សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ប្រយ័ត្ន! អេដស៍កំពុងផ្ទុះការឆ្លងក្នុងចំណោមយុវវ័យ ខណៈអ្នកផ្ទុកជិត៧ពាន់នាក់បន្តគេចខ្លួន

ជំងឺ​អេដស៍ កំពុង​ផ្ទុះ​ការ​ឆ្លង​​ក្នុង​ចំណោម​យុវវ័យ និង​អ្នកស្រឡាញ់​ភេទ​ដូចគ្នា ស្រប​ពេល​ដែល​អ្នក​ផ្ទុក​មេរោគ​អេដស៍ជិត ៧ ០០០នាក់ នៅ​តែ​បន្តគេច​មិន​មក​ទទួល​សេវា​ព្យាបាល​។ នេះ​បើយោង​ទៅ​តាម​របាយ​ការណ៍​ពី​អាជ្ញា​ធរ​ជាតិប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ដែល Hello គ្រូពេទ្យ ទទួល​បាន​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៤នេះ។ របាយ​ការណ៍​ដដែល បានបបញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ​២០២៣ កម្ពុជា បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ១ ២០០នាក់ ក្នុងនោះ ​យុវវ័យ​អាយុ​ចន្លោះ​ពី​១៥ ដល់​២៤​ឆ្នាំ មានចំនួន​៥១៦​នាក់​។ ស្រប​ពេល​ជាមួយគ្នានេះ អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ នៅ​តែ​បន្ត​ខិត​ខំ​ក្នុង​ការ​ស្វែង​រក​អ្នក​ផ្ទុក​មេរោគ​អេដស៍ចំនួនប្រមាណជិត ៧ ០០០នាក់ ដែល​មិនទាន់​បាន​មក​ទទួល​សេវា​ព្យាបាល។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក ឈឹម ឃិនដារ៉េត អគ្គ​លេខា​ធិការ​អាជ្ញា​ធរជាតិ​ប្រយុទ្ធ​​នឹង​ជំ​ងឺ​អេដស៍ បានប​ញ្ជាក់​ថា បើ​ទោះ​បី​អ្នក​ឆ្លង​ថ្មី​ក្នុង​ចំណោម​មនុស្សពេញវ័យអាយុ​១៥​ឆ្នាំ​ឡើង មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ​ប្រមាណ​ជា​៤៦% បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១០ មក​ដល់​ឆ្នាំ​២០២៣​ក៏ដោយ ប៉ុន្តែ បែរ​ជា​មាន​ការ​កើន​ឡើង​ក្នុង​ចំណោម​បុរសប្រមាណ​ជា ៦% ទៅ​វិញ​។ [embed-health-tool-BMI] ក្នុង​ចំណោមអ្នកឆ្លងថ្មី​ទាំង ១ ២០០នាក់នេះ មាន ៨៦% ជា​ប្រជាជន​គន្លឹះ និង​អតិថិជនរួមនឹងដៃគូ ហើយ៤៦% ស្ថិតក្នុង​ចំណោម​បុរសរួម​ភេទជា​មួយនឹង​បុរស​​។ បើ​គិត​ត្រឹម​ត្រីមាសទី៣ ឆ្នាំ២០២៤នេះ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវភេទ

ស្វែងរក សុខភាពផ្លូវភេទ

គន្លឹះសុខភាពផ្លូវភេទ

តិចនិកដោះស្រាយលេសប្រុសៗអត់ចង់ពាក់ស្រោម

ប្រុសៗ​ក្បាល​ខូចមួយ​ចំនួន រក​លេស​នេះ​លេស​នោះ លួង​លោម​ខាង​ស្រី រួម​ភេទ​មិន​ប្រើ​ស្រោម។ ពេល​ខ្លះ អាង​ខ្លួន​ជា​ប្រុស ជា​អ្នក​ពាក់ ហ៊ាន​អា​រកាត់​រឿង​ប្រើ​មិន​ប្រើ​តែ​ម្តង។ ប៉ុន្តែ​ ខាង​ស្រី​ក៏​មាន​សិទ្ធិសម្រេច​ចិត្ត​ដែរ ព្រោះ​ប្រើ​ស្រោម មិន​ត្រឹម​តែ​អាច​ជួយ​ទប់​ស្កាត់​ជំងឺ​កាម​រោគ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​បង្ក​ឲ្យ​កុំ​មាន​កូន​ឲ្យ​ចៃ​ដន្យ​​ទៀត​ផង។ ហេតុ​នេះ ស្រីៗ​​ត្រូវ​សម្រេច​ចិត្ត​ឲ្យ​បាន​ច្បាស់​ កុំ​ចេះ​តែ​ជឿ​លេស​ប្រុសៗ ហើយត្រូវ​ដឹង​វិធី​ទប់​ទល់ លេស​ប្រុសៗ​ឧស្សាហ៍​ប្រើ​ដូច​ខាង​ក្រោម។ ១- បង​គ្មាន​ជំងឺ​ក្នុង​ខ្លួន​ទេ ជំងឺ​កាម​រោគ​ជា​ច្រើន មិន​បញ្ចេញ​រោគ​សញ្ញា​ឲ្យ​យើង​ឃើញ​ឡើយ។ ស្រីៗ​ប្រមាណ ៧០​% និង​ប្រុសៗ​ប្រមាណ ៥០% មាន​ផ្ទុក​មេរោគ Chlamydia តែ​គ្មាន​ចេញ​ជា​រោគ​សញ្ញា​អ្វី​ទាំង​អស់។ យើង​អាច​គ្មាន​រោគ​សញ្ញា​កាម​រោគ ដូច​ជា ឈឺ​រមាស់ ឬ​ឡើង​ជា​សិរ​មាន់ ប៉ុន្តែ​មិន​មានន័យ​ថា​ យើង​គ្មាន​មេរោគ​ក្នុង​ខ្លួន​នោះ​ដែរ។ ក្នុង​ករណី បាន​ទៅ​​ពិនិត្យ​ឈាម​មិន​ឃើញ​មាន​មេរោគ​ក៏​ដោយ ស្រីៗ​ក៏​ត្រូវ​តែ​គិត​អំពី​បញ្ហា​មាន​កូន​ដោយ​ចៃដន្យ​ដូច​គ្នា។ ២- បង​មិន​ចង់​ពាក់​ស្រោម​ទេ មិន​ចំពោះ​ស្រី ឬ​ក៏ប្រុស ត្រូវ​ចាំ​ថា ពាក់​ស្រោម​អនាម័យ ងាយ​ស្រួល​ជាង​ការ​ព្យាបាល​ជំងឺ​កាម​រោគ។ លើស​ពី​នេះ ស្រោម​អនាម័យ​ក៏​អាច​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​ និង​មាន​អារម្មណ៍​ប្លែក​ដូច​គ្នា។ អាច​សាក​ល្បង​ប្រើ​ប្រភេទ​ស្រោម​ប្លែក​ផ្សេង​គ្នា ប្តូរ​ពណ៌ ឬ​សាក​ប្រើ​ស្រោម​រស​ជាតិ​ផ្សេងៗ​បាន។ នៅ​ពេល​ប្រាប់​ប្រុសៗ​រឿង​នេះ​ហើយ ប៉ុន្តែ​គេ​នៅ​តែ​ឆ្លើយ​មិន​ចង់​ពាក់​ស្រោម​ទៀត យើង​ក៏​ត្រូវ​តែ​ហ៊ាន​ប្រាប់​ប្រុសៗ យើង​មិន​រួម​ភេទ​ជា​មួយ​គេ​ដូច​គ្នា។ ៣- ស្រោម​អនាម័យ​ធ្វើ​ឲ្យ​អារម្មណ៍​ផ្លូវ​ភេទ​ថយចុះ ស្រីៗ​យើង រឿង​នេះ​កុំ​ចាញ់​បោក​ប្រុសៗ​ឲ្យ​សោះ ព្រោះ​បច្ចុប្បន្ន ស្រោម​អនាម័យ​សេរី​ថ្មីៗ​ជា​ច្រើន​ […]


សុខភាពផ្លូវភេទ

អាថ៌កំបាំង​​កំប្លែងៗពាក់ព័ន្ធ​នឹងអាអូនតូចប្រុសៗ

ប្រុសៗ សួរ​ត្រង់​មើល៍ ធ្លាប់​លួច​ឆ្ងល់​រឿង​អាអូន​តូច​ខ្លួន​ឯង​អត់ ម៉េច​បាន​ទំហំ​ប៉ុនណេះ មិត្តភក្តិ​ប៉ុនណោះ រាង​ចេះ រាង​គេ​ចុះ​អត់? ហើយ​ចុះ​ដឹង​ថា​លើ​លោក​អាអូន​តូច ធំ​បំផុត វែង​បំផុត ប៉ុន្តែ​សង់ទីម៉ែត្រ​ដែរ​ទេ? បើ​ឆ្ងល់ អត្ថបទ​នេះ នឹង​បក​ស្រាយ​ចម្ងល់​សម្រាប់​ប្រុសៗ​ទាំង​អស់ឲ្យ​បាន​ស្វាង​​តែ​ម្តង។ ខាង​ក្រោម​នេះជា​អាថ៌​កំបាំង​ធំៗ​ទាំង ៥ ពាក់​ព័ន្ធ​អាអូន​តូច ប្រុសៗ​ចង់​ដឹង​បំផុត។ ១- លិង្គ​ធំ​បំផុត​លើ​លោក ជាធម្មតា ប្រវែង​លិង្គប្រុសៗ មាន​ប្រហែល ៣ ​អ៊ីញ ស្មើ ៧,៦២ សង់ទីម៉ែត្រ ប៉ុន្តែ​ពេល​ឈាម​ចូល​ទៅ​បំពេញ​ក្នុង​សរសៃ​ឈាម​វ៉ែន ធ្វើ​ឲ្យ​អាអូន​តូច​ឡើង​រឹង គឺ​អាច​លូត​ដល់​ប្រវែង​ចាប់ពី ៤,៥-៦,៥ អ៊ីញ ស្មើ ១១,៤៣-១៦,៥១ សង់ទីម៉ែត្រ។ លិង្គ​មាន​​វែង​ជាង​គេលើលោក ធ្លាប់ជួប​ប្រទះ គឺ​មាន​ប្រវែង ១៣,៥​អ៊ីញ ស្មើ​នឹង ៣៤,២៩ សង់ទីម៉ែត្រ​ឯណោះ។ ប៉ុន្តែ​បុរសៗ​ មាន​លិង្គ​តូច ក៏​មិន​ត្រូវភិត​ភ័យ​នោះ​ដែរ ព្រោះ​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា ទំហំ​មិន​មែន​ជា​បញ្ហា​នៅ​ពេល​មាន​ការ​រួម​ភេទ​នោះ​ទេ ហេតុនេះ​កុំ​យក​ចិត្ត​ទុកដាក់​ខ្លាំង​ពេក ត្រូវ​គិត​ពី​យុទ្ធសាស្ត្រ​បង្កើត​ឈុត​ឆាក​លើ​គ្រែ​ឲ្យ​ប្រសើរ​ជាង​មុន និង​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​ផង។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២- លិង្គ​កោង និង​បាក់​ ការ​សិក្សា​មួយ​នៅ​ឆ្នាំ ២០០២ រក​ឃើញ​ថា អំឡុង​ពេល​រួម​ភេទ […]


គន្លឹះសុខភាពផ្លូវភេទ

អ្នកចូលចិត្ត​ប្រើមាត់ ត្រូវ​ដឹង​រឿង​ទាំង​នេះ ប្រយ័ត្នឆ្លងរោគ

ថ្ងៃនេះ សុំ​និយាយ​រឿងបច្ចេកទេស​រួមភេទបន្តិច! ការពិតទៅ បច្ចេកទេសរ​រួម​ភេទ​មាន​ច្រើន អាស្រ័យ​លើ​ដៃគូ​ចង់​ផ្លាស់ប្ដូរ​បរិយាកាស​លើ​គ្រែ​ប៉ុនណា ខណៈការ​រួម​ភេទ​តាម​មាត់ ក៏ពេញ​និយម​ដែរ។ មិន​ថា​​យើង​ចូលចិត្ត​រួម​ភេទ​បែប​នេះ ឬ​មិន​ធ្លាប់​ទេ “Hello គ្រូពេទ្យ” មាន​រឿង​ចង់​ប្រាប់​គ្នា​យើងពាក់​ព័ន្ធ​រឿង​រួម​ភេទ​តាម​មាត់ ព្រោះ​អាច​ជួយ​ការពារ​យើង​ពី​ជំងឺ​កាម​រោគ​ជាច្រើន។ ១- រួម​ភេទ​តាម​មាត់​មិន​សុទ្ធ​តែ​មាន​សុវត្ថិភាព​ទេ ទោះ​បី​រួម​ភេទ​តាម​មាត់ មិន​អាច​ធ្វើ​ឲ្យ​ភាគី​ខាង​ស្រី​មាន​ផ្ទៃ​ពោះ​ក៏​ពិត​មែន ប៉ុន្តែ​រួម​ភេទ​បែប​នេះ អាច​បណ្តាល​ឲ្យ​យើង​ប្រឈម​ជាមួយ​ជំងឺ​កាម​រោគ​ជា​ច្រើន ដូច​ជា ជំងឺ​រើម (Herpes) ប្រមេះ​ទឹក​បាយ (Gonorrhea) និង​ជំងឺ​ស្វាយ (Syphilis) ដែល​កើត​មាន​ញឹក​ញាប់​ជាង​គេ តាម​រយៈ​ការ​រួម​ភេទ​តាម​មាត់។ នៅ​មាន​មេរោគ​មួយ​ចំនួន​ទៀត អាច​ឆ្លង​តាម​ការ​រួម​ភេទ​តាម​មាត់ រួម​មាន ជំងឺ​ប្រមេះ​ទឹក​ថ្លា (Chlamydia) អេដស៍ រលាក​ថ្លើម​ប្រភេទ A ប្រភេទ B និង​ប្រភេទ C ជំងឺសិរ​មាន់ ឆ្លង​ចៃ​នៅ​លើ​ថ្ងាស ជា​ដើម។ រួម​ភេទ​តាម​មាត់ អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​ខ្ពស់​ឆ្លង​មេរោគ​កាម​រោគ ជាង​កា​ររួម​ភេទ​ធម្មតា ព្រោះ​តែ​យើង​បាន​​ប៉ះ​ផ្ទាល់​ជាមួយ​ទឹក​រម្អិល​ចេញ​ពី​ប្រដាប់​ភេទ​ដៃ​គូ​យើង ពិសេស​ពេល​មាន​ដាច់​រលាត់​ មាន​​ឈឺ ឬ​ដំបៅ​ក្នុង​មាត់ សុទ្ធ​តែ​អាច​ប្រឈម​ខ្ពស់​ឆ្លង​មេរោគ​កាម​រោគ​ទាំង​អស់​នោះ។ ក្នុង​ករណី​យើង​​សង្ស័យ​ថា អាច​ឆ្លង​មេរោគ​កាម​រោគ​ពី​ដៃ​គូ គួរ​ប្រញាប់​ទៅ​ជួបគ្រូពេទ្យ ឬ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ផ្នែក​កាម​រោគ ដើម្បី​ពិនិត្យ​មើល​ឲ្យ​បាន​ត្រឹម​ត្រូវ។ ២- រួម​ភេទ​តាម​មាត់​អាច​បង្ក​ជា​មហារីក​បំពង់​ក ការ​ពិត​ទៅ រួម​ភេទ​តាម​មាត់​មិនមែន​មូលហេតុ​ធ្វើ​ឲ្យ​យើង​កើត​មហារីក​នោះ​ទេ ប៉ុន្តែ​មេរោគ […]


ប្រមេះទឹកថ្លា

Gonorrhoea (​ជំងឺ​ប្រមេះ​ទឹក​បាយ)

និយមន័យ១- អ្វី​ទៅ​ជា​ជំងឺ​ប្រមេះទឹកបាយ? ប្រមេះទឹកបាយ សំដៅ​លើ​ជំងឺ​កាម​រោគ ឆ្លង​តាម​ការ​រួមភេទ​ បង្ក​ដោយ​បាក់តេរី​ឈ្មោះ Neisseria gonorrhoeae ឬ Gonococcus។ ជំងឺ​នេះ ងាយ​ឆ្លង​បំផុត​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​តាមរយៈ៖ – ​រួមភេទ​តាម​ ទ្វារមាស ​មាត់ ​និង​រន្ធ​គូទ – ចែក​រំលែក​ឧបករណ៍​បង្កើន​ចំណង់​ផ្លូវ​ភេទ ដោយ​មិន​បាន​លាង​សម្អាត ឬ​មិន​បាន​ប្រើប្រាស់​ស្រោម​អនាម័យ​ពេល​រួមភេទ​ជាមួយ​ឧបករណ៍​ទាំង​នោះ។ ២- ជំងឺ​ប្រមេះទឹកបាយ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ? ជំងឺ​ប្រមេះទឹកបាយ គឺ​ងាយ​នឹង​ឆ្លង​បំផុត ​វា​កើត​ទៅ​លើ​ប្រុសៗ ច្រើន​ជាង​ស្រីៗ យ៉ាង​ណា យើង​នៅ​តែ​អាច​គ្រប់គ្រង​ហានិភ័យ​ឆ្លង​ជំងឺ​នេះ​បាន។ សូម​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត សម្រាប់​ព័ត៌មាន​បន្ថែម។ រោគសញ្ញា៣- រោគសញ្ញា​ប្រមេះ​ទឹកបាយ​មាន​អ្វី​ខ្លះ? រោគសញ្ញា​ដែល​តែង​ជួប​ប្រទះ​មាន​ដូចជា : – សារធាតុរាវ​ពណ៌​បៃតង​ចាស់ ឬ​ក៏​ពណ៌​លឿង​ចេញ​ពី​ប្រដាប់​ភេទ – ឈឺចាប់​ពេល​នោម – ធ្លាក់​ឈាម​ចន្លោះ​ពេល​មាន​រដូវ (ចំពោះ​ស្រ្ដី) – បង្ក​មេរោគ​ធ្ងន់ធ្ងរ ទៅ​លើ​ភ្នែក​ទារក​ទើប​កើត ប្រសិន​បើ​ម្ដាយ​មិន​បាន​ព្យាបាល​ជំងឺ​ប្រមេះទឹកបាយ​ត្រឹម​ត្រូវ។ បើ​មាន​មន្ទិល​សង្ស័យ​ចំពោះ​រោគសញ្ញា​ណា​មួយ​ សូម​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត។ ៤- គួរ​ទៅ​ជួប​ពេទ្យ​នៅពេល​ណា​? គួរ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត បើសិន​ជា​មាន​អការៈ​ដូច​ខាង​ក្រោម៖ – ឈឺ​ចុកចាប់​ពេល​នោម – ការ​ធ្លាក់​ស​ច្រើន – រដូវ​មិន​ទៀងទាត់ – រមាស់​រន្ធគូទ – ដំបៅ​រន្ធគូទ (មាន​ទាំង​ប្រុសៗ និង​ស្រីៗ) – មាន​ឈាម​ហូរ​ចេញ​ពី​រន្ធគូទ (មាន​ទាំង​ប្រុសៗ និង​ស្រីៗ) – ឈឺ​ចុកចាប់​ពេល​បន្ទោរបង់ (មាន​ទាំង​ប្រុសៗ និង​ស្រីៗ) បើសិន​ជា​អ្នក​មាន​រោគសញ្ញា​ណា​មួយ​តាម​ចំណុច​ខាង​លើ ឬ​មាន​មន្ទិល​សង្ស័យ សូម​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា […]


សុខភាពផ្លូវភេទ

នេះហើយ​មូលហេតុ​ប្រុសៗរៀប​ការ​រាប់​ឆ្នាំ ​តែ​គ្មាន​កូន

ការយូរឆ្នាំហើយ នៅមិន​ទាន់មានកូននឹងគេ អាចមកខាងពីខាងប្រុស ឬខាងស្រី។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​កត្តា​ ៣ យ៉ាង ធ្វើ​ឲ្យ​ប្រុសៗ​ ទោះ​ប្រឹង​យ៉ាង​ណា​នៅ​តែ​គ្មាន​កូន។ ១- កត្តា​វេជ្ជសាស្រ្ដ បញ្ហា​ធ្វើ​ឲ្យ​ប្រុសៗ​មិន​អាច​មាន​កូន​បាន គឺ​ជា​បញ្ហា​កើត​លើ​ពង​ស្វាស រួម​មាន Varicocele (រីក​សរសៃ​វ៉ែន​ក្នុង​ពង​ស្វាស) ឬ​ពង​ស្វាស​មិន​ធ្លាក់ (ពង​ទក) ជាដើម។ ករណី​រីក​សរសៃ​វ៉ែន​ក្នុង​ពង​ស្វាស អាច​ធ្វើ​ឲ្យ​គុណ​ភាព​មេជីវិត​ឈ្មោល​ធ្លាក់​ចុះ ខណៈ​បញ្ហា​ពង​ទក​វិញ អាច​ធ្វើ​ឲ្យ​ប្រុសៗ​ប្រឈម​បញ្ហា​អត់​មាន​កូន​ដូច​គ្នា។ កត្តា​ជំងឺ​នាំ​ឲ្យ​ប្រុសៗ​​មិន​អាច​មាន​កូនបាន គឺ​ការ​បង្ក​រោគ ឬ​កើត​កាម​រោគ ដូច​ជា ​ប្រមេះ អេដស៍ ឬ​រលាក​នៅ​ក្រពេញ​ខាង​លើ​ពង​ស្វាស (Epididymitis) ក៏​ដូច​ជា​រលាក​ពង​ស្វាស (Orchitis)។ ​​បញ្ហា​មួយ​ទៀតដែល​អាច​ធ្វើ​ឲ្យ​ខូច​មេ​ជីវិត​ឈ្មោល ​គឺអាច​ដោយ​សារ​អង់​ទី​ករ​ក្នុងរាង​កាយ​យើង​ជា​អ្នក​វាយ​ប្រហារ​ផ្ទាល់ បញ្ហា​មាន​ដុំ​សាច់​មហារីក​ ជាដើម​ ដែល​សុទ្ធ​សឹង​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​បន្ត​ពូជ​បុរស។ នៅ​មាន​បញ្ហា​មួយ​ចំនួន​ទៀត ដូច​ជា ភាព​មិន​ប្រក្រតី​នៅ​ក្នុង​បំពង់​បង្ហូរ​ទឹក​កាម បណ្ដាល​មក​ពី​ការ​វះ​កាត់ ក្រោយ​ការ​ឆ្លង​រោគ មាន​គ្រោះ​ថ្នាក់ ឬ​កើត​មក​មាន​បញ្ហា​ពី​កំណើត បញ្ហា​លំហូរ​ទឹក​កាម​ត្រលប់​ឡើង​ទៅ​ក្នុង​ប្លោក​នោម កត្តា​អតុល្យភាព​អ័រម៉ូន​ (កង្វះ​អរម៉ូន​តេស្តូតេរ៉ូន) បញ្ហា​ពេល​រួម​ភេទ និងអាចដោយ​សារ​ជំងឺ​រលាក​ពោះ​វៀន (Celiac disease) ផង​ដែរ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២- […]


ជំងឺកាមរោគ

រួមភេទ​មិនប្រយ័ត្ន តិចឆ្លង​រលាក​ថ្លើម

រលាក​ថ្លើម មាន​មូល​ហេតុ​បង្ក​ច្រើន​យើង​នឹក​ស្មាន​មិន​ដល់ ហើយ​មួយ​ក្នុង​ករណី​ឆ្លង​ជំងឺ​ថ្លើម គឺ​ការ​រួម​ភេទ​តែម្តង។ ហេតុ​នេះ គ្នា​យើង​មិន​ថា​ប្រុស​មិន​ថា​ស្រី គួរ​ចេះ​ការ​ពារ​ខ្លួន​ផង ព្រោះ​សូម្បី​តែ​ប្រើ​ស្រោម ក៏​អាច​ឆ្លង​ដែរ។ ១- រលាក​ថ្លើម​ឆ្លង​តាម​ការ​រួមភេទ គ្រប់​ប្រភេទ​នៃ​ជំងឺ​រលាក​ថ្លើម មិន​ថា​ A B ឬ C សុទ្ធ​តែ​ឆ្លង​តាម​ការ​រួម​ភេទ ដោយ​គ្រាន់​តែ​ផ្អែក​លើ​កត្តា​ផ្សេងៗ​គ្នា​ប៉ុណ្ណោះ ដូច​ជា៖ – រលាក​ថ្លើម​ប្រភេទ A៖ ឆ្លង​តាម​ការ​ប៉ះពាល់​លាមក​ចូល​មាត់ ឆ្លង​ផ្ទាល់​មក​យើង​តាម​រយៈ​លាមក​ជាប់​នឹង​រន្ធ​គូទ ពេល​មាន​ការ​ប៉ះ​ពាល់​ចូល​ដល់​ក្នុង​មាត់​យើង។ ករណី​នេះ បើ​យើង​រួម​ភេទ ដោយ​ប្រើ​មាត់ ឬ​រួម​ភេទ​តាម​រន្ធ​គូទ អាច​មាន​ហានិភ័យ​ឆ្លង​មេរោគ​ពី​ដៃ​គូ​យើង​តែ​ម្តង។ – រលាក​ថ្លើម​ប្រភេទ B៖ រលាក​ថ្លើម​ប្រភេទ​នេះ ងាយ​ឆ្លង​បំផុត​តាម​ការ​រួមភេទ ដូចជា ទឹក​រំអិល​ចេញ​ពី​ប្រដាប់​ភេទ​ស្រី្ត ទឹក​មាត់ និង​ទឹក​កាម។ រួមភេទ​តាម​មាត់ និង​រុន្ធ​គូទ ប្រឈម​ហានិភ័យ​ឆ្លង​ខ្ពស់​បំផុត។ យ៉ាង​ណា រលាក​ថ្លើម​ប្រភេទ​ B មិន​ឆ្លង​តាម​ការ​កាន់​ដៃ​ ឬ​អោប​ថើប​ធម្មតា​នោះ​ទេ។ នៅ​មិន​ទាន់​ច្បាស់​ថា តើ​វីរុស​អាច​ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​ទឹកមាត់​អ្នក​ជំងឺ ឬ​ក៏​អត់​នោះ​ដែរ ប៉ុន្តែ​ក្នុង​ទឹក​មាត់​គ្នា​យើង​កើត​រលាក​ថ្លើម​ប្រភេទ B គឺ​មាន​មេរោគ ដូច​នេះ​អាច​ប្រឈម​ឆ្លង​ជំងឺ​ដោយ​ការ​ថើប​លក្ខណៈ​ស៊ី​ជម្រៅ។ – រលាក​ថ្លើម​ប្រភេទ C៖ ឆ្លង​តាម​ការ​ប៉ះពាល់​ឈាម​ ដំបៅ​នៅ​ប្រដាប់​ភេទ ឬ​ឈាម​រដូវ។ […]


គន្លឹះសុខភាពផ្លូវភេទ

ក្បាច់ពិសេសៗ​សម្រាប់​អ្នក​ឈឺ​ត្រគាក តែ​ចង់​ធ្វើ​រឿង​ក្ដៅ​សាច់

បើ​មាន​បញ្ហា​ឈឺ​ត្រគាក ច្បាស់​ជាប៉ះ​ពាល់​អារម្មណ៍​រួមភេទ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​វិធីសាស្ត្រ​ខ្លះៗ ​ជួយ​គ្នា​យើង​អាច​បើក​ឈុត​ឆាក​ប្រយុទ្ធ​បាន ទោះ​ជា​ឈឺ​ត្រគាក​ក៏​ដោយ។ ១- ឈឺ​ត្រគាក និង​ការ​រួម​ភេទ ជា​ភាសា​បច្ចេក​ទេស ហៅ​ថា Coxalgia សំដៅ​លើ​អាការៈ​ឈឺ​ត្រគាក ដែល​ជាមូល​ហេតុ​ចម្បង​មួយ ប៉ះ​ពាល់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ។ ក្រៅ​ពី​ឈឺ​នៅ​ពេល​ដើរ ឬ​អង្គុយ ក្រោក​ឈរ បញ្ហា​នេះ​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​ផ្លូវ​ភេទ​ដូច​គ្នា។ ទាំង​ស្រី ទាំង​ប្រុស មាន​បញ្ហា​ឈឺ​ត្រគាក ​ភាគ​ច្រើន​បណ្ដាល​មក​ពីជំងឺ​រលាក​ឆ្អឹង និង​សន្លាក់ ហើយ​ខ្លះ​ទៀត អាច​ទាក់​ទង​ជា​មួយ​ការ​ឈឺ​ចាប់​នៅ​ត្រង់​ក្រលៀន ឈឺ​នៅ​តំបន់​ត្រគាក ឈឺ​​ចាក់​ចុះ​ពី​ភ្លៅ​មក​ក្រោម ឈឺ​នៅ​តំបន់​គូទ ឬ​ឈឺ​ចាក់​ចូល​ក្នុង​ជង្គង់​ជាដើម។ បើ​យើង​មាន​ការ​ឈឺ​ចាប់​​​ពេញ​មួយ​ថ្ងៃ ច្បាស់​ជា​អស់​កម្លាំង អស់​អារម្មណ៍​ លែង​ចង់​ធ្វើ​រឿង​ក្តៅ​សាច់​ជា​មួយដៃ​គូ​មិន​ខាន។ ២- ដំណោះ​ស្រាយ ស្រីៗ​មាន​បញ្ហា​ឈឺ​ត្រគាក មិន​មាន​អារម្មណ៍​ល្អ​ពេល​រួម​ភេទ​ឡើយ ព្រោះ​រួម​ភេទ​ម្តងៗ មាន​កម្លាំង​សង្កត់​ខ្លាំង​នៅ​លើ​ត្រគាក​តែ​ម្តង។ ដើម្បី​រួម​ភេទ​បានអំឡុង​ពេល​កំពុង​ឈឺ​ត្រគាក អាច​ធ្វើ​តាម​វិធី​ខាង​ក្រោម​នេះ៖ – ចេះ​កត់​សម្គាល់​ថា ពេល​យើង​កំពុង​រួម​ភេទ មាន​ក្បាច់​​ណា​មួយ​ជួយ​បន្ធូ​រការ​ឈឺចាប់។ មាន​ក្បាច់មួយ​ចំនួន មិន​សូវ​ធ្វើ​ឲ្យ​ឈឺ​ចាប់ ដោយ​សារ​ក្បាច់​ទាំងនោះ មិន​សូវ​ប្រើ​ត្រគាក ឬ​ដាក់​សម្ពាធ​លើ​ត្រគាក​យើង – សម្រាប់​ស្រីៗ មិន​ត្រូវ​ប្រើ​ក្បាច់​ណា​តម្រូវ​ឲ្យ​យើង​ខ្វែង​ជើង ឬ​កន្ធែក​ជើង​ខ្លាំង​ពេក​ទេ – គួរ​មាន​ខ្នើយមក​កល់ ឬ​ប្រើ​កន្សែង​បត់​ឲ្យ​ក្រាស់​ក្រាល​ក្រោម​ចង្កេះ ធ្វើ​បែប​នេះ​អាច​ជួយ​មិន​សូវ​ឈឺ​ចាប់​បាន។ អត្ថបទពាក់​ព័ន្ធ៖ វិធី​សាមញ្ញៗ ដោះ​ស្រាយបញ្ហា​រួមភេទ​អត់ដល់​ចំណុច​កំពូល កំហុស​បច្ចេកទេស​ប្រុសៗ​តែង​មាន ពេល​ធ្វើ​រឿង​ក្ដៅ​សាច់ ៣- ក្បាច់​ពិសេសៗ​គួរ​សាក​ល្បង​ […]


ជំងឺកាមរោគ

ហ្ស៊ីកាក៏ឆ្លងតាមការរួមភេទដែរ មិនបាច់​ចាំ​តែ​មូស​ខាំ​ទេ

គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឮ​ជំងឺហ្ស៊ីកា ​មិន​ខាន ហើយ​ក៏ដឹង​ថា​វា​ឆ្លង​តាម​រយៈ​មូស​ខាំ​ទៀត​ផង។ ប៉ុន្តែ​កុំ​ទាន់​ច្រឡំ ហ្ស៊ីកា​ដែល​​អាច​បង្ក​ឲ្យ​ប៉ះ​ពាល់​ការ​វិវត្ត​ខួរ​ក្បាល​របស់​កូន​ក្នុង​ផ្ទៃនោះ ក៏​ឆ្លង​តាម​ការ​រួម​ភេទ​ដែរ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​វិធី​ទប់​ស្កាត់​ករណី​ឆ្លង​តាម​ការ​រួម​ភេទ​ឲ្យ​​យើង​ដឹង។ ១- អ្វី​ទៅ​ជា​ជំងឺ​ហ្ស៊ីកា? ហ្ស៊ីកា ជា​ជំងឺ​ឆ្លង​មួយ​ប្រភេទ បង្ក​ដោយ​មេរោគ​ឈ្មោះ​ហ្ស៊ីកា អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ តាមរយៈ​មូស​ដែល​មាន​ផ្ទុក​មេរោគ និង​អាច​ចម្លង​តាម​ការ​រួម​ភេទ។ ជំងឺ​នេះ មិន​មាន​រោគ​សញ្ញា​ច្បាស់​លាស់ ឬ​បង្ក​ឲ្យ​មាន​អាការៈ​ជំងឺ​ធ្ងន់​ធ្ងរ​ចំពោះ​មនុស្ស​ធម្មតា​ឡើយ ប៉ុន្តែ​សម្រាប់​ស្រីៗ​មាន​ផ្ទៃ​ពោះ ហ្ស៊ី​កា អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ទៅ​លើ​ការ​វិវត្ត​របស់​ទារក​ក្នុង​ផ្ទៃ ធ្វើ​ឲ្យ​ការ​វិវត្ត​ផ្នែក​ខួរ​ក្បាល​របស់​គភ៌​ មាន​សភាព​យឺត​យ៉ាវ ឬ​មិន​លូត​លាស់​តែ​ម្តង ហើយ​ម៉ាក់ៗ​ប្រឈម​ករណី​រលូត ឬ​ទារក​កើត​មក​មាន​ក្បាល​តូច​ខុស​ធម្មតា។ ២- ហ្ស៊ីកា​អាច​ឆ្លង​តាម​ការ​រួមភេទ មេរោគ “ហ្ស៊ីកា” អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន តាម​រយៈ​ការរួម​ភេទ តាម​ទ្វារ​មាស រន្ធ​គូទ និង​មាត់។ លើស​ពីនេះ ​បើ​យើង​ប្រើ​ឧបករណ៍​សិច​ជាមួយ​ដៃ​គូ ករណី​ចម្លង​មេរោគ​ហ្ស៊ីកា មាន​កាន់​តែ​ខ្ពស់។ ទោះ​បី​ជា​យើង​ជា​ដៃ​គូ​ស្មោះ​ស្ម័គ្រ​នឹង​គ្នា​ក្តី យើង​នៅ​តែ​អាច​ឆ្លង​មេរោគ​ហ្ស៊ីកា​បាន ហើយ​មេរោគ​ហ្ស៊ីកា​អាច​រស់​នៅ​ក្នុង​ទឹក​កាម បាន​យូរ​ជាង​រស់​នៅ​តាម​កន្លែង​ផ្សេងៗ​ក្នុង​រាង​កាយ។ មាន​ន័យ​ថា ករណី​ដៃ​គូយើង ឬ​យើង​ខ្លួន​ឯង​បាន​ឆ្លង​មេរោគ​នេះ​ ក្នុង​រយៈ​ពេល​យូរ​ប៉ុណ្ណា​ក៏​ដោយ ក៏​នៅ​តែ​មាន​ឱកាស​ចម្លង​ទៅ​គ្នា​បាន។ ៣- វិធី​ការពារ​ឆ្លង​មេរោគ​ហ្ស៊ី​កា ​ពេល​រួមភេទ មិន​ខុស​គ្នា​ពី​មេរោគ​អេដស៍ និង​ជំងឺ​កាម​រោគ​ផ្សេងៗ យើង​អាច​ប្រើ​ស្រោម​អនាម័យ​ដើម្បី​ការ​ពារ​មេរោគ​ហ្ស៊ីកា​បាន​ដូច​គ្នា។ គួរ​​ប្រើ​ស្រោម​អនាម័យ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ជា​ពិសេស​រៀង​រាល់​ពេល​រួម​ភេទ ទោះ​បី​ជា​រួម​ភេទ​តាម​វិធី​ណា​ក្តី។ អត្ថបទ​ពាក់​ព័ន្ធ៖ គ្រោះថ្នាក់! “មូស” តូចមែន តែអាចចម្លងជំងឺកាច​សាហាវ​ជាច្រើន ចិញ្ចឹមសត្វ […]


សុខភាពផ្លូវភេទ

​ប្រុសៗ​ចូលចិត្ត​ទុក​ទូរសព្ទ​ក្នុង​ហោប៉ៅ​ ប្រយ័ត្ន​ងាប់​មេជីវិត ​អត់​កូន

​ប្រុសៗប្រយ័ត្ន​ប្រយែង​តិច​ ព្រោះ​មាន​ករណី​មួយ​ស្មាន​មិន​ដល់ អាច​នឹង​ឲ្យ​យើង​អត់​មាន​កូន​បាន គឺ​ទុក​ទូរសព្ទ​ក្នុង​ហោប៉ៅ។ តាម​ការ​ស្រាវ​ជ្រាវ​នៅ​ឯគ្លីនិក Cleveland នៅ​អាមេរិក ជឿ​ថា ប្រើទូរសព្ទ​ភ្ជាប់​ជាមួយ​ឧបករណ៍​មិន​ត្រូវ​ការ​ដៃ​កាន់ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​មេ​ជីវិត​ប្រុសៗ បើ​ទូរសព្ទ​នោះ​នៅ​ជិត​ពង​ស្វាស។ ប្រុសៗ​ជា​ធម្មតា តែង​ទុក​ទូរសព្ទ​ក្នុង​ហោប៉ៅ​ខោ ​ពេល​កំពុង​ប្រើ​ឧបករណ៍​អត់​ខ្សែ (កាស​អត់​ខ្សែ ឬ​នាឡិកា​វ័យ​ឆ្លាត) ដើម្បី​សន្ទនា​គ្នា ជា​ហេតុ​នៅ​ជិត​ពង​ស្វាស​យើង មាន​រលក​សញ្ញា​វិទ្យុ​សកម្ម អេឡិចត្រូម៉ាញេទិក (Radiofrequency Electromagnetic Waves) អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​មេជីវិត​ឈ្មោល។ ១- ម៉េច​បាន​សារ​ធាតុ​វិទ្យុ​សកម្ម​អាច​​ប៉ះ​ពាល់​ដល់​មេជីវិត​ឈ្មោល? ​ការ​សិក្សា​ធ្វើ​ឡើងតាម​រយៈ​ការ​យក​ទឹក​កាម​ប្រុសៗ ៣២ ​នាក់ មក​ពិសោធ ដោយ​បែង​ចែក​ជា​ ២ ផ្នែក​ផ្សេង​គ្នា។ ពាក់​កណ្ដាល​នៃ​ទឹក​កាម ត្រូវ​គេ​យក​ទៅ​ដាក់​ចម្ងាយ ២,៥ សង់ទីម៉ែត្រ ពី​ទូរសព្ទ​កំពុង​តែ​ខល​និយាយ​បាន ១​ ម៉ោង ដែល​មាន​កម្រិត​វិទ្យុ​សកម្ម ៨៥០ MHz ខណៈ​កម្រិត​វិទ្យុ​សកម្ម​ទូរសព្ទ​ជា​ទូទៅ ​ផលិត​នៅ​ឋ​អាមេរិក គឺ​នៅ​ចន្លោះ​ចាប់​ពី ៨៥០-៩០០ MHz ហើយ​ចម្ងាយ ២,៥​ សង់​ទី​ម៉ែត្រ គឺ​ប្រហាក់​ប្រហែល​ចម្ងាយ​ហោ​ប៉ៅ​ខោ ទៅ​កាន់​ពង​ស្វាស។ ពី​មុន ក៏​មាន​គេ​សិក្សា​ពី​ទំនាក់​ទំនង​រវាង​កម្រិត​វិទ្យុ​សកម្ម​ ជាមួយ​បញ្ហា​មេ​ជីវិត​ប្រុសៗ​រួច​មក​ហើយ ប៉ុន្តែ​ការ​សិក្សា​ថ្មី​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ចេតនា​ពន្យល់​កាន់​តែ​ច្បាស់ ​ពី​មូល​ហេតុ​នាំ​ឲ្យ​ងាប់​មេ​ជីវិត​ឈ្មោល […]


គន្លឹះសុខភាពផ្លូវភេទ

ជំងឺមួយនេះ ធ្វើឲ្យចំណង់ផ្លូវ​ភេទធ្លាក់ចុះ

គ្នាយើងជាច្រើន​មាន​ចម្ងល់​ច្រើន​ពាក់​ព័ន្ធ​បញ្ហា​ផ្លូវ​ភេទ គ្រាន់​តែ​អៀន​ខ្មាសមិន​ហ៊ាន​និយាយ​ចេញ។ អ្នក​មានវិបត្តិ​ផ្លូវភេទ ពិសេស​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​ទាំង​មិន​ដឹង​ខ្លួន សុទ្ធ​តែ​ឆ្ងល់​ពី​មូល​ហេតុ​បង្ក និង​បារម្ភ​ខ្លាំង​ពី​សមត្ថ​ភាព​ផ្លូវ​ភេទអាច​នឹង​បាត់​បង់​ទាំង​ស្រុង។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​ជំងឺ​មួយ​ប្រភេទ ជាប់​ពាក់​ព័ន្ធ​ការ​ថយ​ចុះ​ចំណង់​ផ្លូវ​ភេទ នោះ​គឺ​ជំងឺ​ខ្សោយ​ក្រពេញ​ទីរ៉ូអ៊ីត។ ១- ជំងឺ​ខ្សោយ​ក្រពេញ​ទី​រ៉ូអ៊ីត និង​ថយ​ចំណង់​ផ្លូវភេទ​ពាក់​ព័ន្ធ​យ៉ាង​ម៉េច? ជំងឺ​ខ្សោយ​មុខ​ងារ​ក្រពេញ​ទីរ៉ូអ៊ីត អាច​បង្ក​រោគ​សញ្ញា​បន្តិច​ម្តងៗ ពេល​ខ្លះ​អាច​ច្រឡំ​ជាមួយ​រោគ​សញ្ញា​មនុស្ស​ចាស់​ទៀត​ផង។ ករណី​ខ្លះ​ទៀត អាច​បង្ក​ឲ្យមានរោគ​សញ្ញា​ផ្សេងៗ​គ្នា អាស្រ័យ​ទៅ​លើ​សរីរាង្គ​ដែល​ប៉ះ​ពាល់។ អ្នកខ្សោយ​​ក្រពេញ​ទីរ៉ូអ៊ីត ភាគ​ច្រើនថយ​ចុះ​ចំណង់​ផ្លូវ​ភេទ។ អាការៈ​នេះក៏​អាច​កើត​លើយើង​​មាន​ជំងឺ​កើន​មុខងារ​ក្រពេញ​ទីរ៉ូអ៊ីត​ផង​ដែរ។ តែអាច​មាន​ការ​កើន​ឡើង​ចំណង់​ផ្លូវ​ភេទ​ខ្លាំង​ដូច​គ្នា ដោយ​សារ​ការ​កើន​ឡើង​មេតាបូលីស (ប្រតិកម្ម​គីមី)។ ករណី​ខ្សោយ​មុខ​ងារ​ក្រពេញ​ទីរ៉ូអ៊ីត មេតាបូលីស​នឹង​ចុះ​ថយ ធ្វើ​ឲ្យ​មុខ​ងារ​ប្រដាប់​បន្ត​ពូជ​ចុះ​ខ្សោយ នាំ​ឲ្យ​អ័រម៉ូន​ចេញ​ពី​ក្រពេញ​លើ​តម្រង​នោម មាន​អ័រម៉ូន​អឺស្រ្តូសែន របស់ស្រីៗ និង​តេស្តូស្តេរ៉ូន របស់​ប្រុសៗ​ចុះ​ទាប។ ដោយ​សារ អ័រម៉ូន ទាំងពីរ​ប្រភេទ​នេះ គឺ​ជាអ័រម៉ូត​ភេទ ការ​ថយ​ចុះ​ចំណង់​ផ្លូវ​ភេទ ក៏​ចុះ​ទៅ​តាម​នឹង​ដូចគ្នា។ ទោះ​យ៉ាង​ណា ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត នេះ​អាច​ព្យាបាល​បាន ហើយ​ក្រោយ​ពេល​សះ​ស្បើយ គ្រប់​មុខ​ងារ​ក្នុង​រាងកាយ​នឹង​ត្រឡប់​មក​ប្រក្រតី​វិញ ខណៈ​ទាំង​នេះ​ជា​គន្លឹះ​ដើម្បី​ជួយ​ឲ្យ​យើង​មាន​ចំណង់​ផ្លូវ​ភេទ​ឡើង​វិញ បើ​ទោះ​ជា​កំពុង​មាន​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​ក្តី៖ – ប្រើ​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​គ្រប់​ចំនួន – ពិនិត្យ​តាម​ដាន​កម្រិត​អ័រម៉ូន​ក្នុង​ឈាម – សម្រក​ទម្ងន់ – ពិនិត្យ​សុខ​ភាព​​ទៀង​ទាត់ ក្រែង​មាន​ជំងឺ​ផ្សេងៗ​ទៀត – ហាត់​ប្រាណ​​ទៀង​ទាត់ – បើ​ចាំ​បាច់ គួរ​បន្ថែមអ័រម៉ូន​តេស្តូស្តេរ៉ូន​​សម្រាប់​ប្រុសៗ និង​អឺស្ត្រូសែន សម្រាប់​ស្រីៗ។ អត្ថបទពាក់ព័ន្ធ៖ ធ្លាប់សកម្ម​រឿង​ផ្លូវ​ភេទ ដល់​ឈប់​វិញ អាចប្រឈមរឿងអាក្រក់ៗទាំងនេះ ៥ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ