាន​ផ្ទុក​មេរោគ សុទ្ធ​តែ​អាច​ឆ្លង។ ២- ធ្វើ​ម៉េច​​ទើប​ដឹង​​មាន​ផ្ទុក​មេរោគប្រមេះ​ទឹកថ្លា? អ្នកកើតប្រមេះ​ទឹក​ថ្លា​ ដំណាក់​កាល​ដំបូង​ មិន​មាន​រោគ​សញ្ញា​​​ទេ។  ​បើ​មាន ​គឺ​កើត​ឡើង​ចន្លោះ​ពី​ ១​-​២ ​សប្ដាហ៍​ក្រោយ​​​​ឆ្លងមេរោគ ខណៈ​រោគសញ្ញា​ទាំង​នោះ​មាន​៖ – ពិបាក​នោម​ ឬ​នោម​ឈឺ – ឈឺ​លើ​ថ្ងាស​ផ្នែក​ខាង​ក្រោម​ពោះ – មានធ្លាក់ស – ឈឺ​ចាប់​ពេល​រួម​ភេទ – មាន​ធ្លាក់​ឈាម​មិន​ប្រក្រតី​ (ស្រី) – ឈឺ​ពង​ស្វាស – ហូរ​ឈាម​តាម​គូទ ​ហូរ​ទឹក​រងៃ​ និង​​ឈឺ​ចាប់។ ​​បើ​មាន​សញ្ញា​ដូច​បាន​រៀប​រាប់​ខាង​លើ ​សូម​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ ក្នុង​ករណី​ដៃ​គូ​​មាន​ជំងឺ​ប្រមេះ​ទឹក​ថ្លា​នេះ ភាគី​ម្ខាង​ទៀត​​​គួរ​​​មកពិនិត្យ និង​​​ព្យាបាល ​ទោះ​គ្មាន​រោគ​សញ្ញា​ក៏​ដោយ។ ៣- រោគវិនិច្ឆ័យ ជំងឺ​ប្រមេះ​ទឹក​ថ្លា​ […]


ជំងឺកាមរោគ

ប្រុសៗរួមភេទតាមរន្ធគូទជួបបញ្ហាធំ និងងាយ​ឆ្លង​ជំងឺ​​ទាំងនេះ

ដោយ​សារ​កត្តា​បរិស្ថាន ស្ថានភាព​ផ្លូវចិត្ត និងកត្តា​មួយ​ចំនួន​ទៀត ​ធ្វើ​ឲ្យប្រុសៗ​មួយ​ចំនួន​​ងាក​ទៅ​ស្រលាញ់​ភេទដូច​គ្នា ប្រុស​ស្រលាញ់​ប្រុស ស្រីស្រលាញ់​ស្រី។ ចំពោះ​ស្រីៗរួម​ភេទ​ជា​មួយ​ស្រីដូចគ្នា កុំ​ទាន់​និយាយ ថ្ងៃនេះ “Hello គ្រូពេទ្យ” ផ្តោត​សំខាន់​ជំងឺ​ងាយ​ឆ្លង​សម្រាប់​ប្រុសៗរួមភេទ​ដូច​គ្នា​ប៉ុណ្ណោះ។ ១- ជំងឺ​អេដស៍  ដោយ​សារ​តែ​កោសិកា​នៅ​តាមរន្ធគូទ និង​ចុង​ពោះ​វៀន​ធំ ​មាន​លក្ខណៈ​ងាយ​ស្រួល​ដាច់​រហែក និង​ដោយសារនៅ​ពេល​បាញ់​ទឹក​កាម​ ​សារធាតុ​បន្ថយ​សកម្មភាព​ប្រព័ន្ធ​ការពារ​បញ្ចេញ​មក​ ផងនោះ ​ធ្វើ​ឲ្យ​ការ​រួម​ភេទ​រវាង​ប្រុស​ៗ​គ្នា​ឯង ​ជា​ការ​រួម​ភេទ​មាន​គ្រោះ​ថ្នាក់​បំផុត ដោយ​សារ​តែ​​អាច​ប្រឈម​​ខ្ពស់ ឆ្លង​មេរោគ​អេដស៍ និង​ឆ្លង​រោគ​ផ្សេង​ៗទៀត។ ២- ជំងឺ​កាម​រោគ  ​រួម​ភេទ​តាម​រន្ធ​គូទ​រវាង​មនុស្ស​ប្រុស ​អាច​ធ្វើ​ឲ្យ​ប្រឈម​មុខ​ខ្ពស់ កើត​មហារីក​រន្ធគូទ ឆ្លង​មេរោគ HPV មេរោគ​រលាក​ថ្លើម​ប្រភេទ B ប្រភេទ C ឆ្លង​ពពួក​មេរោគប្រមេះទឹកបាយ ប្រមេះ​ទឹក​ថ្លា ជំងឺ Giardia lamblia (ឆ្លងរោគ​បង្ក​ឲ្យ​រាករូស) ពពួក​មេរោគ​ឱកាស​និយម (HIV) មេរោគ Cryptosporidium ជំងឺរើម (Herpes simplex virus) និង​មេរោគ​ជា​ច្រើន​ផ្សេង​ទៀត។ ពាក្យ​ថា “Fisting” សំដៅ​លើ​ការ​យក​ដៃ​លូក​ចូល​ក្នុង​រន្ធគូទ ហើយ​ការ​ធ្វើ​បែប​នេះ អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ជាង​ការ​រួម​ភេទ​តាម​រន្ធ​គូទ​ទៅ​ទៀត។ នៅ​ពេល​មាន​ការ​ដាច់​រហែក​នៅ​តំបន់​រន្ធ​គូទ ​អាច​ធ្វើ​ឲ្យ​សាច់​ដុំ​ខ្ជឹប​របស់​រន្ធ​គូទ​មិន​អាច​ធ្វើ​ការ​បាន​ល្អ​ ជា​លទ្ធផល​​នឹង​អាច​ឆ្លង​មេរោគ​ផ្សេង​ៗ ​មាន​រលាក​នៅ​តំបន់​នោះ ក៏​ជា​មូល​ហេតុ​អាច​ធ្វើ​ឲ្យ​ឆ្លង​ជំងឺ​កាម​រោគ​នៅ​ថ្ងៃ​ខាង​មុខ​បាន។ ៣- […]


ជំងឺស្វាយ

Syphilis (ជំងឺ​ស្វាយ)

និយមន័យ១- អ្វី​ជា​ជំងឺ​ស្វាយ? ជំងឺ​ស្វាយ ​ជា​ជំងឺ​កាមរោគបង្ក​ដោយ​បាក់តេរី អាច​បង្ក​រោគ​នៅ​លើ​ស្បែក មាត់ អវយវៈ​ភេទ និង​ប្រព័ន្ធ​ប្រសាទ។ ​បើ​រក​ឃើញ​វា​ក្នុង​ដំណាក់​កាល​ដំបូង ជំងឺ​ស្វាយ​ ងាយព្យាបាល​ទេ ហើយ​ក៏​មិន​បង្ក​ផល​​ប៉ះ​ពាល់​យូរ​អង្វែង​ដែរ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ជំងឺ​ស្វាយ​ ​មិន​ព្យាបាល​ អាច​បង្កឲ្យ​ខូច​ខាត​ធ្ងន់ធ្ងរ​ដល់ខួរ​ក្បាល ​ឬ​ប្រព័ន្ធ​ប្រសាទ និង​អវយវៈ​ផ្សេង​ទៀត ​រួម​ទាំង​បេះដូង​ទៀតផង។ ២- ​ជំងឺ​ស្វាយ​កើត​ឡើង​ញឹក​ញាប់​ទេ? អត្រា​កើត​ជំងឺ​ស្វាយលើ​ស្រីៗ​បាន​ធ្លាក់​ចុះ ចាប់​តាំង​ពី​ឆ្នាំ ២០១០ ប៉ុន្តែ​កើន​ឡើង​ខ្ពស់​ចំពោះ​ក្រុមប្រុសៗ​រួម​ភេទ​ជាមួយ​ប្រុសៗ​ដូច​គ្នា។ រោគសញ្ញា៣- ​រោគ​សញ្ញា​ជំងឺ​ស្វាយ​មាន​អ្វី​ខ្លះ? ជំងឺ​ស្វាយ​ ចែក​ចេញ​ជា​ ៣ ​ដំណាក់​កាលធំៗ ដោយ​រោគសញ្ញាលេច​ចេញ​ខុសៗ​គ្នា ​អាស្រ័យ​លើ​ដំណាក់​កាល​នីមួយៗដូច​ជា៖ – ដំណាក់​កាល​ទី​ ១៖ រោគ​សញ្ញា​ចាប់​ផ្ដើម ពី ២​-៤ ​សប្ដាហ៍​បន្ទាប់​ពី​ឆ្លង និង​រួម​មាន ដំបៅ​តូច​មួយ​ ​មិន​ឈឺ (Chancre) នៅ​លើ​ទីតាំង​ដែល​បាក់តេរី​ឆ្លងចូល​រាង​កាយ។ ដំបៅ​ទាំង​នោះ​ច្រើន​ឃើញ​លើ ប្រដាប់​ភេទ ប៉ុន្តែ​ក៏​ឃើញនៅ​លើ​មាត់ ឬ​រន្ធ​គូទផង​ដែរ បើ​ផ្នែក​ទាំង​នោះ​ ត្រូវ​បាន​ប៉ះ​ពាល់​ដោយ​សកម្មភាព​សិច​ជាមួយ​អ្នក​ដែល​កើត​រោគ​នេះ។ ជាទូទៅ ​វា​ច្រើន​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ក្នុង​រយៈពេល​ពី ​១-​៥​ សប្ដាហ៍។ – ដំណាក់​កាល​ទី ២៖ បើ​ការ​ឆ្លង​រោគ​នេះ​មិន​បាន​ព្យាបាល​ ដំណាក់​កាល​ទី​ ២ ​នឹង​ចាប់​ផ្ដើម​នៅសប្តាហ៍ ៦-​១២​ […]


ការពន្យារកំណើត

មាន​តែ​២វិធី​​នេះ​ប៉ុណ្ណោះ ​​ការពារ​​មិន​ឲ្យ​មាន​ផ្ទៃពោះ​​អស់​១​ជីវិត

មាន​វិធី​ច្រើន​ណាស់​ដើម្បី​ការពារ​ការ​មាន​កូន ដែល​វិធី​ទាំង​នោះ​មាន​ទាំង​តាម​បែប​ធម្មជាតិ និង​វិទ្យាសាស្ត្រ ដែល​គេ​ហៅ​ថា មធ្យោបាយ​ពន្យារ​កំណើត​តាម​បែប​ទំនើប។ ​មធ្យោបាយ​ពន្យារ​កំណើត​បែប​ទំនើប មាន​ដូច​ជា ប្រើ​ស្រោម​អនាម័យ លេប​ថ្នាំ ចាក់​ថ្នាក់ ដាក់​កង​ក្រោម​ស្បែក ដាក់​កង​ក្នុង​ស្បូន ចង​ដៃ​ស្បូន និង​ចង​បំពង់​មេ​ជីវិត​ឈ្មោល។ ក្នុង​ចំណោម​មធ្យោបាយ​ពន្យារ​កំណើត​ទាំង​អស់​ខាង​លើ​នេះ មាន​តែ ២ វិធី​ប៉ុណ្ណោះ ដែល​អាច​ការពារ​កំណើត​អស់​មួយ​ជីវិត​បាន គឺ​ការ​ចង​ដៃស្បូន និង​ការ​ចង​បំពង់​មេ​ជីវិត​ឈ្មោល។ នេះ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ អត្ថបទពាក់ព័ន្ធ៖ ពន្យារ​​កំណើតតាមធម្មជាតិ ​មានតែ២នេះទេ ឯ​ភាគរយ​បរាជ័យ​ខ្ពស់ ១- ចង​ដៃ​ស្បូន ការ​ចង​ដៃ​ស្បូន​ជា​វិធីសាស្ត្រ​បញ្ឈប់​ការ​មាន​ផ្ទៃពោះ​អស់​មួយ​ជីវិត។ ចង​ដៃ​ស្បូន​ជា​ការ​វះកាត់​ចង​ផ្តាច់​ដៃស្បូន​របស់​ស្រីៗ ដើម្បី​បង្ការ​កុំ​ឲ្យ​មេ​ជីវិត​ញី និង​មេ​ជីវិត​ឈ្មោល​ទៅ​ជួប​គ្នា។ ចំពោះ​ស្រីៗ​ដែល​ចង​ដៃ​ស្បូន​រួច​នៅ​តែ​មាន​ឈាម​រដូវ​ធម្មតា មិន​រំខាន​ដល់​ជីវិត​ផ្លូវភេទ​នោះ​ទេ។ ២- ចង​បំពង់​មេ​ជីវិត​ឈ្មោល ដូចគ្នា​ទៅ​នឹង​ការ​ចង​ដៃ​ស្បូន​ដែរ គ្រាន់​តែ​ការ​វះ​កាត់​ចង​បំពង់​មេ​ជីវិត​ឈ្មោល​ធ្វើ​ឡើង​ទៅ​លើ​បុរស ដែល​គេ​តែង​ហៅ​ថា​គ្រៀវ​នោះ។ វិធី​មួយ​នេះ​កាត់​ផ្តាច់​បំពង់​តូចៗ ធ្វើ​ឲ្យ​មេជីវិត​ឈ្មោល​មិន​អាច​ចេញ​ពី​ពង​ស្វាស​ទៅ​បង្ក​កំណើត​ជាមួយ​មេ​ញី​បាន​ទេ។ អត្ថបទពាក់ព័ន្ធ៖ មធ្យោបាយ​ពន្យារ​កំណើត​មាន​ច្រើន មក​​ដឹង​​ពី​ប្រសិទ្ធភាព​តាម​ប្រភេទ​​​នីមួយៗ ​ ទោះ​យ៉ាង​ណា​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ថា វិធី ២ នេះ កម្រ​មាន​គ្រូពេទ្យ​ណែនាំ​ឲ្យ​ជ្រើស​រើស​ណាស់ លុះ​ត្រា​តែ​ប្តី​ប្រពន្ធ​​សម្រេច​ចិត្ត​ច្បាស់ និង​មាន​បញ្ហា​មួយ​ចំនួន​ខាង​ក្រោម​នេះ៖ – អាយុ​ច្រើន និង​មាន​កូន​ច្រើន – មាន​ជំងឺ​នៅ​តំបន់​ដៃ​ស្បូន ឬ​ពងស្វាស – ស្ទះ ឬត្បៀត ដៃស្បូន ឬបំពង់មេជីវិត – […]


គន្លឹះសុខភាពផ្លូវភេទ

កើតហឺត អាច​ប៉ះពាល់រឿង​រួមភេទ​កម្រិត​ណា?

ហឺត ប៉ះពាល់​ដល់ដង្ហើម​យើង ថប់ដង្ហើម ចុះបើរួមភេទ​ម្ដងៗ ដែលត្រូវការអារម្មណ៍ និងសំឡេង​ស្រើបស្រាល តើហឺតអាចប៉ះពាល់ដែរអត់? “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ទំនាក់​ទំនង​ជំងឺ​ហឺត និង​បញ្ហា​ផ្លូវ​ភេទ ព្រមទាំងដំណោះស្រាយ ដើម្បី​ឲ្យ​ជីវិត​ផ្លូវភេទ​យើង​ស្រណុក​សុខស្រួល។ ១- ជំងឺ​ហឺត​បង្ក​បញ្ហា​ដល់​ការ​រួមភេទ​ ជំងឺ​ហឺត បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ទៅ​លើ​សួត ធ្វើ​ឲ្យ​បំពង់​ខ្យល់​ចង្អៀត និង​រលាក ពិបាក​ដក​ដង្ហើម​ដោយ​រោគ​សញ្ញា​មាន​ដូចជា បន្លឺ​សំឡេង​ហួច ពេល​ដក​ដង្ហើម​ក្អក ចុក តឹង​ទ្រូង ឬ​ហត់។ ហេតុ​ផល​ទាំង​លើសុទ្ធ​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ការរួម​ភេទ។ បើ​យើង​មាន​អាការៈ​ថប់​ដើម​ទ្រូង ហើយ​បន្លឺ​សំឡេង​ដូច​ហួច​កាន់​តែ​ខ្លាំង​ឡើងៗ​អំឡុង​ពេល​រួមភេទ ឬ​មាន​អារម្មណ៍​ថាតឹង​ទ្រូង​ជិត​ផ្ទុះ ពិបាក​ដក​ដង្ហើម ដោយ​សារ​តែ​គ្មាន​ខ្យល់​ចេញ​ចូល​ក្នុង​សួត ត្រូវ​តែ​ឈប់​រួមភេទ និង​លេប​ថ្នាំ​ជា​បន្ទាន់ ដែលនេះធ្វើឲ្យ​​ប៉ះពាល់​ដល់​អារម្មណ៍​ផ្លូវ​ភេទ​យើង។ មួយ​វិញ​ទៀត ចំពោះ​ស្រីៗ​មាន​ជំងឺ​នេះ ការ​រួម​ភេទតាម​មាត់ អាច​នឹង​មិន​ធ្វើ​ទៅ​រួច​ដូច​គ្នា ដោយសារ​តែ​បញ្ហា​​ដក​ដង្ហើម ធ្វើ​ឲ្យ​យើង​ងាយ​ប្រតិកម្ម​ជាមួយ​ទឹក​កាម​ប្រុសៗ ឬ​ស្រោម​អនាម័យ​ផលិត​ពី​កៅស៊ូ។ កត្តា​ទាំង​នេះអាច​ធ្វើ​ឲ្យ​យើង​ និង​ដៃ​គូ មាន​បញ្ហា​សតិ​អារម្មណ៍ ដូចជា ខ្មាស​អៀន គ្មាន​ផាសុកភាព​ ស្រ្ដេស និង​ខ្លាច​ដៃ​គូ​មាន​គ្រោះថ្នាក់ មាន​អារម្មណ៍​ថា​ដៃ​គូ​ឈប់​ស្រលាញ់​ខ្លួន ក៏​ដូច​ជា​អារម្មណ៍​ស្អប់​ខ្លួន​ឯង មិន​អាច​ប្រឈម​នឹង​បញ្ហា​ទាំង​នេះ ធ្វើ​ឲ្យ​សម្រេច​ចិត្ត​កាត់​ផ្ដាច់​ទំនាក់ទំនង​ស្នេហ៍​ក៏​មាន។ ២- ប្រាប់​ដៃ​គូ​យើងត្រង់ៗពី​បញ្ហា​ហឺត ភាព​ស្មោះត្រង់ ធ្វើ​ឲ្យ​យើង​រក្សា​ទំនាក់ទំនង​ស្នេហា​បាន​យូរ​អង្វែង ក៏​មិន​ធ្វើ​ឲ្យ​ខាត​បង់​អ្វី​នោះ​ដែរ ក៏​អាច​សម្រួល​ដល់​ការ​គ្រប់​គ្រង​ស្ថាន​ភាព​ជំងឺ​យើង​បាន ដូចជា៖ – អាច​ប្រើ​ស្រ្ពាយ​បាញ់​មាត់ដោយ​មិន​ចាំ​បាច់​ខ្លាច​ចិត្ត​ដៃ​គូ​ – ដៃគូ​ក៏​អាច​ជួយ​យើង​បាន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ