សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ប្រយ័ត្ន! អេដស៍កំពុងផ្ទុះការឆ្លងក្នុងចំណោមយុវវ័យ ខណៈអ្នកផ្ទុកជិត៧ពាន់នាក់បន្តគេចខ្លួន

ជំងឺ​អេដស៍ កំពុង​ផ្ទុះ​ការ​ឆ្លង​​ក្នុង​ចំណោម​យុវវ័យ និង​អ្នកស្រឡាញ់​ភេទ​ដូចគ្នា ស្រប​ពេល​ដែល​អ្នក​ផ្ទុក​មេរោគ​អេដស៍ជិត ៧ ០០០នាក់ នៅ​តែ​បន្តគេច​មិន​មក​ទទួល​សេវា​ព្យាបាល​។ នេះ​បើយោង​ទៅ​តាម​របាយ​ការណ៍​ពី​អាជ្ញា​ធរ​ជាតិប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ដែល Hello គ្រូពេទ្យ ទទួល​បាន​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៤នេះ។ របាយ​ការណ៍​ដដែល បានបបញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ​២០២៣ កម្ពុជា បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ១ ២០០នាក់ ក្នុងនោះ ​យុវវ័យ​អាយុ​ចន្លោះ​ពី​១៥ ដល់​២៤​ឆ្នាំ មានចំនួន​៥១៦​នាក់​។ ស្រប​ពេល​ជាមួយគ្នានេះ អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ នៅ​តែ​បន្ត​ខិត​ខំ​ក្នុង​ការ​ស្វែង​រក​អ្នក​ផ្ទុក​មេរោគ​អេដស៍ចំនួនប្រមាណជិត ៧ ០០០នាក់ ដែល​មិនទាន់​បាន​មក​ទទួល​សេវា​ព្យាបាល។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក ឈឹម ឃិនដារ៉េត អគ្គ​លេខា​ធិការ​អាជ្ញា​ធរជាតិ​ប្រយុទ្ធ​​នឹង​ជំ​ងឺ​អេដស៍ បានប​ញ្ជាក់​ថា បើ​ទោះ​បី​អ្នក​ឆ្លង​ថ្មី​ក្នុង​ចំណោម​មនុស្សពេញវ័យអាយុ​១៥​ឆ្នាំ​ឡើង មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ​ប្រមាណ​ជា​៤៦% បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១០ មក​ដល់​ឆ្នាំ​២០២៣​ក៏ដោយ ប៉ុន្តែ បែរ​ជា​មាន​ការ​កើន​ឡើង​ក្នុង​ចំណោម​បុរសប្រមាណ​ជា ៦% ទៅ​វិញ​។ [embed-health-tool-BMI] ក្នុង​ចំណោមអ្នកឆ្លងថ្មី​ទាំង ១ ២០០នាក់នេះ មាន ៨៦% ជា​ប្រជាជន​គន្លឹះ និង​អតិថិជនរួមនឹងដៃគូ ហើយ៤៦% ស្ថិតក្នុង​ចំណោម​បុរសរួម​ភេទជា​មួយនឹង​បុរស​​។ បើ​គិត​ត្រឹម​ត្រីមាសទី៣ ឆ្នាំ២០២៤នេះ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវភេទ

ស្វែងរក សុខភាពផ្លូវភេទ

ផ្លូវភេទនិងការការពារ

Female Sexual Dysfunction (អសមត្ថភាពផ្លូវភេទលើស្រ្តី)

និយមន័យ១- ​អ្វី​ជា​បញ្ហា​អ​សមត្ថភាព​ផ្លូវ​ភេទ​លើស្ត្រី? បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​លើស្ត្រី ​កើត​ឡើងហើយ មិន​បាត់​ទៅ​វិញ​នោះ​ទេ ខណៈ​ស្ត្រីតែង​​ជួប​បញ្ហា​​មួយ​ចំនួន​ទាក់​ទង​ជាមួយ​នឹង​ការ​ឆ្លើយ​តប​ជា​មួយ​សមត្ថភាព​ផ្លូវ​ភេទ​លើ​គ្រែ ដូច​ជា បាត់​បង់​ចំណង់​ផ្លូវ​ភេទ មិន​អាច​ឈាន​ដល់​​កំពូល​ ឬ​​ឈឺ​ចាប់​ពេល​​រួម​ភេទ ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍​ ទំនាក់​ទំនង​​ជា​មួយ​ដៃ​គូ។ ​ស្រី​ៗជា​ច្រើន​ កំពុង​​ជួប​ប្រទះ​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​ ខណៈ​បញ្ហា​នេះ​ អាច​កើត​ឡើង​នៅ​លើ​មនុស្ស​ស្ត្រីគ្រប់​វ័យ។ ស្រីៗ​អាច​នឹង​ជួប​បញ្ហា​នេះ​ជា​យូរ​អង្វែង ​រាល់​ពេលរួម​ភេទ។ ការ​ឆ្លើយ​តប​ជាមួយ​​រឿង​លើ​គ្រែ​ អាច​ទាក់​ទង​ជាមួយ​កត្តា​ផ្លូវ​រាង​កាយ ផ្លូវ​អារម្មណ៍ បទ​ពិសោធ ជំនឿចិត្ត ទម្លាប់​​រស់​នៅ និង​ទំនាក់​ទំនងផ្ទាល់​ជា​មួយ​ដៃ​គូ។ បើ​មាន​បញ្ហា​ណា​មួយ​កើត​ឡើង​ក្នុង​ចំណោម​កត្តា​​ខាង​លើ នោះ​​នឹង​ជះ​ឥទ្ធិពល​ដល់​ចំណង់​ផ្លូវ​ភេទ ភាព​ស្រើប​ស្រាល និង​ការ​ឈាន​ដល់​កំពូល​។ ចំណែក វិធី​​ព្យាបាល​វិញ ប្រហែល​ជា​ត្រូវ​ប្រើ​វិធី​ព្យាបាល​ជា​ច្រើន​មុខ ដើម្បីដោះ​ស្រាយ​​បញ្ហា​មួយ​នេះ។ ២- បញ្ហាអសមត្ថភាពលើស្ត្រី​កើតឡើងញឹកញាប់ដែរទេ? បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​លើស្ត្រី ច្រើន​កើត​លើ​មនុស្ស​ស្រី ​មាន​អាយុ​លើស​ពី ៥០ ឆ្នាំ​ឡើង​ទៅ។ សូម​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ ដើម្បី​ទទួល​បាន​ព័ត៌​មាន​លម្អិត​អំពី​បញ្ហា​មួយ​នេះ។ រោគសញ្ញា៣-  រោគ​សញ្ញាអ​សមត្ថភាព​ផ្លូវ​ភេទ​លើ​ស្ត្រី​មាន​អ្វី​ខ្លះ? រោគ​សញ្ញាបញ្ហា​អសមត្ថភាព​ផ្លូវ​ភេទលើស្ត្រី អាច​កើត​មាន​ឡើង​ ​អាស្រ័យ​ទៅ​តាម​ប្រភេទ​បញ្ហា​អសមត្ថភាព យើង​កំពុង​ជួប​ប្រទះ​ ​ដូចជា៖ – ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ៖ នេះ​ជា​រោគ​សញ្ញា ឃើញឧស្សាហ៍​​កើត​មាន​ជាង​គេ​បង្អស់ ធ្វើ​ឲ្យស្រីៗ​​គ្មាន​​អារម្មណ៍​ចង់​រួម​ភេទ ឬ​ចំណាប់​អារម្មណ៍​រឿង​ផ្លូវ​ភេទ​ថយ​ចុះ។ – បញ្ហា​មិនស្រើប​ស្រាល៖ ចំណង់​ផ្លូវ​ភេទអាច​ថយ​ចុះ ប៉ុន្តែ​​ក៏​អាច​មាន​បញ្ហា​ពិបាក ​ដោយ​សារគ្មាន​អារម្មណ៍​ស្រើប​ស្រាល ឬ​មិន​អាច​មាន​អារម្មណ៍​ត្រេក​ត្រអាល​អំឡុង​ពេល​រួម​ភេទ។ – បញ្ហា​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល៖ ស្រីៗ​មាន​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ ប្រហែល​ជា​ពិបាក​នឹង​ឈាន​ដល់​កំពូល​ណាស់ ​ទោះ​បី​ជា​ ដៃគូ​ខាង​ប្រុស […]


គន្លឹះសុខភាពផ្លូវភេទ

វីតាមីនល្អៗ ជួយសុខភាពផ្លូវភេទកាន់តែប្រសើរ

​ប្រុស​ៗ​កំពុង​ពេញ​វ័យ​ ពោ​ពេញ​ទៅ​ដោយ​កម្លាំង ច្បាស់​ជា​ចង់​​មាន​ចំណង់​ផ្លូវ​ភេទ​ច្រើន នឹង​ចង់​ឲ្យ​អាអូនតូច​រឹង​ខ្លាំងហើយ។ ប៉ុន្តែ​ក្ដី​បំណង​ទាំង​នេះ អាចពិបាក​រក្សា​ឲ្យ​នៅ​ឋិតថេរ​យូរ​អង្វែង​បន្តិចហើយដោយ​សារ​តែ​សុខ​ភាព​ផ្លូវ​ភេទ​​ ត្រូវ​រង​ផល​ប៉ះ​​កត្តា​ជា​ច្រើន រាប់​ទាំង​កត្តា​បរិស្ថាន អាយុ និងស្ថានភាព​ជំងឺ​មួយ​ចំនួន​។ យ៉ាង​ណា នៅ​មាន​វិធី​ការពារមិនឲ្យ​ប្រុសៗ ខូតចិត្ត​ដោយ​សារ​រឿង​អសមត្ថភាព​ផ្លូវ​ភេទទេ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពីវីតាមីនសំខាន់ៗ ជួយឲ្យ​សុខភាព​ផ្លូវ​ភេទ​យើង​កាន់​តែ​ប្រសើរ។ ១- វីតាមីន C វីតាមីន​ C ជា​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​មួយ​ប្រភេទ មាន​តួនាទី​ទប់​ទល់​ជាមួយ​ពពួក​កោសិកា​សេរី និង​ការ​ពារ​មិន​ឲ្យ​កោសិកា​ទាំង​នោះ​ធ្វើ​ឲ្យ​កម្រិត​អាស៊ីដនី​ទ្រិច​ថយ​ចុះ​បាន​។ ​រក្សា​លំនឹង​អាស៊ីដ​នី​ទ្រិច មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដោយ​សារ​តែ​កម្រិត​កំហាប់​អាស៊ីត​នេះ ​មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជាមួយ​សមា​មាត្រ​អុក​ស៊ីហ្សែន បើ​អាស៊ីដនីទ្រិចតិច បរិមាណ​អុកស៊ីហ្សែនក្នុង​ឈាម​ក៏តិច​ទៅ​តាម​នឹង​ដែរ អាច​ធ្វើ​ឲ្យ​ ឈាម​រត់​មិន​បាន​ល្អ លិង្គ​ក៏​រឹង​មិន​បាន​យូរដែរ។ ដើម្បី​ទទួល​បាន​វីតាមីន C ​គួរ​តែ​សាក​ល្បងញ៉ាំ​ផ្លែ​ឈើ ​ដូច​ជា ផ្លែ​ប៊ើរី ផ្លែ​គីវី និង​ពពួក​ផ្លែ​ក្រូច។ ២- វីតាមីន A កង្វះ​វីតាមីន​ A មាន​ទំនាក់​ទំនង​ជាមួយ​នឹង​បញ្ហា​កង្វះ​ការ​ផលិត​​អ័រម៉ូន​ផ្លូវ​ភេទ​ ទាំងប្រុសៗ និងស្រីៗ ហើយ​បញ្ហា​មួយ​នេះ​ អាច​ធ្វើ​ឲ្យ​ពង​ស្វាសប្រុស​ៗប្រែ​ទៅ​ជា​ជ្រួញ និង​ធ្វើ​ឲ្យ​ដៃ​ស្បូន​​ស្រីៗ​ប្រែ​ទៅ​ជា​ស្វិត បង្ក​ទៅ​ជា​បញ្ហា​អសមត្ថភាព​ផ្លូវភេទ។ វីតាមីន A មាន​នៅ​ក្នុង​បន្លែ និង​ផ្លែ​ឈើ​មួយ​ចំនួន ​រួម​មាន ការ៉ុត […]


ការពន្យារកំណើត

ប្រុសក៏ដោយស្រីដោយ មុននឹងសម្រេចចិត្តពន្យារកំណើតតាមវិធីនេះ គិតឲ្យច្បាស់សិន

មធ្យោបាយ​ពន្យារ​កំណើត​សម័យ​ទំនើប​មាន​ច្រើន​ប្រភេទ​ណាស់ ដែល​អាច​ពន្យារ​កំណើត​បាន​រយៈពេល​ខ្លី វែង ឬ​អស់​មួយ​ជីវិត។ ការ​ចង​បំពង់​មេជីវិត​ឈ្មោល និង​​ការ​ចង​ដៃ​ស្បូន ជា​វិធី​បញ្ឈប់​កំណើត​អស់​មួយ​ជីវិត តម្រូវ​ឲ្យ​ទាំង​បុរស​ទាំង​ស្រ្តី​ដែល​ជ្រើស​រើស​វិធី​ទាំង​២​នេះ ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់ មុនសម្រេច​ថា ចង​បំពង់​មេ​ជីវិត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ “ការ​ចង​បំពង់​មេជីវិត​ឈ្មោល និង​ចងដៃ​ស្បូន មិន​អាច​ចង​ហើយ​ដក​វិញ​បាន​ទេ ឬ​ក៏​ចង​ហើយ​ដក​វិញ អាច​មាន​កូន​ដូច​វិធី​ពន្យារ​កំណើត​ផ្សេង​ទៀត​បាន​ទេ ឲ្យ​តែ​សម្រេច​ថា​ចង​ហើយ គឺ​បញ្ឈប់​កំណើត​ពេញ​មួយ​ជីវិត​តែ​ម្តង”។ លោក​វេជ្ជបណ្ឌិត រៀបរាប់។ ដោយ​ហេតុថា ការ​ចង​ដៃ​ស្បូន និង​ការ​ចង​បំពង់​មេជីវិត​ឈ្មោល ជា​វិធី​បញ្ឈប់​កំណើត​អស់​ជីវិត ទើប​គ្រូពេទ្យ​ណែនាំ​ចំពោះ​តែ​ប្តីប្រពន្ធ ដែល​មាន​លក្ខខណ្ឌ​ខាងក្រោម​នេះ​ប៉ុណ្ណោះ។ – អាយុ​ច្រើន និង​មាន​កូន​ច្រើន – មាន​ជំងឺ​នៅ​តំបន់​ដៃ​ស្បូន ឬ​ពងស្វាស – ស្ទះ ឬ​ត្បៀត ដៃស្បូន ឬ​បំពង់​មេ​ជីវិត – ធ្លាប់​សម្រាល​ដោយ​វះកាត់ ២ ឬ​៣​ដង​រួច​មក​ហើយ – មាន​គ្រួសារ​មួយ​ពេញ​លេញ សម្រេច​ចិត្ត​ឈប់​យក​កូន​បន្ត​ទៀត។ អត្ថបទពាក់ព័ន្ធ៖ ពិតអត់ ប្រើថ្នាំពន្យារកំណើត អាចឲ្យស្រីៗធ្វើទុក្ខ ស្គមរីងរៃ ឬធាត់ជ្រុល? លោក​វេជ្ជបណ្ឌិត​ ចាន់ ស៊ីណេត បាន​បន្ថែម​ទៀត​ថា វិធី​ពន្យារ​កំណើត​ការ​ចង​បំពង់​មេជីវិត​ឈ្មោល និង​ការ​ចង​ដៃស្បូនមិន​លើក​ទឹក​ចិត្ត​ឲ្យ​បុរស និង​ស្រី​ដែល​មាន​អាយុ​តិច ជ្រើសរើស​ឡើយ តែបើ​អ្នក​ទាំងពីរ​ចង់​ពន្យារ​កំណើត គួរ​តែ​ជ្រើស​រើស​វិធី​ពន្យារ​កំណើត​ផ្សេង​ទៀត មាន​ដូចជា ប្រើ​ស្រោម​អនាម័យ […]


គន្លឹះសុខភាពផ្លូវភេទ

រួមភេទអត់បានការពារ ត្រូវធ្វើរឿង ៣ យ៉ាងនេះជាបន្ទាន់

ដឹង​ហើយ​ នៅ​ពេល​អារម្មណ៍​រួម​ភេទ​កំពុង​ត្រេក​ត្រអាល​ខ្លាំង ឬ​ជិត​ឈាន​ដល់​ចំណុច​កំពូល អាច​ធ្វើ​ឲ្យ​យើង​ទាំង​ប្រុស ទាំង​ស្រី ភ្លេច​ភ្លាំង​ និង​ធ្វើ​ប្រហែស​មួយ​ភ្លែត នាំ​ឲ្យ​ភ័យ​ខ្លួន​នៅ​ពេល​ក្រោយ​ក៏​មាន។ រួម​ភេទ​មាន​សុវត្ថិភាព​បំផុត ដូច “Hello គ្រូពេទ្យ” ធ្លាប់​លើក​ឡើង​ហើយ គឺមាន​តែ​ការ​ប្រើស្រោម​អនាម័យ​ប៉ុណ្ណោះ​ទើប​អាច​ជួយ​បាន។ ​បើ​រួម​ភេទហើយ ធ្វើ​ឲ្យ​យើង​គិត​ថា​​គ្មាន​សុវត្ថិភាព ត្រូវ​ធ្វើ​រឿង ៣ យ៉ាង​នេះ ជា​បន្ទាន់។ ១- អ្វី​ចាត់​ទុក​ជាការ​រួម​ភេទ​គ្មាន​សុវត្ថិភាព? រួម​ភេទ​ដែល​គ្មាន​សុវត្ថិភាព គឺ​សំដៅ​លើ​ការ​រួម​ភេទ​ជា​ដៃ​គូទាំង​មិន​បាន​ការ​ពារ ធ្វើ​ឲ្យ​យើង​បារម្ភពីការ​ឆ្លង​​ជំងឺកាម​រោគ ​និង​អាច​មាន​កូន ទាំង​មិន​បាន​ត្រៀម​ទុក ដែលជា​ករណី​ឧស្សាហ៍​កើត​មាន​បំផុត។ ទោះ​បីរឿង​​ការ​ពារពេល​រួម​ភេទ ​ពិត​ជា​ចាំ​បាច់​ក៏​ពិត​មែន ប៉ុន្តែ​នៅ​តែ​មាន​រឿង​តូច​ៗ​មួយ​ចំនួន អាច​នាំ​ឲ្យយើង​​មិន​បាន​ការ​ពារ​ត្រឹម​ត្រូវ មាន​ដូច​ជា៖ – រហែក​ស្រោម​អនាម័យអំឡុង​ពេល​រួម​ភេទ – លេប​ថ្នាំ​ពន្យារ​កំណើត​មិន​ត្រឹម​ត្រូវ​តាម​ពេល​កំណត់ – មិន​បាន​ត្រៀមខ្លួន​​គ្រប់​គ្រាន់​ មុន​ពេល​រួម​ភេទ – មិន​សូវ​ខ្វល់​ខ្វាយ​។ មូល​ហេតុ​ទាំង​អស់​នេះ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង​កើត​ជំងឺកាម​រោគ ឬ​ដៃ​គូ​ខាង​ស្រី មាន​កូន​ដោយ​មិន​បាន​ត្រៀម​ទុក​មុន។ អត្ថបទ​ពាក់​ព័ន្ធ៖ រួមភេទសុខៗស្រាប់តែរបូតស្រោមជាប់ប្រដាប់ភេទខាងស្រី ត្រូវធ្វើម៉េច? ស្រីៗមិនសូវ ឬខានរួមភេទយូរ អាចជួបបញ្ហាសុខភាពទាំងនេះ ២- រឿង​ចាំ​បាច់​បំផុត​ត្រូវ​ធ្វើក្រោយ​រួម​ភេទ​គ្មាន​សុវត្ថិភាព – សង្កេត​រក​មើល​សញ្ញា​មិន​ប្រក្រតី៖ បើ​យើងធ្លាប់​បាន​ប៉ះ​ពាល់​ជា​មួយ​មេរោគ​កាម​រោគ រោគ​សញ្ញាអាច​មិន​លេច​ឡើងភ្លាមៗ​នោះ​ទេ អាចនឹង​សម្ងំ​​ក្នុងខ្លួនយើង​បាន​យូរ ទម្រាំ​​ដឹង​បាន​ថា យើង​​មាន​មេរោគ​នេះ។ ប៉ុន្តែ​​បើប្រទះ​​ឃើញ​​សញ្ញា​ណា​មួយ​ដូច​ខាង​ក្រោម ​អាច​ប្រាប់​បាន​ថា​ យើង​ច្បាស់​ជា​មាន​អ្វី​មួយ​កើត​ឡើង ​បន្ទាប់​ពី​ការ​រួម​ភេទ​ហើយ។ ហូរ​ឈាម​ប្លែក៖ សញ្ញា​មួយ​នេះ អាចកើត​ឡើង​ចំពោះ​​មនុស្ស​ស្រី ច្រើន​ជាង​មនុស្ស​ប្រុស […]


គន្លឹះសុខភាពផ្លូវភេទ

ស្រីៗមិនសូវ ឬខានរួមភេទយូរ អាចជួបបញ្ហាសុខភាពទាំងនេះ

សុខភាព​ផ្លូវ​ចិត្ត ផ្លូវកាយ កត្តា​អាយុ អាច​ធ្វើចំណង់​ផ្លូវភេទ​ថយ​ចុះ ពិសេស​ស្រីៗ អស់​អារម្មណ៍​។ ប៉ុន្តែ បើ​ខានរួម​ភេទ​យូរ ឬឈប់​រួម​ភេទ ស្រីៗអាច​ជួប​បញ្ហា​សុខភាព​ច្រើន។ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​គុណ​វិបត្តិពេលស្រីៗ​ខាន​រួម​ភេទ​យូរ។ ១- ទ្វារមាសលែងតឹងណែន រួម​ភេទ​អាចជួយ​ដល់​សុខ​ភាព​ទ្វារ​មាសច្រើន​។ ដល់​​វ័យ​កណ្តាល​ទៅ អ័រម៉ូន​ភេទស្រីៗ​នឹង​ប្រែប្រួល​ ​ធ្វើឲ្យ​ទ្វារ​មាស​ស្ងួត​ និង​មិន​សូវ​តឹង​ដូច​មុន ប៉ុន្តែការ​រួម​ភេទ​​ជួយ​ឲ្យ​សរសៃ​ឈាម​ទៅ​ចិញ្ចឹម​ទ្វារ​មាស​បាន​កាន់​តែ​ច្រើន ការ​ពារបញ្ហា​​ចុះ​ខ្សោយ​សាច់​ដុំ​ ជួយ​រក្សា​សភាព​តឹងណែន​របស់​ទ្វារ​មាស​។ ២- ជាតិ​រំអិលក្នុង​ទ្វារមាសថយចុះ ពេល​ទ្វារ​មាស​ស្ងួត ​​ធ្វើ​ឲ្យស្រីៗ​ពិបាក​ស្គាល់អ្វី​​សេចក្តី​សុខ​ស្រួលនៅ​ពេល​រួម​ភេទ ប៉ុន្តែ​ពេលស្រីៗ​​មានអារម្មណ៍​​រោល​រាល​ វា​នឹង​ទៅ​ភ្ញោច​ក្រពេញ​ប្រដាប់​ភេទ ឲ្យ​បញ្ចេញ​ទឹករំអិល​ ដើម្បី​ត្រៀម​ធ្វើ​ប្រតិបត្តិការ។ ហេតុនេះ​ បើ​គ្មាន​ការ​រំញោច​ផ្លូវ​ភេទ​វិញ ប្រដាប់​ភេទ​ស្រីៗ​ងាយ​នឹង​ស្ងួត ​ធ្វើឲ្យ​មាន​ការ​ឈឺ​ចាប់​ពេល​រួម​ភេទ។ មាន​មូល​ហេតុ​​ច្រើន​ អាច​ធ្វើ​ឲ្យ​ស្រីៗស្ងួត​ទ្វារ​មាស តែ​ការ​រួម​ភេទ​ញឹក​ញាប់​ អាច​ជួយ​ការ​ពារយើង​ពី​បញ្ហា​នេះ​បាន​មួយ​ចំណែក​ធំ។ ៣- តានតឹងអារម្មណ៍ ពេល​ពិបាក​ចិត្ត យើង​​មិន​ចង់​រួម​ភេទ​ឡើយ តែ​ការ​រួម​ភេទ​ធ្វើឲ្យ​​យើង​មាន​អារម្មណ៍​រីក​រាយ​ពិសេស។ ហេតុ​នេះ បើ​អត់​រួម​ភេទ ​នឹង​ធ្វើ​ឲ្យ​អារម្មណ៍​កាន់​តែ​យ៉ាប់យ៉ឺនជាង​មុន​ទៀត។ បើ​សិន​ជា​តាន​តឹង​អារម្មណ៍ គួរ​​បន្ធូរ​ចេញ​​​ខ្លះ។ ៤- សុខភាពបេះដូង ​រួម​ភេទ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខ​ភាព​បេះដូង តែ​បើ​មានជំងឺ​បេះ​ដូង​វិញ​ ក៏​នឹង​មាន​បញ្ហា​ដល់​ការ​រួម​ភេទ​ ពិសេស​ពេល​ឈាន​ដល់​កំពូល ខណៈពេល​ខ្លះ​ទៀត ​អាច​នឹង​ធ្វើឲ្យ​​មិន​អាច​រួម​ភេទ​បាន​តែ​ម្តង។ ​ការ​សិក្សា​របស់​សមាគម​គ្រូពេទ្យ​ឯកទេស​បេះដូង​នៅ​អាមេរិក ផ្តោត​លើ​ទំនាក់​ទំនង​រវាង​ការ​មិន​សូវ​រួម​ភេទ​ និង​ការ​កើន​ឡើង​​ជំងឺបេះ​ដូង​ ដោយលទ្ធ​ផល​បង្ហាញថា រួម​ភេទ​​មាន​ប្រយោជន៍​ជួយ​ឲ្យ​​មាន​សុខ​ភាព​បេះ​ដូង​កាន់​តែ​ល្អ។ អត្ថបទ​ពាក់ព័ន្ធ៖ ធ្លាប់សកម្ម​រឿង​ផ្លូវ​ភេទ ដល់​ឈប់​វិញ អាចប្រឈមរឿងអាក្រក់ៗទាំងនេះ រួមភេទញឹកញាប់ពេក ខ្លាំងៗពេក ប៉ះពាល់សុខភាពអត់? ៥- ប្រព័ន្ធការពារចុះខ្សោយ ​រួម​ភេទ​ធ្វើឲ្យ​យើង​​មាន​ភាព​ត្រេក​ត្រអាល​ រីក​រាយ បាត់​ស្រ្តេស​ ឬ​ភាព​តាន​តឹង​អារម្មណ៍​។ ចំណុច​​នេះ​ហើយ​ ជួយ​ឲ្យ​​ប្រព័ន្ធ​ការ​ពាររាងកាយ​យើង​​កាន់​តែ​រឹង​មាំ។ តែ​មិន​មែនមាន​​ន័យ​ថា រួម​ភេទ​អាច​ការ​ពារ​យើង​ពី​​ជំងឺបាន​​នោះទេ ផ្ទុយ​មក​វិញ […]


សុខភាពផ្លូវភេទ

កាត់ស្បែកចុងលិង្គ មានគុណប្រយោជន៍ និងគ្រោះថ្នាក់ម៉េចខ្លះ?

ពេល​ទៅ​ដណ្ដឹងកូនគេ ឲ្យ​តែ​ឮថា​កាត់​ចុង ភ័យលោះព្រលឹង​អស់ហើយ គ្នាយើង​សុទ្ធតែ​ដឹង​ច្បាស់ ទម្លាប់​បុរាណអារឿង​កាត់​ចុងលិង្គ គឺ​ជា​ប្រពៃណី​សាសនា បងប្អូន​ខ្មែរឥស្លាម​យើង ខណៈ​បណ្តាប្រជាជាតិ​ឥស្លាម​ដទៃទៀត ក៏​មាន​ទម្លាប់​បុរាណ​នេះ​ដូចគ្នា។ ប៉ុន្តែ​បច្ចុប្បន្ន ក្រៅ​ពី​ប្រពៃ​ណី​សាសនា ការកាត់​ស្បែក​ចុង​លិង្គ ក៏​មាន​ធ្វើ​ឡើង​ចំពោះ​ក្មេងៗ អាស្រ័យ​លើ​មូលហេតុ​មួយ​ចំនួន ខណៈអត្ថបទ “Hello គ្រូពេទ្យ” មួយនេះ នឹង​លើក​ពី​គុណ​ប្រយោជន៍ ក៏​ដូចជា​គ្រោះ​ថ្នាក់​ដោយ​សារ​កាត់​ស្បែក​ចុង​លិង្គ​ឲ្យ​គ្រប់​គ្នា​បាន​ដឹង។ ១- ពេល​ណា​ត្រូវ​ធ្វើ​ការ​កាត់ស្បែក​ចុង​លិង្គ? ការ​កាត់ស្បែក​ចុង​លិង្គ ជា​ធម្មតា​ធ្វើ​នៅ​ពេល​ក្មេងទើប​​កើត​បាន ១-២ ​ថ្ងៃ។ តែ​ចំពោះ​ប្រពៃណី​ជន​ជាតិ​ជ្វីស ការ​កាត់​ស្បែក​ចុង​លិង្គ ​ត្រូវ​ធ្វើ​នៅ​ពេល​ក្មេង​អាយុ​បាន​ ៨ ​ថ្ងៃ ដោយ​វិធី​កាត់​នេះ​នឹង​កាន់​តែ​ពិបាក ហើយ​កាន់​តែ​គ្រោះ​ថ្នាក់ នៅ​ពេល​​ក្មេង​កាន់​តែ​ធំ និង​ចំពោះ​មនុស្ស​ពេញ​វ័យ។ ២- ការ​កាត់ស្បែក​ចុង​លិង្គ​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្ដេច? នៅ​ពេល​ដែល​គ្រូពេទ្យ​វះ​កាត់​ត្រូវ​ធ្វើ​ការ​កាត់ស្បែក​ចុង​លិង្គ ស្បែក​ដែល​នៅ​ចុង​ហើយ​គ្រប​ក្បាល​លិង្គ​នឹង​ត្រូវ​ទាញ​ចេញ​អោយ​ផុត​ពី​ក្បាល​លិង្គ រួច​កាត់​ស្បែក​នោះ​ចោល។ ចំពោះ​ទារក ការ​វះ​កាត់​នេះ​ប្រើ​ពេល​ត្រឹម​តែ​ប្រាំ​ទៅ​ដប់​នាទី​ប៉ុណ្ណោះ តែ​បើ​ចំពោះ​ក្មេង​ធំ និង​មនុស្ស​ពេញ​វ័យ​វិញ អាច​ត្រូវ​ប្រើ​ពេល​រហូត​ដល់​មួយ​ម៉ោង ហើយ​របួស​បន្ទាប់​ពី​វះ​កាត់​តូច​នេះ​អាច​នឹង​ជា​នៅ​អំឡុង​ពេល​មួយ​សប្ដាហ៍។ ៣- ការ​កាត់ស្បែក​ចុង​លិង្គ អាច​មាន​សារសំខាន់​អ្វី​ខ្លះ? ក្រៅ​ពី​មូល​ហេតុ​សុខភាព​ ឬ​វេជ្ជសាស្ត្រ ការ​កាត់ស្បែក​ចុង​លិង្គ នៅ​តែ​ជា​បញ្ហា​តែង​លើក​យក​មក​ពិភាក្សា​ជា​ញឹក​ញាប់ ខណៈគុណ​ប្រយោជន៍​ការ​កាត់​ស្បែក​ចុង​លិង្គ​ចំពោះ​ទារក​ មាន​ច្រើន​ជាង​គ្រោះ​ថ្នាក់ ប៉ុន្តែ​គុណ​ប្រយោជន៍​នេះ នៅ​តែ​មិន​​គ្រប់​គ្រាន់​ដើម្បីឲ្យ​​មាន​ការ​ណែនាំ​ធ្វើ​វា​ចំពោះ​ទារក​ ជុំវិញ​ពិភព​លោក​នៅ​ឡើយ​ទេ។ ដូច​នេះ​ហើយ […]


សុខភាពផ្លូវភេទ

មូលហេតុចម្បងនាំឲ្យមានបញ្ហារោគស្ត្រី ស្រីៗគួរតែដឹង

ជាមនុស្ស​ស្រីៗ មិន​ងាយ​ស្រួល​ដូច​ប្រុសៗ​ទាំង​នោះ​ទេ មាន​បញ្ហា​សុខភាព​ច្រើន គ្នា​យើង​គួរ​យក​ចិត្ត​ទុកដាក់ ពិសេស​បញ្ហា​ពាក់ព័ន្ធ​រោគ​ស្រ្តី បើ​មិន​មាន​អនាម័យ ឬ​ធ្វេស​ប្រហែស​មិន​យក​ចិត្ត​ទុកដាក់ បង្ក​ឲ្យ​កាន់​តែ​ធ្ងន់​ធ្ងរ ឬវិវត្ត​ទៅ​ជា​មហារីក​បាន។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងលម្អិតមូល​ហេតុ​ រួម​ទាំងសញ្ញា​ជំងឺរោគ​ស្រ្តី​ឧស្សាហ៍​កើត​មាន​បំផុត ឲ្យ​ស្រីៗ​គ្នា​យើង​បាន​ដឹង និង​ចេះ​បង្ការឲ្យ​កើតមាន​បាន។ ១- ស្រីៗ​​បាន​ដឹង​អ្វី​ខ្លះ​ពី​​រោគ​ស្ត្រី? ជំងឺ​រោគ​ស្រ្តី​ ជា​ជំងឺ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​មុខ​ងារ​របស់​ប្រព័ន្ធ​បន្ត​ពូជ​ស្រីៗ។ រោគ​សញ្ញាគេ​ឃើញ​ច្រើន​ក្នុង​ជំងឺ​រោគ​ស្ត្រី​ រួម​មាន​ រមាស់​ទ្វារ​មាស ធ្លាក់​ស ឈឺ​ក្នុង​អាង​ត្រគាក ធ្លាក់​ឈាម​ខុស​ប្រក្រតី ឈឺ​សុដន់ ​និង​មាន​ដុំ​ដោះ។ កម្រិត​ការ​ឈឺ​ចាប់នៃ​រោគ​សញ្ញា​ទាំង​អស់​ខាង​លើ អាស្រ័យ​លើ​វ័យ​ ដោយ​សារ​តែ​រោគ​សញ្ញា​ទាំង​អស់ អាច​កើត​ឡើង​ដោយ​សារ​បម្រែ​បម្រួល​​អ័រម៉ូន​ពេល​យើងចាស់​ទៅ។ ក្រៅ​ពី​នេះ បញ្ហា​រោម​ច្រើន​នៅ​លើ​រាង​កាយ (Hirsutism) ក៏​ត្រូវ​គេ​ចាត់​ទុក​ជា​រោគ​សញ្ញា​រោគ​ស្រ្តី​ដូច​គ្នា ដោយ​សារបញ្ហា​ដុះ​រោម​ច្រើន ជា​សញ្ញា​មិន​ធម្មតា​ចំពោះស្រីៗ​គ្នា​យើង​ឡើយ ព្រោះ​​ទាក់​ទង​ជាមួយ​ការ​កើន​ឡើង​​អ័រម៉ូនបុរស ​ពាក់​ព័ន្ធ​ជាមួយ​ប្រព័ន្ធ​បន្ត​ពូជ​​ស្រីៗ។ អត្ថបទ​ពាក់​ព័ន្ធ៖ បញ្ហាពាក់ព័ន្ធកន្លែងសម្ងាត់ ស្រីៗចង់ដឹងបំផុត តែអត់ហ៊ានសួរ “រួម​ភេទតាមមាត់” មាន​គុណ​វិបត្តិ ក៏មានគុណសម្បត្តិដែរ ២- មូល​ហេតុ​ចម្បង​ទាំង ៤ បង្ក​ជា​ជំងឺ​រោគ​ស្រ្តី – មេរោគ HPV (Human Papilloma Virus)៖ ក្នុង​ឆាក​ជីវិត​ស្រីៗគ្នា​យើង សុទ្ធ​តែ​​អាច​ឆ្លង​មេរោគ HPV​ ដូចគ្នា ដោយ​បញ្ហា​មួយ​នេះ​យើង​អាច​គ្រប់​គ្រងបាន ប៉ុន្តែ​មិន​អាច​ព្យាបាលជាសះស្បើយ​បាន​ទេ។ មាន​ស្រីៗ​មួយ​ចំនួន […]


សុខភាពផ្លូវភេទ

ប្រុសៗប្រាប់អារម្មណ៍ពិតរឿងឆាប់ចេញទឹកកាម ពេលរួមភេទ

ប្រុសៗភាគច្រើន មានបញ្ហាឆាប់​ចេញ​ទឹក​កាម ទាំងមិនទាន់រួមភេទបានស្រួលបួល​ផង។ ហេតុអ្វី​ប្រុសៗ​ឆាប់​ចេញ​ទឹក​កាម និង​អារម្មណ៍​ពិត​របស់​គេ​យ៉ាងម៉េចដែរ? ១- ការស្រាវជ្រាវ អ្នក​ជំនាញ​បាន​ស្រាវ​ជ្រាវ​លើ​ប្រុសៗប្រមាណ ១.២០០​ នាក់ (បរទេស) ដែល​ហ៊ាន​ទម្លាយ​អាថ៌​កំបាំងបញ្ហាឆាប់​ចេញ​ទឹក​កាម​ពេល​រួម​ភេទ​ ហើយ​ត្រូវ​គេ​​បោះ​ពុម្ព​ផ្សាយជា​មួយ​​លទ្ធ​ផល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ ការ​សិក្សា​បង្ហាញ​ថា​ ប្រុសៗ​ប្រមាណ ៣០% ​ក្នុង​ចំណោម​ប្រុសៗ​ចូល​រួម​ទាំង​អស់ និយាយថា ពួក​គេមិន​ពេញ​ចិត្ត​ជាមួយ​រយៈ​ពេល​​រួម​ភេទ​របស់ខ្លួន​​ឡើយ។ ៣៧៦ ​នាក់ក្នុង​ចំណោម ១.២០០ ​នាក់ បាន​សារភាព​ថា​មានបញ្ហា​​ឆាប់​ចេញទឹកកាម​លឿន​ជាង​អ្វី​​ចង់​បាន។ អ្នកស្រាវជ្រាវបែង​ចែក​ប្រុសៗ​ទាំង ១.២០០​ នាក់ ចេញ​ជា​ពីរ​ក្រុម​ផ្សេង​គ្នា (១) ក្រុមបញ្ចេញ​ទឹក​កាម​ក្នុង​រយៈ​ពេល​តិច​ជាង ២ ​នាទី និង (២) ក្រុមចេញ​ទឹក​កាម​យូរជាង​នេះ​​បន្តិច ប៉ុន្តែ​សុទ្ធ​ឆាប់​ដល់​ត្រើយ​ជាង​អ្វី​ដែល​ចង់​បាន។ ពេល​អ្នក​ជំនាញ​សួរ​ពី​មូល​ហេតុ ហេតុ​អ្វី​បាន​ជា​ឆាប់​ដល់​ត្រើយ​ជាង​អ្វីគេចង់​បាន? ចម្លើយប្រុសៗ​ទាំង​ពីរ​ក្រុមដូច​គ្នា ដោយ​បន្ទោស​ថា មក​ពី​គេ​បាត់​បង់​ការ​គ្រប់​គ្រង និង​មាន​សម្រើប​ខ្លាំង​ពេក ខណៈ​​ខ្លះ​ទៀត​លើក​ឡើង​ថា មក​ពី​ដៃ​គូខ្លួនមានបញ្ហា​ថប់​បារម្ភ ឬ​ជំងឺ​ប្រចាំ​កាយណា​មួយ។ ២- ប្រុសៗប្រាប់មូលហេតុនាំ​ឲ្យ​ឆាប់​ចេញ​ទឹក​កាម ម្នាក់​ក្នុង​ចំណោម​​ប្រុសៗ​ជា​ច្រើន ​បាន​​ចែក​រំលែក​​បទពិសោធ​​ការ​គ្រប់​គ្រងអារម្មណ៍​របស់​ខ្លួនដែល​ជាមូល​ហេតុ​ចម្បង ខណៈភាព​ប៉ិន​ប្រសប់​ដៃ​គូខាង​ស្រី ក៏ជា​មូលហេតុ។ ប្រុសៗ​អាច​បាត់​បង់ភាព​ម្ចាស់​ការ ​បើ​ខាង​ស្រីចាប់​ផ្ដើម​ប្រតិបត្ដិ​ការ ធ្វើ​ឲ្យ​គេ​ស្រើប​ស្រាល។ ប្រុសៗ​ទាំង​នោះ ​ថា៖ “ប្រុសៗ​គ្រប់​គ្នា ​ចង់​បាន​យូរ ប៉ុន្តែ​អារម្មណ៍​ស្រើប​ស្រាល រំភើប ​ចាប់​ផ្ដើម​កើត​ឡើង​ខ្លាំង ធ្វើ​ឲ្យ​មិន​អាច​គ្រប់​គ្រង​​បាន​ ទោះ​ប្រឹង​ទប់យ៉ាង​ណា​ក៏ដោយ”។ អត្ថបទ​ពាក់ព័ន្ធ៖ ​​អត់​សូវ​ចង់រួមភេទ […]


គន្លឹះសុខភាពផ្លូវភេទ

រួមភេទសុខៗស្រាប់តែឈឺក្បាល អាចបណ្តាលមកពីមូលហេតុទាំងនេះ

រឿង​ឡើង​ឋាន​សួគ៌ អាច​ជួយ​គ្នាយើង​គេចផុត​ពី​បញ្ហា​ស្ត្រេស តប់ប្រមល់ ឈឺក្បាល ក៏​ពិត​មែន ប៉ុន្តែពេល​ខ្លះ អំឡុងពេល ឬក្រោយ​រួមភេទ​រួច ក៏​អាច​ធ្វើ​ឲ្យ​​មាន​អារម្មណ៍​ថា​ឈឺ​ក្បាលបាន​ដូច​គ្នា​ ដោយ​ករណីនេះ​ គេ​ហៅថា ​ឈឺ​ក្បាល​ពេល​រួម​ភេទ។ ខាង​ក្រោម​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់គ្នា​យើង​​ឲ្យ​បាន​ដឹង​​ច្បាស់ ក៏​ដូច​ជា​ដំណោះ​ស្រាយ បើ​មាន​ជួប​ប្រទះ​បញ្ហា​ឈឺ​ក្បាល​ពេលរួម​ភេទ។ ១- អ្វី​ទៅ​ជាបញ្ហា​ឈឺ​ក្បាល​ពេល​រួម​ភេទ? ឈឺ​ក្បាល​ពេល​រួម​ភេទ (​Sex headaches) ​កើត​ឡើង​ដោយ​សារ​ការ​រួម​ភេទ ពិសេស​ នៅ​ពេលយើង​​ឈាន​ដល់​ចំណុច​កំពូល។ អំឡុង​ពេល​កំពុង​ប្រយុទ្ធ ស្រើប​ស្រាល​ខ្លាំង ​អារម្មណ៍​រំភើប​ញាប់​ញ័រ​ យើង​​ក៏​​ប្រហែល​ជា​ចាប់​អារម្មណ៍ មាន​តឹង​កញ្ចឹង​ក ឬ​ឈឺ​ក្នុង​ក្បាល​កើត​ ​មក​ជា​មួយ​គ្នា ដោយ​​ពេល​ខ្លះ​ ​អាច​មានអាការៈ​ឈឺ​ក្បាល​ខ្លាំង​ភ្លាម​ៗ នៅ​មុន​ ឬ​ក្រោយ​ពេល​​ឈាន​ដល់ចំណុច​កំពូល ហើយ​អាការៈ​នេះ ភាគ​ច្រើន​កើត​ឡើង អាច​មាន​រយៈ​ពេល​ច្រើន​នាទី ច្រើន​ម៉ោង ឬ​អាច​ឈឺ​ដល់​ទៅ​ ២-៣​ ថ្ងៃ​ក៏​មាន។ ជា​ទូទៅ​ ឈឺ​ក្បាល​ពេល​រួម​ភេទ មិន​បង្ក​គ្រោះ​ថ្នាក់​អ្វី​ឡើយ ក៏​មិន​បង្ក​ឲ្យ​មាន​ផល​វិបាក​ទៅ​ថ្ងៃ​មុខ​ដែរ។ ប៉ុន្តែ​យើង​ ក៏​មិន​ត្រូវធ្វើ​មិន​ដឹង​មិន​ឮ​ពី​បញ្ហា​នេះដូច​គ្នា ព្រោះ​ពេល​ខ្លះ ​ឈឺ​ក្បាល​នៅ​ពេល​រួម​ភេទ ​អាច​ជា​សញ្ញា​ប្រាប់​យើង​ឲ្យ​ដឹង​ថា ​កំពុង​មាន​បញ្ហា​គ្រោះ​ថ្នាក់​ណា​មួយរួច​ទៅ​ហើយ ដូច​ជា ​បញ្ហា​សរសៃ​ឈាម​ ជា​ដើម […]


សុខភាពផ្លូវភេទ

បញ្ហាពាក់ព័ន្ធកន្លែងសម្ងាត់ ស្រីៗចង់ដឹងបំផុត តែអត់ហ៊ានសួរ

បើនិយាយរឿងផ្លូវភេទ ច្បាស់ណាស់ប្រុសៗឆ្វាក់ជាងគេ ប៉ុន្តែ​បើ​និយាយ​រឿង​សុខភាព​ផ្លូវភេទ ពិសេស​កន្លែង​សម្ងាត់​វិញ ស្រីៗគ្នា​យើង​ច្បាស់ជា​មាន​បញ្ហា​ច្រើន​ជាង​មិន​ខាន។ ស្រីៗ! ធ្លាប់ឆ្ងល់អត់ សុខៗម៉េចបាន​ជាទ្វារមាស​មាន​ធំក្លិន? លាងរួចហើយនៅតែ​ធំ​ក្លិន មក​ពី​មូល​ហេតុ​អី? ធ្វើម៉េច​បាន​បាត់​ក្លិនទៅវិញ? សំណួរ​ទាំង​នេះ ចាំ “Hello គ្រូពេទ្យ” ប្រាប់​ក្នុង​អត្ថបទ​នេះ។ ១- តើអ្វីទៅជាបញ្ហាធំក្លិន​ទ្វារមាស? ធំក្លិន​ទ្វារ​មាស មក​ពី​ភាសា​បច្ចេកទេស Vaginal Odor សំដៅនៅ​មាន​ពេល​​ក្លិនមិន​ល្អ​​ចេញ​ពី​ក្នុង​ទ្វារ​មាស​ស្រីៗ។ ទ្វារ​មាស​​ស្រីៗ​គ្រប់​រូប ជា​ធម្មតា​ ​មាន​ក្លិន​បន្តិច​បន្តួចដូច​តែ​​គ្នាទេ ប៉ុន្តែ​បើ​​ទ្វារ​មាស​​មាន​ធំ​ក្លិន​ខ្លាំង ឬ​មាន​ក្លិន​ប្លែក ក្លិន​ឆ្អាប មាន​ន័យ​ថាទ្វារ​មាសយើង​​ប្រហែល​ជា​មាន​បញ្ហា​ហើយ។ ២- អ្វី​​ជា​មូលហេតុ​ធ្វើ​ឲ្យ​ទ្វារ​មាស​ធំ​ក្លិន? បញ្ហា​ធំ​ក្លិន​ទ្វារ​មាស ខុស​គ្នា​ទៅ​តាម​វដ្ដ​រដូវ​នីមួយ​ៗ ដោយ​ភាគ​ច្រើន គ្នា​យើង​​មាន​ក្លិន​ទ្វារ​មាស​ អាច​ចាប់​ផ្ដើម​បន្ទាប់​ពី​រួម​ភេទ​ ខណៈក្រៅ​ពី​នេះ ​ការ​បែក​ញើស ​ក៏​អាច​ធ្វើ​ឲ្យ​ទ្វារ​មាស​ធំ​ក្លិនដូច​គ្នា។ ស្រីៗ​ជា​ច្រើន ​បាន​ប្រើ​ផលិត​ផល​បំបាត់​ក្លិន​ ដើម្បី​ទប់​ទល់​ជាមួយ​បញ្ហា​ធំក្លិន​ទ្វារ​មាស​នេះ តែ​ផលិត​ផល​ទាំង​នោះ​ អាច​ធ្វើ​ឲ្យ​គ្នា​យើង​​ប្រឈម​ជាមួយ​បញ្ហា​រលាក និង​មាន​បញ្ហា​មួយ​ចំនួន​ផ្សេង​ទៀត។ ករណី​​កើន​ឡើង​ពពួក​បាក់តេរី​ល្អ​ក្នុង​ទ្វារ​មាស​ច្រើន​ពេក ក៏​ជា​មូល​ហេតុ​ចម្បង​​ធ្វើ​ឲ្យ​ទ្វារ​មាស​មាន​ក្លិន រីឯ​ជំងឺ Trichomoniasis ដែល​ជា​ជំងឺ​កាម​រោគ​មួយ​ប្រភេទ ក៏​ជា​មូល​ហេតុ​នាំឲ្យ​មាន​ក្លិន​ទ្វារ​មាស​។ ហើយ​ផ្ទុយ​ទៅ​វិញ ជំងឺ​ប្រមេះ​ទឹក​ថ្លា ប្រមេះ​ទឹក​បាយ និង​ការ​បង្ក​រោគ​ដោយ​ពពួក​ផ្សិត បែរ​ជា​​មិន​មាន​ពាក់​ព័ន្ធ​ជាមួយ​បញ្ហាធំ​ក្លិន​ក្នុង​ទ្វារ​មាស​នោះឡើយ។ ជា​ទូ​ទៅស្រីៗ​គ្នា​យើង ​ប្រហែល​ជា​មិន​សូវ​បាន​ចាប់​អារម្មណ៍​រោគ​សញ្ញា​អ្វី​ផ្សេង​ក្រៅ​ពី​ក្លិន​ទេ ហើយប្រហែល​ជាគិត​ថា​ក្លិន​នោះ ​ជា​ក្លិន​ធម្មតា​តែ​ប៉ុណ្ណោះ។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ