សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ប្រយ័ត្ន! អេដស៍កំពុងផ្ទុះការឆ្លងក្នុងចំណោមយុវវ័យ ខណៈអ្នកផ្ទុកជិត៧ពាន់នាក់បន្តគេចខ្លួន

ជំងឺ​អេដស៍ កំពុង​ផ្ទុះ​ការ​ឆ្លង​​ក្នុង​ចំណោម​យុវវ័យ និង​អ្នកស្រឡាញ់​ភេទ​ដូចគ្នា ស្រប​ពេល​ដែល​អ្នក​ផ្ទុក​មេរោគ​អេដស៍ជិត ៧ ០០០នាក់ នៅ​តែ​បន្តគេច​មិន​មក​ទទួល​សេវា​ព្យាបាល​។ នេះ​បើយោង​ទៅ​តាម​របាយ​ការណ៍​ពី​អាជ្ញា​ធរ​ជាតិប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ដែល Hello គ្រូពេទ្យ ទទួល​បាន​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៤នេះ។ របាយ​ការណ៍​ដដែល បានបបញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ​២០២៣ កម្ពុជា បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ១ ២០០នាក់ ក្នុងនោះ ​យុវវ័យ​អាយុ​ចន្លោះ​ពី​១៥ ដល់​២៤​ឆ្នាំ មានចំនួន​៥១៦​នាក់​។ ស្រប​ពេល​ជាមួយគ្នានេះ អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ នៅ​តែ​បន្ត​ខិត​ខំ​ក្នុង​ការ​ស្វែង​រក​អ្នក​ផ្ទុក​មេរោគ​អេដស៍ចំនួនប្រមាណជិត ៧ ០០០នាក់ ដែល​មិនទាន់​បាន​មក​ទទួល​សេវា​ព្យាបាល។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក ឈឹម ឃិនដារ៉េត អគ្គ​លេខា​ធិការ​អាជ្ញា​ធរជាតិ​ប្រយុទ្ធ​​នឹង​ជំ​ងឺ​អេដស៍ បានប​ញ្ជាក់​ថា បើ​ទោះ​បី​អ្នក​ឆ្លង​ថ្មី​ក្នុង​ចំណោម​មនុស្សពេញវ័យអាយុ​១៥​ឆ្នាំ​ឡើង មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ​ប្រមាណ​ជា​៤៦% បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១០ មក​ដល់​ឆ្នាំ​២០២៣​ក៏ដោយ ប៉ុន្តែ បែរ​ជា​មាន​ការ​កើន​ឡើង​ក្នុង​ចំណោម​បុរសប្រមាណ​ជា ៦% ទៅ​វិញ​។ [embed-health-tool-BMI] ក្នុង​ចំណោមអ្នកឆ្លងថ្មី​ទាំង ១ ២០០នាក់នេះ មាន ៨៦% ជា​ប្រជាជន​គន្លឹះ និង​អតិថិជនរួមនឹងដៃគូ ហើយ៤៦% ស្ថិតក្នុង​ចំណោម​បុរសរួម​ភេទជា​មួយនឹង​បុរស​​។ បើ​គិត​ត្រឹម​ត្រីមាសទី៣ ឆ្នាំ២០២៤នេះ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវភេទ

ស្វែងរក សុខភាពផ្លូវភេទ

សុខភាពផ្លូវភេទ

ប្រុសៗចូលចិត្តផឹក​ថ្នាំ​ជំនួយ​ឲ្យ​សាច់ដុំ​ស្អាត ប្រយ័ត្ន​អត់កូន!

ប្រុសៗគ្នាយើង ដែល​ចង់បាន​រាងស្អាត ភាព​ទាក់ទាញ ដោយ​ផឹកថ្នាំជំនួយសាច់ដុំ ប្រយ័ត្ន​អត់​កូន ព្រោះ​អ្នកវិទ្យាសាស្ត្រ បញ្ជាក់ថា ថ្នាំ​​​ទាំង​នោះ ប៉ះពាល់​ដល់​មេជីវិត។ អ្នកវិទ្យាសាស្ត្រ​អាមេរិក បញ្ជាក់​ថា ផឹកថ្នាំ (Steriods) ជួយ​បង្កើនសាច់ដុំ និង​ប្រឆាំង​ការ​ជ្រុះសក់ អាច​បំផ្លាញ​មេជីវីត​ឈ្មោល និង​បណ្ដាល​ឲ្យ​មាន​ជំងឺ​បេះដូង​ផងដែរ។ លោក​វេជ្ជបណ្ឌិត James Mossman នៃ​សាកលវិទ្យាល័យ Brown របស់​អាមេរិក លើកឡើង​ថា ប្រុសៗ​មួយ​ចំនួន ដែល​មាន​រាងធំៗ បាន​ទៅ​ធ្វើ​តេស្ដ​ពិនិត្យ​មេជីវិត​ឈ្មោល​របស់​ពួកគេ។ លោក​ថា ប្រុសៗ​ទាំង​នោះ ព្យាយាម​ធ្វើ​ឲ្យ​រាងកាយ​របស់​ពួកគេ ធំលឿនពេក ដូច្នេះ​ពួកគេ​គ្មាន​មេជីវិត​នៅ​ក្នុង​ទឹកកាម​របស់​ពួកគេ​នោះទេ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ថ្នាំ (Anabolic Steroids) ដែល​ប្រើ ដើម្បី​បង្កើន​កំណើន​សាច់ដុំ ប៉ះពាល់​ក្រពេញ​អ៊ីប៉ូភីស​របស់​ខួរក្បាល ដោយ​ធ្វើ​ឲ្យ​ក្រពេញ​នេះ មាន​ប្រតិកម្ម​ឈប់​ផលិត​អ័រម៉ូន ២​ប្រភេទ គឺ​អ័រម៉ូន FSH និង LH ដែល​ជា​អ័រម៉ូន​សំខាន់ សម្រាប់​ផលិត​មេជីវិត។     ស្រដៀង​គ្នា​នេះ​ដែរ ប្រុសៗ ប្រើ​ថ្នាំ ដើម្បី​បង្ការ​ការជ្រុះសក់ ក៏​ប៉ះពាល់​ដល់​មេជីវិត​ឈ្មោល​ដែរ ដោយ​ធ្វើឲ្យ​មុខងារ​ផ្លូវភេទ​របស់​ប្រុសៗ មិន​ដំណើរការ និង​ឈាន​ទៅ​បំផ្លាញ​មេជីវិត។ ថ្នាំ​រារាំង​ការ​ជ្រុះសក់ […]


សុខភាពផ្លូវភេទ

វិធី​ព្យាបាល "លិង្គមិនឡើង​រឹង" ដែលជាសុបិន្តអាក្រក់​បំផុតក្នុង​ជីវិតប្រុសៗ

ដោះ​ស្រាយ​ក្តី​បារម្ភ​ប្រុសៗ​ម្តង ពាក់​ព័ន្ធ​រឿង​អា​អូន​តូច​មិន​រឹង ឬ​ធ្វើ​អីៗ​អត់​កើត ព្រោះ​ថា​រួម​ភេទ​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​ជិវិត​យើង​ម្នាក់ៗ អាច​ជួយ​ឲ្យ​ជីវិត​អាពាហ៍​ពិពាហ៍​មាន​សុភមង្គល​មួយ​កម្រិត​ទៀត។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​វិធី​ពី​មូល​ហេតុ​ខ្លះៗ និង​វិធី​ព្យាបាល​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ ឬ​អា​អូន​តូច​មិន​ឡើង​រឹង​ឲ្យ​ប្រុសៗ​គ្នា​យើង​បាន​ដឹង។ មាន​បញ្ហាលិង្គ​មិន​ឡើង​រឹង ឬ​អសមត្ថភាព​ផ្លូវ​ភេទ ចាំ​បាច់​ត្រូវ​ទៅ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​វិធី​​ព្យាបាល​សម​ស្រប​មួយ ផ្អែក​លើ​មូល​ហេតុ ក៏​ដូច​ជា​កម្រិត​ធ្ងន់​ធ្ងរ​ និង​បញ្ហា​សុខ​ភាព​យើង​កំពុង​តែ​មាន។ សម្រាប់​ករណី​តូច​តាច ប្រុៗ​អាច​ព្យាបាល​ដោយ​គ្រាន់​តែ​ព្យាយាម​ប្ដូរ​របៀប​រស់​នៅ ដូច​ជា​ព្យាយាម​សម្រក​ទម្ងន់ កាត់​គ្រឿង​ស្រវឹង ឬ​ឈប់​ជក់​បារី ដែល​កត្តា​ទាំង​នេះ សុទ្ធ​តែ​អាច​ព្យាបាល​បញ្ហាលិង្គ​មិន​ឡើង​រឹង​បាន។ ករណី​ផ្សេង​ទៀត យើង​អាច​ព្យាបាល ដោយ​ប្រើ​វិធី​លួង​លោម​ផ្លូវ​ចិត្ត ធ្វើ​សមាធិ ប្រើ​ប្រាស់​ថ្នាំ ប្រើ​ឧបករណ៍​ជំនួយ និង​ការ​ព្យាបាល​ដោយ​វិធី​វះ​កាត់ ដូច​រៀប​រាប់​ខាង​ក្រោម​នេះ៖ ១- វិធី​លួង​លោម​ផ្លូវ​ចិត្ត បើ​យើង​កំពុង​តែ​មាន​បញ្ហា​ផ្លូវ​ចិត្ត ដូច​ជា​ ជំងឺ​ថប់​បារម្ភ ឬ​ស្រ្តេស អាច​ជា​កត្តា​ធ្វើ​ឲ្យ​កើត លិង្គ​មិន​ឡើង​រឹង។ ដូច​នេះ ទទួល​ការ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ ជា​ជម្រើស​ល្អ​បំផុត។ អសមត្ថភាព​ផ្លូវ​ភេទ ក៏​អាច​កើត​ឡើង​បាន បើ​មាន​ការ​ផ្លាស់​ប្ដូរ​ជីវិត​រស់​នៅ ឬ​មាន​បញ្ហា​ស្រ្តេស កើត​ឡើង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ គ្រូពេទ្យ​ឯក​ទេស​ខាង​ផ្លូវ​ចិត្ត អាច​ជួយ​យើង​កុំ​ឲ្យ​គិត​ច្រើន ជួយ​ឲ្យ​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​បាន​ថែម​ទៀត​ផង។ បើ​យើង​បានជួប​និយាយ​ជាមួយ​គ្រូពេទ្យ​ខាង​ផ្លូវ​ចិត្ត​កាន់​តែ​ច្រើន ការ​ព្យាបាល​អសមត្ថភាព ក៏​កាន់​តែ​មាន​ប្រសិទ្ធភាព។ ពេល​ខ្លះ​ទៀត យើង​គួរ​នាំ​មិត្ត​ស្រី ឬ​ប្រពន្ធ​យើង​មក​ជួប​គ្រូ​ពេទ្យ​ជាមួយ​គ្នា​កាន់​តែ​ប្រសើរ ព្រោះ​ធ្វើ​បែប​នេះ […]


គន្លឹះសុខភាពផ្លូវភេទ

៤ ចំណុច សុទ្ធ​តែ​ជា​ការ​គិតខុស​ទាំង​ស្រុង​​អំពីការ​រួម​ភេទ

និយាយ​ដល់​រឿង​លើ​គ្រែ ច្បាស់​ជា​ម្នាក់ៗគិតថាជារឿងខ្មាសអៀន មិនហ៊ានបើកចំហនោះទេ ហេតុនេះអ្នកខ្លះក៏ស្រពិច​ស្រពិល​ទៅ​តាម​នោះ​ដែរ។ មិនត្រឹមតែមិនច្បាស់នោះទេ គ្នា​យើង​មួយ​ចំនួន​យល់​ខុស​តែម្តង​ចំពោះ​ចំណុចមួយ​ចំនួន​អំពី​ការ​រួមភេទ ហើយ​ថ្ងៃនេះ Hello គ្រូពេទ្យ​នឹង​លើក​យក​ទស្សនៈយល់​ខុស​ទាំង​នោះ​មក​បកស្រាយ​ឲ្យ​អស់ចម្ងល់​។ ១- រួមភេទពេលមករដូវអត់មានកូន ចំពោះ​គ្នា​យើង​ដែល​គិត​ថា ការ​រួមភេទ​អំឡុង​ពេល​មក​រដូវ មិន​អាច​មាន​កូន ខុស​ហើយ។ ការ​រួមភេទ​អំឡុង​មាន​រដូវ គ្មាន​សុវត្ថិភាព​នោះ​ទេ អាច​ឲ្យ​ភាគី​ខាងស្រី​មានកូន ពិសេស​ឆ្លង​រោគ​ទៀត ដូច្នេះ​កុំ​អី​ល្អ​ជាង។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ គណនា BMI ២- ពាក់​ស្រោម​២​ជាន់​ទើប​មាន​សុវត្ថិភាព ពាក់​ស្រោម​១​ជាន់​អាច​ការពារ​បាន ដល់​ពាក់២ជាន់រឹតតែមានសុវត្ថិភាពទៀត នេះក៏ជាការគិតខុសដែរ។ ជា​ទូទៅ​គេ​ផលិត​ស្រោម​ឲ្យ​ពាក់​តែ​១​ជាន់​ទេទើប​មាន​សុវត្ថិភាព កាល​ណា​ពាក់​ដល់​ទៅ​២​ជាន់​ធ្វើ​ឲ្យ​រឹតតឹង​ខ្លាំង កកិត​អាច​​រហែក​ធ្លាយ​ទឹក​កាម​ចេញ​មក​ក្រៅ​គ្រោះ​ថ្នាក់​ដដែល និងឆ្លងកាមរោគផ្សេងៗជាដើម។   ៣- ក្រមុំ ឬមិនក្រមុំ អាចសម្គាល់តាមរយៈការរួមភេទលើកដំបូង យើង​ធ្លាប់​ឮ​ថា គេ​អាច​សម្គាល់​ស្រីៗ​នៅ​ក្រមុំ​ព្រហ្មចារី ឬ​អត់ តាម​រយៈការ​រួមភេទ​លើក​ដំបូង បើ​មាន​ធ្លាក់​ទឹក​រម្អិល​លាយ​ឈាម​តិចៗ​នោះ​ច្បាស់​ជា​នៅ​ក្រមុំ​ហើយ។ ការ​វិច្ឆ័យ​បែប​នេះ​ខុស​ស្រឡះ ព្រោះ​សន្ទះ​ព្រហ្មចារីយ​របស់​ស្រីៗ​មានរូបរាង និងទម្រង់​ជាច្រើនហើយស្តើង​ខ្លាំង​ណាស់ ប្រៀប​បាន​នឹង​ក្រដាស​រ៉ាម​បារី អាច​ធ្លាយ​បាន​គ្រប់​ពេល​វេលា តាម​រយៈ​សកម្មភាព​កីឡា ហាត់​ប្រាណ ឬ​ធ្វើការ​ធ្ងន់ៗ។ អត្ថបទគួរអាន៖ តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់​ សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ លើស​ទម្ងន់​ អាច​​នាំ​ឲ្យ​​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅ​សុខ​ៗ​ថយចុះ​ចំណង់​ផ្លូវ​ភេទ ​អាច​មក​ពី​​មូលហេតុ​ទាំង​នេះ អាហារ​៥​យ៉ាង ជួយ​ប្រុស​ៗ​​​​ទប់ទល់​បាន​យូរ និង​បង្កើន​ចំណង់​ផ្លូវ​ភេទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៤- លឹង្គធំហើយវែងទើបរួមភេទដល់ចំណុចកំពូល មិន​ពិត​ទាល់​តែ​សោះ! ការ​ប្រយុទ្ធ​មួយ​ដែល​អាច​ឈាន​ដល់​ចំណុច​កំពូល​បាន​មាន​កត្តា​រួមផ្សំ​ច្រើន​ណាស់ […]


គន្លឹះសុខភាពផ្លូវភេទ

កំហុស​បច្ចេកទេស​ប្រុសៗ​តែង​បង្ក​ពេល​ពាក់​ស្រោម ចុងក្រោយ​​នាំ​គ្នា​ទឹក​ភ្នែក

ស្រោម​អនាម័យ​អាច​មាន​​ប្រសិទ្ធភាព​ខ្ពស់ អាច​ការពារ​យើង​ជំងឺ​កាមរោគ ឬ​ករណី​មាន​ផ្ទៃ​ពោះ​ដោយ​ចៃដន្យ លុះ​ត្រា​តែ​យើង​ចេះ​ប្រើ​ប្រាស់​វា​ត្រឹម​ត្រូវ​ប៉ុណ្ណោះ បើ​ប្រើ​ខុស​បច្ចេកទេស​តែ​បន្តិច ច្បាស់​ជា​កុន​ក​មិន​ខាន។ ប្រុសៗ​មួយ​ចំនួន​គិត​ថា គ្រាន់​តែ​ពាក់​អាវ​ភ្លៀង​ឲ្យ​អាអូន​តូច​មាន​អី​ពិបាក ប៉ុន្តែ​គំនិត​នេះ ជា​មូលហេតុ​ចម្បង​ធ្វើឲ្យ​ករណី​ប្រើប្រាស់​ស្រោម​អនាម័យ​មិន​មាន​ប្រសិទ្ធភាព។ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​កំហុស​បច្ចេកទេស ៥យ៉ាង ប្រុសៗ​តែ​បង្ក​ដោយ​មិន​ដឹង​ខ្លួន ពេល​ប្រើ​ស្រោម​ធ្វើ​រឿង​ក្តៅ​សាច់។ ១- ទិញ​ខុស​ទំហំ ស្រោម​អនាម័យ​មាន​បែង​ចែក​ទំហំ​ច្រើន​ខុសៗ​គ្នា ដើម្បី​តម្រូវ​អាអូន​តូច​យើង​ឲ្យ​ត្រូវ​ស្តង់ដារ បើ​គ្នា​យើង​ប្រើ​ស្រោម​អនាម័យ​ទំហំ​តូច​ពេក នឹង​ធ្វើ​ឲ្យ​រាំង​ស្ទះ​លំហូរ​ឈាម​ហូរ​ទៅ​កាន់​លិង្គ នឹង​ធ្វើ​ឲ្យ​លិង្គ​មិន​អាច​ឡើង​រឹង​អស់​ដល់​កម្រិត។ បើ​យើង​ប្រើ​ស្រោម​អនាម័យ​ធំ​ជាង​អាអូន​តូច​វិញ អាច​នឹង​ធ្វើ​​ឲ្យ​ប្រសិទ្ធភាព​ថយ​ចុះ ព្រោះ​ស្រោម​អនាម័យ​មាន​ទំហំ​ធំ​ពេក មិន​អាច​ការ​ពារ​បាន​ជិត ១០០ភាគ​រយ នោះ​ទេ មិន​តែ​ប៉ុណ្ណោះ ក៏​អាច​របូត​ចេញ​ពេល​យើង​កំពុង​អីៗ​ទៀត​ផង ហេតុនេះ ជា​ប្រឈម​ហានិភ័យ​ដៃ​គូ​យើង​មាន​ផ្ទៃ​ពោះ ឬ​អាច​ជំងឺកាម​រោគ​ផ្សេងៗ​បាន​យ៉ាង​ងាយ។ ២- ពាក់​ខុស​ខាង ស្រោម​អនាម័យ ត្រូវ​គេ​ផលិត​ឡើង​សម្រាប់​ពាក់​បាន​តែ​ម្ខាង​ប៉ុណ្ណោះ បើ​​ប្រើ​ត្រឹម​ត្រូវ​តាម​ការ​ណែ​នាំ ច្បាស់​ជា​មាន​ភាព​ងាយ​ស្រួល ប៉ុន្តែ​ប្រើ​មិន​បាន​ត្រឹម​ត្រូវ​វិញ យើង​ប្រហែល​ជា​ជួប​ផល​វិបាក​ហើយ។ មាន​ស្រោម​អនាម័យ​មួយ​ចំនួន​ត្រូវ​បាន​គេ​ផលិត​ឡើង​ជា​ពិសេស ដោយ​វា​មាន​តួនាទី​ជា​ភ្នាក់ងារ​សម្លាប់​មេ​ជីវិត​ឈ្មោល បើ​យើង​ប្រើ​ស្រោម​អនាម័យ​ប្រភេទ​នោះ​ខុស​ខាង មុខងារ​មួយ​នេះ​ក៏​ត្រូវ​ថយ​ចុះ​មិន​ខាន។ ៣- រក្សា​ទុក​មិន​បាន​ត្រឹមត្រូវ ប្រុសៗ​ជា​ច្រើន តែង​តែ​ទុក​ស្រោម​អនាម័យ​នៅ​ក្នុង​កាបូប​លុយ ឬ​ក្នុង​ហោប៉ៅ​ខោ ក៏​ជា​រឿង​ធម្មតា​ទៅ​ហើយ ព្រោះ​យើង​មិន​អាច​ដឹង​បាន​​មុន​ទេ​ថា ពេល​ដាច់​យប់​អាច​មាន​រឿង​អ្វី​កើត​ឡើង​ខ្លះ ហេតុ​នេះ​ត្រៀម​ទុក​ជាប់​ខ្លួន ជា​រឿង​ត្រឹម​ត្រូវ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ស្រោម​អនាម័យ​ទាំង​នោះ​នឹង​ប្រែ​ទៅ​ជា​រឹង ឬ​ស្ងួត​បាត់​សំណើម ដោយសារ​តែ​យើង​អង្គុយ​ពី​លើ ឬ​មាន​កម្ដៅ​ចេញ​ពី​ខ្លួន​យើង។ មិន​មែន​ត្រឹម​តែ​​ប្រែ​ទៅ​ជា​រឹង​ខូចរូប​រាង​តែ​ប៉ុណ្ណោះ​ទេ ប្រសិទ្ធ​ភាព​ក៏​អាច​បាត់​បង់​ដូច​គ្នា។ ប្រុសៗ​គួរ​តែ​អាន​ការ​ណែ​នាំពី​វិធី​ប្រើ​ប្រាស់ […]


ផ្លូវភេទនិងការការពារ

សម្រាល​កូន​រួច​ប៉ុន្មាន​ខែ ទើប​ស្រីៗ​អាចផ្តើម​រឿង​លើ​គ្រែ​​វិញបាន?​

សំណួ​រនេះ​ច្បាស់​ជា​ម៉ាក់ៗ​ថ្មី​ថ្មោង​ចង់​ដឹង​ហើយ តើ​ក្រោយ​សម្រាល​អាអូន​រួច​ប៉ុន្មាន​ខែ ទើប​អាច​រួមភេទ​បាន មិនព្រួយរឿង​ប៉ះពាល់​សុខភាព ឬ​ទាស់​ដំណេក ដែល​ចាស់​តែង​និយាយ​នោះ។ តាម​ក្បូន​វេជ្ជសាស្ត្រ រាង​កាយ​របស់​ស្រីៗ​នឹង​ត្រឡប់​មក​ធម្មតា​វិញ​រយៈពេល ៦ សប្តាហ៍ ​ក្រោយ​ពេល​សម្រាល​កូន នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់។ ទោះ​ជា​បែប​នេះ​ក្តី​លោកស្រី​វេជ្ជបណ្ឌិត​លើក​ទឹក​ចិត្ត​ឲ្យ​ស្រីៗ​យើង​រួមភេទ​ក្រោយ​ពេល​មាន​រដូវ​ឡើង​វិញ អាច ៦ សប្តាហ៍​ក្រោយ​សម្រាល ឬ​លើស​ពី​នេះ ព្រោះ​ប្រដាប់​បន្តពូជ​របស់​មនុស្ស​ស្រី​យើង​ចាប់ផ្តើម​ដំណើរ​ការ​ធម្មតា​វិញ​ ធ្វើ​ឲ្យ​ការ​រួមភេទ​មាន​សុវត្ថិភាព​បំផុត។ ចង់ពិនិត្យសុខភាពឆ្អឹង ចុចទីនេះ! កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​មាត់​ស្បូន​​អន​ឡាញ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ ការ​វាយ​តម្លៃ​មុន​/អំឡុង​ពេល​/​និង​ក្រោយ​ពេល​​អស់​រដូវ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​​ក្រពេញ​អូវែ​​​អន​ឡាញ លោក​ស្រី​ថា ស្រីៗ​យើង​ក្រោយ​សម្រាល​រួច​ឆាប់ ឬ​ក្រ​ក៏​មក​រដូវ​វិញ អាស្រ័យ​ទៅ​លើ​ការ​បំបៅ​កូនដោះ​កូន​ដែរ បើម៉ាក់ៗ​បំបៅ​ដោះ​កូន​ញឹក​ញាប់ ហើយ​រយៈ​ពេលយូរ នោះ​អាច​ពន្យារ​ការ​មក​រដូវ។ ទោះ​មិន​ទាន់​មាន​ឈាម​រដូវ ការ​រួមភេទ​អំឡុង​ពេល ៦ សប្តាហ៍ ក្រោយ​សម្រាល​អាច​មាន​កូន​បាន ដូច្នេះ​យើង​ត្រូវ​មាន​វិធី​ការពារ បើ​មិន​ឲ្យ​ភ្លាត់​ស្នៀត​មាន​កូន​មួយ​ទៀត។ ស្វែងយល់បន្ថែមពីបញ្ហាស្ត្រី៖ ស្រីៗអាច​មាន​ផ្ទៃពោះភ្លាមៗក្រោយអស់ឈាមរដូវអត់? ​៥ចំណុច ម៉ាក់ៗ​ថ្មីថ្មោង​​ចង់​ដឹងរឿង​​រដូវ​ដំបូង​ក្រោយ​សម្រាល​ ស្រីៗ​ដឹង​អត់ មក​រដូវ​ម្ដងៗ ខ្លួនយើងអស់​ឈាម​ប៉ុន្មាន? ស្រីៗធ្លាប់​ជួប​អត់ពេលខ្លះមួយខែមករដូវដល់ទៅពីរដង តើមកពីអ្វី?​ លម្អិតពីរឿងទាស់ដំណេក ក្រោយសម្រាលកូន ធ្លាប់ឮចាស់ៗនិយាយរឿងទាស់ក្រោយសម្រាលទេ ចុះពេទ្យបកស្រាយម៉េច?


ជំងឺកាមរោគ

ជំងឺចៃម្យ៉ាង អាច​ឆ្លង​ពេល​រួមភេទ ធ្វើ​ឲ្យ​ស្បែករមាស់​ខ្លាំង​

ធ្លាប់​សុខៗ​រមាស់​ស្បែក​ខ្លាំង ពិសេស​នៅ​លើ​ថ្ងាស​កន្លែង​ពិសេស​សម្ងាត់​អត់? បើ​ធ្លាប់ ​ច្បាស់​មាន​ឆ្លង​ចៃម្យ៉ាង​ហើយ តែមិន​មែន​ដូច​ចៃ​លើ​ក្បាល​ទេ កុំ​ច្រឡំ។ ជំងឺ​ស្បែក​នេះ ហៅ​ថា Scabies គឺ​កើត​ឡើង​ដោយ​សារ​ចៃ​ម្យ៉ាង​តូច​ខ្លាំង ធម្មតា​យើង​មើល​អត់​ឃើញ​ទេ ណា​មួយ​ងាយ​ឆ្លង​តាម​ការ​រួម​ភេទ​ទៀត​ផង។ “Hello គ្រូពេទ្យ” នឹងប្រាប់​រោគ​សញ្ញា ​វិធី​បង្ការ​ជំងឺ​ចៃ​នេះ​ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- អ្វី​ទៅ​ជា​ជំងឺ​ចៃលើស្បែក Scabies? Scabies សំដៅ​លើ​បញ្ហា​ស្បែក​ម្យ៉ាង ដែល​នៅ​លើ​ស្បែក​យើង​មាន​សភាព​រមាស់​ខ្លាំង ហើយ​បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​មាន​ប៉ារ៉ាស៊ីត​តូច​មួយ ឈ្មោះ​ថា Sarcoptes scabies បាន​ទម្លាក់​ពង​លើ​ស្បែក​យើង និង​ធ្វើ​ឲ្យ​រលាក​ស្រទាប់​ស្បែក​ខាងលើ នាំ​ឲ្យ​ស្បែក​រមាស់ និង​ក្រហាយ​បាន។ ដោយ​សារ​តែ​ចៃ​ទាំង​នោះ​មាន​ទំហំ​តូច​ពេក ធម្មតា​មិន​ងាយ​មើល​វា​ឃើញ​ដោយ​ភ្នែក​ទទេ​ឡើយ។ ២- ជំងឺ​ចៃ​លើ​ស្បែក​ឆ្លង​តាម​វិធី​ណា? ចៃ​ប្រភេទ​នេះ អាច​ឆ្លង​តាម​រយៈ​ការ​ប៉ះ​ស្បែក​ជាមួយ​ស្បែក​នរណា​ម្នាក់​មាន​ផ្ទុក​វា ជា​ទូទៅ​វា​កើត​ឡើង​នៅ​ពេល​យើង​រួម​ភេទ និង​រស់​នៅ​ស្និទ្ធ​ស្នាល​ជាមួយ​ដៃ​គូ មាន​ផ្ទុក​ពពួក​ចៃ​នេះ​រយៈ​ពេល​យូរ។ ទោះ​បី ​យើង​ភាគ​ច្រើន​ឆ្លង​ចៃ​ នៅ​ពេល​រួម​ភេទ​ក្ដី តែ​វា​ក៏​អាច​ឆ្លង​ដោយ​កត្តា​ផ្សេង​ទៀត​បាន​ដូច​គ្នា។ ចៃ​នេះ អាច​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត ដែល​រស់​នៅ​ក្នុង​ផ្ទះ​ជាមួយ​គ្នា ហើយ​គេ​បាន​រក​ឃើញ​មាន​វត្តមាន​របស់​វា​នៅ​តាម​កន្លែង​មាន​​មនុស្ស​ច្រើន ជា​ពិសេស​កន្លែង​មើល​ថែ​ទាំ​ចាស់ៗ ពន្ធនាគារ និង​កន្លែង​ថែ​ទាំក្មេង​ ជា​ដើម។ ប្រើ​ប្រាស់​របស់​រួមគ្នា ដូច​ជា ខោ​អាវ កន្សែង ឬ​គេង​គ្រែ​ជាមួយ​គ្នា​ យើង​កើត​រោគ​ចៃ​នេះ សុទ្ធ​តែ​អាច​ឆ្លង​បាន​គ្រប់​ពេល។ យ៉ាង​ណា បើ​គ្រាន់​តែ​ប៉ះ​សាច់​គ្នា​មួយ​ភ្លែត […]


គន្លឹះសុខភាពផ្លូវភេទ

កុំ​គិត​ថា​មាន​តែ​ប្រុសៗ​ ស្រីៗ​ក៏​មាន​ទឹក​កាម​ដែរ

អារឿង​លើ​គ្រែ គឺ​ជា​ធម្ម​ជាតិ​របស់​មនុស្ស ក៏​ជា​សុភមង្គលមួយ​ក្នុង​ជីវិត​គ្រួសារ និង​ស្នេហា​សម្រាប់​មនុស្ស​ ២នាក់ អ៊ី​ចឹង​គ្មាន​អី​ត្រូវ​អៀន​ខ្មាស់​នោះ​ទេ។ “Hello គ្រូពេទ្យ” ធ្លាប់​​ចែក​រំ​លែក​ចំណេះ​ដឹង​ច្រើន​ហើយ​ពាក់​ព័ន្ធ​សុខភាព​ផ្លូវ​ភេទ ដែល​គ្នា​យើង​ទាំង​ស្រី​ ទាំង​ប្រុស​សុទ្ធ​តែ​គួរ​ដឹង​ និង​ស្វែង​យល់។ សម្រាប់​ពេល​នេះ យើង​នឹង​អាច​ស្វែង​យល់​ពី​ចម្ងល់​គ្នា​យើង​ជា​ច្រើន​ធ្លាប់​ចោទ​សួរ ថា​តើ​ស្រីៗ​មានទឹក​កាម​ដូច​ប្រុសៗ​ដែរ​អត់​ពេល​ឈាន​ដល់​ចំណុច​កំពូល? ​មក​ទល់​នឹង​ប​ច្ចុប្បន្ន​នេះ​ គ្នា​យើង​ភាគ​ច្រើន សុទ្ធតែ​ជឿ​​ថា ស្រីៗ​មិន​អាច​បញ្ចេញ​ទឹក​កាម​ដូច​​ប្រុសៗ​បាន​ទេ ទោះ​ពេលណា​​ឈាន​ដល់​ចំណុច​កំពូល​ខ្លាំងក៏ដោយ ហើយ​​រឿងនេះ សម្រាប់​ក្រុម​អ្នក​វិទ្យា​សាស្ត្រ នៅ​តែ​មាន​ការ​ជជែក​វែក​ញែក ថា​តើ​ទឹក​​ដែល​​បាញ់​ចេញ​មក​នោះ​​ ជា​ទឹក​អ្វី? ជា​ទឹក​នោម ឬ​គ្រាន់​តែ​ជា​ទឹក​រម្អិល​នៅ​តាម​ជញ្ជាំង​របស់​ទ្វារ​មាស​? ឬ​ជា​ទឹក​រម្អិល​ប្រភេទ​ផ្សេង បាញ់​ចេញ​មក​ពី​ក្រពេញ​​បំពង់​បង្ហួរនោម? ប៉ុន្តែ​ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ បាន​បក​ស្រាយ​ច្បាស់​ពាក់​ព័ន្ធ​ចម្ងល់​ទាំង​នេះ ១- សារធាតុរាវចេញ​ពី​ប្រដាប់​ភេទ​ស្រីមាន ២ប្រភេទ វេជ្ជបណ្ឌិត Beverly Whipple សាស្ត្រាចារ្យ​​ផ្នែក​ប្រព័ន្ធ​ប្រសាទ នៅសាកល​វិទ្យាល័យ​ Rutgers University ក្រុង Newark រដ្ឋ New Jersey សហរដ្ឋ​អាមេរិក បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវពី​ការ​បញ្ចេញ​ទឹក​កាម​របស់​​ស្រីៗ ដោយ​ការ​សិក្សា​រក​ឃើញ​ផ្ទុយ​ពី​អ្វី​ដែល​យើង​គិត ហៅ​​យើង​អាច​ហៅ​ការ​បាញ់​ទឹក​កាម​របស់​​ស្រីៗ​ ផ្អែក​ទៅ​លើ​​សារ​ធាតុ​រាវ​ដូច​ទឹក​ដោះ​គោ ​បាញ់​ចេញ​មក​ក្រៅ​ ពេល​​ស្រីៗ​ដល់​ចំណុច​កំពូល​តែ​ប៉ុណ្ណោះ។ យើង​មិន​អាច​ហៅ​សារធាតុ​រាវ​ថ្លា ដែល​ចេញ​មក​នៅ​ពេល​មនុស្ស​ស្រី​ដល់​ចំណុច​​កំពូល ​ថា​ជា​ការ​បាញ់​ទឹក​កាម​បាននោះ​ទេ។ លោក​ស្រី​វេជ្ជបណ្ឌិត​រូប​នេះ ​​បញ្ជាក់​ទៀត​​ថា […]


ការពន្យារកំណើត

ពន្យារ​​កំណើតតាមធម្មជាតិ ​មានតែ២នេះទេ ឯ​ភាគរយ​បរាជ័យ​ខ្ពស់

ស្រីៗ​គ្នា​យើង​ធ្លាប់​បាន​ដឹង​ហើយ​ពី​មធ្យោបាយ​ពន្យារ​កំណើត​បែប​សម័យ​ទំនើប​ដែល​មាន​ច្រើន​ប្រភេទ ចុះ​ចំណែក​ការ​ពន្យារ​កំណើត​បែប​ធម្មជាតិ​វិញ​មាន​ប៉ុន្មាន​ប្រភេទ? តើ​អាច​មាន​សុវត្ថិភាព ១០០% ដូច​ការ​ពន្យារកំណើត​បែប​សម័យ​ទំនើប​ទេ? ស្រាយ​ចម្ងល់​នេះ លោក​វេជ្ជ​បណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​ថា ការ​​ពន្យារ​​កំណើត​​បែប​​ធម្មជាតិ​​មាន ២ប្រភេទប៉ុណ្ណោះ គឺ​ការ​ពន្យារ​កំណើត​តាម​វដ្ត​រដូវ​របស់​ស្រីៗ​យើង និង​ការ​ពន្យារ​កំណើត​ដោយ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ។ ១- ការ​ពន្យារ​កំណើត​តាម​វដ្ត​រដូវ វិធី​ពន្យារ​កំណើត​នេះ​សម្រាប់​តែ​ស្រីៗ​គ្នា​យើង​ដែល​មាន​វដ្ត​រដូវ​ទៀងទាត់​ ២៨ ថ្ងៃ ដោយ​តម្រូវ​ឲ្យដៃ​គូ​តម​រួមភេទ​ឲ្យ​បាន​នៅ​ចន្លោះ​ពីថ្ងៃ​ទី ៨-១៩ នៃ​រដូវ។ អត្ថបទពាក់ព័ន្ធ៖ នេះរបៀប​ពន្យារ​កំណើត​តាម​ប្រតិទិន ស្រីៗរដូវ​ទៀង ឬមិន​ទៀង ​អាច​អនុវត្ត​បាន ២- ការ​ពន្យារ​កំណើត​ដោយ​ការ​បំបៅ​កូន ការ​បំបៅ​កូន​ដោយ​ទឹកដោះ​រយៈពេល​៦ខែ​ដំបូង ក៏​ជា​វិធី​ពន្យារ​កំណើត​បែប​ធម្មជាតិ​ដែរ ប៉ុន្តែ​វា​មាន​ប្រសិទ្ធភាព​លុះត្រា​តែ​ម៉ាក់ៗ​បំបៅ​ដោះកូន​ឲ្យ​ទៀង​ទាត់ និង​ច្រើន​ដង។ ទោះ​យ៉ាងណា​ក៏​ដោយ វិធី​ពន្យារ​កំណើត​បែប​ធម្មជាតិ​ទាំងពីរ​ខាងលើ​នេះ​មិន​អាច​ការពារ​ការ​បង្ក​កំណើត​បាន ១០០% នោះ​ទេប្រសិន​បើ​វដ្ត​រដូវ​របស់​ស្រីៗយើងមិនទៀង ឬ​កូន​បៅ​តិច​ពេក ឯ​ឱកាស​នៃ​ការ​ឆ្លង​ជំងឺ​កាមរោគ​ក៏​មាន​ទៀត។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


គន្លឹះសុខភាពផ្លូវភេទ

សមាធិអាច​ជួយឲ្យស្រីៗឡើង​ឋាន​សួគ៌ដល់ចំណុចកំពូល?

បើ​និយាយ​ដល់​ការ​ឈាន​ដល់​កំពូល ពេល​រួម​ដំណេក ប្រុសៗ​ងាយ​ជាង​ខាង​ស្រី។ អារម្មណ៍​មិន​ស្ងប់ រវើរវាយ កត្តា​សុខភាព ពេលវេលា​មិន​សមប្រកប ឬខ្វះ​ការ​បបោសអង្អែល សុទ្ធ​តែ​ជា​ចំណែក​សំខាន់ៗរាំង​ខ្ទប់មិនឲ្យ​អារម្មណ៍​ស្រីៗដល់​កំពូល។ ប៉ុន្តែ រឿងមួយគេ​ស្មាន​មិន​ដល់ គឺ “ធ្វើ​សមាធិ” ដើម្បី​បន្ថយ​ស្ត្រេស ផ្ចង់​អារម្មណ៍ ក៏បង្កើន​ថាមពល និង​អារម្មណ៍​ស្រើប​ស្រាល។ តើ​ការ​អះអាង​នេះ មាន​ការ​ពន្យល់​យ៉ាង​ម៉េច​ខ្លះ? ១-​ សមាធិអាចជួយយ៉ាងម៉េច? ម្ង៉ៃៗ​ហត់​ពេក រឿង​ច្រើន ការងារ​ច្រើន ពិត​ជា រុញ​ច្រាន​ឲ្យ​ស្រីៗមួយ​ចំនួន​នៅ​ឆ្ងាយពី​អារម្មណ៍​កញ្ជ្រោលចង់​រួមភេទ​ណាស់ ឬ​បើ​ធ្វើ ក៏​មិន​ងាយ​ដល់​ចំណុច​កំពូល​ដែរ។ ផល​ល្អ​របស់​សមាធិ គឺ​ជួយ​កាត់​បន្ថយ​កម្រិត​ស្រ្តេស​អ័រម៉ូន ក័រទីសុល (Cortisol)។ ការ​ធ្លាក់​ចុះ​កម្រិត​អ័រម៉ូន​នេះ ជួយ​ឲ្យ​អារម្មណ៍​ល្អ បង្កើន​ចំណង់ និង​ជួយ​ឲ្យ​ឈាន​ដល់​ចំណុច​កំពូល​បាន។ ស្ត្រេស​ផ្ដល់​សម្ពាធ បង្កើន​អារម្មណ៍​ស្មុគស្មាញ និង​បាត់​បង់​ញាណ។ ពេល​ស្ត្រេស ភាគ​ច្រើន​យើង​អត់​សូវ​ឃ្លាន​ទេ ឬ​បើ​ញ៉ាំ​អី​ក៏​អត់​ដឹង​ជាតិ អត់​ដឹង​ឆ្ងាញ់​ដូចគ្នា។ មូល​ហេតុ​នេះ ក៏​ធ្វើ​ការ​ដូច​គ្នានៅ​កន្លែង​ដឹង​ញាណតំបន់​ប្រដាប់​ភេទ។ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ អ្នក​ជំនាញ​អះអាង​ថា ព្យាយាម​ចំណាយ​ពេល​ហោច​ណាស់ ១០-២០នាទី ដើម្បីធ្វើ​សមាធិ ឲ្យ​អារម្មណ៍​ស្ងប់ បន្ថយ​ស្ត្រេស រាល់​ថ្ងៃ ឬ​ហោច​ណាស់ ២-៣ ដង មួយ​សប្ដាហ៍ បើ​ចង់​បង្កើន​ឱកាសឈាន​ដល់​ចំណុច​កំពូល​ពេល​រួម​សិច។ បើ​មាន​លទ្ធភាព អាច​ទៅ​រក​អ្នក​ជំនាញ […]


សុខភាពផ្លូវភេទ

ប្រុសៗរួមភេទឆាប់ចេញទឹកកាមពេក អាចមកពីមូលហេតុទាំង ៤ នេះ

នៅ​លើសមរភូមិ​ប្រយុទ្ធ​ទើប​តែ​ចាប់ផ្តើម ឬ​កំពុង​ពុះ​កញ្ជ្រោល​ស្រាប់​តែ​ភាគី​ខាង​ប្រុស​បែរ​ជា​ឆាប់​ចេញ​ទឹក​កាម​ពេក នោះ​ធ្វើ​ឲ្យ​ផ្តាច់​ចង្វាក់ លែង​រ៉ូមេនទិក​អស់។ តើ​បញ្ហា​ដែល​ជា​កង្វល់​របស់​ប្រុសៗ​នេះ​បណ្តាល​មក​ពីអ្វី? ធ្វើ​ម៉េច​កែ​ខៃ​បញ្ហា​នេះបាន? បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បញ្ហា​បញ្ចេញ​ទឹក​នោម​នេះ​កើត​ឡើង​ដោយសារ​​ការ​ភ្ញោច​អារម្មណ៍​ផ្លូវ​ភេទ ក្នុង​នោះ​មាន​មូលហេតុ​រួមផ្សំ​ជា​ច្រើន​ដែល​ជំរុញ​ឲ្យ​ប្រុសៗ​ឆាប់​ចេញ​ទឹក​កាម។ ១- រួមភេទដំបូង ប្រុសៗ​​ខ្លះ​​អាច​​ឆាប់​ចេញ​​ទឹកកាម​​នៅ​​ពេល​​រួមភេទ​លើក​​ដំបូង នេះ​ក៏​ព្រោះ​តែ​អារម្មណ៍​រំជើប​រំជួល។ ប៉ុន្តែ​ការ​ចេញទឹកកាម​លឿន​ពេល​រួម​ភេទ​លើកទី១ មិន​ចោទ​ជា​បញ្ហា​នោះ​ទេ។ ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២- ដៃគូ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ពេក ការ​ដែល​ដៃគូ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ពេក ដូចជា ​មាន​រូបរាង​សិចស៊ី ពូកែ​ខាង​ដុត​អារម្មណ៍​ប្រុសៗ​​ឲ្យ​​រោល​រាល ពូកែ​បញ្ចេញ​សំឡេង​ស្រាលៗ​ទៀត​ផង នោះ​កំសួល​នៃ​បញ្ចេញ​ទឹកកាម​ក៏​លឿន​ទៅ​តាម​នោះ​ដែរ ព្រោះ​តែ​មិន​អាច​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន។ [embed-health-tool-bmr] ៣- របៀប​នៃ​ការ​រួមភេទ ក្បាច់​នៃ​ការ​រួមភេទ​ខ្លះ​ដែល​កញ្ឆក់​កណ្តៀត ឬ​ក៏​តក់​ក្រហល់​ពេក ធ្វើ​ឲ្យ​អារម្មណ៍​ពុះ​កញ្ជ្រោល​ខ្លាំង​ពេក ក៏​ជា​មូលហេតុ​នៃ​ការ​ឆាប់​ចេញ​ទឹក​កាម​ដែរ។ ៤- សុខភាព​ផ្លូវភេទ​មាន​បញ្ហា បញ្ហា​ទី៤នេះ ហាក់​ធ្ងន់ធ្ងរ​បន្តិច តម្រូវ​ឲ្យ​ប្រុសៗ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ដើម្បី​ពិនិត្យ តើ​បញ្ហា​នេះ​មក​ពី​អ្វី​ឲ្យ​ពិត​ប្រាកដ? មក​ពី​បញ្ហា​ក្រពេញ​ប្រូស្តាត ជំងឺទឹកនោមផ្អែម ជំងឺក្រពេញទីរ៉ូអុីត ប្រើប្រាស់ថ្នាំញៀន​ ញ៉ាំស្រា របប​អាហារ ឬ​ការ​មិន​សូវ​ហាត់​ប្រាណ ស្ត្រេស​ពេក បាក់ទឹកចិត្ត  ការ​ប្រើ​ថ្នាំ ហើយ​ត្រូវ​ព្យាបាល​ដោយ​របៀប​ណា? ការព្យាបាលអាស្រ័យទៅតាមស្ថានភាពជំងឺនិងមូលហេតុរបស់វា។ ប្រសិន​ជា​យើង​មាន​ជំងឺ​ទឹកនោម​ផ្អែម ក្រពេញ​ទីរ៉ូអុីត ត្រូវទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ព្យាបាល។​ កាត់​​បន្ថយ​​ការ​​តានតឹង ថប់​បារម្ភ នៅ​​ពេល​​ចាប់ផ្តើម​​ប្រយុទ្ធ។​ អត្ថបទគួរអាន៖ លេបទឹកកាមអ្នកផ្ទុកមេរោគអេដស៍ អាច​ឆ្លងអេដស៍ដែរអត់? […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ