សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ប្រយ័ត្ន! អេដស៍កំពុងផ្ទុះការឆ្លងក្នុងចំណោមយុវវ័យ ខណៈអ្នកផ្ទុកជិត៧ពាន់នាក់បន្តគេចខ្លួន

ជំងឺ​អេដស៍ កំពុង​ផ្ទុះ​ការ​ឆ្លង​​ក្នុង​ចំណោម​យុវវ័យ និង​អ្នកស្រឡាញ់​ភេទ​ដូចគ្នា ស្រប​ពេល​ដែល​អ្នក​ផ្ទុក​មេរោគ​អេដស៍ជិត ៧ ០០០នាក់ នៅ​តែ​បន្តគេច​មិន​មក​ទទួល​សេវា​ព្យាបាល​។ នេះ​បើយោង​ទៅ​តាម​របាយ​ការណ៍​ពី​អាជ្ញា​ធរ​ជាតិប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ដែល Hello គ្រូពេទ្យ ទទួល​បាន​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៤នេះ។ របាយ​ការណ៍​ដដែល បានបបញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ​២០២៣ កម្ពុជា បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ១ ២០០នាក់ ក្នុងនោះ ​យុវវ័យ​អាយុ​ចន្លោះ​ពី​១៥ ដល់​២៤​ឆ្នាំ មានចំនួន​៥១៦​នាក់​។ ស្រប​ពេល​ជាមួយគ្នានេះ អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ នៅ​តែ​បន្ត​ខិត​ខំ​ក្នុង​ការ​ស្វែង​រក​អ្នក​ផ្ទុក​មេរោគ​អេដស៍ចំនួនប្រមាណជិត ៧ ០០០នាក់ ដែល​មិនទាន់​បាន​មក​ទទួល​សេវា​ព្យាបាល។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក ឈឹម ឃិនដារ៉េត អគ្គ​លេខា​ធិការ​អាជ្ញា​ធរជាតិ​ប្រយុទ្ធ​​នឹង​ជំ​ងឺ​អេដស៍ បានប​ញ្ជាក់​ថា បើ​ទោះ​បី​អ្នក​ឆ្លង​ថ្មី​ក្នុង​ចំណោម​មនុស្សពេញវ័យអាយុ​១៥​ឆ្នាំ​ឡើង មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ​ប្រមាណ​ជា​៤៦% បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១០ មក​ដល់​ឆ្នាំ​២០២៣​ក៏ដោយ ប៉ុន្តែ បែរ​ជា​មាន​ការ​កើន​ឡើង​ក្នុង​ចំណោម​បុរសប្រមាណ​ជា ៦% ទៅ​វិញ​។ [embed-health-tool-BMI] ក្នុង​ចំណោមអ្នកឆ្លងថ្មី​ទាំង ១ ២០០នាក់នេះ មាន ៨៦% ជា​ប្រជាជន​គន្លឹះ និង​អតិថិជនរួមនឹងដៃគូ ហើយ៤៦% ស្ថិតក្នុង​ចំណោម​បុរសរួម​ភេទជា​មួយនឹង​បុរស​​។ បើ​គិត​ត្រឹម​ត្រីមាសទី៣ ឆ្នាំ២០២៤នេះ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវភេទ

ស្វែងរក សុខភាពផ្លូវភេទ

សុខភាពផ្លូវភេទ

ស្រីៗស្លៀក​ខោ​រឹប​ៗ​ ហើយ​ច្រឹប​ស្មៅ​កន្លែង​សម្ងាត់​ អាចជួប​រឿងស៊យ

ស្រីៗណា មិនចង់​មាន​អនាម័យ​​ខ្លួន​ប្រាណ ស្អាត​ល្អ​​ចៀស​ផុត​ពី​ជំងឺ​ ប៉ុន្តែ​​ទម្លាប់​​មួយ​​ចំនួន​ យើង​កំពុងធ្វើទាំង​​គ្មាន​ការ​ណែ​នាំ​ត្រឹម​ត្រូវ​ អាច​ចំណេញ​ដាច់​ចំណង​​បង្ក​ជា​​ហានិភ័យ​បាន​។ ការ​សិក្សា​​ថ្មី​មួយ​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ ប៊ូស្តុន សហរដ្ឋអាមេរិក​ បាន​ឲ្យ​ដឹង​ថា ស្រីៗចូល​ចិត្ត​​សម្អាត​​​ថ្ងាស​​​កន្លែង​សម្ងាត់​ (កោរ​​សម្អាត​រោម​លើ​ថ្ងាសទ្វារមាស) នឹង​អាច​ជួប​ហានិភ័យ​ឈឺ​ចាប់​​​នៅ​ជុំ​វិញ​ប្រដាប់​បន្ត​ពូជ​ (មាត់​ប្រដាប់​បន្ត​ពូជ)​​ ហើយ​ការ​ឈឺ​ចាប់​នោះ​ នឹង​ក្លាយ​បន្ត​ជា​រយៈ​ពេល​ វែង​រ៉ាំ​រ៉ៃ​ទៀត​ផង​។ អ្នក​​ស្រាវជ្រាវ​​នៃ​សាកលវិទ្យាល័យ​ខាង​លើ​​អះ​អាង​ថា ជាធម្មតាស្បែក​​បរិវេណ​​ប្រដាប់​បន្ត​ពូជ​​មាន​រោម​តាម​ធម្មជាតិ​ដើម្បី​ការពារ ប៉ុន្តែ​នៅ​ពេល​​កោរ​សម្អាត​អស់ ស្បែក​ថ្ងាស​ប្រដាប់​បន្ត​ពូជ​ ​នឹង​កកិត​ខ្លាំង​ទៅ​នឹង​សាច់​ក្រណាត់​ខោ​​ស្លៀក ​បង្ក​ឲ្យ​ជា​ហើម​ខ្លាំង​។ ក្រុម​អ្នក​វិទ្យាសាស្រ្ត​បញ្ជាក់​ទៀត​ថា សម្រាប់ស្រីៗ ការ​ឧស្សាហ៍​ស្លៀក​ខោ​រឹប​ៗ​ ក៏​ជា​ហានិភ័យ​មួយ​ដែរ​ នា​ថ្ងៃ​មុខ ដែល​បង្ក​ឲ្យ​ជួប​​ការ​ចុក​ចាប់​នៅ​បរិមាណ​មាត់​ប្រដាប់​បន្ត​ពូជ ​ដូច​ទៅ​នឹង​ការ​កោរ​សម្អាត​ដែរ​។ អត្ថបទពាក់ព័ន្ធ៖ បើ​ស្រីៗ ខ្សោយ ឬ​អត់​អារម្មណ៍​រួម​ភេទ អាច​មក​ពី​មូលហេតុ​ទាំង​នេះ ប្រយ័ត្នប្រុសៗ! មានបញ្ហាក្រពេញប្រូស្ដាត អាចងាប់អាអូនតូច ដោយ​សារ​ឃើញ​ពី​ផល​វិបាក​នៃ​ទម្លាប់​ខុស​ឆ្គង​​ប្រចាំ​ថ្ងៃ​បែប​​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្រ្ត​​បាន​ណែ​នាំ​ឲ្យ​ស្រ្តី​ៗ ព្យាយាម​បន្ថយ​ទម្លាប់​ខាង​លើ​តាម​ដែល​អាច​ធ្វើ​បាន ព្រោះ​​លទ្ធ​ផល​នៃ​ការ​តាម​ដាន​ការ​ស្រាវជ្រាវ​ខាង​លើ​ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​ព្យាបាល​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​​​ពុំ​មែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​ទេ​។ ផ្អែក​តាម​សមាគម​ជាតិ​ថែ​ទាំ​សុខភាព​រោគ​ស្រ្តី​​សហរដ្ឋអាមេរិក មាន​​មួយក្នុង​ចំណោម​ស្រីៗ ៦​នាក់​ រង​ការ​ឈឺ​ចាប់​ត្រង់​​ប្រដាប់​បន្ត​ពូជ​ ក្រោយ​មិន​បាន​ប្រុង​ប្រយ័ត្ន​ចំពោះ​សកម្មភាព​ខាង​លើ​នេះ ហើយ​​ទិន្នន័យ​ខាង​លើ​នេះ​ស្មើ​នឹង ១៦​%​ ​ករណី​កើត​នៅ​ទូ​ទាំង​សហរដ្ឋអាមេរិក។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


គន្លឹះសុខភាពផ្លូវភេទ

ធ្វើ​រឿង​ក្តៅ​សាច់ប្រើ​ក្បាច់ពិសេស​ទាំង​នេះ អាច​ជួយ​ឲ្យ​ឆាប់​មាន​កូន

រួម​ភេទ​អាច​ធ្វើ​ឲ្យ​អារម្មណ៍​រីក​រាយ ក៏​ជាវិធី​បង្ក​កំណើត​តាម​បែប​ធម្មជាតិ មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ច្បាស់​ពី​សមរភូមិ​លើ​គ្រែ​នេះ មិន​ចាំ​បាច់​អ្នក​ណា​ប្រាប់​ទេ។ ប៉ុន្តែ​មាន​គ្នា​យើង​ប៉ុន្មាន​នាក់ ធ្លាប់​ប្រើ​ក្បាច់​ពិសេសៗ ដើម្បី​​ជួយ​ឲ្យ​ឡើង​ឋានសួគ៌​កាន់​តែ​ស្រណុកស្រួល ចុះ​មាន​ដឹង​ថា ក្បាច់​ពិសេសទាំង​នេះ​ជួយ​បាន​កូន​ស្រី និង​កូន​ប្រុសអត់? បើ​មិន​ទាន់​ដឹង អត្ថបទ​នេះ​នឹង​ប្រាប់​ឲ្យ​អស់​តែ​ម្តង។ បើ​យោង​តាម​វេជ្ជបណ្ឌិត Sheryl A. Kingsberg មក​ពី​សកល​វិទ្យាល័យ Case Western Reserve University School of Medicine នៅ​ទីក្រុង Cleveland សហរដ្ឋ​អាមេរិក ក្បាច់​រួម​ភេទ​មិន​មាន​អ្វី​ទាក់​ទង​ការ​បង្ករ​កំណើត​ទេ។ ប៉ុន្តែ​បី​ទោះ​ជា​អ្នក​វិទ្យាសាស្រ្ត មិន​បាន​បញ្ជាក់​អំពី​ក្បាច់​ល្អ​ពេល​សម្រាប់​យើង​រួម​ភេទ​ក្ដី យើង​នៅ​តែ​អាច​សាក​ល្បង​ក្បាច់​មួយ​ចំនួន​ខាង​ក្រោម​នេះ ដោយ​សារ​មនុស្ស​ជាច្រើន​មាន​ជំនឿ​ថា អាច​ជួយ​ឲ្យ​ឆាប់​មាន​កូន និង​ភាគ​រយ​ខ្ពស់​ទោះ​ទាយ​ កូន​ប្រុស ឬ​ក៏​ស្រី​ទៀត​ផង។ ១- ក្បាច់​ឆ្កែ​ពាក់​គ្នា (Doggy) អាច​បាន​កូន​ប្រុស គេ​ជឿ​ថា ពេល​យើង​ប្រុសៗ​ប្រើ​ក្បាច់​ពី​ក្រោយ​ស្រីៗ ជា​ប្លង់​ល្អ​មួយ​សម្រាប់​ការ​បង្ករ​កំណើត​ឲ្យ​បាន​កូន​ប្រុស។ នេះ​ក៏​ដោយ​សារ គេ​ពឹង​ផ្អែក​លើ​ក្រូម៉ូសូម X (ក្រូម៉ូសូម​ភេទ​ស្រី) ហែល​យឺត​ជាង​ក្រូម៉ូសូម Y (ក្រូម៉ូសូម​ភេទ​ប្រុស) ដូច​នេះ​ក្រូម៉ូសូម Y អាច​ហែល​ទៅ​បង្ករ​កំណើត​បាន​លឿន​ជាង។ ក្បាច់ Doggy ឬ​ឆ្កែ​ពាក់​គ្នា អាច​ជួយ​បង្កើន​ល្បឿន​របស់​ក្រូម៉ូសូម Y […]


សុខភាពផ្លូវភេទ

បើ​ស្រីៗខ្សោយ ឬ​អត់​អារម្មណ៍​រួម​ភេទ អាច​មក​ពី​មូលហេតុ​ទាំង​នេះ

ការ​រួម​ភេទ​ជា​ចំណែក​សំខាន់​មួយ ក្នុង​ឆាក​ជីវិត​ទាំង​មនុស្ស​ស្រី​ទាំង​មនុស្ស​ប្រុស​ តែ​ផ្ទុយ​ទៅ​វិញ​មាន​បញ្ហា​ផ្លូវ​ភេទ​ជា​ច្រើន​ អាច​ប៉ះ​ពាល់​ដល់​សុភមង្គល និង​សុខ​​ភាព​ផ្លូវ​ភេទ​មិន​អស់​មិន​ហើយ។ ប៉ុន្តែ​សម្រាប់​ថ្ងៃ​នេះ សុំ​អត់​លម្អិត​ បញ្ហា​ផ្លូវ​ភេទ របស់​ប្រុសៗ​ទេ ព្រោះ​ជា​ទូទៅ ប្រុសៗ​ហ៊ាន​និយាយ​ជជែក បើក​ចំហ​ច្រើន​ហើយ លើក​លែង​តែ​ស្រីៗ។ តើ​ស្រីៗ អាច​មាន​បញ្ហា​ផ្លូវ​ភេទ យ៉ាង​ម៉េច​ខ្លះ? អ្វី​ជា​មូលហេតុ ហើយ​ដោះស្រាយ​ម៉េច? បើ​យើង​និយាយ​សាមញ្ញ​ថា “រោគស្ត្រី” ហ្នឹង​ហើយ​ជា​បញ្ហា​ផ្លូវ​ភេទ គ្រាន់​តែ​អ្នក​ខ្លះ ប៉ះពាល់​តិច ឬ​ច្រើន​ទៅ​តាម​ស្ថានភាព ប៉ុន្តែ​បើ​និយាយ​ថា ស្រី​មិន​ដែល​មាន​បញ្ហា​នេះ (រោគស្ត្រី) តែ​ម្ដង ពិបាក​ថា​អត់​ណាស់។ ជីវិត​ផ្លូវ​ភេទ​អាច​សមប្រកប​ទៅ​បាន​ ​អាស្រ័យ​លើ​ កត្តា​រាង​កាយ ចិត្ត​គំនិត ទំនាក់​ទំនង ការ​ជឿ​ទុក្ខ​ចិត្ត និង​របៀប​នៃ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។ បញ្ហា​ផ្លូវ​ភេទ​ដែល​ច្រើន​កើត​លើ​មនុស្ស​ស្រី រួម​មាន៖ ១.មិនសូវមានចំណង់ផ្លូវភេទ អារម្មណ៍​សោះអង្គើយ មិន​សូវ​នឹក​ចង់​មាន​មេត្រីភាព ឬ​មិន​មាន​ភាព​ស្និទ្ធ​ស្នាល លើ​ភេទ​សម្ព័ន្ធ។ ពេល​ខ្លះ ទោះ​ជា ស្វាមី ឬ​ដៃគូ​ខាង​ប្រុស ចាប់​ផ្ដើម យើង​អាច​បដិសេធ ឬ​ព្រម​ទាំង​មិន​ចង់​ជាដើម។ ២.ឈឺចាប់ពេលរួមភេទ អាច​ឈឺ​ទាំង​កំពុង​ប្រតិបត្តិការ ឬ​ក្រោយ​ចប់​សមរភូមិ។ ការ​ឈឺ​ចាប់​អាច​មាន​នៅ​លើ​ទ្វារ​មាស​ មាត់​ប្រដាប់​ភេទ ឬ​ឈឺ​នៅ​ក្នុង​ត្រគាក។ ករណី​ឈឺ​ចាប់​ ពាក់​ព័ន្ធ​ជាមួយ​ភាព​រំញោច​នៅ​ពេល​រួម​ភេទ ឬ​ធ្វើ​ឲ្យ​អស់​អារម្មណ៍ ឬ​កើត​អារម្មណ៍​ភ័យខ្លាច។ បើ​ឈឺ​ក្រោយ​រួម​ភេទហើយ […]


សុខភាពផ្លូវភេទ

ប្រុសៗ​កំចេះ​តែ​សម្រុក ឬ​ប្រើ​ក្បាច់​ពេក ប្រយ័ត្ន​បាក់​ក​អា​ច្រមក់ វីវរ​មិនខាន

បើ​គិត​ដល់​រឿង​សេចក្ដី​សុខ​ផ្លូវ​ភេទ មិន​ថា​ប្រុស​មិន​ថា​ស្រី សុទ្ធ​តែ​មាន​បញ្ហា​ច្រើន​ដូច​គ្នា។ ចំពោះ​សមត្ថភាព​បំពេញ​សេចក្ដី​ស្រណុក​សុខ​ស្រួល​ដល់​ដៃគូ​ ជា​ស្ត្រី​ក៏​ជា​តួនាទី​សំខាន់​របស់​ប្រុសៗ​ដែរ។ តែ​បញ្ហា​ធំ​មួយ​ ទោះ​កម្រ សម្រាប់​ប្រុសៗ​គឺ “បាក់លិង្គ”។ ការ​បាក់​លិង្គ​គឺ​ជា​បណ្ដុំ​រោគ​សញ្ញា​នៃ​គ្រោះ​ថ្នាក់​ផ្ទាល់​ទៅ​លើ​ស្រទាប់​អាល់ប៊ុយ​ជីនា (Tunica albuginea) ដែល​ស្រទាប់​នេះ​គឺ​ជា​ថង់​ការពារ​សាច់​ដុំ​ស្ពោត​របស់​លិង្គ​ដែល​មាន​នាទី​ផ្ទុក​ឈម​មុន​ពេល​អា​អូន​ចេញ​ប្រតិបត្តិការ​និង​ធានា​សមត្ថភាព​របស់​លិង្គ។ បាក់​លិង្គ​កើត​ឡើង​រឹង​នៅ​ពេល​ដែល​ស្រទាប់​អាល់ប៊ុយ​ជីនា​នេះ​រហែក​ដែល​បង្ក​ជា​ការ​ហូរ​ឈាម​និង​កំណក​ឈាម​នៅ​កន្លែង​ដែល​រហែក។ ១-មូលហេតុ​និង​កត្តា​ប្រឈម​នៃ​ការ​បាក់​លិង្គ​ លិង្គ​បាក់ ​ជា​គ្រោះ​ថ្នាក់​ដែល​បង្ក​ពី​ការ​ដាច់​រហែក​ស្រទាប់​អាល់ប៊ុយ​ជីនា​នៅ​ពេល​ដែល​លិង្គ​មាន​ភាព​របត់​ខ្លាំង​ពេក​ ឬ​ប៉ះទង្គិច​ខ្លាំង ជា​ពិសេស​នៅ​ពេល​ដែល​រួម​ភេទ ហើយ​​ដៃ​គូ​(ភាគី​ខាង​ស្រី) នៅ​ពី​លើ​ឬ​ប្រតិបត្តិ​ការ​របស់​បុរស​គំហុក​ពេក។ ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​ក៏​អាច​បង្ក​ជា​មូលហេតុ​នៃ​ការ​បាក់​ដែរ។ ក្នុង​ករណី​ខ្លះ​ទៀត​ដូចជា​ការ​ប្រើ​កម្លាំង​ពេក​និង​សកម្មភាព​គ្រោះ​ថ្នាក់​មួយ​ចំនួន​ក៏​ដូច​ជា​ឥរិយាបថ​មួយ​ចំនួន​ក៏​អាច​ធ្វើ​ឲ្យ​មាន​ការ​ដាច់​រហែក​ទៅ​លើ​ជាលិកា​នៃ​លិង្គ​ដែល​បង្ក​ជា​ការ​បាក់​បាន​ដែរ។ តាក់​កាន់​ដាន់ (Taqaandan) ជា​វិធី​មួយ​ដើម្បី​រក​មើល​ថា​តើ​លិង្គ​មាន​បាក់​ឬក៏​អត់​នៅ​ពេល​ដែល​កំពុង​ឡើង​រឹង។ វិធី​នេះ​ត្រូវ​ធ្វើ​ដោយ​ទាញ​ក្បាល​លិង្គ​ចុះ​ក្រោម​នៅ​ពេល​ដែល​កំពុង​រឹង ហើយ​យើង​ឮ ​ឬ​មាន​អារម្មណ៍​ថា​ឮ​សំឡេង មិន​មាន​អារម្មណ៍​ឈឺ​ចាប់។ ស្រទាប់​ស្បែក​ប្រដាប់​ភេទ​ខូចខាត​ក៏​អាច​ជា​កត្តា​បូក​រួម​និង​បង្ក​ជា​គ្រោះ​ថ្នាក់​ និង​ការ​បង្ក​រោគ​ផង​ដែរ​ជាមួយ​គ្នា​នេះ​ក៏​អាច​ទៅ​ជា​បាក់​លិង្គ​បាន​ដែរ។ បន្ថែម​ពី​លើ​នេះ​ទៀត​គ្រោះ​ថ្នាក់​ប៉ះទង្គិច​ដែល​បង្ក​ឡើង​នៅ​ម្ដុំ​តំបន់​ប្រដាប់​បន្ត​ពូជ​អាច​ប្រឈម​នឹង​ការ​បាក់​លិង្គ​បាន​ដូចជា​ការ​រលាក សត្វ​ខាំ-​ដៃ​គូ​ខាំ ឬ​ប៉ះ​ទង្គិច ឬ​រង​របួស​ធ្ងន់​ដូចជា​មុត​កាំបិត ឬ​ត្រូវ​គ្រាប់​កាំភ្លើង​ជាដើម។ ២-រោគ​សញ្ញា​ ឬ​លក្ខខណ្ឌ​​​ដែល​អាច​ប្រឈម​នឹង​ការ​បាក់​លិង្គ ជា​ទូទៅ​ការ​បាក់​លិង្គ​កើត​មាន​ភ្លាម​ៗ​នៅ​ពេល​ដែល​ឭ​សំឡេង​ភ្លាត់ ​ឬ​គ្រេច​រួម​ជា​មួយ​ការ​ឈឺ​ចាប់​ខ្លាំង។សញ្ញា​ដទៃ​ទៀត​រួម​មាន៖ -លិង្គ​មិន​ឡើង​រឹង ហើម​និង​ឡើង​ជាំ -សញ្ញា​រមួល៖ រឹង​ជាប់​គាំង​និង​ការ​ស្ទាប​ចំ​កំណក​ឈាម​នៅ​ពេល​ដែល​មាន​ឈាម​ជ្រាប​ចេញ​និង​កក​នៅ​ស្រទាប់​អាល់ប៊ុយ​ជីនា។ -រូបរាង​លិង្គ​មិន​ប្រក្រតី​ដែល​លេច​ឡើង​ដូចជា​រាង​របស់​ផ្លែ​ត្រប់​ដែល​វា​ហើម-វៀច-កោង​ទៅ​ទិស​ផ្សេង​ ខុស​ប្រក្រតី​ដើម។ ជំងឺ​បាក់​លិង្គ​នេះ​ប្រសិន​បើ​ព្រងើយ​កន្តើយ​មិន​ព្រម​ព្យាបាល​ទេ​នោះ​អាច​ធ្វើ​ឲ្យ​ឡើង​ក្រិន​ជាលិកា​ដែល​ស្រោម​ស្បែក​លិង្គ ហើយ​​បង្ក​ទៅ​ជា​អសមត្ថភាព​ក្នុង​ការ​ឡើង​រឹង​របស់​អា​អូន​តូច​យើង និង​ជំងឺ​ពីរ៉ូនី​ដែល​គេ​ហៅ​ថា​ជំងឺ​លិង្គ​កោង​ពេល​ឡើង​រឹង។ ជំងឺ​នេះ​អាច​បង្ក​បញ្ហា​នៅ​ពេល​ដែល​រួម​ភេទ​ដែល​ពិបាក​ក្នុង​ការ​ស៊ក​បញ្ចូល។ នៅ​ពេល​ដែល​​​ធ្ងន់ធ្ងរ អាច​ទាមទារ​ការ​វះកាត់​ជា​មិន​ខាន។ ៣-វិធី​ក្នុង​ការ​ការពារ​បាក់​លិង្គ ដើម្បី​ការពារ​បញ្ហា​ដ៏​គ្រោះ​ថ្នាក់​នេះ​,បុរស​ៗ​គួរ​តែ​បង្កើន​ចំណេះដឹង​ផ្នែក​សុខភាព​បន្ត​ពូជ​របស់​ខ្លួន​និង​ជៀសវាង​សកម្មភាព​មួយ​ចំនួន​ដែល​អាច​បង្ក​ការ​ប៉ះទង្គិច​បាន។ ក្នុង​អំឡុង​ពេល​រួម​ភេទ អ្វី​ដែល​គួរ​តែ​ប្រុង​ប្រយ័ត្ន​ពេល​ប្រើ​ប្រាស់​ឥរិយាបថ​រួម​ភេទ​ដែល​មាន​ការ​របត់​ខ្លាំង​ឬ​ចលនា​ចុះ​ឡើង​គំហុក​ពេក ហើយ​កុំ​ភ្លេច​ប្រើ​ទឹក​រំអិល​ផង​ពិសេស​នៅ​ពេល​ដែល​ដៃគូ​ចូលចិត្ត​នៅ​ពី​លើ​​ក្នុង​ពេល​ប្រតិបត្តិ​ការ ឬ​យើង​ហៅ​ថា ខាង​ស្រី​ចូល​ចិត្ត​ក្បាច់​ជិះសេះ។ អាន៖ កន្លែង​ដែល​ប្រុសៗ​ស្រៀវស្រើប​បំផុត ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group […]


គន្លឹះសុខភាពផ្លូវភេទ

ទម្លាប់​អាក្រក់​ទាំង​នេះ អាច​បំផ្លាញ​អាពាហ៍ពិពាហ៍​​ប្ដី​ប្រពន្ធ​ដល់​ចំណុច​សូន្យ

អាពាហ៍​ពិពាហ៍ ជាការ​ចាប់​ផ្តើម​ជីវិត​គ្រួសារ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​មនុស្ស​គ្រប់​គ្នា ហើយវា​បង្ហាញ​ពី​ក្តី​ស្រលាញ់ ការ​គោរព ភាព​អត់​ធ្មត់ អត់​ឱន លើក​ទឹក​ចិត្ត សម្រាប់​មនុស្ស​ពីរ​នាក់​ដែល​ព្រម​ចាប់​ដៃ​គ្នា​ដើរ​លើ​ផ្លូវ​មួយ​នេះ។ ប៉ុន្តែ​ ពេល​ខ្លះ​វា​ក៏​ជា​ផ្លូវ​ដើរ​ដ៏​ពិបាក​បំផុត​សម្រាប់​យើង​ដូច​គ្នា។ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​ទម្លាប់​អាក្រក់​មួយ​ចំនួន​សម្រាប់​ប្តី​ប្រពន្ធ ដែល​អាច​បំផ្លាញ​ជីវិត​អាពាហ៍ពិពាហ៍​ឈាន​ដល់​ចំណុច​សូន្យ។ ១- មិន​ចង់​រួម​ភេទ សម្ព័ន្ធ​មេត្រី​ភាព​នៅ​លើ​គ្រែ​រវាង​ប្តី​ប្រពន្ធ ជា​ផ្នែក​មួយ​សំខាន់​សម្រាប់​ចង​ចំណង​អាពាហ៍​ពិពាហ៍​យើង​ឲ្យ​កាន់​តែ​ស្អិត​រមួត និង​យូរអង្វែង។ នៅ​ពេល​ប្តី ឬ​ប្រពន្ធ​ចាប់​ផ្ដើម​គេច​វេះ​ការ​រួម​ភេទ ឬ​ច្រាន​ចោល​ផល​ប្រយោជន៍​ពី​ការ​រួម​ភេទ នោះ​យើង​ប្រហែល​ជា​អាច​ឈាន​ដល់​ចំណុច​បែក​បាក់​មិន​ខាន។ ពេល​ខ្លះ​ អាច​ដោយ​សារ​យើង​មិន​មាន​អារម្មណ៍​ល្អ ប៉ុន្តែ​បើ​បន្ត​ធ្វើ​បែប​នេះ វា​ប្រហែល​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​បែក​បាក់​ចំណង​ស្នេហ៍ ១០០ឆ្នាំ នេះ​ហើយ។ អ្នក​ជំនាញ​ដោះ​ស្រាយ​ទំនាស់​ក្នុង​គ្រួសារ វេជ្ជ​បណ្ឌិត Shinbaum នៅ​អាមេរិក បាន​លើក​ទឹក​ចិត្ត​ឲ្យ​យើង​គិត​វិជ្ជមាន​ទៅ​លើ​ដៃ​គូ ល្អ​ជា​ជាង​រើស​យក​ចំណុច​មិន​ល្អ​មក​វាយ​ប្រហារ​ប្តី ឬ​ប្រពន្ធ​យើង។ ដំណោះ​ស្រាយ​ក្នុង​រឿង​នេះ ត្រូវ​ប្រកាន់​ភ្ជាប់​លើ​គំនិត​វិជ្ជមាន ហើយ​មិន​ត្រូវ​ប្រើ​ពាក្យ​ថា​ “No” នៅ​ពេល​ប្ដី ឬ​ប្រពន្ធ​យើង ចាប់​ផ្ដើម​និយាយ​ពី​រឿង​លើ​គ្រែ​នោះ​ឡើយ។ ២- ទំនាក់​ទំនង​តិច​តួច ការ​ប្រាស្រ័យ​ទាក់​ទង​មិន​បាន​ល្អ អាច​ឈាន​ទៅ​រក​ការ​ឈ្លោះ​ទាស់​ទែងគ្នា ហើយ​នៅ​ពេល​ប្តី​ប្រពន្ធ​មិន​និយាយ​រក​គ្នា​សោះ កាន់​តែ​ជា​រឿង​អាក្រក់​បំផុត។ និយាយ​គ្នា និង​ស្ដាប់​ហេតុ​ផល​គ្នា​ទៅ​វិញ​ទៅ​មក អាច​ជួយ​យើង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក និង​អាច​ជួយ​ឲ្យ​ដឹង​ពី​អ្វី​ដែល​ប្តី ឬ​ប្រពន្ធ​យើង​កំពុង​តែ​ត្រូវ​ការ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក៏​អាច​ជួយ​ស្រាយ​ទំនាស់ កំពុង​តែ​កើត​មាន​ថែម​ទៀត​ផង។ មិន​មាន​ទំនាក់​ទំនង ឬ​និយាយ​គ្នា​មិន​ច្បាស់​លាស់ អាច​ធ្វើ​ឲ្យ​ឈាន​ដល់​ការ​ចោទ​ប្រកាន់​គ្នា​ផ្ដេស​ផ្ដាស […]


ជំងឺបង្កដោយវីរុសអេចភីវី

ដឹង​មូល​ហេតុ​បង្ក និង​រោគសញ្ញា ទើប​អាចការ​ពារ​ខ្លួនពី​មេរោគ HPV បាន

ធ្លាប់​ស្គាល់​មេរោគ HPV អត់? ឈ្មោះ​ពេញ​របស់​វា Human papillomavirus មេរោគ​នេះឧស្សាហ៍​ឆ្លង​ណាស់ មិន​រើស​ភេទ ឬ​អាយុ​ទេ។ ស្រីៗ​ភាគ​ច្រើន ដឹង​ហើយ HPV គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ព្រោះ​អាច​បង្ក​ទៅ​ជា​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ មហារីក​មាត់​ស្បូន។ “Hello គ្រូពេទ្យ” ធ្លាប់​លើក​ឡើង​ពាក់ព័ន្ធ​មេរោគ​នេះ ក៏​ដូច​ជាវិធី​បង្ការ ដោយ​ចាក់​វ៉ាក់សាំង​ការពារ ហើយ​គ្រប់​គ្នា​មិន​មែន​សុទ្ធ​តែ​អាច​ចាក់​បាន​ដែរ។ បើ​អ៊ី​ចឹង គួរ​ប្រុង​ប្រយ័ត្ន ហើយ​ត្រូវ​ស្គាល់​សញ្ញា​ឆ្លង​មេរោគ​នេះ​ជាមុន ទើប​អាច​ការ​ពារ​ខ្លួន។ ១- ដឹង​អ្វី​ខ្លះ​ពី​មេរោគ HPV ? មេរោគ HPV (Human papillomavirus) ជា​មេរោគ​មួយ​ប្រភេទ​ងាយ​​បង្ក​ជំងឺ​នៅ​តំបន់​ជុំវិញ និង​ក្នុង​ប្រដាប់​ភេទ។ HPV ច្រើន​កើត​ឡើង​នៅលើ​មនុស្ស​ពេញ​វ័យ​ទាំង​ពីរ​ភេទ។ គេ​បាន​រក​ឃើញ​ថា ពាក់​កណ្ដាល ក្នុង​ចំណោម​អ្នក​ធ្លាប់​រួម​ភេទ មាន​ឆ្លង​​មេរោគ HPV យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​ជីវិត។ ប៉ុន្តែ​រឿង​ដែល​ភ្ញាក់​ផ្អើល​នោះ មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង​ថា បាន​ឆ្លង​មេរោគ​មួយ​នេះ​ឡើយ ដោយ​សារ​តែ​មេរោគ មិន​ងាយ​បង្ហាញ​រោគ​សញ្ញា​ឲ្យ​យើង​ដឹង។ ម្យ៉ាង​ដោយ​សារ​មេរោគ HPV មាន​ច្រើន​ប្រភេទ រោគ​សញ្ញា​ក៏​អាស្រ័យ​លើ​ប្រភេទ​មេរោគ​នីមួយៗ។ គេ​រក​ឃើញ​មាន​មេរោគ HPV ជាង ១០០​ប្រភេទ អាច​បង្ក​ឲ្យ​កើត​​ជំងឺ​សិរមាន់ ទោះ​បី​ជា​ពេល​ខ្លះ​យើង​មិន​អាច​មើល​វា​ឃើញ​ដោយ​ប្រើ​ភ្នែក​ទទេ​ក្ដី។ មាន​មេរោគ […]


សុខភាពផ្លូវភេទ

បច្ចេកទេស​សម្អាត​កន្លែង​សម្ងាត់​ស្រីៗ ការពារ​កុំ​ឲ្យ​ឆ្លង​រោគ រលាក ធុំក្លិន

អនាម័យលាង​សម្អាត​ប្រដាប់​ភេទ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​ស្រីៗ ព្រោះ​បើ​យើង​ថែទាំ​បាន​ល្អ​ត្រឹមត្រូវ យើង​ក៏​នៅ​ឆ្ងាយ​ពីជំងឺ ឬ​បញ្ហា​ផ្លូវ​ភេទ ដូច​ជា​ ធ្លាក់ស ឬ​មាន​ក្លិន​មិន​ល្អ ឆ្អាប ឆ្លង​រោគ រលាក ឬ​បញ្ហា​ផ្សេង​ទៀត​ច្រើន។ បើ​និយាយ​រឿង​ដុស​លាង អ្នក​ណា​ក៏​ធ្វើ​ដែរ តែ​សំខាន់​បាន​ត្រឹមត្រូវ​ ឬ​អត់? ប្រើ​សាប៊ូអី? ថ្ងៃ​នេះ “Hello គ្រូពេទ្យ” មានការ​​ណែនាំខ្លះ​ពី​ការ​សម្អាតទ្វារ​មាស​យើង ឲ្យ​ចៀស​ឆ្ងាយ​ពី​រឿង​ឈឺ​ក្បាល។ ១- កុំប្រើសាប៊ូក្រអូប ជា​ការ​ពិត​ដែល​ផលិត​ផល​អនាម័យ​ទាំង​អស់​មាន​ក្លិន​ក្រអូប ប៉ុន្តែ​អាច​ធ្វើ​ឲ្យ​រំខាន​ដល់​ទ្វារ​មាស​បាន។ ​បើ​ចង់​ប្រើ​សាប៊ូ​ដុំ ​​គួរ​​​ទិញ​សាប៊ូ​ធម្មតា​មិន​មាន​ក្លិន។ ត្រូវ​ចាំ​ថា សាប៊ូ​មក​លាង​បាន​តែ​ផ្នែក​ខាង​ក្រៅ​​ប៉ុណ្ណោះ ​ឯ​ផ្នែក​ខាង​ក្នុង​របស់​​ទ្វារ​មាស​វិញ មិន​ត្រូវ​សម្អាត​ទេ ព្រោះវា​ចេះ​សម្អាត​ដោយ​ខ្លួន​ឯង​ហើយ។ ២- មួយថ្ងៃសម្អាតម្ដងបានហើយ បើ​យើង​លាង​អត់​គ្រប់​ ទ្វារ​មាស​នឹង​មាន​ញើស ហើយ​ធ្លាក់​ស ប៉ុន្តែ​បើ​ដុស​លាង​ញឹក​ពេក នឹង​ធ្វើ​ឲ្យ​ទ្វារ​មាស​ស្ងួត ​មាន​បម្រែបម្រួល​បាក់តេរី​ល្អក្នុង​ទ្វារ​មាស កើត​រមាស់​ ឬ​ធ្លាក់​ស​ខុស​ធម្មតា និង​អាច​មាន​មេរោគ​ផ្សិត​ទៀត។ លាង​សម្អាត​ទ្វារ​មាស​មួយ​ថ្ងៃ​ម្ដង គឺ​គ្រប់​គ្រាន់​ហើយ។ ចំពោះ​ពេល​មក​រដូវ ​ជា​រឿង​ផ្សេង ហើយ​ទាមទារ​ឲ្យ​យើង​សម្អាត​ញឹក​ញាប់ និង​ច្រើន​ជាង​ធម្មតា​បន្តិច។ ការ​សម្អាត មិនមែន​ដុស​ខាត់​តែ​បរិវេណ​ប្រដាប់​ភេទ​ទេ ប៉ុន្តែ​តំបន់​ចន្លោះ​​​ទ្វារ​មាស និង​រន្ធគូទក៏​ត្រូវ​សម្អាត​ដែរ។ ៣- កុំ​បាញ់​ទឹក​ដាក់ទ្វារមាស​ Douching ​មាន​ន័យ​ថា ​ជា​ការ​បាញ់​ទឹក​លាង​សម្អាត​ទ្វារ​មាស​ដោយ​ផ្ទាល់ ​ដើម្បី​លាង​សម្អាត​ពេល​ធ្លាក់​ស។ ប៉ុន្តែ​ការ​លាង​សម្អាត​បែប​នេះ នឹង​ធ្វើ​ឲ្យ​បាត់​បង់​ពពួក​បាក់តេរី​ល្អ​ៗ​នៅ​ខាង​ក្នុង​ទ្វារ​មាស។ […]


គន្លឹះសុខភាពផ្លូវភេទ

ទម្លាយ​អាថ៌កំបាំង​ពី​ការ​សម្រេច​កាម​របស់​ស្រីៗ

ប្រុសៗ​​​ប្រើ​ដៃ​សាប់​សម្រេច​កាម តែ​ស្រីៗ​មួយចំនួន​​​ក៏​គេ​ប្រើ​ដៃ ឬ​មធ្យោបាយ​ផ្សេង​ដើម្បី​សម្រេច​កាម​ដែរ គ្រាន់​តែ​គេ​មិន​ដែល​និយាយ​ដោយ​ចំហ​ដូច​ប្រុសៗ។ មាន​ការ​សិក្សា​ថ្មី​មួយ​នៅ Journal of Sex Research បាន​រក​ឃើញ​ថា ​មាន​ស្រីៗជាច្រើន​បាន​សារភាព​ថា ​​បាន​សម្រេច​កាម​យ៉ាង​ហោច​ណាស់​ក៏​ម្ដង​ដែរ​ក្នុង​មួយ​អាទិត្យ។ ខាង​ក្រោម​ ជា​ការ​​បក​ស្រាយ​ពី​ការ​សម្រេច​កាម​​​របស់​​ស្រីៗ។ តើរឿងខ្មាសអៀន​របស់​មនុស្សស្រីនេះ ជះផលអ្វីខ្លះ? ១- ល្អ​ចំពោះ​សុខភាព នៅ​ពេល​ស្រីៗ​សម្រេច​កាម ចរន្ត​ឈាម​គ្រប់​កន្លែង​ក្នុង​ខ្លួន​នឹង​កើន​ឡើង ហើយ​វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​បញ្ចេញ​អ័រម៉ូន​អង់ដូភីន (Endophins) ជា​អ័រម៉ូន​ធ្វើ​ឲ្យ​ខួរ​ក្បាល​មាន​អារម្មណ៍​ល្អ។ សារធាតុ​អ័រម៉ូន​មួយ​នេះ​មាន​ផល​ប្រយោជន៍​ជាច្រើន​សម្រាប់​សុខ​ភាព​របស់​ស្រីៗ ដោយ​វា​នឹង​ជួយ​កាត់​បន្ថយ​ស្ត្រេស​ និង​ជួយ​បន្ថយ​ការ​ឈឺ​ចាប់​ខ្លាំង​ពេល​មក​រដូវ។ ស្រីៗជា​ច្រើន​គិត​ថា ការ​សម្រេច​កាម គឺជា​វិធី​បំបាត់​ការ​ឈឺ​ចាប់​ដោយ​ធម្មជាតិ។ រោគ​សញ្ញា​មួយ​ចំនួន​មុន​មក​រដូវ ​រួម​មាន មិន​ស្រួល​ខ្លួន​ នៅ​មិន​សុខ ឆាប់​ខឹង​ និង​បញ្ហា​ឈឺ​ក្បាល ហើយ​បញ្ហា​ទាំង​នេះ​នឹង​កាត់​បន្ថយ​ នៅ​ពេល​​​សម្រេច​កាម។ ២- ជួយ​ជីវិត​ផ្លូវ​ភេទ​ឲ្យ​កាន់តែ​ប្រសើរ​ ការ​សម្រេច​កាម​អាច​ជួយ​ឲ្យ​​ស្រី​ៗទទួល​បាន​​អារម្មណ៍ល្អ និង​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង។ ​វា​មាន​ប្រសិទ្ធ​ភាព​ទាំង​ស្រីៗ​នៅ​លីវ និង​​មាន​ដៃ​គូរ​រួច។ ស្រីៗ​ដែល​រួម​ភេទ​តែ​ម្នាក់​ឯង អាច​យល់​ពី​ខ្លួន​ឯង​បាន​កាន់​តែ​ច្បាស់។ ​សម្រាប់​​ស្រីៗ​ដែល​មាន​បញ្ហាមិន​ងាយ​ដល់​ចំណុច​កំពូល ការ​សម្រេច​កាម​អាច​ជា​ជម្រើស​មួយ​ដ៏​ល្អ។ ការ​សម្រេច​កាម​ម្នាក់​ឯង អាច​ប្រើ​វិធី​ជា​ច្រើន​​ ដោយ​មិន​ចាំ​បាច់​មាន​អារម្មណ៍​ភ័យ​ខ្លាច ឬ​ខ្មាស​អៀន។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ឲ្យ​ស្រីៗ​រក​ឃើញ​វិធី​ជួយ​ឲ្យ​ខ្លួន​គេ​ឈាន​ដល់​ចំណុច​កំពូល​បាន។ ៣- ល្អ​សម្រាប់​ស្រីៗ​ដល់​វ័យ​អស់​រដូវ ឬ​ទ្វារ​មាស​ស្ងួត នៅ​អំឡុង​ពេល​អស់​រដូវ រាងកាយស្ត្រី​​ប្រែ​ប្រួល​ច្រើន។ ការ​ថយ​ចុះ​របស់​អ័រម៉ូន​អឺស្ត្រូហ្សែន អាច​ធ្វើ​ឲ្យ​ចរន្ត​ឈាម​ទៅ​ចិញ្ចឹម​ទ្វារ​មាស​ថយ​ចុះ ដែល​វា​នឹង​ធ្វើ​ឲ្យ​មាន​ផល​វិបាក​ជាច្រើន​ទាក់​ទង​ជាមួយ​បញ្ហា​កង្វះ​ជាតិ​រម្អិល​នៅ​ប្រដាប់​ភេទ និង​ធ្វើ​ឲ្យ​ទ្វារ​មាស​​ស្ងួត។ បញ្ហា​នេះ​នឹង​ធ្វើ​ឲ្យ​ការ​រួម​ភេទ​ពេល​អស់​រដូវ​ […]


គន្លឹះសុខភាពផ្លូវភេទ

មូលហេតុ​នាំ​ឲ្យ​ស្រីៗ​ឈឺ​ចាប់​ពេលអីៗ ដល់​ថ្នាក់​ស្បថ​លែង​ចង់បន្ត

ជីវិត​ផ្លូវភេទ​របស់គូស្នេហ៍ អាច​នឹង​មាន​បញ្ហា បើ​សិន​មាន​ភាគី​ម្ខាង​មិន​អាច​រីករាយ​ត្រេកត្រអាល អំឡុងពេល​ឡើង​ឋាន​សួគ៌​ម្ដងៗ។ ជាទូទៅ ភាគី​ខាង​ស្រី​មាន​បញ្ហា​ច្រើន​ជាង​គេ ពោល​គឺ​ឈឺ​ចាប់​ពេល​រួមភេទ រហូត​ដល់​លែង​មាន​អារម្មណ៍ ឬ​លែង​ចង់​ធ្វើប្រតិបត្តិការ​ម្ដងៗ។ “Hello គ្រូពេទ្យ” នឹង​ពន្យល់​កត្តាអី​ខ្លះ នាំ​ឲ្យ​ស្រីៗ​ឈឺចាប់​អំឡុង​ពេល​រួមភេទ៖ ១- មូលហេតុ​ធ្វើឲ្យ​ឈឺ​ចាប់​ពេល​រួមភេទ មាន​មូល​ហេតុ​ជាច្រើន​ធ្វើ​ឲ្យ​ស្រីៗ មាន​អារម្មណ៍​ឈឺ​ចាប់​ខ្លាំង​អំឡុង​ពេល​រួម​ភេទ នាំ​ឲ្យ​អស់​អារម្មណ៍​ភ្លាមៗ ខណៈ​មូលហេតុ​ចម្បង​មាន​ដូចជា៖ – ខ្វះ​សារធាតុ​រម្អិល​ក្នុង​ប្រដាប់​ភេទ៖ ស្រីៗ​មួយ​ចំនួន មាន​បញ្ហា​ស្ងួត​ប្រដាប់​ភេទ​តាំង​ពី​កំណើត​មក​ម្ល៉េះ ជា​មូលហេតុ​មិន​អាច​ជួយ​ឲ្យ​ការ​រួម​ភេទ ប្រព្រឹត្ត​ទៅ​បាន​រលូន ឬ​ឈាន​ដល់​ចំណុច​កំពូល។ បើ​ទ្វារមាស​យើង​គ្មាន​សារធាតុ​រម្អិល ពេល​ខាង​ប្រុស​ស៊ក​លិង្គ​ចូល ច្បាស់​ជា​បណ្ដាល​ឲ្យ​ឈឺ​ចាប់​មិន​ខាន។ – ស្រ្តេស និង​តប់​ប្រមល់៖ សម្ពាធ​ការងារ ជា​មូល​ហេតុ​ចម្បង​ធ្វើ​ឲ្យ​យើង​ស្ត្រេស អាច​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្ហិតល្ហៃ​រហូត​ដល់​ពេល​ចូល​គេង។ បើ​ស្រីៗ​មាន​រឿង​តប់​ប្រមល់ និង​ស្ត្រេស​ច្រើន​ ប្រាកដ​ជា​មិន​អាច​មាន​អារម្មណ៍​ត្រេក​ត្រអាល​រឿង​លើ​គ្រែ​បាន​ទេ ហើយ​ពេល​ខ្លះស្ត្រេស ធ្វើ​ឲ្យ​យើង​មាន​ការ​ឈឺ​ចាប់​ពេល​រួម​ភេទ​ទៀត​ផង។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! – ឆ្លង​រោគ​នៅ​ប្រដាប់​ភេទ៖ មាន​ពពួក​មេរោគ​ជា​ច្រើន អាច​ឆ្លងលើ​ប្រដាប់​ភេទ​យើង មេរោគ​ជំងឺ​រើម (Herpes) ក៏​ដូច​ជា​ពពួក​ប៉ារ៉ាស៊ីត Trichomoniasis ជាដើម។ ពពួក​មេរោគ និង​ប៉ារ៉ាស៊ីត​ទាំង​អស់​នេះ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​លើ​ប្រដាប់​ភេទ​ស្រីៗ បង្ក​ទៅ​ជា​​ការ​ឈឺ​ចាប់​អំឡុង​ពេល​រួម​ភេទ ហើយ​ធ្វើ​ឲ្យ​ស្រី​អស់​អារម្មណ៍​ល្អ​ពេល​រួម​ភេទ​តែ​ម្តង។ – កោសិកា​ស្បូន​ដុះ​នៅ​កន្លែង​ផ្សេង (Endometriosis)៖ ស្រីៗ​ប្រមាណ​ […]


ការពន្យារកំណើត

វិធីពន្យារកំណើតមាន​អី​ខ្លះ ហើយ​មួយណា​ពេញ​និយម​ជាង​គេ?

វិធី​ពន្យារ​កំណើត គឺ​ជា​ការ​ការ​ពារ​កុំ​មាន​កូន​ ដោយ​មិន​ទាន់​ចង់​បាន។ វិធី​ពន្យារ​កំណើត​មាន​ជា​ច្រើ​នរបៀប អ្នក​អាច​លេប​ថ្នាំ​គ្រាប់ ឬ​ប្រើ​ឧបករណ៍​ដាក់​ចូល​ក្នុង​ខ្លួន ដោយ​ប្រើ​វិធី​វះ​កាត់​តូច។ ការ​ជ្រើស​រើស​វិធី​ពន្យារ​កំណើត គឺ​អាស្រ័យ​លើ​អាយុ ទម្ងន់ រយៈពេល​ដែល​​ចង់​បាន​កូន​វិញ បញ្ហា​សុខ​ភាព និង​មើល​លើ​កត្តា​មួយ​ចំនួន​ផ្សេង​ទៀត។ ខាង​ក្រោម​នេះ "Hello គ្រូពេទ្យ" នឹង​លើក​យក​វិធី​ពន្យារ​កំណើត​សាមញ្ញ​ទាំង ៥ ដែល​គេ​ច្រើន​ប្រើ យក​​មក​ប្រាប់​អ្នក​ទាំង​អស់​គ្នា។ ១-ថ្នាំគ្រាប់ពន្យារកំណើត ដោយ​មើល​លើ​ស្ថាន​ភាព​សុខភាព​របស់​អ្នក អ្នក​គួរ​តែ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ច្បាស់​លាស់ មុន​ពេល​អ្នក​ចាប់​ផ្ដើម​ប្រើ​ប្រាស់​ថ្នាំ។ ថ្នាំ​គ្រាប់​ពន្យារ​កំណើត​គឺ​ជា​វិធី​ដ៏​ងាយ​ស្រួល​ នឹង​មាន​គេ​ប្រើ​ប្រាស់​ជា​ច្រើន នៅ​ជុំ​វិញ​ពិភព​លោក ដោយ​សារ​តែ​វា​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ និង​មាន​តម្លៃ​សមរម្យ។ គុណ​វិបិត្ត​របស់​វា​គឺ​មាន​តែ​មួយ​ប៉ុន្នោះ គឺ​វា​មាន​ប្រសិទ្ធ​ភាព​តែ​លើមនុស្ស​អាយុ​ក្រោម ៣៥​ឆ្នាំ និង​មិន​ជក់​បារី​តែ​ប៉ុន្នោះ។ ដើម្បី​ឲ្យ​ថ្នាំ​នេះ​មាន​ប្រសិទ្ធ​ភាព​បាន​ត្រឹម​ត្រូវ អ្នក​ត្រូវ​តែ​លេប​វា​ឲ្យ​បាន​ទៀង​ទាត់​ចំនួន ២១​ថ្ងៃ រួច​ហើយ​អ្នក​ត្រូវ​បញ្ឈប់​ចំនួន ៧​ថ្ងៃ បន្ទាប់​មក​អ្នក​ត្រូវ​ធ្វើ​តាម​វិធី​នេះ​​ដដែល​ឲ្យ​បាន​ទៀង​ទាត់។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ២-ស្រោមអនាម័យ ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ខាង​លើ អាច​ការ​ពារ​អ្នក​បាន​ត្រឹម​តែ​មិន​ឲ្យ​អ្នក​មាន​កូន​បាន​តែ​ប៉ុន្នោះ ចំណែក​ឯ​ស្រោម​អនាម័យ​វិញ វា​មិន​ត្រឹម​តែ​ជា​អ្នក​ការពារ​មិន​ឲ្យ​អ្នក​មាន​កូន​តែ​មួយ​មុខ​នោះ​ទេ វា​ថែម​ទាំង​ការពារ​រាល់​ជម្ងឺ​កាម​រោគ​ផ្សេង​ៗ​បាន​ថែម​ទៀត​ផង។ ស្រោម​អនាម័យ​គឺ​គេ​ធ្វើ​​ឡើង​សម្រាប់​មនុស្ស​ប្រុស ប៉ុន្តែ​មក​ដល់​ពេល​នេះ​ស្រោម​អនាម័យ​របស់​មនុស្ស​ស្រី ក៏​គេ​ផលិត​ឡើង​ដែរ។ ស្រោម​អនាម័យ​របស់​មនុស្ស​ប្រុស គឺ​ធ្វើ​ឡើង​ពី​សារធាតុ​ឡាតិច ហើយ​គេ​យក​វា​មក​ពាក់​ពី​លើ​លិង្គ​របស់​មនុស្ស​ប្រុស។ ស្រោម​អនាម័យ​គឺ​ជា​អ្នក​ការពារ​មិន​ឲ្យ​មេជីវិត​ឈ្មោល និង​មេជីវិត​ញី​ជួប​គ្នា​បាន ដូច​នេះ​វា​មិន​អាច​បង្ក​កំណើត​បាន​ទេ។ អ្នក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ទិញ​ស្រោម​អនាម័យ, ការ​រក្សា​ទុក​ និង​ប្រើ​ប្រាស់​វា​ឲ្យ​បាន​ត្រឹម​ត្រូវ។ មិន​ត្រូវ​ប្រើ​ស្រោម​ដែល​ផុត​កំណត់ ឬ​ស្រោម​ដែល​អ្នក​ធ្លាប់​ប្រើ​ម្ដង​រួច​ហើយ​ទេ។ [embed-health-tool-heart-rate] ៣-កងដាក់ក្នុងទ្វារមាស អ្នក​​អាច​ចាត់​ទុក​វា​បាន​ជា​ថ្នាំ​ពន្យារ​កំណើត​ប្រ​ភេទ​ខ្លាំង​មួយ​បាន។ កង​ដាក់​ក្នុងទ្វារ​មាស […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ