សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ប្រយ័ត្ន! អេដស៍កំពុងផ្ទុះការឆ្លងក្នុងចំណោមយុវវ័យ ខណៈអ្នកផ្ទុកជិត៧ពាន់នាក់បន្តគេចខ្លួន

ជំងឺ​អេដស៍ កំពុង​ផ្ទុះ​ការ​ឆ្លង​​ក្នុង​ចំណោម​យុវវ័យ និង​អ្នកស្រឡាញ់​ភេទ​ដូចគ្នា ស្រប​ពេល​ដែល​អ្នក​ផ្ទុក​មេរោគ​អេដស៍ជិត ៧ ០០០នាក់ នៅ​តែ​បន្តគេច​មិន​មក​ទទួល​សេវា​ព្យាបាល​។ នេះ​បើយោង​ទៅ​តាម​របាយ​ការណ៍​ពី​អាជ្ញា​ធរ​ជាតិប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ដែល Hello គ្រូពេទ្យ ទទួល​បាន​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៤នេះ។ របាយ​ការណ៍​ដដែល បានបបញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ​២០២៣ កម្ពុជា បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ១ ២០០នាក់ ក្នុងនោះ ​យុវវ័យ​អាយុ​ចន្លោះ​ពី​១៥ ដល់​២៤​ឆ្នាំ មានចំនួន​៥១៦​នាក់​។ ស្រប​ពេល​ជាមួយគ្នានេះ អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ នៅ​តែ​បន្ត​ខិត​ខំ​ក្នុង​ការ​ស្វែង​រក​អ្នក​ផ្ទុក​មេរោគ​អេដស៍ចំនួនប្រមាណជិត ៧ ០០០នាក់ ដែល​មិនទាន់​បាន​មក​ទទួល​សេវា​ព្យាបាល។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក ឈឹម ឃិនដារ៉េត អគ្គ​លេខា​ធិការ​អាជ្ញា​ធរជាតិ​ប្រយុទ្ធ​​នឹង​ជំ​ងឺ​អេដស៍ បានប​ញ្ជាក់​ថា បើ​ទោះ​បី​អ្នក​ឆ្លង​ថ្មី​ក្នុង​ចំណោម​មនុស្សពេញវ័យអាយុ​១៥​ឆ្នាំ​ឡើង មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ​ប្រមាណ​ជា​៤៦% បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១០ មក​ដល់​ឆ្នាំ​២០២៣​ក៏ដោយ ប៉ុន្តែ បែរ​ជា​មាន​ការ​កើន​ឡើង​ក្នុង​ចំណោម​បុរសប្រមាណ​ជា ៦% ទៅ​វិញ​។ [embed-health-tool-BMI] ក្នុង​ចំណោមអ្នកឆ្លងថ្មី​ទាំង ១ ២០០នាក់នេះ មាន ៨៦% ជា​ប្រជាជន​គន្លឹះ និង​អតិថិជនរួមនឹងដៃគូ ហើយ៤៦% ស្ថិតក្នុង​ចំណោម​បុរសរួម​ភេទជា​មួយនឹង​បុរស​​។ បើ​គិត​ត្រឹម​ត្រីមាសទី៣ ឆ្នាំ២០២៤នេះ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវភេទ

ស្វែងរក សុខភាពផ្លូវភេទ

សុខភាពផ្លូវភេទ

ប្រុសៗ​បើ​មាន​ជំងឺ​រ៉ាំរ៉ៃមួយនេះ​ ប្រយ័ត្ន​អាអូនតូច​​អត់​ឡើងរឹង!

លិង្គអត់ឡើងរឹង ត្រូវគេចាត់ទុកថាអសមត្ថភាព មិនអាចបំពេញតម្រូវការផ្លូវភេទដល់ចំណុចកំពូល។ មិនមានតួលេខជាក់លាក់សម្រាប់ប្រុសៗកើតជំងឺនេះទេ ប៉ុន្តែតាមការប៉ាន់ប្រមាណ ៨-១០% នៃប្រុសៗជុំវិញពិភពលោក អាយុពី ១៨-៦០ឆ្នាំ ជួបប្រទះបញ្ហានេះ។ ជំងឺនេះមិនគំរាមកំហែងដល់អាយុជីវិត ប៉ុន្តែជះឥទ្ធិពលធ្ងន់ធ្ងរលើជីវិតប្រុសៗ ហើយក្នុងចំណោមប្រុសៗទូទៅ ប្រុសៗមានជំងឺលើសឈាម ប្រឈមហានិភ័យខ្ពស់ធ្វើឲ្យអាអូនតូចងាប់​មិនឡើងរឹង ដោយអាស្រ័យលើកត្តាមួយចំនួន។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ គណនា BMI ១- ដំណើរភាពរឹងរបស់លិង្គ ដំណើរឡើងរឹងរបស់អាអូនតូច អាចស្មុគស្មាញបន្តិច ព្រោះពាក់ព័ន្ធកត្តាសរសៃប្រសាទ សរសៃឈាម អ័រម៉ូន និងចិត្តសាស្ត្រ។ ដងលិង្គមានរន្ធ ២ ភាសាបច្ចេកទេស Corpora Cavernosa លាតសន្ធឹងពីក្បាលលិង្គ ចូលទៅក្នុងឆ្អឹងអាងត្រគាក មានសរសៃឈាម សាច់ដុំរលោង និងកន្លែងខ្លះទទេ។ ធម្មតា សរសៃឈាមអាកទែដែលផ្គត់ផ្គង់ឈាមទៅលិង្គ បើកដោយផ្នែកខ្លះប៉ុណ្ណោះ ប៉ុន្តែផ្តល់លំហូរឈាមចាំបាច់ចិញ្ចឹមជាលិកា​លិង្គ។ ពេលប្រុសៗមានចំណង់ផ្លូវភេទតាមរយៈការរំញោចអារម្មណ៍ ឬរាងកាយ ខួរក្បាលនឹងបញ្ជូនសញ្ញាដើម្បីឲ្យ​បញ្ចេញ​អ័រម៉ូន ធ្វើឱ្យសរសៃឈាមអាកទែបើកបានទាំងស្រុង ហើយពេលឈាមកាន់តែច្រើនហូរចូលទៅក្នុងរន្ធ corpora cavernosa លឿនជាងឈាមហូរចេញតាមសរសៃវ៉ែន ជាហេតុនាំឲ្យស្ទះឈាមនៅក្នុងអាអូនតូច នាំឲ្យឡើងរឹងតែម្តង។ ពេលខួរក្បាលឈប់បញ្ជូនសញ្ញាបង្ហាញពីចំណង់ផ្លូវភេទ ការឆ្លើយតបនៃអ័រម៉ូនចប់ដូចគ្នា សរសៃឈាមអាកទែវិលត្រលប់ទៅធម្មតាវិញ ពេលនោះអាអូនតូចក៏ប្រែជាទន់វិញដែរ។ អត្ថបទគួរអាន៖ តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់​ សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ លើស​ទម្ងន់​ អាច​​នាំ​ឲ្យ​​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ […]


គន្លឹះសុខភាពផ្លូវភេទ

ប្រុសៗចំណង់ផ្លូវភេទថយចុះ អាចមកពីមូលហេតុទាំងប៉ុន្មាននេះ

ចំណង់ផ្លូវភេទកើតមកពីកត្តាជីវសាស្ត្រ កត្តាផ្ទាល់ខ្លួន និងទំនាក់ទំនង វាជាផ្នែកមួយនាំឲ្យជីវិតរស់នៅប្រចាំថ្ងៃ ពោរពេញដោយផាសុកភាព និងបទពិសោធ ប៉ុន្តែប្រុសៗគ្នាយើងខ្លះបាត់បង់ ឬថយចុះចំណង់ផ្លូវភេទ ដោយមិនដឹងមូលហេតុ នាំឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ។ ឈប់សង្ស័យ "Hello គ្រូពេទ្យ" នឹងស្រាយមន្ទិលទាំងនេះ ហើយវាអាស្រ័យលើមូលហេតុមួយចំនួន៖ ១- អ័រម៉ូនថយចុះ តេស្តូតេរ៉ូន ជាអ័រម៉ូនភេទរបស់ប្រុសៗ ធ្វើឲ្យឆ្អឹង សាច់ដុំលូតលាស់ និងផលិតទឺកកាម ហើយអ័រម៉ូននេះបង្កើតឲ្យមានចំណង់ផ្លូវភេទ។ បើកម្រិតអ័រម៉ូន ចុះទាបជាង ៣០០-៣៥០ ណាណូក្រាម ក្នុងមួយដេស៊ីលីត្រឈាម មានន័យថា ចំណង់ផ្លូវភេទធ្លាក់ចុះ។ មូលធ្វើឲ្យអ័រម៉ូនធ្លាក់ចុះគឺ "កត្តាអាយុ"។ បើមានបញ្ហានេះកើតឡើង ប្រុសៗគួរទៅជួបពេទ្យដោះស្រាយ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ គណនា BMI ២- ជំងឺបាក់ទឹកចិត្ត ជំងឺបាក់ទឹកចិត្តកើតឡើងលើមនុស្សគ្រប់គ្នា ធ្វើឲ្យថាមពលរាងកាយ និងផ្លូវចិត្តបាត់បង់ នាំឲ្យចំណង់ផ្លូវភេទចុះខ្សោយ។ ថ្នាំមួយចំនូនប្រើសម្រាប់ព្យាបាលជំងឺបាក់ទឹកចិត្ត មាន Selective Serotonin Re-uptake Inhibitors (SSRIs) ក៏មានផលប៉ះពាល់ខ្លាំងដូចគ្នាដែរ។ ៣- គ្រឿងស្រវឹង ឬថ្នាំញៀន សារធាតុញៀន ឬគ្រឿងស្រវឹង ធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះ ព្រោះវាធ្វើឲ្យអ័រម៉ូនតេស្តូតេរ៉ូនធ្លាក់ចុះ ហើយផឹកគ្រឿងស្រវឹងច្រើនបណ្តាលឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងធ្វើឲ្យអស់កម្លាំង លែងមានចំណង់ផ្លូវភេទ។ ៤- ស្ត្រេស ធ្វើឲ្យមានបម្រែបម្រួលអ័រម៉ូន តាមការបញ្ចេញអ័រម៉ូន អាដ្រេណាលីន […]


ផ្លូវភេទនិងការការពារ

គួរ​ធ្វើ​ម៉េច​ បើភ្លាត់​មាន​​ផ្ទៃ​​​ពោះ​ចៃដន្យ?

ស្រីៗភ្លាត់មានផ្ទៃពោះដោយចៃដន្យ ច្បាស់ជាមានអារម្មណ៍ថាភ័យខ្លាច ខកចិត្ត ខ្មាសគេ ហើយខឹងខ្លួនឯងណាស់។ កុំទាន់អស់សង្ឃឹមអី “Hello គ្រូពេទ្យ” មានវិធីជួយដោះស្រាយ គួរធ្វើបែបណាពេលជួបរឿងបែបនេះ។ ១- អារម្មណ៍ច្រួលច្របល់ជារឿងធម្មតា ពេលដឹងថាខ្លួនមានផ្ទៃពោះដោយមិនបានគ្រោងទុក គ្នាយើងភាគច្រើនអាចមានអារម្មណ៍ច្របូកច្របល់ សោកសៅ បារម្ភ ពេលខ្លះក៏ភ្ញាក់ផ្អើលក៏មាន។ ខ្លះទៀតអាចនឹងមានអារម្មណ៍ខឹង តានតឹង និងមិនសប្បាយចិត្ត។ យ៉ាងណាក៏ដោយ ការមានអារម្មណ៍បែបនេះមិនមានមានន័យថា យើងក្លាយជាម្តាយមិនល្អនោះទេ។ ២- ស្វែងរកជំនួយ និងការគាំទ្រ - សម្រាប់ស្ត្រីមានគ្រួសារ ពេលយើងមិនទាន់ត្រៀមលក្ខណៈទុកជាមុន ប្រហែលជាមានអារម្មណ៍ច្រួលច្របល់ខ្លាំង ពេលដឹងថាខ្លួនមានផ្ទៃពោះ។ ប្តីយើងក៍អាចនឹងមានអារម្មណ៍មិនខុសគ្នាប៉ុន្មានដែរ បើសេដ្ឋកិច្ចគ្រួសារអ្នកមិនទាន់មានស្ថិរភាពនោះ។ ប្រឈមមុខនឹងកាលៈទេសៈបែបនេះ ទាមទារប្តីប្រពន្ធស្វែងយល់ចិត្តគ្នា និងអត់ឱនឲ្យគ្នាទៅវិញទៅមក ព្យាយាមរកដំណោះស្រាយជាមួយគ្នា។ យើងអាចសាកល្បងសួរយោបល់ និងបទពិសោធពីគ្រួសារ មិត្តភ័ក្តិ ឬក៏គូសា្វមីភរិយាដទៃធ្លាប់ជួបបញ្ហានេះ។ - សម្រាប់​ស្រីៗ​នៅ​លីវ ក្នុងមួយឆាកជីវិតស្រីៗ ជួបប្រទះរឿងបែបនេះមិនមែនងាយស្រួលប្រឈមមុខទេ ជាពិសេសក្នុងសង្គមដែលនៅប្រកាន់ខ្ជាប់ទំនៀមទម្លាប់ប្រពៃណី។ យ៉ាងណា បច្ចុប្បន្នដោយមានជំនួយពីអង្គការទ្រទ្រង់សុខភាពពិភពលោក មណ្ឌលសុខភាព មន្ទីរពេទ្យ ក្រសួងសុខាភិបាល សហគមន៍ ក៏ដូចជាបណ្ដាអង្គការនានា ស្ត្រីមានផ្ទៃពោះដោយចៃដន្យ អាចស្វែងរកជំនួយបានស្ទើរតែគ្រប់ទីកន្លែង។ អ៊ីចឹងហើយ បើយើងកំពុងប្រឈមមុខនឹងបញ្ហានេះ អាចស្វែងរកជំនួយពីតាមសហគមន៍ ក៏ដូចជាគ្រូពេទ្យជំនាញតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ​ដែល​មានការអនុញ្ញាត និងគាំទ្រដោយក្រសួងសុខាភិបាល។ ៣- សម្រេចចិត្ត […]


គន្លឹះសុខភាពផ្លូវភេទ

សំណួរដែលសួរច្រើនបំផុត! បើចង់​​​បាន​​​កូន គួររួម​​​ភេទ​​​ពេល​​​ណា​​​​​​​​​ល្អ​​​?

ក្រោយថ្ងៃមង្គល រឿងបន្ទាប់ដែលត្រូវពិភាក្សាគ្នា គឺផែនការគ្រួសារ ជាពិសេសរឿងយកកូន។ អ្នកខ្លះ ការភ្លាម បានកូនភ្លែត។ ខ្លះការរាប់ឆ្នាំហើយ នៅតែអត់កូនទៀត ទោះចង់បានខ្លាំងប៉ុនណាក៏ដោយ។ ក្រៅពីមានដោយចៃដន្យ បើចង់បានកូន គេមានបច្ចេកទេសដូចជា ពេលណាល្អបំផុតដែលរួមភេទទៅ មានឱកាសមានកូនខ្ពស់។ ១- រួមភេទពេលណាល្អ? គឺមុនអូវុលរបស់ស្រីៗផ្ទុះបែក ព្រោះមេជីវិតស្រីៗអាចរស់បានតែ ១ ថ្ងៃប៉ុណ្ណោះ ខណៈមេជីវិតបុរស អាចរស់នៅបាន ៣-៥ ថ្ងៃ។ បង្កើនលទ្ធភាព និងឱកាសមានកូនបាន គឺគួររួមភេទ មុន “អូវុល” ផ្ទុះ ដើម្បីឲ្យមេជីវិតញី-មេជីវិតឈ្មោលជួបគ្នាបង្កកំណើត។ បើមេជីវិតទាំងពីរអត់ជួបគ្នាទេ ព្យាយាមរួមភេទយ៉ាងណា ក៏មិនអាចបង្កកំណើតបានដែរ។ គណនា​ទម្ងន់ស្ត្រីពពោះ ចុចទីនេះ រឿងដែលពិបាកបំផុត គឺកំណត់ ឬដឹងច្បាស់ពីពេលវេលាអូវុលផ្ទុះបែក។ ប៉ុន្តែយើងអាចកំណត់ថ្ងៃ ឬចំណាំលើប្រតិទិនបាន។ ជាទូទៅ ស្រីៗមានវដ្ដរដូវ ២៨ ថ្ងៃ ហើយការផ្ទុះបែកអូវុល គឺនៅពាក់កណ្ដាលនៃវដ្ដរដូវ ឬមុន ២ អាទិត្យ មុនពេលវដ្ដរដូវថ្មីចាប់ផ្ដើម។ ផ្ទុយទៅវិញ បើស្រីៗមានវដ្ដរដូវ ៣៥ ថ្ងៃវិញ ថ្ងៃដែលផ្ទុះបែកអូវុលភាគច្រើន កើតឡើងនៅអាទិត្យទី ៣ […]


ចំណេះដឹងទូទៅ

ប្អូនៗ​ជិត​ពេញ​វ័យ​ត្រូវ​ដឹង​រឿង​ទាំង​នេះ

ប្អូនៗ​ជិត​ឈាន​ចូល​ពេញ​វ័យ ច្រើន​មាន​ការ​ពិបាក​ដឹង​ថា​រាងកាយ​មាន​អ្វី​ប្រែ​ប្រួល​ខ្លះ ប្អូនៗ​មួយ​ចំនួន​មាន​អារម្មណ៍​ប្លែកខុស​ប្រក្រតី ប៉ុន្តែ​មិន​ដឹងថា​មូល​ហេតុ​អ្វី​ឲ្យ​ប្រាកដ។ បើចឹង​អាន​អត្ថបទ​ “Hello គ្រូពេទ្យ" មួយ​នេះ​នឹង​បាន​យល់​ច្បាស់​ពី​ការ​ប្រែប្រួល​ក្នុង​រាងកាយ​ពេល​ពេញ​វ័យ។ ១- ឈានចូលពេញវ័យ ជា​ទូទៅ​ប្អូនៗ​ឈាន​ចូល​ពេញ​វ័យ​នៅ​ចន្លោះ​អាយុ​៨ទៅ​១៤ឆ្នាំ ប៉ុន្តែ​ជាក់​ស្តែង​ក្មេង​ស្រី​អាច​ចាប់​ផ្ដើម​ពេញ​វ័យ​នៅ​អាយុ​១១ឆ្នាំ រីឯ​ប្អូន​ប្រុស​ចាប់ពី​អាយុ​១២​ឆ្នាំ។ យ៉ាង​ណា តួលេខ​អាយុ​ចំពោះ​ក្មេងៗ​ឈាន​ចូល​ពេញ​វ័យ​ប្រែ​ប្រួល​ទៅ​តាម​លក្ខណៈ​ផ្សេង​ៗ​ពីគ្នា។ ឧ. ក្មេង​ស្រី​មាន​រាង​ធាត់​អាច​ឆាប់​ពេញ​វ័យ ជាង​ក្មេង​ស្រី​មាន​រាង​ស្គម ឬ​អ្នក​ហាត់​ប្រាណ​ច្រើន។ មួយ​ទៀត ចំពោះ​ប្អូនៗ​ឆាប់​​​ពេញ​វ័យ​ពេក (មុនអាយុ៨ឆ្នាំ) ឬ​មិន​ទាន់​ពេញ​វ័យ (ក្រោយអាយុ១ឆ្នាំ) ប្អូន​ត្រូវ​ទៅ​ជួប​ពេទ្យ​ដើម្បី​ពិគ្រោះ និង​ពិនិត្យ​រក​មើល​ភាព​មិន​ប្រក្រតី​ក្នុង​រាងកាយ។ គណនា BMI នៅទីនេះ ២- បម្រែបម្រួលរាងកាយពេលក្មេងស្រីពេញវ័យ ចាប់ផ្តើមមានរដូវ ឡើងសាច់ដុំ ប៉ុន្តែ​​​មិន​ដូច​សាច់​ដុំ​ក្មេង​ប្រុស​ទេ ចាប់ផ្តើមចេញរូបចេញរាង ត្រគាក​ក៏​ចាប់​ផ្ដើម​រីក​សាយ ឡើងគីឡូ ពិសេស​នៅ​តំបន់​ត្រគាក (ឡើង​គីឡូ​ក៏​មិន​ចាត់​ទុក​ជា​រឿង​អាក្រក់​នោះ​ដែរ ផ្ទុយ​ទៅ​វិញ ប្អូន​ស្រី​មិន​ឡើង​គីឡូ ប្អូន​ប្រហែល​អាច​ដោយ​សារ​មាន​ជំងឺ​អ្វី​មួយ​ក៏​ថា​បាន។ ប្អូន​ស្រី​គ្រប់​រូប​គប្បី​ទទួល​ទាន​អាហារ​​​​តុល្យភាព​ខ្ពស់ ដើម្បី​ប្រាកដ​ថា​ប្អូន​កំពុង​តែ​លូត​លាស់​អម​ជាមួយ​សុខភាព​ល្អ។) សុដន់ចាប់ផ្តើមធំជាងមុន៖ ក្បាល​សុដន់​អាច​ហើម​នៅ​ពេល​ដំបូង បន្ទាប់​មក​សុដន់​ទាំង​មូល​​​​ឡើង​ធំ​តែ​ម្តង។ មានទឹករំអិលពណ៌ស (មាន​សណ្ឋាន​ជា​ចាហួយ) ហូរ​ចេញ​ពី​ទ្វារមាស​មុន ឬ​កំឡុង​ពេល​មក​រដូវ​​​ដោយ​សារ​វត្ត​មាន​អ័រម៉ូន​មួយ​ចំនួន​ត្រូវ​បាន​បញ្ចេញ ធ្វើ​ឲ្យ​អារម្មណ៍​ប្រែ​ប្រួល​មិន​ទៀង​ទាត់។ ៣- បម្រែបម្រួលរាងកាយពេលក្មេងប្រុសពេញវ័យ ឡើងគីឡូ ស្មាររីកធំជាងមុន លិង្គនិងពងស្វាសរីកធំ សាច់ដុំចាប់ផ្តើមលូតលាស់ធំរឹងមាំជាងមុន លិង្គចាប់ផ្តើមឡើងរឹងមិនទៀង អាច​ធ្វើ​ឲ្យ​គេ​មាន​ការ​ខ្មាស​អៀន ចាប់ផ្តើមបែកសំលេង៖ បំពង់​សំឡេង​ប្អូន​ចាប់​ផ្ដើម​លូត​លាស់​ធំ​ជាង​មុន […]


ប្រមេះទឹកថ្លា

ជំងឺប្រមេះទឹកបាយ បើព្យាបាលអត់ទាន់អាចអត់កូនទាំងស្រី-ប្រុស

ស្មោះស្ម័គ្រ​ដៃ​គូ​ធ្វើអីៗនឹងគ្នា ម្ដងមួយៗ​ ​ងាយ​ឆ្លងជំងឺ​កាមរោគផ្សេងៗ​ ​តែបើ​​ព្យាបាល​ទាន់​ពេល​​ ​ប្រើថ្នាំ​បាន​ត្រឹមត្រូវ ​អាច​ជួយស្រោចស្រង់បាន។ បើ​អត់ទៅព្យាបាលទាន់ពេល ត្រៀមភ័យខ្លួនឲ្យហើយទៅ! “Hello គ្រូពេទ្យ" សូមលើក​យក​ជំងឺ​កាម​រោគ​មួយ​ប្រភេទ​តែង​កើត​លើ​ក្រុម​មនុស្ស​ឧស្សាហ៍​ស្មោះស្ម័គ្រដៃគូរួមភេទម្ដងមួយៗ។ ១- ជំងឺប្រមេះទឹកបាយ ប្រមេះ​ទឹកបាយ​ ជាជំងឺ​ចម្លង​ដោយ​បាក់តេរី ​តាម​ការ​រួមភេទ ​កើតលើ​ប្រុសៗ និងស្រីៗ។ ប្រុសៗ​ អាច​បង្ករោគ​នៅ​លើ​ប្រដាប់​ភេទ ​រន្ធគូទ ​និង​បំពង់ក ឯស្រីៗ​មាន​នៅ ​កស្បូន ជា​កន្លែង​ងាយ​បង្ក​រោគ​។ ជំងឺ​នេះ​ងាយ​ឆ្លង​បំផុត​អំឡុង​ពេល​រួមភេទ​ ពិសេស​​នៅ​លើ​មនុស្ស​វ័យ​ជំទង់ ​និង​ពេញវ័យ​ចាប់​ពី​ ១៥ ​ទៅ ​២៤ ឆ្នាំ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២- ដំណើរឆ្លងមេរោគ ​ជំងឺ​នេះ​ឆ្លងតាម​ការ​រួមភេទ ​តាម​ទ្វារមាស ​រន្ធគូទ ​និង​មាត់ ​ពី​មនុស្ស​ផ្ទុក​មេរោគ​ទៅ​កាន់​ដៃ​គូ​គ្មាន​មេរោគ។ វាក៏ឆ្លងតាមការ​ប៉ះពាល់​ផ្ទាល់​តាម​រយៈ​ជាតិ​ទឹក​ចេញ​ពី​រាង​កាយ​ ពេល​សម្រាល​កូន។ ម្ដាយ​អាច​ចម្លង​មេរោគ​ទៅ​កូន​ទើប​កើត។​ ៣- មូលហេតុបង្ករោគ ​ប្រមេះទឹកបាយ ​បង្ក​ដោយ​បាក់តេរី​ឈ្មោះ​ Neisseria gonorrhoeae ដោយអាច​រីក​លូតលាស់ ​និង​បង្ក​កំណើត​យ៉ាង​ងាយ​​លើ​ភ្នាស​សើម​នៃ​សារ​ពាង្គ​កាយ។ មេរោគ​នេះ​ចូលចិត្ត​រស់​នៅ​តំបន់​ក្ដៅ​ ហើយ​សើម ជា​ពិសេស​ក្នុង​ប្រដាប់​បន្ដ​ពូជ ដោយ​ចំពោះស្រីៗមាន ដូចជា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ