សុខភាពមាត់ធ្មេញ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 06, 2022

សុខភាព​មាត់​ធ្មេញ - ផ្នែក​នេះ​នឹង​លម្អិត​ពី​បញ្ហា​មាត់​ធ្មេញ​ទាំង​ស្រុង រួម​មាន ​ជំងឺ​អញ្ចាញនិងមាត់ ​ជំងឺធ្មេញ ​ការថែទាំមាត់ ​សម្រស់មាត់ធ្មេញ ​ការពត់ធ្មេញ ​មាត់ធ្មេញកុមារ និង​បញ្ហាមាត់ធ្មេញផ្សេងទៀត ព្រម​ទាំង​មូលហេតុ​បង្ក និង​ការ​ព្យបាល

ចំណេះដឹងទូទៅ

សុខភាពមាត់ធ្មេញ

វិធីងាយៗជួយកម្ចាត់ក្លិនមាត់ដោយខ្លួនឯងបាន

ក្លិនមាត់អាចបណ្ដាមកពីកត្ដាផ្សេងៗរួមផ្សំគ្នា តួយ៉ាងកត្ដាធ្ងន់ធ្ងរអាចបណ្ដាលមកពីមានជំងឺអញ្ចាញធ្មេញ ចំណុចនេះយើងត្រូវទៅជួបជាមួយគ្រូពេទ្យ ដើម្បីព្យាបាល ប៉ុន្ដែកត្ដាផ្សេងទៀត អាចជាករណីស្រាល ដូចជាការកកើតត្រឹមជាបាក់តេរីនៅក្នុងមាត់ ការជាប់កំណកអាហារ ការពាក់ប្រេសធ្មេញ នោះយើងអាចអនុវត្ដវិធីសម្អាតដោយខ្លួនឯងបាន។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ១.សម្អាតធ្មេញក្រោយពេលញ៉ាំអាហារ យើងគួរសម្អាតធ្មេញជាប្រចាំ យ៉ាងហោចបាន២ដងក្នុងថ្ងៃ អាចពេលព្រឹក និង ពេលយប់ ក្រោយពេលញ៉ាំអាហារហើយ។ វិធីសម្អាតធ្មេញយើងអាចប្រើប្រាស់ច្រាស់ដែលមានសរសៃទន់ៗ ជាមួយនឹងថ្នាំដុសធ្មេញមានជាតិប្រឆាំងនឹងបាក់តេរី។ លើសពីនេះ យើងអាចប្រើប្រាស់ទឹកខ្ពុរមាត់ សម្អាតក្រោយពេលញ៉ាំអាហារបន្ថែម ពិសេសក្រោយពេលញ៉ាំអាហារថ្ងៃត្រង់។ ២.សម្អាតអណ្ដាត គ្នាយើងភាគច្រើនអាចចាប់អារម្មណ៍សម្អាតធ្មេញ តែមិនដែលសម្អាតអណ្ដាតនោះទេ។ អណ្ដាតក៏ជាប្រភពកំណើតបាក់តេរី បន្សល់ពីការញ៉ាំអាហារ ជក់បារី ឬ ពេលស្ងួតមាត់។ ដូច្នេះការសម្អាតអណ្ដាតក៏ជាផ្នែកមួយសំខាន់ ជួយសម្ចាត់ក្លិនមាត់បានដែរ។ អនុវត្ដវិធីនេះ ជាប្រចាំឲ្យបានម្ដងក្នុងមួយថ្ងៃក្រោយពេលញ៉ាំអាហារពេលល្ងាច ដោយប្រើប្រាស់ច្រាសដុះធ្មេញមានសរសៃតូចៗ ដុសផ្ទៃខាងលើនៃអណ្ដាត។ ៣.រក្សាសំណើមក្នុងមាត់ រក្សាសំណើមក្នុងមាត់ មិនត្រូវឲ្យមាត់ស្ងួតបានទេ ដូច្នេះត្រូវជៀសវាងការជក់បារី ប្ដូរមកញ៉ាំទឹកឲ្យបានច្រើន កាត់បន្ថយផឹកកាហ្វេ ផឹកគ្រឿងស្រវឹង ដែលជាមូលហេតុធ្វើឲ្យយើងងាយស្ងួតមាត់។ បន្ថែមពីនោះគួរបង្កើតទម្លាប់ទំពារស្ករកៅស៊ូ និង ញ៉ាំស្ករគ្រាប់មានកម្រិតជាតិស្ករទាប។ ជាធម្មតាប្រសិនបើយើងមានបញ្ហាស្ងួតមាត់ជាប្រចាំ ពេទ្យធ្មេញនឹងណែរនាំឲ្យប្រើប្រាស់ ទឹកមាត់សិប្បនិម្មិត ដើម្បីផ្សើមក្នុងមាត់កុំឲ្យស្ងួត។ ៤.គ្រប់គ្រងរបបអាហារ ប្រភេទអាហារមួយចំនួន អាចបណ្ដាលឲ្យយើងមានក្លិនមាត់មិនសូវល្អនោះទេ ដូចជាពពួកខ្លឹមបារាំង ខ្ទឹមស និងពពួកអាហារដែលមានកម្រិតជាតិស្ករខ្ពស់ ក៏បណ្ដាលឲ្យងាយកកើតបាក់តេរី ធ្វើមានក្លិនមាត់បានដែរ។ អត្ថបទគួរអាន៖ […]

អត្ថបទផ្សេងទៀតពី សុខភាពមាត់ធ្មេញ

ស្វែងរក សុខភាពមាត់ធ្មេញ

ជំងឺធ្មេញ

​អាហារ​ទាំង​នេះ​ ជួយ​ឲ្យ​ធ្មេញ​រឹងមាំ​ និង​មាន​សុខភាព​ល្អ ​​​​​​​

​ការ​​ដុស​សម្អាត​ធ្មេញ​​ជា​ទៀងទាត់​ និង​ប្រើ​អំបោះ​ទាក់​ធ្មេញ​ជា​ប្រចាំ​​ ​មាន​សារសំខាន់​ណាស់​ចំពោះ​សុខភាព​មាត់​ធ្មេញ​។​ នៅ​ពេល​ដែល​ធ្មេញ​ស្អាត​ និង​រឹងមាំ​ គ្នា​យើង​ច្បាស់​ជា​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ ​​ជាក់ជា​មិន​ខាន។​ យ៉ាង​ណា​មិញ​ ទម្លាប់​ថែទាំ​ធ្មេញ​តែ​មួយ​មុខ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ឡើយ​។​ គ្នា​យើង​គប្បី​បញ្ចូល​អាហារ​​មួយ​ចំនួន​ដែល​មាន​គុណ​ប្រយោជន៍​​ដល់​សុខភាព​មាត់​ធ្មេញ​ផង​ដែរ​។ ១.​​ ការ៉ុត​ ការ៉ុត​គឺ​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​សរសៃ​ ហើយ​ការ​ញ៉ាំ​ការ៉ុត​បន្ទាប់​ពី​​ញ៉ាំ​អាហារ​រួច​ នឹង​ជួយ​ដល់​ការ​ផលិត​ទឹក​មាត់​ ដែល​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ដង្កូវ​ស៊ី​ធ្មេញ។​ ដូច្នេះ​ហើយ​​ គ្នា​យើង​គប្បី​ញ៉ាំ​ការ៉ុត​ ដើម្បី​ទទួល​បាន​ធ្មេញ​ដែល​មាន​សុខភាព​ល្អ​។ ២. ទឹក​ដោះ​គោ​ ​​យើង​រាល់​គ្នា​សុទ្ធ​តែ​ដឹង​ហើយ​ថា​ ទឹក​ដោះ​គោ​គឺ​ជា​ប្រភព​នៃ​ជាតិ​កាល់ស្យូម​ ដែល​មាន​គុណប្រយោជន៍​ជួយ​ពង្រឹង​ឆ្អឹង​ និង​ធ្មេញ​។​ ការ​ញ៉ាំ​ទឹក​ដោះ​គោ​អាច​ជួយ​ប្រឆាំង​នឹង​កម្រិត​ជាតិ​អាស៊ីដ​នៅ​ក្នុង​​ប្រហោង​ធ្មេញ​ ក៏​ដូចជា​ការពារ​ជំងឺ​ពុក​ធ្មេញ​។​ យើង​ក៏​អាច​ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ដូចជា​ទឹក​ដោះ​គោ​ គ្រាប់​ល្ង ទឹក​សណ្ដែក​ជាដើម​។ បន្ថែម​ពី​នេះ​ ទឹក​ដោះ​គោ​មាន​ផ្ទុក​វីតាមីន​C និង​D ​ដែល​​អាច​ជួយ​ពង្រឹង​ធ្មេញ​ និង​អញ្ចាញ​ថែម​ទៀត​ផង​។ ៣. ទឹក​ដោះ​គោ​ជូរ​ ​ទឹក​ដោះ​គោ​ជូរ​ក៏​មាន​ជាតិ​កាល់ស្យូម​ខ្ពស់​ ព្រម​ទាំង​សំបូរ​ទៅ​ដោយ​ប្រូតេអ៊ីន។​ ដូច្នេះ​ហើយ​ ការ​​ញ៉ាំ​ទឹក​ដោះ​គោ​ជូរ​អាច​ជួយ​​ពង្រឹង​ធ្មេញ​របស់​យើង​បាន​​យ៉ាង​មាន​ប្រសិទ្ធភាព​។​ សារធាតុ​Probiotices ​នៅ​ក្នុង​ទឹក​ដោះ​គោ​ជូរ​​មាន​អត្ថប្រយោជន៍​ជួយ​ការពារ​អញ្ចាញ​ធ្មេញ​ និង​ជំងឺ​ពុក​ធ្មេញ។​​ ការ​ញ៉ាំ​ទឹក​ដោះ​គោ​ជូរ​ក៏​អាច​ជួយ​ការពារ​កាចារ​ធ្មេញ​ឲ្យ​រឹង​មាំ​ដូច​គ្នា​។ ៤. តែ​បៃតង​ ​តែ​បៃតង​គឺ​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​មាន​ប្រយោជន៍​ខ្លាំង​ដល់​ធ្មេញ​របស់​យើង​។​ សារធាតុ​Polyphenols ​ដែល​មាន​នៅ​ក្នុង​តែ​ក្រហម​ និង​តែ​បៃតង​អាច​ពន្យឺត​ការលូតលាស់​​នៃ​បាក់តេរី​ ដែល​​បង្ក​ជា​​ដង្កូវ​ស៊ី​ធ្មេញ​ និង​ជំងឺ​អញ្ចាញ​ធ្មេញ​។​ ៥. បន្លែ​ស្លឹក​បៃតង​ ជាមួយ​គ្នា​នេះ​ដែរ​ បន្លែ​ស្លឹក​បៃតង​ដូចជា​ស្ពៃ​ពួយឡេង​ ​ផ្កា​ខាត់​ណា​​ គឺ​សំបូរ​ទៅ​ដោយ​អាស៊ីដ​ហ្វូ​ឡេត​។​ ពិត​ណាស់​ បន្លែ​ទាំង​នេះ​មាន​ជាតិ​កាល់ស្យូម​ខ្ពស់​ ដែល​អាច​ជួយ​បង្កើត​កាចារ​ធ្មេញ​។​ ដូច​នេះ ដើម្បី​ទទួល​បាន​ធ្មេញ​ដែល​មាន​សុខភាព​ល្អ​ […]


ការថែទាំមាត់

ដុសធ្មេញរួចខ្ពុរមាត់ភ្លាមៗ ធ្វើឲ្យ​ធ្មេញបាត់បង់សារធាតុចាំបាច់មួយ

អ្នក​ឯកទេស​សុខ​ភាព​មាត់​ធ្មេញ​លើក​ឡើង​ថា​ក្រោយ​ដុស​ធ្មេញ​ហើយ​យើង​អាច​ខ្ជាក់​ថ្នាំ​ដុស​ធ្មេញ​ចេញ​ពី​មាត់​បាន តែ​កុំ​ទាន់​ខ្ពុរ​មាត់​ភ្លាមៗ​ ព្រោះ​ថា​អាច​កាត់​បន្ថយ​ប្រសិទ្ធភាព​របស់​ថ្នាំ​ដុស​ធ្មេញ​​ក្នុង​ការ​ការ​ពារ​ធ្មេញ​។ អ្នក​ជំនាញ​លើ​ក​ឡើង​ថា​ការ​លាង​សម្អាត​មាត់​ធ្មេញ​នឹង​ទឹក​ភ្លាមៗ​ក្រោយ​ដុស​ធ្មេញ​រួច នឹង​ធ្វើ​ឲ្យ​ធ្មេញ​មិន​បាន​ទទួល​ជាតិ​ fluoride មាន​ក្នុង​ថ្នាំ​ដុស​ធ្មេញ​នោះ​ទេ​។ ​លោក Nigel Carter OBE មាន​បទពិសោធន៍​ជា​​ទន្ត​បណ្ឌិត​ជាង​បួន​ទសវត្សរ៍​ និង​បច្ចុប្បន្ន​ជា​នាយក​ប្រតិបត្តិ​មូល​និធិសុខ​ភាព​មាត់​ធ្មេញ​នៅ​ចក្រភព​អង់គ្លេស​ បាន​លើក​ឡើង​ថា ការ​លាង​ជម្រះ​មាត់​​ភ្លាមៗ​ក្រោយ​ដុស​ធ្មេញ​រួច​ គឺមិន​ល្អ​ចំពោះ​ធ្មេញ​នោះ​ទេ ដោយ​ថា​ធ្វើ​បែប​នេះ​នាំឲ្យ​បាត់​បង់​ជាតិ fluorideដែល​មាន​នៅ​ក្នុង​មាត់​ក្រោយ​ពី​ដុសធ្មេញ​។ លោក​ថា ជាតិ fluoride គឺ​ជា​ធាតុ​សំខាន់​តែ​មួយ​គត់​នៅ​ក្នុង​គ្រឿង​ផ្សំ​របស់​ថ្នាំ​ដុស​ធ្មេញ​។ លោក​ថា​វា​ជួយ​ពង្រឹង​សុខភាព​ធ្មេញ ធ្វើ​ឲ្យ​ធ្មេញ​​រឹងមាំ​​​ធន់​នឹង​ជំងឺ​ពុក​ធ្មេញ​។ ក្រៅ​ពីនេះ fluoride នៅ​ជួយ​កាត់​បន្ថយ​បរិមាណ​អាស៊ីដ​ដែល​បញ្ចេញ​ដោយ​ពពួក​បាក់​តេរី​នៅ​លើ​ធ្មេញ​ផង​ដែរ​។ លោក​បន្ថែម​ថា យើង​អាច​ខ្ជាក់​ថ្នាំ​ដុស​ធ្មេញ​ចេញ​ពី​ក្នុង​មាត់​បាន តែ​កុំ​ទាន់​លាង​សម្អាត​មាត់​របស់​យើង​ភ្លាមៗ ដើម្បី​ឲ្យ​ប្រាកដ​ថា​ជាតិ​ fluoride បន្ត​មាន​នៅ​នឹង​ធ្មេញ និង​បន្ត​ការ​ពារ​ធ្មេញ​បាន។ ទោះ​យ៉ាងណា អ្នក​ជំនាញ​រូប​នេះ​មិន​បាន​បញ្ជាក់​ទេ​ថា​គួរ​ត្រូវ​ទុក​រយៈពេល​ប៉ុន្មាន​ក្រោយ​ដុស​ធ្មេញ​រួច ទើប​អាច​ខ្ពុរ​មាត់​ចេញ​បាន ដោយ​លោក​គ្រាន់​បញ្ជាក់​ថា​កុំ​ខ្ពុរ​មាត់​សម្អាត​ថ្នាំដុសធ្មេញ​ភ្លាម​ៗ​ក្រោយ​ដុសធ្មេញ​ប៉ុណ្ណោះ​។


បញ្ហាមាត់ធ្មេញផ្សេងទៀត

ការព្យាបាលជំងឺមហារីក ក៏បង្កផលប៉ះពាល់ដល់សុខភាពមាត់ធ្មេញអ្នកជំងឺដែរ

ជំងឺ​មហារីក​ជា​ជំងឺ​កាច​សាហាវ​មួយ​ដែល​កើត​ហើយ ពិបាក​ព្យាបាល។ ​ក្នុង​ការ​ព្យាបាល​ជំងឺ​មហារីក​មាន​ទាំង​ការ​វះកាត់ ការ​ប្រើ​កាំ​រស្មី​ឡាស៊ែរ និង​ការ​ប្រើ​ថ្នាំ​គីមី​ផ្សេង​ៗ​ជាដើម។ ទោះ​ជាង​យ៉ាង​ណា វិធី​នៃ​ការ​ព្យាបាល​ជំងឺ​មហារីក​នេះ​មួយ​ចំនួន​ផ្ដល់​ជា​បញ្ហា​ដល់​មាត់​ធ្មេញ​របស់​អ្នក​ជំងឺ​។ ការ​ព្យាបាល​ជំងឺ​មហារីក​ដោយ​ប្រើ​ថ្នាំ​គីមី និង​បាញ់​កាំរស្មី​តំបន់​ក និង​ក្បាល ធ្វើ​ឲ្យ​មាន​បម្រែបម្រួល​ក្នុង​មាត់​ជា​ច្រើន​ដែល​អាច​ឈាន​ទៅ​រក​ការ​ឆ្លង​មេរោគ​ចូល​ក្នុង​ឈាម។ ឧ. ការ​ដក​ធ្មេញ ក្រោយ​ពេល​ការ​ព្យាបាល​ដោយ​កាំ​រស្មី​តំបន់​ក និង​ក្បាល គឺ​កន្លែង​ដក​នោះ​នឹង​មាន​ការ​រលាក​ឆ្អឹង​ថ្គាម ឈឺ​រ៉ាំរ៉ៃ។ នេះ​បើ​យោង​តាម​ការ​ផ្សព្វផ្សាយ​ពី​មន្ទីរពេទ្យ កាល់ម៉ែត។ ផល​ប៉ះពាល់​ដោយ​ការ​ព្យាបាល​កាំ​រស្មី​តំបន់​ក និង​ក្បាល - ហា​មាត់​តូច - រលាក​ក្នុង​មាត់ - លេច​ចេញ​នៃ​ឆ្អឹង​ថ្គាម - ស្ងួត​មាត់​ប៉ះពាល់​ទៅ​លើ​រចនា​សម្ព័ន្ធ​ធ្មេញ - កើត​ជំងឺ​អញ្ចាញ​ធ្មេញ និង​ឡើង​ពង​បែក​ផ្សេងៗ - ភាព​ងាយ​បង្ក​រោគ - បាត់​បង់​រសជាតិ​រយៈ​ពេល​ខ្លី​ណាមួយ - រលាក​ឆ្អឹង​រ៉ាំរ៉ៃ​ពេល​ដក​ធ្មេញ ក្រោយ​ព្យាបាល​កាំរស្មី ផល​ប៉ះពាល់​ដោយ​ប្រើ​ថ្នាំ​គីមី - ងាយ​រលាក​ក្នុង​មាត់ - ងាយ​មាន​បញ្ហា​បង្ក​រោគ - ឈឺ​ចាប់​ក្នុង​មាត់ - ពិបាក​លេប និង​ញ៉ាំ​អាហារ - រលាក​អញ្ចាញ និង​ហូរ​ឈាម​អញ្ចាញ - ប៉ះពាល់​ទៅ​លើ​ឆ្អឹង​ថ្គាម​ពេល​ប្រើ​ថ្នាំ។ល។


ការថែទាំមាត់

ដុសធ្មេញមិនបានទៀងទាត់ អាច​នឹងមាន​អ្វីកើតឡើង?

គ្នា​យើង​ដឹង​ទេ​ថា​បើ​យើង​មិន​បាន​ដុស​ធ្មេញ​ជា​ទៀង​ទាត់​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​សុខភាព? មាត់​គឺ​ជា​ច្រក​ទ្វារ​មួយ​អាច​នាំ​បញ្ហា​សុខ​ភាព​ច្រើន​យ៉ាង​ដល់​រាង​កាយ លើស​​ពី​ការ​ឈឺ​ធ្មេញ ឬ​ពុក​ធ្មេញ​។ ខាង​ក្រោម​នេះ​ជា​បញ្ហា​សុខ​ភាព​ដែល​អាច​កើត​មាន​ចំពោះ​ធ្មេញ រាង​កាយ​យើង បើ​មិន​បាន​ដុស​ធ្មេញ​ទៀង​ទាត់​។ ១. សុខ​ភាព​មាត់​ធ្មេញ​ បើ​និយាយ​ដល់​សុខភាព​មាត់​ធ្មេញ យើង​ដឹង​ហើយ​ថា​ការ​មិន​ដុស​ធ្មេញ​បាន​ទៀង​ទាត់​មិន​ត្រឹម​តែ​អាច​ធ្វើ​ឲ្យ​មាត់​មាន​ក្លិន​មិន​ល្អ​ទេ តែ​ថែម​ទាំង​បង្ក​ឲ្យ​មាន​បញ្ហា​ពុក​ធ្មេញ ​ឈឺ​ធ្មេញ រលាក​អញ្ចាញ​ធ្មេញ​ និង​រលាក​ឫស​ធ្មេញ​ជា​ដើម។ អ្វី​ទាំង​អស់​នេះ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង​ខូច​ធ្មេញ និង​បាត់​បង់​ធ្មេញ​ជា​មិន​ខាន​​​។​ ២. បញ្ហា​ពោះ​វៀន ក្នុង​មាត់​របស់​យើង​មាន​បាក់តេរី​ប្រហែល​៣០០​ទាំង​បាក់តេរី​ល្អ និង​អាក្រក់ ហើយ​វា​គ្រប់​គ្រាន់​ហើយ​ត្រឹម​តែ​បាក់តេរី​មួយ​​អាច​ធ្វើ​ឲ្យ​សុខ​ភាព​ពោះ​វៀន​យើង​មាន​បញ្ហា​។ ដូច​នេះ កុំ​ភ្លេច​សម្អាត​ធ្មេញ​យើង​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ និង​ប្រើ​អំបោះ​ទាក់​កាក​សំណល់​ចេញ​ពី​ធ្មេញ​ផង។ ៣. ជំងឺ​ភ្លេច​ភ្លាំង​លើ​មនុស្ស​ចាស់ អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​អ្នក​មាន​ជំងឺ​ភ្លេច​ភ្លាំង​លើ​មនុស្ស​ចាស់តែង​មាន​បញ្ហា​ពុក​ធ្មេញ​ក្នុង​កម្រិត​ខ្ពស់។ ដូច​គ្នា​ដែរ មាន​អ្នក​ស្រាវ​ជ្រាវ​ខ្លះ​ទាញ​ទ្រឹស្តី​បញ្ច្រាស​មក​វិញ​ថា​បញ្ហា​ពុក​ធ្មេញ​ ធ្វើ​ឲ្យ​មនុស្ស​យើង​ប្រឈម​កាន់​តែ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ភ្លេច​ភ្លាំង​លើ​មនុស្ស​ចាស់​។​​ មាត់​ធ្មេញ​មាន​សុខ​ភាព​មិន​ល្អ នាំ​ឲ្យ​មាន​កើត​ការ​រលាក​នៅ​ក្នុង​រាង​កាយ ការ​រលាក​អញ្ចាញ​ធ្មេញ និង​ការ​រលាក​នៅ​​ខួរ​ក្បាល​ដែរ ដែល​ការណ៍​នេះ​អាច​នាំ​ឲ្យ​មាន​ជំងឺ​ភ្លេច​ភ្លាំង​លើ​មនុស្ស​ចាស់។​ ៤. ជំងឺ​បេះដូង ការ​សិក្សា​មួយ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តប័ត្រEuropean Journal of Preventive Cardiology ​បាន​រក​ឃើញ​ថា​ការ​ដុស​ធ្មេញ​បាន​មួយ​ថ្ងៃ​បី​ដង អាច​បន្ថយ​ហានិភ័យ​បញ្ហា​ចង្វាក់បេះដូង​ខុស​ប្រក្រ​តី និង​ជំងឺ​ខ្សោយ​បេះ​ដូង​។ ការ​បាន​ទៅ​ពិនិត្យ​ធ្មេញ​ជាមួយ​គ្រូពេទ្យ​ធ្មេញ​បាន​ទៀងទាត់ ការសិក្សា​រក​ឃើញ​ថា​កាត់​បន្ថយ​ផលវិបាក​ផ្សេងៗ​ទាក់​ទង​នឹ​ង​សុខភាព​បេះ​ដូច​បាន​ច្រើន​​យ៉ាង។ ការសិក្សា​រក​ឃើញ​ដែរ​ថា​ ការ​ខូច​ធ្មេញ​ច្រើន មាន​ទំនាក់​ទំនង​នឹង​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​ជួប​បញ្ហា​បេះដូង ដូច​ជា​ចង្វាក់​បេះ​ដូង​ខុស​ប្រក្រតី​ដែរ​។


បញ្ហាមាត់ធ្មេញផ្សេងទៀត

នៅ​សុខៗ​ម៉េច​បាន​ជា​អណ្ដាត​ឡើង​ខ្មៅ​ដូច​មាន​ដុះ​រោម?

បញ្ហា​អណ្ដាត​ឡើង​ខ្មៅ​ដូច​មាន​ដុះ​រោម​ ​គឺ​អាច​កើត​មាន​​ជា​បណ្ដោះ​អាសន្ន​ មិន​បង្ក​គ្រោះ​ថ្នាក់ តែ​ធ្វើ​ឲ្យ​អណ្ដាត​យើង​មើល​ទៅ​ឃើញ​ខ្មៅ និង​ដូច​មាន​រោម​ដុះ​រោម​លើ​ហ្នឹង​អ៊ីចឹង​ដែរ​។ ការ​មើល​ឃើញ​អណ្ដាត​ប្រែជា​ខ្មៅ​បែប​នេះ​អាច​មកពី​ការ​កកើត​នៃ​កោសិកា​ងាប់​មាន​ច្រើន​ទុំ​ជាប់​នៅ​លើ​ដុំ​ពក​តូចៗ​នៅ​លើ​អណ្ដាត​។ ដុំ​ពក​តូចៗ​នេះ​អាច​មាន​ប្រវែង​វែង​ជាង​ធម្មតា ដែល​អាច​នាំ​ឲ្យ​ងាយ​តោង​ជាប់​បាក់តេរី ផ្សិត ថ្នាំជក់ កម្ទេច​​អាហារ និង​សារធាតុ​ផ្សេងៗ​ទៀត​។ ទោះបីជា​បញ្ហា​អណ្ដាត​ឡើង​ខ្មៅ​ដូច​មាន​ដុះ​រោម​នេះ​មើល​ទៅ​គួរ​ឲ្យ​បារម្ភ តែ​ថា​វា​មិន​បង្ក​ជា​បញ្ហា​លើ​សុខភាព​មាត់​ធ្មេញ​នោះ​ទេ​ ហើយ​ក៏​មិន​មានការ​ឈឺចាប់​អ្វី​ដែរ​។ បញ្ហា​នេះ​អាច​បាត់​ទៅ​វិញ ក្រោយ​យើង​កម្ចាត់​មូល​ហេតុ​បង្ក ឬ​ធ្វើ​អនាម័យ​មាត់​ធ្មេញ​។ ១. រោគ​សញ្ញា សញ្ញា និង​រោគ​សញ្ញា​នៃ​បញ្ហា​អណ្ដាត​ខ្មៅ​នេះ​មាន​ដូច​ជា៖ ឡើង​ពណ៌​ខ្មៅ​លើ​អណ្ដាត​ ពេល​ខ្លះ​អាច​ជា​ពណ៌​ត្នោត បៃតង ឬ​លឿង ក៏​មាន​ អណ្ដាត​មើល​ទៅ​ដូច​ជា​មាន​ដុះ​រោម មាត់​ប្តូរ​រសជាតិ  ក្លិន​មាត់​មិន​ល្អ មាន​អារម្មណ៍​ថា​​អណ្ដាត​គ្រើម ២. ពេលណា​ត្រូវ​ទៅ​ជួប​ពេទ្យ? ទោះ​បី​ជា​មើល​ទៅ​អណ្ដាត​មិន​ស្អាត តែ​បញ្ហា​អណ្ដាត​ខ្មៅ​ដូច​ដុះ​រោម​នេះ​កើត​មាន​តែ​មួយ​រយៈ​ប៉ុណ្ណោះ​នឹង​បាត់​ទៅ​វិញ និង​មិន​មាន​គ្រោះ​ថ្នាក់​នោះ​ទេ​។ គ្នា​យើង​អាច​ទៅ​ជួប​ពេទ្យ​បើ​៖ មាន​ក្ដី​បារម្ភ​ចំពោះ​រូប​រាង​របស់​អណ្ដាត​ អណ្ដាត​ខ្មៅ​មិន​បាត់​ទៅ​វិញ​ក្រោ​យ​ព្យាយាម​សម្អាត​អណ្ដាត​​មួយ​ថ្ងៃ​ពី​រ​ដង អស់​ពេល​ជា​ច្រើន​ថ្ងៃ​។​​​ ៣. មូល​ហេតុ​ បញ្ហា​អណ្ដាត​ឡើង​ខ្មៅ​ដូច​ដុះ​រោម​នេះ ជា​ធម្មតា​កើត​មាន​ឡើង​ដោយ​សារ​តែ​ដុំ​ពក​តូចៗ​នៅ​លើ​អណ្ដាត​លូត​លាស់​វែង​ជា​ធម្មតា មិន​អាច​ជម្រុះ​កោសិកា​ងាប់​បាន​ដូច​ធម្មតា​។ ការណ៍​នេះ​ធ្វើ​ឲ្យ​អណ្ដាត​មើល​ទៅ​ដូច​ជា​មាន​ដុះ​រោម​អ៊ីចឹង​ដែរ​។ កាក​សំណល់​អាហារ បាក់តេរី និង​សារធាតុ​ផ្សេង​ៗ​ទៀត​ អាច​តោង​ជាប់​នៅ​នឹង​ដុំ​ពក​តូច​ៗ​លើ​អណ្ដាត​នោះ​ដែរ ជា​ហេតុ​នាំ ឲ្យ​អណ្ដាត​ប្រែ​ពណ៌​បាន​។​ កត្តា​នាំ​ឲ្យ​កើត​បញ្ហា​នេះ​អាច​ដោយ​សារ៖ ​ខ្វះ​អនាម័យ​មាត់​ធ្មេញ ការ​ប្រែ​ប្រួល​ពពួក​បាក់តេរី ឬ​ផ្សិត​នៅ​ក្នុង​មាត់​បន្ទាប់​ពី​ប្រើ​ថ្នាំ​ផ្សះ​ មាត់​ស្ងួត ប្រើ​ប្រាស់​ថ្នាំជក់ និង​​ ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល ​ជា​ដើម​។


ការថែទាំមាត់

ក្លិនមាត់មិនល្អ អាចកើតចេញពីការញ៉ាំអាហារ ៣ប្រភេទនេះ

គ្នា​យើង​ច្រើន​បាន​ដឹង​ថា​ខ្ទឹមស និង​ខ្ទឹម​បារាំង​អាច​ធ្វើ​ឲ្យ​យើង​មាន​ក្លិន​មាត់​មិន​ល្អ​បាន។ ប៉ុន្តែ​ដឹង​ទេ​ថា​អាហារ​មួយ​ចំនួន​ផ្សេង​ទៀត ដែល​យើង​មិន​ធ្លាប់​គិត​ដល់​នោះ​ក៏​អាច​ធ្វើ​ឲ្យ​យើង​មាន​ក្លិន​មាត់​មិន​ល្អ​ដែរ​។ តើ​អាហារ​អ្វី​ខ្លះ​ទៅ? ១. សាច់ អ្នក​ជំនាញ​សុខភាព​មាត់​ធ្មេញ​ពន្យល់​ថា​បាក់តេរី​ចូល​ចិត្ត​ប្រូតេអ៊ីន​របស់​សាច់​ណាស់។ នៅ​ពេល​ដែល​បាក់តេរី​បំបែក​ប្រូតេអ៊ីន សមាធាតុ​អាម៉ូញ៉ាក់ ដែល​ធ្វើ​ឲ្យ​មាត់​មាន​ក្លិន​មិន​ល្អ​ ក៏​នឹង​ត្រូវ​បញ្ចេញ​មក​ក្រៅ​ដែរ។ ការណ៍​នេះ អាច​ធ្វើ​ឲ្យ​យើង​មាន​ក្លិន​មាត់​មិន​ល្អ​បាន​។ ២. ផលិតផល​ធ្វើ​ពី​ទឹក​ដោះ ពិត​ណាស់​ថា​ទឹក​ដោះ​គោ​មាន​ប្រយោជន៍​ល្អ​ចំពោះ​រាង​កាយ តែ​ក៏​អាច​ធ្វើ​ឲ្យ​មាត់​យើង​មាន​ក្លិន​មិន​ល្អ​ដែរ​។ បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​បាក់តេរី​នៅ​ក្នុង​មាត់​យើង​រស់​នៅ​បាន​ដោយ​សារ​អាមីណូ​អាស៊ីដ​ក្នុង​ទឹក​ដោះ​គោ ឬ​ឈីស ដែល​នាំ​ឲ្យ​មាត់​មាន​ក្លិន​អាក្រក់​។​​ ៣. កាហ្វេ​ បើ​និយាយ​ដល់​កាហ្វេ​ មនុស្ស​ជាច្រើន​មិន​អាច​អត់​កាហ្វេ​ពេលព្រឹក​បានទេ តែ​ថា​ការ​ផឹក​កាហ្វេ​ក៏​អាច​ធ្វើ​ឲ្យ​មានក្លិន​មាត់​ដែរ​។ កាហ្វេ​មាន​ផ្ទុក​កម្រិត​អាស៊ីដ​ខ្ពស់​ ស្រប​ពេល​ដែល​បាក់តេរី​ក្នុង​មាត់​យើង​​ចូល​ចិត្ត​អាស៊ីដ​ទៀត គឺ​ត្រូវ​គ្នា​តែ​ម្ដង អាស៊ីដ និង​បាក់តេរី​ទាំងនេះ​ធ្វើ​ឲ្យ​មាត់​យើង​មាន​ក្លិន​។ ដូច​គ្នា​ដែរ កាហ្វេ​អាច​ធ្វើ​ឲ្យ​យើង​ស្ងួត​មាត់​ផង​ដែរ ដែល​ការ​ស្ងួត​មាត់​នេះ​ក៏​អាច​ធ្វើ​ឲ្យ​មាត់​យើង​មាន​ក្លិន​មិន​ល្អ​ដែរ​។​​ វិធី​កម្ចាត់​ក្លិន​មាត់​ក្រោយ​ញ៉ាំ​អាហារទាំង​នេះ​ បើ​គ្នា​យើង​សង្កេត​ឃើញ​ថា យើង​មាន​ធុំ​ក្លិន​មាត់​ក្រោយ​ញ៉ាំ​អាហារ​ទាំង​បី​ប្រភេទ​ខាង​លើ យើង​អាច​កម្ចាត់​ក្លិន​មាត់​នេះ​បាន​ដោយ​វិធី​ដុស​សម្អាត​ធ្មេញ ឬ​ប្រើ​ទឹក​ខ្ពុរ​មាត់​ក៏​បាន​​​។ ដូច​គ្នា​ដែរ បើ​យើង​មិន​បាន​ដុស​ធ្មេញ យើង​អាច​ទំពារ​ស្ករ​កៅ​ស៊ូគ្មាន​ជាតិ​ស្ករ​ ដើម្បី​បង្កើន​ទឹក​មាត់​ ដើម្បី​រួ​ម​ចំណែក​កម្ចាត់​ក្លិន​មាត់​មិន​ល្អ។ ប៉ុន្តែ​គ្នា​យើង​ត្រូវ​ចាំ​ថា​បើ​បញ្ហា​ក្លិន​មាត់​កើត​មាន​ជា​ប្រចាំ គួរ​ពិភាក្សា​ជាមួយ​ទន្តពេទ្យ ព្រោះ​ថា​នេះ​អាច​មកពី​បញ្ហា​អញ្ចាញ ឬ​បញ្ជា​ជំងឺ​ក្រពះ​ជា​ដើម។


បញ្ហាមាត់ធ្មេញផ្សេងទៀត

ធ្មេញអាប់សែ ជាអ្វី? ត្រូវធ្វើម៉េចទើបជាសះស្បើយ?​

ធ្មេញ​អាប់សែ ប្រហែលជា​គ្នា​យើង​ធ្លាប់​បាន​ឮ​ពីរឿងនេះ​ខ្លះដែរ​ហើយ។ បញ្ហា​ធ្មេញ​នេះ អាច​ចែកចេញជា​ប្រភេទ​ផ្សេងៗ​គ្នា និង​មាន​វិធីព្យាបាល​ក៏​មិន​ដូច​គ្នា​ដែរ​។ ខាង​ក្រោម​នេះជា​អ្វី​គ្នា​យើង គួរ​ដឹង​ទាក់ទង​នឹង​ធ្មេញ​អាប់សែ។​ ១-ធ្មេញ​អាប់សែ​គឺ​ជា​អ្វី? ប្រភេទ​នៃ​ធ្មេញ​អាប់សែ​ចែក​ចេញ​ជា​៣​ប្រភេទ​ដូចជា៖ អាប់សែ​អញ្ចាញ​ គឺ​ជា​ការ​ឡើង​ខ្ទុះ​នៅ​ក្នុង​សាច់​អញ្ចាញ​ធ្មេញ​តែ​ប៉ុណ្ណោះ​ដែល​មិន​ប៉ះ​ពាល់​ដល់​ធ្មេញ អាប់សែ​ជុំវិញ​ក្បាល​ធ្មេញ​ គឺ​ជា​ការ​ឡើង​ខ្ទុះ​នៅ​លើ​ជាលិកា​ឆ្អឹង​សម្រាប់​ទ្រទ្រង់​ធ្មេញ អាប់សែ​ជុំវិញ​ចុង​ឫស​ គឺ​ជា​ការ​ឡើង​ខ្ទុះ​ចេញ​ពី​សរសៃ​បណ្ដូល​ធ្មេញ សម្រាប់​ការ​ឡើង​ខ្ទុះ​ធ្មេញ​អាប់សែ​នេះ ​គឺ​ចាំបាច់​ត្រូវ​ធ្វើ​ការ​ព្យាបាល​បើ​ពុំ​ដូច្នោះ​ទេ​វា​អាច​បណ្ដាល​ឲ្យ​បាត់បង់​ជាលិកា​ឆ្អឹង​ជុំវិញ​ធ្មេញ​ក្នុង​ការ​ទ្រទ្រង់។ ២-តើ​រោគ​សញ្ញា​នៃ​ធ្មេញ​អាប់សែ​មាន​អ្វី​ខ្លះ? ឈឺ​ចាប់​ពេល​ខាំ​ចំណី​អាហារ ឈឺ​ចាប់​ពេល​ប៉ះពាល់ មាន​ការ​ស្រៀវ​ជាមួយ​ទឹក​ក្ដៅ ​ឬ​ត្រជាក់ មាន​រសជាតិ​ល្វីង​ជាប់​មាត់ គ្រុន​ក្ដៅ អស់​កម្លាំង​ល្ហិតល្ហៃ ពិបាក​ហា​មាត់ ពិបាក​លេប​ចំណី​អាហារ គេង​មិន​លក់ សម្រាប់​រោគ​សញ្ញា​ចម្បង​ គឺ​ការ​ឈឺ​ចាប់​ដែល​មាន​លក្ខណៈ​ឈឺ​ចាក់ៗ​និង​ខ្លាំង​ក្លា​ជា​ញឹកញាប់។ ជា​ធម្មតា​ការ​ឈឺ​ចាប់​ស្រាប់​តែ​កើត​ឡើង​ភ្លាមៗ​ និង​ចាប់​ផ្ដើម​ខ្លាំង​ក្លា​នៅ​ម៉ោង​បន្ទាប់​ឬ​ថ្ងៃ​បន្ទាប់​ហើយ​ក្នុង​ករណី​មួយ​ចំនួន​ទៀត​ការ​ឈឺ​ចាប់​អាច​រាលដាល​ដល់​ត្រចៀក​ឆ្អឹង​ថ្គាម​ និង​ក។ ៣-តើ​គួរ​ទៅ​ជួប​គ្រូពេទ្យ​នៅ​ពេល​ណា? ដោយសារ​តែ​រាងកាយ​របស់​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុស​គ្នា​ហេតុ​នេះ​អ្នក​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​អ្នក​ជាមុន​សិន​ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ដែល​សក្ដិសម​សម្រាប់​អ្នក។ ៤-តើ​ធ្មេញ​អាប់សែ​បង្ក​ឡើង​ដោយសារ​អ្វី? ធ្មេញ​អាប់សែ​ក្នុង​ករណី​ភាគ​ច្រើន​គឺ​ជា​ផល​វិបាក​នៃ​ការ​បង្ក​រោគ​នៅ​លើ​ធ្មេញ​ដោយ​សារ​តែ​បាក់តេរី​ដែល​មាន​ក្នុង​កំណក​កំបោរ​ធ្មេញ​ចូល​ទៅ​ក្នុង​ធ្មេញ។ អាប់សែ​ជុំវិញ​ចុង​ឫស ដំបូង​បាក់តេរី​ចូល​ទៅ​ក្នុង​ធ្មេញ​បង្ក​រោគ​តាម​រយៈ​រោគ​ពុក​ធ្មេញ​ដែល​មាន​នៅ​លើ​កាចា​ធ្មេញ​ហើយ​នៅ​ពេល​​ដែល​រោគ​ពុក​ធ្មេញ​រាលដាល​កាន់​តែ​ជ្រៅ​រហូត​ដល់​បណ្ដូល​ធ្មេញ​កណ្ដាល​ដែល​បង្ក​ធ្វើ​ឲ្យ​មាន​ការ​រលាក​សរសៃ​បណ្ដូល​ធ្មេញ។ នៅ​ពេល​ដែល​មាន​ការ​រលាក​កាន់​តែ​យូរ​ធ្វើ​ឲ្យ​បាក់តេរី​អាច​ឆ្លង​កាត់​តាម​រន្ធ​ឫស​ធ្មេញ​ទៅ​ដល់​ឆ្អឹង​ក្រាស​ធ្មេញ​ដែល​បង្ក​បាន​ជា​អាប់សែ​ជុំវិញ​ចុង​ឫស។ អាប់សែ​ជុំវិញ​ធ្មេញ នៅ​ពេល​មាន​វត្ត​មាន​បាក់តេរី​ក្នុង​កំណក​កំបោរ​ធ្មេញ​វា​បាន​បង្ក​រោគ​ដល់​អញ្ចាញ​ធ្មេញ​នាំ​ឲ្យ​មាន​ជំងឺ​រាក់​ស៊ី​ធ្មេញ​ដែល​មាន​រោគ​សញ្ញា​ដូចជា​អញ្ចាញ​ឡើង​ប៉ោង​រលាក​និង​ធ្វើ​ឲ្យ​បាត់បង់​ភាព​ទាក់​ជាប់​របស់​ជាលិកា​ជុំវិញ​ធ្មេញ។ ប្រហោង​អញ្ចាញ​ធ្មេញ​កើត​ឡើង​នៅ​ពេល​ដែល​ជាលិកា​ជុំវិញ​ធ្មេញ​លែង​ទាក់ជាប់​ហើយ​មាន​ការ​ពិបាក​ក្នុង​ការ​សម្អាត​ព្រោះ​ដោយសារ​តែ​ចំណី​អាហារ​ទាក់​ជាប់​ព្រម​ទាំង​មេរោគ។នៅ​ពេល​ដែល​មាន​បាក់តេរី​កកើត​កាន់​តែ​ច្រើន​នៅ​ក្នុង​ប្រហោង​អញ្ចាញ​ធ្មេញ​នោះ​ជំងឺ​អាប់សែ​ជុំវិញ​ធ្មេញ​ត្រូវ​បាន​កើត​ឡើង។ ៥- របៀប​នៃ​ការ​ព្យាបាល​ធ្មេញ​អាប់សែ សម្រាប់​ការ​ព្យាបាល​អាច​មាន​ទម្រង់​ការ​ច្រើន​និង​ជួនកាល​អាច​ឈាន​ដល់​ការ​វះកាត់​ជាមួយ​នឹង​គ្រូពេទ្យ​ធ្មេញ​ជំនាញ​(ទន្តពេទ្យ) ចោះ​បង្ហូរ​ខ្ទុះ ការ​ឡើង​ខ្ទុះ​អាប់សែ​ត្រូវ​ចោះ​បង្ហូរ​ខ្ទុះ​ដែល​មាន​ផ្ទុក​បាក់តេរី​ចេញ​ដោយ​ប្រើ​ថ្នាំ​ស្ពឹក។ ការ​ព្យាបាល​អាប់សែ​ជុំវិញ​ចុង​ឬស ត្រូវ​ធ្វើ​ការ​ព្យាបាល​ត្បាល់​យក​សរសៃ​ធ្មេញ​ចេញ​បន្ទាប់​មក​ត្រូវ​ប៉ះ​ធ្មេញ​វិញ​ឲ្យ​ស្អាត​ដូច​ដើម​ដើម្បី​បង្ការ​ការ​បង្ក​រោគ​លើក​ក្រោយ​ទៀត។ ​ចំណែក​ការ​ឡើង​ខ្ទុះ​ត្រូវ​ចោះ​បង្ហូរ​ចេញ​និង​ត្រូវ​ព្យាបាល​ជំងឺ​រាក់​ស៊ី​ធ្មេញ​ដោយ​សម្អាត​កំណក​កំបោរ​ធ្មេញ​និង​បាក់តេរី​ឲ្យ​បាន​ស្អាត​ទាំង​ក្បាល​ធ្មេញ​ និង​ចុង​ឫស​ធ្មេញ​ដើម្បី​ឲ្យ​ជា​សះ​និង​បង្ការ​មេរោគ។ ការ​វះកាត់​សម្រាប់​ធ្មេញ​អាប់សែ សម្រាប់​អ្នក​ជំងឺ​ដែល​មាន​អាប់សែ​ជុំវិញ​ចុង​ឬស​ដែល​មាន​ការ​បង្ក​រោគ​ជាថ្មី​ក្រោយ​ការ​ព្យាបាល​ គឺ​ប្រហែល​ជា​អាច​ត្រូវ​ធ្វើ​ការ​វះកាត់​ចុង​ឬស​ចេញ​ដោយ​គ្រូពេទ្យ​ជំនាញ​វះកាត់​មាត់​ធ្មេញ។ ចំណែក​ឯ​អ្នក​ជំងឺ​ដែល​មាន​អាប់សែ​ជុំវិញ​ធ្មេញ​កើត​ឡើង​ម្ដង​ទៀត​គឺ​អាច​ត្រូវ​វះ​បើក​អញ្ចាញ​ធ្មេញ​ដើម្បី​ធ្វើ​ការ​សម្អាត​កំណក​កំបោរ​ដែល​​ជាប់​ស្អិត​ដើម្បី​បំបាត់​ជំងឺ​រាក់​ស៊ី​ធ្មេញ។ ប្រសិន​បើ​មាន​អាប់សែ​ធ្មេញ​កើត​ឡើង​វិញ​ទៀត​ ទោះ​បី​ក្រោយ​ការ​វះកាត់​ក៏​ដោយ​ ជម្រើស​ចុង​ក្រោយ​គឺ​មាន​តែ​ដក​ធ្មេញ​ចេញ​តែ​ប៉ុណ្ណោះ។ បន្ធូរ​ការ​ឈឺ​ចាប់ ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ក៏​អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​អំឡុង​ពេល​រង់​ចាំ​ការ​ព្យាបាល​ដោយ​អាច​រក​ជាវ​បាន​តាម​ឱសថ​ស្ថាន​នានា។ ម៉្យាង​វិញ​ទៀត ​វា​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​អាន​ព័ត៌មាន​ឲ្យ​បាន​ច្បាស់លាស់ និង​សាកសួរ​ឱសថការីមុន​ធ្វើ​ការ​ប្រើប្រាស់ ហើយ​អ្វី​ដែល​ត្រូវ​ចង​ចាំ​នោះ​គឺ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​គឺ​គ្រាន់​តែ​អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​តែ​ប៉ុណ្ណោះ​វា​មិន​អាច​ព្យាបាល​ធ្មេញ​អាប់សែ​បាន​ទេ។ សម្រាប់​ថ្នាំ ​aspirin ibuprofen​ឬ ​tylenol (paracetamol)​ គឺ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បំបាត់​ការ​ឈឺ​ចាប់​ប៉ុន្តែ​ថ្នាំ​មួយ​ចំនួន​អាច​មិន​សក្តិសម​ជាមួយ​អ្នក​ជំងឺ​ដូចជា៖​ ថ្នាំ​ ​ibuprofen​ និង​អ្នក​ជំងឺ​ហឺត ថ្នាំ ​ibuprofen​ និង​អ្នក​ដំបៅ​ក្រពះ ថ្នាំ ​aspirin​ និង​កូន​ក្មេង៖ ហាម​ប្រើ​ចំពោះ​កូន​ក្មេង​ដែល​មាន​អាយុ​ក្រោម​១៦​ឆ្នាំ […]


ការថែទាំមាត់

សម្អាត អណ្ដាតរាល់ថ្ងៃ ផ្ដល់គុណប្រយោជន៍ច្រើនយ៉ាង

ពេល​និយាយ​ដល់​សុខភាព​មាត់​ធ្មេញ យើង​តែ​ង​នឹក​ដល់​ការ​ដុស​សម្អាត​ធ្មេញ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ។ ការ​ដុស​សម្អាត​ធ្មេញ​​ពិត​ណាស់​ថា​អាច​ជួយ​ការ​ពារ​ធ្មេញ​ពុក និង​បញ្ហា​អញ្ចាញ​ ដែល​កើត​ឡើង​ដោយ​សំណល់​អាហារ​ជាប់​ចន្លោះ​​ធ្មេញ និង​អាច​បង្ក​ជា​កំណកកំបោរ​នៅ​នឹង​ធ្មេញ​ជា​ដើម​។ ចុះ​បើ​និយាយ​ថា​ការ​សម្អាត​អណ្ដាត​រាល់ថ្ងៃ ក៏​ជួយ​សុខភាព​មាត់​ធ្មេញ​ដែរ គ្នា​យើង​យល់​បែប​ណា? ១. ជួយ​ឲ្យ​អណ្ដាត​ស្អាត​ ពេល​យើង​មិន​ធ្វើ​ការ​សម្អាត អណ្ដាត​យើង​នឹង​អាច​ក​ជាប់​ជាកំទេច​កំទី​ និង​ធ្វើ​ឲ្យ​មាន​ស្នាម​សៗ​នៅ​លើ​អណ្ដាត​ទៀត​ផង​។ ការ​កោស​អណ្ដាត​ជាមួយ​ឧបករណ៍​សម្អាត​អណ្ដាត អាច​ជួយ​ឲ្យ​អណ្ដាត​យើង​រក្សាភាព​ស្រស់​ថ្លា ស្អាត និង​មាន​ពណ៌​ផ្កា​ឈូក​ទៀតផង​។​​​ ​២. កាត់​បន្ថយ​ក្លិន​មាត់ ពេល​ខ្លះ​ទោះបីជា​​យើង​បាន​ដុស​ធ្មេញ ប្រើ​ទឹក​ខ្ពុរ​មាត់ ពីរ​ដង​ក្នុង​មួយ​ថ្ងៃ តែ​នៅ​តែ​អាច​មាន​ក្លិន​មាត់​ដដែល។ បញ្ហា​ក្លិន​នេះ អាច​មក​ពី​បាក់តេរី​ ដែល​បន្ត​មាន​វត្តមាន​នៅ​ក្នុង​មាត់ និង​បង្ក​ក្លិន​មិន​ល្អ ពេល​ដែល​យើង​មិន​បាន​សម្អាត​វា​ចេញ​ឲ្យ​បាន​រាល់​ថ្ងៃ​។ ការ​សិក្សា​បាន​រក​ឃើញ​ថា បាក់​តេរី​នៅ​អណ្ដាត​ ក៏​អាច​ធ្វើ​ឲ្យ​មាន​ក្លិន​មាត់​មិន​ល្អ​ដែរ។ ដូច​នេះ យើង​គូរ​ដុស​សម្អាត​ទាំង​ធ្មេញ និង​អណ្ដាត​ជា​ប្រចាំ។ ៣. រក្សា​សុខភាព​មាត់ បាក់តេរី​កឡើង​នៅ​អណ្ដាត​អាច​រាល​ដាល​ទៅ​ដល់​ផ្នែក​ផ្សេង​ទៀត​ក្នុង​មាត់ នាំឲ្យ​មាន​បញ្ហា​ដូច​ជា​ពុក​ធ្មេញ និង​ឆ្លង​រោគ​នៅ​អញ្ចាញ​ធ្មេញ។ ការ​សិក្សា​នៅ​ឆ្នាំ​២០០៥ រក​ឃើញ​ថា​ការ​ដុស​សម្អាត​អណ្ដាត​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​កម្ចាត់​បាក់​តេរី​មិន​ល្អនេះ​បាន និង​ធ្វើ​ឲ្យ​មាត់​មាន​សុខ​ភាព​ល្អ​។ ៤. បង្ការ​បញ្ហា​រំលាយ​អាហារ បាក់​តេរី​កឡើង​នៅ​អណ្ដាត​អាច​ឆ្លង​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​រំលាយអាហារ​យើង​បាន ពេល​យើង​លេប​អាហារ ឬ​ទឹកមាត់។ ការណ៍​នេះ​ អាច​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​សុខភាព​ប្រព័ន្ធរំលាយ​អាហារ និង​ធ្វើ​ឲ្យ​យើង​ឡើង​ហ្គាស និង​ពិបាក​រំលាយអាហារ។ ដូច​នេះ ជា​ការ​ចាំ​បាច់​ណាស់ ដែល​យើង​ត្រូវ​កម្ចាត់​បាក់តេរី​ទាំង​នេះ​ជា​ប្រចាំ។​ បើ​គ្នា​យើង​យល់​ថា​ការ​សម្អាត​អណ្ដាត​ជា​រឿង​ល្អ និង​គួរ​ធ្វើ យើង​អាច​សម្រេច​ចិត្ត​ធ្វើ​វា​បាន​ចាប់ពី​ពេល​នេះ​ទៅ តែ​ត្រូវ​ចាំ​ថា​ធ្វើ​យ៉ាងណា កុំ​ឲ្យ​យើង​ក្អួត​ពេល​កំពុង​សម្អាត​អណ្ដាត ឬ​ប្រើ​ឧបករណ៍​សម្អាត​អណ្ដាត​ខ្លាំងៗ​ពេក​។


ជំងឺអញ្ចាញនិងមាត់

ចេញឈាម​នៅអញ្ចាញ​ ​ពេល​ប្រើ​ខ្សែ​ទាក់​ធ្មេញ​ មក​ពី​អ្វី​?

ប្រសិនបើ​អញ្ចាញ​របស់​យើង​ចេញ​ឈាម​​ នៅ​ពេល​ប្រើ​ខ្សែ​ទាក់​ធ្មេញ​ (Floss) យើង​អាច​ត្រូវ​ផ្លាស់ប្ដូរ​ទម្លាប់​ថែ​ទាំ​មាត់​ធ្មេញ​មួយ​ចំនួន​។​ ​កត្តា​នេះ​មិន​មាន​ន័យ​ថា​ គ្នា​យើង​មិន​​មាន​អនាម័យ​មាត់​ធ្មេញ​នោះ​ទេ ​ប៉ុន្តែ​​ការ​ប្រើ​​ខ្សែ​ទាក់​ធ្មេញ​​ឲ្យ​បាន​ញឹកញាប់​ គឺ​ជា​រឿង​ចាំបាច់​បំផុត​។​ ​ពិត​ណាស់​ ​ការ​ចេញ​ឈាមនៅ​អញ្ចាញធ្មេញ​​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ នៅ​ពេល​ដែល​យើង​ចាប់ផ្ដើម​ប្រើ​ខ្សែ​ទាក់​ធ្មេញ​ជា​លើក​ដំបូង​ ហើយ​វា​អាច​នឹង​បាត់​ទៅ​វិញ​នៅ​ក្នុង​រយៈពេល​ខ្លី​។​ យ៉ាង​ណា​មិញ​ ​​​​យើង​គួរ​បន្ត​ប្រើ​ខ្សែ​ទាក់​ធ្មេញ​ជា​រៀងរាល់​ថ្ងៃ​ ​ដើម្បី​ជួយ​បំបាត់​បញ្ហា​ឈាម​​អញ្ចាញ​នេះ​។ ១. មូលហេតុ​​ធ្វើ​ឲ្យ​ចេញ​ឈាម​អញ្ចាញ​ធ្មេញ​ ​ជា​ទូទៅ​ មាន​មូលហេតុ​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​ឈាម​អញ្ចាញ​​ រួម​ទាំង​កំណក​កំបោរ​ដែល​​នៅ​ជាប់​​អញ្ចាញ​​ធ្មេញ​ និង​ចន្លោះ​ធ្មេញ​។​ ជា​មួយ​គ្នា​នេះ​ដែរ​ កង្វះ​វីតាមីន​ក៏​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​​​ឈាម​អញ្ចាញធ្មេញ​​នេះ​ផង​ដែរ​។​ កំណក​កំបោរ​ គឺ​ជា​ស្រទាប់​បាក់តេរី​​ក្រាស់​ ដែល​តោង​ជាប់​នឹង​ធ្មេញ​របស់​យើង​។​ ​ប្រសិនបើ​យើង​មិន​កម្ចាត់​កំណក​កំបោរ​ទាំង​នោះ​ ដោយ​​ប្រើ​ខ្សែ​ទាក់​ធ្មេញ​ជា​រៀង​រាល់​ថ្ងៃ​ទេ​នោះ​ វា​នឹង​វិវត្ត​ទៅ​ជា​កំណក​កំបោរ​ស្រទាប់​ក្រាស់​  ដែល​ពិបាក​ក្នុង​ការ​សម្អាត​ចេញ​ដោយ​ពុំ​មាន​​​ជំនួយ​ពី​​គ្រូពេទ្យ​ធ្មេញ​ណាស់​។​ ដូច្នេះ​ហើយ​ ​ដើម្បី​ការពារ​​កុំ​ឲ្យ​ឈាម​អញ្ចាញ​ធ្មេញ ​យើង​គួរ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​ពេទ្យ​ធ្មេញ​ជា​មុន​សិន​ ពីព្រោះ​គ្រូពេទ្យ​អាច​ប្រាប់​យើង​ឲ្យ​ដឹង​ពី​ជំងឺ​ផ្សេង​ៗ​ទៀត​ដែល​អាច​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ឈាម​អញ្ចាញ​ធ្មេញ​​នេះ​។ ២. វិធីសាស្ត្រ​ដទៃ​ទៀត​ដើម្បី​ព្យាបាល​ឈាម​អញ្ចាញ​ធ្មេញ​ ​ក្រៅ​ពី​ការ​កម្ចាត់​​កំណក​កំបោរ​ ប្រសិនបើ​យើង​ចេញ​ឈាម​អញ្ចាញ​នៅ​ពេល​ប្រែ​ខ្សែ​ទាក់​ធ្មេញ​ យើង​ក៏​​​អាច​សាកល្បង​ប្រើ​ទឹក​ខ្ពុរ​មាត់​ ដើម្បី​កម្ចាត់​បាក់តេរី​ដែល​នៅ​​​​បរិវេណ​ជុំវិញ​ ក៏​ដូចជា​​ការពារ​កុំ​ឲ្យ​​ការ​ឆ្លង​មេរោគ​រាលដាល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​អញ្ចាញ​ធ្មេញ​ និង​ឫស​ធ្មេញ​។​ លើស​ពី​នេះ​ យើង​ក៏​អាច​ប្រើ​វិធីសាស្ត្រ​ព្យាបាល​ដោយ​ខ្លួន​ឯង ដូចជា​​ប្រើ​ទឹក​អំបិល​ ឬ​​ទឹក​ខ្ពុរ​មាត់​ដែល​អាច​ប្រឆាំង​​មេរោគ​ ដោយ​លាង​ជម្រះ​​បាក់តេរី​ដោយ​បាន​​សព្វ​ល្អ​។​ ​​​បន្ថែម​ពី​នេះ​ ចូរ​ញ៉ាំ​របប​អាហារ​ដែល​មាន​តុល្យភាព​ ដើម្បី​​ថែទាំ​ធ្មេញ​ឲ្យ​មាន​សុខភាព​ល្អ​ ក៏​ដូចជា​ប្រឆាំង​នឹង​បញ្ហា​ពុក​ធ្មេញ​។​ ចូរ​ដុស​ធ្មេញ​ឲ្យ​បាន​ពីរ​ដង​ក្នុង​មួយ​​ថ្ងៃ​ ​និង​ជៀសវាង​ការ​ជក់​បារី​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​អញ្ចាញ​ធ្មេញ​ផ្សេង​ៗ​។


សម្រស់មាត់ធ្មេញ

អាថ៌កំបាំងមួយចំនួន​ជួយ​អ្នកធ្មេញលឿងៗ ឲ្យស​វិញបាន

ទម្រង់​មុខ​ស្អាត សាច់​ម៉ត់​រលោង តែ​ពេល​ញញឹម​មក​ធ្មេញលឿង។ ម៉េច​បាន​ធ្មេញ​ប្រែ​ទៅ​ជា​លឿង? មានវិធី​ណា​កែខៃបាន​អត់? “Hello គ្រូពេទ្យ” នឹងបក​ស្រាយ​ខាង​ក្រោម។ ១- មូលហេតុ​ធ្វើ​ឲ្យ​ធ្មេញ​​លឿង មាន​មូល​ហេតុ​ជា​ច្រើន ​អាច​បង្ក​ឲ្យ​ធ្មេញ​ប្រែ​ពណ៌​ទៅ​ជា​ប្រផេះ ឬ​លឿង ដូច​ជា ប្រើ​ថ្នាំ​ផ្សះ​ច្រើន មិន​ថែ​ទាំធ្មេញ​ឲ្យ​បាន​ល្អ ភេសជ្ជៈ​មួយ​ចំនួន ជក់​បារី ​និង​បញ្ហា​សុខភាព​ណាមួយ​ ជាដើម។ ២- វិធី​ថែ​ទាំ​ធ្មេញ​ឲ្យ​ស​ដោយ​ខ្លួន​ឯង យើង​អាច​បំបាត់​ស្នាម​ស្រអាប់​លើ​ធ្មេញ​ដោយ​ខ្លួន​ឯង​បាន ដោយ​ប្រើ​ផលិត​ផល ​ដូច​ជា ក្រដាស​ពាក់​ធ្មេញ​ឲ្យ​ស ថ្នាំ​ដុស​ធ្មេញ និង​ទឹក​សម្អាត​ធ្មេញ​។ ផលិតផល​ធ្វើ​ឲ្យ​ធ្មេញ​ស អាច​រក​បាន​នៅ​ឱសថស្ថាន ដើម្បី​ជួយ​ធ្មេញ​ដែល​លឿង​ប្រែ​ទៅ​ជា​ស​ភ្លឺ​ថ្លា។ ថ្នាំ​ដុស​ធ្មេញ​មាន​ផ្ទុក​ជាតិ​កាត់ និង​សារធាតុ​គីមី អាច​ជម្រុះ​ស្នាម​ស្រអាប់​លើ​ធ្មេញ​បាន។ សម្រាប់​ស្នាម​ស្រអាប់​ដែល​ជ្រៅ  អាច​ត្រូវ​ទៅ​ពេទ្យ​ធ្មេញ​ដើម្បី​ដោះ​ស្រាយ​។ – សារធាតុ​ធ្វើ​ឲ្យ​ធ្មេញ​ស៖ សារធាតុ​ទាំង​នោះ អាច​ជួយ​ធ្មេញ​ឲ្យ​ស ព្រោះ​មាន​ផ្ទុក​ជាតិ Carbamide Peroxide អាច​បំបាត់​ស្នាម​ស្រអាប់​ទាំង​នៅ​សើៗ ឬ​ជ្រៅ​នៅ​ធ្មេញ និង​អាច​ប្ដូរ​ពណ៌​ធម្មជាតិ​របស់​ធ្មេញ​យើង​បាន​ទៀត​ផង។ បើមាន​ធ្មេញ​ស្រអាប់​ដោយ​សារ​កាហ្វេ សារធាតុ​ធ្វើ​ឲ្យ​ធ្មេញ​ស​នេះ​ក៏​អាច​ជួយ​បាន​ដែរ។ សម្រាប់​ប្រភេទ​ជែល អាច​ធ្វើ​ការ​ដុស​តិចៗ​លើ​ផ្ទៃ​ធ្មេញ ខណៈ​ប្រភេទ​ផ្សេង​ទៀត ជែល​អាច​ដាក់​ក្នុង​ធ្មេញ​ជ័រ ហើយ​យក​ទៅ​ពាក់​ធ្មេញ​រយៈពេល ៣០-៤៥ នាទី ជា​រៀង​រាល់​ថ្ងៃ មួយ​សប្ដាហ៍ ឬ​ច្រើន​ជាង​នេះ។ – ក្រដាស​ពាក់​ធ្មេញ​ឲ្យ​ស ៖ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ