សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ប្រយ័ត្ន! អេដស៍កំពុងផ្ទុះការឆ្លងក្នុងចំណោមយុវវ័យ ខណៈអ្នកផ្ទុកជិត៧ពាន់នាក់បន្តគេចខ្លួន

ជំងឺ​អេដស៍ កំពុង​ផ្ទុះ​ការ​ឆ្លង​​ក្នុង​ចំណោម​យុវវ័យ និង​អ្នកស្រឡាញ់​ភេទ​ដូចគ្នា ស្រប​ពេល​ដែល​អ្នក​ផ្ទុក​មេរោគ​អេដស៍ជិត ៧ ០០០នាក់ នៅ​តែ​បន្តគេច​មិន​មក​ទទួល​សេវា​ព្យាបាល​។ នេះ​បើយោង​ទៅ​តាម​របាយ​ការណ៍​ពី​អាជ្ញា​ធរ​ជាតិប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ដែល Hello គ្រូពេទ្យ ទទួល​បាន​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៤នេះ។ របាយ​ការណ៍​ដដែល បានបបញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ​២០២៣ កម្ពុជា បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ១ ២០០នាក់ ក្នុងនោះ ​យុវវ័យ​អាយុ​ចន្លោះ​ពី​១៥ ដល់​២៤​ឆ្នាំ មានចំនួន​៥១៦​នាក់​។ ស្រប​ពេល​ជាមួយគ្នានេះ អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ នៅ​តែ​បន្ត​ខិត​ខំ​ក្នុង​ការ​ស្វែង​រក​អ្នក​ផ្ទុក​មេរោគ​អេដស៍ចំនួនប្រមាណជិត ៧ ០០០នាក់ ដែល​មិនទាន់​បាន​មក​ទទួល​សេវា​ព្យាបាល។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក ឈឹម ឃិនដារ៉េត អគ្គ​លេខា​ធិការ​អាជ្ញា​ធរជាតិ​ប្រយុទ្ធ​​នឹង​ជំ​ងឺ​អេដស៍ បានប​ញ្ជាក់​ថា បើ​ទោះ​បី​អ្នក​ឆ្លង​ថ្មី​ក្នុង​ចំណោម​មនុស្សពេញវ័យអាយុ​១៥​ឆ្នាំ​ឡើង មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ​ប្រមាណ​ជា​៤៦% បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១០ មក​ដល់​ឆ្នាំ​២០២៣​ក៏ដោយ ប៉ុន្តែ បែរ​ជា​មាន​ការ​កើន​ឡើង​ក្នុង​ចំណោម​បុរសប្រមាណ​ជា ៦% ទៅ​វិញ​។ [embed-health-tool-BMI] ក្នុង​ចំណោមអ្នកឆ្លងថ្មី​ទាំង ១ ២០០នាក់នេះ មាន ៨៦% ជា​ប្រជាជន​គន្លឹះ និង​អតិថិជនរួមនឹងដៃគូ ហើយ៤៦% ស្ថិតក្នុង​ចំណោម​បុរសរួម​ភេទជា​មួយនឹង​បុរស​​។ បើ​គិត​ត្រឹម​ត្រីមាសទី៣ ឆ្នាំ២០២៤នេះ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវភេទ

ស្វែងរក សុខភាពផ្លូវភេទ

គន្លឹះសុខភាពផ្លូវភេទ

តំបន់ ៦ កន្លែងលើរាងកាយ ដាស់អារម្មណ៍រួមភេទកាន់តែស្រើបស្រាល

រួម​ភេទដែលពោរពេញដោយសេចក្ដីសុខដល់កំពូល អាស្រ័យលើបច្ចេកទេស និងការគ្រប់គ្រងអារម្មណ៍ ក្នុងនោះ​ការ​បបោស​អង្អែលកន្លែង​ដែល​ស្រើបស្រាល​ភ្ញោចអារម្មណ៍ ជា​រឿង​សំខាន់​មួយ។ ចុះ​ត្រង់​ណា​ខ្លះ​ជា​តំបន់​ស្រើបស្រាល​របស់​ដៃគូ? ​ ១- កញ្ចឹងក កញ្ចឹង​ក​ ​ជា​កន្លែង​តំបន់​មួយ​​បណ្ដុំ​ដោយ​​សរសៃ​ប្រសាទ​ជា​ច្រើន ហេតុនេះ​ហើយ​សូម្បី​តែពេល​ស្ទាប ឬ​ផ្លុំ​ដង្ហើម​ដាក់ត្រូវ​កតែ​បន្តិច​ ក៏​អាច​ធ្វើ​ឲ្យ​ដៃ​គូ​យើង មិន​ថា​ប្រុស មិន​ថា​ស្រី មាន​អារម្មណ៍​ញាប់​ញ័រ​បាន​ដែរ។ ដូច​នេះ ​គួរ​ចេះ​ប្រើតិចនិក​យក​​ដៃស្ទាប ឬ​មាត់​ថើប​ថ្នម​ៗ បូក​ជា​មួយ​ដង្ហើម​ក្ដៅ​ឧណ្ហៗ នឹង​អាច​​ដាស់​អារម្មណ៍​ផ្លូវ​ភេទ​ដៃ​គូ​យើង​កាន់​តែ​ស្រើប​ស្រាល​ថែម​ទៀត។ ២- ត្រចៀក នៅ​ពេល​យើងថើប​ថ្មមៗនៅ​តំបន់​ត្រចៀក ​ដៃ​គូយើងនឹង​កាន់​តែ​​មាន​អារម្មណ៍​ស្រើប​ស្រាល​ខ្លាំង។​ ​គ្រាន់​តែ​សំឡេង​ខ្សឹប​ថ្នមៗក្បែរ​ត្រចៀក ក៏​អាច​ជួយ​ដាស់​អារម្មណ៍ឲ្យ​ស្រៀវ​ស្រើបបាន​ដែរ ហើយ​បើ​ប្រើ​អណ្ដាត​គ្រលៀស​ថ្នម​ៗ​ទៀត ដៃគូ​យើង ​ច្បាស់​ជា​ទ្រាំ​លែង​បាន​មិន​ខាន ដោយ​ដំបូង​​ត្រូវចាប់​ផ្តើម​​និយាយ​បែប​សិច​ស៊ី​ ខ្សឹប​ដាក់​ត្រចៀក​ជា​មុន​​សិន សឹម​ចាប់​ផ្ដើម​ប្រើ​អណ្ដាត​វាយ​លុក។ ៣- អណ្ដាត ការ​ថើបមាត់ទល់​នឹង​មាត់បែប​​ស៊ី​ជម្រៅ​ អាច​ដាស់​អារម្មណ៍​ដៃ​គូបាន ប៉ុន្តែ​អ្នក​ខ្លះមិន​សូវ​ជា​ចេះ​តិចនិក​ប៉ុណ្ណោះ។ អ្វី​ត្រូវ​ធ្វើ  គឺប្រើអណ្ដាត​ក្នុង​កាយវិការ និង​​មាន​ចង្វាក់​ត្រឹម​ត្រូវ បន្ទាប់​មក​ ត្បុល​រក​គ្នា ជា​តិចនិក​ដាស់​អារម្មណ៍​ផ្លូវ​ភេទ​ឲ្យ​ពុះ​កញ្រ្ជោល​បំផុត។ ៤- បបូរមាត់ ​មិន​ចាំ​បាច់​​ត្រូវ​ចាប់​ផ្ដើម​​​​ថើប​បែប​ស៊ី​ជម្រៅភ្លាមៗ​មុន​ពេល​រួម​ភេទ​ក៏បាន​ យើងអាចចាប់ផ្ដើមដោយថើប​បបូរ​មាត់ខាង​ស្រី ដែល​ជា​កន្លែង​ប្រ​មូល​ផ្តុំ​សរសៃប្រសាទ​រាប់​រយពាន់ ដើម្បី​ភ្ញោច​អារម្មណ៍​ឲ្យ​ការ​តែ​ប្រសើរ។ ការ​ភ្ញោច​​នេះ​ អាច​ជួយ​ផ្ដល់​ភាព​ស្រើប​ស្រាល​ពេញ​ដង​ខ្លួនតែ​ម្តង ហើយ​ដើម្បី​ជួយ​ឲ្យ​ដៃ​គូ​ខាង​ស្រី​មាន​អារម្មណ៍​តាមរយៈ​ភ្ញោច​បបូរ​មាត់។ ក្រៅថើប យើង​នៅ​អាច​ប្រើ​អណ្ដាត ធ្មេញ និង​ម្រាមដៃ​ ដើម្បី​ប្រើ​ដាស់​អារម្មណ៍​ដៃ​គូ​បានដូច​គ្នា។ អត្ថបទ​ពាក់ព័ន្ធ៖ អាថ៌កំបាំងគួរឲ្យចង់សើច ពាក់ព័ន្ធលិង្គប្រុសៗ មានអ្នកឆ្ងល់ច្រើន ១៤​ ចំណុចពាក់ព័ន្ធសុវត្ថិភាពផ្លូវភេទ ស្រីៗគួរដឹង […]


គន្លឹះសុខភាពផ្លូវភេទ

ចូលចិត្តប្រើដៃ ឆាប់បាក់កម្លាំង និងអត់មានកូន?

សម្រេច​កាម​ដោយ​ខ្លួន​ឯង គឺ​ជារឿង​ធម្មតា​ចំពោះ​ប្រុសៗ និង​ស្រីៗ សំដៅ​លើ​ការ​​រំញោចប្រដាប់​ភេទ​ ដើម្បី​ឈាន​ដល់​ចំណុច​កំពូល។ ​ពេល​ខ្លះ​សម្រេច​កាមដោយ​ដៃ ក៏​អាច​ធ្វើ​ជាមួយ​​ដៃ​គូបានដែរ ប៉ុន្តែ​ពាក្យ​មួយ​នេះ ភាគ​ច្រើន​សំដៅ​បំពេញ​ចំណង់​ផ្លូវ​ភេទ​តែ​ម្នាក់​ឯងប៉ុណ្ណោះ ហើយ​ប្រុសៗ​ច្រើន​ប្រើ​វិធីនេះ​ជាង​ស្រីៗ ក៏​មិន​មាន​ន័យ​ថា ​ស្រីៗ​មិន​​ចូល​ចិត្ដ​ប្រើ​ដៃ​សម្រេច​កាមនោះដែរ។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹងប្រាប់​ខ្លះៗ​ពី​រឿង​សម្រេច​កាមខ្លួន​ឯង ឲ្យ​គ្នា​យើង​បាន​យល់​ទាំង​អស់​គ្នា កុំឲ្យ​ភាន់​ច្រឡំ​ទៀត។ ១- ពេលណាទើបចាប់ផ្ដើមសម្រេចកាមខ្លួន​ឯង​បាន? ការ​សម្រេច​កាម​ ​ជា​ការ​ចាប់​ផ្ដើមបញ្ចេញ​ថាម​ពល​ផ្លូវ​ភេទរបស់​យើង​ម្នាក់ៗ ភាគ​ច្រើន​ចាប់​ផ្តើម​នៅ​ពេលយើង​​ពេញ​វ័យ ព្រោះ​ជា​ពេល​​អ័រម៉ូន​ក្នុង​ខ្លួន​ចាប់​ផ្ដើម​ប្រែ​ប្រួល ជា​មូល​ហេតុ​ធ្វើ​ឲ្យ​យើង​​​ចាប់​ផ្ដើមមាន​អារម្មណ៍​​ផ្លូវ​ភេទខ្លាំង។ ជា​ធម្មតា ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង ឃើញ​ថាប្រុសៗ និយម​​ជាង​មនុស្ស​ស្រីៗ ព្រោះ​កត្តា​សង្គម ​ធ្វើ​ឲ្យ​ស្រីៗ​​មិន​សូវ​សម្រេច​កាមដូច​មនុស្ស​ប្រុសៗ ហើយស្រីៗ​ភាគ​ច្រើន​ ឈប់​ប្រើ​ដៃ​សម្រេច​កាម ​នៅពេល​ចាប់​ផ្តើម​មាន​ដៃ​គូរួម​ភេទ​​ត្រឹម​ត្រូវ។ ២- ទស្សនៈខុសទៅលើ​រឿងសម្រេចកាម មក​ទល់​នឹង​ពេល​នេះ ​ទោះ​ជា​វិទ្យាសាស្ត្របាន​ពន្យល់​ច្រើន ពាក់​ព័ន្ធ​​រឿង​ប្រើដៃ​សម្រេច​កាម​ក៏​ពិត​មែន ប៉ុន្តែ​មាន​គ្នា​យើង​មួយ​ចំនួន នៅតែ​គិត​ខុស​ចំពោះ​រឿង​មួយ​នេះ ដោយ​គិត​ថា អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព ឬ​មិន​អាច​មាន​កូន​បាន​ទៀត​ផង ខណៈទស្សនៈ​ឧស្សាហ៍​ប្រទះ​បំផុត​គឺ៖ – សម្រេចកាមធ្វើឲ្យបាត់បង់កម្លាំងផ្លូវភេទ៖ ទស្សនៈ​នេះ ជា​ការ​ភាន់​ច្រឡំ​មួយ​ចំពោះ​ការ​សម្រេច​កាមដោយ​ខ្លួន​ឯង ព្រោះ​​បើយើង​សម្រេច​កាម​តាម​​ធម្មតា ​តិច​​តួច ​គឺ​ជា​រឿង​ល្អ​សម្រាប់​សុខ​ភាព ព្រោះ​ជួយ​យើង​អាច​​បញ្ចេញ​ថាម​ពល​ផ្លូវ​ភេទ​បាន។ ប៉ុន្តែ​បើ​យោង​តាមជំនឿពី​មុន គ្នា​យើង​ភាគ​ច្រើនគិត​ថា ​សម្រេច​កាម ជា​រឿង​គ្រោះ​ថ្នាក់ ដោយ​សារ​ប្រុសៗ​ត្រូវ​បញ្ចេញ​មេជីវិត​ចោល និង​ធ្វើ​ឲ្យ​ខ្សោយ​កម្លាំង ហើយ​ទស្សនៈ​នេះ​ក៏​មិន​សូវ​បាន​យក​ចិត្ដ​ទុក​ដាក់លើ​ការ​សម្រេច​កាម​របស់​ស្រីៗដែរ។ នៅ​​មានជំនឿ​ផ្សេង​ទៀត គិត​​ថាប្រុសៗ​​សម្រេច​កាម​ច្រើន​ពេក​ ធ្វើ​ឲ្យបាក់​កម្លាំង […]


សុខភាពផ្លូវភេទ

តិចនិកថែកន្លែងសម្ងាត់ស្រីៗ មិនឲ្យធុំក្លិនអាក្រក់

​ធម្មតា​ទ្វារមាស​តែង​តែ​មាន​ធំ​ក្លិន​បន្តិច​បន្តួច ដោយសារ​វា​សាំញ៉ាំ ជា​កន្លែង​ដែល​សើម ហើយ​បើ​យើង​ស្លៀក​រឹប និង​ខ្វះ​អនាម័យ​ទៀត​នោះ ងាយ​នឹង​កើត​រោគ​ផ្សិត ទៅ​ជា​ធុំ​ក្លិន​អាក្រក់។ ដើម្បី​ដោះស្រាយ​បញ្ហា​ដ៏​ក្រពុល​មុខ​របស់​ស្រីៗ ថ្ងៃនេះ Hello គ្រូពេទ្យ នឹង​បង្ហាញ​តិចនិក​ងាយៗ​ថែ​កន្លែង​សម្ងាត់​ស្រីៗ​មិន​ឲ្យ​ធំក្លិន​អាក្រក់។ ១- ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន យើង​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​ច្រើន ហោច​ណាស់ ២លីត្រ/ថ្ងៃ ដើម្បី​ឲ្យ​ក្លិន​អាក្រក់​ទាំង​នេះ​ចេញ​មក​ក្រៅ​តាម​រយៈ​ទឹកនោម​យើង។ ២- ធ្វើ​អនាម័យ​ទៀង​ទាត់ អនាម័យ​ខ្លួនប្រាណ ប្រដាប់​ភេទ ជា​រឿង​ចាំបាច់ បើ​មិន​បាន​ងូត​ទឹក​ច្រើន​ដង​ទេ​ក្នុង​១​ថ្ងៃ យើង​ចាំបាច់​ត្រូវ​សម្អាត​ទ្វារ​មាស​រៀងរាល់​ពេល​នោម ឬ​បន្ទោរ​បង់​រួច​ឲ្យ​បាន​ស្អាត​ល្អ ដោយ​ជូត​ពី​មុខ​ទៅ​ក្រោយ។ ពេល​ងូត​ទឹក​បើ​យើង​ប្រើ​ទឹក​អនាម័យ​លាង​សម្អាត ត្រូវ​ជ្រើស​រើស​ទឹក​អនាម័យ​ដែលមានកម្រិត PH ទាប និង​លាង​​សម្អាត​តែ​ផ្នែក​​ខាង​ក្រៅ​ប៉ុណ្ណោះ ហាម​លូក​លាង​ទៅ​ខាង​ក្នុង មិន​ត្រូវ​ប្រើ​ម្សៅ ឬ​ស្ព្រៃ​បាញ់​ប្រដាប់​ភេទ​ឲ្យ​ក្រអូប​នោះ​ទេ។ ៣- ឧស្សាហ៍​ផ្លាស់​ប្តូរ​ខោ​ក្នុង ត្រូវ​ជ្រើស​ខោ​ក្នុង​ដែល​មាន​សាច់​ទន់ៗ និង​ត្រូវ​បោក​គក់​ហាល​ឲ្យ​ត្រូវ​ពន្លឺ​ថ្ងៃ មិន​ត្រូវ​ស្លៀក​ផ្អាប់​ច្រើន​ថ្ងៃ ហើយ​ក៏​មិន​ត្រូវ​ស្លៀក​ខោ​ក្នុង​ដែល​រឹប​តឹង​យូរៗ​ពេក​ដែរ។ ៤- ញ៉ាំ​ត្រី បន្លែ​ផ្លែឈើ ត្រី បន្លែ ផ្លែឈើ ជា​អាហារ​ងាយ​រំលាយ សម្បូរ​វីតាមីន និង​ជាតិ​ទឹក ញ៉ាំ​ទៅ​ល្អ​ចំពោះ​សុខភាព ឯ​ទ្វារមាស​ក៏​មិន​សូវ​មាន​ក្លិន​ដែរ។ អត្ថបទពាក់ព័ន្ធ៖  បញ្ហាពាក់ព័ន្ធកន្លែងសម្ងាត់ ស្រីៗចង់ដឹងបំផុត តែអត់ហ៊ានសួរ រឿងទ្វារមាសមានក្លិន ស្រីៗចង់ដឹងខ្លាំង តែខ្មាសអត់ហ៊ានសួរ ៥- ហាត់ប្រាណ ​យើង​ត្រូវ​ឆ្លៀត​ពេល​ហាត់​ប្រាណ​ហោច​ណាស់ ៣០នាទី/ថ្ងៃ ដើម្បី​ឲ្យ​រាង​កាយ​យើង​បញ្ចេញ​ជាតិ​ពុល​មក​ក្រៅ​តាម​រយៈ​ញើស ធ្វើ​ឲ្យ​សុខភាព​មាំ​មួន ឯ​ប្រដាប់​ភេទ​ក៏​មិន​មាន​ក្លិនអាក្រក់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


គន្លឹះសុខភាពផ្លូវភេទ

ប៉ុន្មានក្បាច់នេះ ជួយឲ្យដៃគូស្រើបស្រាលដោយមិនបាច់រួមភេទ

វិធី​ដែល​ធ្វើ​ឲ្យ​សម្ព័ន្ធភាព​​ប្តី​ប្រពន្ធ ឬ​ដៃ​គូ​កាន់​តែ​ស្រើប​ស្រាល មិន​ចាំបាច់​តែ​រឿង​រួមភេទ​មួយ​នោះ​ទេ មាន​តិចនិកច្រើន​ណាស់​ដែល​ជួយ​ឲ្យ​បំពេញ​ក្តី​សុខ​រឿង​លើ​គ្រែ​បាន។ ចង់ដឹងទេ? តើ​វិធី​ទាំង​នោះ​មាន​អ្វីខ្លះ? សុវត្ថិភាព​កម្រិត​ណា? តាម​រយៈ​ការ​សាកសួរ​ជាមួយ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ សិច ធ្វើ​ឲ្យ​អារម្មណ៍​យើង​រីករាយ ជីវិត​គូ​កាន់​តែ​ផ្អែម​ល្ហែម សិច មិន​មែន​សំដៅ​តែ​ការ​រួមភេទ​​មួយ​មុខនោះ​ទេ អាច​មាន​វិធី​ផ្សេង​ទៀត។ ករណី​ខ្លះ​ការ​រួមភេទ​ជា​រឿង​គ្រោះ​ថ្នាក់ ដោយសារ​តែ​យើងមិន​បាន​ការពារ អាច​ឲ្យ​ខាង​ស្រី​មាន​កូន​ដោយ​ចៃដន្យ ឆ្លង​ជំងឺ​កាមរោគ ជំងឺ​អេដស៍ ជំងឺ​ថ្លើម​ និង​ជំងឺ​ឆ្លង​ផ្សេងៗពី​​គ្នា​ទៅ​វិញ​មក។​ អត្ថបទពាក់ព័ន្ធ៖  ១៤​ ចំណុចពាក់ព័ន្ធសុវត្ថិភាពផ្លូវភេទ ស្រីៗគួរដឹង កុំឲ្យចាញ់បោកប្រុសៗ រួមភេទអត់បានការពារ ត្រូវធ្វើរឿង ៣ យ៉ាងនេះជាបន្ទាន់ អ៊ីចឹង​ហើយ​ដៃគូ​គួរ​តែ​សាក​ល្បង​ធ្វើ​តាម​ប៉ុន្មាន​ក្បាច់​ខាង​ក្រោម​នេះ ក៏​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ស្រើប​ស្រាល ថែម​ទាំង​មិន​សូវ​ប្រឈម​ដូច​ការ​រួមភេទ​ដោយ​ការ​ដាក់​បញ្ចូល​លិង្គ​តាម​ទ្វារមាស ឬ​រន្ធគូទ​ដែរ។ – ប្រើ​បបូរមាត់ និង​អណ្តាត ទៅ​លើ​រាងកាយ – ប្រើ​ម្រាមដៃ​ស្ទាប​អង្អែល​លើ​ប្រដាប់​ភេទ – ថើប និង​ស្ទាប​អង្អែល​លើ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ ពិសេស​កន្លែង​ដែល​ងាយ​មាន​រំញោច។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


គន្លឹះសុខភាពផ្លូវភេទ

បើរួមភេទបាន ១ដង/សប្ដាហ៍ អាយុកាន់តែវែង

ការរួមភេទ ជាផ្នែកមួយ នៃ​ទំនាក់ទំនងជិតស្និទ្ធិ និង​ការស្រលាញ់​។ ពាក់ព័ន្ធបញ្ហា​នេះ ការសិក្សាមួយ រកឃើញ​ថា ការរួមភេទ ១ម្ដង/សប្ដាហ៍ ជួយបង្កើន​អត្រារស់ កាន់តែយូរ រហូត​ដល់ ៣៧%។ ការសិក្សានេះ ធ្វើឡើង​លើបុរស និង​ស្ត្រី​អ៊ីស្រាអែល ចំនួន ១.១២០​នាក់ អាយុ​ក្រោម ៦៥​ឆ្នាំ ដោយ​ចំណាយល​ពេល ២២​ឆ្នាំ។ ការសិក្សា បង្ហាញ​ថា ការរួមភេទ ជួយ​បង្កើន​អត្រា​រស់ មុន​មាន​បញ្ហា​គាំងបេះដូង ប៉ុន្ដែ​កត្តា​កាន់តែសំខាន់ គឺភាពញឹកញាប់​នៃ​ការរួមភេទ ក្រោយ​មាន​បញ្ហា​គាំងបេះដូង។ លទ្ធផល បញ្ជាក់​ថា ក្រោយ​មាន​បញ្ហា​គាំងបេះដូង អ្នករួមភេទ លើស ១ដង/សប្ដាហ៍ មានអត្រា​រស់ ៣៣% អ្នករួមភេទ តិចជាង ១ដង/សប្ដាហ៍ មាន​អត្រារស់ ២៨% និង​អ្នក​រួមភេទ ១ដង/សប្ដាហ៍ មាន​អត្រារស់ ៣៧%។ ចំណែក​អ្នកពុំមាន​សកម្មភាព​ផ្លូវភេទ ទំនង​មាន​សម្ពាធឈាម​ខ្ពស់ ជាតិ​កូលេស្ដេរ៉ូល​ខ្ពស់ ទឹកនោមផ្អែម និង​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​ផ្សេងទៀត បើធៀបជាមួយ​អ្នករួមភេទ ១ដង/សប្ដាហ៍។ លោក Yariv Gerber សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ […]


ជំងឺកាមរោគ

តិចច្រឡំ ជំងឺកាមរោគមិនមែនឆ្លងតាមការរួមភេទមួយមុខទេ

យើង​តែងតែ​ឮ​ញឹក​ញាប់​ថា កាម​រោគ​ជា​ជំងឺ​ម្យ៉ាង​ដែល​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ​ជាមួយ​ដៃគូ​ដែល​មាន​ផ្ទុក​ជំងឺ​កាម​រោគ​ដោយ​មិន​បាន​ប្រើ​ស្រោម​អនាម័យ​ការពារ។ តែ​តាម​ពិត​ទៅ ក្រៅ​ពី​ឆ្លង​តាម​រយៈ​ការ​រួមភេទ ជំងឺ​កាមរោគ​ក៏​អាច​ឆ្លង​តាម​របៀប​ផ្សេងៗ​ទៀត​ដែរ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ​១- ឆ្លងតាម​ការ​រួមភេទ  គ្រប់​ជំងឺ​កាមរោគ​ទាំង​អស់ អាច​ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​ការ​រួមភេទ​ដោយ​ដាក់​បញ្ចូល​លិង្គ​តាម​ទ្វារមាស ដោយ​មិន​បាន​ប្រើ​ស្រោម​អនាម័យ ឬ​ប្រើស្រោម​អនាម័យ​ដែរ តែ​មិន​បាន​ត្រឹម​ត្រូវ។ ឯការរួមភេទតាមវិធីផ្សេងទៀត ដូចជា តាម​រន្ធគូទ និង​ការ​ប្រើ​មាត់ ក៏​ឆ្លង​ជំងឺ​កាមរោគ​ដែរ។ អត្ថបទពាក់ព័ន្ធ៖  ប្រយ័ត្នអ្នកឧស្សាហ៍​រកអីៗ​ក្រៅផ្ទះ! ១​ថ្ងៃ មាន​មនុស្ស ១​លាន​នាក់ ឆ្លង​កាមរោគ វិធី​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ម្យ៉ាង ​ស្រីៗ​គួរ​ដឹង ២- ឆ្លង​ពី​ម្តាយ​ទៅ​កូន ស្រីៗ​ពពោះ បើ​មាន​ជំងឺ​កាម​រោគ​អាច​ចម្លង​ជំងឺ​កាមរោគ​នោះ​ទៅកូន នៅ​ពេល​មាន​ផ្ទៃពោះ ឬ​ពេល​សម្រាល តាម​រយៈ​ឈាម ទឹក​រងៃ ​ទឹក​រម្អិល និង​តាម​រយៈ​ការ​បំបៅ​ដោះ​កូន។ ៣- ឆ្លង​តាម​ឈាម ការ​ចាក់​បញ្ចូល​ឈាម​ដែល​មិន​ត្រូវ​បាន​ធ្វើ​តេស្តពិនិត្យមេរោគ អាច​ជា​មូលហេតុ​នាំ​ឲ្យ​ឆ្លង​ជំងឺ​កាមរោគ ពិសេស​ជំងឺ​អេដស៍ ជំងឺ​ថ្លើម​ប្រភេទ បេ សេ ស្វាយ និង​ជំងឺ​ស្វាយ។ ៤- ឆ្លង​តាម​ម្ជុល សឺរ៉ាំង ឬសាក់ ប្រើ​ម្ជុល សឺរ៉ាំង​រួម​គ្នា និង​សាក់​រូប អាច​ឆ្លង​ជំងឺ​កាមរោគ​បាន ប្រសិន​បើ​យក​វត្ថុ​ទាំង​នោះ​ទៅ​ប្រើ​លើ​មនុស្ស​ម្នាក់​ទៀត ដោយ​មិន​បាន​ស្ងោរ​សម្លាប់​មេរោគ​ឲ្យ​បាន​ត្រឹម​ត្រូវ។ គួរ​ប្រើ​ម្ជុល​ថ្មី ឬ​ឧបករណ៍​ដែល​បាន​រម្ងាប់​មេរោគ រាល់​ពេល​ចាក់​បញ្ចូល ចោះ​ទម្លុះ​ស្បែក កោរ ឬ​ចាក់​សាក់។ ក្នុង​ករណី​មាន​សំណួរ […]


គន្លឹះសុខភាពផ្លូវភេទ

ដល់វ័យសកម្មហើយ អ៊ីចឹង១សប្តាហ៍ រួមភេទប៉ុន្មានដងទើបល្អ?

ត្បិត​តែ​ការ​រួមភេទ​ជា​ចំណែក​មួយ​នៃ​ជីវិត​គូ ជួយ​ឲ្យ​មាន​អារម្មណ៍​ល្អ​ពិត​មែន តែ​បើ​រួមភេទ​ច្រើន​ដង​ពេក​ក៏​ប៉ះពាល់​ដល់​សុខភាព​បន្តពូជ​ដែរ។ អ៊ីចឹងតើ ១សប្តាហ៍ អាច​រួមភេទ​ប៉ុន្មាន​ដង​ទើប​ល្អ? មិន​ថា​មនុស្ស​ស្រី ឬ​ប្រុស​នោះ​ទេ មាន​ចំណង់​ផ្លូវ​ភេទ​ខុស​គ្នាៗ ហើយ​អាស្រ័យលើកត្តាសុខភាព និង​អាយុ។ ទោះ​ជា​ស្ថិត​នៅ​ក្នុង​វ័យ​សកម្ម​រឿង​រួមភេទ​ក្តី ក៏​ប្តីប្រពន្ធ ឬ​ដៃគូ មិន​ត្រូវ រួមភេទ​ញឹក​ញាប់​ពេក​ទេ ព្រោះ​អាចទ្រុឌទ្រោមសុខភាព​ផ្លូវ​ភេទ អ្វី​ដែល​គួរ​បារម្ភ​នោះ គឺ​ការ​រួម​ភេទ​ញឹក​ញាប់​ពេក​ប៉ះពាល់​ដល់​គុណភាព​មេ​ជីវិត ធ្វើ​ឲ្យ​ប្តី​ប្រពន្ធ​អត់​អាច​មាន​កូន​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​វេជ្ជបណ្ឌិត​ឯកទេស​រោគស្រ្តី និង​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​វេជ្ជបណ្ឌិត គាន់ អូន។ “មេជីវិត​ត្រូវ​ការ​ពេលវេលា​សមស្រប​មួយ​ដើម្បី​បង្កើន​ចំនួន និង​គុណភាព​ឲ្យ​បាន​ល្អ ក្នុង​ករណី​ដែល​ប្រុសៗ​ រួមភេទរាល់ថ្ងៃបង្ខំ​ឲ្យ​ចេញ​ទឹក​កាម​រាល់​ថ្ងៃ ពេល​ខ្លះ​អត់​មាន​មេ​ជីវិត​គ្រប់​គ្រាន់​ទេ ឬ​ក៏​មាន​មេជីវិត​ដែរ តែ​មេជីវិត​ទាំង​នោះ​នៅ​ខ្ចី មិន​អាច​ទៅ​បង្ក​កំណើត​បាន”។ លោក​វេជ្ជបណ្ឌិត​រៀបរាប់។ អត្ថបទពាក់ព័ន្ធ៖  រួមភេទញឹកញាប់ពេក ខ្លាំងៗពេក ប៉ះពាល់សុខភាពអត់? ប្រុសៗមានទម្លាប់អាក្រក់ ៨ យ៉ាងនេះ អាចធ្វើឲ្យអត់កូន ដើម្បី​ដៃ​គូទាំង​សង​ខាង​មាន​សុខភាព​ល្អ ប្រធាន​ផ្នែក​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ណែនាំ​ឲ្យ​រួមភេទ​ត្រឹម ២-៣ ដង/សប្តាហ៍​ប៉ុណ្ណោះ ទើបមិន​ប៉ះ​ពាល់​ដល់​គុណភាព​មេ​ជីវិត ឬ​ផែនការ​យក​កូន ព្រោះ​រយៈពេល​នេះ​រាងកាយ​យើង​មាន​ពេល​វេលា​គ្រប់​គ្រាន់ ដើម្បី​ផលិត​មេជីវិត​ឲ្យ​បាន​ច្រើន ថែម​ទាំង​មាន​គុណភាព​ទៀត។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]


សុខភាពផ្លូវភេទ

អាថ៌កំបាំងគួរឲ្យចង់សើច ពាក់ព័ន្ធលិង្គប្រុសៗ មានអ្នកឆ្ងល់ច្រើន

លិង្គ​ប្រុសៗ មិន​ខុស​ពីអវយវៈ​ភេទ​ស្រីៗទេ គឺ​សុទ្ធ​តែ​មាន​អាថ៌កំបាំងច្រើន ប្រុសៗមួយ​ចំនួន​ធំ សុទ្ធតែ​ធ្លាប់​ជួប​បទពិសោធ​អាថ៌កំបាំង​នេះ  ភាគច្រើន​ឆ្ងល់ ហេតុអីបានជាអ៊ីចឹង? ប៉ុន្តែភាគតិច​ណាស់​បាន​ដឹង​ការ​ពិត។ ហេតុនេះ “Hello គ្រូពេទ្យ” នឹងលើក​ឡើង ក៏​ដូច​ជា​ពន្យល់គ្នា​យើង ពាក់ព័ន្ធអាថ៌កំបាំង​មួយ​ចំនួន របស់លិង្គប្រុសៗ​ឲ្យ​បាន​ដឹង​ទាំង​អស់​គ្នា។ ១- បាញ់នោមហើយ តែ​នៅសល់​ ១-២ ដំណក់ប្រឡាក់ខោទៀត ដោយ​សារ​ក្បាលលិង្គមាន​បញ្ហាមែនក៏អី? តាម​ពិត​ទៅ ​បញ្ហា​មួយ​នេះ​ មិន​មែន​ជា​រឿង​ធំដុំអី​ទេ ដោយ​សារ​តែ​រន្ធ​បង្ហូរ​ទឹក​នោម​ចេញ​​ពី​ប្លោក​នោម មក​កាន់​ចុង​លិង្គ​យើង គឺ​មាន​រាង​ជា​អក្សរ U ផ្កាប់​ចុះ​ក្រោម ហេតុ​នេះ​​ជា​រឿង​ធម្មតា ទឹក​នោម ១-២ ​ដំណក់​ ដក់​ក្នុង​បំពង់​​​រាង​អក្សរ U បន្ទាប់​ពីនោម​រួច បាន​ក្លាយ​​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ទឹក​នោម​នៅ​សល់ ហូរ​មក​ប្រឡាក់​ខោបែប​នេះ​ឯង។ ២- ម៉េច​បាន​ដល់​ចំណុច​កំពូល​យូរហើយ នៅ​តែ​មាន​ទឹកកាមហូរមកទៀត? ទឹក​កាមគឺ​​ហូរ​កាត់​បំពង់​​រាង​អក្សរ​ U ​ដូច​គ្នា ហើយ​ដោយ​សារ​ទឹក​កាម មាន​សភាព​ខាប់​ជាង​ទឹកនោម ហេតុ​នេះ ​ទើប​មាន​ទឹក​កាម​ខ្លះ​ហូរ​មក​យឺត ប្រមាណ​ ២-៣ ​នាទី​បន្ទាប់​ពីឡើង​ឋានសួគ៌​រួច។ ៣- ម៉េច​បាន​ជា​គ្រប់​ពេល​លិង្គត្រូវទឹក ស្រាប់​តែ​រួញអ៊ីចឹង? មូល​ហេតុ​នៅ​ពី​ក្រោយរឿងលិង្គ​​ប្រុសៗឆាប់​​រួញ​ពេល​ត្រូវទឹក ជាង​ពេល​​ត្រូវ​ខ្យល់​ត្រជាក់ ជា​ការ​ពិត មិន​អាច​បំភ្លៃ​បាន ព្រោះ​ថង់​ពង​ស្វាស​ប្រុសៗ ដែល​នៅ​ខាង​ក្រៅ​ដង​ខ្លួន ​ត្រូវ​ការ​សីតុណ្ហភាព​ក្នុង​កម្រិត​មួយ​ជាក់​លាក់ […]


គន្លឹះសុខភាពផ្លូវភេទ

តិចនិករួមភេទ ៥យ៉ាង ត្រូវអ្នកជំនាញអះអាងថា ជួយដុតបំផ្លាញកាឡូរីបានល្អ

រួមភេទ មិន​ត្រឹម​តែ​អាច​ផ្តល់​ក្តី​សុខក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​​ប៉ុណ្ណោះ​ទេ ពេល​ខ្លះ​ថែម​ទាំង​អាច​ជួយ​ឲ្យ​សុខ​ភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ កាន់​តែ​ប្រសើរ​ទៀតផង នាំ​ឲ្យអ្នកជំនាញ​ផ្នែកសុខភាព​ផ្លូវ​ភេទ មក​ពី​ចក្រ​ភពអង់គ្លេស ​​លោក​ស្រី Tracey Cox ពេល​ថ្មី​ៗ​​នេះ​ បាន​បង្ហាញ​ពី​តិច​និក​​រួម​ភេទ​មួយ​ចំនួន សម្រាប់​គូ​ស្នេហ៍អាច​បង្កើន​អារម្មណ៍​ស្រើប​ស្រាល​ផង និង​ដុត​បំផ្លាញ​កាឡូរី​បានផង ព្រោះ​វា​មើល​ទៅ​ដូច​ជា​ការ​ហាត់​ប្រាណ​ពេល​រួម​ភេទ​អ៊ីចឹង។ ​​១. តិច​និក​ឈរ​ តិចនិក​នេះ គឺ​តម្រូវ​ឲ្យ​ភាគី​ខាង​ប្រុស ជា​អ្នក​ឈរ ខាង​ស្រី​ជា​អ្នក​តោង ដោយ​​យក​ជើង​​ព័ទ្ធ​ជុំ​វិញ​​ត្រង់​ចង្កេះ​ខាងប្រុស នឹង​ទុក​ធ្វើ​ប្រតិបត្តិការផ្សេង​ឲ្យ​ខាង​ប្រុស​ជា​អ្នក​អនុវត្ត ចំណែកខាងស្រី​​ក៏​អាច​ធ្វើ​ចលនា​តាម​​ចង្វាក់ដូច​គ្នា​។ អ្នក​ជំនាញ​ថា នេះ​ប្រៀប​ដូចជា​ការ​រួម​ភេទ​ផង និងហាត់​ប្រាណ​​ផង និងអាច​ដុត​បំផ្លាញ​​ជាតិ​កាឡូរីទាំង​សង​ខាង​ បាន​កាន់​តែ​ល្អ។ ២. តិច​និកខាង​ប្រុស​នៅពី​ក្រោយ ក្បាច់​នេះ បាន​ជួយ​​​​ដាស់​សាច់​ដុំ​ផ្នែក​​ភ្លៅ​ និង​ចង្កេះ​ខាង​ក្រោយរបស់ប្រុសៗ ខណៈ​ផល​ប្រយោជន៍​ពី​ក្បាច់​រួម​ភេទ​មួយ​នេះ ចំពោះ​ស្រីៗ គឺ​អាច​ជួយ​ឲ្យ​ស្មា ដើម​ដៃ និង​ខ្នង​ ​ធ្វើ​ចលនា​​បាន​ល្អ​ ដូច​ទៅ​នឹង​ហាត់​ប្រាណ​ដែរ។ អ្នក​ជំនាញ​​ថា ពេល​ដៃគូ​ខាង​ប្រុស ដាក់​អាអូន​តូច​ចូល​ប្រដាប់​ភេទ​ខាង​ស្រី​ពី​ខាង​​ក្រោយ ​រួច​ធ្វើ​ចលនា ស្រប​ពេល​ខាង​ស្រី​កំពុង​ទប់​លំនឹង​ខ្លួន មិន​ត្រឹម​តែជួយ​ឲ្យ​ឆាប់​​​ដល់​ចំណុច​កំពូល​នោះ​ទេ ថែម​ទាំង​បាន​អត្ថប្រយោជន៍​ល្អ ​ដូច​​ទៅ​នឹង​លំហាត់​ប្រាណ​ខ្លាំង​ៗទៀត​​ផង​។ ៣. តិច​និ​កឲ្យ​ខាង​ស្រី​នៅ​ពី​លើ តាម​ធម្មជាតិ ប្រុសៗតែ​ង​តែជា​អ្នក​ផ្តើម​ប្រតិបត្តិ​ការ​លើ​គ្រែ តែ​ក្បាច់​​នេះ គឺ​ទុក​ពេល​ឲ្យ​ខាង​ស្រី​ជាអ្នក​ចាត់​ការ​ម្តង ដោយត្រូវ​​នៅលើ​ប្រុសៗ​ រួច​ធ្វើ​ចលនា ដែល​ជា​ការ​ជួយ​ដល់​​ចលនា​​សាច់​ដុំ​ និង​ភ្លៅ​ស្រីៗ​​ធ្វើ​ការ ​​ដូចគ្នា​ទៅ​នឹង​​ការ​ហាត់​ប្រាណ ដោយ​អាច​​​ដុត​កាឡូរី​ដល់​ទៅ​ […]


សុខភាពផ្លូវភេទ

រឿងទ្វារមាសមានក្លិន ស្រីៗចង់ដឹងខ្លាំង តែខ្មាសអត់ហ៊ានសួរ

បញ្ហាសុខភាពពាក់ព័ន្ធ​ប្រដាប់ភេទ ស្រីៗកើតមានច្រើនជាង​ប្រុស ប៉ុន្តែដោយសារ​ស្រីៗ​ខ្មាសអៀន​ច្រើន អត់​ហ៊ាន​សួរ ឬអត់​ហ៊ាន​ទៅពេទ្យ នាំ​ឲ្យ​បញ្ហា​កាន់តែធ្ងន់ធ្ងរ ពិសេស​រឿង​បញ្ហា​​ក្លិន​មិន​ល្អនៅ​ប្រដាប់​ភេទ ច្បាស់​ជា​កាន់​តែ​ខ្មាស​​មិន​ខាន។ កុំ​ខ្មាស​អៀន​ច្រើនពេក គិត​គូរ​បញ្ហា​សុខភាព​យើង​ជា​រឿង​ចាំ​បាច់​ អត្ថបទ “Hello គ្រូពេទ្យ” នឹ​ងលម្អិត​ពាក់ព័ន្ធ​មូលហេតុ​មួយ​ចំនួន ​ធ្វើ​ឲ្យ​ប្រដាប់​ភេទ​ស្រីៗ​មាន​ក្លិន​មិន​ល្អ។ ១- ក្លិនធម្មតា​របស់​ទ្វារមាស – ក្លិនដូច​មានជាតិ​លោហៈ (Metallic)៖ ក្លិន​ដូច​ជាតិ​លោហៈ ជា​ក្លិន​ធម្មតា​ និងកើត​ច្រើន​ជាង​គេបន្ទាប់​ពី​មក​រដូវ ឬ​មាន​ប៉ះ​ពាល់​ជា​មួយ​ទឹក​កាម។ មូលហេតុ​ទាំង​ពីរនេះ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​កម្រិត pH នៅ​ក្នុង​ទ្វារ​មាស ដោយ​អាច​ទៅ​ជា​កើន​អាស៊ីដ ឬ​ប្រែ​ទៅ​ជា​ក្លិន​ផ្សេង​ទៀត។ ក្នុង​ករណី​​នេះ ធ្វើ​ឲ្យ​ទ្វារ​មាស​អ្នក​មាន​ក្លិន​ក្នុង​រយៈ​ពេល​ខ្លី​តែ​ប៉ុណ្ណោះ ​បើ​ក្លិននៅ​​បន្ត​មាន​​យូរ បន្ទាប់​ពី​មក​រដូវ​រួច ហើយ​យើង​​មិន​បាន​រួម​ភេទ​ទេ​នោះ បូក​រួម​ជា​មួយ​ទ្វារ​មាស​មាន​រមាស់ ឬ​ធ្លាក់​ស ត្រូវ​តែ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ទៅ។ – ក្លិនផ្សាដូច​ក្លិន (Musky)៖ ក្លិន​បែប Musky គឺ​ជា​ក្លិន​ខ្លាំង​មួយ ជាងក្លិន​ធម្មតា​​របស់​ទ្វារ​មាស អាច​បណ្ដាល​មក​ពី​បែក​ញើស​ច្រើន​ពេក ស្លៀក​ខោ​រឹប​ពេក ឬ​ស្លៀក​ខោ​មាន​សាច់​កំណាត់​ហប់ មិន​អាច​ឲ្យ​ខ្យល់​ចេញ​ចូល​បាន​គ្រប់​គ្រាន់។ យើងអាច​លាង​សម្អាត​ទ្វារ​មាស​ ជាមួយ​សាប៊ូ​ស្រាលៗ និង​ប្ដូរ​ខោ​ខៅ​ប៊យ​រឹប​ចេញ បើ​គិត​ថា​ ទ្វារ​មាស​មាន​ក្លិន​ខ្លាំង​ពេក។ ហើយ​ក្លិន​បែប​នេះ គឺ​មិន​បាន​បញ្ជាក់​អំពី​បញ្ហា​សុខ​ភាពណា​មួយ​កើត​ឡើង​នោះ​ទេ។ ២- ក្លិនដែលមិនមែនជាក្លិនធម្មតា​របស់ទ្វារមាស – ក្លិនឆ្អាប៖ នៅ​ពេល​ទ្វារ​មាសមាន​ធំ​ក្លិន​ឆ្អាប នោះ​អាច​បញ្ជាក់​ថា ​ក្នុង​ខ្លួន​យើង​​កំពុង​មាន​បញ្ហា​ណា​មួយ​កើត​ឡើងមិន​ខាន។ ​ក្លិន​ឆ្អាប​នៅ​តំបន់​សម្ងាត់​​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ