សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ប្រយ័ត្ន! អេដស៍កំពុងផ្ទុះការឆ្លងក្នុងចំណោមយុវវ័យ ខណៈអ្នកផ្ទុកជិត៧ពាន់នាក់បន្តគេចខ្លួន

ជំងឺ​អេដស៍ កំពុង​ផ្ទុះ​ការ​ឆ្លង​​ក្នុង​ចំណោម​យុវវ័យ និង​អ្នកស្រឡាញ់​ភេទ​ដូចគ្នា ស្រប​ពេល​ដែល​អ្នក​ផ្ទុក​មេរោគ​អេដស៍ជិត ៧ ០០០នាក់ នៅ​តែ​បន្តគេច​មិន​មក​ទទួល​សេវា​ព្យាបាល​។ នេះ​បើយោង​ទៅ​តាម​របាយ​ការណ៍​ពី​អាជ្ញា​ធរ​ជាតិប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ដែល Hello គ្រូពេទ្យ ទទួល​បាន​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៤នេះ។ របាយ​ការណ៍​ដដែល បានបបញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ​២០២៣ កម្ពុជា បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ១ ២០០នាក់ ក្នុងនោះ ​យុវវ័យ​អាយុ​ចន្លោះ​ពី​១៥ ដល់​២៤​ឆ្នាំ មានចំនួន​៥១៦​នាក់​។ ស្រប​ពេល​ជាមួយគ្នានេះ អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ នៅ​តែ​បន្ត​ខិត​ខំ​ក្នុង​ការ​ស្វែង​រក​អ្នក​ផ្ទុក​មេរោគ​អេដស៍ចំនួនប្រមាណជិត ៧ ០០០នាក់ ដែល​មិនទាន់​បាន​មក​ទទួល​សេវា​ព្យាបាល។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក ឈឹម ឃិនដារ៉េត អគ្គ​លេខា​ធិការ​អាជ្ញា​ធរជាតិ​ប្រយុទ្ធ​​នឹង​ជំ​ងឺ​អេដស៍ បានប​ញ្ជាក់​ថា បើ​ទោះ​បី​អ្នក​ឆ្លង​ថ្មី​ក្នុង​ចំណោម​មនុស្សពេញវ័យអាយុ​១៥​ឆ្នាំ​ឡើង មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ​ប្រមាណ​ជា​៤៦% បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១០ មក​ដល់​ឆ្នាំ​២០២៣​ក៏ដោយ ប៉ុន្តែ បែរ​ជា​មាន​ការ​កើន​ឡើង​ក្នុង​ចំណោម​បុរសប្រមាណ​ជា ៦% ទៅ​វិញ​។ [embed-health-tool-BMI] ក្នុង​ចំណោមអ្នកឆ្លងថ្មី​ទាំង ១ ២០០នាក់នេះ មាន ៨៦% ជា​ប្រជាជន​គន្លឹះ និង​អតិថិជនរួមនឹងដៃគូ ហើយ៤៦% ស្ថិតក្នុង​ចំណោម​បុរសរួម​ភេទជា​មួយនឹង​បុរស​​។ បើ​គិត​ត្រឹម​ត្រីមាសទី៣ ឆ្នាំ២០២៤នេះ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវភេទ

ស្វែងរក សុខភាពផ្លូវភេទ

គន្លឹះសុខភាពផ្លូវភេទ

កំហុស​បច្ចេកទេស​ប្រុសៗ​តែង​មាន ពេល​ធ្វើ​រឿង​ក្ដៅ​សាច់

ប្រតិបត្តិការ​ក្ដៅ​ខ្លួនរួម​បញ្ចូល​ខ្លួន​ប្រាណ​តែ​មួយរវាង​ប្រុស និង​ស្រី ទាមទារ​ឲ្យ​មាន​ការ​យល់​ចិត្ត​គ្នា ព្រម​ទាំង​បច្ចេកទេស​ផង​ដែរ ដើម្បី​ឲ្យ​ស្រើបស្រាល រីករាយ​ដល់​កំពូល។ អំឡុង​ពេល​ធ្វើ​រឿង​ក្ដៅ​សាច់ ខាង​ប្រុស ឬ​ស្រី អាច​បង្ក​កំហុស​តូចៗ​ដោយ​អចេតនា នាំ​ហេតុ​ឲ្យ​ដំណើរ​ការ​មិន​ដូច​ការ​រំពឹង​ទុក​ ឬ​មិន​ដូច​នឹង​អ្វី​ដែល​យើង​បាន​មើល​លើ YouTube។ ខាង​ក្រោម​នេះ ជា​កំហុស​ខ្លះ​របស់​ប្រុសៗ​ឧស្សាហ៍​មាន ពេល​អីៗជាមួយ​ដៃគូ៖ ១- បន្ទាន់ៗ អត់​យល់ចិត្ត​ខាង​ស្រី ស្រីៗត្រូវ​ការ​ពេល​ ​​ដើម្បី​បង្កើត​​អារម្មណ៍សិច​ (ស្រើបស្រាល)​ ហើយ​ប្រុសៗ​ភាគ​ច្រើន​គិត​តែ​អារម្មណ៍​​ខ្លួន​ឯង ហើយ​អត់​ដឹង​ទេ​ថា ​ការ​ឱប ថើប ឬបបោស​អង្អែល​ អាច​ជួយ​ឲ្យ​ស្រីៗកាន់​តែមាន​អារម្មណ៍ស្រើប​។ ការ​បបោស​អង្អែល ក៏​ជួយ​ឲ្យ​​ស្រីៗ​មាន​អារម្មណ៍​សុវត្ថិភាព បង្កើន​ទំនុកចិត្ត​ និង​សេរីភាពក្នុងពេល​រួមភេទ។ បបោស​អង្អែល​ត្រឹម ៣០ វិនាទី អាច​ជួយ​ឲ្យ​អ័រម៉ូន​អុកស៊ីតូស៊ីន (Oxytocin) ចេញ​មក​ជួយ​បង្កើត​អារម្មណ៍​សិច។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២- គិតថា​ខ្លួន​ដឹង​ ចង់​មិន​ចង់ ស្រីៗ​​ភាគច្រើនបង្ខំចិត្តលាក់​អារម្មណ៍​ខ្លួន​ឯង ដោយបង្ហាញ​ថា​ខ្លួន​បានដល់​​កំពូល​ ពេល​រួមភេទ ​ដើម្បី​កុំ​ឲ្យ​ដៃគូ​អន់ចិត្ត។ ឯប្រុសៗ​វិញ បែរ​ជា​គិត​ថា ខាងស្រី​ពេញ​ចិត្តហើយ​មើល​ទៅ ខណៈ​ដែល​ការពិត ស្រីៗ​​​អាច​មិន​ស្កប់ស្កល់​។ បើ​ពិត​ជា​ស្រលាញ់​នាង​មែន​ ហើយ​ចង់​នាង​ឈាន​ដល់​ឋានសួគ៌​ដែរ ប្រុសៗត្រូវ​សួរ​នាង​ពី​អ្វី​​អាច​ធ្វើ​ឲ្យ​នាង​មាន​សេចក្តី​សុខ​ពិតប្រាកដ។ សាកល្បង​ឲ្យ​នាងនិយាយ​ពីអ្វីដែល​​ចូលចិត្ត ឬ​មិន​ចូលចិត្ត​​ក្នុង​ពេល​ប្រតិបត្តិការ​ម្ដងៗ។ ៣- អត់​អាប់ដេត កាលណា​បន្ទាន់ […]


ការពន្យារកំណើត

ចាក់ទឹកក្រៅពាង អាចការពារការមានផ្ទៃពោះ ១០០% ទេ?

គ្នា​យើង​ធ្លាប់​ឮ​ពីការ​ពន្យារ​កំណើត​បែប​ធម្មជាតិ ដែល​គេ​តែង​ហៅ​ថា ចាក់ទឹក​ក្រៅ​ពាងទេ? មាន​ន័យ​ដូច​ម្តេច អាច​ការពារ​ការ​មាន​ផ្ទៃពោះ​បាន ១០០% ដូច​មធ្យោបាយ​ពន្យារកំណើត​ដទៃ​ទៀត​ឬ​យ៉ាង​ណា? ការ​ពន្យារ​កំណើត​បែប​ធម្មជាតិ (ចាក់ទឹកក្រៅពាង) ដែល​តម្រូវ​ឲ្យ​ភាគី​ខាង​បុរស​ត្រូវ​ដក​លិង្គ​ចេញ​មុន​បញ្ចប់​ការ​រួមភេទ ឬ​ឈានដល់​ចំណុច​កំពូល រួច​បញ្ចេញ​ទឹកកាម​ក្រៅ​ប្រដាប់ភេទខាងស្រី មាន​ប្រសិទ្ធភាព​តិចតួច​បំផុត​ក្នុង​ការ​ការពារ​មាន​ផ្ទៃពោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ​។ អារម្មណ៍​កំពុង​តែ​ពុះ​កញ្ជ្រោរោល​អំឡុង​ពេល​បើក​ប្រតិបត្តិការ ស្រាប់​តែ​ត្រូវ​ដក​ចេញ​ភ្លាម​នេះ ច្បាស់​ណាស់​ភាគី​ខាង​បុរស​ពិត​ជា​ពិបាក​ទប់​អារម្មណ៍​ខ្លួន​ឯងបាន ងាយ​នឹង​ភ្លាត់​ស្នៀត​បំផុត។ កាល​ណាបុរសដកលិង្គមិនទាន់ពេលនោះនឹងបញ្ចេញ​ទឹក​កាម​ចូលប្រដាប់ភេទស្រី ច្បាស់​ជា​គ្រោះថ្នាក់​ធំ​ហើយ ដូច្នេះ មធ្យាបាយ​ពន្យារ​កំណើត​នេះ​​តម្រូវ​ឲ្យ​ប្រុសៗ​តាំង​ចិត្តឲ្យ​ខ្ពស់​លើ​សមភូមិ​ប្រយុទ្ធ ហើយ​វាមានប្រសិទ្ធភាពតិចតួច គ្រាន់​ជាង​អត់​ការពារ​សោះ​តែប៉ុណ្ណោះ យក​ល្អ​កុំជ្រើសរើសវិធីនេះ​អី​ល្អជាង។ មិន​ត្រឹមតែ​មិន​មាន​ប្រសិទ្ធភាព ១០០% នោះ​ទេ ចាក់​ទឹក​ក្រៅ​ពាង​ថែម​ទាំង​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​នោះ​ទេ វា​កាត់​បន្ថយ​អារម្មណ៍​ត្រេក​ត្រអាលលើ​សមភូមិ​ប្រយុទ្ធ​របស់​ភាគីទាំងពីរទៀតផង។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ ឬអត់? “រួម​ភេទតាមមាត់” មាន​គុណ​វិបត្តិ ក៏មានគុណសម្បត្តិដែរ អាថ៌​កំបាំង​ទាំង ៦ ជួយ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​ប្រសើរ


គន្លឹះសុខភាពផ្លូវភេទ

កំហុសទាំងនេះ ស្រីៗតែងមើល​រំលងពេលកំពុងមានអីៗ

ឲ្យ​តែ​មាន​បញ្ហា​ពេល​រួមភេទ បន្ទោស​ខាង​ប្រុស​រហូត ទាំង​ខាង​ស្រី​មិន​គិត​ថា យើង​ខ្លួន​ឯង ក៏​មាន​កំហុស​រឿង​លើ​គ្រែ ធ្វើ​ឲ្យ​ខូច​អារម្មណ៍ អស់​ចំណង់ ដូច​តែ​គ្នា​ហ្នឹង។ ស្រីៗ​គ្នា​យើង ធ្លាប់ចាប់​អារម្មណ៍​កំហុស​ខ្លួន​អត់? បើអត់ ចាំ "Hello គ្រូពេទ្យ" ប្រាប់​ឲ្យ​ដឹង​ច្បាស់​ពេល​នេះ​ម៉ង់​ទៅ។ ១- មិនព្រមចាប់ផ្តើមមុន ជាទូទៅ ស្រីៗ​ភ័យខ្លាច អៀន​ខ្មាស​ច្រើន ខ្លាច​ដៃគូ​គិត​ថា​ខ្លួន​ចូលចិត្ត​ ឬចេះ​រឿង​ចឹងៗ​ជាង​ប្រុសៗ។ ​ហេតុផល​នេះ ​ស្រីៗតែង​គេច​វេសមិន​ព្រម​ចាប់​ផ្តើម​បើក​ប្រតិបត្តិការ​មុន។ ទោះជានៅ​បច្ចឹម​ប្រទេស គំនិត​នេះ ត្រូវ​គេ​ចាត់​ទុក​ចាស់​គំរឹល​ក៏​ពិត​មែន ប៉ុន្តែ​ក្នុង​សង្គម​ខ្មែរ ទស្សនៈនេះ​នៅ​តែ​បន្ត​ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ មិន​សាប​រលាប​នោះឡើយ ក៏​ជា​មូល​ហេតុ​មួយ​ នាំ​ឲ្យ​ស្រីៗ​ភាគ​ច្រើន មិន​អាច​ឈាន​ទៅ​ដល់​ចំណុច​កំពូល​អំឡុង​ពេល​រួមភេទ។ កាល​ពី​អតីត​កាល ​មាន​ទ្រឹស្តី​លើក​ឡើង​ថា ស្រី​មិន​សូវ​ជា​ចាប់​អារម្មណ៍​រឿង​លើ​គ្រែ ដូច​ជា​ប្រុសៗ​នោះទេ។ តាម​ពិត​ទៅ ស្រីៗ​ចង់​ដឹង​ចង់​ស្គាល់​រឿង​នេះ​មិន​អន់​ជាង​ប្រុសប៉ុន្មានដែរ។ ហេតុនេះ ស្រីៗ​គ្នា​យើង​ គួរ​បើក​ចិត្ត​ឲ្យ​ទូលាយ បង្ហាញ​ភាព​ក្លាហាន ម្តងម្កាល ​សាកល្បង​ធ្វើ​ជា​ចាប់ផ្តើម​មុន​ ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ថ្មីៗ និង​ភាព​ស្និត​ស្នាល​កាន់​តែ​ខ្លាំង​ជាមួយ​ដៃគូ។ ២- បារម្ភលើរូបរាងសម្រស់ខ្លាំងពេក បើ​រវល់​តែ​ដក់​អារម្មណ៍​ជាមួយ​រឿង​ស្អាត មិន​ស្អាត ធាត់ ស្គម ឬ​ដៃគូ​ថើប​ខ្លាំង ខ្លាច​ខូច Makeup ស្រី​គ្នា​យើង ក៏​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​ ទទួល​អារម្មណ៍​ស្រណុក​សុខ​ស្រួល​ដូចគ្នា។ […]


គន្លឹះសុខភាពផ្លូវភេទ

​មូលហេតុទាំងនេះហើយ ទើបស្រីៗអត់ដល់កំពូលពេលអីៗម្ដងៗ

ដឹង​ហើយ​រឿង​លើ​គ្រែ ជា​ធម្មជាតិ​មនុស្ស​លោក គ្មាន​អី​ត្រូវ​ខ្មាស​អៀន​ទេ ប៉ុន្តែ​សម្រាប់​ស្រីៗ​​ខ្លះ ទោះ​ឡើង​លើ​សមរភូមិ​ ​មាន​ឆាក​ប្រយុទ្ធ​ក្តៅ​រោល​រាល​ប៉ុណ្ណា តែ​នៅ​មិន​សម្រេច​គោល​ដៅស្រណុក​ស្រួល ច្បាស់​ជា​អន់​ចិត្ត​មិន​ខាន ទាំង​មិន​អាច​និយាយ​ចេញ​មក​ក្រៅ​ទៀត​ផង។ អារម្មណ៍​នេះ មាន​តែ​ស្រីៗ​គ្នាយើង​ទេយល់​ច្បាស់ បើ​អ៊ីចឹង​ ចាំ "Hello គ្រូពេទ្យ" ប្រាប់​មូល​ហេតុ និង​វិធី​ព្យាបាល។ បញ្ហា​នេះ ពាក្យ​បច្ចេកទេស​ហៅ​ថា Anorgasmia ឬមិន​អាច​ឈាន​ដល់​ចំណុច​កំពូល ភាគ​ច្រើន​កើត​លើ​ស្រីៗ​គ្នា​យើង​តែ​ម្តង ដោយ​ស្ត្រី ២​នាក់ ក្នុង​ចំណោម ៣នាក់ អាច​ជួប​បញ្ហា​មួយ​នេះ។ ១- មូលហេតុមិនអាចឈានដល់ចំណុចកំពូល មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​អំឡុងពេល​កំពុង​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ពុះ​កញ្ជ្រោល អាច​បណ្ដាល​មក​ពី​មូល​ហេតុ​ជា​ច្រើន ដូច​ជា៖ - អៀន​ខ្មាស​ច្រើន - បញ្ហា​ទំនាក់​ទំនង​ជាមួយ​ដៃ​គូ - បញ្ហា​ស្ត្រេស - មិន​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង - ធ្លាប់​មាន​បញ្ហា​រោគ​ស្រ្តី​ពី​មុន (​កាត់​ស្បូន​ជា​ដើម) - អាយុ​កាន់​តែ​ច្រើន - មាន​ជំងឺ​ទឹក​នោម​ផ្អែម - ថ្នាំ​មួយ​ចំនួន ដូច​ជា (SSRIs) (ថ្នាំជំងឹផ្លូវចិត្ត) - បញ្ហា​ស្មារតី ដូច​ជា ជំងឺ​បាក់ទឹក​ចិត្ត ឬ​ថប់​បារម្ភ - ធ្លាប់​រង​ការ​បៀត​បៀន​ផ្លូវ​ភេទ - វប្បធម៌ ឬ​ជំនឿ​សាសនា (គិត​ថា​ការ​រួម​ភេទជា​កំហុស) ករណី​មួយ​ចំនួន​ទៀត ស្រីៗ​រង​គ្រោះ​ដោយ​សារ​បញ្ហា​ផ្សេង ក៏អាច​នឹង​ពិបាក​ឈាន​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ ឬ​មាន​អារម្មណ៍​បាក់​ស្បាតតែម្តង។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ […]


គន្លឹះសុខភាពផ្លូវភេទ

កំហុស​បច្ចេកទេសច្រើន​កើតញឹកញាប់ ពេល​​ប្រើស្រោម​អនាម័យ

និយាយរឿងស្រោមអនាម័យភ្លាម គ្នាយើងអាចដឹងឮច្រើនណាស់ហើយ សឹងតែថាខ្ជិលស្ដាប់ទៀតផង។ ប៉ុន្តែ សម័យនេះហើយ ក៏នៅតែមនុស្សមួយចំនួន មិនទាន់យល់ពីវិធីប្រើស្រោមនៅឡើយ។ ពេលខ្លះ ភ្លាត់មានផ្ទៃពោះទៀតផង។ បើប្រុសៗខិលៗមានស្រីក្រៅ បើប្រើមិនត្រឹមត្រូវទេ អាចឆ្លងរោគ តាមការរហែក បែកស្រោម ឬខុសច្ចេកទេស។ ស្រោមអនាម័យជាវិធីពន្យារកំណើត ការពារមេជីវិតឈ្មោល និងមេជីវិតញីកុំឲ្យជួបគ្នាដល់ ៩៨% និងការពារឆ្លងជំងឺកាមរោគ ដូចជា អេដស៍ ប្រមេះទឹកបាយ ស្វាយ និងជំងឺឆ្លងច្រើនទៀត។ ស្រោមអនាម័យមាន ២ ប្រភេទ គឺសម្រាប់ប្រុសៗ និងស្រីៗ។ បញ្ហា និងកំហុសដែលឧស្សាហ៍កើតពេលប្រើស្រោម មាន៖ ១- ប្រើពីរជាន់ គេថា ប្រើស្រោមពីរជាន់អាចការពារបានល្អ។ តើពិតអត់? វាមិនពិតទេ ព្រោះវារឹបតឹងពេក ធ្វើឲ្យកកិតរលាកប្រដាប់ភេទខាងស្រីៗទៅវិញទេ។ ២- ជិតចប់ទើបប្រើ ប្រុសៗភាគច្រើនចូលចិត្តធម្មជាតិ ដែលភាសាអ្នកខិលៗហៅថា "លាត’" ហើយប្រើស្រោម ពេលជិតដល់កំពូលតែប៉ុណ្ណោះ។ ប៉ះផ្ទាល់រវាងប្រដាប់ភេទ អាចនាំឲ្យមានជំងឺកាមរោគ ឬមានផ្ទៃពោះ ហើយវាមិនមែនជាគំនិតល្អទេ។ ៣- ពាក់ពេលនៅទន់ ពាក់ស្រោមទាំងអាអូនតូចមិនទាន់រឹង មិនល្អទេ វាអាចនឹងមិនរឹបត្រូវតាមរូបរាង អ៊ីចឹងហើយវាអាចលេចទឹកកាមពេលក្រោយ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ៤- […]


ជំងឺកាមរោគ

ទម្លាយ​មូលហេតុ​នាំ​ឲ្យ​ស្រីៗ​ឧស្សាហ៍​រមាស់​នៅ​កន្លែង​សម្ងាត់

កន្លែង​​សម្ងាត់​របស់​ស្រីៗ ​មាន​ចំណុច​ត្រូវ​ខ្វល់ និង​បារម្ភ​ច្រើន​។ ស្រីៗ​មួយ​ចំនួនយក​ចិត្ត​ទុកដាក់ថែទាំ ​សម្អាតប្រដាប់​ភេទ បាន​យ៉ាង​ល្អ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត អត់​សូវ​ខ្វល់​ទេ។ ទម្លាប់​មិន​ល្អ​អត់​សូវ​ចាប់​អារម្មណ៍​ខ្លះ​ បណ្ដាល​ឲ្យទ្វារ​មាស​រមាស់​បាន។ “Hello គ្រូពេទ្យ” នឹង​លើក​ចំណុច​ទាំង​នោះ​មក​ប្រាប់។ ១- ទឹកអនាម័យ ភាគ​ច្រើន​អត់​ដឹង​ទេ​ថា ប្រដាប់​ភេទ​ខ្លួនមាន​សមត្ថភាព​ដ៏​អស្ចារ្យ ក្នុង​ការ​លាង​សម្អាត​ផ្នែក​ខាង​ក្នុង​ដោយ​ខ្លួន​ឯង។ រឿង​សំខាន់​មួយ​ទៀត​ គឺ​ការ​ប្រើ​ទឹកអនាម័យមក​លាង​សម្អាតទ្វារមាស អាច​សម្លាប់​បាក់តេរី​ល្អ ឬ​បង្ក​ផល​ប៉ះពាល់​ដល់​ប្រដាប់​ភេទ ច្រើន​ជាងអត់​ប្រើ។ ផ្នែក​​​ខាង​​​ក្នុង​​​នៃ​​​ទ្វារ​​​មាស​​​ ​​​មាន​​​ផ្ទុក​​​ប្រភេទ​​​បាក់តេរី​​​ល្អដែល​​​ជួយ​​​ឲ្យ​​​កម្រិត pH ​​​នៅ​​​ទី​​​នោះ​​​មាន​​​តុល្យភាព ​​ជួយ​​​​​​ប្រឆាំងការ​​​ឆ្លង​​​របស់​​​ពពួក​បាក់តេរី​​​មិន​​​ល្អ​​​ផ្សេងៗ​​​ដែល​​​អាច​​​បង្ក​​​ឲ្យ​​​មាន​​​ជំងឺ​​​ផ្សិត។ ដូច្នេះ​ ទឹក​អនាម័យ​លាង​សម្អាតមួយ​ចំនួន ​អាច​​​ធ្វើ​​​ឲ្យ​​​តុល្យភាព​​​កម្រិត pH នៅ​ទ្វារ​​​មាស​​​ប្រែ​​​ប្រួល បាត់​​​បង់​​​ទឹក​​​រំអិល​​​ធម្មជាតិ រំខាន​​​​​​ពពួក​​​បាក់តេរី​​​ល្អៗ បណ្ដាល​​​ឲ្យ​​​ស្បែក​​​ទ្វារ​​​មាស​​​រលាក ឬ​វិវត្តទៅ​ជា​រមាស់។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២- របស់ប្រើផ្ទាល់នឹងទ្វារមាស ផលិត​​​ផល​​​អនាម័យ​​​ស្ត្រី​ច្រើន​ណាស់​មាន​លើ​ទីផ្សារ មិន​​​ថា​​​ក្នុង​​​ទម្រង់​​​ជា​​​ស្ព្រាយបាញ់ ក្រែម សាប៊ូ​ដុំ សាប៊ូ​ម្សៅ សាប៊ូ​ទឹក ប្រេង ក្រមួន ​ក្រដាស ឬក៏​​​​​​សម្លី​​អនាម័យ សុទ្ធ​​​តែ​​​អាច​​​បង្ក​​​ឲ្យ​​​ទ្វារ​​​មាស​រមាស់ បើ​របស់​ទាំង​អស់​នោះបំផ្លាញ​បាក់តេរី​ល្អ។ អត្ថបទគួរអាន៖ គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះពាល់​ថ្លើម តែ​ក៏​គ្រោះថ្នាក់​ដល់​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ហា​បេះដូង! បើ​មាន​សញ្ញា​ទាំង​នេះ ឆាប់​​ទៅ​​ជួប​​ពេទ្យ​ភ្លាម សញ្ញា​ព្រមាន​ទាំង​៨​ មុន​​​​​មានបញ្ហា​គាំង​បេះដូង ប្រើ​ថ្នាំ​បំបាត់​ការឈឺ​ចាប់​យូរ ប្រយ័ត្ន​កើត​ជំងឺ​បេះដូង ៣- ចំណីចំណុក អ្នក​ចូលចិត្ត​ញ៉ាំ​ផ្អែមៗ ឧទាហរណ៍​ញ៉ាំ​កាហ្វេ​ស្ករ ១០០ ឬ​លើស​នេះ ដូច​ធ្វើ​បាប​ប្រដាប់​ភេទខ្លួន​អ៊ីចឹង។ ជាតិ​ស្ករ​ពី​ចំណីចំណុក ឬ​កាហ្វេ​ […]


គន្លឹះសុខភាពផ្លូវភេទ

តិចនិកបំបាត់ស្នាមជាំខៀវ-ក្រហម ដោយសារប្ដីថើបខ្លាំង

ថើប ជាអារម្មណ៍ពិសេសនៅក្នុងទំនាក់ទំនងស្នេហ៍។ ស្រលាញ់ខ្លាំង នឹកខ្លាំង ថើបកាន់តែខ្លាំង។ តែបើថើបខ្លាំងពេក អាចធ្វើឲ្យមានស្នាមជាំខៀវ ខ្មៅ ឬក្រហម ពេលខ្លះធ្វើឲ្យដៃគូខ្មាសអៀន ពេលជួបអ្នកក្រៅទៀតផង។ កុំឲ្យមិត្តភ័ក្ដិឃើញ ហើយឌឺបាញ់ឲ្យនោះ “Hello គ្រូពេទ្យ” នឹងប្រាប់តិចនិកបំបាត់ស្នាមស្នេហ៍ជាំទាំងនោះបាន។ ១- ហេតុអីថើបធ្វើឲ្យមានស្នាមជាំ? ថើបខ្លាំងដោយអារម្មណ៍កញ្ជ្រោល មិនចោទជាបញ្ហាទេ តែព្យាយាមកុំឲ្យមានស្នាមជាំបានហើយ។ ទោះស្នាមជាំទាំងនោះតូចក៏ពិតមែន តែអាចធ្វើឲ្យគ្នាយើងខ្មាសអៀន ពេលមិត្តភ័ក្ដិឃើញ ហើយបាញ់។ បើស្រីៗគ្នាយើងមានណាត់ជាមួយភ្ញៀវ ឬនរណាម្នាក់ ស្រាប់តែមានស្នាមជាំលើកញ្ចឹងក ភ្លៅ គេអាចគិតមិនល្អលើយើង។ ថើបខ្លាំងៗ អាចធ្វើឲ្យមានស្នាមជាំខៀវ ក្រហម ឬខ្មៅ។ ស្នាមជាំនោះ ជាការរបែកសរសៃឈាមក្រោមស្បែក មានពណ៌ដូចឈាមជាប់នៅជាលិកានៅក្រោមស្បែក។ ធម្មតា ពណ៌ស្នាមជាំនឹងរលាយបន្តិចម្តងៗដោយខ្លួនឯង។ ២- របៀបកម្ចាត់ស្នាមជាំខៀវក្រហម - ស្អំទឹកកក ឬកន្សែងក្តៅឧណ្ហៗ៖ វាមានប្រសិទ្ធភាពបំផុត យើងអាចយកស្លាបព្រាដែក ដាក់នៅក្នុង បន្ទាប់មកសង្កត់បាតស្លាបព្រាលើកន្លែងមានស្នាមជាំ។ បើគ្នាយើងគ្មានស្លាបព្រាដែកទេ ប្រើដុំទឹកកកស្អំក៏បាន។ យើងអាចស្អំកម្ដៅក៏បាន សម្រាប់ស្នាមក្រហមដែលមានរយៈពេល ៣-៤ថ្ងៃ ដោយជួយបន្ថយភាពហើម និងឈឺចាប់។ យកកន្សែងស្អាតជ្រលក់ទឹកក្តៅ ដាក់កន្សែងនៅលើស្នាមជាំសង្កត់ថ្នមៗ។ - ប្រទាលកន្ទុយក្រពើ៖ ប្រទាលនេះមានគុណប្រយោជន៍ពិសេសច្រើនជំនួយស្បែក រួមទាំងព្យាបាលស្នាមជាំផងដែរ។ លាបប្រទាលនៅលើស្បែកជាំ […]


ជំងឺកាមរោគ

អត់ការ​ពារ​ពេលអីៗជាមួយ​សង្សារ ​ប្រយ័ត្ន​ឆ្លងជំងឺ​សាហាវនេះ

រលាក​ថ្លើម​ជា​ជំងឺ​​សាហាវ​ ងាយ​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់ ពិសេស​តាម​ការ​រួមភេទ​ និង​ប៉ះពាល់​ឈាម​។ គ្នា​យើង​ ដឹង​ជំងឺ​នេះ​មាន​ប៉ុន្មាន​ប្រភេទ​អត់? ករណី​ឆ្លង​ខុសៗ​គ្នា​យ៉ាង​ម៉េច​ខ្លះ? ជំងឺ​រលាក​ថ្លើមយ៉ាង​ហោច​​មាន ៥ ប្រភេទ​ផ្សេងៗ​​គ្នា ប៉ុន្តែ​ប្រភេទ​ឧស្សាហ៍​ជួប ​មាន​ រលាក​ថ្លើម​ប្រភេទ A ប្រភេទ B និង C ។ នេះជាអ្វីដែល​យើង​គួរ​ដឹង និង​ការពារ៖ ១- រលាកថ្លើមប្រភេទ A ឆ្លង​តាម​ការប៉ះ​ជា​មួយ​លាមក ក្បែរ​លាមក ឬ​ក្បែរ​រន្ធគូទដែលផ្ទុក​មេរោគ ទោះ​​មេរោគ​តិច​​ ឬពិនិត្យ​មិន​ឃើញ​ក្នុង​លាមក​ក៏​ដោយ​​។ ឆ្លង​តាម​​ការ​រួម​ភេទ (ទ្វារមាស មាត់ និង​រន្ធគូទ) បើ​​ដៃ​គូ​មាន​ផ្ទុក​មេរោគ។ ទោះ​បី​ការ​ពារដោយ​ស្រោម​អនាម័យ​ ក៏​នៅ​តែ​ឆ្លង​​ដែរ ហើយ​មធ្យោបាយ​​មាន​ប្រសិទ្ធភាព​បំផុត គឺ​ចាក់​ថ្នាំ​បង្ការ។ សម្រាប់ប្រុសៗស្រលាញ់​ភេទ​ដូច​គ្នា ​គួរ​ចាក់​ថ្នាំ​បង្ការ​រលាក​ថ្លើម​ប្រភេទ A។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២- រលាកថ្លើមប្រភេទ B ​ឆ្លង​តាម​ការ​រួម​ភេទ​ ​ឈាម​ ហើយងាយ​ឆ្លងជាង​​អេដស៍ទៀត។ មេរោគ​រលាក​ថ្លើម​ប្រ​ភេទ B មាន​ក្នុង​ទឹក​រម្អិល​​ប្រដាប់ភេទ​នារី ទឹក​មាត់ ​និង​ទឹក​កាម ហើយ​ភាគ​ច្រើន​ឆ្លង​​ទៅ​លើ​គ្នា​យើងដែល​មិន​បាន​ចាក់​ថ្នាំ​បង្ការ មាន​ដៃ​គូ​រួមភេទ​ច្រើន ឬដៃគូ​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ B […]


គន្លឹះសុខភាពផ្លូវភេទ

សម្រាលកូនរួច ពេល​ណា​ទើបអាចបង្កាត់​ភ្លើង​ស្នេហ៍​បាន?

សម្រាលអូនៗរួច គួររួមភេទ ឬអត់? បើបាន តើនៅពេលណា? តែងជាចម្ងល់គ្នាយើងចង់ដឹង ជាពិសេសស្រីៗតែម្តង។ ចាស់ៗបុរាណ តម្រូវឲ្យរង់ចាំយ៉ាងតិច ៣ខែ ប៉ុន្តែវិទ្យាសាស្ត្រមិនយូរចឹងពេកទេ គ្រាន់តែស្ថិតក្រោមលក្ខខណ្ឌមួយចំនួនប៉ុណ្ណោះ។ អានអត្ថបទ “Hello គ្រូពេទ្យ” មួយនេះ ស្រីៗគ្នាយើងច្បាស់ជាដឹងមិនខាន។ ចំណង់ផ្លូវភេទ អាចកើតឡើងគ្រប់ពេល ប៉ុន្តែអ្វីត្រូវដឹង គឺពេលវេលាល្អ ស័ក្ដិសមរួមភេទប្រកបដោយភាពផ្អែមល្ហែម និងផាសុកភាព ពិសេសក្រោយកើតបេប៊ីតែម្តង។ ១- ក្រោយសម្រាលគួររួមភេទពេលណា? តាមវិទ្យាសាស្ត្រ ជាទូទៅ គួរចាំរហូតដល់ពេលទ្វារមាសលែងហូរឈាម អាចនៅក្រោយសប្តាហ៍ទី៣ បន្ទាប់ពីសម្រាលអូនៗរួច ព្រោះអំឡុងពេលនេះ ដើម្បីទុកពេលឲ្យកន្លែងសុកដាច់ចេញ បានជាសះស្បើយឡើងវិញ។ ករណីរួមភេទមុនពេលរបួសជាសះ អាចបង្ករោគ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២- ហេតុអីម៉ាក់ៗគ្មានចំណង់រួមភេទ? ធម្មតាទេ គ្មានអារម្មណ៍រួមភេទក្រោយសម្រាល ម៉ាក់ៗថ្មីថ្មោងច្បាស់ជាអស់កម្លាំងដោយសារត្រូវបំបៅអូនៗ និងមើលថែអូនៗ ព្រមទាំងខ្លួនឯងទៀត។ មានស្រីៗគ្នាយើងខ្លះអត់មានអារម្មណ៍រាប់អាទិត្យ​ឯណោះ ខ្លះទៀតអាចឈានដល់រាប់ខែ។ លើសពីនេះ បំបៅអូនៗ​ធ្វើឲ្យអ័រម៉ូន ប្រ៉ូឡាក់ទីន បញ្ចេញច្រើន ជាហេតុប៉ះពាល់ដល់ចំណង់ផ្លូវភេទ។ មួយទៀត បើមានការដាច់ ឬដេរទ្វារមាស ជាហេតុផលសមស្របស្រីៗមិនចង់រួមភេទ។ ប៉ុន្តែក្រោយពេលរបួសជាសះ គ្នាយើងប្រាកដជាមានអារម្មណ៍បង្កាត់ភ្លើងស្នេហ៍ជាថ្មី។ បើទោះសម្រាល […]


គន្លឹះសុខភាពផ្លូវភេទ

មានអីៗនឹងគ្នាហើយ ស្រីៗ​អាច​ជួប​បញ្ហា​ទាំង​នេះ

មិនថាស្រី មិនថាប្រុស ប៉ុន្តែស្រីៗគ្នាយើងធ្លាប់សង្កេតអត់ ក្រោយរួមភេទរួច មានអាការៈអីប្លែកៗកើតឡើងដែរទេ? បើមាន ចង់ដឹងថាហេតុអីអត់? គ្នាយើងខ្លះប្រាកដជាភ័យស្លន់ស្លោមិនខាន ជាពិសេសអ្នកទើបរួមភេទលើកដំបូង។ “Hello គ្រូពេទ្យ” មាន​បក​ស្រាយ​លម្អិត​ខាង​ក្រោម។ ១- ហូរឈាមក្រោយរួមភេទ ជារឿងធម្មតាទេ ក្រោយពេលរួមភេទ ទ្វារមាសមានឈាមហូរ ក៏មិនមែនជារឿងអាក្រក់ដែរ បើសិនជារក្សាអនាម័យបានត្រឹមត្រូវ និងពិនិត្យសុខភាពផ្លូវភេទទៀងទាត់។ យ៉ាងណា ករណីខ្លះក៏អាចវិវត្តជាមហារីកផងដែរ ខណៈរោគសញ្ញាហូរឈាមក្រោយអាចមកពីកត្តាដូចជា៖ - ការបង្ករោគ ដូចជា ជំងឺរលាកអាងត្រគាក ជំងឺកាមរោគ ក្លាមេឌៀ (chlamydia) - ស្ងួតទ្វារមាស - ដាច់រលាត់ទ្វារមាស - បញ្ហាដុំសាច់ (polyp) នៅមាត់ស្បូន ឬស្រទាប់ស្បូន - កោសិកាមាត់ស្បូនលៀនចេញមកក្រៅ (cervical ectropion)។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២- ចុកពោះក្រោយពេលរួមភេទ នេះអាចជាសញ្ញាបញ្ហានៅប្រព័ន្ធបន្តពូជស្រីៗ។ ពេលជួបបញ្ហានេះ គ្នាយើងគួរទៅព្យាបាលជាបន្ទាន់ ហើយកត្តាបង្កដូចជា៖ - រលាក - ប្រតិកម្ម ឬអាលែកហ្ស៊ី - គីស ឬដាច់ជាលិកាក្រពេញអូវែ - មានបុកទង្គិចលើប្រដាប់ភេទស្រ្តី។ បើសិនជាមិនព្យាបាលឲ្យបានត្រឹមត្រូវ វាអាចធ្វើឲ្យមានបញ្ហាផ្លូវភេទ និងមិនប្រក្រតីសរីរាង្គបន្តពូជ។ ៣- ចុក ឬឆ្អល់ពោះ តិចនាំគ្នាច្រឡំថា ចុកពោះធម្មតា! […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ