សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ប្រយ័ត្ន! អេដស៍កំពុងផ្ទុះការឆ្លងក្នុងចំណោមយុវវ័យ ខណៈអ្នកផ្ទុកជិត៧ពាន់នាក់បន្តគេចខ្លួន

ជំងឺ​អេដស៍ កំពុង​ផ្ទុះ​ការ​ឆ្លង​​ក្នុង​ចំណោម​យុវវ័យ និង​អ្នកស្រឡាញ់​ភេទ​ដូចគ្នា ស្រប​ពេល​ដែល​អ្នក​ផ្ទុក​មេរោគ​អេដស៍ជិត ៧ ០០០នាក់ នៅ​តែ​បន្តគេច​មិន​មក​ទទួល​សេវា​ព្យាបាល​។ នេះ​បើយោង​ទៅ​តាម​របាយ​ការណ៍​ពី​អាជ្ញា​ធរ​ជាតិប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ដែល Hello គ្រូពេទ្យ ទទួល​បាន​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៤នេះ។ របាយ​ការណ៍​ដដែល បានបបញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ​២០២៣ កម្ពុជា បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ១ ២០០នាក់ ក្នុងនោះ ​យុវវ័យ​អាយុ​ចន្លោះ​ពី​១៥ ដល់​២៤​ឆ្នាំ មានចំនួន​៥១៦​នាក់​។ ស្រប​ពេល​ជាមួយគ្នានេះ អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ នៅ​តែ​បន្ត​ខិត​ខំ​ក្នុង​ការ​ស្វែង​រក​អ្នក​ផ្ទុក​មេរោគ​អេដស៍ចំនួនប្រមាណជិត ៧ ០០០នាក់ ដែល​មិនទាន់​បាន​មក​ទទួល​សេវា​ព្យាបាល។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក ឈឹម ឃិនដារ៉េត អគ្គ​លេខា​ធិការ​អាជ្ញា​ធរជាតិ​ប្រយុទ្ធ​​នឹង​ជំ​ងឺ​អេដស៍ បានប​ញ្ជាក់​ថា បើ​ទោះ​បី​អ្នក​ឆ្លង​ថ្មី​ក្នុង​ចំណោម​មនុស្សពេញវ័យអាយុ​១៥​ឆ្នាំ​ឡើង មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ​ប្រមាណ​ជា​៤៦% បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១០ មក​ដល់​ឆ្នាំ​២០២៣​ក៏ដោយ ប៉ុន្តែ បែរ​ជា​មាន​ការ​កើន​ឡើង​ក្នុង​ចំណោម​បុរសប្រមាណ​ជា ៦% ទៅ​វិញ​។ [embed-health-tool-BMI] ក្នុង​ចំណោមអ្នកឆ្លងថ្មី​ទាំង ១ ២០០នាក់នេះ មាន ៨៦% ជា​ប្រជាជន​គន្លឹះ និង​អតិថិជនរួមនឹងដៃគូ ហើយ៤៦% ស្ថិតក្នុង​ចំណោម​បុរសរួម​ភេទជា​មួយនឹង​បុរស​​។ បើ​គិត​ត្រឹម​ត្រីមាសទី៣ ឆ្នាំ២០២៤នេះ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវភេទ

ស្វែងរក សុខភាពផ្លូវភេទ

សុខភាពផ្លូវភេទ

ពេញវ័យមិនទាន់ស្រួលបួល ប្រឡូករួមភេទ អាចប្រឈមបញ្ហាទាំងនេះ

សម្រាប់​ក្មេងជំទង់ៗ ទើប​ពេញវ័យ ពិសេស​ក្មេង​ស្រី បើ​ឆាប់​ប្រឡូក​ក្នុង​ជីវិត​ផ្លូវ​ភេទ​លឿនពេក គឺ​មិន​ល្អ​ទេ អាច​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ជាច្រើន ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត។ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​បញ្ហា​មួយ​ចំនួន អាច​កើត​ឡើង​ចំពោះ​ក្មេងៗ​ទើប​ពេញវ័យ និងឆាប់រួម​ភេទ។ ១- ប្រឈមមុខជាមួយជំងឺមហារីកមាត់ស្បូន ការ​ព្រមាន​របស់​អ្នក​ស្រាវ​ជ្រាវ​បាន​លើក​ឡើង​ថា ក្មេង​ស្រីអាច​ប្រឈម​​ទ្វេ​ដងកើត​​ជំងឺ​មហារីក​មាត់​ស្បូន បើ​ពួក​គេ​ឆាប់​ប្រឡូក​ក្នុង​ការ​រួម​ភេទ​នៅ​វ័យ​ក្មេង។ នៅ​ប្រទេស​អង់​គ្លេស មនុស្ស​ជា​ច្រើន​មិន​បាន​ពិនិត្យ​សុខភាព​នៅមន្ទីរពេទ្យទេ រហូត​ដល់​ពួក​គេ​មាន​អាយុ ២៥​ឆ្នាំ ខណៈ​ទម្រាំ​ដល់​ពេល​នោះ ក្មេង​ស្រីៗប្រហែល​បាន​ឆ្លង​មេរោគ HPV អស់​រយៈ​ពេល​ដប់​ឆ្នាំ​ទៅហើយ ហើយ​មេរោគ​កាម​រោគនេះ គឺ​ជាភ្នាក់​ងារ​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​មាត់​ស្បូន។ ២- ប្រឈមបញ្ហា​សតិអារម្មណ៍ បើ​ក្មេង​ៗ​គ្រាន់​តែ​ចង់​សម្រេច​កាម​ខ្លួន​ឯង ឬ​ភ្ញោច​ដាស់​អារម្មណ៍​ផ្លូវ​ភេទ ​​មិន​មាន​ផល​ប៉ះពាល់​ដល់​ជីវិត​ទៅ​ថ្ងៃ​ខាង​មុខទេ។ ប៉ុន្តែ​បើ​គេ​មាន​បទពិសោធ​ផ្លូវ​ភេទ ​មាន​លក្ខណៈ​ភ័យ​ខ្លាច​​កាល​ពី​នៅ​តូច ដូច​ជា​ ត្រូវ​បាន​បៀត​បៀនដោយមនុស្ស​ធំ រងការ​​ជួញ​ដូរផ្លូវ​ភេទ​ ត្រូវ​គេ​ប្រមាថធ្វើ​ឲ្យ​អាម៉ាស់ ឬ​រហូត​ដល់​មាន​ការ​ចាប់​រំលោភ នោះ​ពួក​គេ​អាច​នឹង​មាន​បញ្ហា​អសមត្ថភាព​​ផ្លូវ​ភេទ​នៅ​ថ្ងៃ​អនាគត។ ៣- ប្រឈមមុខមានកូនទាំង​វ័យ​ក្មេង បើ​ឆាប់​ប្រឡូក​ក្នុង​រឿង​ផ្លូវ​ភេទ​លឿន​ពេក ក្មេង​ៗ​​អាច​នឹង​ប្រឈម​ការ​រួម​ភេទ​មាន​គ្រោះ​ថ្នាក់។ ការ​​សិក្សា​លើក​ឡើង​ថា ក្មេង​រួម​ភេទ​នៅ​អាយុ ១៣​ឆ្នាំ ​(នៅបរទេស) អាច​មាន​ដៃ​គូ​រួម​ភេទ​ច្រើន និង​រួម​ភេទ​ច្រើន​ដង រួម​ភេទ​ដោយ​មិន​បាន​ការពារ​ អាច​ប្រើ​គ្រឿង​ស្រវឹង ឬ​ថ្នាំ​ញៀន​មុន​ពេល​រួម​ភេទ។ ការ​សិក្សា​ធ្វើ​ឡើង​ដោយ​វេជ្ជបណ្ឌិត Jennings Bryant បង្ហាញ​ថា ​ក្មេង​ប្រុស​លើស​ពី ៦៦% និង​ក្មេង​ស្រី​លើស​ពី​ ៤០% ចង់​សាក​ល្បង​សកម្មភាព​ផ្លូវ​ភទ ដូច​​ពួក​គេ​បាន​មើល​ឃើញ​ក្នុង​ប្រព័ន្ធ​អ៊ីន​ធឺណេត (នៅ​ពេលឈាន​​រៀន​ដល់​ថ្នាក់​វិទ្យា​ល័យ […]


សុខភាពផ្លូវភេទ

ស្រីៗមាន​ស្បូនព្រែក​អាច​មានកូន​បាន​ធម្មតា ​ដូច​គេឯង​អត់?

មនុស្ស​ស្រី​មួយ​ចំនួន​នៅ​ពេល​ដឹង​ថា ខ្លួន​មាន​ស្បូន​បែប​នេះ​នឹង​ភិតភ័យ ​ស្វែងរក​ជំនួយ​ដើម្បី​ចង់​ដឹង​លម្អិតពី​រឿង​នេះ ហើយ​ចង់​ដឹង​ថា​ខ្លួន​នៅ​មាន​លទ្ធភាព​មាន​កូន​ដូច​អ្នក​ដទៃ​អត់។ បើ​ស្រីៗ​យើង​ដែល​​កំពុងតែ​មាន​បញ្ហា​ស្បូនព្រែក Hello គ្រូពេទ្យ សូម​បង្ហាញ និង​បកស្រាយ​ពី​រឿង​នេះ​ជាមួយលោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត។ លោក​វេជ្ជបណ្ឌិត​ថា ស្បូន​ព្រែក ស្បូន ២ ប្រដាប់​ភេទ ២ ដែល​នេះ​ជា​ធម្មជាតិ​របស់​ស្ត្រី​មួយ​ចំនួន។ លោក​ក៏​បាន​ពន្យល់​បន្ថែម​ទៀត​ថា ប្រសិនបើ​ស្បូន​នោះ​ធំ និង​ពេញ​លក្ខណៈ​គឺ​អាច​មាន​កូន​បាន​ជា​ធម្មតា។ គ្រូពេទ្យ​ជំនាញ​រោគ​ស្រ្តី​ខាងលើ​ក៏​បាន​បង្ហើប​ពី​ចំណុច​ដែល​អ្នក​មាន​ស្បូន​ព្រែក​នៅតែ​មាន​កូន​បាន​ធម្មតា គឺ​ឲ្យតែមាន​ដៃ​ស្បូន​ល្អ មក​រដូវ​ទៀងទាត់​ ព្រែក​តូច គឺ​អាច​មាន​ទាំងអស់៖ “ស្បូន​ព្រែក​ក៏​នៅតែ​អាច​មាន​កូន​បាន​ដូច​គេ​ដូច​ឯង កុំឲ្យ​តែ​គាត់​មាន​បញ្ហា​ រដូវ​មក​មក​មិន​ទៀង ស្បូន​តូច ដៃស្បូន​មាន​បញ្ហា​អី​ផ្សេង​ៗ​ទៀត​នោះ គឺ​អាច​នឹង​អត់​មាន​កូន”។ អត្ថបពាក់ព័ន្ធ៖ ស្រីៗមករដូវតិច អាចប៉ះពាល់ការមានកូនអត់?​ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី មន្ទីរពេទ្យកាល់ម៉ែត ស្បូន​ព្រែក​មាន​លក្ខណៈ​ក​ស្បូន​រួមគ្នា ឬ​អាច​មាន​ក​ស្បូន​ពីរ​ផ្សេងគ្នា។ ចំណែក​ស្រីៗដែលមាន​បញ្ហា​បែប​នេះ គ្មាន​បញ្ហា​រឿង​ឈឺចាប់​អ្វី​នោះ​ទេ ហើយ​រដូវ​ក៏​ធម្មតា​ដែរ។ លោក​គ្រូ​ក៏​បាន​ណែនាំ​ឲ្យ​ស្ត្រី​ទាំងឡាយ និង​អ្នក​ត្រៀម​ខ្លួន​ធ្វើ​ជា​ម៉ាក់​ៗ​គេ ត្រូវតែ​ពិនិត្យ​សុខភាព​ទូទៅ និង​ស្បូន​នេះ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ១ ឆ្នាំ​ម្ដង​ដែរ ដើម្បី​រក​មើល​ថា​មាន​បញ្ហា​អ្វី​ប្លែក​ដែរ​ឬ​ទេ ហើយ​បើ​មាន​ត្រូវ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា។ អត្ថបទពាក់ព័ន្ធ៖ ប្រុសៗគួរដឹង បើស្ថិតនៅក្នុងកាលៈទេសៈបែបនេះ ដៃគូមិនចង់រួមភេទទេ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


ការពន្យារកំណើត

ភ្លាត់អីៗដោយអត់ការពារ ថ្នាំ ៧២ ម៉ោងជួយបាន តែប្រើញឹកប៉ះពាល់ធ្ងន់ធ្ងរ

ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ឬ​ថ្នាំ ៧២ ម៉ោង​នោះ ជា​ជម្រើស​ល្អ​បំផុត​ចំពោះ​ស្រីៗ​ដែល​ភ្លាត់​រួមភេទ​ដោយ​អត់​បាន​ការពារ ដើម្បី​បង្ការ​ការ​ផ្ទៃពោះ។ ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​នេះ ត្បិត​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​មែន ប៉ុន្តែ​មិន​តម្រូវ​ឲ្យ​ស្រីៗ​យើង​ប្រើ​ច្រើន​ដង ឬ​ជា​ប្រចាំ​នោះ​ទេ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​ថា ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ឬថ្នាំ ៧២ ម៉ោង បង្ការ​កុំ​ឲ្យ​មេជីវិត​ឈ្មោល​ជួប​ជាមួយ​ពង​មេជីវិត​ញី ឬ​ពន្យារ​កុំឲ្យ​ពង​មេ​ជីវិត​ញី​ធ្លាក់​ចេញ​ពី​ក្រពេញ​អូវែ ដោយ​គ្រាន់​តែ​ស្រីៗ​លេប​ថ្នាំ​នេះ​អំឡុង​ពេល ៣ ថ្ងៃ​នៃ​ការ​រួមភេទ​ដែល​មិន​បានការពារ។ ថ្នាំ​នេះ​មាន​ប្រសិទ្ធ​ភាព​តែ​រយៈ​ពេល ៣ ថ្ងៃ (៧២ម៉ោង) បន្ទាប់​ពី​រួមភេទ​រួច​ប៉ុណ្ណោះ។ នៅ​ពេល​លេប​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ឬ​ថ្នាំ ៧២ ម៉ោង ស្រីៗ​យើង​នឹង​ជួប​ផល​រំខាន​មួយ​ចំនួន​ដូចជា ក្អួត​ចង្អោរ អស់​កម្លាំង ឈឺក្បាល វិលមុខ ឈឺសុដន់​ជាដើម។ អត្ថបទពាក់ព័ន្ធ៖ ត្រូវដឹង មធ្យោបាយ​ពន្យារ​កំណើត​សម័យថ្មី មាន​ច្រើន​បែប ឯចំណុចល្អ​ផ្សេងៗ​គ្នា ពិតអត់ ប្រើថ្នាំពន្យារកំណើត អាចឲ្យស្រីៗធ្វើទុក្ខ ស្គមរីងរៃ ឬធាត់ជ្រុល? ដោយ​ហេតុ​ថា លក្ខណៈ​ពិសេស​របស់​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​មាន​ផ្ទុក​នូវ​សារធាតុ​អ័រម៉ូន​ខ្ពស់​ជាង​ថ្នាំ​ពន្យារ​កំណើត​ដទៃ​ទៀត ដូច្នេះ​ពុំ​អនុញ្ញាត​ឲ្យ​ស្រីៗ​ប្រើ​ថ្នាំ​នេះ​ច្រើន​ដង​ពេក​ទេ ប្រើ​ត្រឹម ១ដង ឬ​២ ដង​ប៉ុណ្ណោះ។ ចំពោះ​ផល​ប៉ះពាល់​វិញ លោក​វេជ្ជបណ្ឌិត​ថា កាលណា​យើង​ប្រើ​ថ្នាំ​នេះ​ជា​ប្រចាំ​អាច​ធ្វើ​ឲ្យ​អ័ម៉ូន​ប្រែប្រួល រដូវ​មក​មិន​ទៀង ឯ​ករណី​ធ្ងន់ធ្ងរ​វិញ […]


ជំងឺកាមរោគ

ប្រុសៗឧស្សាហ៍កើតជំងឺ ៤ មុខនេះ នៅកន្លែងសម្ងាត់បំផុត

ប្រមេះ ស្វាយ សិរមាន់ រលាក​ក្បាល​លិង្គ ជំងឺ ៤ មុខ ដែល​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ និង​កង្វះ​អនាម័យ​នេះ ប្រុសៗ​ឧស្សាហ៍​កើត​ញឹក​ញាប់​ជាង​គេ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​​ពី​លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ ចាន់ ស៊ីណេត។ ១- ជំងឺ​ប្រមេះ ប្រមេះ ជា​ជំងឺ​កាម​រោគ​បង្ក​ដោយ​បាក់តេរី មាន ២ ប្រភេទ គឺ​ប្រមេះ​ទឹក​បាយ និង​ប្រមេះ​ទឹក​ថ្លា ដែល​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត តាម​រយៈ​ការ​រួមភេទ​ដោយ​មិន​បាន​ប្រើ​ស្រាម​អនាម័យ តាម​ទ្វារ​មាស មាត់ និង​រន្ធ​គូទ។ ឯ​រោគ​សញ្ញា​វិញ​មាន ​ចេញ​សារ​ធាតុ​រាវ ឬ​ទឹក​រងៃ ពណ៌​បៃតង​ចាស់ ឬ​ក៏​ពណ៌​លឿង​ចេញ​ពី​ប្រដាប់​ភេទ ឈឺចាប់​ពេល​នោម ឈឺ​ពង​ស្វាស។ អត្ថបទពាក់ព័ន្ធ៖កើតប្រមេះទឹកថ្លា មានគ្រោះថ្នាក់ប៉ុនណា បើទៅពេទ្យអត់ទាន់? ២- ជំងឺ​ស្វាយ ស្វាយ ​ជា​ជំងឺ​កាម​រោគ​បង្ក​ឡើង​ដោយ​បាក់តេរី អាច​កើត​នៅ​លើ​ស្បែក មាត់ អវយវៈ​ភេទ និង​ប្រព័ន្ធ​ប្រសាទ។ ករណី​កម្រ​ខ្លះ ជំងឺ​ស្វាយ អាច​​ឆ្លង​តាម​រយៈ​ការ​ដាច់​​ស្បែក បន្ទាប់​ពី​ប៉ះ​ដំបៅ​អ្នក​ជំងឺ។ ជំងឺ​នេះ​នឹង​វិវត្ត​ជា ៣ ដំណាក់កាល ប្រសិន​បើ​យើង​មិន​ព្យាបាល។ ចំណែក​ឯ​រោគ​សញ្ញា​វិញ​មាន គ្រុន​ក្ដៅ ឈឺ​ក្បាល ឈឺ​សន្លាក់ មិន​ឃ្លាន​អាហារ កន្ទួល​រមាស់ (កន្ទួល​ក្រហម​តូច​ៗ​នៅ​លើ​លិង្គ […]


គន្លឹះសុខភាពផ្លូវភេទ

ប្រយ័ត្ន​អាហារ ៦ មុខនេះបន្តិចទៅ! ព្រោះអាច​ប៉ះពាល់​​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ

នៅ​សុខ​ៗ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ បាត់​អស់​អារម្មណ៍​ត្រេក​ត្រអាល ពិសេស​ប្រុសៗ អាច​នឹង​បារម្ភ​ខ្លាំង ចង់​ដឹង​ហេតុ​អី​? ចង់​ទៅ​ពេទ្យ ខ្លាច​ខ្មាស់​ពេទ្យទៀត​ក៏​មាន។ កុំ​បែប​អ៊ីចឹងអី បញ្ហា​ផ្លូវ​ភេទ ជា​រឿង​ទូទៅ អ្នកណា​ក៏​ឆ្លង​កាត់​ដែរ បើ​ខ្មាស​ច្រើន មិន​ព្រម​រក​មើល​មូលហេតុ​ពិត អាច​នឹងធ្វើ​ប៉ះពាល់​ជីវិត​ប្រចាំ​ថ្ងៃ​បាន។ បាត់​ចំណង់​ផ្លូវ​ភេទ អាច​មក​ពី​កត្តា​ជាច្រើន សូម្បី​អាហារញ៉ាំមួយ​ចំនួន​ក៏ប៉ះពាល់​ដែរ “Hello គ្រូពេទ្យ” នឹងប្រាប់​ថា អាហារ​ណា​ខ្លះ​អាច​ប៉ះពាល់​ចំណង់​ផ្លូវ​ភេទ​យើង។ ១- ផលិតផលទឹកដោះគោ ការ៉េម ឈីស គឺ​សុទ្ធ​តែ​ប្រភេទ​អាហារ​យើង​​ញ៉ាំ​ស្ទើ​ររាល់​ថ្ងៃ ប៉ុន្តែ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​អាហារ​ទាំង​អស់​នេះ បើចង់​បន្ត​ស្និទ្ធ​ស្នាល​ជា​មួយ​ដៃ​​គូ​បាន​យូរ​អង្វែង។ អាស៊ីដ​ឡាក់​ទិច ​មាន​ក្នុង​ផលិត​ផល​ទឹក​ដោះ​គោ អាច​ធ្វើ​​ឲ្យ​កម្រិត​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ នេះ​បើ​យោង​តាម​ទស្សនាវដី្ត Fitness Magazine។ ផលិត​ផល​ពី​ទឹក​ដោះ​គោ​សុទ្ធ​ មាន​ផ្ទុក​​អ័រម៉ូន​សំយោគ​ជា​ច្រើន នឹង​ធ្វើ​ឲ្យ​អ័រម៉ូន​ធម្មជាតិ​ក្នុង​ខ្លួន​យើង​ ពិសេស​ប្រុសៗ​​ធ្លាក់​ចុះ។ ប៉ុន្តែ​ផ្ទុយ​មក​វិញ កាល់ស្យូម​ ក៏​​មាន​សារៈ​សំខាន់​ក្នុង​សុខ​ភាព​ផ្លូវ​ភេទ ដូច​នេះយើង​អាច​ញ៉ាំ​អាហារ​ប្រភេទ​ផ្សេង ដូច​ជា​ ផលិត​ផល​ទឹក​ដោះ​គោ​សម្បូរ​វីតាមីន ឬ​បន្លែ​បៃ​តង។ ២- អាហារបំពង អាហារ​ចម្អិន​ដោយ​ប្រើ​ខ្លាញ់ មិន​ជួយ​ដល់​សុខ​ភាព​ផ្លូវ​ភេទ​ ដូច​អ្វី​យើង​ធ្លាប់​គិត​ទេ។ អាហារ​បំពង​ខ្លាញ់​ មាន​ផ្ទុក​ខ្លាញ់​មិន​ល្អ ​អាច​ធ្វើ​ឲ្យ​ប្រុស​ៗ​បាត់​បង់​ចំណង់​ផ្លូវ​ភេទបាន។ ​ពេលយើង​ញ៉ាំ​អាហារ​មាន​ផ្ទុក​ខ្លាញ់​មិន​ល្អ​ទាំង​នោះ វា​​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ផលិត​ទឹក​កាម​​ទៀត​ផង។ ​គួរ​តែ​ចៀស​វាង​ពពួក​អាហារ​បំពង​ ពិសេស​សម្រាប់​អាហារ​ពេល​ល្ងាច ដោយ​សារ​អំឡុង​ពេល​នោះ គឺ​​ផ្ដល់​ផល​អាក្រក់​កាន់​តែ​ខ្លាំង​ដល់​សុខ​ភាព​ផ្លូវ​ភេទ​។ ៣- […]


គន្លឹះសុខភាពផ្លូវភេទ

"រួម​ភេទតាមមាត់" មាន​គុណ​វិបត្តិ ក៏មានគុណសម្បត្តិដែរ

​ការ​រួម​ភេទ​មាន​ច្រើន​ទម្រង់ យើង​អាច​រួម​ភេទ​តាម​ទ្វារ​មាស រន្ធគូទ និងបច្ចុប្បន្ន​ ​គ្នា​យើង​មួយ​ចំនួន ចូល​ចិត្ត​រួម​ភេទ​តាម​មាត់​ ដោយ​ហៅ​ជា​ភាសា​បច្ចេក​ទេស Fellatio មាន​ន័យ​ថា ការ​ភ្ញោច​អារម្មណ៍​ផ្លូវភេទ​លើ​លិង្គ និង​យោនី​ ដោយ​ប្រើ​មាត់។ រួមភេទ​តាម​មាត់ គឺ​ជា​ទម្រង់​រួម​ភេទ ពេញ​និយម​ច្រើន ហេតុនេះ “Hello គ្រូពេទ្យ” នឹង​បង្ហាញ​ខ្លះ​ពាក់​ព័ន្ធគុណ​សម្បត្តិ និង​គុណ​វិបត្តិ​រួម​ភេទ​តាម​មាត់​ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- គុណ​ប្រយោជន៍រួម​ភេទ​តាម​មាត់ – បង្កើន​ទំនាក់​ទំនង ​និង​ចំណង់ផ្លូវ​ភេទ៖ អារម្មណ៍​ពិត​ និង​ភាព​ស្មោះ​ត្រង់​ នៃ​ទំនាក់​ទំនង​ជាមួយ​ដៃ​គូ ​នឹង​កាន់​តែ​ស្និទ្ធ​ស្នាល ​ពេញ​លេញ​នៅ​ពេល​ដៃ​គូ​ទាំង​ពីរ​ប្រើ​វិធី​រួម​ភេទ​តាម​មាត់។ ដូច​នេះ ​នឹង​ជួយ​ឲ្យ​​ជីវិត​ផ្លូវ​ភេទ ​ក៏​ដូច​ជា​ទំនាក់​ទំនង​ស្នេហា​កាន់​តែ​ល្អ​ប្រសើរ។ – បង្កើន​អារម្មណ៍​ និង​កាត់​បន្ថយ​​ស្ត្រេស៖ ទឹក​កាម​ មាន​ស្ពែមម៉ាតូសូអ៊ីត និង​ករ​ទីស៊ូល ដែល​គេ​ដឹង​ថា ​ជួយ​បង្កើន​អារម្មណ៍​ និង​អុកស៊ីហ្សែន ទៅ​កាន់​ខួរ​ក្បាល។ ដូច​នេះ វា​នឹង​បង្កើន​អារម្មណ៍​ រួម​នឹង​កាត់​​បន្ថយ​ស្ត្រេស ទាំង​យើង​ ​និង​ដៃ​គូបាន។ – កាត់​បន្ថយ​ការ​ឈឺ​ចាប់៖ អំឡុង​ពេល​រួម​ភេទ​ រួម​ទាំង​ការ​រួម​ភេទ​តាម​មាត់​ផង រាង​កាយ​នឹង​បញ្ចេញ អ័រម៉ូន Oxytocin អ័រម៉ូន Endorphins និង​សារធាតុ​ផ្សេង​ទៀត ជួយ​​រាង​កាយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់។ – ព្យាបាល​ជំងឺបាក់​ទឹក​ចិត្ត៖ គុណ​ប្រយោជន៍​ខាង​លើ​ទាំង​អស់​នេះ អាច​ធ្វើ​អារម្មណ៍​ស្ត្រេស​ថយ​ចុះ កាត់​បន្ថយ​អាការៈឈឺ​ចាប់ […]


គន្លឹះសុខភាពផ្លូវភេទ

មនុស្ស ៤ ប្រភេទ​នេះ ហ៊ាន​តែ​ប្រើ​ថ្នាំ​សម្រើប​ងាយ​គ្រោះថ្នាក់​បំផុត

កន្លង​មក Helloគ្រូពេទ្យ ធ្លាប់​បាន​ចេញ​ផ្សាយ​អត្ថ​បទពី​ការ​ជួយ​ខ្លួនឯង​ពេល​ត្រូវ​ថ្នាំ​សណ្ដំ ឬ​ថ្នាំ​សម្រើប តែ​ថ្ងៃនេះ​វិញ​យើង​សូម​បង្ហាញ​ពី​ក្រុម​មនុស្ស​ទាំង ៤ ពេល​​ប្រើ​ពពួក​ថ្នាំ​សម្រើប​ហើយ ងាយ​គ្រោះថ្នាក់​ដល់​ជីវិត។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឱសថការី គីម កាណែល។ ១- មនុស្ស​ចាស់ ចំពោះ​មនុស្ស​ចាស់ ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​ខ្សោយ ហើយ​មុខងារ​ប្រព័ន្ធ​តម្រងនោម និង​ថ្លើម​ក៏​ខ្សោយ​ដូចគ្នា​ដែរ។ ដូចនេះ​នៅ​ពេល​ដែល​ប្រើ​ថ្នាំ​សម្រើប​​ទៅ ឥទ្ធិពល​របស់​ថ្នាំ​នឹង​កើន​ឡើង​ ជា​ហេតុ​នាំឲ្យ​ប្រឈម​​ផល​រំខាន​របស់​ថ្នាំ​ខ្លាំង​ជាង​មនុស្ស​ធម្មតា។ ផល​រំខាន​ថ្នាំខ្លាំង​ជាង​គេ​ពេល​ប្រើ​លើ​​មនុស្ស​ចាស់ គឺធ្វើឲ្យមាន​សម្ពាធ​ខ្លាំង​ទៅ​លើ​​បេះដូង​ អាច​ងាយ​គាំង​បេះដូង​។ ២- អ្នក​ជំងឺ​បេះដូង សម្រាប់​អ្នក​មាន​ជំងឺបេះដូង​​វិញ ក៏​មិន​គួរ​ប្រើ​ដែរ ពីព្រោះ​ថ្នាំ​ជំនួយ​ផ្លូវ​ភេទ​មាន​ឥទ្ធិពល​ធ្វើឲ្យ​បេះដូង​ច្របាច់​ឈាម​ខ្លាំង ​ធ្វើឲ្យ​អ្នក​ជំងឺ​ប្រឈម​មុខ​នឹង​បញ្ហា​គាំង​បេះដូង​ក្រោយ​ថ្នាំ​បញ្ចេញ​ឥទ្ធិពល។ ៣- អ្នក​ប្រតិកម្ម​ជាមួយ​ថ្នាំ អ្នក​ដែល​ធ្លាប់​មាន​បញ្ហា​ប្រតិកម្ម​ជាមួយ​ថ្នាំ ពុំ​គួរ​ប្រើ​ថ្នាំ​សម្រើប​​ឡើយ ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ប្រឈម​មុខ​នឹង​ប្រតិកម្ម​​ធ្ងន់ធ្ងរ​។ ៤- អ្នក​មាន​បញ្ហា​ប្រព័ន្ធ​សរសៃ​ឈាម បើ​អ្នក​មាន​ជំងឺលើស​ឈាម​ដែល​កំពុង​ប្រើ​ពពួក​ថ្នាំ Alpha blockers មិន​គួរ​ប្រើ​ថ្នាំ​សម្រើប​ឡើយ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កាន់​តែ​ធ្លាក់​ចុះ​ខ្លាំង ។ ក្រៅ​ពី​ក្រុម​មនុស្ស​ ៤ ប្រភេទ​ខាង​លើ​នេះ ថ្នាំ​សម្រើប​​ហាម​ប្រើ​ដាច់ខាត​ចំពោះ​​អ្នក​​មាន​​ជំងឺ​ ដែល​កំពុង​ប្រើ​ថ្នាំ​ពពួក​នីត្រាត និងអ្នក​ជំងឺ PVOD (​ជំងឺ​​កម្រ​​ដែល​​បណ្ដាល​​មក​​ពី​​ស្ទះ​​សរសៃវ៉ែន​​ក្នុង​​សួត)។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


សុខភាពផ្លូវភេទ

ប្រុសៗបញ្ចេញ​ទឹក​កាម​ញឹក​ពេក ប៉ះ​ពាល់​មេជីវិត​ទេ?

មេ​ជីវិត​ប្រុសៗ​មាន​នៅ​ក្នុង​ទឹក​កាម ហើយ​ទឹក​កាម​ផ្ទុក​នៅ​ក្នុងថង់ផ្ទុកទឹកកាមដែលនៅក្នុង​ពងស្វាស។ ក្នុង​ករណី​ដែល​ប្រុសៗ​បញ្ចេញ​ទឹក​កាម​ញឹកញាប់ ដោយ​ការ​រួមភេទ​ជាមួយ​ដៃ​គូ ឬប្រើ​ឧបករណ៍​ជំនួយ​នោះ តើ​អាច​ប៉ះពាល់​ដល់​បរិមាណ និង​គុណភាព​មេ​ជីវិត​ដែរ​ឬ​ទេ? ចម្ងល់​នេះ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ កាល់ម៉ែត បក​ស្រាយ​ថា មេជីវិត​ត្រូវ​ការ​ពេលវេលា​សមស្រប​មួយ​ដើម្បី​បង្កើន​ចំនួន និង​គុណភាព​ឲ្យ​បាន​ល្អ ក្នុង​ករណី​ដែល​ប្រុសៗ​បង្ខំ​ឲ្យ​ចេញ​ទឹក​កាម​រាល់​ថ្ងៃ ពេល​ខ្លះ​អត់​មាន​មេ​ជីវិត​គ្រប់​គ្រាន់​ទេ ឬ​ក៏​មាន​មេជីវិត​ដែរ តែ​មេជីវិត​ទាំង​នោះ​នៅ​ខ្ចី មិន​អាច​ទៅ​បង្ក​កំណើត​បាន។ “មេ​ជីវិត​ប្រុសៗ​បង្កើត​មក ហើយ​វា​នឹង​ខូច​ទៅ​វិញ ឯ​ការ​ទុក​ក្នុង​ពង​ស្វាស​យូរ​ក៏​ខូច​ទៅ​វិញ​ដែរ ប៉ុន្តែ​បើ​យើង​បញ្ចេញ​ខ្លាំង​ពេក ធ្វើ​ឲ្យ​មេ​ជីវិត​ខ្ចី ដូច​ទៅ​នឹង​របស់​ដែរ បើ​យើង​ប្រើ​ខ្លាំង​ពេក​ឆាប់​ខូច”។ បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​វេជ្ជបណ្ឌិត គាន់ អូន មេ​ជីវិត​ប្រុសៗ​បញ្ចេញ​ម្តងៗ​មាន​ចំនួន​រាប់​សិប​លាន ឯ​ជីវិត​របស់​វា​អាច​រស់នៅ​បានរ​យៈពេល ២-៣ ថ្ងៃ ឬ​យ៉ាង​យូរ​១​អាទិត្យប៉ុណ្ណោះ។ អត្ថបទពាក់ព័ន្ធ៖​ ប្តីប្រពន្ធរៀបការហើយ ចង់ឆាប់មានកូន ធ្វើតាមប៉ុន្មានវិធីនេះ មេ​ជីវិត​ប្រុសៗ​បញ្ចេញ​ម្តងៗ​ មិន​ចេះ​តិច​ទេ តើ​វាអាច​រស់​បាន​ប៉ុន្មាន​ថ្ងៃ? សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី មន្ទីរពេទ្យកាល់ម៉ែត ការ​បញ្ចេញ​ទឹក​កាម ២-៣ ដង/អាទិត្យ គឺ​ជា​រឿង​ធម្មតា មិន​ប៉ះ​ពាល់​ដល់​គុណភាព​មេ​ជីវិត ឬ​ផែនការ​យក​កូន​នោះ​ទេ ព្រោះ​រយៈពេល​នេះ​រាងកាយ​យើង​មាន​ពេល​វេលា​គ្រប់​គ្រាន់ ដើម្បី​ផលិត​មេជីវិត​ឲ្យ​បាន​ច្រើន ថែម​ទាំង​មាន​គុណភាព​ទៀត។ ចំពោះ​វិធី​បង្កើន​មេជីវិត ក្រៅ​ពី​ការ​តម​រួមភេទ ២-៣ថ្ងៃ យើង​អាច​បំប៉ន​ចំណី​អាហារ កុំ​ស្លៀកខោ​រឹបអូន​តូច​ពេក […]


គន្លឹះសុខភាពផ្លូវភេទ

មានបញ្ហាផ្លូវភេទ ប្រើអាហារ​បំប៉នជួយបានអត់?

បញ្ហា​ផ្លូវ​ភេទ ពិសេស​លិង្គមិនឡើងវឹង បាត់ចំណង់ផ្លូវភេទ សុទ្ធតែ​អាច​ប៉ះពាល់​អារម្មណ៍​យើង​ទាំង​អស់​គ្នា ភាគ​ច្រើនលើ​ប្រុសៗ​តែម្តង ខ្លះ​សុទ្ធចិត្ត​ប្រើ​ថ្នាំ​ជំនួយ​ផ្លូវភេទ ទាំង​មិន​ដឹង​ថា​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​នៅពេល​ក្រោយ​ក៏​មាន។ ចំពោះ​បញ្ហា​នេះ “Hello គ្រូពេទ្យ” នឹង​ណែនាំ​អាហារ​ប៉ូវ​ប៉ុន្មាន​មុខ ប្រែ​អាច​ជួយ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ខ្លាំង​ក្លា​ដូច​អាយុ ១៨ បាន។ ១- សូកូឡា​ខ្មៅ សូកូឡា​ខ្មៅ ​ប្រហែល​ជាពិបាក​ញ៉ាំ​បន្តិច ព្រោះ​រសជាតិ​ល្វីងខ្លាំង ​ប៉ុន្តែ​អាច​ជួយ​ជំរុញ​​ជីវិត​ផ្លូវ​ភេទ​ឲ្យ​មាន​ពន្លឺ​ឡើង​វិញ។ ៧០% ក្នុង​​សូកូឡា​ខ្មៅ​ ផ្ទុក​ជាតិកាកាវ​ ដែល​សម្បូរ​ទៅ​ដោយ​អ័រម៉ូន​ដូប៉ាមីន (Dopamine) ​មាន​ន័យ​ថា​ បើ​​ញ៉ាំ​​កម្រិត​សូកូឡា​ខ្មៅ​គ្រប់គ្រាន់ អាច​បង្កើន​កម្រិត​អ័រម៉ូន​ដូប៉ាមីន​នៅ​ក្នុង​ខួរក្បាល ព្រោះ​អ័រម៉ូន​នេះ ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​សប្បាយរីករាយ អាច​ជួយ​ភ្ញោច​ចំណង់​ផ្លូវ​ភេទ​យើង​បាន​កាន់​តែ​ប្រសើរ។ ២- ថ្នាំ​ប៉ូវ​យិនស៊ិន​ប៉ាណាក់ យោង​តាម​ការ​សិក្សា​ ស្រី​កំពុង​រង​គ្រោះ​លើ​ចំណង់​ផ្លូវ​ភេទអំឡុង​ពេល​អស់​រដូវ ​អាច​បង្កើន​ចំណង់​ផ្លូវ​ភេទ​ដោយ​គ្រាន់​តែ​​លេប​ថ្នាំ​ប៉ូវ​បញ្ហា​ផ្លូវ​ភេទ ៣​គ្រាប់​មាន​ចំណុះ​ ១​ក្រាម ​រាង​រាល់ថ្ងៃ​ រយៈ​ពេល ​២ ​សប្ដាហ៍។ បន្ថែម​ពី​នេះ​ទៀត​ យិនសិននេះ ​អាច​ធ្វើ​ឲ្យ​អសមត្ថភាព​ផ្លូវ​ភេទ ​ប្រសើរ​ឡើង ទាំង​ស្រីៗ ទាំងប្រុសៗ។ ទោះ​យ៉ាង​ណា​ ​ការ​ប្រើប្រាស់ បញ្ហា​ផ្លូវ​ភេទ ​អាច​ធ្វើ​ឲ្យ​គេង​មិន​លក់។ ក្រៅ​ពី​នេះ ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ សម្រាប់​ដំបូន្មាន​ និង​ការ​ណែនាំ​មុន​ ប្រើប្រាស់​អាហារ​បំប៉ន​នេះ​ ដើម្បី​ចៀ​សវាង​ផល​ប៉ះពាល់​ជាយថាហេតុ​ ដូចជា​រដូវ​ឈឺ​ចាប់​ខ្លាំង ​ឬ​​រាក​រូសជាដើម។ ៣- […]


គន្លឹះសុខភាពផ្លូវភេទ

ប្តីប្រពន្ធរៀបការហើយ ចង់ឆាប់មានកូន ធ្វើតាមប៉ុន្មានវិធីនេះ

រៀបការ​រួច​ប្តី​ប្រពន្ធ​មួយ​ចំនួន​ចង់​បាន​កូន​ភ្លាមៗ ខណៈ​មួយ​ចំនួន​ទៀត​ចាំ ៣-៥ ឆ្នាំ​ក្រោយ ព្រោះ​ចង់​មាន​ពេល​វេលា​រកស៊ី ដើម្បី​ឲ្យ​សេដ្ឋកិច្ច​គ្រួសារ​រឹងមាំ​បន្តិច។ ចំពោះ​ប្តី​ប្រពន្ធ​ដែល​ចង់​បាន​កូន​ឆាប់ តើ​មាន​តិចនិក​អ្វី​អាច​ជួយ​បាន? ប្រធាន​ផ្នែក​រោគស្រ្តី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​វេជ្ជបណ្ឌិត គាន់ អូន ពន្យល់ថា ការ​ចង់​បាន​កូន មិន​មែន​ចង់​បាន​ពេល​ណា​បាន​ដូច​ចិត្ត​នោះ​ទេ វា​អាស្រ័យ​ទៅ​លើ​ការ​រៀបចំ​ផែនការ​គ្រួសារ សុខភាព​ភាគី​ទាំង​សង​ខាង និង​តិចនិករួមភេទ​មួយ​ចំនួនទៀត។ បើ​និយាយ​ពី​រឿង​សុខភាព គឺ​រាប់​បញ្ចូល​ទាំង កត្តា​អាយុ (បើ​ក្មេង​ពេក ឬ​ចាស់​ពេក​អាច​នឹងពិបាក​មាន​កូន) របប​អាហារ​ញ៉ាំ​រាល់​ថ្ងៃ ប្តី​ប្រពន្ធ​មាន​ជំងឺប្រចាំកាយ​អី​អត់? ស្មុគស្មាញ ឬ​ស្ត្រេស អត់? ចុះបារី ស្រាវិញ ញៀន​ទេ? បើ​អត់​មាន​បញ្ហា​ចោទទាំង​នេះ​​ទេ លោក​វេជ្ជបណ្ឌិតថា ​ផែនការ​យក​កូន​ក៏​មិន​ជួប​ឧសគ្គដែរ។ អត្ថបទពាក់ព័ន្ធ៖  អត់មានកូន បញ្ហាមកពីខាងប្រុសៗច្រើនជាងស្រីៗ ចំណែកមូលហេតុមកពី… ប្តី​ប្រពន្ធ​រៀបការ​១-២ឆ្នាំ​ហើយអត់​មាន​កូន​ គួរ​ឲ្យ​បារម្ភ​អត់? សុខភាព​អត់​បញ្ហា​ចោទ​មែន តែ​មាន​រឿង​សំខាន់​មួយ​ទៀត​ដែល​ប្តី​ប្រពន្ធ​ត្រូវ​យក​ចិត្ត​ទុក​ដាក់ នោះ គឺ​ការ​ជ្រើស​រើស​ពេល​វេលា​នៃ​ការ​រួមភេទ ឲ្យ​ចំ​ថ្ងៃ​មាន​កូន ថ្ងៃ​ដែល​មាន​មេជីវិត​ល្អ​ចេញ។ ចំណុច​នេះ​លោក​វេជ្ជបណ្ឌិត​ថា ជា​ធម្មតា ១ខែ/ម្តង ស្រីៗ​តែង​មាន​វដ្ដ​រដូវ ហើយ​ពេល​ដែល​មេជីវិត​ញី​ធ្លាក់ គឺ​អំឡុង​ថ្ងៃទី ១៣ ១៤ ១៥ បន្ទាប់​ពី​ថ្ងៃ​ស្រីៗ​មក​រដូវ។ ចំពោះ​ប្រុស​វិញ​ត្រូវ​តម​រួមភេទ ២-៣ថ្ងៃ ទើប​មាន​មេជីវិត​គ្រប់​គ្រាន់ ឯ​គុណភាព​មេជីវិត​ល្អ​ទៀត។ ក្នុង​ករណី​មាន​សំណួរ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ